Back

ⓘ ជនជាតិចាម




                                               

ស្រែចាមលើ

ស្រែចាមលើ គឺជាភូមិមួយក្នុងចំនោមភូមិទាំង០៦ មានដូចជាភូមិកោះខ្យង ភូមិស្រចាមលើ ស្រចាមក្រោម កោះក្របី អូរជ្រៅ និងភូមិស្រែក្នុងដែលស្ថិតនៅក្នុងឃុំ​ អូរជ្រៅ​ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ភូមិស្រែចាមលើនេះផងដែរ​ មានព្រំប្រទល់ខាងត្បូងជាប់និង កោះខ្យង​ ខាង​ជើងជាប់និង​ ភូមិអូរជ្រៅ ខាងកើតជាប់និង ភូមិស្រែចាមក្រោម និងខាងលិចជាប់និង​ ភូមិកោះក្របី ។ ទីនេះមានសាលាឃុំមួយកន្លែងបានសាងសង់នៅក្នុងភូមិអូរជ្រៅ ដែលវាគឺជាកន្លែងសំរាប់ជុំនុំជុំរះក្តី រកខុសត្រូវជូនប្រជាជន។

                                               

វិទ្យានន្ទន៍

ក្ឝត្រ សូយ៌្យវម៌្មទេវ រឺ ឝ្រីវិទ្យានន្ទន៍ រជ្ជកាល គឺជាព្រអង្គម្ចាស់ចាមនៅកម្វុជទេឝ ដែលនៅឆ្នាំ ១១៨២ បានបង្ក្រាបការបះបោរមួយដែលបានផ្ទុះឡើងនៅមល្យងប្រឆាំងនឹងជយវម៌្មទី៨ ត្រូវបានជួយយ៉ាងច្រើនដោយជំនាញយោធានៃ ព្រះអង្គម្ចាស់ឝ្រីវិទ្យានន្ទន៍ដែល​បាន​មក​រស់នៅ​ប្រទេស​ខ្មែរ​តាំង​ពី​ក្មេង ដែលទ្រង់ក៏បានដើរតួជាផ្នែកមួយនៅក្នុងការបំផ្លិចបំផ្លាញ និងសញ្ជ័យចាម្ប៉ាជាបន្តបន្ទាប់មក ដោយចាប់បានស្ដេចជយឥន្ទ្រវម៌្មទី៤។ ឯ​នគរ​ចាម្ប៉ាវិញ ស្ដេច​ចាមជយឥន្ទ្រវម៌្មទី៤បាន​លើក​ទ័ព​មក​ឈ្លាន​ពាន​កម្វុជទេឝសាជាថ្មី។ ព្រះអង្គ​ក៏​បាន​បញ្ជូន​កងទ័ព​វាយ​បង្ក្រាប​រហូត​ដល់​ទី​បំផុតរឹប​យក​នគរ​ចាម្ប៉ាដាក់​ជា​អាណា​ខេត្ត​របស់​ប្រទេស​ខ្មែរ​បានតាំង ...

ជនជាតិចាម
                                     

ⓘ ជនជាតិចាម

ចាម ជាជនជាតិភាគតិចដែលកំពុងរស់នៅប្រទេសកម្ពុជា វៀតណាម និង ថៃ។ ពួកគេនិយាយភាសាផ្ទាល់ខ្លួនរបស់គេគឺ ភាសាចាម។ ពួកគេជាកូនចៅជំនាន់ក្រោយនៃ ព្រះរាជាណាចក្រ ចម្ប៉ា។ ជនជាតិចាមមានច្រើនជាងគេនៅកម្ពុជា ដែលគេប្រមាណថាប្រហែលជា​មានដល់ទៅកន្លះលាន ទៅមួយលាននាក់។ នៅវៀតណាមមានជនជាតិចាមប្រមាណ មួយសែននាក់ និងប្រហែលបួនពាន់នាក់នៅប្រទេសថៃ។ ជនជាតិចាមបង្កើតជាសហគមន៍ឥស្លាម នៅក្នុងប្រទេសកម្ពុជានិងវៀតណាម។ ជនជាតិ​ចាម ទទួលយក​សាសនា​ឥស្លាម​តាមរយៈ​ជនជាតិ​ជ្វា អំឡុង​សតវត្ស​ទី​១៦ ឫ​ទី​១៧។ ជនជាតិ​ជ្វា​ប្តូរ​ពី​សាសនា​ព្រហ្ម​ម​ញ្ញ ទៅ​សាសនា​ឥស្លាម​អំឡុង​សតវត្ស​ទី​១២ ឫ​ទី​១៣ តាមរយៈ​ជនជាតិ​អារ៉ាប់​។

ជនជាតិចាមស្ថិតក្នុងអំបូរអូស្រ្តូនេស៊ាន។ ភាសាចាមស្ថិតក្នុងក្រុមភាសាម៉ាឡាយូប៉ូលីនេស៊ី ក្នុងអំបូរភាសាអូស្ត្រូនេស៊ី។ បើតាមការសិក្សាបានអោយដឹងថាមានប្រជាជនខ្មែរអ៊ីស្លាមដែររស់នៅប្រទេសកម្ពុជាប្រមាណពី១៥០.០០០នាក់ ទៅ ២០០.០០០ នាក់នៅអ៉ឡុងឆ្នាំ១៩៧៥។ ដោយសារសង្រ្គាមនៅអំឡុងពេលឆ្នាំ១៩៧០ រហូតដល់ឆ្នាំ១៩៧៩ របស់ពួកខ្មែរក្រហមបានធ្វើចំនួនចំនួនប្រជាជនមានការថយចុះរួមទាំងជនជាតិខ្មែរអ៊ីស្លាមផងដែរ ទោះបីជាយ៉ាងណាក៏ដោយនៅឆ្នាំ១៩៨០ ប្រជាជនខ្មែរទំាងអស់បានវិលត្រឡប់មកផ្ទះវវិញរួមបញ្ចូលទាំងជនជាតិខ្មែរអ៊ីស្លាមផងដែរ អង្គការ Pew Research Center បានប៉ាន់ប្រមាណថាមាន១.៦ភាគរយនៃចំនួនប្រជាជនកម្ពុជាទាំងអស់មានជនជាតិខ្មែរអ៊ីស្លាមទាំងអស់២៣៦.០០០។ ជនជាតិអ៊ីស្លាមមានកាន់សាសនាធំគឺ ស៊ូនី Sunni ហើយនិងសាហ្វីល Shafil។

                                     

1. ប្រវត្តិ

ប្រទេសចម្ប៉ាដែលគេស្គាល់ថាជារដ្ឋត្រឹមត្រូវគឺកើតឡើងនៅទសវត្សរ៍ទី២នៃគ.ស និងរីកចំរើនដល់កំពូលនៅសតវត្សរ៍ទី៩ ដែលនៅពេលនោះ ចម្ប៉ាគ្រប់គ្រងដែនដីពីតំបន់វ៉េ ភាគកណ្តាលខ្ពង់រាបអណ្ណាម ដល់តំបន់ដីសណ្តរទន្លេមេគង្គ នៅកូសាំងស៊ីន។ វិបុលភាពរបស់ចម្ប៉ាបានមកពី ពាណិជ្ជកម្មឈើក្រអូប និងទាសករ តាមសមុទ្រ និងប្រហែលជាការប្លន់តាមសមុទ្រផងដែរ។

នៅសតវត្សរ៍ទី១២ ចាមចាប់ធ្វើសង្គ្រាមជាបន្តបន្ទាប់ជាមួយអាណាចក្រខ្មែរដែលនៅខាងលិចខ្លួន។ នៅឆ្នាំ១១៧៧ កងទ័ពចាមនិងសំព័ន្ឋមិត្តបានវាយលុកពីបឹងទន្លេសាបហើយកាន់កាប់ទីក្រុងអង្គរ។ នៅឆ្នាំ១១៨១ ពួកគេត្រូវបានវាយអោយដកថយវិញដោយព្រះមហាក្សត្រខ្មែរ ព្រះបាទជ័យវរ្ម័នទី៧។

សាសនាដំបូងរបស់ចំប៉ាគឺសាសនាហិណ្ឌូដែលទទួលឥទ្ឋិពលពីឥណ្ឌា។ តែក្រោយមកដោយសារ ពាណិជ្ជករអារ៉ាប់តែងតែមកឈប់សំចតតាមឆ្នេរសមុទ្រចំប៉ាមុននឹងទៅប្រទេសចិន ជាហេតុធ្វើអោយឥទ្ឋិពលសាសនាឥស្លាមសាយភាយចូលទៅក្នុងស្រទាប់ប្រជាជនចំប៉ា។ គេមិនដឹង​ច្បាស់ទេពីការបរិច្ឆេទនៃការមកដល់នៃសាសនាឥស្លាម។

នៅរវាងឆ្នាំ៨០០ពេលដែលអាណាចក្រខ្មែរឆាប់ផ្ដើមរីកចំរើន និង ពេលដែលវៀតណាមចាប់ពង្វាត ទឹកដីមកទិសខាងត្បូង រាជាណាចក្រចំប៉ាចាប់ផ្តើមចុះទន់ខ្សោយ។ នៅឆ្នាំ ១៤៧១ ចំប៉ាបានចាញ់សង្គ្រាមនឹងវៀតណាមយ៉ាងធ្ងន់ធ្ងរ ដែលនៅពេលនោះមនុស្សជាង ១សែន២ម៉ឺននាក់​ត្រូវបានវៀតណាមសំលាប់ ហើយរាជាណាចក្រនេះបានរួមតូចមកត្រឹមកញ្ចិបដីនៅក្បែរញ៉ាត្រាង សព្វថ្ងៃ។ នៅរវាងឆ្នាំ ១៦០៧ ដល់ ១៦៧៦ ស្តេចចាមបានប្តូរមកកាន់សាសនាឥស្លាម ដែលនៅពេលនោះប្រជាជនភាគច្រើនលើសលប់បានប្តូរមកកាន់សាសនាឥស្លាមរួចទៅហើយ។ ក្រោយការលុកលុយនៅឆ្នាំ ១៧២០ ស្តេចវៀតណាម មិញ ម៉ាង បានវាយបានប្រទេសចំប៉ាទាំងស្រុង។ នៅពេលនោះស្តេចចំប៉ាចុងក្រោយឈ្មោះ ភូ ចៀន បានសំរេចចិត្តប្រមូលប្រជាជនមួយចំនួននិរទេសទៅភាគខាងត្បូងកម្ពុជា ហើយអ្នកខ្លះទៀតបាននិរទេសទៅ ត្រេងហ្គានូ ប្រទេសម៉ាឡេស៊ី។ មានប្រជាជនចាមមួយចំនួនតូច​បានគេចទៅកោះហៃណានប្រទេសចិន ដែលសព្វថ្ងៃពួកគេត្រូវបានគេស្គាល់ថាជា អ៊ុតស៊ុល។ កន្លែងដែលស្តេចចាមនិងមនុស្សរបស់ខ្លួនបាននិរទេសទៅគឺនៅត្រង់ខេត្តកំពង់ចាម ដែលនៅទីនោះ ពួកគេបានពង្រាយគ្នាជាសហគមន៍រស់នៅតាមដងទន្លេមេគង្គ។ នៅមានអ្នកខ្លះនៅក្រាញននៀល​រស់នៅភាគកណ្តាលវៀតណាមរហូតដល់សព្វថ្ងៃ ដូចជានៅខេត្តញ៉ាត្រាង ខេត្តផាន់រ៉ាង ខេត្តផាន់រី ខេត្តផាន់ថៀត ជាដើម។

ជនជាតិចាមវៀតណាមភាគច្រើនរស់នៅតាមខេត្តជាប់សមុទ្រនិងតំបន់ដីសណ្តរទន្លេមេគង្គ។ ពួកគេមានសហគមន៍សាសនា២ដាច់ដោយឡែកពីគ្នា។ មួយឈ្មោះថា ចាមបានី មានពី ៨០% ទៅ ៨៥%ដែលកាន់សាសនាឥស្លាម និង បាឡាមន មានពី ១៥% ទៅ ២០%ដែលកាន់សាសនាហិណ្ឌូ​។ ទោះជាពួកគេមានភាសានិងប្រវត្តិសាស្ត្ររួមគ្នាក៏ដោយ ក៏ពួកគេមិនអាចរៀបការនឹងគ្នាដែរ។ មានជនជាតិចាមមួយចំនួនតូចប្តូរមកកាន់ពុទ្ឋសាសនាមហាយានដែរដោយសារពួកនេះត្រូវបាន​ផ្តាច់ចេញពីសហគមន៍ឥស្លាមដទៃទៀត។​

                                     
  • ភ ស ច ម គ ជ ភ ស ម យដ រត រ វប នន យ យដ យ ជនជ ត ច ម ម យផ ន កគ ក រ មព ក ជ មស ណវ ដ ដ រឆ ព ទ រស ភ ពប កម ឃស ខ ន អ ប រព ក ម ឡ យ - ផ ល ន ស ន Malayo - Polynesian
  • រកខ សត រ វជ នប រជ ជន ប រវត តន ភ ម ស រ ច ម ល ត រ វប នគ ហ តៗគ ន មកជ យ រយ រហ យ ច ន កឯម លហ ត ដ លគ ហ ទ ន ថ ជ ភ ម ស រ ច ម ល ដ យស រត ម ន ជនជ ត ច ម ជ វ ច លមករស ន យ ងច រ នក ករ
  • ន ងខ ងល ចជ ប ន ង ភ ម ក ក រប ភ ម ស រ ច ម ល ន ដ យស រត ម ន ជនជ ត ច ម ជ វ ច លមករស ន យ ងច រ នក ករ ទ បបណ ត លឲ យទ ន ជ ប ឈ ម ថ ភ ម ស រ ច ម ល ទ ន ប រជ ជនម នប រហ ល
  • ជ ត ង ជនជ ត ម ល អ យ ឆ ន បច ច ប បន ន ជ ប រធ ន ភ ម ចង ហប ន យ យ ថ ច ន គ អត ឲ យ ន យ យ ភ ស ច ន ច ម ក គ អត ឲ យ ន យ យ ភ ស ច ម ម ល ក គ អត ឲ យ ន យ យ
  • ព កខ ម រ អ.ស.អ: kʰmaːe គ ជ ក រ ម ជន ជ ត ដ ច រ ន ល ស លប ន កម ព ជ ដ យ គណន ប រហ ល ក ន ង ច ណ ម ប រជ ជន ល ន ន ក ក ន ង ប រទ ស ន  
  • ព រ ប ទជ យវរ ម ន ម.គ.ស - រជ ជក ល ម.គ.ស - ជ ស ដ ច ច ម ស យរ ជ យទ ក ន ងរ ងព រ ង ន ងក ន ងពង ស វត រខ ម រ ព ត ម នទ ក ទងន ងស ដ ចអង គន ប នព រ ងន ទ ន
  • ជ អ នកដ កន នយ ប យ ន ងជ ម ស សន ទ តផង ច ម ជ ជនជ ត ម យរស ន ត មបណ ដ យឆ ន រខ ងក តជ រ យឥណ ឌ ច ន ន សតវត សទ ន គ រ ស តសករ ជ ជនជ ត ច ម ប នបង ក តរដ ឋម យឈ ម ថ ច ម ប
  • ជនជ ត អ ស ល មភ ពច រ នម នដ មក ណ តជ ច ម ដ រយ ងអ ចហ ប នថ ខ ម រអ ស ល ម ហ យន ងជនជ ត ភ គត ចម ឡ ន ក ន ងប រទ សកម ព ជ រ បភ ពត ច ស ត វ ហ រអ ស ល មអ ល ស ក
  • ជនជ ត ច ម ម នដ មក ណ តច ញមកព ជនជ ត ច ម វ ឬ ម ឡ ន ង ប ឡ ណ ស ដ លរស ន ក ន ងភ ម ភ គ ម ឡ ស ន ង ឥណ ឌ ន ស បច ច ប បន នន ន ដ មសតវត សទ ន គ រ ស តសករ ជ
  • ច ប ប ន ទ ង ស ដ ច ច ម ន ង ស ន ទ ហ ន ស ដ ច ច ម អង វរ ស ជ វ ត ស ខ ច ត ត ថ វ យ ទ ក ដ ន ង ស ន ទ ហ ន ព រ ថ ង ក ល ង ទ ស ហ យ ដ ញ ឲ យ ទ ន ភ ន ក រ ម ស ដ ច ច ម
  • ប រទ សកម ព ជ យ ងគ ជ ប រទ សម យដ លម នប រជ ជនរស ន ច រ ល យឡ គ ន ដ យឡ ក ជនជ ត ច រ យ ហ ថ ជន ជ ត ជ រ យ ក ប ន គ ជ ក រ មមន ស សម យក រ ម ដ លម នដ មក ណ តន ង

Users also searched:

...
...
...