Back

ⓘ ប៉មតូក្យូ




ប៉មតូក្យូ
                                     

ⓘ ប៉មតូក្យូ

ប៉មតូក្យូ គឺជាប៉មមួយស្ថិតនៅឧទ្យានស្ស៊ីបា,​ មីណាតុ, ទីក្រុងតូក្យូ នៃប្រទេសជប៉ុន។ ប៉មនេះមានកំពស់៣៣២,៦ម៉ែត្រ ដែលធ្វើឱ្យវាក្លាយជាសំនង់មួយដែលមានកំពស់ខ្ពស់ជាងសំនង់ដទៃទៀតនៅក្នុងប្រទេសជប៉ុន ។ ការរចនាប្លង់របស់ប៉មនេះយកតាមគំរូប៉មEiffel នៅក្នុងទីក្រុងប៉ារីសប្រទេសបារាំង។ បើទោះបីជាប៉មនេះមានកំពស់៨,៦ម៉ែត្រ ខ្ពស់ជាងប៉មEiffel ក៏ដោយ ក៏ប៉មនេះមានទំងន់ប្រហែល៤០០០តោន ខណៈប៉មEiffel​មានទំងន់រហូតដល់ទៅប្រហែល៧៣០០តោន។ ប៉មនេះត្រូវបានគេលាបពណ៌សនិងពណ៌ទឹកក្រូចចំរុះដោយយោងទៅតាមនាយកដ្ឋានសុវត្ថិភាពអាកាស។ ពីព្រលប់រហូតដល់យប់ជ្រៅ ប៉មនេះបញ្ចេញពណ៌លឿងយ៉ាងត្រចះត្រចង់នៅសិសរដូវ និងនិទាឃរដូវ ហើយបញ្ចេញពណ៌ប្រាក់ឬពណ៌ស នៅរដូវក្តៅនិងរដូវស្លឹកឈើជ្រុះ។

ប៉មតូក្យូគឺជាសមាជិករបស់សហព័ន្ធប៉មពិភពលោក។

                                     

1. ប្រវត្តិ

ក្រោយពេលចប់សង្គ្រាមនៅទស្សវត្តឆ្នាំ៥០ ប្រទេសជប៉ុនបានស្វែងរកស្នាដៃដ៏អស្ចារ្យមួយដើប្បីជាសញ្ញាសំគាល់ឧត្តមភាពរបស់ខ្លួន​ជាការរិយាល័យកណ្តាលនៃសេដ្ឋកិច្ចពិភពលោក។​ ដោយក្រឡេកមើលឃើញប្រទេសលោកខាងលិច រដ្ឋាភិបាលទីក្រុងតូក្យូបានសំរេចចិត្តស្ថាបនាប៉មរបស់ខ្លួនផ្ទាល់។ ប៉មនោះត្រូវបានស្ថាបនាចប់សព្វគ្រប់ដោយសាជីវកម្មថាគេណាកះTakenaka Corporationនៅឆ្នាំ១៩៥៨៦៩ឆ្នាំបន្ទាប់ពីប៉មEiffelដោយចំនាយថវិកាអស់២,៨ពាន់លានយ៉េន។