Back

ⓘ សមុទ្របិទ




                                     

ⓘ សមុទ្របិទ

សមុទ្រ​បិទ គឺជា​ផ្ទៃ​ទឹកប្រៃ​ដ៏​ធំ​ដែល​ស្ថិត​នៅ​ក្នុង​ទ្វីប និង​ពុំ​មាន​ទំនាក់ទំនង​ទៅ​នឹង​សមុទ្រ ឬ​មហាសមុទ្រ​ខាងក្រៅ​​ឡើយ​។ សព្វថ្ងៃ​នេះ សមុទ្រ​អារ៉ាល់ និង​សមុទ្រ​កាសព្យែន គឺជា​សមុទ្រ​បិទ​តែ​ពីរ​គត់​នៅ​លើ​ពិភពលោក​។ ករណី​សមុទ្រ​មរណៈ គឺ​គ្រាន់​តែ​ជា​បឹង​ទឹក​ប្រៃ​មួយ​ប៉ុណ្ណោះ​ ពុំ​មាន​លក្ខណៈ​គ្រប់គ្រាន់​ជា​សមុទ្រ​បិទ​ទេ​។ បើ​តាម​លក្ខណៈ​ទ្រង់ទ្រាយ​សមុទ្រ​កាសព្យែន ត្រូវ​បាន​គេ​សន្មត​ថា​ជា​បឹង ពុំ​មែន​ជា​សមុទ្រ​ឡើយ​។