Back

ⓘ ប្រវត្តិសាស្ត្រដំបូងរបស់សិង្ហបុរី
                                     

ⓘ ប្រវត្តិសាស្ត្រដំបូងរបស់សិង្ហបុរី

ប្រវត្តិសាស្ត្រដំបូងរបស់សិង្ហបុរី សំដៅទៅលើប្រវត្តិសាស្ត្រសិង្ហបុរីនៅមុនឆ្នាំ១៨១៩ ដែលជាឆ្នាំដែលអង់គ្លេសបាន​ដាក់ទីតាំងជំនួញនៅលើកោះនេះ និងបានជួយអោយមានសិង្ហបុរីទំនើប។ យោងតាមឯកសារជាច្រើនដែលត្រូវបានកត់ត្រាទុក​តាំងពីសតវត្សរ៍ទី២នៃគ.ស នៅមុនឆ្នាំ១៩១៨ សិង្ហបុរីត្រូវបានស្គាល់​តាមឈ្មោះជាច្រើនថាជាកំពង់ផែដ៏មានសារសំខាន់។ កោះនេះត្រូវបានកាន់កាប់ដោយរាជាណាចក្រជាច្រើននៅ​អាស៊ីអាគ្នេយ៍ដូចជា៖ សៀម ជ្វា និង រាជាណាចក្រស៊ុលតង់នៃម៉ាឡាកា និងរាជាណាចក្រស៊ុលតង់នៃចូហរ ។

កំនត់ត្រាពីសិង្ហបុរីដំបូងនៅស.វទី២ បានសំគាល់កោះនេះថាជា​ទីតាំងជំនួញមួយក្នុងតំរុយផែនទីជាច្រើន។ អ្នកតារាវិទ្យាក្រិចម្នាក់បានកត់សំគាល់ឃើញវា​សិង្ហបុរីជាចំនុចកណ្ដាលនៃផ្លូវជំនួញ​រវាងអាស៊ីអាគ្នេយ៍​ជាមួយឥណ្ឌា​និងប្រទេសនៅមេឌីទែរ៉ានេ។ កំនត់ត្រានៅស.វទី៣​របស់ចិនមួយ បានហៅកោះសិង្ហបុរីថា ពូឡៅចុង 蒲羅中 ដែលប្រហែលជាហៅតាមភាសាម៉ាឡេថា Pulau Ujong ដែលមានន័យថា កោះនៅខាងចុង ឧបទ្វីបម៉ាឡេ។

នៅមានកំនត់ត្រាមួយទៀតនៅឆ្នាំ១៣២០ ស្ដីអំពី ម៉ុងហ្គោលដែលបានបញ្ជូនបេសសកម្មមកយកដំរីពីកន្លែងមួយដែលមាន​ឈ្មោះថា ឡុងយ៉ាមិន 龍牙門 មានន័យថា ច្រកធ្មេញនាគរាជ ដែលគេសង្ស័យថាប្រហែលជានៅត្រង់​កន្លែងចតនាវា កេបប៉ែលហារបឺរ បច្ចុប្បន្ន។ អ្នកធ្វើដំនើរជនជាតិចិនឈ្មោះ វ៉ាង ដាយួន 汪大渊 ជីវ តាខ្វាន់? ដែលបានមកដល់កោះនេះនៅឆ្នាំ១៣៣០ បានហៅកន្លែងតាំងទីលំនៅ​របស់ជនជាតិម៉ាឡេតូចមួយថា តានម៉ាស៊ី 淡馬錫៖ក្លាយពីភាសាម៉ាឡេថា តាម៉ាស៊ីក និងបាននិយាយថាមានជនជាតិចិនច្រើនរស់នៅទីនោះផងដែរ។ កោះសិង្ហបុរីជាឋានសួគ៌សំរាប់​ចោរសមុទ្រដែលរង់ចាំឆ្មក់​នាវាទាំងឡាយដែលឆ្លងកាត់ទីនោះ។ កំណាព្យជ្វាបុរាណមួយដែលសរសេរនៅឆ្នាំ១៣៦៥ បានហៅកន្លែងមួយនៅលើកោះនោះថា តេម៉ាសេក ទីក្រុងសមុទ្រ។

នៅក្នុងរឿងនិទានមួយរបស់ម៉ាឡេ មានរៀបរាប់អំពីព្រះអង្គម្ចាស់មួយអង្គឈ្មោះ ស្រីវិចាយ៉ា ដែលបានរួចរានជីវិតមកដល់កោះនេះ ក្រោយពីនាវារបស់ទ្រង់បានលិច​ នៅស.វទី១៣។ នៅលើកោះនោះទ្រង់បានឃើញសត្វចំលែកមួយក្បាល​ដែលទ្រង់បានប្រាប់គេឯងថា​ជាសត្វតោ។ ដោយជឿថានេះជានិមិត្តរូបល្អ ទ្រង់បានបោះទីតាំងនៅទីនោះ ហើយដាក់ឈ្មោះកន្លែងនោះថា ស៊ីងហ្គាពូរ៉ា Singapura ៖ បុរីនៃសត្វសិង្ហ។ ប៉ុន្តែគេជឿថាគ្មានសត្វតោរស់នៅលើកោះនេះទេ។ សត្វដែលព្រះអង្គម្ចាស់នោះឃើញ ប្រហែលជាសត្វខ្លាម៉ាឡាយ៉ានទេ។

នៅក្រោយពេលដែលរាជាណាចក្រស្រីវិចាយ៉ាធ្លាក់ចុះខ្សោយ តេម៉ាសេកត្រូវបានគំរាមកំហែងយកដោយចក្រភពម៉ាចាប៉ាហ៊ីត និង សៀម។ ប្រវត្តិវិទូជាច្រើនជឿថានៅអំឡុងចុងស.វទី១៤ ព្រះអង្គម្ចាស់ចុងក្រោយនៃរាជាណាចក្រស្រីវិចាយ៉ា ឈ្មោះ ប៉ារ៉ាមេស្វារ៉ា បានភៀសខ្លួនពីប៉ាឡេមបាងមកតេម៉ាសេក បន្ទាប់ពីចក្រភពម៉ាចាប៉ាហ៊ីតបណ្ដេញចេញ។ ប៉ារ៉ាមេស្វារ៉ា​បានគ្រប់គ្រងកោះនេះ​បានប៉ុន្មានឆ្នាំ រហូតដល់មានការវាយប្រហារមួយទៀតរបស់ ចក្រភពម៉ាចាប៉ាហ៊ីត និងរាជាណាចក្រអយុធ្យា។ ប៉ារ៉ាមេស្វារ៉ាបានភៀសខ្លួនម្ដងទៀតទៅមេឡាកា ហើយបង្កើតរាជាណាចក្រស៊ុលតង់នៃម៉ាឡាកានៅទីនោះ។ សិង្ហបុរីបានធ្លាក់ជាផ្នែករបស់ចក្រភពម៉ាឡាកា។

នៅស.វទី១៦ និងទី១៧ កោះនេះក្លាយជាមជ្ឈមណ្ឌលជំនួញ​របស់រាជាណាចក្រស៊ុលតង់នៃចូហរ។ នៅឆ្នាំ១៦១៣ ពួកព័រទុយហ្គាល់បានមកដុតកំទេចទីប្រជុំជនមួយនៅ​ចុងស្ទឹងសិង្ហបុរី។ សិង្ហបុរីក៏ធ្លាក់ទៅក្នុងយុគងងឹត។ នៅឆ្នាំ១៨១៩ ​ជនជាតិអង់គ្លេសឈ្មោះ ស្តេមហ្វដ រ៉ាហ្វហ្វល បានបង្កើតទីតាំងជំនួញនៅលើកោះនេះ ហើយបានផ្ដល់កំនើតដល់សិង្ហបុរីទំនើប។

                                     
  • អត ថបទក ប ក ប យ ប រវត ត ស ស ត រ ស ង ហប រ អត ថបទក ប ក ប យ ប រវត ត ស ស ត រ ដ ប ង របស ស ង ហប រ ត មឯកស របញ ជ ក ថ ម នមន ស សមករស ន ក ស ង ហប រ ត ងព សតវត សរ ទ ន គ
  • របស ប រទ ស ស ង ហប រ ស.វទ ឯកស រច នប រ ណ ហ ស ង ហប រ ថ ព ល រជ ង ស.វទ ក ពង ផ ត ម ស កត រ វប នស ថ បន ដ យ ព រ អង គម ច ស ម ន ក របស រ ជ ណ ចក រស រ វ ច យ
  • ល កជ ន យករដ ឋមន ត រ ដ ប ង ប ផ ត របស ស ធ រណរដ ឋ ស ង ហប រ ច ប ព ឆ ន ដល ឆ ន បន ទ ប ព ល កច ព ត ណ ងក ដ យ ល កន ត ជ អ នកនយ ប យដ ម នឥទ ឋ ពលម ន ក ន ស ង ហប រ ល ក
  • ក ប នរ បទ បក ល យជ ប រទ សច ន អយ ធ យ ប រវត ត ស ស ត រ ឯករ ជ យ របស ស រ ម យល ន ក ប នបញ ចប ក ន ងឆ ន ន ព លដ លវ ធ ល ក ច លក ន ងកណ ដ ប ដ របស ព កភ ម ត ងព ព លន មកនគរត រ វប នត រ តត រ
  • ន ងអ ណ ន គមក ច ចជ ប រវត ត ស ស ត រ ដ ចគ ន កម រងភ ស សម រ ប ប រទ សន ម យម នជ បន តបន ទ ប ភ ស ផ ល វក រគ ដ ត ត រ ក ណល តល ស ស ច រ ស ង ហប រ ច ហ រប ហ រ ព កក រ អវ
  • គ ន ព លដ លសហព ន ឋម ឡ យ ស ង ហប រ បរណ អ ខ ងជ ង ន ង ស រ វ ក រ មគ ន បង ក តជ សហព ន ឋដ លម ន រដ ឋ ស ល កស ន ម ប រវត ត ស ស ត រ ជ ច រ នត រ វប នគ រកឃ ញន ម ឡ ស ឧបទ វ ប
  • រដ ឋរ ជស ម មហ នគរ ដ ប ង ឡ យភ ន ព ញម នឈ ម ថ ខ ត រក ឫស ស ក វ ដ លមន ត រ ត រ តខ ត រន ម នង រថ ច ពញ រ ជ ម ត រ ក ន ងរ ជពង ស វត រខ ល ប នន ទ ន ព ប រវត ត ស ស រ ត ន ក រ ងភ ន ព ញ
  • ល សព ន ទ ទ តន ស ង ហប រ គ ជ សម ជ កន ក នន គទ ងប ន ត បន អ ស ខ ងក តគ ជ កន ល ងក ណ តន ប រទ សច នប រ ណន ងអរ យធម ដ ច ណ ស របស វ
  • ឥស សរ យយសជ ត បក រវ តណ ម ថ ន ក មហ ស រ វឌ ឍន ស ង ហប រ : ឥស សរ យយសល ដ ប ទ ម ស ក ថ ន ក ទ ន ស ង ហប រ ស រ : ឥស សរ យយសល ដ ប អ លហ វ ឡ ផ វ ស
  • ថ ន ង ស ង ហប រ ប នន ងបញ ច ញស ឡ ងខ ល ងម នទ នក ន ងក រប រឆ ង របស ព កខ ល នទល ន ងក រវ តទ ន ងឥទ ធ ពល របស វ តណ ម អ នកត ណ ង ស ង ហប រ ដ លថ ល ងថ ក រទទ លស គ ល ស

Users also searched:

...
...
...