Back

ⓘ ប្រវត្តិសាស្ត្រអាស៊ី




                                               

ប្រវត្តិសាស្ត្រអាស៊ី

                                               

ប្រវត្តិសាស្ត្រថៃដំបូង

ប្រវត្តិសាស្ត្រថៃដំបូង ដែលគេបានដឹងចាប់ផ្ដើមជាមួយស្ថានីយ៍បុរាណវិទ្យាដ៏សំខាន់មួយនៅបានជៀង។ ការកំណត់កាលបរិច្ឆេទនៃបុរាណវត្ថុពីស្ថានីយ៍នេះមានភាពចម្រូងចម្រាស ប៉ុន្តែមានការយល់ស្របគ្នាថាយ៉ាងហោចណាស់ក៏នៅកៀកនឹងឆ្នាំ៣៦០០ មុ.គ.ស. ពួកអ្នកស្រុកបានបង្កើតឧបករណ៍ធ្វើពីសំរឹទ្ធិ និង បានចាប់ផ្ដើមដាំដុះស្រូវ ដែលផ្ដល់នូវសន្ទុះដល់អង្គការសង្គមនិងនយោបាយ។ ក្រោយមក អរិយធម៌ម៉ាឡេ មន និង ខ្មែរបានរុងរឿងក្នុងតំបន់មុនពេលការទន្ទ្រានរបស់ពួកស្យាម រាជាណាចក្រដែលគួរឱ្យកត់សំគាល់បំផុតក្នុងពេលនោះគឺ ឝ្រីវិជយនៅភាគខាងត្បូង នគរទ្វារវតីនៅថៃកណ្ដាល និង អាណាចក្រខ្មែរតាំងនៅអង្គរ។ ពួកស្យាមទៃយគឺជាប៉ែកនៃក្រុមជាតិពន្ធុភាសាដែលគេស្គាល់ថាទៃ ក្រុមមួយដ ...

                                               

ប្រវត្តិសាស្ត្រភូមា

ប្រវត្តិសាស្ត្រភូមា គ្របដណ្ដប់ប្រវត្តិកាលចាប់ពីពេលនៃការតាំងលំនៅមនុស្សដែលគេស្គាល់ដំបូង១៣ ០០០ឆ្នាំកន្លងទៅមកដល់សម័យបច្ចុប្បន្ន។ ពួកអ្នកស្រុកដំបូងៗបង្អស់នៃប្រវត្តិសាស្ត្រដែលបានកត់ត្រាទុកគឺពួកព្យូដែលបានចូលទៅកាន់ដងទន្លេឥរាវតីចាប់ពីយូនណានរ.សតវត្សទី២ម.គ.។ នៅសតវត្សទី៤ ស.ធ. ពួកព្យូបានស្ថាបនារដ្ឋបុរីជាច្រើននៅត្រឹមចុងខាងត្បូងព្រំ និងបានកាន់ព្រះពុទ្ធសាសនា។ កាន់តែឆ្ងាយទៅខាងត្បូង គឺពួកមន ដែលបានចូលពីនគរហរិបុញ្ជ័យនិងទ្វារវត្តីនៅភាគខាងកើត បានបង្កើតឡើងរដ្ឋបុរីផ្ទាល់ខ្លួនរបស់ពួកគេតាមបណ្ដោយខ្សែឆ្នេរភូមាភាគខាងក្រោមនៅដើមសតវត្សទី៩។ ក្រុមមួយផ្សេងទៀត ម៉្រានម៉ា ពួកភូមា រឺ បឹម៉ា នៃនគរណានចោ បានចូលទៅកាន់ដងទន្លេឥរាវតីខា ...

                                               

ប៉ាគីស្ថាន

ប៉ាគីស្ថាន មាន​ឈ្មោះ​ជាផ្លូវការ​ថា​៖ សាធារណរដ្ឋ​ឥស្លាម​ប៉ាគីស្ថាន គឺជា​ប្រទេស​មួយ​ស្ថិតនៅ​អាស៊ីខាងត្បូង ជាប់នឹង​អាស៊ីកណ្ដាល និង​មជ្ឈិមបូព៌ា​។ ប្រទេស​នេះ​មាន​ឆ្នេរសមុទ្រ ១,០៤៦ គីឡូម៉ែត្រ ជាប់​សមុទ្រអារ៉ាប់ និង​ឈូងសមុទ្រអូម៉ង់ នៅ​ខាងត្បូង និង មាន​ព្រំប្រទល់​ខាងលិច​ជាប់ជាមួយ​ប្រទេស​អាហ្វហ្កានីស្ថាន និង​អ៊ីរ៉ង់ ខាងកើត​ជាប់ជាមួយ​ប្រទេស​ឥណ្ឌា និង​ភាគ​ឦសាន​ជាប់ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ ប្រទេស​តាជីគីស្ថាន ស្ថិតនៅ​ជិតបង្កើយ​នឹង​ប្រទេស​ប៉ាគីស្ថាន ប៉ុន្តែ​ត្រូវ​បាន​កាត់ផ្ដាច់​ដោយ​តំបន់ Wakhan Corridor ដ៏​តូចស្ដើង​។ តំបន់​ដែល​បង្កើត​ជា​ប្រទេស​ប៉ាគីស្ថាន​សម័យថ្មី​សព្វថ្ងៃ គឺជា​ទីកំណើត​នៃ​អរិយធម ...

                                               

ប្រវត្តិសាស្ត្រមន

ប្រវត្តិសាស្ត្រមន ស្ដីពីក្រុមមនុស្សដែលរស់នៅតំបន់ដីសណ្ដភាគខាងកើតនៃប្រទេសមីយ៉ាន់ម៉ា និង នៅប្រទេសថៃខាងលិចនៃភាគកណ្ដាល ដែលមានចំនួនច្រើនជាង ១,១ លាននាក់ក្នុងចុងសតវត្សទី២០។ មនបានរស់នៅត្រង់តំបន់សព្វថ្ងៃនេះអស់រយៈពេល ១២០០ ឆ្នាំកន្លងមកហើយ និង ជាទីកន្លែងដែលពួកគេបានបង្ហាត់បង្ហាញរបៀបរបបសរសេរ និង សាសនាដល់ពួកមីយ៉ាន់ម៉ា ។ មនត្រូវបានគេគិតថាបានផ្សាយចេញពីប្រទេសចិនភាគខាងលិច ដោយស្ថិតនៅលើដែនដីភាគខាងក្រោមនៃទន្លេចាប់ពីដីសណ្ដទន្លេឥរាវតីរាលដាលទៅខាងត្បូងទៅដល់អាងទន្លេចៅព្រះញានៅប្រទេសថៃ។ ទីក្រុងមនសុធម្មត្រូវបានសញ្ជ័យដោយនិសន្តប្រវេសន៍របស់ពួកភូមាដែលធ្វើដំណើរឆ្ពោះមកភាគខាងត្បូងនៅឆ្នាំ ១០៥៧។ រដ្ឋមនធ្លាប់មានអត្ថិភាពដរាបតែរដ្ឋ ...

                                               

ប្រវត្តិសាស្ត្រចាម្ប៉ា

ប្រវត្តិសាស្ត្រចាម្ប៉ា ចាប់ផ្ដើមនៅក្នុងសម័យបុរេប្រវត្តិដែលមានទេសន្តប្រវេសន៍នៃពួកបុព្វបុរសនៃជនជាតិចាមមកកាន់អាស៊ីអាគ្នេយ៍ដីគោក និងការបង្កើតឡើងនគរតាមមាត់សមុទ្របែបឥណ្ឌូបនីយកម្មដែលបានតាំងនៅត្រង់អ្វីដែលជាវៀតណាមកណ្ដាលសព្វថ្ងៃនេះ ក្នុងប៉ុន្មានសតវត្សដំបូងនៃគ.ស និងបញ្ចប់នៅពេលការរលំរលាយចុងក្រោយនៃនគរនេះ ហើយនគរត្រូវបានបញ្ចូលនិងលេបត្របាក់បានដោយអណ្ណាមក្នុងឆ្នាំ១៨៣២។

                                               

ចេនឡាទឹកលិច

ចេនឡាទឹក រឺ កម្វុជទឹក ប្រកបដោយក្សត្របុរីប្រាំ បង្កើតឡើងនៅឆ្នាំ ៧០៦-រ.៨០២ គ.ស ជាអតីតនៃទឹកដីខ្មែរ ដែលត្រូវបែងចែកកាលពីសម័យចេនឡាមួយគឺចេនឡាដីគោក និងមួយទៀតគឺចេនឡាទឹកលិចនេះឯង។ នៅសម័យបុរាណចិននិយមហៅចេនឡាទឹកលិចថា សួយចេនឡា រឺ Shuīzhēnlà ។ មូលហេតុនៃការបែងចែកនេះដោយសារកម្សោយអំណាចកណ្ដាល ព្រោះព្រះបាទជយវម៌្មទី១គ្មាន ព្រះរាជបុត្រស្នងរាជ្យទើបព្រះអង្គប្រគល់រាជសម្បត្តិឲ្យ ព្រះនាងជយទេវីទី១ជាបុត្រី ដោយសារព្រះនាងជាស្ត្រីនេះហើយដែលធ្វើឲ្យប្រទេសបែកជាពីរ។

                                               

ប្រវត្តិសាស្ត្រដំបូងរបស់សិង្ហបុរី

ប្រវត្តិសាស្ត្រដំបូងរបស់សិង្ហបុរី សំដៅទៅលើប្រវត្តិសាស្ត្រសិង្ហបុរីនៅមុនឆ្នាំ១៨១៩ ដែលជាឆ្នាំដែលអង់គ្លេសបាន​ដាក់ទីតាំងជំនួញនៅលើកោះនេះ និងបានជួយអោយមានសិង្ហបុរីទំនើប។ យោងតាមឯកសារជាច្រើនដែលត្រូវបានកត់ត្រាទុក​តាំងពីសតវត្សរ៍ទី២នៃគ.ស នៅមុនឆ្នាំ១៩១៨ សិង្ហបុរីត្រូវបានស្គាល់​តាមឈ្មោះជាច្រើនថាជាកំពង់ផែដ៏មានសារសំខាន់។ កោះនេះត្រូវបានកាន់កាប់ដោយរាជាណាចក្រជាច្រើននៅ​អាស៊ីអាគ្នេយ៍ដូចជា៖ សៀម ជ្វា និង រាជាណាចក្រស៊ុលតង់នៃម៉ាឡាកា និងរាជាណាចក្រស៊ុលតង់នៃចូហរ ។ កំនត់ត្រាពីសិង្ហបុរីដំបូងនៅស.វទី២ បានសំគាល់កោះនេះថាជា​ទីតាំងជំនួញមួយក្នុងតំរុយផែនទីជាច្រើន។ អ្នកតារាវិទ្យាក្រិចម្នាក់បានកត់សំគាល់ឃើញវា​សិង្ហបុរីជាចំនុចកណ្ដ ...

                                               

ភ្វូណាន

នគរភ្នំ ឬអាណាចក្រភ្នំ សៀម ៖ ฟูนาน ; ចិន ៖ 扶南 ; ភិងអ៊ិង: Fúnán ; ទំព័រគំរូ:វៀតណាម -Phù Nam) ជាឈ្មោះដែលជនជាតិខ្មែរហៅឈ្មោះប្រទេសរបស់ខ្លួន។ ភាសាចិនអានត្រាប់តាមសូរស័ព្ទខ្មែរក្លាយជា ភ្វូណាន ឬ ហ្វូណន ។ នគរវ្នំមានទឹកដីលាតសន្ធឹងពីបឹងទន្លេសាបរហូតដល់ពាមទន្លេមេគង្គ ដែលជាប់ទៅនឹងសមុទ្រ។ រាជធានីរបស់នគរភ្នំមានឈ្មោះថាវ្យាធបុរ៖កាលនោះប្រហែលមានទីតាំងស្ថិតនៅស្រុកបាភ្នំ នៃខេត្តព្រៃវែងសព្វថ្ងៃ។ ភ្វូណាន ឬ ហ្វូណន គឺជាឈ្មោះជាភាសាចិននៃនគរបុរាណមួយដែលស្ថិតនៅតំបន់ដីសណ្ដទន្លេមេគង្គ។ ការកំណត់ឈ្មោះនេះត្រូវបានគេរកឃើញ នៅក្នុងអត្ថបទប្រវត្តិសាស្ត្រចិនជាច្រើនដែលពិពណ៌នាពីរដ្ឋនេះ បើតាមចិនបុរាណអានថា ប៊ីយូណាម ដែលជាពាក្យគ្មានន័យអ ...

                                               

មជ្ឈមណ្ឌលខេមរសិក្សា

មជ្ឈមណ្ឌល​ខេមរ​សិក្សា ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ១៩៩៩ ​ជា​អង្គការ​អន្តរជាតិ​មិន​មែន​រដ្ឋាភិបាល​មួយ ដែល​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ទូលំទូលាយ​ពី​អ្នក​សិក្សា អ្នក​ប្រាជ្ញ អ្នក​ស្រាវជ្រាវ បញ្ញាវន្ត និង​មនុស្ស​ជា​ច្រើន​ទៀត ដែល​ធ្វើ​ការ​ស្រាវជ្រាវ​អំពី​ប្រទេស​កម្ពុជា។ មខស បានចុះបញ្ជី នៅក្រសួងការបរទេសក្នុងប្រទេសកម្ពុជា និងត្រូវបានចុះបញ្ជីក្នុងសហរដ្ឋអាមេរិច ក្នុងនាមជាស្ថាប័ន លើកលែងពន្ធ ក្រោមមាត្រា៥០១ ៣ នៃក្រមថវិកាចំណូលផ្ទៃក្នុង។

                                               

វ៉ាន់ឌី កាអុន

វ៉ាន់ឌី កាអុន កើត​នៅ​ឆ្នាំ​១៩៤២ គឺ​ជា​អ្នក​វិភាគ​ប្រវត្តិសាស្ត្រ​កម្ពុជា និង​អក្សរសិល្ប៍​ខ្មែរ ហើយ​លោក​ក៏​ជា​អ្នក​និពន្ធ​សៀវភៅ​មួយ​ចំនួន​ទាក់​ទង​នឹង ទស្សនវិទ្យា សង្គមវិទ្យា នយោបាយ និង​ប្រវត្តិសាស្ត្រ ជា​ភាសាខ្មែរ និង​បារាំង ។ លោក វ៉ាន់ឌី កាអុន បាន​សិក្សា​ផ្នែក​សង្គមវិទ្យា​នៅ​ស៊របោន ហើយ​បាន​បញ្ចប់​នៅ​ឆ្នាំ​១៩៧០ ។ លោក​ត្រូវ​បាន​ប្រជាជន​ខ្មែរ​ស្គាល់​យ៉ាង​ទូលំទូលាយ​តាម​រយៈ​កម្មវិធី ប្រវត្តិសាស្ត្រ​ខ្មែរ និង អក្សរសិល្ប៍​ខ្មែរ របស់​វិទ្យុ​បារាំង​អន្តរជាតិ​ផ្សាយ​ជា​ខេមរភាសា ។

                                               

ទេពពិទូរ ឈឹម ក្រសេម

យើងសោកស្ដាយណាស់ដែលពុំបានស្គាល់អំពីថ្ងៃខែឆ្នាំកំណើត និងទីកំណើតរបស់លោក ។ លោកអាចមានកំណើតនៅរវាងទសវត្សទី៦០ ឬ៧០នៃសតវត្សទី១៩ ។ លោក ឈឹម​ ក្រសេម គឺជាអ្នកប្រាជ្ញមួយរូបនៅប្រទេសកម្ពុជាដែលបានទទួលការបណ្ដុះបណ្ដាលយ៉ាងជ្រាលជ្រៅនូវចំណេះដឹងពីលទ្ធិថេរវាទ ។ លោកទំនងជាបានបញ្ចប់ការសិក្សាថ្នាក់ភាសាបាលីជាន់ខ្ពស់ថែមទៀតផង ។ លោកបានបម្រើការងារនៅស្ថាប័នអភិរក្សវប្បធម៌ខ្មែរចំនួនពីរគឺ បណ្ណាល័យជាតិ និងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ដែលមានបេសកកម្មនៅក្នុងការប្រមូល ការចម្លងឡើងវិញ និងការអភិរក្សឯកសារស្ដីពីសាសនា ដែលមានវត្តមាននៅតាមទីវត្តអារាមនានាក្នុងប្រទេស​កម្ពុជា ។ ក្រោយមកវិទ្យាស្ថាននេះក៏បានស្ថិតក្រោមការគ្រប់គ្រងរបស់នាងកញ្ញា Suzan ...

                                               

រាជវង្សចោឡា

រាជវង្សឆូឡា ជាខ្សៃរាជវង្សទមិឡដែលបានគ្រប់គ្រងឥណ្ឌាខាងត្បូងអស់រយះពេលជាច្រើនឆ្នាំ។ ឯកសារយោងដំបូងអំពីខ្សៃរាជវង្សនេះសរសរដោយអសោកនៃចក្រភពមយូរនៅសតវត្សទី៣ម.គ. និង​គ្រប់គ្រងអំណាចរហូតដល់សតវត្សទី១៣គ. ស.។ អាណាច្ចក្រកណ្តាលនៃខ្សែរាជវង្សគឺនៅក្នុងជ្រលងភ្នំនៃទនេ្លខាវឺរីប៉ុន្តែក្នុងសតវត្សទី៩ដល់សតវត្សទី១៣ខ្សែរាជវង្សមានដីធំជាងមុន។ ឥណ្ឌាខាងត្បូងទាំងអស់បានរួបរួមជាប្រទេសតែមួយអស់រយះពេលជាងពីរសតវត្ស។ ក្រោមការគ្រប់គ្រងអំណាចរបស់សេ្តចរាជរាជឆូឡាទីមួយ​និង​កូនបុ្ររបស់គាត់រាចេនដ្រាទីមួយខ្សៃរាជវង្សនេះមានអំណាចយ៉ាងខ្លាំងក្នុងផែ្នកកងទព៍​សេដ្ធកិច្ចនិងវប្បធម៍ក្នៅក្នុងអាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍។