Back

ⓘ សេអ៊ូល




                                               

អិចសូ

អិចសូ គឺជាក្រុមតន្រ្តីបុយប៊ែនដ៍កូរ៉េខាងត្បូង-ចិនដែលមានមូលដ្ឋាននៅសេអ៊ូល មានសមាជិក ៩ នាក់គឺ ស៊ីវមិន, ស៊ូហូ, លេយ៍ ហ្សាង, បែក-ហ្យុន, ឈិន, ឆានយ៉ុល, ឌីអូ, ខៃ និង ស៊េហ៊ុន ក្រុមតន្រ្តីនេះត្រូវបានបង្កើតឡើងដោយ SM Entertainment ក្នុងឆ្នាំ ២០១១ និងបង្ហាញខ្លួនក្នុងឆ្នាំ ២០១២ តន្ត្រីរបស់ពួកគេរួមបញ្ចូលប្រភេទដូចជា ប៉ុប, ហ៊ី​ប​ហប់ និង R&B នៅក្បែរគ្នាតន្ត្រីរបាំអេឡិចត្រូនិក ប្រភេទដូច ហៅស៍ ត្រប់ និង ស៊ីនធ៍ប៉ុប អិចសូចេញផ្សាយនិងសំដែងតន្ត្រីក្នុងភាសាកូរ៉េ ភាសាចិនកុកងឺ និងភាសាជប៉ុន ក្រុមតន្រ្តីចាត់ថ្នាក់ជាកំពូលមួយតារាល្បី ៗ ៥ រូបដែលមានឥទ្ធិពលបំផុតនៅ​លើ Forbes Korea Power Celebrity រាយរាល់ឆ្នាំពី ២០១៤ ដល់ ២០១ ...

                                               

ប៉ាក ឆានយ៉ល

ប៉ាក ឆានយ៉ល នត្រូវបានគេស្គាល់ជាសំអាងដោយឈិនឡុងថាជាតារាចម្រៀងរ៉េបកូរ៉េខាងត្បូងអ្នកចម្រៀងអ្នកសំដែងនិងតារាម៉ូដែល។ គាត់គឺជាសមាជិកក្រុមក្មេងប្រុសកូរ៉េ - ចិន Exo ក្រុមរង Exo-K និងអនុអង្គភាព Exo-SC ។ ក្រៅពីសកម្មភាពរបស់ក្រុមលោកឆាយយ៉ុលក៏បានចូលរួមសម្តែងរឿងភាគទូរទស្សន៍និងខ្សែភាពយន្តជាច្រើនផងដែរដូចជារឿង So I Married a Anti-fan និង Secret Queen Makers ។

                                               

ជីដ្រាហ្កុន

ក្វុន ជីយង់ ត្រូវបានគេស្គាល់តាមរយៈឈ្មោះដំណាក់កាលរបស់គាត់ ជីដ្រាហ្កុន គឺជាអ្នកចម្រៀងអ្នកនិពន្ធបទចម្រៀងកូរ៉េខាងត្បូង ដែលត្រូវបានគេហៅថាជាញឹកញាប់ King of K-Pop ចាប់ពីអាយុ ១២ ឆ្នាំ ជីដ្រាហ្កុន បណ្តុះបណ្តាលរយៈពេល ៦ ឆ្នាំនៅស្លាកកម្សាន្តរបស់កូរ៉េខាងត្បូង YG Entertainment មុនពេលបង្ហាញខ្លួនលើកដំបូងនៅឆ្នាំ ២០០៦ ជាមេដឹកនាំនៃក្រុមតន្ត្រីហ៊ិបហប់បុយបែនដ៍របស់ប៊ិកបែង ដែលបានក្លាយជាអ្នកលក់ដាច់បំផុតបុយបែនដ៍នៅ​លើ​ពិភពលោក

                                               

កាត់ស៊េវេន

កាត់ស៊េវេន គឺជាក្រុមតន្រ្តី Boy band កូរ៉េខាងត្បូង បង្កើតឡើងដោយ JYP Entertainment ក្រុមនេះមានសមាជិក ៧ នាក់ JB ម៉ារ៍ក ជែកសុន ជីនយ៉ុង យ៉ុងជែ បាមបាម និង យូក្យុម ចាប់ផ្តើមនៅក្នុង មករា ២០១៤ ជាមួយនឹងការចេញផ្សាយដំបូងរបស់ពួកគេ EP Got It? ដែលឡើងដល់លេខ ២ នៅលើ Gaon Album Chart និងទីមួយនៅលើ Billboards World Albums Chart ក្រុមនេះទទួលបានការចាប់អារម្មណ៍សម្រាប់ការសម្តែងឆាកផ្ទាល់របស់ពួកគេ ដែលជាញឹកញាប់រួមបញ្ចូលធាតុនៃល្បិចសិល្បៈក្បាច់គុននិងរាំតាមដងផ្លូវ នៅចុងឆ្នាំ ២០១៤ Got7 បានចុះហត្ថលេខាជាមួយ Sony Music Entertainment Japan និងបានបណ្តាក់ទុនចូលក្នុងទីផ្សារជប៉ុន ចេញជាភាសាជប៉ុន Single ដំបូងរបស់ពួកគេ "Around the ...

                                               

T-ARA

T-ara ជាក្រុមតន្ត្រីស្រីរបស់កូរ៉េខាងត្បូង ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ 2009 ក្នុងផលិតកម្ម Core Contents Media។ សមាជិកក្រុមដំបូងបង្អស់មាន 5 នាក់គឺ Jiae, Jiwon, Eunjung, Hyomin និង Jiyeon ហើយបទដំបូងរបស់ពួកគេគឺមានចំនងជើងថា "Good Person" ដែលជាបទចម្រៀងក្នុងរឿងភាគកូរ៉េ Cinderella Man ហើយចេញក្នុងខែមេសា 2009។ នៅក្នុងខែមិថុនា Jiae និង Jiwon បានចាកចេញពីក្រុម ហើយ T-ara បានថែមសមាជិក 3 នាក់ទៀត គម្រប់ 6 នាក់ គឺ Boram, Soyeon និង Qri ក្នុងខែកក្កដា រួចហើយបានចេញអាល់បុមដំបូង ឈ្មោះថា Absolute First Album ក្នុងខែធ្នូ ឆ្នាំ 2009 ដែលក្នុងនោះ រួមមានបទល្បីៗជាច្រើន ដូចជា "Lies", "TTL Time to Love", "TTL Listen 2", ...

សេអ៊ូល
                                     

ⓘ សេអ៊ូល

សេអ៊ូល ជារដ្ឋធានីនិងជាទីក្រុងធំជាងគេរបស់ប្រទេសកូរ៉េខាងត្បូង។ សេអ៊ូលមានប្រជាជនជាង១០លាននាក់ និងស្ថិតក្នុងចំនោមទីក្រុង​ដែលមានប្រជាជនច្រើនជាងគេលើពិភពលោក។ តំបន់រដ្ឋធានីជាតិសេអ៊ូល ​ ដែលក្ដោបរួមទាំងទីក្រុងកំពង់ផែដ៏ធំឈ្មោះអ៊ិនឆ័ន​និងទីក្រុងរណបនានា មានមនុស្សរស់នៅប្រមាណ២៣លាននាក់។ ស្ទើរពាក់កណ្ដាល​នៃប្រជាជនកូរ៉េខាងត្បូង​រស់នៅតំបន់រដ្ឋធានីជាតិសេអ៊ូលនេះ និងប្រហែល១ភាគ៤​រស់នៅក្នុងសេអ៊ូលតែម្ដង។ កត្តានេះធ្វើអោយសេអ៊ូលក្លាយជា​មជ្ឈមណ្ឌលវប្បធម៌ នយោបាយ និងសេដ្ឋកិច្ចចំបង​របស់ប្រទេស។ ដោយវាមានឋានានុក្រមជាទីក្រុងពិសេស ហេតុនេះ​វាស្ថិតនៅក្រោមការគ្រប់គ្រងដោយផ្ទាល់ពីរដ្ឋាភិបាលជាតិ។

សេអ៊ូលធ្លាប់ធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវក្ដៅឆ្នាំ១៩៨៨ និង ពានរង្វាន់បាល់ទាត់ពិភពលោកហ្វីហ្វាឆ្នាំ២០០២។ សេអ៊ូលតែងតែជាប់លំដាប់ថ្នាក់​១០ខាងលើក្នុងចំនោមទីក្រុងហិរញ្ញវត្ថុនិងពាណិជ្ជកម្ម និងជាទីស្នាក់ការកណ្ដាលរបស់​ក្រុមហ៊ុនពហុជាតិជាច្រើនដូចជា ក្រុមហ៊ុនសាំស៊ុងSamsung; 삼성 ក្រុមហ៊ុនអិលជីLG និងក្រុមហ៊ុនហ្យុនដាយHyundai; 현대។ វាជាទីក្រុងថ្លៃជាងគេទី៥លើពិភពលោក និងទី២នៅអាស៊ី និងជាទីក្រុងមានជាងគេទី៤នៅអាស៊ី។

សេអ៊ូលស្ថិតនៅអាងទន្លេហាន់ នៅប៉ែកពាយ័ព្យនៃប្រទេស ចំងាយប្រហែល៥០គ.ម ពីព្រំដែនកូរ៉េទាំង២។

                                     

1. អំពីឈ្មោះ

ទីក្រុងសេអ៊ូល ត្រូវបានស្គាល់ពីអតីតកាល តាមរយៈឈ្មោះ វីរែសុង Wirye-seong ; 위례성; 慰禮城, Baekje era, ហានជូ Hanju ; 한주; 漢州, Silla era, ណាមគ្យ៉ង Namgyeong ; 남경; 南京, Goryeo era, ហានសុង Hanseong ; 한성; 漢城, Baekje and Joseon era, ហានយ៉ាង Hanyang ; 한양; 漢陽, Joseon era, និង ក្យ៉ងសុង Gyeongseong ; 경성; 京城, Japanese occupation era។ ឈ្មោះបច្ចុប្បន្នរបស់ទីក្រុងនេះត្រូវបានបង្កើតឡើងពីពាក្យនៅក្នុងភាសាកូរ៉េ ដែលមានន័យថា "រដ្ឋធានី" ដែលត្រូវបានជឿជាក់ថាវាក្លាយមកពីពាក្យ "សូរ៉ាបុល" Seorabeol ; 서라벌; 徐羅伐, ដែលពីដំបូងសំដៅទៅលើ ក្យ៉ងជូ Gyeongju; 경주, រដ្ឋធានីរបស់អតីតអាណាចក្រ "ស៊ីឡា" Silla; 신라។

មិនដូចជាឈ្មោះភាគច្រើននៃទីកន្លែងនៅក្នុងប្រទេសកូរ៉េ "សេអ៊ូល" មិនមានអក្សរ "ហានចា" Hanja, តួអក្សរចិនដែល ត្រូវបានប្រើប្រាស់នៅក្នុងភាសាកូរ៉េ ដែលស៊ីគ្នានោះទេ។ ឈ្មោះជាភាសាចិន សំរាប់ទីក្រុងសេអ៊ូល ដែលត្រូវបានជ្រើសរើសនាពេលថ្មីៗនេះគឺ 首尔 simplified, 首爾 traditional Shǒuěr, ដែលមានសំលេងប្រហាក់ប្រហែលខ្លះទៅនឹង "សេអ៊ូល" នៅពេលអានជាភាសាចិនតាមបែប ម៉ាន់ដារីន Mandarin Chinese.

                                     

2. ប្រវត្តិ

ប្រវត្តិសាស្ត្ររបស់សេអ៊ូល​ចាប់គិតតាំងពីឆ្នាំ១៨មុនគ.ស​ នៅពេលដែលមានការបង្កើតរាជាណាចក្របែកចេ។ ក្រោយមកទៀតវាក្លាយជារាជធានីរបស់រាជវង្សចូសេអុន។ នៅក្នុងសម័យអាណានិគមជប៉ុននៅដើមស.វទី២០ កន្លែងជាប្រពៃណីនិងប្រវត្តិសាស្ត្ររបស់សេអ៊ូល​បានផ្លាស់ប្ដូរ។ ទីក្រុងនេះត្រូវបានបំផ្លាញស្ទើរទាំងស្រុងក្នុងសង្គ្រាមកូរ៉េ ប៉ុន្តែត្រូវបានសាងសង់ឡើយវិញយ៉ាងលឿននៅក្នុងគោលនយោបាយសេដ្ឋកិច្ច​នៅទសវត្សរ៍ឆ្នាំ៦០និង៧០។ សំនង់ប្រវត្តិសាស្ត្រសំខាន់ៗខ្លះៗ​ត្រូវបានជួសជុលស្ថាបនាឡើងវិញ រួមមានរាជវាំងហ្គ្យេអុងបុកហ្គុង រាជវាំង១របស់រាជវង្សចូសេអុន

                                     

3. ភូមិសាស្ត្រ

សេអ៊ូលស្ថិតនៅផ្នែកពាយ័ព្យនៃកូរ៉េខាងត្បូង។ វាមានផ្ទៃដីប្រហែល ៦០៥,៣៩គ.ម ២ និងពុះជា២ផ្នែក ជើងនិងត្បូងដោយទន្លេហាន់។ ទន្លេហាន់និងតំបន់ជុំវិញនោះ​ដើរតួនាទីសំខាន់ណាស់ក្នុងប្រវត្តិសាស្ត្រកូរ៉េ។ រាជាណាចក្រកូរ៉េទាំង៣ ធ្លាប់ប្រកួតប្រជែងគ្នាកាន់កាប់ដែនដីនេះ ព្រោះវាមានទន្លេហាន់​ដែលជាផ្លូវជំនួញទៅកាន់ចិនកាត់តាមសមុទ្រលឿង។ ប៉ុន្តែ​បច្ចុប្បន្ន ទន្លេនេះមិនត្រូវបានគេប្រើសកម្មក្នុងការធ្វើចរាចរណ៍ទេ​ ដោយសារតែកន្លែងដែលវាហូរចាក់ចូលទៅក្នុងសមុទ្រនៅក្បែរព្រំដែនកូរ៉េទាំង២ពេក​ ហើយដែលតំបន់នោះ​ត្រូវគេហាមប្រាមមិនអោយជនស៊ីវិលចូល។ សេអ៊ូលហ៊ុំព័ទ្ធដោយភ្នំ៨ ខ្ពង់រាបទន្លេហាន់។

                                     

3.1. ភូមិសាស្ត្រ អាកាសធាតុ

ដូចគ្នានឹងកន្លែងដទៃទៀតនៅកូរ៉េខាងត្បូងដែរ សេអ៊ូលមានអាកាសធាតុទ្វីប សើម ទោះជាកូរ៉េជាប្រទេសហ៊ុំព័ទ្ធដោយសមុទ្រពីជ្រុងទាំង៣ក៏ដោយ។ រដូវក្ដៅ​ជាទូទៅក្ដៅហើយសើម ដោយមានខ្យល់មូសុងបក់ពីខែមិថុនា​ដល់ខែកក្កដា។ ខែសីហាជាខែដែលក្ដៅជាងគេ និងមានសីតុណ្ហភាពមធ្យមប្រែប្រួលពី 22 °C ទៅ 30 °C។ រដូវរងារ​ជាញឹកញាប់រងារខ្លាំង និងស្ងួត។ សីតុណ្ហភាពនៅខែមករាប្រែប្រួលពី -7 °C ទៅ 1 °C។ នៅក្នុងមួយឆ្នាំ ជាមធ្យមមានព្រិលធ្លាក់ចំនួន២៨ថ្ងៃ។

                                     

3.2. ភូមិសាស្ត្រ ទិដ្ឋភាពទីក្រុង

បេះដូងប្រពៃណីរបស់សេអ៊ូលគឺ ក្រុងរាជវង្សចូសេអុនចាស់ ដែលឥលូវជាមណ្ឌលក្រុង ដែលប្រជុំដោយរាជវាំង អាគាររដ្ឋាភិបាល ទីស្នាក់ការកណ្ដាលរបស់សហគ្រាសនានា សណ្ឋាគារ និងផ្សារបែបប្រពៃណី។ តំបន់នេះគ្របដណ្ដប់លើជ្រលងឆេអុងហ្គ្យេឆេអុន ដែលជាកូនអូរមួយហូរពីលិចទៅកើតចូលទន្លេហាន់។ អស់រយៈពេលជាច្រើនឆ្នាំ អូរនេះត្រូវបានគ្របដោយបេតុង ប៉ុន្តែត្រូវបានគេស្ដារឡើងវិញ​ក្នុងគំរោងសង្គ្រោះទីក្រុងមួយ។ នៅខាងជើងមណ្ឌលក្រុងគឺភ្នំបុកហាន់ និងនៅខាងត្បូងគឺភ្នំណាំសាន់។ ទៅខាងត្បូងទៀត​ជាក្រុងចាស់ យ៉ុងសាន់-ហ្គុ និង ម៉ាប៉ូ-ហ្គុ និងទន្លេហាន់។ ឆ្លងរំលងទន្លេហាន់ទៅគឺតំបន់អ្នកមានថ្មីៗ ឈ្មោះហ្គាងណាំ-ហ្គុ និងសេអុចូ-ហ្គុ។ ហ្គាងណាំ-ហ្គុ ជាកន្លែងតាំងនៅរបស់អាគារពាណិជ្ជកម្មពិភពលោករបស់កូរ៉េ និងជាកន្លែងធ្វើការតាំងពិពណ៌និងសន្និសិតនានា។ ចុះទៅក្រោមតាមដងទន្លេគឺ យ៉េអ៊ូអ៊ីដូ ជាកោះធំមួយដែលមានអាគាររដ្ឋសភាជាតិ ស្ទុឌីយ៉ូផ្សាយធំៗ និងអាគារការិយាល័យខ្ពស់ៗ ក៏ដូចជាអាគារហិរញ្ញវត្ថុកូរ៉េ។ នៅក្បែរយ៉េអូអ៊ីដូ គឺ កោះបាំសេអុម ជាកោះគ្មានមនុស្សនៅ ស្ថិតនៅកណ្ដាលទន្លេ។ ពហុកីឡាដ្ឋានអូឡាំពិក សួនច្បារអូឡាំពិក និងWorld Lotte World ស្ថិតនៅ សុងប៉ា-ហ្គុ នៅខាងត្បូងទន្លេហាន់។

កន្លែងទំនើបៗសំខាន់ៗមាន អាគារហិរញ្ញវត្ថុកូរ៉េ ប៉មសេអ៊ូល អាគារពាណិជ្ជកម្មពិភពលោក អាគារ៦៣ និងអាគារស្នាក់នៅកប់ពពកទាំង៦ ឈ្មោះថូវើរ ផាលេស។ ដោយសារតែមានដង់ស៊ីតេប្រជាជនខ្ពស់ សេអ៊ូលមានការស្ថាបនាអាគារកប់ពពក​ជាច្រើន ហើយក្រុមប្រឹក្សាក្រុងកំពុង​រៀបចំផែនការសាងសង់អាគារខ្ពស់១ស៊េរី ដែលក្នុងនោះមាន មជ្ឍមណ្ឌលពាណិជ្ជកម្មកំពស់៥៨០ម៉ែត្រនៅ Sangam Digital Media City និង ប៉មឡុតតេវើល២ កំពស់៨០០ម៉ែត្រ នៅ Jamsil។



                                     

4. រដ្ឋបាល

សេអ៊ូលចែកចេញជា ២៥ ហ្គុ 구; 區 សមមូលនឹង ខណ្ឌ របស់ខ្មែរ។ ហ្គុ មានផ្ទៃដីប្រែប្រួលពី ១០ ទៅ ៤៧ គ.ម ២ និងមានប្រជាជនពី១៤ម៉ឺនទៅ៦៣ម៉ឺននាក់។ សុងប៉ា-ហ្គុ មានប្រជាជនច្រើនជាងគេ ខណៈសូចូ-ហ្គុ មានផ្ទៃដីធំជាងគេ។ ហ្គុនីមួយៗ​ចែកចេញជា ដុង 동; 洞 សមមូលនឹង សង្កាត់ របស់ខ្មែរ។ សេអ៊ូលាមានដុងសរុបទាំងអស់ ៥២២។

  • សុដាអិមុន-ហ្គុ 서대문구; 西大門區
  • សុងបុក-ហ្គុ 성북구; 城北區
  • ម៉ាប៉ូ-ហ្គុ 마포구; 麻浦區
  • សុងដុង-ហ្គុ 성동구; 城東區
  • ហ្គាំងបុក-ហ្គុ 강북구; 江北區
  • អឺនព្យុង-ហ្គុ 은평구; 恩平區
  • ដុងដាអិមុន-ហ្គុ 동대문구; 東大門區
  • ដុងចាក-ហ្គុ 동작구; 銅雀區
  • យ៉ាងឆុន-ហ្គុ 양천구; 陽川區
  • ណូវុន-ហ្គុ 노원구; 蘆原區
  • ហ្គាំងដុង-ហ្គុ 강동구; 江東區)
  • ហ្គើនឆ័នហ្គុ 금천구; 衿川區
  • យ៉ុងសាន-ហ្គុ 용산구; 龍山區
  • យ៉ុងដឺនប៉ូ-ហ្គុ 영등포구; 永登浦區
  • ហ្គ័នជីន-ហ្គុ 광진구; 廣津區
  • សុងប៉ា-ហ្គុ 송파구; 松坡區
  • ហ្គុរ៉ូ-ហ្គុ 구로구; 九老區
  • ហ្គាំងណាម-ហ្គុ 강남구; 江南區
  • ចុងរ៉ូ-ហ្គុ 종로구; 鍾路區
  • ហ្គ័នអាក់-ហ្គុ 관악구; 冠岳區
  • សូចូ-ហ្គុ 서초구; 瑞草區
  • ជុង-ហ្គុ 중구; 中區
  • ជុងរ៉ាង-ហ្គុ 중랑구; 中浪區
  • ហ្គាំងសូ-ហ្គុ 강서구; 江西區
  • ដុបុង-ហ្គុ 도봉구; 道峰區


                                     

5. ប្រជាសាស្ត្រ

ប្រជាជនរស់នៅសេអ៊ូល​ស្ទើរតែទាំងអស់ជាជនជាតិកូរ៉េ និងក្រុមភាគតិចជនជាតិចិននិងជប៉ុន។ កំនើនប្រជាជនមកពីបរទេសបានកើនឡើង​យ៉ាងខ្លាំង ដែលមកទល់បច្ចុប្បន្នចំនួននោះ​កើនដល់ប្រហែល២%នៃ​ប្រជាជនសរុប។ ចំនួនប្រជាជនសេអ៊ូលបានកើនលើសពី ១០ ៤២១ ០០ នាក់នៅចុងឆ្នាំ២០០៧ ហើយចំនួនជនបរទេសមាន ២២៩ ០០០នាក់ គឺប្រហែល២,២%នៃប្រជាជនសរុប។

អត្រាបទល្មើសនិង​ឧក្រិដកម្មនៅសេអ៊ូលមានកំរិតទាប ដែលគេអាចចាត់ទុកសេអ៊ូល​ថាជាទីក្រុងដ៏មានសុវត្ថិភាពមួយនៅអាស៊ី។ សាសនាសំខាន់ទាំង២នៅសេអ៊ូលគឺ ព្រះពុទ្ធសាសនា និង គ្រឹស្ដសាសនា។

                                     

6. សេដ្ឋកិច្ច

សេអ៊ូលជាមជ្ឍមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់​មួយនៅអាស៊ី និងជាតាំងនៅរបស់ទីស្នាក់ការសហគ្រាស​ធំៗកំរិតពិភពលោក​ដូចជា ក្រុមហ៊ុនសាំស៊ុង ក្រុមហ៊ុនអិលជី និង ក្រុមហ៊ុនហ្យុនដាយ។

                                     
  • អ ស ហ គ មល កទ ត រ វប នប រ រព ធឡ ងន ទ ក រ ង ស អ ល ប រទ សក រ ខ ងត ប ង ព ថ ង ទ ស ហ ដល ទ ត ល កន ល ងប រក តទ ងអស ន ក ន ងអ ស ហ គ មល កទ ន
  • ប ងកក, ថ ហ វ គ គ ក ជប ន ម ស គ រ ស ស ប ក ង, ច ន ម ន ល, ភ ល ព ន ស អ ល ក រ ខ ងត ប ង ភ ន ព ញ, កម ព ជ ហ ស ក ត Indonesia Isfahan, Iran Tháp Bút
  • យន តហ ប រភ ទ Boeing 747 - 300 ដ លហ ព អ ក សយ នដ ឋ នអន តរជ ត Gimpo ន ទ ក រ ង ស អ ល ប រទ សក រ ខ ងត ប ងទ ក ន អ ក សយ នដ ឋ នជ ត ណ ចឆ តរបស ល ក Antonio B. Won Pat
  • វ ត រ វប នបង ក តឡ ងន ឆ ន 2003 ដ យ Iconix Entertainment Co., Ltd ក រ មហ នដ លម នម លដ ឋ នន ស អ ល ក រ ខ ងត ប ង ប រ រ Pororo គ រ ង Crong ភ ប Poby អ តឌ Eddy
  • Exo ក រ 엑소 គ ជ ក រ មតន រ ត ប យប នដ ក រ ខ ងត ប ង - ច នដ លម នម លដ ឋ នន ស អ ល ម នសម ជ ក ន ក គ ស វម ន, ស ហ ល យ ហ ស ង, ប ក - ហ យ ន, ឈ ន, ឆ នយ ល
  • Wesleyan College, USA សហរដ ឋអ ម រ ន ថ ង ទ ខ ម ស ឆ ន ន ទ ក រ ង ស អ ល គណ កម ម ធ ក រ ផ តល រង វ ន ន ស កលវ ទ យ ល យ Graduate School of Dankook
  • Secret Queen Makers 2018 ផ កច ន លក តន ស អ ល ក រ ខ ងត ប ង គ ត ប នច លរ ម វ ទ យ ល យហ យ នដ យ ន អ ប ហ ក ចង ស អ ល គ ត ម នប អ នស រ ម ន ក ឈ ម ប ក យ រ
  • ប រទ សក រ ខ ងត ប ង ប នប ងច កត បន គ រប គ រងរបស ខ ល នជ 9 ខ ត ត ន ង 6 ត បន ស អ ល ព ស ន អ នឈន ទ ឈ ក វ ងជ ន ង ទ ឈន រដ ឋធម មន ញ ញ     ប រទ សក រ ខ ងត
  • អ នកគ រប គ រងផ ទ ល ខ ល នប នរកឃ ញរ ងស កសពរបស ន ងន ផ ទ ស ណ ក ក ន ងស ងណ ខ ងត ប ងរបស ស អ ល ប ល សប នន យ យថ ព កគ ក រស បអង ក តរកម លហ ត ន ក រស ល ប សន មតថ អ ចជ ក រធ វ អត តឃ ត

Users also searched:

...
...
...