Back

ⓘ សម័យឧដុង្គ




                                               

ក្រឡាហោមម៉ឹង

ឧកញ៉ាក្រឡាហោមម៉ឹង លោកជាមេទ័ពព្រះបាទស្រីរាជា កាលណោះក្រោយពីបានបង្ក្រាបរំដោះទឹកដីហើយលោកក៏បានក្លាយជាអ្នកនាំពាក្យរបស់ព្រះបាទស្រីរាជាទៅចរចារជាមួយ ស្ដេចស្រីធម្មរាជាទី១ និង ស្ដេចសៀមដើម្បីបញ្ឈប់សង្គ្រាមខ្មែរនឹងខ្មែរ។ សេនាបតីខ្មែរសៀមក៏ចាប់ផ្ដើមប្រឹក្សាអំពីផែនការចំបាំងកំចាត់ព្រះបាទស្រីរាជា និងព្រះបាទស្រីសុរិយោទ័យទី២។ កាលបើដឹងពីសម្ព័ន្ធភាពធម្មរាជា និងស្ដេចសៀមចក្រពត្រាធិរាជមក ព្រះបាទស្រីរាជាក៏កោះទីប្រឹក្សាទាំងអស់មកជំនុំពិភាក្សាគ្នាភ្លាម។ ព្រះបាទស្រីរាជាទ្រង់ឈ្វេងយល់ថា ត្រូវចងមេត្រីភាពវិញជាការគួរ ព្រោះកំលាំងខ្មែរបែកបាក់គ្នាអស់ហើយ ឯបណ្ដាប្រជានុរាស្ត្រទៀតសោត ក៏រងគ្រោះ និងនឿយណាយក្នុងសង្គ្រាម។ ពេលនោះអង្គប្រ ...

                                               

ល្ខោនខោល

ល្ខោនខោល Khmer pronunciation: ឬ ល្ខោនពាក់របាំងមុខ គឺជាល្ខោនមួយ ដែលមានលក្ខណៈចំណាស់របស់កម្ពុជា មានដើមកំណើតនៃការ សម្តែងក្នុងអំឡុង សម័យអង្គរ។ វាត្រូវបានគេជឿជាក់ថាបានចាប់ផ្តើមក្នុងអំឡុងប្រហែលសតវត្សទី១០ តាមរយៈសិលាចរឹក K.99 ប្រាសាទសំបូរព្រៃគុក ចរឹកក្នុងរាជព្រះបាទ ជ័យវរ្ម័នទី៥ និយាយពី ព្រាហ្មណ៍បុរាហិតម្នាក់នៅ ភៈវៈបុរៈ បានបញ្ជូនមនុស្ស ៥០​នាក់ ឲ្យទៅធ្វើអ្នកបម្រើក្នុងរាជវាំង នាក្រុងអង្គរ ក្នុងចំណោមនោះមាន៦នាក់ ត្រូវទៅផ្ទះនាខោល ​។ ​ ល្ខោនខោល ត្រូបានគេជឿថា ជាល្ខោនដែលបំលែងចេញពី ល្ខោនស្បែកធំ ពាក្យខោលដែលជាពាក្យនាមសព្ទ នៅក្នុងវចនានុក្រមរបស់សម្ដេចសង្ឃរាជ ជួន ណាត មានន័យថា ទម្រង់ខ្លី យើងអាចទាញន័យសេចក្ដីបានថា ល ...

                                               

ប្រភព​អ្នកតា​ក្នុង​សង្គម​ខ្មែរ

រូបសំណាក​អ្នកតា​ដំបងដែក ដែល​ត្រូវ​បាន​ស្ថាបនា​ឡើង នៅ​ឯ​តុលាការ​កូន​កាត់​សំរាប់​កាត់ទោស​ខ្មែរ​ក្រហម ។ បច្ចុប្បន្ន​ប្រជាជន​ខ្មែរ​ចំនួន​ដ៏​ច្រើន​លើស​លប់​មាន​ជំនឿ​លើ​ព្រះពុទ្ធសាសនា​ ។ ប៉ុន្តែ​មុន​នឹង​សាសនា​ព្រះពុទ្ធ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា ប្រជាជន​ខ្មែរ​ធ្លាប់​មាន​ជំនឿ​លើ​សាសនា​ព្រាហ្មណ៍ ហើយ​​នៅ​​សម័យ​​ដើម​​មុន​​នឹង​​ទទួល​យក​សាសនា​ព្រាហ្មណ៍​ដែល​នាំចូល​ដោយ​ជនជាតិ​ឥណ្ឌា​នោះ ជនជាតិ​ខ្មែរ​ដើម​ជា​ម្ចាស់​ស្រុក​មាន​អរិយធម៌​និង​ជំនឿ​ផ្ទាល់​ខ្លួន​រួច​ទៅ​ហើយ ដូច​ជា​ការ​ជឿ​លើ​កម្លាំង​ធម្មជាតិ, កម្លាំង​ក្រៅ​ខ្លួន​ដែល​ហៅ​ថា" ជំនឿ​ជីវចលនិយម” ។ តាម​ឯកសារ​ខ្លះ​សរសេរ​ថា៖ ប្រពៃណី​​អ្នក​កាន់​សាសនា​ព្រាហ្មណ៍​ ...

                                               

ព្រះបាទជ័យជេដ្ឋាទី៣ អង្គស៊ូ ឬចៅពញាសូរ

នៅឆ្នាំ១៦៨៩ នាម៉ឺនឈ្មោះ ចៅពញានូ និងចិនឈ្មោះតាន់ចុងអៀ ដោយតូចចិត្តមិនបុណ្យសក្កិ ក៏រត់ចូលទៅខាងអង្គនន់ ព្រះអង្គឱ្យលើកទ័ពមកច្បាំង តាំងបន្ទាយនៅជ្រោយចង្វារ។ ប៉ុន្តែមន្ត្រីទាំងពីរត្រូវបានចាប់បានហើយយកទៅប្រហារជីវិតបង់។ នៅឆ្នាំដដែលព្រះជ័យជេដ្ឋាដែលបានគ្រង់រាជ្យអស់រយៈពេល១៣ឆ្នាំមកហើយ ក៏ទ្រង់ធ្វើពិធីប្រាប្តាភិសេក ដោយមាននាមសម្រាប់រាជ្យថា សម្តេចព្រះជ័យជេដ្ឋាបរមសុរិន្ទរាមាធិរាជរាមាឥសូរ លើកអង្គលីជាអគ្គមហេសីហៅថា សម្តេចព្រះភគវតីសិរីចក្រពត្តិមហាក្សត្រី។ ពេលនោះព្រះអង្គនន់បានភៀសទៅសុំជំនួយទ័ណយួនមកច្បាំងនិងព្រះអង្គទៀត។ ទ័ពយួនពីរម៉ឺននាក់បានលើកមកក្រុងភ្នំពេញ តែត្រូវបរាជ័យថយទៅស្រុកវិញ។ ចំណែកឯព្រះអង្គនន់ទ្រង់រត់ចូលបន្ទ ...

                                               

ចៅហ្វាទឡ្ហៈទេព

សម្ដេចចៅហ្វាទឡ្ហៈទេព កាន់តំណែង លោកជាព្រះភីលៀងផ្ទាល់របស់ព្រះបាទចន្ទរាជា កាលពីមុនមានយសសក្ដិជា ព្រះទិព្វជាញជ័យ ។ ក្រោយពីឈ្នះសង្គ្រាមនៅបន្ទាយមានជ័យខែត្រពោធិ៍សាត់មកលោកក៏ត្រូវតែតាំងជាប្រមុខនៃសេនាបតីទាំងឡាយមានងារជា សម្ដេចចៅហ្វាទឡ្ហៈ មានសក្ដិ ជា សម្ដេចចៅពញា។

                                               

យោធាសង្គ្រាមពៅ

ចៅហ្វាយស្រុកខែត្រអាសន្ទុក​លុះ​ដឹង​ថា" សម្ដេចចៅពញា​ចន្ទរាជា ស្ដេច​លើកទ័ព​ហួស​រហូត​ទៅ​ដល់​ខែត្រ​រលាប្អៀរ លង្វែក ហើយ” ក៏​តាំង​កេណ្ឌ​កងទ័ព​គ្រប់​ខែត្រ​ដែល​ឡើង​ខែត្រ​អាសន្ទុក​នោះគឺ​ មឿងជីក្រែង ស្ទោង ព្រំទេព ព្រៃក្ដី សៀមបូក សៀមប៉ាង ព្រះប្រសប់ មឿង​ទាំង​ ២៥ ​នេះ​កេណ្ឌ​បាន​ពល​ ៨០០០០ នាក់ ហើយ​ឲ្យ​កេណ្ឌ​ទូក​រាស្ដ្រសំរាប់ចំលង​​កងទ័ព​ឆ្លង​ទៅ​ខែត្រ​ក្រគរដើម្បី​វាយ​កងទ័ព​សត្រូវ​ផ្ទប់​ពី​ខាងក្រោយ​កុំ​ឲ្យ​សម្ដេចចៅពញា​ចន្ទរាជា​រត់គេច​ខ្លួន​បាន។ ឯ​សម្ដេចចៅពញា​ចន្ទរាជា​ជា​អម្ចាស់ ព្រះ​អង្គ​ប្រថាប់​ទ័ព​នៅ​បន្ទាយ​ស្រុក​បរិបូរណ៍ អម្រិន្ទបូរី។ ក្នុង​​ថ្ងៃ​នោះ​ព្រះ​អង្គ​ជ្រាប​ថា" កង​ល្បាត​នៃ​ចៅពញា​ឧទ័យធិរាជ​កំពុង​ ...

                                               

សន្ធរវោហារម៉ុក

ប្រវត្តិរបស់កវីវោហារសន្ធរម៉ុក ឧកញ៉ាសន្ធរវោហារម៉ុក ១៨៣០? - ​១៨៩០? កវី សន្ធរ ម៉ុក ឬ ឧកញ៉ា​សន្ធរវោហារម៉ុក ឬ អម្រឹត​ក្សត្រីម៉ុក ជា​រាជកវីរបាក្សត្រ​វិទូ ដែល​គេ​ស្គាល់​ជាងគេនា​សតវត្ស​ទី​១៩ មុន​ពេល​លាចាក​លោក​នេះ​ទៅ លោកបានបន្សល់ទុក​នូវ​បុត្រ​ដ៏​ឆ្នើម ​៥ ​រូបហើយ​ក្នុងនោះ​បុត្រ​ទី​៣ ​ជា​អ្នក​ស្នង​តំណែង​របស់​លោកផ្នែក​តែង​និពន្ធ។

                                               

រាជតេជៈកៅ

សម្ដេចព្រះ​ស្រីជេដ្ឋា​ជា​ម្ចាស់ផែនដី​ត្រើយ​ខាងកើត​ទ្រង់​ជ្រាប​ថា សម្ដេចចៅពញា​ចន្ទរាជា​យក​បាន​ផែនដី​ខែត្រ​ខាងលិច​ទាំង​អស់ហើយ ចៅពញា​លំពាំង ចៅពញា​ស្រាល​ ក៏​ស្លាប់​ក្នុង​សង្គ្រាម​អស់ ចៅពញា​វៀង ចៅពញាវាំង ក៏​មាន​រោគ​អនិច្ចកម្ម​ទៅ​ទាំងអស់​គ្នា​ទៀត ទ្រង់​ព្រះ​ពិរោធ​ណាស់ ទើប​ទ្រង់​រើស​ព្រះ​ញាតិ​ខាង​ព្រះ​អង្គ​មក​តែងតាំង​ថ្មី៖ ឈ្មោះព្រំ តាំង​ជា​ចៅពញា​វៀង" ទី​យមរាជ” ឈ្មោះ​ផាត់ តាំង​ជា​ចៅពញា​ស្រាល" ទី​ក្រឡាហោម” ឈ្មោះ​ជុំ តាំង​ជា​ចៅពញា​វាំង" ទី​វាំង” ឈ្មោះ​ពេញ តាំង​ជា​ចៅពញា​លំពាំង" ទី​ចក្រី” ហើយទ្រង់​បង្គាប់​សេនា​ទាំង​ ៤ ​នេះ​ឲ្យ​ចេញ​សំបុត្រ​ប្រាប់​ទៅ​ចៅហ្វាយស្រុក​គ្រប់ខែត្រ​ដែល​ឡើង​ព្រះ​អង្គ​ទិស​ខាងកើត ...

                                               

សម្ដេចចៅពញាបែន

សម្ដេចព្រះ​បរមបពិត្រ​ខត្តិយា​ចន្ទរាជា ជា​អម្ចាស់​ជីវិតលើត្បូង ព្រះ​អង្គ​លើក​ពិជ័យសង្គ្រាម​មក​ដល់​ស្រុក​ឧដុង្គ​ហើយ ស្ដេច​ទៅ​ថ្វាយបង្គំ​ព្រះ​ចេតិយ ព្រះ​បដិមា ហើយ​ស្ដេច​ត្រឡប់​មក​គង់​ព្រះ​ពន្លា​វិញ ហើយ​ទ្រង់​ត្រាស់​ចាត់​កងទ័ព​ជា​ច្រើនកង៖ ចៅពញា​ស្រែន្យ​ខាំងហ្វាជា​មេកង​ទ័ព​ស្ដាំ។ ឲ្យ​ឧកញ៉ា​មនោមេត្រីកាន់​ពល ១០០០០ ​នាក់ជា​មេទ័ព​ស្ដាំ។ ឲ្យ​ឧកញ៉ា​សួគ៌ាលោក​”សុខ” កូនចៅពញា​មឿង កាន់​ពល​៣០០០០ ​នាក់​ជា​ទ័ព​មុខ។ ឲ្យ​ចៅពញា​តេជោ ចៅហ្វាយ​ស្រុក​សំរោងទង​ជា​មេទ័ព​មុខកាន់​ពល ​២០០០០ ​នាក់ជា​ទ័ពស្រួច។ ឲ្យ​សម្ដេចចៅពញា​យសរាជាជា​ព្រះរាជ​ភគិនេយ្យោជា​មេទ័ព​ហ្លួងឃុំ​ពល ​៥០០០០ ​នាក់ឆ្លង​ទៅ​ព័ទ្ធ​ពី​ខែត្រព្រៃវែងស្ទាក់ផ្លូ ...

                                               

វាំងស្រី

ឧកញ៉ាវាំងស្រី មុនឡើងជាមន្ត្រីចតុស្ដម្ភ លោកជាព្រះភីលៀងនៃព្រះបាទចន្ទរាជាដែលមានយសសក្ដិជា ហ្លួងឧត្តមចិន្តា ដែលតាមដង្ហែព្រះអង្គតាំងពីការចេញពីនគររហូតត្រឡប់ចូលស្រុក។

                                               

វិបុលរាជសម

ឧកញ៉ាវិបុលរាជសម រឺ គាំ ជាមន្ត្រីក្នុងរជ្ជកាលព្រះបាទសម្ដេចបរមខត្តិយា មហាចន្ទរាជា។ ហើយក៏ជាព្រះភីលៀងជំនិតនៃសម្ដេចព្រះភាគិនេយ្យោយសរាជាកាលទ្រង់យាងនិរទេសទៅស្រុកសៀម។ កាលណោះលោកមានយសសក្ដិជា ម៉ឺនវិជិតសិទ្ធិរស ។

                                               

បរទេសរាជស៊ុន

លុះ ​ការ​បុណ្យ​ទ្វារទសមាស​ហើយ សម្ដេចចៅពញា​ចន្ទរាជា ព្រះ​អង្គ​ត្រាស់​បង្គាប់​ឧកញ៉ា​ចក្រី​កែវ ឧកញ៉ាវង្សាអគ្គរាជកែន កែ និង​ឧកញ៉ាក្រឡាហោមគាំឃុំ​ពល​រេហ៍ ​៣០០០០​ នាក់​លើក​ទៅ​ចោម​បន្ទាយ​ខែត្រ​ភ្នំពេញ។ ឧកញ៉ា​ទាំង​ ៣ ​នាក់​ក៏​ថ្វាយបង្គំ​លា​ចេញ​ទៅ​ចាត់ចែង​កងទ័ព ព្រមទាំង​គ្រឿងសាស្ដ្រាវុធ​ស្រេច​ហើយ​ក៏​លើក​ចេញ​ទៅ​ចោម​វាយ​បន្ទាយ​នោះ​តាម​ត្រាស់​បង្គាប់។ ខណៈ​នោះ​មេទ័ព​ខាង​ស្ដេច​កន គឺ​ចៅហ៊្វាកៅ ចៅពញា​លំពាំង ចៅពញា​ស្រាល ចៅពញា​តេជោ ចៅហ្វាយស្រុក​សំរោងទង ចៅពញា​រាជា​មេត្រី ចៅហ្វាយស្រុក​ភ្នំពេញជា​មេទ័ព​ម្ចាស់ផែនដី​ត្រើយ​ខាងកើត​ចេញ​ច្បាំង​នឹង​មេទ័ព​នៃ​អម្ចាស់​ត្រើយ​ខាងលិចជួន​ឈ្នះជួន​ចាញ់​ម្ដងម្នាក់​ជា​ច្រើន​ដង។ ល ...

សម័យឧដុង្គ
                                     

ⓘ សម័យឧដុង្គ

សម័យឧដុង្គ បានចាប់ផ្ដើមក្រោយពីព្រះបាទជ័យជេដ្ឋាទី២ ទ្រង់បានឡើងសោយរាជ្យពីព្រះបិតាគឺព្រះស្រីសុរិយោពណ៌ ដែលទ្រង់បានផ្សំផ្គុំព្រះជ័យជេដ្ឋាទី២ នឹង បុត្រីស្ដេចត្រាញ់យួន ដើម្បីធ្វើជាសម្ព័ន្ធមិត្តទប់ទល់នឹងការលុកលុយទន្ទ្រានរបស់សៀម។ សម័យកាលនោះមេទ័ពដែលល្បីឈ្មោះក្នុងប្រវត្តិសាស្ត្រ គឺ តេជោមាស និង តេជោយ៉ត។ ឧដុង្គបើតាមរឿងនិទានយកឈ្មោះតាម តាចាស់ ម្នាក់ឈ្មោះតាដុង្គ រឿងតំណាលថានៅពេលនោះមានក្សត្រមួយអង្គ បានពេញចិត្តនឹងកូនស្រីរបស់គាត់ទើបក្រោយពីរៀបអភិសេកនឹងបុត្រីលោក ហើយព្រះរាជាកតាំងឈ្មោះនៅត្រង់នោះថា ឧដុង្គមានជ័យ លុះក្រោយមកទៀតក៏នៅហៅថា ឧដុង្គ ដូចសព្វថ្ងៃនេះ។

ព្រះបាទអង្គឌួង ជាព្រះរាជាមួយអង្គដែលមានព្រះទ័យជ្រះថ្លាចំពោះព្រះពុទ្ធសាសនា។ នៅឆ្នាំ ១៨៥៣ ព្រះអង្គ​ទ្រង់​បាន​ចាត់​រាជប្រតិភូ​មួយ​ក្រុម ដែលដឹកនាំដោយឧកញ៉ាយមរាជម៉ុក និង ឧកញ៉ាចក្រីមាស ដើម្បីនិមន្តព្រះសង្ឃខ្មែរមួយអង្គព្រះនាម ព្រះមហាប៉ាន មក​ពង្រឹង​ព្រះពុទ្ធ​សាសនា ដែលត្រូវធ្លាក់ចុះដោយសារសង្គ្រាម។ ប្រតិភូនេះបានត្រូវព្រះចៅសៀមឆោមក្លាវ រាមាទី៤ ទទួល​រាក់ទាក់​ព្រោះ​យល់​ថា​ជា​ឱកាស​មួយសម្រាប់ផ្សព្វផ្សាយវប្បធម៌សៀម។ ដូចនេះព្រះពុទ្ធសាសនាធម្មយុត្តិកនិកាយ​ ហីនយាន តាមបែបសៀម បាន​ត្រូវ​នាំ​ចូល​ប្រទេស​កម្ពុជា​ចាប់តាំងពីពេលនោះមក។ ចំណែកឯពុទ្ធសាសនា​និកាយ​ថេរវាទ​ផ្នែក​មហានិកាយ ហីនយាន​ គឺជានិកាយ​មួយ​ចម្បង​នៅ​ក្នុង​ប្រទេស​ខ្មែរ។ ព្រះបាទអង្គឌួង គឺ​ជា អ្នកនិពន្ធ​ខ្មែរល្បីល្បាញ​មួយ​រូប។ ព្រះអង្គពូកែខាងកំណាព្យកាព្យឃ្លោង។ ព្រះអង្គ​បាននិពន្ធ​រឿង​ជា​ច្រើន​ដូច​ជា រឿងចំប៉ាថោង នៅ​ឆ្នាំ ​១៨១០, រឿងកាកី​ នៅ​ឆ្នាំ ១៨១៥ និង ច្បាប់ស្រី ​នៅ​ឆ្នាំ ១៨៣៧ ជាដើម។ ព្រះបាទអង្គឌួង​ទ្រង់​សុគត​នៅ​ក្នុង​រាជវាំង​ឧដុង្គដោយជំងឺ នៅក្នុងឆ្នាំ ១៨៥៩។

M b== ឯកសារពិគ្រោះ ==

  • សៀវភៅសិក្សាសង្គមថ្នាក់ទី១១ ក្រសួងអប់រំឆ្នាំ២០1០