Back

ⓘ អ្នកល្បីឈ្មោះរបស់ខ្មែរ

អ្នកមានកេរ្តិ៍ឈ្មោះរបស់ខ្មែរ

នេះ​គឺ​ជា​បញ្ជី​ឈ្មោះ​ អ្នក​មាន​កេរ្តិ៍​​ឈ្មោះ​របស់​ខ្មែរ​ ដែល​ត្រូវ​បាន​ស្គាល់​ដោយ​មនុស្ស​ជា​ច្រើន គឺមិន​​ផ្អែក​ទៅ​ប្រជា​ប្រិយភាព​នៃ​បុគ្គល​នោះទេ ហើយ​ក៏​មិន​សង្កត់​ធ្ងន់​ទៅ​​លើ​បច្ចុប្បន្ន​កាល​ដែរ គឺ​យើង​ផ្អែក​​ទៅ​ភាព​ល្បី​ឈ្មោះ​ក្នុង​កំឡុង​ពេល​ណា​មួយ​នៃ​ជិវិត​របស់​អ្នក​ទាំង​នោះ។

ក្រមង៉ុយ

ក្រមង៉ុយ ​ ជាអ្នកប្រាជ្ញ​អក្សរសាស្ត្រ​ខ្មែរ​ ដែល​ខ្មែរ​គ្រប់រូប​ទទួលស្គាល់ថាជា​អ្នកបង្កើត​ច្បាប់​ប្រៀនប្រដៅ ដាស់​តឿន ដល់​កូន​ខ្មែរ និង​បង្កើតវោហារ​ស័​ព្ទ​ខ្មែរ។

ខេត្តសៀមរាប

ស្ថានភាពទូទៅ ខេត្តសៀមរាបជាខេត្តមួយដែលមានទីតាំងនៅភាគខាងពាយ័ព្យនៃប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅក្បែរបឹងទន្លេសាប។ ទីរួមខេត្តរបស់ខេត្តសៀមរាបនេះគឺ ក្រុងសៀមរាប។ ខេត្តសៀមរាបត្រូវបានដាក់ឈ្មោះបែបនេះដើម្បី រំលឹកដល់ជ័យជំនះនៅកងទ័ពខ្មែរលើកងទ័ពសៀមនៅសម័យលង្វែកសតវត្ស១៦។ សព្វថ្ងៃខេត្តសៀមរាបត្រូវបានគេស្គាល់ទូទាំងពិភពលោកថាជាខេត្តតាំងនៅនៃប្រាសាទអង្គរវត្តដ៏ល្បីល្បាញ។ ខេត្តសៀមរាបស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា។ ខេត្តនេះជាតំបន់ទេសចរណ៍ដ៍សំខាន់របស់ប្រទេសកម្ពុជា ដោយសារខេត្តនេះមានប្រាសាទអង្គរវត្ត ដ៏ល្បីល្បាញ និងប្រាសាទបុរាណដទៃទៀតជាច្រើន។ ថ្មីៗនេះ ក្រុងសៀមរាបកំពុងប្រែក្លាយរូបរាងជាក្រុងទំនើបតាមរយៈកំនើនសណ្ឋាគារ ភោជ ...

គង់ ប៊ុនឈឿន

គង់ ប៊ុនឈឿន កវីម្ចាស់ស្ទឹងសង្កែ គង្គ ប៊ុនឈឿន កើតនៅថ្ងៃ ១៨ ខែតុលា ឆ្នាំ ១៩៣៩ នៅភូមិចំការសំរោង ឃុំចំការសំរោង ស្រុក បាត់ដំបង ខេត្តបាត់ដំបង ។ ឪពុកឈ្មោះ គង្គ ឈិនស្រុកកំណើតនៅ ខេត្តតាកែវ ម្តាយឈ្មោះ ម៉រ ភឹងបាត់ដំបង ។ លោកបានចូលប្រឡូកក្នុងវិស័យតែងនិពន្ឋ ចាប់តាំងពីកំឡុងឆ្នាំ ១៩៥៥ មក រហូតបានប្រលងជាប់លេខមួយ ជាលើកដំបូង នៅក្នុង ឱកាសមហោស្រពអក្សរសិល្ប៍មួយ នៅក្នុងខេត្តបាត់ដំបងក្នុងឆ្នាំ១៩៥៧ ក្នុងស្នាដៃឈ្មោះ ” ស្នេហាលុះអវសាន”។ លោកជាអ្នសរសេរកាសែត អ្នកនិពន្ឋ ប្រលោមលោកពាក្យរាយ ប្រលោមលោកពាក្យកាព្យ កំណាព្យ ចម្រៀង សេណារីយ៉ូភាពយន្ត ជាអ្នកដឹកនាំសម្តែង ជាអ្នកនិពន្ឋបទភ្លេង ដ៏ល្បីឈ្មោះម្នាក់។ ក្រៅពីនេះ លោកក៏ជាអ្នកគូរ គ ...

គង្គ ប៊ុនឈឿន

ប៉ែន រ៉ន

ប៉ែន រ៉ន ជាអតីតតារាខ្មែរដ៏ពេញនិយមរបស់ប្រជាជនខ្មែរ ក្នុងទសវត្យរ៍ឆ្នាំ ១៩៦០ និង ១៩៧០។ អ្នកស្រី​មានជោគជ័យ​ក្នុងវិស័យសិល្បៈ​តាំងពីដើមទស្សវត្សន៍៦០។ នៅពេលដែល​អ្នកស្រី​ចាប់ដៃគូច្រៀងជាមួយ​អធិរាជសំលេងមាស ស៊ីន ស៊ីសាមុត នៅឆ្នាំ ១៩៦៦ កិត្តិស័ព្ទរបស់អ្នកស្រី​កាន់តែល្បី។ អ្នកស្រី​មានកិត្តិស័ព្ទល្បី​ប្រដុំប្រសងជាមួយនឹង អ្នកស្រី រស់ សេរីសុទ្ធា ដែលជាតារាចំរៀងស្រីដ៏ល្បីឈ្មោះនាពេលនោះដែរ។ គេមិនសូវបានដឹងអំពីរឿងរ៉ាវផ្ទាល់ខ្លួនរបស់អ្នកស្រីទេ។ អ្នកស្រីបានបាត់ដំណឹងសូន្យឈឹងនៅក្នុងរបបខ្មែរក្រហម។ ខាងក្រោមនេះ ជាបទចម្រៀងខ្លះៗក្នុងចំណោមបទចំរៀងរាប់រយបទ ដែលអ្នកស្រីបាននិពន្ធ និង ច្រៀងដោយខ្លួនឯង ឬ ជាមួយលោក ស៊ីន ស៊ីសាមុត និង ...