Back

ⓘ គណបក្សនយោបាយនៅកម្ពុជា




                                               

បញ្ជីរាយនាម គណបក្សនយោបាយនៅកម្ពុជា

អត្ថបទនេះគឺជាបញ្ជីរាយនាម គណបក្សនយោបាយក្នុងប្រទេសកម្ពុជា។ ព្រះរាជាណាចក្រកម្ពុជាគឺជារដ្ឋពហុបក្សដោយសព្វថ្ងៃមានគណបក្សប្រជាជនកម្ពុជាជាបក្សកាន់អំណាច។ គណបក្សផ្សេងៗគឺអនុញ្ញាតឱ្យនៅមានដំណើរការដូចដែលច្បាប់រដ្ឋធម្មនុញ្ញបានចែង។

                                               

បញ្ជីគណបក្សនយោបាយនៅកម្ពុជា

                                               

គណបក្សសិទ្ធិមនុស្ស

គណបក្សសិទ្ធិមនុស្ស គឺជាគណបក្សនយោបាយមួយនៅកម្ពុជាបង្កើតឡើងនៅថ្ងៃ ២២កក្កដា ២០០៧ ដឹកនាំដោយ គឹម សុខា ។ ពួកអ្នកទិះតៀនពោលអះអាងថាគ្រឹះរបស់គណប្សនេះ គឺមានបំណងធ្វើឲគណបក្សប្រឆាំងចុះខ្សោយ និងជួយជំរុញដោយគណបក្សកាន់អំនាច ។ គំនិតនេះ យ៉ាងណាក៏ដោយប្រហែលជាវាត្រូវបានលើកឡើងដោយគណបក្សកាន់អំនាចខ្លួនឯងទេ ដូចគ្នានេះដែរ គឹម សុខា គឺជាអ្នកទិះតៀនយ៉ាងមិនសំចៃលើគណបក្សCPPកាន់អំនាច ។ គណបក្សសិទ្ធិមនុស្ស គឺជាគណបក្សទីមួយហើយនៅក្នុងប្រទេសកម្ពុជាដែលរើសយកប្រព័ន្ធត្រួតពិនិត្យនិងមានតុល្យភាព ដោយការផ្លាស់ប្ដូរវប្បធ៌មគណបក្សដឹកនាំដោយមនុស្សតែម្នាក់ ដែលគណបក្សភាគច្រើននៅកម្ពុជាយយល់ស្របតាម ។ វាក៏ជាគណបក្សទីមួយផងដែរ ដែលមេដឹកនាំសំខាន់ៗរបស់បក្សត្រ ...

                                               

គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ

គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គឺជាចលនានយោបាយមួយ​ដែលកើតពីការចូលរួមរបស់ប្រជាពលរដ្ឋដែលជាម្ចាស់សិទ្ធិ ហើយមានលក្ខណៈភ្លឺស្វាង ក្នុងការធ្វើអោយបានសម្រេចនូវសុបិនរួមរបស់ពួកគេគឺ មាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់" ដោយកណ្តាប់ដៃរបស់ពួកគេ ដែលត្រូវធ្វើឱ្យ​បានសម្រេចឡើងដោយយន្តការ៨ចំណុច។ ដើម្បីឈានទៅដាក់ឱ្យ​បាននូវយន្តការ៨ចំណុច គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ផ្តើមចេញពីការផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាពលរដ្ឋទៅលើគោលធំៗបីគឺ ៖ ១. ការយល់ដឹងអំពីប្រជាធិបតេយ្យ ២. កិច្ចបដិបត្តិព្រះធម៌ ៣. សីលធម៌សង្គម ឬ​ទស្សនវិជ្ជា​ជីវិត។ ១. គោលដៅ ៖ សុបិនរួមរបស់ពួកយើងគឺ មាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើភាពគ្នា ...

                                               

នយោបាយនៅកម្ពុជា

នយោបាយប្រទេសកម្ពុជា ត្រូវបានកំណត់នៅក្នុងក្របខ័ណ្ឌនៃរបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញដែលក្នុងនោះព្រះមហាក្សត្រមានតួនាទីជាប្រមុខរដ្ឋហើយនាយករដ្ឋមន្ត្រីគឺជាប្រមុខរដ្ឋាភិបាល។ នៅឆ្នាំ១៩៧៩ វៀតណាមបានវាយចូលកម្ពុជាហើយផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យបន្ទាប់មកពួកវាក៏បាននៅកាន់កាប់ប្រទេសកម្ពុជាហើយបានបង្កើតរដ្ឋាភិបាលរណបមួយគឺសាធារណរដ្ឋប្រជាមានិតកម្ពុជា។ បន្ទាប់ពីការដួលរលំនៃរបបកុម្មុយនិស្តនៅជុំវិញពិភពលោកក្នុងឆ្នាំ១៩៩០ ទីបំផុតវៀតណាមក៏បានដកកងកម្លាំងខ្លួនចេញពីទឹកដីកម្ពុជា។ រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ត្រូវបានដាក់ឱ្យប្រើបន្ទាប់ពីសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ និងបន្ទាប់ពីមានការបោះឆ្នោតដែលបានរៀបចំឡើងដោយអ ...

                                               

គណបក្សកម្ពុជាប្រជាធិបតេយ្យ

គណបក្សកម្ពុជាប្រជាធិបតេយ្យ គឺជាគណបក្សនយោបាយមួយនៅក្នុងប្រទេសកម្ពុជា, បង្កើតឡើងជាគណបក្សស្នងឱ្យបក្សកុម្មុយនិស្តកម្ពុជានៅខែធ្នូ ឆ្នាំ១៩៨១។ នៅពាក់កណ្តាលសតវត្សឆ្នាំ១៩៨០, មនោគមវិជ្ជាគណបក្សកម្ពុជាប្រជាធិបតេយ្យគឺសង្គមនិយមប្រជាធិបតេយ្យដែលត្រូវបានប្រកាស់ឱ្យដឹងជាសាធារណៈ, បន្ទាប់ពីបានលះបង់គំនិតម៉ាក្ស–លេនីននិយមចោល។

                                               

រដ្ឋសភាកម្ពុជា

រដ្ឋសភាជាតិនៃព្រះរាជាណាចក្រកម្ពុជា ជាសភាជាន់ទាប នៃសភាតំណាងរាស្រ្ត ដែលមានសមាជិកចំនួន ១២៣ រូប ជ្រើសតាំងតាមប្រព័ន្ធសមាមាត្រ ដោយការបោះឆ្នោតជាសកល។ សមាជិករដ្ឋសភានីមួយៗ ត្រូវបានជ្រើសតាំង ក្នុងអាណត្តិ ៥ ឆ្នាំម្តង ដែលចែកជាតំណាងខេត្ត-រាជធានីទាំង ២៥ ពី១ទៅ១៨ អាសនៈ។ គណបក្សនយោបាយសំលេងភាគដែលមានអាសនៈយ៉ាងហោច ៦២ អាចមានសិទ្ធិក្នុងការបង្កើតជារដ្ឋាភិបាលថ្មីមួយ។ រដ្ឋសភានីតិកាលទី៥ បានបើកសម័យប្រជុំដំបូងក្រោមព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណា ព្រះបាទសម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៣។ តំណាងរាស្រ្ត​បានធ្វើសច្ចាប្រណិធាន នៅព្រះបរមរាជវាំង ...

                                               

គណបក្ស​ប្រជាជន​កម្ពុជា

ហេងសំរិន គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយដែលកំពុងកាន់អំណាចក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៧៩មកម្លេះ។ គណបក្សនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥១, ដែលនាពេលនោះមានឈ្មោះថា"គណបក្សប្រជាជនបដិវត្តន៍កម្ពុជា, KPRP)។ ក្រោយពីបានផ្តួលរលំរបបខ្មែរក្រហមដោយមានជំនួយពីពួកយួន, គណបក្សនេះត្រូវបានយួនតាងជាបក្សកាន់អំណាចនៃសាធារណរដ្ឋប្រជាមានិតកម្ពុជានិងរដ្ឋកម្ពុជា។ ឈ្មោះថា"គណបក្សប្រជាជនកម្ពុជា"ត្រូវចាប់យកមកប្រើប្រាស់នៅឆ្នាំចុងក្រោយនៃរដ្ឋកម្ពុជា, បន្ទាប់ពីគណបក្សនេះបានបោះបង់ប្រព័ន្ធឯកបក្សក៏ដូចជាមនោគមវិជ្ជាលទ្ធិម៉ាក្ស-លេនីនចោល។ ដោយដើមឡើយបានប្រកាន់យកលិទ្ធិកុម្មុយនិស្តនិងម៉ាក្ស-លេនីននិយមជាមនោគមវិជ្ជារបស់ខ្លួនមែន, តែ ...

                                               

ការបោះឆ្នោតនៅកម្ពុជា

ការបោះឆ្នោតជាសិទ្ធិនយោបាយ និងជាការទទួលខុសត្រូវដ៍សំខាន់របស់ប្រជាពលរដ្ឋ គ្រប់រូប។ ប្រជាពលរដ្ឋអនុវត្តន៍សិទិ្ធនៃការគ្រប់គ្រងអំណាចដោយខ្លួនឯងតាមរយៈការបោះឆ្នោត ព្រោះនៅក្នុងសង្គមប្រកាន់ប្រជាធិបតេយ្យ ប្រជាពលរដ្ឋជាម្ចាស់ប្រទេស ជាម្ចាស់សិទ្ធិអំណាច ជាអ្នកបោះឆ្នោតជ្រើសរើសអ្នកដឹកនាំតាមការពេញចិត្ត និងតាមឆន្ទៈរបស់ខ្លួន។ ការបោះឆ្នោតជ្រើសរើសតំណាងថ្នាក់ជាតិ និងសហករមូលដ្ឋាន ឬអ្នកដឹកនាំនៅកម្ពុជា ការអនុវត្តន៍គោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងមានលក្ខណៈជាសកលផង និងមានលក្ខណៈអសកលផង។ ១. ការបោះឆ្នោត ការបោះឆ្នោត ជាការទទួលខុសត្រូវជាចម្បងមួយរបស់ប្រជាពលរដ្ឋ។ ការបោះឆ្នោត គឺជាពេលវេលាមួយដែលប្រជាពលរដ្ឋគ្រប់រូបបានសំដែង ...

                                               

បក្សកុម្មុយនិស្តកម្ពុជា

បក្សកុម្មុយនិស្តកម្ពុជា អាចហៅថា បក្សកុម្មុយនិស្តខ្មែរ គឺជាគណបក្សកុម្មុយនិស្តមួយនៅប្រទេសកម្ពុជា។ មេដឹកនាំបក្ស គឺប៉ុល ពត ចំណែកឯអ្នកគាំទ្របក្សវិញគឺត្រូវបានគេស្គាល់ជាទូទៅថាពួកខ្មែរក្រហម។ បង្កើតឡើងដំបូងនៅឆ្នាំ១៩៥១ សមាជិកគណបក្សនេះត្រូវបានបែងចែកទៅជាបក្សពួកនិយមចិន និងនិយមសូវៀតនៅក្នុងឆ្នាំ១៩៦២។ ប.ក.ក បានចាត់ទុកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៦០ ជាកាលបរិច្ឆេទបង្កើតបក្សខ្លួនឡើងដោយកាលនុះមានឈ្មោះថា គណបក្សពលករកម្ពុជា ហើយដល់ឆ្នាំ១៩៦៦ ទើបបានប្តូរឈ្មោះមក"បក្សកុម្មុយនិស្ត"។ ក្រោយពីបានបង្កើតឡើងមក បក្សមួយនេះគឺបានដំណើរការជាគណបក្សនយោបាយសម្ងាត់ ហើយបានឡើងគ្រប់គ្រងប្រទេសកម្ពុជានៅក្នុងឆ្នាំ១៩៧៥ និងប្តូរឈ្មោះប្រទេសមកកម្ពុជា ...

                                               

គណបក្សសាមគ្គីជាតិកម្ពុជា

គណបក្សសាមគ្គីជាតិកម្ពុជា គឺជាគណបក្សនយោបាយដែលបង្កើតឡើងដោយពួកខ្មែរក្រហមនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ១៩៩២ ដើម្បីចូលរួមក្នុងពិធីបោះឆ្នោតនាឆ្នាំនោះក្រោមអាជ្ញាធរអន្តរកាលសហប្រជាជាតិកម្ពុជា។ គណបក្សនេះត្រូវបានដឹកនាំដោយលោកខៀវ សំផន និងលោកសុន សេន, ហើយជាគណបក្សស្នងឱ្យគណបក្សកម្ពុជាប្រជាធិបតេយ្យ ក្រោយឆ្នាំ១៩៩៣; ដូចនឹង គកប ដែរ, ស្លាបយោធារបស់បក្សនេះគឺទ័ពជាតិកម្ពុជាប្រជាធិបតេយ្យដដែរ។ គោលដៅនៃការបង្កើតគណបក្សនេះគឺដើម្បី"ធ្វើការឆ្ពោះទៅរកការអនុវត្តលិទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស"។" គណបក្សនេះក៏មានស្ថានីយវិទ្យុដែរ ដែលគេហៅថាសម្លេងរណសិរ្សសហភាពជាតិកម្ពុជាក៏ប៉ុន្តែក្រោយមកត្រូវបានជំនួសដោយស្ថានីយវិទ្ យុPGNUNSC វិញក្នុងខែកក្ ...

                                               

គណបក្សនយោបាយចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨-២០២២

គណបក្សនយោបាយចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិតិកាលទី៦ ឆ្នាំ២០១៨-២០២២÷ គណបក្សប្រជាជនកម្ពុជា គណបក្សពន្លឺថ្មី គណបក្សខ្មែរឈប់ក្រ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច គណបក្សសញ្ជាតិកម្ពុជា គណបក្សខ្មែរសាធារណរដ្ឋ គណបក្សខ្មែរក្រោក គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ គណបក្សយុវជនកម្ពុជា គណបក្សខ្មែរតែមួយ គណបក្សមាតុភូមិយើង គណបក្សជនជាតិដើមប្រជាធិបតេយ្យ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សរស្មីខេមរា គណបក្សឆន្ទៈខ្មែរ គណបក្សធម្មាធិបតេយ្យ គណបក្សខ្មែររួបរួមជាតិ គណបក្សហ៊្វុនស៊ិនប៉ិច

                                               

គណបក្សហ៊្វុនស៊ិនប៉ិច

គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលបកប្រែថា រណសិរ្សបង្រួបបង្រួមជាតិដើម្បីកម្ពុជាឯករាជ្យ អព្យាក្រិត សន្តិភាព និងសហប្រតិបត្តិការ ។