Back

ⓘ ប្រាសាទភ្នំបាណន់




                                     

ⓘ ប្រាសាទភ្នំបាណន់

ប្រាសាទភ្នំបាណន់ ស្ថិតនៅភូមិបាណន់ ឃុំកន្ទឺ2 ស្រុកបាណន់ដែលមានចម្ងាយប្រមាណ ២៤គម ពីទីរួមខេត្តបាត់ដំបងភាគខាងត្បូង។ ប្រាសាទភ្នំបាណន់ជាកន្លែងប្រវត្តិសាស្រ្តមួយដ៏ល្អឯក និងជាសំនង់ប្រាសាទបុរាណមួយដែលសល់តាំងពីសម័យមុនអង្គរមកម្លេះ។ "ភីមបុរ" ត្រូវបានគេស្គាល់ថាជាទឹកដីបុរាណមួយផ្នែកនៃខេត្តបាត់ដំបងបច្ចុប្បន្ន។ ឈ្មោះនេះមានតាំងពីសម័យមុនអង្គរមកម្ល៉េះនិងបន្ដប្រើរហូតមកដល់សម័យអង្គរ។ "ភីមបុរ" មួយភាគធំស្ថិតនៅខាងលិចស្ទឹងសង្កែ ដែលយ៉ាងហោចណាស់មានវិសាលភាពចាប់ពីតំបន់ភ្នំបាណន់រហូតមកតាមដងស្ទឹងសង្កែ។ ម្យ៉ាងទៀត "ភីមបុរ" ទំនងជាមានទីប្រជុំជនដំបូងនៅតំបន់ភ្នំបាណន់នេះនិងរីកចម្រើនលាតសន្ធឹងវិសាលភាពចេញពីទីនេះ។នៅសម័យអង្គរគេច្រើនចាត់ទុក "ភីមបុរ" នេះជា "វិស័យ" ផងនិងជា "ប្រមាណ" ផង និងមានខ្លះហៅជាស្រុកផងដែរ។ "វិឞយ" ឬ "វិស័យ" ជាពាក្យហៅបំណែងចែកដែនដីរដ្ឋបាល ដែលតាមន័យរបស់ពាក្យអាចហៅសំដៅដល់តំបន់ ភូមិភាគ ស្រុក ឬអាណាចក្របានផងដែរ។ ប៉ុន្ដែក្នុងសិលាចារឹកខ្មែរពុំអាចសំដៅដល់អាណាចក្របានឡើយ។ ដូចគ្នានឹង "វិស័យ" ដែរ, "ប្រមាន៑" ឬ "ប្រមាណ" ជាបំណែកចែកដែនដីរដ្ឋបាលមួយប្រភេទ ដែលតាមពាក្យមានន័យថាជាទីប្រជុំជនធំឬទីក្រុង។ ភីមមានន័យថាដែលគួរឱ្យខ្លាច ដែលគួរឱ្យកោតខ្លាច។ "ភីម" ក៏ជាឈ្មោះរបស់តួអង្គមួយក្នុងរឿងមហាភារតផងដែរ។ ដូច្នេះ តាមកម្រិតវចនសព្ទ "ភីមបុរ" អាចមានន័យថា ទីក្រុងដែលគួរឱ្យកោតខ្លាច ឬទីក្រុងរបស់ភីម។ សិលាចារឹកដែលយើងដកស្រង់មកនេះ ជាសិលាចារឹកសម័យមុនអង្គរ រកឃើញនៅជិតភ្នំបាណន់ ខេត្តបាត់ដំបង។

                                     

1. ស្ថាបត្យកម្ម

ប្រាសាទភ្នំបាណន់មានរាងចតុកោណកែងមានបណ្តោយប្រវែង៦០ម៉ែត្រនិងទទឹង៤០ម៉ែត្រ មានប្រាង្គប្រាសាទចំនួន៥ ដែលប្រាង្គ៤សងខាងតំណាងឲ្យទ្វីប ឬទិសធំៗទាំង៤ ឯប្រាង្គធំ កណ្តាលកម្ពស់២៥ម៉ែត្រ តំណាងឲ្យភ្នំព្រះសុមេរុ។ ប្រាសាទភ្នំបាណន់ជាស្នាព្រះហស្ថដ៏ល្អឯកនៃព្រះបាទឧទយាទិត្យវរ្ម័នទី១ក្នុង គស១០៥០ និងបានបង្ហើយការស្ថាបនាដោយ ព្រះបាទជ័យវរ្ម័នទី៧ក្នុងគស១១១២។ ប្រាសាទនេះត្រូវបានសាងសង់លើកំពូលភ្នំធម្មជាតិ កម្ពស់៧៥ម ពីដីដោយប្រាង្គកណ្តាលធ្វើពីថ្មភក់ និងប្រាង្គជុំវិញ ធ្វើពីថ្មភក់ លាយថ្មបាយកៀ្រមហើយស្ថិតក្នុងរចនាបថមុនអង្គរ ។ តួប្រាសាទលើកំពូលភ្នំនេះ មានកំពូល5 គឺបួនជ្រុងគ្រប់ទិស និងធំមួយចំកណ្តាលប្រាសាទដែល នៅចំផ្លូវឡើងពីខាងកើត គឺប្រាសាទតាដំបងដែកដែលពីមុនមកមានរូបសំណាកតាដំបងដែកនៅឈរចាំ។ ចំណែកឯ នៅជើងភ្នំបាណន់មានគូទឹក និងល្អាងសំខាន់ពីរ គឺល្អាងព្រះទឹក និង ល្អាងបិទមាស។ ចំណែកឯកំពូលប្រាសាទទី2 នាទិសខាងត្បូងឈ្មោះថា ប្រាសាទទម្លាក់ដូង ដែលចាស់ៗបានប្រាប់តៗមកថា ក្នុងប្រាសាទនេះមានល្អាងចុះមកក្រោមតែពុំមានមនុស្សណាហ៊ានចុះទេ មានតែពិសោធន៍មើលពេលបុណ្យទានដែលគេតែងតែយកផែ្លដូងទៅទម្លាក់ក្នុងល្អាងប្រាសាទនោះ រួចហើយមករង់ចាំមើលនៅខាងក្រោមនៃមាត់ស្ទឹងសងែ្កដែលមានរូងមួយក៏ឃើញដូងនោះធ្លាក់មកចូលក្នុងស្ទឹងសងែ្កតែម្តង។ នៅជើងភ្នំនោះ មានរូងជ្រៅធំទូលាយ អាចឲ្យមនុស្សចូលទៅបានដោយស្រួល ដំបូលរូងកោងដូចដំបូលទូក មានកន្លែងទឹកស្រក់មានតម្រងទឹកថ្មរាងដូចត្បាល់បុកអង្ករ ទំហំប្រហែលជាប៉ុនល្អី ។ រូងនោះមានទំហំប្រហែល ១២ ម៉ែត្របួនជ្រុង ជញ្ជាំងថ្ម ពុំមានចម្លាក់អ្វីទេ ប៉ុន្តែនៅខាងត្បូងតម្រងទឹកក្បែរជញ្ជាំងមានព្រះពុទ្ធរូបបាក់បែកជាច្រើន។ ពន្លឺព្រះអាទិត្យចូលទៅបំភ្លឺពេញរូងនោះ តាមប្រហោងមួយនៅលើដំបូល ។ ផ្លូវដែលចូលទៅក្នុងរូងនោះតូចចុះតែមនុស្សម្នាក់ងងឹតសូន្យ។ បើចូលទៅតាមផ្លូវលុះតែអុជចន្លុះបំភ្លឺ ហើយដើរជាជួរបន្តគ្នាទើបអាចចូលទៅដល់កន្លែងស្រក់ទឹកនោះបាន។

                                     

2. រឿងព្រេងនិទាន

តាមចាស់ៗដំណាលថា កាលពីព្រេងនាយ មានសេដ្ឋីម្នាក់មានកូនស្រីមួយឈ្មោះនាង រំសាយសក់ នាងនោះចេះតែឈឺដោយជំងឺរាំងរដូវជាយូរឆ្នាំ។ ក្រោយមកមានតាបសម្នាក់ឈ្មោះតាគ្រាម បានទទួលមើលជំងឺនាងនោះលុះត្រាតែជា កាលជាហើយមហាសេដ្ឋីជាឪពុកនាងបានផ្សំផ្គុំឲ្យជាភរិយាតាបសនោះ។ តាបស បង្ហាត់បង្រៀនឲ្យនាងចេះមន្តអាគមផ្សេងៗជាច្រើន មានមន្តហៅខ្យល់ព្យុះជាដើម ។ តាបសនិងភរិយានៅក្នុងរូងភ្នំមួយ ហៅថា ព្រះទឹក ឬប្រទឹក តាមសំដីអ្នកស្រុក។ រូងភ្នំនោះនៅខាងត្បូង ភ្នំបាណន់ សព្វថ្ងៃ តែកាលនោះ ភ្នំបាណន់ នោះគេហៅថា ភ្នំប្រាសាទ។ ខាងក្រោយមក មានព្រះរាជបុត្រស្ដេចមួយព្រះអង្គ ព្រះនាមចៅរាជកុល មកសុំរៀនមន្តវិជ្ជាផ្សេងៗ តាគ្រាម ។ តាបសសុខចិត្តបង្ហាត់បង្រៀនព្រះរាជបុត្រនេះលុះត្រាតែចេះ ប៉ុន្តែហាមព្រះរាជកុមារមិនឲ្យមើលប្រពន្ធសោះ ដោយគាត់ខ្លាចចៅរាជកុល ស្រឡាញ់ប្រពន្ធគាត់ ព្រោះនាង រំសាយសក់រូបល្អណាស់ ។ កន្លងជាយូរខែក្រោយមក ពេលមួយ ជួននជាតាបសមិននៅ ចៅរាជកុល ទៅលួចមើលប្រពន្ធគាត់ឃើញរូបនាងល្អឆើត ក៏កើតសេចក្ដីប្រតិព័ទ្ធលួចសាកសួរចិត្តនាងៗ ស្រឡាញ់ចៅរាជកុល ដែរ ក៏ទទួលព្រម។ ថ្ងៃមួយ តាបស ចូលទៅក្នុងព្រៃដើម្បីរកវត្ថុផ្សេងៗ អ្នកទាំងពីរបានឱកាសល្អ ក៏នាំគ្នាជិះសំពៅរត់ចោលតាបសទៅ ។ កាលតាបសត្រឡប់មកពីព្រៃវិញ ពុំឃើញអ្នកទាំងពីរនៅក្នុងរូងភ្នំ គាត់ក៏ដឹងថាចៅ រាជកុលនិងភរិយាគាត់ពង្រត់គ្នាទៅ គាត់តាមទៅដល់មាត់សមុទ្រ បានឃើញសំពៅឃ្លាតឆ្ងាយទៅដល់កណ្ដាលសមុទ្រទៅហើយ។ តាបសខឹងណាស់ក៏សេកមន្តវិជ្ជាហៅខ្យល់ព្យុះដើម្បីបំផ្លាញសំពៅ នៅកណ្ដាលសាគរ ។ ប៉ុន្តែដោយនាងរំសាយសក់ចេះមន្តវិជ្ជាដែរ ក៏ធ្វើឲ្យខ្យល់បក់ផាត់ខ្យល់កំណាចនោះផុតអស់ ។ តាបសឈឺចិត្តខ្លាំងពេក ក៏ដួលស្លាប់នៅឆ្នេរសមុទ្រនោះទៅ។ អ្នកទាំងពីរដឹងហេតុដូច្នោះ ក៏នាំគ្នាត្រឡប់សំពៅមកកាន់រូងភ្នំប្រទឹកវិញ នៅរួមសុខទុក្ខជាមួយគ្នា ។ ខាងក្រោយមក ចៅរាជកុល ត្រឡប់មករកនាង រំសាយសក់ វិញ នាងប្រពន្ធដើមខឹងណាស់ ក៏ប្រើក្រពើនាងឈ្មោះ អាធន់ ឲ្យទៅឃាំងផ្លូវកុំឲ្យចៅរាជកុល ទៅវិញបាន ។ ឯនាង រំសាយសក់ លុះក្រឡេកឃើញសំពៅប្ដីទៀបលិច ក៏បន់ទេវតាដែលនៅរក្សាភ្នំប្រាសាទថា "សូមឲ្យតែជួយប្ដីខ្ញុំឲ្យរួចពីគ្រោះថ្នាក់ចុះ ខ្ញុំនឹងថ្វាយភ្នំនេះ" ។ ដោយអំណាចបំណន់នោះ នាងនឹងប្ដីក៏បានសុខសប្បាយ ហើយថ្វាយភ្នំនោះលាបំណន់ ។ តាំងពីនាងបន់នោះមក គេហៅភ្នំប្រាសាទនោះថា ភ្នំបំណន់ តែសព្វថ្ងៃ គេហៅក្លាយមកថា ភ្នំបាណន់ វិញ ។ រាល់ៗឆ្នាំ អ្នកស្រុកតែងធ្វើពិធីបូជានៅភ្នំបាណន់នោះ នាពេលចូលឆ្នាំថ្មី គេធ្វើខាងលើភ្នំ នូវពិធីទាំងឡាយ មានពិធីពូនភ្នំខ្សាច់ និងនិមន្តលោកឆាន់ជាដើម ហើយមានរបាំ មានប្រដាល់ និងមានចែកទានជាប្រាក់ ឬសំលៀកបំពាក់ដល់អ្នកស្រុកផង ។ នៅថ្ងៃទី១ ជាថ្ងៃចូលបុណ្យ គេតែងធ្វើពិធីបួងសួងសូមឲ្យទេវតាថ្មីជួយឲ្យអ្នកស្រុកបានសេចក្ដីសុខសប្បាយ ។ ពិធីបួងសួងនោះ ចួនកាលអ្នករាជការធ្វើ ចួនកាលអ្នកស្រុកធ្វើ ។ បើកាលណាគេភ្លេចធ្វើពិធីបួងសួងនឹងកើតជំងឺពេញទាំងភូមិ។ ពិធីបួងសួងមាន ស្លាធម៌ បាយសី និងភ្លេងលេងបទបួងសួង ។ អ្នកស្រុកបានឲ្យការណ៍ថា កាលពីដើម តែកាលណាលេងភ្លេងបទបួងសួង គេមើលទៅក្នុងស្រះ តាសែន ដែលនៅជិតជើងភ្នំ បាណន់ នោះ ឃើញក្រពើងើបជាច្រើន ។ ស្រះនោះពីដើមជ្រៅតែឥឡូវរាក់ទេ ហើយនៅពេលបួងសួងមិនឃើញក្រពើងើបឡើយ ។

                                     
  • ប រ ស ទភ ន ប ណន គ ជ រមណ យដ ឋ នវប បធម ន ងធម មជ ត ម យ ដ លស ថ តន ល ក ព លភ ន ប ណន ម នចម ង យប រម ណ គ ឡ ម ត រភ គខ ងត ប ងព ទ រ មខ ត តប ត ដ បង
  • ប រ ស ទភ សខ ងក ត ប រ ស ទស ន ងខ ងក ត ប រ ស ទស ន ងខ ងល ច ប រ ស ទប ស ត ប រ ស ទភ ន ប ណន ប រ ស ទវត តឯកភ ន ប រ ស ទច ងស រ ក ប រ ស ទព រ វ ហ រច ន ទ ប រ ស ទប ស ក

Users also searched:

ប្រាសាទស្នឹង,

...
...
...