Back

ⓘ ព្រែកជីកប៉ាណាម៉ា




ព្រែកជីកប៉ាណាម៉ា
                                     

ⓘ ព្រែកជីកប៉ាណាម៉ា

ព្រែកជីកប៉ាណាម៉ា ​ជាព្រែកជីកសិប្បនិម្មិតនៅទ្វីបអាមេរិកកណ្ដាល​ដែលតភ្ជាប់មហាសមុទ្រប៉ាស៊ីហ្វិកនិងមហាសមុទ្រអាត្លង់ទិក។ វាជាគំរោងវិស្វកម្មដ៏ធំនិងដ៏លំបាកក្នុងប្រវត្តិសាស្ត្រ។ ព្រែកនេះអនុគ្រោះដល់ការដឹកជញ្ជូនទំនិញរវាងមហាសមុទ្រទាំង២ ដោយជំនួសផ្លូវចាស់ដែលវាងតាមជ្រោយហន និងមានចំងាយវែង។ នាវាដែលដឹកទំនិញពីក្រុងញូយ៉កទៅក្រុងសាន់ហ្វ្រាន់ស៊ីស្កូ​ដោយកាត់តាមព្រែកនេះ ធ្វើដំនើរក្នុងចំងាយតែ ៩ ៥០០គ.ម ខណៈការធ្វើដំនើរវាងតាមជ្រោយហនមានចំងាយ ២២ ៥០០គ.ម។ កិច្ចប្រឹងប្រែងស្ថាបនាព្រែកជីកនេះចាប់ផ្ដើមនៅឆ្នាំ ១៨៨០ ពេលដែលបារាំងបានមកគ្រប់គ្រងតំបន់នេះ។ កិច្ចប្រឹងប្រែងនេះបានបរាជ័យដោយមានកម្មករប្រមាណ ២១ ៩០០នាក់បានបាត់បង់ជីវិត។ កិច្ចប្រឹងប្រែងរបស់អាមេរិកនៅដើមសតវត្សរ៍ទី២០ បានបញ្ចប់គំរោងនេះជាស្ថាពរនៅឆ្នាំ ១៩១៤។ ព្រែកនេះមានប្រវែងតែ ៧៧គ.ម ទេ តែការសាងសង់វាប្រឈមមុខនឹងបញ្ហាជាច្រើនមានជំងឺដង្កាត់ និងការបាក់ដី។ នៅពេលដែលគំរោងបានបញ្ចប់ គេប៉ាន់ប្រមាណថាមានកម្មករប្រមាណ ២៧ ៥០០នាក់បានបាត់បង់ជីវិត ក្នុងកិច្ចប្រឹងប្រែងទាំង២របស់បារាំងនិងអាមេរិក។

តាំងពីព្រែកជីកនេះបានបើក វាបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការបើកផ្លូវដឹកជញ្ជូនអន្តរជាតិ។ ជារៀងរាល់ឆ្នាំមាននាវាជាង ១៤ ០០០ គ្រឿងឆ្លងកាត់ព្រែកជីកនេះ ដោយដឹកជញ្ជូនទំនិញជាង ២០៥លានតោន។ ការធ្វើដំនើរឆ្លងកាត់ព្រែកនេះប្រើប្រាស់រយៈពេលជាមធ្យម៩ម៉ោង។

                                     
  • ត នភ ជ ប ស ងសង ដ យមន ស សដ លតភ ជ ប វ ទ មហ ស ម ទ រប ស ហ វ ក គ ព រ កជ ក ប ណ ម ត បន ដ នទ កផ ស ងទ តដ លជ ប ជ ម យមហ សម ទ រអ ត លង ទ កម ន សម ទ រក រ អ ប
  • ម ញ ក ម យ របស ព ភព ល ក ប រហ ក ប រហ ល ន ង ព រ ក ជ ក ស យអ ស ន ង ព រ ក ជ ក ប ណ ម ដ រ ច រក ន ជ ផ ល វ សម ទ រ ត ភ ជ ប មហ សម ទ រ ឥណ ឌ ន ង មហ សម ទ រ ប ស ហ វ ក

Users also searched:

ចូរនិយាយពីសារៈសំខាន់នៃព្រែកជីកស៊ុយអេ, តើព្រែកជីកប៉ាណាម៉ាមានប្រវែងសរុបប៉ុន្មាន, ព្រែកជីកស៊ុយអេ, ដូចម្តេច ដែល ហៅ ថា ព្រែក ជីក,

...
...
...