Back

ⓘ សង្គមកម្ពុជា




                                               

សង្គមរាស្រ្តនិយម

សង្គមរាស្រ្តនិយម, ហៅកាត់ថា សង្គម គឺជាអង្គការនយោបាយដែលបង្កើតឡើងនៅឆ្នាំ១៩៥៥ ដោយព្រះអង្គនរោត្ដម សីហនុ នៃព្រះរាជាណាចក្រកម្ពុជា។ ព្រះអង្គបានមានព្រះបន្ទូលថា" សង្គមរាស្រ្តនិយម គឺជាចលនានយោបាយច្រើនជាជាងគណបក្សនយោបាយ, សង្គមបានរក្សានូវភាពជារដ្ឋាភិបាលគ្រប់គ្រង់ប្រទេសកម្ពុជាពីឆ្នាំ១៩៥៥ រហូតដល់ឆ្នាំ១៩៧០.

                                               

លក្ខខណ្ឌសង្គមកម្ពុជា

ប្រទេសកម្ពុជា​មាន​ផ្ទៃ​ដី ១៨១ ០៣៥ គម²។ បើ​គិត​ពីចំនួន​ប្រជាជន​គឺ​មាន​ចំនួន​តិច​ជាង​ប្រទេស​​ខ្លះ​នៅ​អាស៊ី​អាគ្នេយ៍​ លើកលែង​តែ​ប្រួទេស​ឡាវ សិង្ហបុរី និង ប្រុយណេ។ តាម​ការ​ធ្វើ​ជំរឿន​នា​ខែ​មិនា ១៩៩៨ ប្រជាជន​កម្ពុជា​មាន​ចំនួន ១១ ៤៣៧ ៦៥៦ នាក់ ហើយ​អត្រា​កំណើន​ប្រជាជន​ប្រចាំ​ឆ្នាំ​មាន ២,៤៩%។ សង្គ្រាម​ និង វិបត្តិនយោបាយ​នៅ​កម្ពុជា​កន្លង​មក បាន​ធ្វើ​ឲ្យ​ស្ថានភាព​ប្រជាជន​មាន​បំរែបម្រួល និង​ធ្វើ​ឲ្យ​មាន​ចលនា​បំលាស់​លំនៅ​ផង​ដែរ។

                                               

ព្រះមហាក្សត្រកម្ពុជា

ព្រះមហាក្សត្រកម្ពុជា គឺជា ព្រះប្រមុខរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់គ្រងរាជ្យសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ ព្រះមហាក្សត្រ ទ្រង់ជាព្រះប្រមុខរដ្ឋមួយជីវិត អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និង និរន្តរ៍ភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និង ការគោរពសន្ធិសញ្ញាអន្តរជាតិ។ ព្រះមហាក្សត្រ ទ្រង់មានតួនាទីខ្ពង់ខ្ពស់ជាអាជ្ញាកណ្ដាល ដើម្បីធានាការប្រព្រឹត្តទៅនៃអំណាចសាធារណៈឲ្យមានភាពទៀងទាត់ ។ របបរាជានិយមកម្ពុជា ជារបបជ្រើសត ...

                                               

ព្រះរាជាណាចក្រកម្ពុជា (១៩៥៣-១៩៧០)

ព្រះរាជាណាចក្រកម្ពុជា ឬអាចហៅបានថា ព្រះរាជាណាចក្រកម្ពុជាទី១ ឬខ្មែរយើងតែងនិយមហៅថា របបសង្គមរាស្រ្តនិយម គឺជាសម័យកាលប្រវត្តិសាស្ត្រមួយដែលប្រទេសកម្ពុជាត្រូវស្ថិតនៅក្រោមការដឹកនាំរបស់ព្រះអង្គម្ចាស់នរោត្តម សីហនុពីឆ្នាំ១៩៥៣ រហូតដល់ឆ្នាំ១៩៧០។ នៅក្រោមការដឹកនាំរបស់ទ្រង់ ប្រទេសកម្ពុជាបានក្លាយជារដ្ឋដែលមានឥទ្ធិពលធំធេងមួយនៅក្នុងចំណោមរដ្ឋទាំងប៉ុន្មាននៅភូមិភាគអាស៊ីអាគ្នេយ៍។ ក្នុងសម័យនេះ សង្គមរាស្ត្រនិយមគឺជាគណបក្សនយោបាយស្របច្បាប់តែមួយគត់របស់ប្រទេស។

                                               

រដ្ឋប្រហារកម្ពុជាឆ្នាំ១៩៧០

រដ្ឋប្រហារកម្ពុជាឆ្នាំ១៩៧០ រឺ រដ្ឋប្រហារកម្ពុជា១៩៧០ គឺសំដៅទៅលើព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយរបស់កម្ពុជា ក្នុងកំឡុងឆ្នាំ១៩៧០ ដែលព្រះប្រមុខរដ្ឋ សម្តេចនរោត្ដម-សីហនុត្រូវបានទម្លាក់ពីតំណែង បន្ទាប់ពីការបោះឆ្នោតនៅក្នុងរដ្ឋសភានៅថ្ងៃទី ១៨ មីនា។ ក្រោយមក សិទ្ធិអំណាចជាបណ្ដោះអាសន្នត្រូវបានយកមកប្រើ​ដោយលោកនាយករដ្ឋមន្ត្រីលន់-ណុល ដែលលោកក៏បានក្លាយជាប្រមុខរដ្ឋជាធរមានផងដែរ។ រដ្ឋប្រហារនេះនៅទីបំផុតបាននាំទៅដល់ការប្រកាស សាធារណរដ្ឋខ្មែរ នៅពេលក្រោយក្នុងឆ្នាំនោះដដែល ហើយនិងក៏ជាចំណុចរបត់មួយនៅក្នុងសង្គ្រាមរដ្ឋប្បវេណីកម្ពុជា។ មិនមែនថារបបរាជាធិបតេយ្យលែងមានទាល់តែសោះនោះឡើយ កម្ពុជាបានទទួលឈ្មោះហៅក្រៅពាក់កណ្ដាលជាផ្លូវការថា " ...

                                               

ព្រះរាជសង្ហារកម្ពុជា

ព្រះរាជសង្ហារកម្ពុជា គឺជានិមិត្តសញ្ញាត្រាជាតិនៃ ព្រះរាជាណាចក្រកម្ពុជា ដែលតំណាងឲ្យនិមិត្តសញ្ញាជាតិនៃកម្ពុជា និងតំណាងឲ្យ រាជានិយមកម្ពុជា ដែលមានរចនាដើម នៅឆ្នាំ ១៨៦០ តាំងពីរជ្ជកាល ព្រះបាទ នរោត្តម ហើយមានឃើញបន្តមកឆ្នាំ ១៩៣៥ ដែលបានយកមកប្រែសម្រួលប្រើប្រាស ក្រោយពេលកម្ពុជាទទួលឯករាជពីប្រទេសបារាំង ឆ្នាំ ១៩៥៣ និងមិនបានប្រើប្រាសនៅពេលដែលកម្ពុជាជួបនិងវិបត្តិសង្គ្រាមផ្ទៃក្នុង ទស្សវតន៍ឆ្នាំ៧០ នោះទេ ។ "ព្រះរាជសង្ហារកម្ពុជា" គឺជានិមិត្តសញ្ញាត្រាជាតិដែលមិនអាចខ្វះបាននៅក្នុងសង្គមពិភពលោកសព្វថ្ងៃវាចាំបាច់ត្រូវកំណត់សម្គាល់ និងកំណត់សម្គាល់ភាពមិនត្រឹមត្រូវនៃអត្តសញ្ញាណអ្វីមួយ មិនចំពោះតែនិមិត្តសញ្ញារបស់យើងប៉ុណ្ណោះទេ ប៉ ...

                                               

ផ្នែកទំនាក់ទំនងសង្គមដុនបូស្កូព្រះសីហនុ

ផ្នែកទំនាក់ទំនងសង្គម គឺជាផ្នែកមួយដែលបានឡើង នៅខែ តុលា ឆ្នាំ ២០០៧ នៅក្នុង ​សាលាដុនបូស្កូខេត្តព្រះសីហនុ ខេត្តព្រះសីហនុ ។ ផ្នែកនេះបានចាប់ផ្តើមជាមួយនឹងសិស្សចំនួន ១២នាក់ ដែលមកពីគ្រួសារក្រីក្រ ក្នុងគោលបំណង​ផ្តល់អោយ​ពួកគេ​នូវ​ជំនាញបច្ចេកទេស ដែលទាក់ទងនឹងព័ត៌​មានសង្គម និងការផ្សព្វផ្សាយ​ព័ត៌​មានជាដើម។ ផ្នែកទំនាក់ទំនងសង្គមក៏ដូចជាផ្នែកដទៃទៀតដែលមាននៅក្នុងសាលាបច្ចេក ទេសដុនបូស្កូខេត្តព្រះសីហនុដែរ តែកំណត់​ត្រឹមតែ​សិស្ស​ ១២នាក់ទេក្នុងមួយឆ្នាំៗ បន្ទាប់មកដោយមានការរីកចំរើនចំពោះការអប់រំ និងគុណភាពសិក្សា គណៈគ្រប់គ្រងផ្នែកទំនាក់ទំនងសង្គមបាន​សម្រេចចិត្តជ្រើសរើសសិស្សបន្ថែមរហូតដល់ ២០នាក់ក្នុងមួយឆ្នាំៗ ហើយនឹងមានគំរោងប ...

                                               

ខេត្តនៃកម្ពុជា

កម្ពុជាត្រូវបានបែងចែកទៅជា ២៥ ខេត្ត-រាជធានី ។ រាជធានីភ្នំពេញមិនមែនជាខេត្តទេ តែជាតំបន់រដ្ឋបាលពិសេស ហើយត្រូវបានគេចាត់ទុកថាជាខេត្ត ដោយហេតុថាវាត្រូវបានគ្រប់គ្រងក្នុងកម្រិតដូចគ្នាទៅនឹងខេត្ត ២៤ ទៀតដែរ។ ឈ្មោះនៃខេត្តដូចគ្នាទៅនឹងក្រុង លើកលែងតែ បន្ទាយមានជ័យ កណ្ដាល ឧត្តរមានជ័យ រតនគីរី កោះកុង កំពង់ធំ តាកែវ និង កំពង់ស្ពឺចេញ។ ភ្នំពេញមានសន្ទភាព និង ប្រជាជនខ្ពស់បំផុត។ ខេត្តដែលមានផ្ទៃក្រឡាធំបំផុតគឺខេត្តមណ្ឌលគីរី ហើយនិងតូចបំផុតគឺខេត្តកែប។ កែបមានអត្រាប្រជាជនទាបបំផុត ស្របពេលដែលមណ្ឌលគីរីមានសន្ទភាពប្រជាជនទាបបំផុតដែរ ស្ដែងតាមរយៈជំរឿនឆ្នាំ ២០០០។ កម្ពុជាត្រូវបានបែងចែកបន្តបន្ទាប់ទៅជា ១៥៩ ស្រុក ។ ខណ្ឌ ១២មានតែនៅភ្នំពេ ...

                                               

ព្រឹទ្ធសភាកម្ពុជា

ប្រព័ន្ធ​សភា​ពីរ​ថ្នាក់ បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា តាំង​ពី​ពេល​ដែល រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​កកើត​ឡើង​ជា​លើក​ដំបូង នា​ឆ្នាំ ១៩៤៧។ ប៉ុន្តែ​អាស្រ័យ​ដោយ​ឥទ្ធិពល​នៃ​សង្គ្រាម​ត្រជាក់ លើ​សកល​លោក បាន​ធ្វើ ឱ្យ​ប្រទេស​កម្ពុជា ត្រូវ​ធ្លាក់​ចូល​ទៅ​ក្នុង​សង្គ្រាម​រ៉ាំរ៉ៃ​អស់​រយៈ​ពេល​ជាង​ពីរទសវត្សរ៍ ដែល​បាន​ធ្វើ​ឱ្យ​គ្រប់​ហេដ្ឋា​រចនា​សម្ព័ន្ធ​សង្គម ត្រូវ​បំផ្លាញ​ខ្ទេចខ្ទី និងបាត់​បង់​ទាំង​ស្រុង​ធ្លាក់​ដល់​កម្រិត​សូន្យ នា​សម័យ​កាល​ដ៏​ខ្មៅ​ងងឹត នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ។ កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នា​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ បានកំណត់​ឱ្យ​មាន​ការ​បោះឆ្នោត​ជា ...

                                               

សម័យមហានគរ

ប្រជាជនសម័យមហានគរចែកជាបី៖ ក្រុមសាសនា មាន ព្រាហ្មណ៍ និង បព្វជិត ក្រុមអ្នកធ្វើចំបាំង មានក្សត្រ និង នាម៉ឺន ក្រុមអ្នកធ្វើពលកម្ម មានកសិករ ជាងទង វិចិត្រករ សិប្បករ។ ប្រាសាទត្រូវបានគេកសាងឡើងនៅគ្រប់ទីកន្លែងក្នុងប្រទេស។ ប្រាសាទនីមួយៗមានអ្នកបំរើ អ្នកការពារ និងអ្នកធ្វើពិធីផ្សេងៗទៀតរាប់ពាន់នាក់។ មន្ត្រីរដ្ឋបាលទទួលអំណាចពីព្រះមហាក្សត្រមកគ្រប់គ្រងកសាង និងការពារប្រជារាស្ត្រក្នុងដែនដីរបស់ខ្លួន។

                                               

ទង់ជាតិកម្ពុជា

ទង់ជាតិ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ បច្ចុប្បន្ន​នេះ​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ឆ្នាំ ១៩៩៣ បន្ទាប់​ពី​ការ​បោះ​ឆ្នោត ។ ទង់​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​រចនា​ឡើង​តាំង​ពី ឆ្នាំ ១៨៥០ មកម្លេះ ដោយ​ដាក់​រូប ​ប្រាសាទអង្គរវត្ត ពណ៌សនៅ​ចំ​ផ្ទៃ​កណ្តាល ។ ទង់​ជាតិ​នៃ​ព្រះរាជាណាចក្រកម្ពុជា​មាន ៣ ពណ៌ ​ដែល​មាន​ន័យ​ដូច​គ្នា​នឹង​បាវចនា​ជាតិ​គឺ "​ ជាតិ​ សាសនា ​ព្រះមហាក្សត្រ" ពណ៌ ក្រហម ​ តំណាង​ឱ្យ ជាតិ​​គឺ​​ទឹកដី​​និង​​ប្រជាជន ពណ៌ ស តំណាង​ឱ្យ សាសនា សន្តិភាព ពណ៌ ខៀវ តំណាង​ឱ្យ ព្រះមហាក្សត្រ​​ និង​​ព្រះអគ្គមហេសី

                                               

បណ្តាញយុវជនកម្ពុជា

តម្លាភាព៖ បណ្តាញយុវជនកម្ពុជា គោរពគោលការណ៍ តម្លាភាព ក្នុងនាមជាអង្គការស្របច្បាប់ដើម្បីឱ្យមាន​ការ​គ្រប់​គ្រងហិរញ្ញវត្ថុប្រកបដោយគុណភាព។ បណ្តាញយុវជនកម្ពុជា បើកទូលាយដល់​សមាជិក​ឱ្យដឹង​ពីរបៀបនៃការស្វែងរកថវិកា និងការប្រើប្រាស់ថវិកាដែលមាន និងរបាយការណ៍ហិរញ្ញ​វត្ថុ។ គុណ​តម្លៃ​របស់​បណ្តាញយុវជ​នកម្ពុជា គឺ​គោរព​តាម​គោល​ការណ៍​សហប្រតិ​បត្តិ​ការណ៍ គណនេយ្យ​ភាព​ តម្លាភាព យ៉េនឌ័រ​ និង​ការ​ចូល​រួម​របស់​សមាជិក​គឺជា​គុណតម្លៃ​មួយ​យ៉ាង​សំខាន់ក្នុងការ​ធ្វើ​សកម្មភាព និងការសម្រេចចិត្ត។ យេនឌ័រ៖ សមភាព និងសមធម៌យេនឌ័រខណៈពេលដែលធ្វើការលើកកម្ពស់សិទ្ធិស្ត្រី ដោយការលើកកម្ពស់ និង​អនុវត្ត​កិច្ច​សហ​ប្រតិបត្តិ​ការណ៍​ដោយ​រួម​បញ្ចូល ...