Back

ⓘ ថៃ




                                               

ពុម្ពអក្សរជាតិថៃ

ពុម្ពអក្សរ​ជាតិ, ឬ​ហៅ​ម្យ៉ាង​ទៀត​ថា SIPA fonts គឺ​ជា​ក្រុម​នៃ​ពុម្ពអក្សរ ថៃ-ឡាតាំង ចំនួន​ដប់បី ដែល​ត្រូវ​បាន​ចែកចាយ​ដោយឥតគិតថ្លៃ ​និង​ប្រើប្រាស់​ជា​ផ្លូវការ ដោយ​រដ្ឋាភិបាល​នៃ​ប្រទេសថៃ ក្រោយ​ពេល​ពុម្ពអក្សរ​ទាំងនេះ​ឈ្នះ​ការប្រកួត​ថ្នាក់ជាតិ​ឆ្នាំ​២០០៧។ ពុម្ពអក្សរ​ទាំង​នេះ រួមទាំង​កំណែ​ផ្សេងៗ​របស់​ពួកវា បាន​ចេញ​ផ្សាយ​ដោយ ការិយាល័យ​ផ្សព្វផ្សាយ​ឧស្សាហកម្ម​សុហ្វវែរ៍​ជាតិ ឬ​ហៅ​ថា SIPA រួម​ជាមួយ​នឹង នាយកដ្ឋាន​ទ្រព្យ​កម្មសិទ្ធិបញ្ញា តាមរយៈ​គេហទំព័រ f0nt.com ហើយ​អាច​ទាញយក​បាន​ដោយ​មិន​គិត​ប្រាក់​លើ​គេហទំព័រ​នោះ។ ការ​ប្រកួត​ត្រូវបាន​រៀបចំ​ដោយ​គណៈរដ្ឋមន្ត្រី​នៃ​អតីត​នាយករដ្ឋមន្ត្រី អភិសិទ្ធិ វេជ្ជាជីវៈ ...

                                               

អក្សរក្រមខ្មែរថៃ

អក្ខរក្រមខ្មែរថៃ គឺ អក្ខរក្រមខ្មែរ ដែលត្រូវបានប្រើដើម្បីសរសេរ ភាសាថៃ ដែលមានរូបសញ្ញាខុសៗគ្នាពីការប្រើអក្សរខ្មែរ បាលី និង ភាសា ភាសាខ្មែរ អក្សរទាំងនេះអាចរកឃើញនៅក្នុងអត្ថបទនៃសៀវភៅ ពុទ្ធសាសនា សៀវភៅអត្ថបទអាបធ្មប់ រូបភាព ជាច្រើនដែលលេចឡើងនៅតំបន់កណ្តាល។ ហើយអាចត្រូវបានរកឃើញនៅភាគខាងត្បូងនិងភាគឦសាននៃប្រទេសថៃ។

                                               

ថាញ់ ថៃ

ស្ដេច ថាញ់ ថៃ ជា​ក្សត្រទី១០ របស់យួននៅក្រោមរាជវង្សង្វៀន​ គ្រងរាជ្យ ១៨៨៩ ដល់ ១៩០៧ ត្រូវគេនិរទេស ទៅខេត្ដ វង់តាវ កោះ ហាឡុង ហើយត្រូវបានស្លាប់ នៅទីក្រុងព្រៃនគរ។

                                               

បវរកញ្ញាហ្រ្គែនថៃ

បវរកញ្ញាហ្រ្គែនថៃ Miss Grand Thailand is a beauty pageant in Thailand where the winner represents her country at the Miss Grand International pageant. The winners become an Stop the War and Violence Ambassador in Thailand and participate in Stop the War and Violence activities. The main purpose of the title is Beauties for caring.

                                               

វៀងចន្ទន៍

ទីក្រុងវៀងចន្ទន៍ គឺជារដ្ឋធានីនិងទីក្រុងធំបំផុតប្រទេសឡាវ នៅលើច្រាំងទន្លេមេគង្គនៅជិតព្រំដែនជាមួយប្រទេសថៃ វៀងចន្ទន៍របានក្លាយជារដ្ឋធានីក្នុងឆ្នាំ ១៥៧៣ ដោយសារតែការភ័យខ្លាចនៃការឈ្លានពានរបស់ភូមា ប៉ុន្តែក្រោយមកត្រូវបានគេលួចប្លន់បន្ទាប់មកត្រូវបានគេកិនក្នុងឆ្នាំ ១៨២៧ ដោយប្រទេសសៀម វៀងចន្ទន៍រគឺជារដ្ឋធានីរដ្ឋបាលកំឡុងការគ្រប់គ្រងរបស់បារាំងនិងដោយសារតែកំណើនសេដ្ឋកិច្ចក្នុងរយៈពេលថ្មីៗនេះ ឥឡូវនេះគឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ប្រទេសឡាវ ទីក្រុងនេះមានប្រជាជនចំនួន 948.477 នាក់នៅពេលជំរឿនឆ្នាំំ 2563

                                               

ក្រុម​ភាសា​ថៃកៈដៃ

ក្រុម​ភាសា​ថៃកៈដៃ หรือรู้จักกันในนามหรือ กะได หรือ กระได เป็นตระกูลภาษาของภาษาที่มีเสียงวรรณยุกต์ที่พบในเอเชียตะวันออกเฉียงใต้และตอนใต้ของประเทศจีน ในช่วงแรก ตระกูลภาษาไทกะไดเคยถูกกำหนดให้เป็นอยู่ในตระกูลภาษาจีน-ทิเบต แต่ปัจจุบันได้แยกมาเป็นอีกตระกูลภาษาหนึ่ง และยังมีผู้เห็นว่าตระกูลภาษาไท-กะไดนี้มีความสัมพันธ์กับตระกูลภาษาออสโตรนีเซียน โดยอยู่ในกลุ่มภาษาที่เรียกว่า "ออสโตร-ไท" หรือจัดเป็นตระกูลภาษาใหญ่ออสตริก Roger Blench ได้กล่าวว่า ถ้าข้อจำกัดของความเชื่อมต่อของตระกูลภาษาออสโตร-ไทมีความสำคัญมาก แสดงว่าความสัมพันธ์ทั้งสองตระกูลอาจไม่ใช่ภาษาที่เป็นพี่น้องกัน กลุ่มภาษากะไดอาจเป็นสาขาของภาษ ...

                                               

GMM Grammy

ក្រុមហ៊ុន ជីអិមអិម ហ្គ្រែមមី សាធារណៈ លីមីតធីត គឺជាក្រុមហ៊ុនកំសាន្តដ៏ធំបំផុតរបស់ក្រុមហ៊ុនកំសាន្តនៅប្រទេសថៃ វាអះអាងថាមានចំណែកទីផ្សារ 70 ភាគរយនៃឧស្សាហកម្មកម្សាន្តប្រទេសថៃ GMM សិល្បកររួមបញ្ចូល ថុងជ័យ មែកអ៊ីនតៃ ស៊ីលលីហ្វ៊ូលស៍ និង Loso បន្ថែមលើអាជីវកម្មតន្រ្តីរបស់ខ្លួន ក្រុមហ៊ុននេះត្រូវបានចូលរួមនៅក្នុងផលិតកម្មប្រគុំតន្ត្រី ការគ្រប់គ្រងសិល្បករ ផលិតកម្មនិងការចាក់ផ្សាយទូរទស្សន៍និងទូរទស្សន៍

                                               

ស្រុកនាងរង

ស្រុកនាងរង ជាស្រុកស្ថិតនៅក្នុង ខេត្តបុរីរម្យ កាលដើមឡើយ ស្រុកនេះជាអាណាខេត្តរបស់ ខេត្តនាងរង ដែលថៃបានកាត់បញ្ចូលមួយភាពមកក្នុង ខេត្តបុរីរម្យ មួយភាគទៀតកាត់បញ្ចូលទៅក្នុង ខេត្តនគររាជ។

                                               

សាន់ទិ ដួងស្វាង

កើតថ្ងៃទី 10 មករា 1968 នៅខេត្តចង្វាត់ភិចិត្រ ប្រទេសថៃ គាត់បានឡើងឆាកតន្រ្តីនៅចន្លោះឆ្នាំ 1986 ដល់ឆ្នាំ 2016 និងគាត់បានស្លាប់កើតថ្ងៃទី 4 វិច្ឆិកា 2016 នៅខេត្តសមុទ្រសង្គ្រាម អាយុ 48 ឆ្នាំ

                                               

ម៉ៃគ៍ ភីរ៉ុមផន

2000 - "Nuei Mai Khon Dee" เหนื่อยไหมคนดี 2018 - "Bon Thanon Sai Khon Dee" บนถนนสายคนดี 2019 - "Status Bor Koei Pliean" สเตเตัสบ่เคยเปลี่ยน 1998 - "Ya Jai Khon Jon" ยาใจคนจน 2007 - "Yang Rak Kan Yoo Rue Plao" ยังรักกันอยู่หรือเปล่า 1995 - "Kan Lang Kor Lao" คันหลังก็ลาว 1996 - "Nam Ta Lon Bon Toe Jeen" น้ำตาหล่นบนโต๊ะจีน

                                               

ខេត្តឧត្តរធានី

ខេត្តឧត្តរធានី ជាខេត្តក្នុងប្រទេសថៃទី ៧៦ ដែលស្ថិតនៅភាគឦសាននៃប្រទេសថៃ មានព្រំប្រទល់ជាប់នឹងខេត្តហ្នងខាយទៅភាគខាងជើង ខេត្តសកលនគរទៅខាងកើត ខេត្តកាល្លសិន្ធនៅភាគអាគ្នេយ៍ ខេត្តខនកែនទៅភាគខាងត្បូង និងខេត្តលើយនិងខេត្តហ្នងបួឡាំភូទៅខាងលិច វាកាន់កាប់តំបន់ ១១.៧៣០ គីឡូម៉ែត្រ ទីរួមខេត្តគឺខេត្តឧត្តរធានី ជាទីក្រុងសំខាន់នៅក្នុងខេត្ត។

                                               

យឺនយង អូភាកុល

យឺនយង អូភាកុល ឬ យឺនយង អូផាគុ​ន ឈ្មោះដំណាក់កាល ឯត ខារ៉ាបាវ ជាតារាចម្រៀងនិងអ្នកនិពន្ធបទចម្រៀងប្រុសថៃ គាត់ជាមេដឹកនាំក្រុម​ត​ន្រ្ដី​រ៉​ក់ខារ៉ាបាវ

                                               

បុស្បា កិតិយាករ

Thanphuying Busba Kitiyakara Sathanapong ជាកូនរបស់ចៅ Nakkhatra Mangkala មុំនិងប្អូនស្រី Kitiyakara នៃ Sirikit Kitiyakara ដែលបានក្លាយជាព្រះមហាក្សត្រិយានីនៃប្រទេសថៃ។

                                               

ភិស្សានុលោក

16°49′29″N 100°15′34″E ភិស្សានុលោក សៀម ៖ พิษณุโลก គឺជាខេត្តមួយនៅតំបន់កណ្ដាលកណ្ដាលនៃប្រទេសថៃ។ ចំនួនប្រជាជនក្នុងឆ្នាំ ២០១៥ មានចំនួន ៨៦៣.៤០៤ នាក់ ដែលមានផ្ទៃដី ១០.៨១៥.៨៥៤ គីឡូម៉ែត្រក្រឡា។ រដ្ឋបាលខេត្តត្រូវបានបែងចែកជា ៩ ខណ្ឌដោយមានក្រុងភូថុនណុកជាមជ្ឈមណ្ឌលខេត្តនិងសាលាក្រុង។ មានព្រំប្រទល់ជាមួយស្រុកឆៃបូរី។ ប្រទេសឡាវភាគheastសាននៃខេត្ត។

                                               

ចង្កុលណី

ចង្កុលណី ជាវារិជជាតិ​មួយ​ប្រភេទដូច​រំចង់ មាន​កេសរ​ផ្កា​ច្រើន​ស្រទាប់ ផ្កា​បែក​ជា​ខ្នែង​ត​ពី​គ្នា​ជា​បី ឬ ជា​បួន​ទៅ​ទៀត​ក៏​មាន ។ នាងកិមិរាទេវី ធីតាកបិលមហាព្រហ្ម ទ្រង់សៀត​ផ្កា​ចង្កុលណី ។

                                               

យុយ យ៉ាតយើះ

Yuei Pen Sao Laew 3rd, Wan Raek Juea Luey ยุ้ยเป็นสาวแล้ว ชุด 3 ขึ้นเอ๊า ขึ้นเอา 1995 Yuei Pen Sao Laew 11th, Mee Nee Mai Nia ยุ้ยเป็นสาวแล้ว ชุด 11 มีหนี้ไหมเนี่ย 1999 16th, Ja Road Mai Niea ชุด 16 จะรอดไหมเนี่ย 2002 Yuei Pen Sao Laew 2nd, Loea Khee Taek Khee Taen ยุ้ยเป็นสาวแล้ว ชุด 2 หล่อขี้แตกขี้แตน 1995 26th, Yuei Maa Laew Jaa ชุด 26 ยุ้ยมาแล้วจ้า 2010 Yuei Pen Sao Laew 7th, Yoea Aa Rome ยุ้ยเป็นสาวแล้ว ชุด 7 เหยื่ออารมณ์ 1997 19th, Khon Thai Kluea Miea ชุด 19 คนไทยกลัวเมีย 2003 25th, Phood Mai Kid ชุด 25 พูดไม่คิด 2008 18th, Khad Khon Ru Jai ชุด 18 ขาดคนรู้ใจ 2003 Yuei Pen Sao Laew 9 ...

                                               

ទស្សពល ហិមពាន្ត

ទស្សពល ហិមពាន្ត គឺជាអ្នកចម្រៀងលូកធុងប្រុសប្រជាជនថៃពីស្លាកតន្ត្រី Four-S គាត់គឺជាមនុស្សម្នាក់ដែលមានប្រជាប្រិយបំផុតនិងភាពល្បីល្បាញរបស់សិល្បករក្នុងប្រភេទភ្លេងឡែ តន្ត្រីពេញនិយមរបស់គាត់ Ah Lai Mary ត្រូវបានដោះលែងក្នុងឆ្នាំ ១៩៩៥ គាត់បានសម្តែងជាមួយ វ៉ៃភច ពេជ្រសុពណ្ណ និង យុយ យ៉ាតយើះ

                                               

ថាច់ ណា តះកួធុង

1993: Mahassachan มหัศจรรย์; "Miracle"; ចេញផ្សាយ: មេសា 16 1999: Touch Happiness บันเทิงเริงใจ; ចេញផ្សាយ: វិច្ឆិកា 1990: Sampas Touch สัมผัสทัช; "Touch" 1991: Touch Thunder ចេញផ្សាយ; June 1998: Touch Cyclone 1995: Touch V-4 released: April 1 2001: Sparking Touch 2014: Touch Screen

                                               

បញ្ជីស្ដេចថៃ

iiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiii អត្ថបទជាអក្--ម៉ានុត ម៉ោង១៦:៥៧ ថៃ្ងព្រហស្បតិ៍ ទី២៦ ខែកក្កដា ឆ្នាំ២០១២ សរដិត Éiuuuuuuuuuuuuuuuu == អត្ថបទកូនចំណងជើង REDIRECT ==

                                               

គ្រីស្ធី ហ្គីបសាន

គ្រីស្ធី ហ្គីបសាន គឺជាអ្នកចម្រៀងអង់គ្លេស-ហូឡង់ និងការសម្តែងរបស់ហ្មឡាំនិងលូកធុង ដែលជាស្ទីលប្រពៃណីនៃតន្ត្រីក្នុងប្រទេសថៃ

                                               

ភាណុរង្សីសាវ៉ាងវង្ស

ព្រះអង្គម្ចាស់ Bhanurangsi សេនាប្រមុខ Savangwongse, ព្រះអង្គម្ចាស់ Banubandhu Vongsevoradej គឺជាកូនប្រុសរបស់ព្រះករុណាស្ដេចមង្កុសៀមរបស់លោកជាមួយនិង ព្រះមហាក្សត្រីព្រះវររាជ Debsirindra ។ ទោះបីជាព្រះអង្គម្ចាស់បានប្រារព្ធឡើងចំនួននៃការប្រកាសនៅក្នុងរដ្ឋាភិបាលរបស់បងប្រុសរបស់ព្រះមហាក្សត្រជូឡាឡុងរួមទាំងការប្រកាសនៃមេបញ្ជាការនាយកនៃកងទ័ពភូមិន្ទសៀមនេះគាត់ត្រូវបានចងចាំជាស្ថាបនិកនៃសេវាប្រៃសណីយ៍ថៃ។ ជាកូនប្រុសរបស់លោកគឺល្បីបំផុតមួយប្រណាំងរូបមន្តព្រះអង្គម្ចាស់ Birabongse Bhanudej Bhanubandh พระวรวงศ์เธอ พระองค์เจ้าพีรพงศ์ภาณุเดช គេស្គាល់ច្បាស់ថាជាព្រះអង្គម្ចាស់ Bira ។

                                               

ស្មាន គុណាន់

មេបញ្ជាការអនុសេនី ស្មាន គុណាន់ ត្រូវបានគេស្គាល់ផងដែរថាជា ចាស៊ែម គឺជាបុរសយោធាម្នាក់ដែលជាអ្នកមុជទឹក ថ្ងៃទី ៦ ខែកក្កដាឆ្នាំ ២០១៨ គាត់បានស្លាប់ដោយសារជំនួយប្រតិបត្តិការជួយសង្គ្រោះរូងភ្នំថាំលួង នៅអាយុ ៣៨ ឆ្នាំ គាត់បានទទួលឈ្មោះហៅក្រៅរបស់ "វីរបុរសរូងភ្នំថាំលួង"

                                               

The Gifted (ស៊េរីទូរទស្សន៍ថៃ)

The Gifted គឺជារឿងភាគទូរទស្សន៍ថៃឆ្នាំ ២០១៨ ដែលសម្តែងដោយ Korapat Kirdpan, Wachirawit Ruangwiwat ។ Apichaya Thongkham, Harit Cheewagaroon, Ramida Jiranorraphat, Atthaphan Phunsawat, Pattadon Janngeon, Napasorn Weerayuttvilai, Chatchawit Techarukpong និង Chayapol Jutamas ។ ផ្អែកលើខ្សែភាពយន្ដខ្លីឆ្នាំ ២០១៥ ដែលមានចំណងជើងថា The Gifted និងប្រលោមលោក The Gifted ដោយ Dhammarong Sermrittirong ស៊េរីនេះធ្វើឡើងតាមសិស្សថ្នាក់ទាបដែលត្រូវបានពន្លឿនទៅជាកម្មវិធីអាថ៌កំបាំងនិងអភិជនដែលសិស្សត្រូវបានបណ្តុះបណ្តាលដើម្បីស្វែងរកនិងអភិវឌ្ឍសមត្ថភាពជំនឿអរូបីរបស់ពួកគេ។

ថៃ
                                     

ⓘ ថៃ

ប្រទេសថៃ មានឈ្មោះជាផ្លូវការថា ព្រះរាជាណាចក្រថៃ ជាប្រទេសដែលតាំងនៅក្នុងឧបទ្វីបឥណ្ឌូចិន នៃភូមិភាគអាស៊ីអាគ្នេយ៍ មានព្រំដែនខាងកើតជាប់នឹងប្រទេសឡាវ និងប្រទេសកម្ពុជា ខាងត្បូងជាប់ប្រទេសម៉ាឡេស៊ី និងឈូងសមុទ្រថៃ ខាងលិចជាប់នឹងប្រទេសភូមានិងសមុទ្រអង់ដាម៉ង់ និងទិសខាងជើងជាប់ប្រទេសភូមានិងឡាវ មានទន្លេមេគង្គធ្វើជាព្រំដែលក្នុងតំបន់ខ្លះ គ្រប់គ្រងដោយរបបប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ មានមជ្ឈមណ្ឌលគ្រប់គ្រងរាជការផែនដីនៅក្រុងបាងកក និងមានការបែងចែករដ្ឋបាលភូមិភាគចែកជា ៧៧ ខេត្ដ។

ប្រទេសថៃមានទំហំលំដាប់ទី៥០ នៃប្រទេសទាំងអស់លើពិភពលោក មានផ្ទៃដី ៥១៣ ១១៥ គម ២ និងមានប្រជាជនច្រើនលំដាប់ទី២០ នៃពិភពលោក គឺមានប្រមាណ ៦៧ លាននាក់ ជាប្រទេសឧស្សាហកម្មថ្មី មានប្រាក់ចំណូលមូលដ្ឋានបានមកពីឧស្សាហកម្មនិងសេវាកម្ម។ ថៃមានទីកន្លែងទេសចរណ៍ល្បីៗ ដូចជា ផាត់ថាយ៉ា ភូកេត ក្រុងបាងកក និងឈៀងម៉ៃ ដែលបង្កើនប្រាក់ចំណូលឱ្យដល់ប្រទេសជាតិ។ ដូចគ្នានឹងការនាំចេញដែលមានដែលជាផ្នែកសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច មានតម្លៃ ៣៣៤ ០២៦ លានដុល្លារសហរដ្ឋអាមេរិក តាមការប៉ានប្រមាណនៅឆ្នាំ ២០១០ សេដ្ឋកិច្ចថៃជាប់ចំណាត់ថ្នាក់ទី៣០ ក្នុងពិភពលោក។

ក្នុងអាណាខេត្ដនៃប្រទេសថៃ គេរកឃើញភស្ដុតាងដែលបញ្ជាក់ថាមានមនុស្សមករស់នៅក្នុងតំបន់នេះប្រាំសែនឆ្នាំមកហើយ។ អ្នកប្រវត្ដិសាស្រ្ដចាត់ទូកថា អាណាចក្រសុខោទ័យជាចំណុចចាប់ផ្ដើមនៃប្រវត្ដិសាស្រ្ដថៃ ដែលក្រោយមកធ្លាក់ក្រោយឥទ្ធិពលនៃអាណាចក្រអយុធ្យា ដែលមានអំណាចជាង និងមានការទាក់ទងជាមួយជាតិបស្ចិមប្រទេស តែត្រូវបានធ្លាក់ចុះដុនដាបមួយរយៈដោយសារការពង្រីកអំណាចរបស់ភូមាចាប់តាំងពីឆ្នាំគ.ស ១៥១១ មុននឹងងើបឡើងវិញម្ដងទៀត​ ក្រោយមកក៏ធ្លាក់ចុះអំណាចនិងរលាយសាបសូន្យ។ ពេលសម្ដេចព្រះចៅក្រុងធនបុរីទ្រង់ស្ថាបនាអាណាចក្រធនបុរី ហេតុការណ៍ច្របូកច្របល់នៅសម័យចុងអាណាចក្របាននាំប្រទេសថៃចូលដល់យុគសម័យរបស់រាជវង្សចក្រីនៃក្រុងរតនកោសិន្រ្ទ។

នៅក្នុងកំឡុងដើមសម័យក្រុងរតនកោសិន្ទ្រ ប្រទេសថៃរងការវាយលុកពីប្រទេសជិតខាង តែក្រោយរជ្ជសម័យព្រះបាទសម្ដេចព្រះចមក្លៅចៅយូហួ ជនជាតិអឺរ៉ុបចាប់ផ្ដើមមានឥទ្ធិពលលើភូមិភាគនេះយ៉ាងខ្លាំង ដែលនាំទៅរកការធ្វើសន្ធិសញ្ញាជាច្រើន និងការបាត់បង់ទឹកដីក្នុងផ្នែកខ្លះ ធ្វើឱ្យថៃអាចចៀសផុតពីការដាក់អាណានិគមពីសំណាក់ប្រទេសអឺរ៉ុបបាន។ ក្រោយមកក្នុងកំឡុងសង្គ្រាមលោកលើកទី១ ថៃបានចូលរួបជាមួយបក្សសម្ព័ន្ធមិត្ត ហើយក្នុងឆ្នាំគ.ស ១៩៣២ មានការធ្វើបដិវត្តប្ដូរពីរបបរាជានិយមផ្ដាច់ការមកជារបបប្រជាធិបតេយ្យ។ ថៃបានចូលរួមខាងបក្សសម្ព័ន្ធត្រីភាគីនៅក្នុងសង្គ្រាមលោកលើកទី២ រហូតដល់កំឡុងសង្គ្រាមត្រជាក់។ ថៃបានចងសម្ព័ន្ធនយោបាយជាមួយអាមេរិក។ ពួកទាហានចូលមកមានឥទ្ធិពលក្នុងកិច្ចការនយោបាយថៃយ៉ាងខ្លាំងក្រោយបដិវត្ដថៃរាប់សិបឆ្នាំ ទាំងក្នុងពេលដែលមានរដ្ឋបាលស៊ីវិល និងចូលទៅរកសម័យលោកសេរីក្នុងពេលបច្ចុប្បន្ន។

ពាក្យថា សៀម ជាពាក្យដែលបរទេសប្រើសម្រាប់ហៅអាណាចក្រអយុធ្យា ក្នុងកំឡុងឆ្នាំគ.ស ១៤៥៧ កាលពីដើមប្រទេសថៃខ្លួនឯងក៏ធ្លាប់ប្រើពាក្យថា សៀម រាប់តាំងពីរជ្ជកាលសម័យរបស់ព្រះបាទសម្ដេចព្រះចមក្លាវចៅយូហួមក ដោយប្រាកដឃើញមានការប្រើឈ្មោះច្បាស់លាស់ក្នុងឆ្នាំគ.ស ១៨៥៦ តែជនជាតិថៃមិនធ្លាប់ហៅខ្លួនឯងថា" សៀម” ឬ" ជនជាតិសៀម” ដូចពួកបរទេស ឬតាមឈ្មោះជាផ្លូវការក្នុងសម័យនោះឡើយ។ ចំណែកពាក្យថា" ជនជាតិថៃ” វិញ កំណត់ហេតុរបស់ឡាឡូបែបានកត់ត្រាទុកយ៉ាងច្បាស់ថា អ្នកស្រុកអយុធ្យាបានហៅខ្លួនឯងដូច្នេះមកជាយូរហើយ។

ក្រោយមកនៅថ្ងៃទី២៤ មិថុនា ១៩៣៩ តាមប្រកាសរដ្ឋនិយម ច្បាប់ទី១ នៅសម័យរដ្ឋបាលលោកវិបុលសង្គ្រាមដែលប្រកាសឱ្យប្រើកាលពីថ្ងៃទី២៤ មិថុនា ១៩៣៩ បានប្ដូរឈ្មោះប្រទេស និងសញ្ជាតិ​ពី" សៀម” មកជា" ថៃ” ដែលលោកវិបុលសង្គ្រាមមានចេតនាចង់បង្ហាញថាដែនដីនេះជារបស់ជនជាតិថៃ ពុំមែនជារបស់ជនជាតិណាផ្សេង តាមលទ្ធិជាតិនិយមក្នុងពេលនោះ ដោយមួយកំឡុងពេលក្រោយមកបានប្ដូរមកជា" សៀម” នៅឆ្នាំគ.ស ១៩៤៥ តែក៏មានការប្ដូរមកជាថៃម្ដងទៀតក្នុងឆ្នាំគ.ស ១៩៤៨ ដែលជាកំឡុងពេលដែលលោកវិបុលសង្គ្រាមធ្វើជានាយករដ្ឋមន្រ្ដី។ ការប្ដូរឈ្មោះលើកនេះនៅមានការប្ដូរពី" Siam” ក្នុងភាសាអង់គ្លេសនិងភាសាបារាំង មកជា" Thaïlande” ក្នុងភាសាបារាំង និង" Thailand” ក្នុងភាសាអង់គ្លេសរហូតដល់បច្ចុប្បន្ន។ ទោះជាយ៉ាងណាក៏ដោយឈ្មោះសៀម នៅមានគេស្គាល់ជាទូទៅទាំងក្នុងនិងក្រៅប្រទេស។

                                     

1.1. ប្រវត្ដិសាស្ដ្រ ​​​​សម័យមុនប្រវត្ដិសាស្រ្ដ

ប្រទេសថៃមានប្រវត្ដិសាស្រ្ដជាយូរមកហើយ ក្នុងសម័យអតីកាល ទឹកដីដែលជាប្រទេសថៃបច្ចុប្បន្នបានមានមនុស្សចូលមករស់នៅតាំងពីសម័យយុគថ្មរំលីង គឺប្រហែល ២០០០០ឆ្នាំមកហើយ។ ភូមិភាគនេះបានទទួលឥទ្ធិពលវប្បធម៌និងសាសនាពីឥណ្ឌា ចាប់តាំងពីអាណាចក្រហ្វូណនh នៅកំឡុងគ្រិស្ដសតវត្សទី១ តែចំពោះរដ្ឋរបស់ជនជាតិថៃវិញ តាមតំណាលយោនកបានកត់ត្រាថា ការស្ថាបនាអាណាចក្រថៃដំបូងកើតឡើងក្នុងកំឡុងឆ្នាំគ.ស ៨៥៧ ។

                                     

1.2. ប្រវត្ដិសាស្ដ្រ អាណាចក្រសុខោទ័យ

ក្រោយការដួលរលំនៃចក្រពត្ដិខ្មែរក្នុងកំឡុងគ្រិស្ដសតវត្សទី១៣ ធ្វើឱ្យកើតមានរដ្ឋតូចៗ ជាច្រើន មានជាអាទិ សៀម មន និងម៉ាលេ។ អ្នកប្រវត្ដិសាស្រ្ដថៃចាប់ផ្ដើមរាប់យកសម័យអាណាចក្រសុខោទ័យ ចាប់ពីឆ្នាំគ.ស ១២៣៨ ជាចំណុចចាប់ផ្ដើមនៃប្រវត្ដិសាស្រ្ដជាតិថៃ ដែលត្រូវនឹងសម័យរុងរឿងរបស់អាណាចក្រឡានណា និងអាណាចក្រឡានឆាង។ អាណាចក្រសុខោទ័យបានពង្រីកដែនដីបានយ៉ាងធំទូលាយក្នុងរជ្ជសម័យផឃុរាមកំហែងមហារាជ តែចាប់ផ្ដើមធ្លាក់ចុះអំណាចវិញក្រោយពេលដែលព្រះអង់ចូលទីវង្គត់។ ការគោរពព្រះពុទ្ធសាសនានិកាយថេរវាទបែបលង្កាវង្ស ធ្វើឱ្យអាណាចក្រសុខោទ័យចាប់ផ្ដើមមានការគ្រប់គ្រងបែបធម្មរាជា។

                                     

1.3. ប្រវត្ដិសាស្ដ្រ អាណាចក្រអយុធ្យា ធនបុរី និងដើមសម័យរតនកោសិន្ត្រ

ព្រះចៅអ៊ូថងទ្រង់បង្កើតអាណាចក្រអយុធ្យានៅក្នុងឆ្នាំគ.ស ១៣៥០ មានការគ្រប់គ្របបែបទេវរាជា ដែលប្រតិបត្ដិតាមមូលដ្ឋាននៃសាសនាព្រាហ្មណ៍ ការចូលទន្ទ្រានសុខោទ័យជាបន្ដបន្ទាប់ធ្វើឱ្យអាណាចក្រសុខោទ័យក្លាយជានគរចំណុះរបស់អាណាចក្រអយុធ្យា។ ក្រោយមក ក្នុងរជ្ជសម័យរបស់សម្ដេចព្រះបរមត្រៃលោកនាថ ទ្រង់បានធ្វើបដិវត្ដរបបគ្រប់គ្រងថ្មី ដែលប្រការខ្លះត្រូវបានប្រើរហូតមកដល់រជ្ជសម័យរបស់ព្រះបាទសម្ដេចព្រះជុនឡាចមក្លៅចៅយូហួ។

ការវាយគ្រប់គ្រងម៉ាឡាការបស់ពួកព័រទុយហ្កាល់ក្នុងឆ្នាំគ.ស ១៥១១ ត្រូវនឹងរជ្ជសម័យរបស់សម្ដេចព្រះរាមាធិបតីទី២ ធ្វើឱ្យអយុធ្យាចាប់ផ្ដើមមានទំនាក់ទំនងជាមួយពួកអឺរ៉ុប។ ក្នុងខណៈនោះដែររាជវង្សតងអ៊ូរបស់ភូមាចាប់ផ្ដើមមានអំណាចកាន់តែខ្លាំងឡើង រហូតមានការពង្រីកដែនដីមកដល់ក្រុងស្រីអយុធ្យា។ ក្នុងរជ្ជសម័យព្រះចៅតាបេងឆាក់វេទី និងព្រះចៅបុរេងណង មានការធ្វើសង្គ្រាមអូសបន្លាយរាប់សិបឆ្នាំ ធ្វើឱ្យអយុធ្យាក្លាយជានគរចំណុះរបស់អាណាចក្រតងអ៊ូក្នុងឆ្នាំគ.ស ១៥៦៩ ។ សម្ដេចព្រះនរេសួនមហារាជទ្រង់បានចំណាយពេល ១៥ ឆ្នាំដើម្បីដេញពួកភូមា និងពង្រឹងអំណាចរបស់អយុធ្យានៅតំបន់ទំនាបទន្លេមេណាមម្ដងទៀត។

ចាប់ពីពេលនោះមក ក្រុងស្រីអយុធ្យាបានក្លាយជាអាណាចក្ររុងរឿងដល់កម្រិតកំពូល ទំនាក់ទំនងអន្ដរជាតិរបស់អយុធ្យាមានការរីកចម្រើនណាស់ក្នុងរជ្ជសម័យសម្ដេចព្រះនរាយណ៍មហារាជ ដែលមានការចងសម្ព័ន្ធការទូតជាមួយបារាំង ដាណឺម៉ាក និងអង់គ្លេស។ ទោះជាយ៉ាងណាក៏ដោយ ឥទ្ធិពលដែលកាន់តែកើនឡើងរបស់ជនបរទេសក្នុងក្រុងស្រីអយុធ្យាធ្វើឱ្យព្រះទេពរាជាប្រហារជីវិតខន់ស្ដេនទីន ហ្វលខន់ ទំនាស់ផ្ទៃក្នុងធ្វើឱ្យទំនាក់ទំនងរបស់អយុធ្យាជាមួយជនជាតិអឺរ៉ុបមានសភាពជូរចត់។

អាណាចក្រអយុធ្យាចាប់ផ្ដើមធ្លាក់ចុះអំណាចក្នុងកំឡុងគ្រិស្ដសតវត្សទី១៩ សង្គ្រាមជាមួយរាជវង្សខងបងអាឡងព្យា បានធ្វើឱ្យអយុធ្យាក្លាយជានគរចំណុះរបស់ភូមាជាលើកទី២ គឺក្នុងឆ្នាំគ.ស ១៧៦៧ ។​ ក្នុងឆ្នាំជាមួយគ្នាដែរ ព្រះចៅតាកស៊ិនបានប្រមូលកងទ័ពប្រយុទ្ធដើម្បីទាមទារឯករាជ្យ ហើយបានប្ដូររាជធានីមកឯក្រុងធនបុរី ដែលជារាជធានីរបស់ជនជាតិថៃ ក្នុងរយៈពេល ១៥ ឆ្នាំជាកំឡុងពេលនៃការធ្វើសង្គ្រាមនិងទាមទារឯករាជ្យជាតិ ព្រះបាទសម្ដេចព្រះពុទ្ធយ៉តហ្វាជុឡាលោក បឋមក្សត្រនៃរាជវង្សចក្រីបានស្ថាបនាក្រុងរតនកោសិន្ទ្រឡើងនៅថ្ងៃទី៦ មេសា ឆ្នាំគ.ស ១៧៨២ ។

ក្នុងកំឡុងដើមសម័យរតនកោសិន្ទ្រ ថៃបានប្រឈមនឹងការវាយលុកពីប្រទេសដទៃ ជាច្រើនលើកច្រើនគ្រារហូតដល់សម័យរជ្ជកាលទី៤ ។ ព្រះរាជនយោបាយរបស់ព្រះមហាក្សត្រក្នុងកំឡុងពេលនោះគឺ ការពារខ្លួនឯងពីមហាអំណាចអាណានិគម តែក៏មានការគាំទ្រឱ្យមានការដាក់ទុនពីបរទេស ការទទួលយកវិទ្យាសាស្រ្ដបច្ចេកទេសពីលោកខាងលិច និងការសិក្សាបែបទាន់សម័យដែរ។



                                     

2. ការប្រឈមមុខជាមួយពួកបច្ចិមប្រទេស

ក្នងរជ្ជសម័យព្រះបាទសម្ដេចព្រះចមក្លៅចៅយូហួ សឺចន បៅរិង រាជទូតអង់គ្លេស បានចូលមកធ្វើសន្ធិសញ្ញាបៅរិង ដែលនាំឱ្យមានការធ្វើសន្ធិសញ្ញាជាមួយប្រទេសដទៃទៀត ក្នងលក្ខខណ្ឌស្រដៀងគ្នា ហើយក៏បាននាំមកនូវការអភិវឌ្ឍសេដ្ឋកិច្ចក្នុងទីក្រុងបាងកកនិងពានិជ្ជកម្មអន្ដរជាតិ។

ក្រោយមក ការរុករានរបស់ចក្រពត្ដិនិយម ធ្វើឱ្យសៀមបាត់បង់ទឹកដីឱ្យទៅបារាំង និងអង់គ្លេស ក្នុងរជ្ជសម័យព្រះបាទសម្ដេចព្រះជុនឡាចមក្លៅចៅយូហួ តែថ្វីបើមានគំនាបយ៉ាងខ្លាំងពីប្រទេសមហាអំណាច ក៏សៀមអាចរក្សាខ្លួនមិនឱ្យធ្លាក់ក្រោយអាណានិគមរបស់ពួកអឺរ៉ុប តែត្រូវទទួលឥទ្ធិពលពីលោកខាងលិច រហូតធ្វើឱ្យមានការធ្វើបដិវត្ដសង្គមនិងវប្បធម៌នាពេលក្រោយមក និងរក្សាឥទ្ធិពលរបស់ខ្លួនជារដ្ឋព្រំដែនរវាងមហាអំណាចអាណានិគមទាំងពីរ។

ព្រះបាទមកុដ្ឋក្លៅចៅយូហួទ្រង់មានព្រះរាជតម្រិះឱ្យប្រទេសសៀមចូលរួមក្នុងសង្គ្រាមលោកលើកទី១ ដោយចូលជាមួយបក្សសម្ព័ន្ធមិត្ដធ្វើឱ្យប្រទេសសៀមត្រូវបានទទួលស្គាល់ជាអន្ដរជាតិ នាំមកនូវការកែខៃសន្ធិសញ្ញាដែលមិនមានយុត្ដិធម៌ទាំងឡាយដើម្បីឱ្យជាតិមានអធិបតេយ្យពិតប្រាកដ តែទន្រាំនឹងទទួលបានជោគជ័យត្រូវចំណាយពេលរហូតដល់រជ្ជសម័យព្រះបាទសម្ដេចព្រះចៅយូហួអានន្ទមហិឌុល។

                                     

3.1. ការផ្លាស់ប្ដូររបបគ្រប់គ្រង សង្គ្រាមលោកលើកទី២ និងសង្គ្រាមត្រជាក់

ថ្ងៃទី២៤ មិថុនា ឆ្នាំគ.ស១៩៣២ គណៈរាស្ដ្របានធ្វើបដិវត្ដផ្លាស់ប្ដូររបបគ្រប់គ្រងពីរាជាធិបតេយ្យផ្ដាច់ការមកជារបបប្រជាធិបតេយ្យ ធ្វើឱ្យគណៈរាស្រ្ដចូលមកមានឥទ្ធិពលលើនយោបាយក្នុងប្រទេស។ នៅរវាងសម័យសង្គ្រាមលោកលើកទី២ ប្រទេសថៃបានចុះឈ្មោះចូលធ្វើជាសម្ព័ន្ធមិត្ដយោធាជាមួយជប៉ុន ហើយប្រកាសសង្គ្រាមជាមួយសហរដ្ឋអាមេរិក និងអង់គ្លេស តែដោយសារប្រទេសខាងភាគីបក្សសម្ព័ន្ធមិត្ដទទួលស្គាល់ចលនាថៃសេរី ទើបប្រទេសថៃអាចរួចផុតពីស្ថានភាពជាប្រទេសអ្នកចាញ់សង្គ្រាម។

នៅក្នុងកំឡុងពេលនៃសង្គ្រាមត្រជាក់ ប្រទេសថៃបានដំណើរការនយោបាយជាសម្ព័ន្ធមិត្ដជាមួយសហរដ្ឋអាមេរិក ដោយមាននយោបាយក្នុងការទប់ស្កាត់ការរីករាលដាលនៃរបបកុម្មុយនីស្ដនៅក្នុងភូមិភាគ ហើយបញ្ជូនទាហានទៅចូលរួមច្បាំងក្នុងសង្គ្រាមកូរ៉េ និងសង្គ្រាមវៀតណាម ក្រោយមកប្រទេសថៃបានជួបនឹងបញ្ហាការរីករាលដាលនៃចរន្ដកុម្មុនីស្ដក្នុងប្រទេស តែក្រោយមកបក្សកុម្មុយនីស្ដនៃប្រទេសទេសថៃបានធ្លាក់ចុះអំណាចរហូតមិនអាចប្រតិបត្ដិការចលនានយោបាយរបស់ខ្លួនបានទៀត សង្គ្រាមជាមួយពួកកុម្មុនីស្ដត្រូវបានបញ្ចប់ទាំងស្រុងនៅក្នុងឆ្នាំគ.ស ១៩៨០។

                                     

3.2. ការផ្លាស់ប្ដូររបបគ្រប់គ្រង ការវិវត្ដន៍នៃរបបប្រជាធិបតេយ្យ

ក្រោយពេលមានការប្ដូររបបគ្រប់គ្រង គ.ស ១៩៣២ ប្រទេសថៃនៅចាត់ទុកថា នៅក្រោមរបបយោធាផ្ដាច់ការអស់រយៈពេលជាច្រើនទសវត្ស។ ការបោះឆ្នោតក្នុងឆ្នាំគ.ស ១៩៧៣ ក្រោយហេតុការ ១៤ តុលា ជំរុញឱ្យមាននាយករដ្ឋមន្រ្ដីស៊ីវិលជាលើកដំបូង។ ក្នុងកំឡុងពេលនោះ ប្រទេសថៃជួបនឹងអស្ថេរភាពនយោបាយ ហើយមានការបន្ដអំណាចរដ្ឋបាលយោធាជាបន្ដបន្ទាប់ជាងដប់ដង តែទោះជាយ៉ាងណាក៏ដោយ មានហេតុការណ៍ទាមទារលទ្ធិប្រជាធិបតេយ្យសំខាន់ៗ ចំនួន ២ ដង គឺហេតុការណ៍ ៦ តុលា និងហេតុការណ៍ឧសភាទមិឡ ទើបធ្វើឱ្យលទ្ធិប្រជាធិបតេយ្យនៅប្រទេសថៃមានស្ថេរភាពនិងកាន់តែល្អឡើង។

ក្នុងកំឡុងទសវត្សឆ្នាំ ១៩៩០ មានកើតវិបត្ដិហិរញ្ញវត្ថុអាស៊ី ឆ្នាំ ១៩៩៧ ធ្វើឱ្យថៃត្រូវខ្ចីលុយពីបរទេសយ៉ាងច្រើន។ លោកតាក់ស៊ីនស៊ីណាវ៉ាត្រាបានកាន់តំណែកនាយករដ្ឋមន្រ្ដីពីរអាណត្ដិជាប់ៗ គ្នា គាត់ជានាយករដ្ឋមន្រ្ដីដែលធ្វើឱ្យមានការឈ្លោះប្រកែកគ្នាច្រើនបំផុត ដោយបានដំណើរការនយោបាយសេដ្ឋកិច្ចហើយទទួលបានភាពជោគជ័យច្រើនយ៉ាង តែក៏ធ្លាក់ក្នុងបទចោទប្រកាន់ដ៏ធ្ងន់ធ្ងរដូចគ្នា។ ក្នុងកំឡុងពេលនេះឯងដែលធ្វើឱ្យកើតហេតុការណ៍នយោបាយឡើង ក្នុងឆ្នាំគ.ស ២០០៦ មានរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាលតាក់ស៊ីន។ ការបោះឆ្នោតជាសាកលក្នុងឆ្នាំគ.ស ២០០៧ ធ្វើឱ្យប្រទេសថៃត្រឡប់មករកបរិយាកាសប្រជាធិបតេយ្យដូចដើម។

វិបត្ដិនយោបាយនេះទាក់ទងនឹងក្រុមប្រជាជន ២ ក្រុមគឺ ក្រុមសម្ព័ន្ធមិត្ដប្រជាជនដើម្បីប្រជាធិបតេយ្យ និងក្រុមចលនារួមប្រជាធិបតេយ្យប្រឆាំរបបផ្ដាច់ការថ្នាក់ជាតិ។ ក្រុមទី១ បាតុកម្មប្រឆាំងរដ្ឋាភិបាលតាក់ស៊ីន ជារហូតមក រហូតដល់រដ្ឋាភិបាលលោកសាម៉ាក់ស៊ុនថារ៉ាវេត និងរដ្ឋាភិបាលលោកស៊ុមឆាយវង់សាវ៉ាត ដោយមានបាតុកម្មធំក្នុងកំឡុងឆ្នាំគ.ស ២០០៨ ។ ចំណែកក្រុមទី២ បាតុកម្មប្រឆាំងរដ្ឋាភិបាលលោកអភិសិទ្ធិវេចាជីវ៉ា រវាងឆ្នាំគ.ស ២០០៩-២០១១ ដោយមានការធ្វើបាតុកម្ម មានការបាត់បង់ជីវិតមនុស្សដល់ទៅ ២ លើក ក្នុងឆ្នាំគ.ស ២០០៩ និង ២០១០​ ។ នៅទីបំផុតមានការបោះឆ្នោតជាសាកលម្ដងទៀតក្នុងឆ្នាំគ.ស ២០១១ លទ្ធផលគឺគណបក្សភឿថៃបានឈ្នះការបោះឆ្នោត និងជាអ្នកដឹកនាំរដ្ឋាភិបាល។



                                     

4. នយោបាយការគ្រប់គ្រង

ពីដើមប្រទេសថៃមានការគ្រប់គ្រងតាមបែបរាជាធិបតេយ្យផ្ដាច់ការ តាំងពីសម័យអាណាចក្រអយុធ្យារហូតមក ថែមទាំងមានការគ្រប់គ្រងក្នុងលក្ខណៈអំណាចប្រមូលផ្ដុំ តាំងពីរជ្ជសម័យរបស់ព្រះបាទសម្ដេចព្រះជុនឡាចមក្លៅចៅយូហួ លុះដល់ថ្ងៃទី២៤ មិថុនា ១៩៣២ គណៈរាស្រ្ដបានធ្វើបដិវត្ដក្នុងរជ្ជសម័យព្រះបាទសម្ដេចព្រះប៉ុកក្លៅចៅយូហួ ហើយផ្លាស់ប្ដូររបបគ្រប់គ្រងមកជារបបប្រជាធិបតេយ្យរហូតដល់បច្ចុប្បន្ន។

បច្ចុប្បន្នប្រទេសថៃមានទម្រង់រដ្ឋជារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ និងប្រើប្រព័ន្ធគ្រប់គ្រងបែបរបបប្រជាធិបតេយ្យបែបរដ្ឋសភា ឬដែលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រថៃហៅជារួមថា របបប្រជាធិបតេយ្យដែលមានព្រះមហាក្សត្រទ្រង់ជាប្រមុខ។ រដ្ឋធម្មនុញ្ញច្បាប់បច្ចុប្បន្នគឺ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រថៃ ឆ្នាំគ.ស ២០០៧ ដែលជាច្បាប់ទី១៨ ដែលកំណត់ទម្រង់អង្គការគ្រប់គ្រងអំណាចទាំង ៣ ផ្នែកដូចជា៖

អំណាចនីតិបញ្ញាត្ដិ មានរដ្ឋសភាក្នុងប្រព័ន្ធសភា២ ដែលប្រកបដោយសភាតំណាងរាស្ដ្រ និងព្រឹទ្ធិសភា មានសមាជិករួមទាំងអស់ ៦៣០ រូប ជាអង្គការគ្រប់គ្រងអំណាច មានប្រធានសភាជាប្រមុខ។

សភាតំណាងរាស្ដ្រប្រកបដោយតំណាងរាស្រ្ដចំនួន ៥០០ រូប បានមកពីការបោះឆ្នោតបែបបែងចែកតំបន់ចំនួន ៣៧៥ រូប និងបានមកពីការជ្រើសតំាងចំនួន ១២៥ រូប នៅក្នុងតំណែងនៃអាណត្ដិ ៤ ឆ្នាំ។

ព្រឹទ្ធិសភាប្រកបដោយសមាជិកចំនួន ១៥០ រូប បានមកពីការបោះឆ្នោតមួយខេត្ដ ១រូប រួមក្រុងបាងកកដែរ និងបានមកពីការចាត់តាំង ៧៣ រូប ដោយមានគណៈកម្មការចាត់តាំងសមាជិកព្រឹទ្ធិសភា ៧ រូប នៅក្នុងអំណាចមួយអាណត្ដិ ៦ ឆ្នាំ ហើយមិនអាចធ្វើជាសមាជិកព្រឹទ្ធិសភាលើពី ១ អាណត្ដិបានឡើយ។

អំណាចនីតិប្រតិបត្ដិ មាននាយករដ្ឋមន្រ្ដីដែលបានទទួលការតែងតាំងពីព្រះមហាក្សត្រតាមពាក្យក្រាបង្គំទូលរបស់ប្រធានរដ្ឋសភា និងគណៈរដ្ឋមន្រ្ដី ដែលព្រះមហាក្សត្រទ្រង់តែងតាំងតាមពាក្យក្រាបបង្គំទូលរបស់នាយករដ្ឋមន្រ្ដី ជាអង្គការគ្រប់គ្រងអំណាច នាយករដ្ឋមន្រ្ដីជាប្រមុខនៃអំណាច។

នាយករដ្ឋមន្ដ្រីកាន់អំណាចមួយអាណត្ដិ ៤ ឆ្នាំ តាមសភាតំណាងរាស្រ្ដ ហើយមិនអាចកាន់អំណាចជាប់គ្នាលើ ៨ ឆ្នាំបានទេ។ នាយករដ្ឋមន្រ្ដីមិនបានទទួលការជ្រើសតាំងដោយផ្ទាល់ពីប្រជាជន តែបានទទួលការបោះឆ្នោតជ្រើសរើសពីសភាតំណាងរាស្រ្ដ។

គណៈរដ្ឋមន្រ្ដីប្រកបដោយនាយករដ្ឋមន្រ្ដី ១ រូប និងរដ្ឋមន្ដ្រីផ្សេងៗ ទៀតមិនលើស ៣៥ រូប។

អំណាចតុលាការ មានប្រព័ន្ធសាលាក្ដី ដែលប្រកបដោយសាលាយុត្ដិធម៌ សាលារដ្ឋធម្មនុញ្ញ និងសាលាគ្រប់គ្រង ជាអង្គការគ្រប់គ្រងអំណាច មានប្រធានសាលាដីកា ប្រធានសាលាធម្មនុញ្ញ និងប្រធានសាលាគ្រប់គ្រងកំពូល ជាប្រមុខក្នុងផ្នែករបស់ខ្លួន។

                                     

5. សេដ្ឋកិច្ចបចេ្ចកវិទ្យា

ប្រទេសថៃមានសេដ្ឋកិច្ចបែបគួបផ្សំ​ មានប្រាក់ចំណូលមូលដ្ឋានមកពីឧស្សាហកម្ម ការនំាចេញទំនិញនិងសេវាកម្ម ទេសចរណ៍ សេវាកម្ម កសិកម្មនិងធនធានធម្មជាតិ។ ប្រទេសថៃជាប្រទេសដែលមានអត្រាការនាំចេញលំដាប់ទី២៤ នៃពិភពលោក និងមានអត្រាការនាំចូលលំដាប់ទី២៣ នៃពិភពលោក។ ផ្សារនាំចូលទំនិញថៃដែលសំខាន់ៗ មានដូចជា ជប៉ុន ចិន អាមេរិក ម៉ាលេស៊ី សហរដ្ឋអារ៉ាបអេមីរ៉េត សិង្ហបូរី តៃវ៉ាន់ កូរ៉េខាងត្បូង អារ៉ាប៊ីសាអ៊ូឌីត និងឥណ្ឌូនេស៊ី។ ទិន្នន័យក្នុងខែកុម្ភៈ ឆ្នាំ ២០០៩ ប្រទេសថៃនាំចេញទំនិញមានតម្លៃជាង ៤០៦ ៩៩០ លានបាត ដោយទំនិញនាំចេញសំខាន់មានដូចជា គ្រឿងចក្រ ១៤១៤០១ លានបាត អាហារ ៥២៣៣២ លានបាត ទំនិញឧស្សាហកម្ម ៤៥៩៥៩ លានបាត និងមានអត្រាតម្លៃទំនិញនាំចូល ២៨៥៩៦៥ លានបាត ដោយទំនិញនាំចូលសំខាន់មានដូចជា គ្រឿងចក្រ ១១៣៤២១ លានបាត ប្រេងនិងឥន្ធនៈ ៥០៨២៤ លានបាត និងសារធាតុគីមី ៤២៣៧៦ លានបាត មានតម្លៃការធ្វើពានិជ្ជកម្មប្រាក់សុទ្ធ ១២១០២៥ លានបាត។

ទោះជាយ៉ាងណាក៏ដោយ កម្លំាងពលកម្មភាគច្រើនរបស់ថៃគឺនៅខាងវិស័យកសិកម្ម ដោយមានស្រូវជាផលិតផលសេដ្ឋកិច្ចមូលដ្ឋានដែលសំខាន់បំផុតនៅក្នុងប្រទេស ហើយអាចចាត់ទុកបានថាជាប្រទេសដែលនាំចេញផលិតផលស្រូវច្រើនជាងគេនៅលើពិភពលោក ដោយអត្រាកំណត់ការនាំចេញមាន​ ៣៦% ក្នុងពិភពលោក ប្រទេសថៃមានផ្ទៃដីសមស្របសម្រាប់ដាំដុះជាង ២៧.២៥% ដែលក្នុងចំនួននេះមាន ៥០% ប្រើសម្រាប់ដំាស្រូវ។ ចំណែកផលិតផលកសិកម្មផ្សេងៗ មានដូចជា កៅស៊ូ បន្លែ និងផ្លែឈើផ្សេងៗ រួមទាំងមានការចិញ្ចឹមបសុសត្វ ដូចជា មាន់ សត្វទឹកទាំងត្រីទឹកសាប ត្រីទឹកប្រៃក្នុងទ្រុង ការធ្វើស្រែបង្កង ការចិញ្ចឹមខ្យង រួមទាំងការនេសាទសមុទ្រ។ ដោយសារប្រទេសថៃសម្បូរទៅដោយពូជរុក្ខជាតិសម្រាប់ធ្វើអាហារពេញមួយឆ្នាំ ទើបមានឈ្មោះថាជាទីកន្លែងផលិតអាហារដ៏សំខាន់នៃពិភពលោក និងជាប្រទេសនាំចេញអាហារសំខាន់លំដាប់ទី៥ លើពិភពលោក។

ប្រទេសថៃត្រូវបានគេចាត់ទុកថាជាប្រទេសឧស្សាហកម្មថ្មីនៃពិភពលោក ធ្លាប់មានអត្រាលូតលាស់ខ្ពស់បំផុតខាងសេដ្ឋកិច្ចនៅក្នុងចន្លោះឆ្នាំគ.ស ១៩៨៥-១៩៩៦អត្រាកំណើនជាមធ្យម ៩.៤%ក្នុងមួយឆ្នាំ។ ទៅជាយ៉ាងណាក៏ដោយ ការលូតលាស់នេះបានធ្វើឱ្យប៉ះពាល់ដល់តម្លៃប្រាក់បាតយ៉ាងគ្រោះថ្នាក់ ក្នុងឆ្នាំគ.ស ១៩៩៧ ដែលជាឆ្នាំកើតវិបត្ដិហិរញ្ញវត្ថុនៅអាស៊ី សេដ្ឋកិច្ចថៃធ្លាក់ចុះនៅសល់ត្រឹម ១.៩% លោកនាយករដ្ឋមន្រី្ដឆាវលីតយ៉ុងឆាយុត បានប្រកាសភាពអាសន្នតម្លៃប្រាក់បាត ដែលធ្វើឱ្យតម្លៃប្រាក់បាតធ្លាក់ចុះទៅដល់​ ៥៦បាតក្នុង ១ ដុល្លារសហរដ្ឋអាមេរិក។ មុនពេលដែលសេដ្ឋកិច្ចថៃចាប់ផ្ដើមងើបឡើងវិញម្ដងទៀតក្នុងឆ្នាំគ.ស ១៩៩៩ ក្រោយពេលនោះ នៅចន្លោះឆ្នាំគ.ស ២០០២-២០០៤ ក្រោមនយោបាយសេដ្ឋកិច្ចរបស់លោកនាយករដ្ឋមន្រ្ដីតាក់ស៊ីនស៊ីណាវ៉ាត្រា សេដ្ឋកិច្ចថៃបានរីកលូតលាស់ឡើងវិញជាង ៥-៧% ក្នុងមួយឆ្នាំ និង ៤-៥% ក្នុងមួយឆ្នាំ នៅចន្លោះឆ្នាំគ.ស ២០០៥-២០០៧ វិបត្ដិនយោបាយប្រទេសថៃបានធ្វើឱ្យមានផលប៉ះពាល់ដល់អត្រាការលូតលាស់សេដ្ឋកិច្ចរបស់ថៃ។ វិបត្ដិសេដ្ឋកិច្ចពិភពលោក និងការខ្វះស្ថេរភាពនយោបាយនៅតែជាឧបសក្គរារាំងការលូតលាស់សេដ្ឋកិច្ចរបស់ថៃ។

                                     

6. វិទ្យាសាស្រ្ដ និងបច្ចេកទេស

មានការកំណត់ផែនការប្រើ​ និងអភិវឌ្ឍវិទ្យាសាស្រ្ដបច្ចេកទេស​ ចាប់តាំងពីមានផែនការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមថា្នក់ជាតិ រយៈកាលទី៥ គ.ស ១៩៨២-១៩៨៦ មក តែក្នុងពេលនោះ នៅឃើញមានឧបសគ្គផែ្នកសមត្ថភាពក្នុងប្រទេសក្នុងផ្នែកវិទ្យាសាស្រ្ដបច្ចេកទេសមិនទាន់រឹងមាំ រហូតដល់ផែនការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមថ្នាក់ជាតិរយៈកាលទី៦ គ.ស ១៩៨៧-១៩៩១ ទើបបានរៀបចំផែនការអភិវឌ្ឍវិទ្យាសាស្រ្ដបច្ចេកទេសឱ្យក្លាយជា ១ ភាគ ១០ នៃផែនការ ដើម្បីអភិវឌ្ឍកម្រិតសមត្ថភាពផ្នែកការផលិតនិងកែច្នែទំនិញ។

ព្រះបាទសម្ដេចព្រះចមក្លៅចៅយូហួទ្រង់បានទទួលព្រះនាមថាជា" ព្រះបិតានៃវិទ្យាសាស្រ្ដជាតិថៃ” តាមរយៈការដែលទ្រង់បានគណនាដំណើរសូរ្យគ្រាសពេញវង្ស ១៨ សីហា ១៨៦៨ យ៉ាងស្ទាត់ជំនាញ។ ថ្ងៃទី១៤ មេសា ១៩៨២ រដ្ឋាភិបាលថៃបានកំណត់យកថ្ងៃទី១៨ សីហារៀងរាល់ឆ្នាំជាទិវាវិទ្យាសាស្រ្ដជាតិថៃ។

បច្ចុប្បន្នប្រទេសថៃបានចូលមករួមចំណែកក្នុងការអភិវឌ្ឍប្រទេសថៃកាន់តែច្រើនឡើង ជាពិសេសក្នុងរឿងវេជ្ជសាស្រ្ដ គមនាគមន៍ ការសិក្សា និងការទំនាក់ទំនង ធ្វើឱ្យវិទ្យាសាស្រ្ដបច្ចេកទេសនៅប្រទេសថៃមានការរីកចម្រើនយ៉ាងលឿន។

                                     

7. ទំនាក់ទំនងអន្ដរជាតិ និងកិច្ចការយោធា

បច្ចុប្បន្នប្រទេសថៃបានចូលមកមានឥទ្ធិពលកាន់តែខ្លាំងឡើងលើឆាកអន្ដរជាតិដោយបានចូលរួមចំណែកជាមួយអង្គការសហប្រជាជាតិនិងអង្គការក្នុងតំបន់។ ប្រទេសថៃជាសម្ព័ន្ធមិត្ដដ៏សំខាន់របស់អាមេរិក ហើយបានពង្រឹងទំនាក់ទំនងរវាងក្រុមប្រទេសសមាជិកអាស៊ាន ទាំងក្នុងផ្នែកសេដ្ឋកិច្ច ពានិជ្ជកម្ម ធនាគារ នយោបាយ និងផ្នែកវប្បធម៌។ ក្រៅពីនេះ ប្រទេសថៃបានធ្វើកិច្ចសហប្រតិបត្ដិការជាមួយអង្គការក្នុងតំបន់ មានដូចជា អង្គការស្ថេរភាពនិងកិច្ចសហប្រតិបត្ដិការនៅអឺរ៉ុប​ ក្រៅពីនេះ ប្រទេសថៃធ្លាប់បានបញ្ជូនទាហានទៅចូលរួមក្នុងកងកម្លាំងអន្ដរជាតិនៅទីម័រខាងកើត អាហ្កានីស្ថាន អ៊ីរ៉ាក់ ប៊ូរុនឌី និងបច្ចុប្បន្ននៅដាហ៊្វូប្រទេសស៊ូដង់ តែទោះជាយ៉ាងណាក៏ដោយ ទំនាក់ទំនងរវាងប្រទេសថៃនឹងប្រទេសជិតខាងនៅមានលក្ខណៈទន់ខ្សោយនៅឡើយ។

កងទ័ពថៃត្រូវបានបែងចែកចេញជា ៣ ប្រភេទ គឺ កងទ័ពជើងគោក កងទ័ពជើងទឹក និងកងទ័ពជើងអាកាស។ សព្វថ្ងៃនេះកងទ័ពថៃមានចំនួនសរុប ប្រមាណ ១០២៥៦៤០នាក់ និងមានកម្លាំងត្រៀមជាង ២០០០០០នាក់ ហើយមានកម្លាំងពាក់កណ្ដាលទាហានប្រចាំការប្រមាណ ១១៣៧០០នាក់ ។ ព្រះមហាក្សត្រថៃកាន់តំណែងជាអគ្គមេបញ្ជាការទ័ពដោយនីតិន័យ ដែលបច្ចុប្បន្នគឺព្រះបាទសម្ដេចព្រះបរមិន្រ្ទមហាភូមិពលអាឌុលយ៉ាដេត តែក្នុងកិច្ចប្រតិបត្ដិ កងទ័ពត្រូវនៅក្រោមការគ្រង់គ្រងរបស់ក្រសួងមហាផ្ទៃ មានរដ្ឋមន្រ្ដីក្រសួងមហាផ្ទៃជាមេបញ្ជាការ និងនៅក្រោមការបង្គាប់បញ្ជារបស់កងបញ្ជាការកងទ័ពថៃ មានមេបញ្ជាការរបស់កងទ័ពថៃជាមេបញ្ជាការ នៅឆ្នាំគ.ស ២០១០ ក្រសួងមហាផ្ទៃបានប្រើទឹកប្រាក់សរុប ១៥៤០៣២៤៧៨៦០០បាត សម្រាប់ចំណាយក្នុងវិស័យនេះ។

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រថៃ បញ្ញាត្ដិថាកិច្ចការពារប្រទេសជាតួនាទីរបស់ប្រជាជនថៃគ្រប់រូប ជនជាតិថៃទាំងអស់មានតួនាទីបម្រើរាជការយោធា។ កងទ័ពនឹងប្រមូលកេណ្ឌបុរសដែលបានអាយុឈានចូល ២១ ឆ្នាំ ដោយអាស្រ័យតាមព្រះរាជបញ្ញាត្ដិ បម្រើរាជការយោធា គ.ស ១៩៥៤ ដោយនឹងត្រូវហៅមកពិនិត្យឈាម ឬចូលបម្រើកងប្រចាំការ។

រយៈពេលធ្វើការហ្វឹកហាត់នៅចន្លោះពេលពី ៦ ខែទៅ ២ ឆ្នាំអាស្រ័យលើកម្រិតការសិក្សាវិទ្យាការទាហាន និងការស្ម័គ្រចូលធ្វើជាទាហានដោយបើអ្នកទទួលការពិនិត្យឈាមចប់ការសិក្សាមិនទាបជាងកម្រិតបរិញ្ញាបត្រ បើចាប់បានស្លាកពណ៌ក្រហម គឺត្រូវបម្រើរាជការ ១ ឆ្នំាពេញ បើស្ម័គ្រដោយមិនចាប់ស្លាក នឹងបម្រើរាជការត្រឹមតែ ៦ ខែ ជាដើម។ អ្នកដែលចាប់បានស្លាកពណ៌ខ្មៅ មិនបាច់ចូលបម្រើរាជការយោធា បើអ្នកសិក្សាវិទ្យាការទាហានបញ្ចប់ការសិក្សាថ្នាក់ឆ្នាំទី១ នឹងត្រូវបម្រើរាជការ ១ ឆ្នាំពេញ បើបញ្ចប់ការសិក្សាថ្នាក់ឆ្នាំទី២ នឹងត្រូវបម្រើរាជការ ៦ ខែ ហើយបើបញ្ចប់ការសិក្សាថ្នាក់ឆ្នំាទី៣-៥ មិនត្រូវបានបញ្ជូលក្នុងកងប្រចាំការ តែអាចហៅថាពលបាន ក្នុងឋានៈជាទាហានកងជំនួយប្រភេទ១។

ចុងក្រោយ ខាងវេបសាយ GlobalFirepower បានចាត់លំដាប់ថ្នាក់ភាពរឹងមាំរបស់កងទ័ពថៃនៅក្នុងលំដាប់ទី១៩ លើពិភពលោក។



                                     

8. ប្រជាជន

ស្ថិតិចំនួនប្រជាជនថៃមានភាពខុសគ្នាអាស្រ័យលើប្រភព។ តាមការប្រមាណរបស់ CIA The World Factbook កាលពីឆ្នំាគ.ស២០១០ ប្រជាជនថៃទាំងអស់ក្នុងប្រទេសមានប្រមាណ ៦៦៤០៤៦៨៨នាក់ ប្រកបដោយថៃសៀម ៧៥% ថៃខ្សែស្រឡាយចិន ១៤% ថៃខ្សែស្រឡាយម៉ាឡាយូ ៣% ។ ប្រទេសថៃជួបនឹងបញ្ហាអត្រាកំណើតទាបជាងមាត្រដ្ឋាន ដោយក្នុងឆ្នាំគ.ស ២០០៨ អត្រាកំណើនរបស់ប្រជាជននៅត្រឹមកម្រិត ១.៥% ហើយមានទំនោរប្រុងនឹងធ្លាក់ចុះនៅត្រឹម ១.៤៥% ក្នុងឆ្នាំគ.ស ២០២៥។ មូលហេតុមកពីមានអត្រាការពន្យាកំណើតខ្ពស់ ៨១% ក្នុងឆ្នំាគ.ស ២០០៨ បើប្រៀបធៀបនឹងអត្រាមរណៈដែលធ្លាក់ចុះក្នុងសតវត្សកន្លងមក ធ្វើឱ្យប្រទេសថៃនឹងមានប្រជាជនជាមនុស្សចាស់កាន់តែច្រើនឡើងក្នុងពេលអនាគត។

ប្រទេសថៃជាប្រទេសដែលមានភាពចម្រុះនៃជនជាតិ ដោយមានទាំងជនជាតិថៃ ថៃខ្សែស្រឡាយឡាវ ថៃខ្សែស្រឡាយមន ថៃខ្សែស្រឡាយខ្មែរ រួមទាំងជនជាតថៃខ្សែស្រឡាយចិន ថៃខ្សែស្រឡាយម៉ាឡាយូ ថៃខ្សែស្រឡាយជ្វា ជនជាតិចាម ជនជាតិវៀតណាម ជនជាតិភូមា និងជនជាតិថៃតំបន់ភ្នំជាតិពន្ធុផ្សេងៗ ដូចជា ការៀង លីស​ ម៉ុង កួយ ជាដើម។​ ក្នុងឆ្នាំkគ.ស ២០១០ តាមរយៈទិន្នន័យរបស់សភាជាតិ ប្រទេសថៃមានកម្លាំងពលកម្មបរទេសស្របច្បាប់ ១.៤លាននាក់ ដោយមានបន្ថែមទៀតស្មើដើមដែលនៅមិនទាន់បានចុះបញ្ជី។ តាមរយៈទិន្នន័យការភាសខ្លួនអន្ដរជាតិរបស់អង្គការសហប្រជាជាតិ បានបង្ហាញថា ក្នុងឆ្នាំគ.ស ២០០៥ ប្រទេសថៃមានជនភាសខ្លួនចូលមករស់នៅចំនួន ១.០៥លាននាក់ ស្មើនឹង១.៦% នៃចំនួនប្រជាជនសរុប។

ប្រទេសថៃមានការបែងចែកជនជាតិ និងជាតិពន្ធុកម្រិតទាបពេលប្រៀបធៀបនឹងប្រទេសជិតខាង មានការគាំទ្រនយោបាយឥស្សរៈភាពនៃជនជាតិនីមួយៗ អ្នកជំនាញការបស្ចឹមប្រទេសបានកត់ត្រាទុកថា​ ប្រទេសថៃជា" សង្គមដែលមានគ្រោងសាងធូររលុង”។

                                     

9. សាសនា

តាមរយៈការធ្វើជំរឿនប្រជាជនក្នុងឆ្នាំគ.ស ២០១០ ប្រជាជនថៃជាពុទ្ធសាសនិកមាន ៩៣.៤% ដែលចាត់ទុកថាជាសាសនាប្រចាំជាតិរបស់ថៃដោយន័យប្រយោល ថ្វីបើថានៅមិនទាន់មាន​ការបញ្ញត្ដិក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រថៃនៅឡើយក៏ដោយ ទាំងអស់នេះចាត់ទុកបានថា ប្រទេសថៃមានអ្នកគោរពព្រះពុទ្ធសាសនាលំដាប់ខ្ពស់ដែរក្នុងពិភពលោក។

បន្ទាប់មកមានដូចជាសាសនាឥស្លាម មានអ្នកគោរពប្រមាណ​ ៥.២% ដែលភាគច្រើនអាស្រ័យនៅភូមិភាគខាងត្បូងផ្នែកខាងក្រោម ប្រជាជនក្នុងខេត្ដយ៉ាក់ឡា ប៉ាត់តានី ណារ៉ាធិវ៉ាត តំបន់ខ្លះនៃខេត្ដសុងក្លា និងខេត្ដឈុមផន ភាគច្រើនគោរពសាសនាឥស្លាម។ ក្រៅពីនេះនៅមានអ្នកគោរពសាសនាផ្សេងៗ ទៀត ដូចជា គ្រិស្ដ សិខ និងហិណ្ឌូ សរុបប្រមាណ ១.៤% ចំពោះសហគមន៍ជនជាតិជ្វីបវិញ មានប្រវត្ដិជាយូរមកហើយគឺតាំងពីគ្រិស្ដសតវត្សទី១៧ មកម្ល៉េះ។

                                     

10. ភាសា

ប្រទេសថៃមានភាសាថៃជាភាសាផ្លូវការ និងជាភាសាសំខាន់ដែលប្រើសម្រាប់ទាក់ទងគ្នា សម្រាប់ការសិក្សា និងជាភាសានិយាយដែលប្រើជាទូទៅក្នុងប្រទេស ដោយប្រើអក្សរថៃជាទម្រង់មូលដ្ឋានក្នុងការសរសេរ ដែលប្រឌិតឡើងជាផ្លូវការនៅសម័យក្រុងសុខោទ័យដោយផឃុនរាមកំហែងមហារាជ។ ក្រៅអំពីភាសាថៃនៅភូមិភាគកណ្ដាល ភាសាថៃសំនៀងផ្សេងៗ នៅមានការប្រើសម្រាប់និយាយតាមភូមិភាគនីមួយៗ ដូចជា ភាសាថៃភូមិភាគខាងជើង ភាសាថៃភូមិភាគឥសាន និងភាសាថៃភូមិភាគខាងត្បូងជាដើម។

ក្រៅអំពីភាសាថៃ ក្នុងប្រទេសថៃនៅមានការប្រើភាសារបស់ក្រុមជនជាតិភាគតិច ដូចជា ភាសាចិនជាពិសេសសំនៀងតេជីវ ភាសាឡាវនៅភូមិភាគឥសានដែលជួនកាលគេហៅថាភាសាឡាវសំនៀងថៃ ភាសាម៉ាឡាយូប៉ាត់តានីនៅភូមិភាគខាងត្បូង។ ក្រៅពីនេះនៅមានភាសាផ្សេងៗ ទៀតដូចជា ភាសាកួយ ភាសាកាក់យ៉ាខាងកើត ភាសាផួន ភាសាថៃលឺ ភាសាថៃយ៉ៃ រួមទាំងភាសាដែលគេប្រើក្នុងជនជាតិតំបន់ភ្នំ ប្រកបដោយត្រកូលភាសាមន-ខ្មែរ ភាសាវៀតណាម និងភាសាឡាបរី ត្រកូលភាសាអូស្ដ្រូអាស៊ី ដូចជា ភាសាចាម ត្រកូលភាសាចិន-ទីបេ ដូចជា ភាសាម៉ុង ភាសាការៀង និងភាសាតៃផ្សេងៗ ដូចជាភាសាភូថៃ ភាសាសែក ជាដើម។

ភាសានិងអក្សរអង់គ្លេសមានបង្រៀនក្នុងសាលាចំណេះទូទៅនិងសាកលវិទ្យាល័យ តែចំនួនអ្នកដែលចេះភាសាអង់គ្លេសស្ទាត់ជំនាញក្នុងប្រទេសថៃនៅមានចំនួនតិចតួចណាស់ ហើយភាគច្រើននៅតាមតំបន់ទីក្រុង និងក្នុងគ្រួសារដែលមានការសិក្សាខ្ពស់តែប៉ុណ្ណោះ។ ក្នុងផ្នែកសមត្ថភាពនៃការប្រើភាសាអង់គ្លេស ប្រទេសថៃធ្លាប់នៅលំដាប់នាំមុខក្នុងឆ្នាំគ.ស ១៩៩៧ តែនៅពាក់កណ្ដាលឆ្នាំគ.ស ២០០៦ ថៃបែរជាដើរក្រោយប្រទេសឡាវនិងប្រទេសវៀតណាម។

                                     

11. ការសិក្សា

ការតម្រូវឱ្យប្រជាជនត្រូវទទួលការសិក្សាអប់រំនៅប្រទេសថៃមានតាំងពីឆ្នាំគ.ស ១៩២១ មកម្ល៉េះ។ រដ្ឋាភិបាលថៃត្រូវរៀបចំឱ្យមានការសិក្សាថ្នាក់មូលដ្ឋានដោយឥតគិតថ្លៃដល់ប្រជាជនក្នុងរយៈពេល ១២ ឆ្នាំ។ ចំណែកការសិក្សាបែបតម្រូវឱ្យប្រជាជនត្រូវទទួលការសិក្សាអប់រំនាពេលបច្ចុប្បន្នត្រូវបានកំណត់ត្រឹម ៩ ឆ្នាំ មានប្រព័ន្ធសាលារៀនដែលបានរៀបចំទុកមានចាប់តាំងពីកម្រិតមតេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សាបឋមភូមិតាមលំដាប់ តែក្រោយពេលបញ្ចប់ការសិក្សាកម្រិតមធ្យមសិក្សាបឋមភូមិហើយអ្នកសិក្សាអាចជ្រើសរើសបានរវាងការសិក្សាបន្ដទៅមធ្យមសិក្សាទុតិយភូមិ ឬជ្រើសរើសសិក្សាថ្នាក់មុខវិជ្ជាបច្ចេកទេស ឬអាចជ្រើសរើសសិក្សាបន្ដក្នុងស្ថាប័នទាហារ ឬប៉ូលីស។

ក្នុងការសិក្សាបន្ដថ្នាក់ឧត្ដមសិក្សានៅប្រទេសថៃ សិស្សក្នុងកម្រិតមធ្យមសិក្សាទុតិយភូមិត្រូវឆ្លងកាត់ប្រព័ន្ធការទទួលបុគ្គលចូលសិក្សាបន្ដក្នុងកម្រិតឧត្ដមសិក្សា ដែលជាទូទៅត្រូវរៀនចប់ថ្នាក់ទី១២ ។ សាកលវិទ្យាល័យក្នុងប្រទេសថៃត្រូវបានទទួលស្គាល់ក្នុងកម្រិតសាកល មានដូចជា សាកលវិទ្យាល័យមហិឌុល និងសាកលវិទ្យាល័យជុឡាឡុងកន ដែលជាប់ជាសាកលវិទ្យាល័យល្អបំផុតនៅអាស៊ីពី QS Asian University Rankings 2011។

តែទោះជាយ៉ាងណា ក៏នៅមានការព្រួយបារម្ភលើកម្រិតបញ្ញារបស់យុវជនថៃ ដែលតាមរយៈការសិក្សារបស់កាសែតដឺណេសិនបានបញ្ចេញរបាយការណ៍ថា" ក្រមអនាម័យនិងក្រុមសុខភាពចិត្ដនឹងត្រូវទទួលអម្រែកលើសភាពឆ្លាតវៃដែលធ្លាក់ចុះ ក្រោយពេលបានរកឃើញថា កម្រិតបញ្ញាជាមធ្យមនៃក្រុមយុវជនមានទាបជាង ៨០” ។ វជរ ផនរណជេដ្ឋបានធ្វើសេចក្ដីរាយការក្នុងឆ្នាំគ.ស ២០០៦ ថា" អត្រាមធ្យមនៃកម្រិតបញ្ញារបស់ក្មេងថៃនៅរវាងពី ៨៧-៨៨ ដែលស្ថិតនៅក្នុងកម្រិត" ទាបជាងស្ដង់ដា” បើប្រៀបធៀបនឹងកម្រិតសាកល។ បញ្ហានៃការសិក្សាក្នុងប្រទេសថៃឃើញថា មានការនាំយកនូវវិទ្យាសាស្រ្ដបច្ចេកទេសមកប្រើក្នុងការរៀននិងបង្រៀននៅមានកំណត់។

                                     

12. វប្បធម៌

វប្បធម៌ថៃបានទទួលឥទ្ធិពលនៃវប្បធម៌ឥណ្ឌា ចិន ខ្មែរនិងដែនដីផ្នែកខ្លះនៃអាស៊ីអាគ្នេយ៍យ៉ាងខ្លាំង។ ពុទ្ធសាសនានិកាយថេរវាទ ដែលជាសាសនាដែលមានគេគោរពច្រើនបំផុតនៅប្រទេសថៃ ឈរនៅលើមូលដ្ឋានអត្ដសញ្ញាណនិងជំនឿរបស់ជនជាតិថៃសម័យថ្មី ធ្វើឱ្យព្រះពុទ្ធសាសនានៅប្រទេសថៃមានការអភិវឌ្ឍតាមកាលវេលា ដែលរួមទៅដល់ការរួមយកជំនឿក្នុងស្រុកដែលមកពីសាសនាហិណ្ឌូ ការគោរពខ្មោច និងការគោរពបូជាបុព្វបុរស។ ចំណែកឯពួកមុស្លីមភាគច្រើនរស់នៅភាគខាងត្បូងនៃប្រទេសថៃ រួមទាំងជនជាតិចិនឯនាយសមុទ្រដែលចូកមកមានការរួមចំណែកសំខាន់នៅក្នុងសង្គមថៃ ជាពិសេសក្នុងតំបន់ទីក្រុងបាងកកនិងតំបន់ជិតខាង ដែលមានការសម្របខ្លួនចូលជាមួយសង្គមថៃបានយ៉ាងល្អ ធ្វើឱ្យក្រុមជនជាតិចិនបានមានតំណែកក្នុងអំណាចខាងសេដ្ឋកិច្ចនិងនយោបាយ។

វប្បធម៌ថៃមានលក្ខណៈស្រដៀងនឹងវប្បធម៌អាស៊ី ពោលគឺ មានការគោរពបុព្វបុរស ដែលជាការប្រតិបត្ដិតៗ គ្នាជាយូរមកហើយ។ ជនជាតិថៃតែងមានភាពជាម្ចាស់ផ្ទះនិងក្ដីករុណាយ៉ាងល្អ តែក៏មានអារម្មណ៍ក្នុងការបែងចែកវណ្ណៈយ៉ាងធ្ងន់ធ្ងរដែរ។ ភាពចាស់ទុំជាផ្នត់គំនិតសំខាន់ម្យ៉ាងក្នុងវប្បធម៌ថៃ មនុស្សចាស់ត្រូវគ្រប់គ្រងមើលថែគ្រួសាររបស់ខ្លួនតាមទំនៀម ហើយប្អូនត្រូវចេះស្ដាប់បង្គាប់បង។

ការរាក់ទាក់តាមប្រពៃណីថៃគឺ ការសំពះ។ អ្នកអាយុតិចតែងតែជាអ្នករាក់ទាក់អ្នកអាយុច្រើនមុន ពេលជួបគ្នា ហើយមនុស្សចាស់សោតក៏នឹងរាក់ទាក់ត្រឡប់ទៅវិញក្នុងលក្ខណៈស្រដៀងៗ គ្នា។ ឋានៈនិងតំណែងក្នុងសង្គមក៏ជាផ្នែកមួយនៃការសម្រេចថាអ្នកណាគួរសំពះអ្នកណាមុន។ ការសំពះចាត់ទុកជាការផ្ដល់សេចក្ដីគោរពនិងការរាប់អាចចំពោះនរណាម្នាក់។

                                     

13. សិល្បៈ

សិល្បៈគំនូរថៃ ជាលក្ខណៈឧត្ដមគតិ ជារូបដែលមាន ២ ករណី ដោយនាំយកវត្ថុនៅជិតទុកខាងក្រោមនៃរូប វត្ថុនៅឆ្ងាយទុកនៅខាងលើរូប ប្រើពណ៌បែបឯករង្គ គឺ​ ប្រើច្រើនពណ៌ តែមានពណ៌លេចធ្លោតែមួយ។

បដិមាកម្មថៃ កាលពីដើមជាងថៃធ្វើរូបបដិមាចំពោះតែវត្ថុសក្ដិសិទ្ធិ ដូចជា ព្រះពុទ្ធរូប ទេវរូប ដោយមានត្រកូលជាងផ្សេងៗ រាប់ចាប់តាំងពីសម័យសុខោទ័យហៅថា ត្រកូលជាងឈៀងសែន ត្រកូលជាងសុខោទ័យ អយុធ្យា និងរតនកោសិន្រ្ទ ដោយប្រើមាសសំរិទ្ធជាវត្ថុសំខាន់ក្នុងការធ្វើរូបបដិមា មុខដំបូងគេឆ្លាក់ដោយក្រមួនឃ្មុំ តុបតែងឱ្យល្អ រួចយកទៅចាក់ពុម្ពលោហៈ បើធៀបនឹងបដិមាធ្វើពីថ្មនៅយុគសម័យមុន បដិមាកម្មសំរិទ្ធមានលក្ខណៈស្រស់ស្អាតជាង។

ស្ថាបត្យកម្មថៃ មានបង្ហាញឱ្យឃើញនៅសម័យក្រោយ មកពីស្នាដៃស្ថាបត្យកម្មភាគច្រើនងាយខូចទ្រុឌទ្រោម ជាពិសេសសំណង់ធ្វើអំពីឈើ ពុំឃើញមានស្លាកស្នាមនៅសម័យបុរាណទេ។ ស្ថាបត្យកម្មថៃបង្ហាញឱ្យឃើញតាមរយៈផ្ទះថៃ វត្ដ វិហារ និងប្រាសាទរាជវាំង ដែលសុទ្ធតែសាងសង់ឡើងឱ្យសមស្របតាមលក្ខណៈអាកាសធាតុ និងការប្រើប្រាស់ជាក់ស្ដែង។

                                     

14. ខេត្ត

ប្រទេសថៃមាន៧៥ខេត្ត​ ដែលគេហៅនៅភាសាថៃ ចាំងវ៉ាត់จังหวัด សណ្ដាន​នៃ​ពាក្យ​នេះ មាន​ពាក្យ "ចង្វាត" ដែល​ខ្មែរ​ប្រើប្រាស់​ជា​ធម្មតា​នៅ​សម័យ​មុន​អង្គរ និង​អង្គរ សំរាប់​សំគាល់​សីមា ព្រំ​ប្រទល់ ឬ​ខ្សែ​ក្រវ៉ាត់​នៃ​ព្រំ​ប្រទល់​ដែន ដែល​ជា​កម្មសិទ្ធិ ឬ​ទឹក​ដី​ចំណុះ​របស់​ស្ថាប័ន​ណា​មួយ ឬ​មន្រ្តី​ណា​ម្នាក់ ។ ពាក្យ​នេះ យើង​ឈប់​ប្រើប្រាស់​នៅ​ក្នុង​ភាសា​យើង​ទៅ​ហើយ ប៉ុន្តែ​សៀម​បាន​ខ្ចី​យក​ទៅ​ប្រើ​រហូត​ដល់​សព្វ​ថ្ងៃ ដែល​មាន​ន័យ​សំគាល់ ដែនដី​រដ្ឋបាល​ថ្នាក់ "ខេត្ត" ។ จังหวัด និងមានដែ ពីរទីក្រុងដែលជា ស្វ័យយន្តៈ ទីក្រុងបាងកក​ និង ទីក្រុងផ័ទា។

ចង្វាតចែកទៅ ស្រុក អាំភើ និងស្រុកចែកទៅជា ឃុំ/អនុស្រុក ដាំប៊ូន ។​ នៅឆ្នាំ២០០៦មាន ៨៧៧សង្កាត់ อำเภอ និង ៥០ខេត្ត ស្មើសង្កាត់ក្នុងខណ្ឌខ្មែរ ទៀត នៅទីក្រុងបង់កក เขต, ខេត្ត។ មានដែ មាតុធានីរបស់បង់កក គឺជាតំបន់ជុំវិញទីក្រុងបង់កក​ ។

                                     

14.1. ខេត្ត ភាគកណ្ដាល

  • ទីក្រុងបាងកក​ ក្រុងទេពមហានគរ
  • ខេត្តនន្ទបុរី
  • ខេត្តសមុទ្រសកល
  • ខេត្តសិង្ហបុរី
  • ខេត្តអយុធ្យា
  • ខេត្តសមុទ្រប្រាការ
  • ខេត្តសមុទ្រសង្គ្រាម
  • ខេត្តសុវណ្ណបុរី
  • ខេត្តស្រះបុរី
  • ខេត្តនគរនាយក
  • ខេត្តវិចិត្រ
  • ខេត្តនគរបឋម
  • ខេត្តកាណចាណាបុរី
  • ខេត្តជ័យនាថ
  • ខេត្តកំពែងពេជ្រ
  • ខេត្តលវបុរី លពបុរី
  • ខេត្តពេជ្របូរណ៍
  • ខេត្តបឋមធានី
  • ខេត្តរាជបុរី
  • ខេត្តអាងទង
                                     

14.2. ខេត្ត ភាគខាងកើត

  • ខេត្តច្ទនបុរី
  • ខេត្តផ្រាចីបុរី
  • ខេត្តចាចូអេងសៅ
  • ខេត្តស្រះកែវ
  • ខេត្តជលបុរី
  • ខេត្តត្រាត
  • ខេត្តរ៉ាយូង
                                     

14.3. ខេត្ត ភាគខាងជើង

  • ខេត្តល៉ាមពូណ
  • ខេត្តម៉ែហងសុណ
  • ខេត្តពេជ្របុរី
  • ខេត្តណាន
  • ខេត្តវិស្ណុលោក
  • ខេត្តតាក
  • ខេត្តគេលាងណាកូណ
  • ខេត្តឆៀងម៉ៃ
  • ខេត្តផាយៅ
  • ខេត្តកំពែងពេជ្រ កំផែងពេជ្រ
  • ខេត្តព្រែ
  • ខេត្តវិចិត្រ
  • ខេត្តឧត្តរឌីត
  • ខេត្តនគរសុវណ្ណ
  • ខេត្តឆៀងរាយ
  • ខេត្តឧទ័យ
  • ខេត្តសុខោទ័យ
                                     

14.4. ខេត្ត ភាគឦសាន

  • ខេត្តរយអេត
  • ខេត្តជ័យភូមិ
  • ខេត្តសុរិន្ទ្រ สุรินทร์=Surin
  • ខេត្តនគររាជសីមា
  • ខេត្តបឹងកាន
  • ខេត្តស៊ីសាកេត
  • ខេត្តកាឡៈស៊ិន
  • ខេត្តមហាសារខាម
  • ខេត្តនគរភ្នំ
  • ខេត្តអំណាចចម្រើន
  • ខេត្តឧប៊ុនរាជធានី
  • ខេត្តណងបួឡាំភូ
  • ខេត្តសកលនគរ
  • ខេត្តយសូថន
  • ខេត្តលើ
  • ខេត្តណងខាយ
  • ខេត្តខនកែណ
  • ខេត្តមុដាហាន
  • ខេត្តឧត្តរធានី
                                     

14.5. ខេត្ត ភាគខាងត្បូង

  • ខេត្តសាតូណ
  • ខេត្តនគរស្រីធម្មរាជ
  • ខេត្តសុរ៉ាត់ធានី
  • ខេត្តចូមផូណ
  • ខេត្តយ៉ាឡា
  • ខេត្តភូកេត
  • ខេត្តផាតាលូង
  • ខេត្តសង់ក្លា
  • ខេត្តក្រៈបី
  • ខេត្តប៉័ត្តានី ប៉័ត្តាណី
  • ខេត្តនរាធិវាស
  • ខេត្តត្រាង
  • ខេត្តផាងង៉ា
  • ខេត្តរ៉ានុង
                                     
  • ភ ស ថ រ ភ ស ស ម ផ ស ថ យ រ ផ ស ស យ ម ជ ភ ស ជ ត ន ងជ ភ ស ដ លប រ ជ ផ ល វ ក ររបស ប រទ ស ថ ហ យជ ភ ស ដ មរបស ប រជ ជន ថ ផងដ រ ក រគ រប គ រងរបស ប រទ ស ថ ម នលក ខណ ជ ត ពន ឋ
  • ព ក ថ ប នប ល ស ទ មកព ស រ កក ន តរបស ដ នត ខ ល នន ច នខ ងត ប ង មកក ន ដ ទ វ បអ ស អ គ ន យ ន ប រហ លសតវត សទ ត ងព ម នដល ព លន រ ជ អ ណ ចក រឥណ ឌ ភ វ បន យកម មម យច ន ន
  • ថ ប រ ប រវត ត ត រ វស រ ត រឡប ទ ក ន ឆ ន កន លងទ ហ យរ ប ច ប ព ប ស ណ ភ ត ន ង ប រដ ប ប រដ ថ ម ដ លប នរកឃ ញន ថ ភ គខ ងជ ង ន ងខ ងល ច ន ឯស ថ ន យ ប រ ណវ ទ យ ន ល ប ង
  • ឈ ងសម ទ រ ថ ជ ប ព រ ដ នទ ក ត ម នម នជ ផ ន កន សម ទ រច នខ ងត ប ងទ ឈ ងសម ទ រន ជ ប ព រ ដ នជ ម យប រទ ស ថ កម ព ជ វ តណ ម ន ងម ឡ ស ឈ ងសម ទ រន ម នផ ទ ប រហ ល
  • ប រទ ស ថ ស ម ម ន ប រ ស ទព ម ឃ Prasat Paimeak អត តក លស ថ តន ខ ត តនគររ ជ អ ណ ចក រខ ម រ ម នសម យលង វ ក បច ច ប បន នស ថ តន ខ ត តនគររ ជស ម ប រទ ស ថ ស ម
  • អក សរ ថ ស ម อ กษรไทย អ នថ អ កសន ថ គ ជ Abugida ធ ល ប សរស រភ ស ថ ខ ងត ប ងរបស ថ ន ងជ ច រ នទ តប នន យ យន ក ន ងប រទ ស ថ អក ខរក រម ថ ខ ល នវ ផ ទ ល ម ន
  • គ ជ ក រ ម ន ព ម ពអក សរ ថ - ឡ ត ង ច ន ន ដប ប ដ ល ត រ វ ប ន ច កច យ ដ យឥតគ តថ ល ន ង ប រ ប រ ស ជ ផ ល វក រ ដ យ រដ ឋ ភ ប ល ន ប រទ ស ថ
  • ក ន ង ផ ស រ ហ ន ថ អង គ ល ស Stock Exchange of Thailand - SET ដ លម នអក សរក ត ថ SET គ ជ ផ ស រម លបត រទ ដ ប ងគ បង អស ជ ប រវត ត ស ស ត រ របស ប រទ ស ថ Economy
  • ន យករដ ឋមន ត រ ថ ស ម นายกร ฐมนตร ไทย គ ជ ប រម ខរដ ឋ ភ ប លន ប រទ ស ថ ន យករដ ឋមន រ ត ក ត រ វជ ប រធ នន គណ រដ ឋមន ត រ ថ ផងដ រ ត ណ ងន ត រ វប នបង ក ត
  • ក ពត ន ង ព រ ស ហន ខ ងត ប ងន ងខ ងល ចជ ប ន ងឈ ងសម ទ រ ថ ន ងម យផ នកន ចង វ តត រ ច ខ ត តត រ ច ប រទ ស ថ ចង វ ត បច ចន ត គ រ ខ ត រ ស ម ป จจ นตค ร เขตร
                                               

តាយ឴ អ៉រ៉ះថៃ

ឈ្មោះពិតរបស់នាង អ៉រ៉ះថៃ​ ដាបខាំ សៀម ៖ อรทัย ดาบคำ នាងបានកើតនៅលើថ្ងៃទី ២៧ ខែមីនា ឆ្នាំ ​១៩៨០ នៅក្នុងភូមិឃុំសាន់ឆានី ស្រុករងផន់សាវ៉ាន ស្រុកណាឆ្លួយ ឧបុលរ៉ាច្ឆាថានី ប្រទេសថៃ នាងគឺជាកូនស្រីរបស់លោក សែង ដាបខាំ និងអ្នកស្រី នីត្តយ៉ា កែវថង់ ឪពុកម្តាយរបស់នាងបែកគ្នានៅពេលនាងមានអាយុ ១១ ឆ្នាំហើយពីទីនោះនាងរស់នៅជាមួយជីដូនរបស់នាង ឃុនយ៉ៃ ថង់ខាំ កែវថង់ នាងគឺជាបងប្អូនទី ១ ក្នុងចំណោមបងប្អូន ៤ នាក់ កាលពីនៅក្មេងនាងត្រូវជួយយាយរបស់នាងចិញ្ចឹមបីបាច់ប្អូនប្រុសបីនាក់ដែលមានន័យថានាងត្រូវជួយជីដូនដើម្បីរកប្រាក់ចំណូល

                                               

ម៉ៃថៃ ហួចៃស៊ិន

ម៉ៃថៃ ហួចៃស៊ិន គឺជាតារាចម្រៀងប្រុសថៃល្បីឈ្មោះក្នុងរឿង Pleng Luk Thung ដែលជាអតីតអ្នកសិល្បៈក្រោមបទភ្លេង Topline Music និង GMM Grammy ជាមួយនឹងចំនួនបទល្បី ៗ ។ ដូចជា "បានឃើញនាងនៅប្រទេសអាឡឺម៉ង់" "អ្នកបានមកជាមួយពាក្យបាទ" "ប្តីបម្រុង" "បោះបង់ចោលនៅប៉ាតាយ៉ា" ជាដើម។ ឈ្មោះពិតរបស់គាត់គឺ មន់ឆៃ រ៉ាកសាឆាត កើតនៅណាខនរ៉ាក់សីម៉ា ធំឡើងនៅកាឡាលីន ចូលក្នុងឧស្សាហកម្មនេះពីការក្លាយជាសមាជិកនៃក្រុមតន្រ្តីសំឡេងអ៊ីសា

                                               

គ្រឿងរាជឥស្សិយយសថៃ

គ្រឿងយសសក្ដិមន្ដ្រីវាំងដែលត្រូវបានព្រះរាជទានក្នុងសម័យសុខោទ័យ សម្រាប់ព្រះមហាក្សត្រក្រុងយសោធរបុរៈ អង្គរធំ ព្រះរាជទានជូនអ្នកគ្រប់គ្រងក្រុង ឃុនផាមឿង មានដូចនេះ៖ ២. ព្រះសែងខន្ធជ័យស្រី ๔. ព្រះពុទ្ធមហាធម្មរាជា ១. នាងសិខរទេវី បុត្រព្រះស្នំពីអាណាចក្រកម្ពុជា ๓. ព្រះទិននាម ស្រីឥន្ទ្រាទិព្វ

ឈើប្រាង ឤវីកុល
                                               

ឈើប្រាង ឤវីកុល

ឈើប្រាង ឤវីកុល គឺជាអ្នកចំរៀងអាយដល់ស្រីថៃ ហើយជាអ្នកដឹកនាំក្រុមតន្រ្តីអាយដល់ BNK48 មនុស្សទីមួយនិងមនុស្សបច្ចុប្បន្ ហើយក៏ជាសមាជិកម្នាក់ក្នុងចំណោមសមាជិកក្រុម BIII

                                               

ឡាំយ៉ៃ ហៃថង់ខាំ

Phu sao ka loh ผู้สาวขาเลาะ Song jai pai attapeu ส่งใจไปอัตตะปือ Zab E-Lee แซ่บอีหลี Doer dieng dang เด๋อเดี่ยงด่าง Nam tah thuam ka la mang น้ำตาท่วมกะละมัง

Users also searched:

...
...
...