Back

ⓘ មហាសមុទ្រអាត្លង់ទិក



                                               

ខ្សែទឹកណរវេយ

ខ្សែទឹកណរវេយ ជាខ្សែទឹកមហាសមុទ្រ ដែលហូរទៅឦសានតាមបណ្ដោយឆ្នេរអាត្លង់ទិក​របស់ប្រទេសណរវេយ នៅជំរៅពី៥០ទៅ១០០ម៉ែត្រ។ វាជាខ្សែទឹកបន្តរបស់ខ្សែទឹកអាត្លង់ទិកខាងជើង។ នៅខាងជើងប្រទេសណរវេយ ខ្សែទឹកនេះបែកចេញជា២គឺ មួយហូរតាមឆ្នេរខាតជើងតំបន់ស្កែនឌីណាវៀទៅសមុទ្របារិន និងមួយទៀតជាខ្សែទឹកស្ពីតស៊្បែរហ្គិនដែលហូរទៅកាន់កោះស្ពិតស៊្បែរហ្គិន។ វាមានកំដៅត្រជាក់និងកំរិតអំបិលតិចជាងខ្សែទឹកអាត្លង់ទិកខាងជើង ប៉ុន្តែក្ដៅនិងកំរិតអំបិលច្រើនជាងសមុទ្រអាកទិក។ សីតុណ្ហភាពក្នុងខ្សែទឹកណរវេយ​មានប្រហែល 2 - 5°C ខណៈសីតុណ្ហភាពមហាសមុទ្រអាត្លង់ទិកលើសពី 6°C។

                                               

អាតុល

អាតុល​ច្រើនមាននៅ​សមុទ្រនិង​មហាសមុទ្រ​ក្នុងតំបន់ត្រូពិច​និងអនុត្រូពិច។ នេះបណ្ដាលមកពី​នៅតាមតំបន់នោះ​ទឹកមាន​កំដៅក្ដៅល្មម អនុគ្រោះ​​ដល់ការដុះលូតលាស់​​របស់ផ្កាថ្មដែលបង្កើត​បានជា​ទីទួល។ អាតុល​ភាគច្រើន​មាននៅ​មហាសមុទ្រប៉ាស៊ីហ្វិក ជាពិសេស​ផ្ដុំគ្នានៅ​កំរងកោះទូអាមុទូ កំរងកោះខារ៉ូលីន កំរងកោះម៉ាស្សល កំរងកោះខូរ៉លស៊ី និង នៅតាម​ក្រុមកោះគីរីបាទី ទូវ៉ាលូ និង តូកេឡាវ និងនៅ​មហាសមុទ្រឥណ្ឌា កំរងកោះម៉ាល់ឌីវ កំរងកោះឡាក់កាឌីវ កំរងកោះឆាហ្គោស ជាដើម។ នៅ​មហាសមុទ្រអាត្លង់ទិក​​មិនសូវមាន​ក្រុមអាតុល​ធំៗទេ លើកលែងតែ​អាតុល​ទាំង៨ ដែលនៅ​ខាងកើត​ប្រទេស​នីការ៉ាហ្គ័រ។

                                               

ខ្សែទឹករង្វល់របស់មហាសមុទ្រ

ខ្សែទឹករង្វល់របស់មហាសមុទ្រ សំខាន់ៗនៅលើផែនដីមាន៖ ខ្សែទឹករង្វល់អនុត្រូពិកអាត្លង់ទិកខាងត្បូង South Atlantic Subtropical Gyre ប្រព័ន្ឋខ្សែទឹកអេក្វាទ័រប៉ាស៊ីហ្វិក Pacific Equatorial Current System ប្រព័ន្ឋខ្សែទឹកអេក្វាទ័រអាត្លង់ទិក Atlantic Equatorial Current System ខ្សែទឹករង្វល់អនុត្រូពិកប៉ាស៊ីហ្វិកខាងត្បូង South Pacific Subtropical Gyre ខ្សែទឹកជុំវិញអង់តាកទិក Antarctic Circumpolar Current ខ្សែទឹករង្វល់អនុត្រូពិកមហាសមុទ្រឥណ្ឌា Indian Ocean Subtropical Gyre ខ្សែទឹករង្វល់អនុប៉ូលសមុទ្ររ៉ូស Ross Sea Subpolar Gyre ខ្សែទឹករង្វល់មូសុងឥណ្ឌា Indian Monsoon Gyres ខ្សែទឹករង្វល់អនុប៉ូលអាត្លង់ទិកខាងជើង Nor ...

                                               

សមុទ្រស្ទើរបិទ

សមុទ្រស្ទើរបិទគឺជាផ្នែកមួយរបស់មហាសមុទ្រ ដែលត្រូវបានហ៊ុមព័ទ្ឋដោយផ្នែក ដោយកោះ កំរងកោះ ឬ ឧបទ្វីប។ សមុទ្រស្ទើរបិទខុសពីសមុទ្រមេឌីទែររ៉ានេត្រង់ថា សមុទ្រស្ទើរបិទមានខ្សែទឹកមហាសមុទ្រដែលកកើតដោយខ្យល់សមុទ្រ។ សមុទ្រស្ទើរបិទភាគច្រើនហ៊ុមព័ទ្ឋដោយធ្នូកោះដែលបង្កើតដោយការរំកិលរបស់ផ្លាកមហាសមុទ្រ​មួយចូលទៅក្រោមផ្លាកមហាសមុទ្រមួយទៀត។ ១. សមុទ្រស្ទើរបិទនៅមហាសមុទ្រអាកទិក៖ សមុទ្របារិន សមុទ្រចុកជី សមុទ្រឡាប់តែវ សមុទ្រណរវេយ ២. សមុទ្រស្ទើរបិទនៅមហាសមុទ្រអាត្លង់ទិក៖ សមុទ្រណរវេយ សមុទ្រខាងជើង ដៃសមុទ្រអង់គ្លេស សមុទ្រអៀរ័ស សមុទ្រសារហ្គាសសូ ដៃសមុទ្រនីកូឡាស សមុទ្រស្កត់ថៀ សមុទ្រអៀរឡង់ សមុទ្រសែលទិក ៣. សមុទ្រស្ទើរបិទនៅមហាសមុទ្រឥណ្ឌ ...

                                               

អៀរឡង់

អៀរឡង់ មានឈ្មោះជាផ្លូវការថា សាធារណរដ្ឋអៀរឡង់ វាស្ថិតនៅខាងលិច ពី សហភាពអ៊ឺរ៉ុប ដែលមានប្រជាជន ៤ លាននាក់ ភាសាផ្លូវការគឺ អៀរឡង់ និង អង់គ្លេសអៀរឡង់ មានសាសនាដូចជា គ្រិស្ដសាសនា រ៉ូមាំងកាតូលិក គ្រីស្ទាន វិហារអៀឡង់ គ្មានសាសនា និងមានផ្ទៃដីចំនួន ៧០ ២៧៣ គីឡូម៉ែត្រការ៉េ ប្រទេសអៀរឡង់បានចែករដ្ឋបាលជា៣១ ខេត្ត អៀរឡង់ជារដ្ឋសេរីត្រូវបានបង្កើតឡើងនៅឆ្នាំ១៩២២ ដែលជាកិច្ចព្រមព្រៀង អង់គ្លេស និងអៀរឡង់។ អៀរឡង់មានរដ្ឋធានី ឌុយប្លាំយ អៀរឡង់ជាដីកោះ រុំព័័័័ទ្ធដោយមហាសមុទ្រអាត្លង់ទិក មានព្រំដែនជាប់ជាមួយ អៀរឡង់ខាងជើង ដែលជាកម្មសិទ្ធិរបស់អង់គ្លេស។

មហាសមុទ្រអាត្លង់ទិក
                                     

ⓘ មហាសមុទ្រអាត្លង់ទិក

មហាសមុទ្រអាត្លង់ទិក គឺជាមហាសមុទ្រធំទី២លើពិភពលោកបន្ទាប់ពីមហាសមុទ្រប៉ាស៊ីហ្វិក។ វាមានផ្ទៃក្រលាប្រមាណ ១០៦,៤លានគ.ម ២ (ប្រហែល១ភាគ៥នៃផ្ទៃផែនដីទាំងមូល។ មហាសមុទ្រនេះលាតមានសណ្ឋានជាអក្សរ S លាតសន្ធឹងតាមរយៈបណ្ដោយ ខណ្ឌដោយទ្វីបអាមេរិកពីខាងលិច និងដោយទ្វីបអ៊ឺរ៉ុបនិងទ្វីបអាហ្វ្រិកពីខាងកើត។ ខ្សែអេក្វាទ័រខណ្ឌចែកមហាសមុទ្រអាត្លង់ទិកជា២គឺ៖ មហាសមុទ្រអាត្លង់ទិកខាងជើង និង មហាសមុទ្រអាត្លង់ទិកខាងត្បូង។

                                     

1. អំពីឈ្មោះ

មហាសមុទ្រអាត្លង់ទិក ជាភាសាអង់គ្លេសថា The Atlantic Ocean ។ ឈ្មោះនេះក្លាយមកពីភាសាក្រិច ថា Atlas ដែលជាឈ្មោះរបស់ទេវៈមួយអង្គក្នុងទេវកថាក្រិច។ ហេតុនេះពាក្យថាអាត្លង់ទិក មានន័យថា មហាសមុទ្ររបស់អាត្លាស ។

                                     

2. ភូមិវិទ្យា

មហាសមុទ្រអាត្លង់ទិកហ៊ុំព័ទ្ឋពីខាងលិចដោយទ្វីបអាមេរិកខាងជើងនិងអាមេរិកខាងត្បូង។ នៅភាគខាងជើងនិងឦសាន វាត្រូវបានខណ្ឌចែកពីមហាសមុទ្រអាកទិកដោយ កំរងកោះអាកទិកកាណាដា ហ្គ្រីនលែន អាយស្លែន កោះចេនម៉ាយិន កំរងកោះស្វាលបាដ និងទ្វីបអ៊ឺរ៉ុប។ វាភ្ជាប់ទៅមហាសមុទ្រអាកទិកដោយ ច្រកដាណឺម៉ាក សមុទ្រហ្គ្រីនលែន សមុទ្រណរវេយ និង សមុទ្របារិន។ នៅខាងកើត វាត្រូវបានខណ្ឌដោយទ្វីបអ៊ឺរ៉ុបនិងទ្វីបអាហ្វ្រិក។ នៅភាគអាគ្នេយ៍ មហាសមុទ្រអាត្លង់ទិកជាប់ជាមួយមហាសមុទ្រឥណ្ឌា ដោយខណ្ឌដោយខ្សែបណ្ដោយខាងកើតទី ២០ ០ ចាប់ពីជ្រោយអាហ្គុលហាស។ ទៅទ្វីបអង់តាកទិក។ មានប្រទេសខ្លះកំនត់ថា មហាសមុទ្រអាត្លង់ទិកលាតសន្ធឹងទៅខាងត្បូងទៅទល់នឹងទ្វីបអង់តាកទិកតែម្ដង។ តែមានខ្លះទៀតកំនត់ថាវាលាតសន្ធឹងទៅទល់តែសមុទ្រខាងត្បូងទេ។ នៅភាគនិរតី ច្រកដ្រេក Drake Passage តភ្ជាប់វាទៅមហាសមុទ្រប៉ាស៊ីហ្វិក។ តំនភ្ជាប់សាងសង់ដោយមនុស្សដែលតភ្ជាប់វាទៅមហាសុមុទ្រប៉ាស៊ីហ្វិក គឺព្រែកជីកប៉ាណាម៉ា។ តំបន់ដែនទឹកផ្សេងទៀតដែលជាប់ជាមួយមហាសមុទ្រអាត្លង់ទិកមាន សមុទ្រការ៉ាអ៊ីប សមុទ្រមេឌីទែររ៉ានេ ឈូងសមុទ្រម៉ិចស៊ិច ឆកហាត់សុន សមុទ្រខាងជើង សមុទ្របាល់ទិក និង សមុទ្រសែលទិក។

មហាសមុទ្រអាត្លង់ទិកជាមហាសមុទ្រមានទំហំធំទី២បន្ទាប់ពីមហាសមុទ្រប៉ាស៊ីហ្វិក។ វាគ្របដណ្ដប់លើផ្ទៃក្រលា ១០៦,៤លានគ.ម ២ ប្រហែល២២%នៃផ្ទៃផែនដីទាំងមូល។ ជំរៅជាមធ្យមគឺ ៣ ៣៣៩ម។ ជំរៅជ្រៅបំផុតគឺ ៨ ៦០៥ម នៅជ្រលងពឺតូរីកូ។ ទទឹងរបស់វាប្រែប្រួលពី ២៨៤៨គ.ម រវាងប្រេស៊ីលនិងសៀរ៉ាឡេអូន ទៅជាង ៦៤០០គ.ម។

                                     

3. លក្ខណៈទឹក

មហាសមុទ្រអាត្លង់ទិកមានកំរិតជាតិប្រៃជាមធ្យម ខ្ពស់ជាងគេក្នុងចំនោមហាសមុទ្រទាំង៤។ កំរិតភាពប្រៃនៅផ្ទៃទឹកខាងលើប្រែប្រួលពី ៣.៣% ទៅ ៣.៧%។ កំរិតភាពប្រៃប្រែប្រួលតាមរយៈទទឹងនិងរដូវ។ តំលៃនៃកំរិតភាពប្រៃលើផ្ទៃទឹកខាងលើរងឥទ្ធិពលពី រំហួត កំនរអាកាស កំរិតទឹកហូរចូលពីទន្លេ និង ការរលាយទឹកកកសមុទ្រ។ កំរិតជាតិប្រៃទាបជាងគេគឺនៅតំបន់ខាងជើងអេក្វាទ័រដោយមានទឹកភ្លៀងត្រូពិចធ្លាក់ច្រើន ។ កំរិតជាតិប្រៃខ្ពស់ជាងគេមាននៅរយៈទទឹងទី ២៥ ០ ខាងជើងនិងខាងត្បូងអេក្វាទ័រ គឺនៅតំបន់អនុត្រូពិចដែលមានភ្លៀងធ្លាក់តិចនិងមានរំហួតខ្លាំង។

សីតុណ្ហភាពផ្ទៃទឹកខាងលើប្រែប្រួលតាមរយៈទទឹង ប្រព័ន្ឋចរន្តទឹក និងរដូវ។ សីតុណ្ហភាពប្រែប្រួលពី -២ ០ ទៅ ២៩ ០ ។ សីតុណ្ហភាពខ្ពស់ជាងគេគឺនៅខាងជើងអេក្វាទ័រ ហើយសីតុណ្ហភាពទាបជាងគេគឺនៅតំបន់ប៉ូល។

ខ្សែទឹកហ្គ្រីនលែនខាងកើត
                                               

ខ្សែទឹកហ្គ្រីនលែនខាងកើត

ខ្សែទឹកហ្គ្រីនលែនខាងកើត ហូរនាំទឹកត្រជាក់និងមានកំរិតជាតិប្រៃទាបពីមហាសមុទ្រអាកទិក ទៅតាមបណ្ដោយឆ្នេរខាងកើតនៃកោះហ្គ្រីនលែន។ វាជាខ្សែទឹកមួយក្នុងចំនោមខ្សែទឹកទាំង៥របស់ខ្សែទឹករង្វល់អនុអាកទិក ដែលផ្ដល់នូវលំហូរដ៏ចំបងមួយនៃទឹកត្រជាក់ពីមហាសមុទ្រអាកទិកចូលទៅក្នុងមហាសមុទ្រអាត្លង់ទិក។

ខ្សែទឹកអេក្វាទ័រខាងត្បូង
                                               

ខ្សែទឹកអេក្វាទ័រខាងត្បូង

ខ្សែទឹកអេក្វាទ័រខាងត្បូង ជាខ្សែទឹកយ៉ាងសំខាន់នៅមហាសមុទ្រប៉ាស៊ីហ្វិក មហសមុទ្រអាត្លង់ទិក និង មហាសមុទ្រឥណ្ឌា ដែលហូរពីកើតទៅលិច នៅចន្លោះអេក្វាទ័រនិងរយៈទទឹង២០ ០ ខាងត្បូង។ នៅមហាសមុទ្រប៉ាស៊ីហ្វិក​និងមហាសមុទ្រអាត្លង់ទិក​ វាលាតសន្ឋឹងរហូត​ដល់​រយៈទទឹង៥ ០ ខាងជើង។ វាជាផ្នែកមួយរបស់ខ្សែទឹករង្វល់អនុត្រូពិក។ ខ្សែទឹកនេះត្រូវបានដឹកនាំដោយខ្យល់ជំនួញដែលប្ដូរទិស២ដងក្នុងមួយឆ្នាំ។

ខ្សែទឹកអេក្វាទ័រខាងជើង
                                               

ខ្សែទឹកអេក្វាទ័រខាងជើង

ខ្សែទឹកអេក្វាទ័រខាងជើង ជាខ្សែទឹក​យ៉ាងសំខាន់​នៅ​មហាសមុទ្រប៉ាស៊ីហ្វិក​និងមហាសមុទ្រអាត្លង់ទិក ដែលហូរពីកើតទៅលិចនៅចន្លោះ​រយៈទទឹង​១០ ០ ​និង២០ ០ ​ខាងជើង។ វាជាផ្នែកខាងត្បូងរបស់​ខ្សែទឹករង្វល់អនុត្រូពិក។ ខ្សែទឹកនេះមិនជាប់នឹងអេក្វាទ័រទេ។ វាត្រូវកាត់ផ្ដាច់ពី​អេក្វាទ័រ​ដោយ​ខ្សែទឹកច្រាស់អេក្វាទ័រខាងជើង ដែលហូរពីលិចទៅកើត។

ខ្សែទឹកខាណារី
                                               

ខ្សែទឹកខាណារី

ខ្សែទឹកខាណារី ជាខ្សែទឹកមហាសមុទ្រ ដែលជាមែកធាងខាងត្បូង​របស់​ខ្សែទឹកអាត្លង់ទិកខាងជើង។ ខ្សែទឹកនេះ​ហូរឆ្ពោះទៅ​ទិសអាគ្នេយ៍​រហូតដល់សេនេហ្គាល់ រួចបត់ទៅខាងលិចវិញ។ វាត្រូវបានដាក់ឈ្មោះតាម​កំរងកោះខាណារី។ ខ្សែទឹកនេះ​មានសីតុណ្ហភាពត្រជាក់​ បណ្ដាលមកពី​ការខ្ពល់ឡើង​របស់ទឹកដែលសំបូរសារធាតុចិញ្ចឹមមកលើផ្ទៃខាងលើ នៅរវាងរយៈទទឹង២៣និង២៥ដឺក្រេខាងជើង។

កាល់
                                               

កាល់

វ៉ែល គឺជា​ប្រទេស​មួយ​នៃ "សហរាជាណាចក្រ"​។ វ៉ែល​មាន​ព្រំប្រទល់​ខាងកើត​ជាប់នឹង​ប្រទេស​អង់គ្លេស, ខាងលិច​ជាប់នឹង​មហាសមុទ្រអាត្លង់ទិក និង​សមុទ្រ​អៀរឡង់​។ វា​ក៏​ត្រូវ​បាន​គេ​ជ្រើស​ជា​តំបន់​នៃ "សហភាពអឺរ៉ុប" ផង​ដែរ​។ តាមរយៈ​ការព្យាករ វ៉ែល​ត្រូវ​បាន​គេ​ជឿ​ថា​មាន​ប្រជាជន​ប្រហែល បី​លាន​នាក់ និង​ជា​ប្រទេស​ទ្វេភាសា ដែល​មាន​ភាសាអង់គ្លេស និង ភាសាវ៉ែល មាន​តម្លៃ​ប៉ុនគ្នា​។

អេកូស
                                               

អេកូស

ស្កុតឡែន រឺ ស្រុកស្កុត គឺជា​ប្រទេស​មួយ​ស្ថិតនៅ​ប៉ែក​ពាយ័ព្យ​នៃ​អឺរ៉ុប ដែល​លាត​សន្ធឹង​ប្រហែល ១/៣ នៃ​កោះ "Great Britain ភាគ​ខាងជើង​។ វា​គឺជា​ផ្នែក​មួយ​នៃ "សហរាជាណាចក្រ" និង មាន​ព្រំប្រទល់​ខាងត្បូង​ជាប់នឹង​ប្រទេស​អង់គ្លេស, ខាងកើត​ជាប់នឹង​សមុទ្រ​ខាងជើង, ខាងជើង និង​ខាងលិច​ជាប់នឹង​មហាសមុទ្រអាត្លង់ទិក, និង ខាងត្បូង​ឆៀង​ខាងលិច​ជាប់នឹង​ច្រកសមុទ្រ​ខាងជើង និង​សមុទ្រ​អៀរឡង់​។ ក្រៅពីនេះ ស្កុតឡែន​នៅ​មាន​កោះ​ជាង ៧៩០ ទៀត​ដោយ​មាន​ទាំង Northern Isles និង Hebrides ។

                                               

ខ្សែទឹកអៀមីងហ្គើរ

ខ្សែទឹកអៀមីងហ្គើរ ជាខ្សែទឹកមហាសមុទ្រ​នៅអាត្លង់ទិកខាងជើង ដែលហូរទៅខាងលិច និងគ្របដណ្ដប់សមុទ្រប៉ែកអាគ្នេយ៍ប្រទេសអ៊ីស្លង់។ ដោយសារវាជាផ្នែកផ្សំរបស់ខ្សែទឹកឈូងសមុទ្រម៉ិកសិក សីតុណ្ហភាពវាមានកំរិតក្ដៅគួរសម​បើធៀបនឹងខ្សែទឹកផ្សេងទៀតដែលនៅរយៈទទឹងដូចគ្នា។ ខ្សែទឹកនេះយកឈ្មោះតាមអនុនាវីឯក​អ្នកគូរផែនទីសមុទ្រជនជាតិដាណឺម៉ាកឈ្មោះ​ ខាល លុដវីក គ្រីស្ទាន អៀមីងហ្គើរ Carl Ludvig Christian Irminger ១៨០២–១៨៨៨ ដែលបានធ្វើការសិក្សាស្រាវជ្រាវនៅក្នុងតំបន់នេះក្នុងឆ្នាំ១៨៥៤។

Free and no ads
no need to download or install

Pino - logical board game which is based on tactics and strategy. In general this is a remix of chess, checkers and corners. The game develops imagination, concentration, teaches how to solve tasks, plan their own actions and of course to think logically. It does not matter how much pieces you have, the main thing is how they are placement!

online intellectual game →