Back

ⓘ កីឡាឧបទ្វីបអាស៊ីអាគ្នេយ៍លើកទី៥




                                     

ⓘ កីឡាឧបទ្វីបអាស៊ីអាគ្នេយ៍លើកទី៥

កីឡាឧបទ្វីបអាស៊ីអាគ្នេយ៍លើកទី៥ ធ្វើឡើងនៅទីក្រុងរ៉ង់គូន​ប្រទសភូមា ពីថ្ងៃទី៦ដល់ថ្ងៃទី១៣ ធ្នូ១៩៦៩។ វៀតណាមបានបដិសេដមិនធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ ដោយសារវិបត្តិសង្គ្រាមវៀតណាម។ សិង្ហបុរីដែលជាសមាជិកក្មេងខ្ចីរបស់សហព័ន្ឋកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍នៅពេលនោះ បានស្នើសុំអោយមានការផ្លាស់ប្ដូរឈ្មោះព្រឹត្តិការណ៍នេះទៅជាកីឡាអាស៊ីអាគ្នេយ៍ វិញ។ ទោះជាមិនមានការប្រកាសផ្លូវការណាមួយក្ដី ការចូលរួមរបស់ហ្វីលីពីន និង ឥណ្ឌូនេស៊ី ពិតជាបានរួមចំនែកយ៉ាងធំធេងក្នុងការដោះស្រាយបញ្ហាធ្វើជាម្ចាស់ផ្ទះ ក៏ដូចជាលើកកំពស់ស្ដង់ដារកីឡានៅក្នុងតំបន់អោយកាន់តែមានការប្រកួតប្រជែង​លើសមុនទៅទៀត។ បន្ទាប់ពីធ្វើជាម្ចាស់ផ្ទះកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍លើកទី៥នេះរួចទៅ ភូមាបានបដិសេដមិនធ្វើជាម្ចាស់ផ្ទះនៅលើកក្រោយទៀតទេ ដោយសារកង្វះខាតថវិកា។