Back

ⓘ ឡាវ




                                               

សញ្ញាជាតិឡាវ

នៅលើខ្សែបូរខាងឆ្វេងមានចារឹកជាអក្សរឡាវថា "ສັນຕິພາບ ເອກະລາດ ປະຊາທິປະໄຕ" ដែលមានន័យថា "សន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ" ។ នៅលើខ្សែបូរខាងឆ្វេងមានចារឹកជាអក្សរឡាវថា "ເອກະພາບ ວັດຖະນາຖາວອນ" ដែលមានន័យថា "ឯកភាព វឌ្ឍនភាព" ។ នៅខាងក្រោមមានខ្សែបូរពណ៌ក្រហម រុំកួរស្រូវទុំដែលនៅអមសងខាង។ នៅលើខ្សែបូរកណ្ដាលមានចារឹកជាអក្សរឡាវថា "ສາທາລະນະລັດ ປະຊາທິປະໄຕ ປະຊາຊົນລາວ" ដែលមានន័យថា "សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ" ។ នៅចំកណ្ដាលមានរូបវត្តតាតហ្លួងវត្តជានិមិត្តរូបប្រជាជាតិឡាវ អាងទឹកណាមងុនទំនប់វារីអគ្គីសនីធំជាងគេនៅឡាវ ផ្លូវកៅស៊ូ​តំណាងអោយការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ វាលស្រែតំណាងអោយវិស័យកសិកម្ម ព្រៃឈើ និងរូបស្ពឺគ្រឿ ...

                                               

អាកាសចរណ៍ឡាវ ជើងហោះហើរ លេខ៣០១

អាកាសចរណ៍ឡាវ ជើងហោះហើរ លេខ៣០១ គឺជាជើង​ហោះ​ហើរ​ដឹកអ្នកដំណើរ ខ្សែហោះហើរក្នុងស្រុក ដែលមានគោលដៅពី​ទីក្រុង​វៀងចន្ទន៍​ទៅ Pakse​ នៃប្រទេសឡាវ​។ នៅ​ថ្ងៃ​ទី១៦ ខែ​តុលា​ ឆ្នាំ២០១៣ យន្ដហោះប្រភេទ ATR 72-600 ដែលជាយន្ដហោះប្រើប្រាស់សម្រាក់ជើងហោះហើរនេះ បានប្រទះគ្រោះថ្នាក់ធ្លាក់​ចូល​ទៅ​ក្នុង​ទន្លេ​មេគង្គ​នៅ​ក្នុង Pakse​; ដែលបង្កឲ្យអ្នកធ្វើដំណើរទាំងអស់ រួមទាំងអាកាសយានិក ស្លាប់បាត់បោះជីវិត ទាំងអស់ ៤៩ នាក់។

                                               

កៃសុន​ ផុមវិហ៉ាន

កៃសុន​ ផុមវិហ៉ាន គឺជាមេដឹកនាំរបស់គណបក្សបដិវត្តប្រជាជនឡាវ ពីឆ្នាំ​ ១៩៥៥ រហូតដល់គាត់ទទួលមរណភាពនៅឆ្នាំ ១៩៩២ លោកក៏បានបម្រើការជានាយករដ្ឋមន្រ្តីទីមួយនៃសាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ពីឆ្នាំ​ ពីឆ្នាំ​ ១៩៧៥ ដល់ឆ្នាំ ១៩៩១ ហើយបន្ទាប់មកធ្វើជាប្រធានាធិបតីពីឆ្នាំ ១៩៩១ ដល់ ១៩៩២

                                               

ព្រះពុទ្ធ​២៨​ព្រះអង្គ

នៅក្នុងប្រទេសដែលប្រកាន់យក ព្រះពុទ្ធសាសនា បែបថេរវាទ ជាសាសនាចំបង ដូចជា ប្រទេសកម្ពុជា ស្រីលង្កា ឡាវ ភូមា ថៃជាដើម តែងតែប្រារព្ធ សូត្រនមស្ការ ព្រះពុទ្ធទាំង ២៨ ព្រះអង្គនេះ នៅក្នុងពិធីបុណ្យជាតិបែបព្រះពុទ្ធសាសនា។

                                               

ផ្កាចម្ប៉ា

ផ្កាចម្ប៉ា គឺជាផ្កាតំណាងជាតិប្រទេសឡាវ ដែលវាសម្បូរច្រើននាតំបន់ ចំប៉ាសាក់ ផ្កាចំប៉ា វាមានដើមកំណើតនៅតំបន់ត្រូពិកហើយលូតលាស់ដល់ប្រហែល ពីចន្លោះ 4.5 ម៉ែត្រទៅ 7.6 ម៉ែត្រ វាស្ថិតក្នុងអំបូររុក្ខជាតិ "ហ្វ្រង់ជីប៉ានី" ផ្ការបស់វា មានកណ្តាលពណ៌លឿងនិងមានផ្កាពណ៌សចំនួន ៥ ដែលរៀបចំជាតំរៀបស្លឹក ។ រុក្ខជាតិអំបូរ "ហ្វ្រង់ជីប៉ានី" នេះវាលូតលាស់តែនៅក្នុងអាកាសធាតុក្តៅហើយសើមប៉ុនណោះ ។ ផ្កាចម្ប៉ា សៀតព្រះកាណ៌ ត្រចៀក នាង "មណ្ឌាទេវី" ជាបុត្រីទី៤ នៃព្រះ កុបិលមហាព្រហ្ម ។

                                               

ហិនរី វីលសុន

ហិនរី វីលសុន ជាកាពីតែន​នាវាប្រេសនីយ៍ឈ្មោះ Antelope របស់ក្រុមហ៊ុនបូព៌ាឥណ្ឌារបស់អង់គ្លេស ដែលបានខូច​នៅក្បែរ​តំបន់​អ៊ូឡុង ជិត​កោះខូរ៉ ប្រទេសប៉ាឡាវ នៅឆ្នាំ ១៧៨៣។ វីលសុន​ជាអ្នកដែលមានទំនាក់ទំនង​ស្និទស្នាលជាមួយ​អ្នកប៉ាឡាវ​ដំបូងគេបង្អស់។

                                               

ខ្វែងជ័យបុរី

ជ័យបូរី​ ជា​ខ្វែង​មួយ​​នៅ​ទិស​ខាង​លិច​បំផុត​នៃ​ប្រទេស​លាវ មាន​ព្រំ​ប្រទល់​ជាប់​នឹង​ប្រទេស​ថៃគឺ​ជាប់​នឹង​ខេត្ត​ណាន ឧត្តរតិត្ថ ពិស្ណុលោក ឡឺយ ឈៀង​រ៉ាយ និង​ ផៈយ៉ៅ របស់​ប្រទេស​ថៃ​នោះ។ នៅ​ខាង​ក្នុង​ប្រទេស​លាវ ខ្វែង​ជ័យ​បុរី​នេះ មាន​ព្រំដែន​ជាប់​នឹង​ខ្វែង​ឧត្តម​ជ័យ​នៅ​ខាង​ជើង ខ្វែង​ហ្លួង​ព្រះ​បាំង និង​ខ្វែងវៀងច័ន្ទន៍​ នៅ​ខាង​កើត។ ខ្វែង​នេះ​ជា​ខ្វែង​ ដែល​មាន​ដំរី​ច្រើន​ជាង​គេ​នៅ​ស្រុក​លាវ។ ខ្វែងនេះ​ចែក​ជា​ ១០ មឿង៖ ១- កែន​ថាវ ២- ខប ៣- ង៉ឹន ៤- ជ័យ​បូរី ៥- ថុង​មី​សៃ ៦- ប​តែន ៧- ប៉ាក​ឡាយ ៨- ភៀង ៩- ស៊ៀង​ហន ១០- ហង្សា ។

                                               

ព្រះបាទជ័យវរ្ម័នទី១

ព្រះបាទភវវរ្ម័នទី២ ព្រះអង្គបុត្ររបស់ព្រះបាទភវវរ្ម័នទី២។ ព្រះអង្គបានបញ្ជូនរាជទូតទៅប្រទេសចិន និងបន្តនយោបាយគ្រប់គ្រងទឹកដីប៉ែកខាងលិច។ ព្រះបាទជ័យវរ្ម័នទី១ គ្មានរជ្ជទាយាទទេ ទើបរាជសម្បត្តិធ្លាក់ទៅលើព្រះរាជបុត្រីគឺព្រះនាងជ័យទេវី។ ព្រះអង្គបានបែកចែកអាណាចក្រចេនឡាជាតំបន់រដ្ឋបាលគ្រប់គ្រងដូចជា៖ តំបន់វត្តភូ៖ ចាប់ពីវត្តភូ ស្ទឹងត្រែង បាភ្នំ ព្រៃនគរ ក្រុងសម្ភុបុរៈក្រចេះ។ តំបន់ខាងលិច៖ ចាប់ពីអាងទន្លេមេគង្គ អង្គរបូរី បាត់ដំបង ខាងជើងបឹងទន្លេសាប។ ព្រះអង្គបានកសាងប្រាសាទនៅរាជធានីវ្យាធបុរៈព្រៃវែង វត្តភូឡាវនិងនរវននគរនៅអង្គរបូរី ខេត្តតាកែវ។

                                               

ព្រះបាទបរមរាជា

ព្រះបាទបរមរាជា ជាបុត្រទី២របស់ព្រះចន្ទរាជា ព្រះអង្គបានធ្វើចម្បាំងជាមួយសៀមដើម្បីដណ្ដើមយកអាណាខេត្តខ្មែរ ដែលសៀមបានយកទៅ។ នៅឆ្នាំ១៥៧០ ព្រះអង្គបានយាងទៅគង់នៅរាជធានីអង្គរ ដើម្បីប្រមូលទ័ពទៅរំដោះយក ខេត្តនគររាជសីមា ហើយដាក់មន្ត្រីខ្មែរឲ្យនៅត្រួតត្រាទីនោះ។ នៅឆ្នាំ១៥៧៤ ដោយទ័ពភូមា និងទ័ពខ្មែរវាយគាបសៀម ខ្លាំងពេក ស្ដេចសៀមបង្ខំចិត្តចុះសន្ធិសញ្ញាចងស្ពានមេត្រីជាមួយខ្មែរ ហើយព្រមប្រគល់ខេត្តនគររាជសីមា ចន្ទបុរី និងបស្ចិមបុរីឲ្យមហាក្សត្រខ្មែរវិញ។ ចម្បាំងខ្មែរសៀមលើកនោះ គឺខ្មែរស៊ើបការណ៍ដឹងថា ស្ដេចសៀមរវល់តែធ្វើចម្បាំង ជាមួយឡាវ។ ព្រះបាទបរមរាជាទ្រង់សោយទិវង្គតនៅគ.ស១៥៧៦។

                                               

គិដាវពេជ្រ នូហួង

គិដាវពេជ្រ នូហួង ជាអ្នកចម្រៀងប្រុសប្រជាជនឡាវ គាត់បានចូលប្រឡូកក្នុងវិស័យចម្រៀងជាអ្នកចំរៀងនៅឆ្នាំ ១៩៩៥ ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២០ គាត់បានស្លាប់ដោយសារខ្សោយតំរងនោម នៅអាយុ ៤៧ ឆ្នាំ

                                               

ទស្សនវិជ្ជាមូលដ្ឋាន

=== ទស្សនះវិជ្ជា === តើអ្វីទៅជាទស្សនះវិជា្ជ?,តើអ្វើទៅដែលចាំបាច់សិក្សាលើមុខវិជ្ជាទស្សនះវិជ្ជា?,សារប្រយោជន៏ជាអ្វី? តើជនជាតិខ្មែរយើងចាប់អារម្មណ៏ទស្សនះវិជ្ជាទេ?,តើមនុស្សជាតិត្រូវរៀនទស្សនះវិជ្ជាទេ? ពាក្យសំដី និង ផ្នត់គំនិតសាមាញ្ញ ដែលពិបាកធ្វើ រៀបរាងដោយ លោក សេង ប៉ូលីន អារម្ភកថា ទស្សនះវិជ្ជាជាកាសិក្សាលើការអប់រំផ្នត់គំនិត ដែលផ្ដោតសំខាន់លើសិលធម័ និង ឧត្តមគតិ។ ច្បាស់ណាស់ខ្ញុំប្រើពាក្យថាដាច់ខាតត្រូវសិក្សាទស្សនះវិជ្ជា គ្រប់មនុស្សជាតិត្រូវមានសិលធម័ និង ឧត្តមគតិវាជាពន្លឺ ដែលជះកាំរស្មីទៅលើភាពអវិជ្ជាទាំងឡាយរបស់មនុស្ស អវិជ្ជាគ្មានដែនកំណត់។ ទស្សនះវិជា្ជអាចផ្លាស់ប្តូរមនុស្ស សង្គមជាតិ និង ជាមាគាឆ្ពោះទៅរកសន្តិ ...

ឡាវ
                                     

ⓘ ឡាវ

ប្រទេស​ លាវ ឬ ឡាវ ​មាន​ឈ្មោះ​ជា​ផ្លូវ​ការ​ថា សាធារណរដ្ឋ​​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ គឺជា​រដ្ឋសង្គមនិយមមួយ​នៅ​ភូមិភាគ​អាស៊ីអាគ្នេយ៍។ ប្រទេស​​លាវ​មាន​ព្រំ​ប្រទល់៖ ទិសពាយព្យជាប់នឹងប្រទេសចិន និងមីយ៉ាន់ម៉ា ខាង​កើត​ជាប់​វៀតណាម ខាង​ត្បូង​ជាប់​កម្ពុជា និង​ខាង​លិច​ជាប់​នឹងប្រទេសថៃ, ប្រទេសនេះគ្មាន​ព្រំដែន​ជាប់​សមុទ្រ​ទេ។

ប្រទេស​លាវ​មាន​ប្រវត្តិសាស្ត្រ​ត​មក​ពី​រាជាណាចក្រ​ឡាងសាង រាជ​អាណាចក្រ​លាន​ជាង គឺ​រាជាណាចក្រ​ដំរី​ ១ លាន ​ដែល​ចាប់​កំណើត​ឡើង​នៅ​គ្រិស្តសតវត្សរ៍​ទី ១៤ ដល់ គ្រិស្តសតវត្សរ៍​ទី ១៨។ បន្ទាប់​ពី​ឆ្លង​កាត់​របប​អាណាព្យាបាលបារាំង​រួច​មក ប្រទេស​លាវ​បាន​ទទួល​ឯករាជ្យ​នៅ​ឆ្នាំ ១៩៤៩។ បន្ទាប់​មក សង្គ្រាម​ស៊ីវិល​បាន​បន្ត​រហូត​ដល់​ឆ្នាំ ១៩៧៥ នៅ​ពេល​ចលនា​របស់​កុំម៉ុយនីសប៉ាថេតឡាវ​ឡើង​កាន់​កាប់​អំណាច។ សហគ្រាស​ឯកជន​កើន​ឡើង​ជា​លំដាប់​តាំង​ពី​មាន​កំណែ​ទម្រង់​សេដ្ឋកិច្ច​នៅ​ទសវត្សរ៍ ៩០។​ បច្ចុប្បន្ន ប្រទេស​លាវ​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​អន់​ថយ​​ផ្នែក​សេដ្ឋកិច្ច​​ក៏​ដូច​ជា​ផ្នែក​នយោបាយ។ កំណើន​សេដ្ឋកិច្ច​លាវ​មាន ៧,២% នៅ​ឆ្នាំ ២០០៦។ សេដ្ចកិច្ច​ពឹង​ផ្អែក​លើ​វិស័យ​កសិកម្ម ដោយ​ប្រជាជន​ប្រមាណ​ ៨០% ជា​កសិករ។ ប្រទេស​លាវ​មាន​ជន​ជាតិ​ភាគ​តិច​ចម្រុះ ដែល​ក្នុង​នោះ ៧០% ជា​ជនជាតិលាវ។

                                     

1. ប្រវត្តិសាស្ត្រ

ប្រទេស​លាវ​បច្ចុប្បន្ន​មាន​ឫស​គល់​ពី​រាជាណាចក្រ​លានជាង រាប់លានដំរី ដែល​បាន​ក​កើត​ឡើង​នៅ​គ្រិស្តសតវត្សរ៍​ទី ១៤ ដោយ​ព្រះ​ចៅ​ ហ្វាងុម ដែល​មាន​ខ្សែ​ស្រឡាយ​​ត​ពី​ព្រះ​រាជា​លាវ​បុរាណ។ នគរ​លាន​ជាង ឬ ឡានសាង រីក​ចម្រើន​រហូត​មក​ទល់​គ្រិស្តសតវត្សរ៍​ទី ១៨ តែ​ក្រោយ​មក រាជាណាចក្រ​នេះ​ត្រូវ​បែក​បាក់​ជា ៣ ផ្នែក ដែល​ចុង​ក្រោយ​ត្រូវ​បាន​សៀម​ត្រួត​ត្រា។ នៅ​គ្រិស្តសតវត្សរ៍​ទី ១៩ ហ្លួង​ព្រះ​បាង​បាន​ត្រូវ​ដាក់​បញ្ចូល​ក្នុង​អាណាព្យាបាល​បារាំងសែស​នៅ​ឥណ្ឌូចិន។ ក្រោយ​បន្តិច​មក តំបន់​ចំប៉ាសាក់​និង​វៀងច័ន្ទន៍​ ក៏​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​អាណាព្យាបាល​បារាំងសែស​ដែរ។ បារាំងសែស​សំឡឹង​ឃើញ​ប្រទេស​លាវ​ជា​រដ្ឋ​នៅ​ចន្លោះ​ការ​ប្រទាញ​ប្រទង់​រវាង​ចក្រភព​អង់គ្លេស​និង​ចក្រភព​បារាំងសែស។ នៅ​ក្រោម​អាណាព្យាបាល​បារាំងសែស វៀងច័ន្ទន៍​ ជា​ថ្មី​ម្ដង​ទៀត​ បាន​ក្លាយ​ជា​រដ្ឋធានី​របស់​រដ្ឋ​បង្រួប​បង្រួម​លាវ។ ឆ្លង​កាត់​ការ​កាន់​កាប់​មួយ​រយៈ​ខ្លី​ពី​សំណាក់​កង​ទ័ព​ជប៉ុន​ក្នុង​សង្គ្រាមលោកលើកទី ២ រួច​មក លាវ​បាន​ប្រកាស​ឯករាជ្យ​នៅ​ឆ្នាំ១៩៤៥។ ប៉ុន្តែ បារាំងសែស​បាន​ត្រឡប់​មក​កាន់​កាប់​វិញ​រហូត​ដល់​ឆ្នាំ ១៩៥០ គឺ​ពេល​ដែល​បារាំង​បាន​ផ្ដល់​ស្វ័យភាព​ពាក់​កណ្ដាល​ថា​ ជា​ រដ្ឋ​ចំណុះ​ឲ្យ​សហព័ន្ឋ​បារាំងសែស ។ លាវ​បាន​ទទួល​ឯករាជ្យ​បរិបូណ៌​នៅ​ឆ្នាំ ១៩៥៤ រួច​ក្លាយ​ជា​រដ្ឋ​កាន់​របប​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ។ ក្រោម​ល័ក្ខ​ខ័ណ្ឌ​លើក​លែង​មួយ​ក្នុងសន្ឋិសញ្ញាទី​ក្រុង​ហ្សឺណែវ បេសកកម្ម​ហ្វឹក​ហ្វឺន​យោធា​បារាំង​បាន​ដើរ​តួ​នាទី​គាំ​ទ្រ​កង​យោធពល​ភូមិន្ទ​លាវ។ នៅ​ឆ្នាំ ១៩៥៥ ក្រសូង​ការ​ពារ​ជាតិ​អាមេរិក​បាន​មក​ជំនួស​កង​ទ័ព​បារាំង​ក្នុង​ការ​គាំ​ទ្រ​​កង​យោធពល​ភូមិន្ទ​លាវ​ប្រឆាំង​នឹង​ពួក​កុម្មុយនិស្តប៉ៈថេត​ឡាវ។

ប្រទេស​លាវ​ត្រូវ​បាន​អូស​ចូល​ទៅ​ក្នុង​សង្គ្រាម​វៀតណាម ហើយ​តំបន់​ភាគ​ខាង​កើត​របស់​លាវ​ត្រូវ​បាន​លុក​លុយ​កាន់​កាប់​ពី​សំណាក់​កង​ទ័ព​វៀតណាម​ខាង​ជើង​ដែល​ពួក​នេះ​បាន​ប្រើ​ប្រាស់​ដែន​ដី​ឡាវ​ជា​មូលដ្ឋាន​រៀប​ចំ​និង​ផ្លូវ​ដឹក​ជញ្ជូន​សព្វាវុធ​និង​​ស្បៀង​អាហារ​ ទៅ​ឲ្យ​កង​ទ័ព​ត​ទល់​នឹង​កងទ័ពវៀតណាម​ខាង​ត្បូង​។ ជា​ការ​ឆ្លើយ​តប អាមរិក​បាន​បើក​យុទ្ឋនាការ​ទម្លាក់​គ្រាប់​បែក​ប្រឆាំង​នឹង​វៀតណាម​ខាង​ជើង ដើម្បី​គាំ​ទ្រ​កម្លាំង​ប្រឆាំង​កុម្មុយនិស្ត​ក្នុង​ប្រទេស​លាវ និង​គាំ​ទ្រ​វៀតណាម​ខាង​ត្បូង​ក្នុង​ការ​លុក​លុយ​ប្រទេស​លាវ។ សកម្មភាព​ទាំង​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ធ្វើ​រដ្ឋប្រហារ​ជា​បន្ត​បន្ទាប់ ហើយ​ទីបំផុត​សង្គ្រាម​ស៊ីវិល​លាវ រវាង​រាជរដ្ឋាភិបាល​លាវ និង​ចលនា​កុម្មុយនិស្ត​បប៉ៈថេត​ឡាវ បាន​ចាប់​ផ្ដើម។

នៅ​ក្នុង​សង្គ្រាម​ស៊ីវិល​នេះ កង​ទ័ព​វៀតណាម​ខាង​ជើង​ដែល​មាន​អាវុធ​ទំនើបៗ និង​រថ​ក្រោះ ស្ថិត​នៅ​ពី​ក្រោយ​ខ្នង​ពួក​ប៉ៈថេត​ឡាវ។ នៅ​ឆ្នាំ ១៩៦៨ កង​ទ័ព​វៀតណាម​ខាង​ជើង​បាន​បើក​ការ​វាយ​ប្រហារ​ច្រើន​ភូមិភាគ​មក​លើ​កង​យោធពល​​ភូមិន្ទ​លាវ ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​ដាក់​ពង្រាយ​ទ័ព​ទ្រង់​ទ្រាយ​ធំ​មួយ។ បន្ត​មក មាន​ការ​ទម្លាក់​គ្រាប់​បែក​ទ្រង់​ទ្រាយ​ធំ​ពី​សំណាក់​អាមេរិក​ ដើម្បី​កម្ទេច​មូលដ្ឋាន​ទ័ព​វៀតណាម​ខាង​ជើង​ក្នុង​ប្រទេស​លាវ និង​ដើម្បី​កាត់​ផ្ដាច់​ផ្លូវលំ​ហូជីមិញ។ គេ​និយាយ​ថា គ្រាប់​បែក​អាមេរិក​ទម្លាក់​នៅ​ប្រទេស​លាវ​ពី​ឆ្នាំ​ ១៩៧១ ដល់ ១៩៧៣ ច្រើន​ជាង​ទម្លាក់​នៅ​ទូទាំង​ពិភព​លោក​ក្នុង​កំលុង​សង្គ្រាម​លោក​លើក​ទី ២ គ.ស. ១៩៣៩ ដល់ ១៩៤៥ ទៅទៀត។ ជា​សរុប មាន​គ្រាប់​បែក​ជាង ២ លាន​តោន​ត្រូវ​បាន​ទម្លាក់។

នៅ​ឆ្នាំ ១៩៧៥ កង​កម្លាំង​កុម្មុយនិស្ត​បប៉ៈថេត​ឡាវ ដែល​មាន​ការ​គាំ​ទ្រ​ពី​សហព័ន្ឋ​រុស្ស៊ី​និង​វៀតណាម​ខាង​ជើង បាន​ទទួល​ជ័យ​ជំនះ​លើ​រដ្ឋាភិបាល​រាជានិយម។ ការណ៍​នេះ​បង្ខំ​ឲ្យ​ព្រះ​ចៅ ស៊ីសៈវ៉ាង​វឌ្ឍនា ស្រី​ស្វាង​វឌ្ឍនា ដាក់​រាជ្យ រួច​ត្រូវ​បាន​គេ​​ធ្វើ​គត់​ក្រោយ​ពី​ចាប់​ព្រះ​អង្គ​បាន។ បន្ទាប់​ពី​កាន់​កាប់​ប្រទេស​ហើយ រដ្ឋាភិបាល​ប៉ៈថេត​ឡាវ​បាន​ដាក់​ឈ្មោះ​ថ្មី​ឲ្យ​ប្រទេស​លាវថា សាធារណរដ្ឋ​​ប្រជាធិបតេយ្យ​ប្រជាជន​ឡាវ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ និង​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ឲ្យ​វៀតណាម​ដាក់​ទ័ព​ក្នុង​ ធ្វើ​ជា​ទី​ប្រឹក្សា​មើល​ការ​ខុស​ត្រូវ​​ប្រទេស។ នៅ​ទសវត្សរ៍ ១៩៧០ ឡាវ​ត្រូវ​បាន​វៀតណាម​បញ្ជា​ឲ្យ​កាត់​ផ្ដាច់​ទំនាក់​ទំនង​ជា​មួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ​ដែល​កាត់​ផ្ដាច់​ពាណិជ្ជកម្ម​ឡាវ​ជា​មួយ​បណ្ដា​ប្រទេស​ទាំង​អស់​ លើក​លែង​តែ​វៀតណាម។ ការ​គ្រប់​គ្រង​ដោយ​វៀតណាម​និង​ការ​ធ្វើ​ជា​សង្គមនិយម បន្តិច​ម្ដងៗ បាន​ត្រូវ​ជំនួស​ដោយ​ការ​បន្ឋូរ​បន្ថយ​ការ​ដាក់​កំហិត​សេដ្ឋកិច្ច​នៅ​ទសវត្សរ៍ ១៩៨០ និង​ការ​អនុញ្ញាត​ឲ្យ​ចូល​ជា​សមាជិក​អាស៊ាន​នៅ​ឆ្នាំ ១៩៩៧។

                                     

2. ភូមិវិទ្យានិងអាកាសធាតុ

ប្រទេស​លាវ​ជា​ប្រទេស​មួយ​នៅ​តំបន់អាស៊ីអាគ្នេយ៍ ដែល​គ្មាន​សមុទ្រ។ ក្រៅ​ពី​ទីក្រុងវៀងច័ន្ទន៍ ដែល​ជា​រដ្ឋធានី ប្រទេស​លាវ​មាន​ទី​ក្រុង​ធំៗ ផ្សេង​ទៀត ដូច​ជាហ្លួងព្រះ​បាង សួគ៌ខេត្ត សៈវ៉ាន់ណៈខេត និង ប៉ាកសេ ជា​ដើម។ តំបន់​ទេសភាព​លាវ​សម្បូរ​ដោយ​​ភ្នំ​និង​ខ្ពង់​រាប។ នៅ​ឆ្នាំ​ ១៩៩៣ រដ្ឋាភិបាល​បាន​ដាក់​ដី​ចំនួន ២១% ឲ្យ​ក្លាយ​ជា​តំបន់​អភិរក្ស​ជីវចម្រុះ​ជាតិ ដែល​អាច​អភិវឌ្ឍ​ជា​ឧទ្យាន​ជាតិ​បាន។ ប្រទេស​លាវ​ជា​ជម្រក​របស់​សត្វ​ព្រៃ​កម្រៗ ដូច​ជា ខ្លាឥណ្ឌូចិន ទន្សោង និង ដំរីអាស៊ី។ ប្រទេស​លាវ​ត្រូវ​បាន​គេ​ស្គាល់​ផង​ដែរ​ថា ជា​ប្រទេស​នៅ​តំបន់ត្រីកោណមាស​ដោយ​មាន​ផ្ទៃ​ដី​ដាំ​ដុះ​អាភៀន​ប្រមាណ ៣៧០០ ហិកតារ​នៅ​ឆ្នាំ ២០០៧ យោងតាមឯកសារ UNODC។ ប្រទេស​លាវ​ស្ថិត​នៅ​តំបន់ត្រូពិច​ហើយ​ទទួល​ឥទ្វិពល​របប​ខ្យល់​រដូវ ខ្យល់មូសុង។ ប្រទេស​លាវ​មាន​រដូវ ២ ដាច់​គ្នា​ស្រឡះ គឺ រដូវ​វស្សា​ចាប់​ពី​ខែ​ឧសភា​ដល់​ខែ​វិច្ឆិកា និង​រដូវ​ប្រាំង​ពី​ខែ​ធ្នូ​ដល់​ខែ​មេសា។

                                     

3. ផែនទីរដ្ឋបាល

ប្រទេស​លាវ​ចែកចេញជា ១៦ខេត្តខ្វែង និង​មាន​រដ្ឋធានី​នៅវាំងចន្ទន៍។

១.​ខេត្ត​ខាំមួន​ ຄໍາມ່ວນ Khammouan → ទី ៦ លើ​ផែន​ទី

២.​ខេត្ត​ចំប៉ាសក្តិ​ ຈໍາປາສັກ ចាំប៉ាសាក់ Champasak → ទី ៤ លើ​ផែន​ទី

៣.ខេត្តជ័យបូរី​ ໄຊຍະບູລີ សៃញ៉ៈប៊ូលី Xaignabouli → ទី ១៥ លើ​ផែន​ទី

៤.​ខេត្តបកែវ​ ບໍ່ແກ້ວ Bokeo → ទី ២ លើ​ផែន​ទី

៥.​ខេត្ត​បរិគាំជ័យ​ ບໍລິຄໍາໄຊ បរិខាំសៃBolikhamxai → ទី ៣ លើ​ផែន​ទី

៦.ខេត្ត​ផុងសាលី ຜົ້ງສາລີ Phongsali → ទី ១១ លើ​ផែន​ទី

៧.ខេត្ត​វៀងច័ន្ទន៍​ ວຽງຈັນ Vientiane → ទី ១៤ លើ​ផែន​ទី

៨.ខេត្ត​សួគ៌ខេត្ត​ ສະຫວັນນະເຂດ សៈវ៉ាន់ណៈខេត Savannakhet → ទី ១២ លើ​ផែន​ទី

៩.ខេត្ត​សារ៉ាវ៉ាន់​ ສາລະວັນ សាឡៈវ៉ាន់ Salavan → ទី ១១ លើ​ផែន​ទី

១០.ខេត្ត​ស៊ៀង​ខ្វាង​ ຊຽງຂວາງ Xiangkhoang → ទី ១៨ លើ​ផែន​ទី

១១.ខេត្ត​ស្រែគង្គ​ ເຊກອງ សេកុង Xekong → ទី ១៧ លើ​ផែន​ទី

១២.​ខេត្ត​ហ៊ូពាន់ ຫົວພັນ​ ហួផាន់ Houaphan → ទី ៥ លើ​ផែន​ទី

១៣.​ខេត្ត​ហ្លួង​ណាំថា​ ຫຼວງນ້ຳທາ Louang Namtha → ទី ៧ លើ​ផែន​ទី

១៤.​ខេត្ត​ហ្លួង​ព្រះ​បាង ຫຼວງພະບາງ Louangphabang → ទី ៨ លើ​ផែន​ទី

១៥.​ខេត្តអាចម៍ក្រពើ ອັດຕະປື អ័ត្តាពើ ​Attapeu → ទី ១ លើ​ផែន​ទី

១៦.​ខេត្ត​ឧត្តម​ជ័យ ອຸດົມໄຊ អ៊ុដុំ​សៃOudomxai → ទី ៩ លើ​ផែន​ទី

១៧.​ជ័យសម្បូរ​ សៃ​សុំប៊ូន ជា​តំបន់​រដ្ឋបាល​ពិសេស ត្រូវ​បំបាត់​ចោល​នៅ​ឆ្នាំ ១៩៩៦ Xaisomboun → ទី ១៦ លើ​ផែន​ទី

១៨.នគរហ្លួងវាំងច័ន្ទន៍​ រឺ រដ្ឋធានីវៀងច័ន្ទន៍ ນະຄອນຫຼວງວຽງຈັນ ណាខន ហ្លួងវៀងចន្ទ៍ Vientiane → ទី ១៣ លើ​ផែន​ទី។

ខ្វែង ខេត្ត ចែក​ជា​មឿង ស្រុក។



                                     

4. សេដ្ឋកិច្ច

តាំង​ពី​ឆ្នាំ ១៩៨៦ រដ្ឋាភិបាល​ឡាវ​បាន​ចាប់​ផ្ដើម​ធ្វើ​វិមជ្ឍការ​និង​ជំរុញ​ឲ្យ​មាន​សហគ្រាស​ឯកជន។ សេដ្ឋកិច្ច​ឡាវ​ពឹឮង​ផ្អែក​ខ្លាំង​ទៅ​លើ​ការ​វិនិយោគ​និង​ពាណិជ្ជកម្ម​ជា​មួយ​ប្រទេស​ជិត​ខាង ដែល​ធំ​ជាង​និង​មាន​ជាង។ តំបន់​ភាគ​ច្រើន​នៃ​ប្រទេស​ខ្វះ​ខាត​ហេដ្ឋារចនាសម្ព័ន្ឋ​សម​ស្រប។ ប្រទេស​លាវ​គ្មាន​ផ្លូវ​ដែក​ទេបាទ។ ផ្លូវ​ថ្នល់​សំខាន់ៗ ដែល​ត​ភ្ជាប់​ទី​ក្រុង​ធំៗ បាន​ទទួល​ការ​ជួស​ជុល​កែ​លំអ​នា​ពេល​ថ្មីៗ នេះ។ ក៏​ប៉ុន្ដែ ភូមិ​ស្រុក​ដែល​នៅ​ដាច់​ឆ្ងាយ​ពី​ផ្លូវ​ធំៗ អាច​ចូល​ទៅ​បាន​តែ​តាម​រយៈ​ផ្លូវ​លំ។ ទូរគមនាគមន៍​ប្រើ​ខ្សែ​នៅ​មាន​កម្រិត​នៅ​ឡើយ ខណៈ​ទូរស័ព្ទ​ដៃ​កំពុង​ត្រូវ​បាន​​ប្រើ​យ៉ាង​ទូលំ​ទូលាយ​នៅ​ទី​ក្រុង។ នៅ​តំបន់​ជនបទ ភ្លើង​អគ្គិសនី​ត្រូវ​បាន​ផ្គត់​ផ្គង់​ក្នុង​រយៈ​ពេល​ដែល​បាន​កំណត់​ប៉ុណ្ណោះ។ "ឯកសារ:Markt Luang Prabang.jpg|thumb|200px|ផ្សារ​មួយ​នៅ​ហ្លួង​ព្រះ​បាង ផលិតផល​ក្នុង​ស្រុក​ពាក់​កណ្ដាល បាន​ពី​វិស័យ​កសិកម្ម​ដែល​ប្រើ​ប្រាស់​ប្រជាជន​ ៨០% របស់​ប្រទេស។ ប្រទេស​លាវ​ជា​ប្រទេស​ដែល​មាន​ផ្ទៃ​ដី​ដាំ​ដុះ​អចិន្ត្រៃយ៍​តិច​ជាង​គេ​នៅ​ក្នុង​មហាអនុតំបន់មេគង្គ។ ផ្ទៃ​ដី​ដាំ​ដុះ​មាន​តែ ៤,០១% ចំណែក​ផ្ទៃ​ដី​ដាំ​ដុះ​អចិន្ត្រៃយ៍ មាន​តែ ០,៣៤% ប៉ុណ្ណោះ។ ស្រូវ​ជា​ដំណាំ​សំខាន់​ជាង​គេ ដែល​ប្រើ​ប្រាស់ ៨០% នៃ​ផ្ទៃ​ដី​ដាំ​ដុះ​សរុប។ ប្រហែល ៧៧% នៃ​ស្រែ​ចម្ការ​ឡាវ​ផ្ដល់​ទិន្នផល​សម្រាប់​តែ​តាម​គ្រួសារ​ប៉ុណ្ណោះ។ តាម​រយៈ​កំណែ​ទម្រង់​សេដ្ឋកិច្ច​រួម​ មានការ​អភិវឌ្ឍ​ពូជ​ស្រូវ ឡាវ​បាន​រក​លំនឹង​រវាង​ការ​នាំ​ចេញ​និង​នាំ​ចូល​អង្ករ​បាន​ជា​លើក​ដំបូង​នៅ​ឆ្នាំ ១៩៩៩។ ពី​ឆ្នាំ ១៩៩០ ដល់ ២០០៥ ផលិតផល​អង្ករ​កើន​ឡើង​ពី ១,៥ លា​នតោន មក ២,៥ លាន​តោន។ ប្រទេស​លាវ​ប្រហែល​ជា​ប្រទេស​ដែល​មាន​ពូជ​ស្រូវ​ច្រើន​ប្រភេទ​ជាង​គេ​ក្នុង​មហា​អនុ​តំបន់​មេគង្គ។ តាំង​ពី​ឆ្នាំ ១៩៩៥ មក រដ្ឋាភិបាល​ឡាវ​បាន​សហការ​ជា​មួយវិទ្យាស្ថានស្រាវជ្រាវពូជស្រូវអន្តរជាតិ International Rice Research Institute IRRI) ដើម្បី​ប្រមែ​ប្រមូល​គំរូ​គ្រាប់​ពូជ​រាប់​ពាន់​ប្រភេទ​ ដែល​គេ​រក​ឃើញ​នៅ​ប្រទេស​លាវ។

សេដ្ឋកិច្ច​ឡាវ​ទទួល​ជំនួយ​ពី​មូលនិធិ​រូបិយប័ណ្ណ​អន្តរជាតិ និង​ប្រភព​អន្តរជាតិ​ដទៃ​ទៀតបាទ និង​ពី​ការ​វិនិយោគ​ទុន​ពី​បរទេស​ក្នុង​វិស័យ​កែ​ច្នៃ​អាហារ​និង​រ៉ែ ជា​ពិសេស ទង់ដែង​និង​មាស ។ វិស័យ​ទេសចរណ៍​ជា​ឧស្សាហកម្ម​រីក​ចម្រើន​លឿន​ជាង​គេ​នៅ​ប្រទេស​លាវ។ តែ​ទោះ​ជា​យ៉ាង​ណា​ក្តី សេដ្ឋកិច្ច​ឡាវ​ត្រូវ​បាន​គំរាម​កំហែង​យ៉ាង​ធ្ងន់​ធ្ងរ​ពី​បាតុភូត​លំហូរ​ចេញ​នូវ​ធន​ធាន​មនុស្ស។ តាម​ការ​សិក្សា​មួយ​នៅ​ឆ្នាំ ២០០៥ របស់​ធនាគារពិភពលោក បាន​រាយ​ការណ៍​ថា ៣៧% នៃ​អ្នក​ចេះ​ដឹង​របស់​ឡាវ​រស់​នៅ​បរទេស។

                                     

5. ប្រជាជន​និង​សាសនា

៦៩% នៃ​ប្រជាជន​ឡាវ​ជា​ជន​ជាតិ​លាវ។ ក្រុម​នេះ​កាន់​កាប់​តំបន់​ទំនាប និង​ដើរ​តួ​នាទី​ចម្បង​ក្នុង​វិស័យ​នយោបាយ​និង​វប្បធម៌។ ជន​ជាតិ​លាវ​ស្ថិត​ក្នុង​អំបូរ​ជនជាតិ​តៃ ដែល​បាន​ធ្វើ​ដំណើរ​មក​ពី​ចិន​នៅ​ដើម​គ្រិស្តសករាជ។ ៨% ទៀត​ដែល​នៅ​តំបន់​ទំនាប​ដែរ រួម​គ្នា​ជា​មួយ​ជន​ជាតិ​លាវ​បង្កើត​ជា ឡាវ​លុំ លាវ​ទំនាប។ អ្នក​ស្រុក​ភ្នំ​និង​ជន​ជាតិ​ភាគ​តិច​នៅ​ប្រទេស​ឡាវ​ មាន ជន​ជាតិ​ហ្មុង មៀវ ជន​ជាតិ​យ៉ាវ មៀន ជន​ជាតិ​តៃ​ដាំ តៃ​ខ្មៅ ជន​ជាតិ​​ដាវ ជន​ជាតិ​សាន ថៃ​ធំ និង​ជន​ជាតិ​និយាយ​ភាសា​ទីបេ-ភូមា​ជា​ច្រើន​ទៀត ឃើញ​មាន​រស់​នៅ​តំបន់​ដាច់​ស្រយាល​នៃ​ប្រទេស​ឡាវ។ កុលសម្ព័ន្ឋ​ភ្នំ​ចម្រុះ​ជាតិ​សាសន៍ វប្បធម៌​ និង​ភាសា ឃើញ​មាន​រស់​នៅ​ភាគ​ខាង​ជើង រួម​មាន​ជន​ជាតិ​លួ និង​ជន​ជាតិ​ឃ្មុ ដែល​ជា​ជន​ជាតិ​ដើម​នៅ​ឡាវ។ បច្ចុប្បន្ន ជន​ជាតិ​លួ​ស្ថិត​ក្នុង​សភាព​ជិត​ផុត​ពូជ។ ជន​ជាតិ​ដើម​ទាំង​នេះត្រូវ​គេ​ដាក់​ឈ្មោះ​ថា ឡាវស៊ូង ឡាវលើ។ នៅ​ភាគ​កណ្ដាល​និង​តំបន់​ភ្នំ​ភាគ​ខាង​ត្បូង ជា​កុលសម្ព័ន្ឋ​មន-ខ្មែរ ដែល​គេ​ដាក់​ឈ្មោះ​ថា ឡាវ​ថឺង ឡាវ​ជម្រាល​ភ្នំ។ ក្រុម​ជន​ជាតិ​ចិន​និង​វៀតណាម​ច្រើន​មាន​នៅ​ទី​ក្រុង។

សាសនា​ចម្បង​នៅ​ឡាវ គឺ​ព្រះ​ពុទ្ឋសាសនា​ថេរវាទ ដែល​លាយ​ឡំ​ជា​មួយ​សាសនា​ព្អ្នក​តា ជំនឿ​ជីវចល ដែល​បណ្តា​កុលសម្ព័ន្ឋ​ភ្នំ​ទាំង​ឡាយ​​ប្រតិបត្តិ។ មាន​អ្នក​កាន់​គ្រិស្តសាសនា​មួយ​ចំនួន​តូច​ដែរ​នៅ​ក្បែរៗ រដ្ឋធានី​វៀងច័ន្ទណ៍។ មុស៊្លិម​ច្រើន​មាន​នៅ​តំបន់​ក្បែរ​ប្រទេស​ភូមា។

ភាសា​ផ្លូវ​ការ​នៅ​ឡាវ​គឺ​ភាសា​លាវ ដែល​ស្ថិត​ក្នុង​អំបូរ​ភាសា​តៃ។ ភាសាបារាំងដែល​មាន​ប្រើ​ជា​ទូទៅ​ក្នុង​​ជួរ​​រដ្ឋាភិបាល​និង​ពាណិជ្ជកម្ម បាន​ចុះ​ទន់​ខ្សោយ​បន្ដិច​ម្ដងៗ ខណៈ​ការ​ប្រើ​ប្រាស់​ភាសា​អង់គ្លេសបាន​កើន​ឡើង​ជា​លំដាប់។

                                     

6. វប្បធម៌

ព្រះ​ពុទ្ឋសាសនា​ថេរវាទ​មាន​ឥទ្ឋិពល​ជា​ចម្បង​ដល់​វប្បធម៌​លាវ ដែល​បញ្ជាក់​ឲ្យ​ឃើញ​តាម​រយៈ​ភាសា វត្ត​អារាម សិល្បៈ អក្សរសាស្ត្រ ជា​ដើម។ ទោះ​ជា​បែប​នេះ​ក្ដី ធាតុ​ផ្សំ​នៃ​វប្បធម៌​លាវ​មួយ​ចំនួន មាន​មុន​ការ​មក​ដល់​នៃ​ព្រះ​ពុទ្ឋសាសនា។ តួ​យ៉ាងដូច​ជា គែន ដែល​ជាឧបករណ៍​តន្ត្រី​របស់​ជាតិ មាន​កំណើត​តាំង​ពី​បុរេប្រវត្តិ​មក​ម៉្លេះ។

ប្រទេស​លាវ​មាន​បេតិកភណ្ឌ​ពិភព​លោក​ចំនួន ២ គឺ ហ្លួង​ព្រះ​បាង​ និង​វត្តភូ។

ស្រូវ​ជា​អាហារ​ចម្បង​នៅ​ប្រទេស​លាវ។ ហេតុ​នេះ​មាន​ពិធី​សាសនា​និង​ប្រពៃណី​ជា​ច្រើន​ទាក់​ទិន​នឹង​ការ​បង្ក​បង្កើន​ផល​ស្រូវ ដែល​កុលសម្ព័ន្ឋ​នានា​តែង​ប្រតិបត្តិ។ ឧទាហរណ៍ អ្នក​ស្រែ​ជន​ជាតិ​ឃ្មុ​នៅ​ហ្លួង​ព្រះ​បាង​ដាំ​ស្រូវ​ប្រភេទ​ខាវកាំ​ក្នុង​បរិមាណ​តិច​តួច​មួយ​នៅ​ក្បែរ​ខ្ទម​ ជា​ការ​រំលឹក​គុណ​ដល់​មាតា​បិតា​របស់​គេ​ដែល​បាន​ចែក​ឋាន​ទៅ ឬ​ក៏​ដាំ​នៅ​ក្បែរ​ភ្លឺ​ស្រែ​ដើម្បី​បញ្ជាក់​ថា មាតា​បិតា​របស់​គេ​នៅ​មាន​ជីវិត។

                                     
  • ភ ល ងជ ត ឡ វ ឬ ផ ងស ត ឡ វ ល វ ເພງຊາດລາວ គ ជ បទច រ ងដ លត រ វប នបញ ជ ក ជ បទភ ល ងជ ត ន ព រ រ ជ ណ ចក រ ឡ វ ជ ផ ល វក រក ន ងឆ ន គ.ស. សរស រអត ថបទចម រ ងដ ប ង
  • ឡ វ ក រ យមករ ជ ធ បត យ យន ឡ វ ក ត រ វល បប ប ត ហ យម នយ រប ន ម ន ឡ វ ក ក ល យជ រដ ឋន យមម ក ស ល ន នដ លម នឈ ម ថ ស ធ រណរដ ឋប រជ ធ បត យ យប រជ ម ន ត ឡ វ រហ តមកដល សព វថ ង
  • ស ធ រណរដ ឋប ឡ វ ជ ភ ស ប ឡ វ Beluu er a Belau ជ ប រទ សក ម យ ស ថ តន មហ សម ទ រប ស ហ វ ក ន ច ង យប រហ ល គ.មខ ងក ត ប រទ សហ វ ល ព ន ន ង ច ង យ ប រហ ល គ
  • អក សរ ឡ វ ອ ກສອນລາວ, អ ក សន ឡ វ គ ជ អក សរបឋមដ លប រ សម រ ប សរស រភ ស ឡ វ ន ងភ ស ជនជ ត ភ គត ចដទ ទ តន ក ន ងប រទ ស ឡ វ វ ក ត រ វប នប រ ដ ម ប សរស រភ ស ល វផងដ រ
  • ប រទ ស ល វ ឬ ប រទ ស ឡ វ ម ន ឈ ម ជ ផ ល វ ក រ ថ ព រ រ ជ ណ ចក រ ឡ វ ສາທາລະນະລ ດ ປະຊາທ ປະໄຕ ປະຊາຊ ນ ລາວ ព រ រ ជ ណ ចក រ ឡ វ ប រទ ស ល វ ជ ប រទ ស ម យ
  • ឡ វ បច ច ប បន នម នប រ ត ងព ឆ ន ដ យក ច ន ព សញ ញ ជ ត ច ស ន ច កណ ដ លម នរ បវត តត តហ ល ង វត តជ ន ម ត តរ បប រជ ជ ត ឡ វ
  • អ ក សចរណ ឡ វ ជ ងហ ហ រ ល ខ គ ជ ជ ង ហ ហ រ ដ កអ នកដ ណ រ ខ ស ហ ហ រក ន ងស រ ក ដ លម នគ លដ ព ទ ក រ ង វ ងចន ទន ទ Pakse ន ប រទ ស ឡ វ ន ថ ង ទ ខ ត ល
  • ទន ល ម គង គគ ជ ទន ល ដ ស ខ ន ម យរបស ព ភពល ក ន ក ន ងឆ ន ប រទ ស ឡ វ ប រទ សថ ប រទ សកម ព ជ ន ងប រទ សវ តណ ម ប នបង ក តគណ កម មក រទន ល ម គង គឡ ង
  • ម នភ ពស ម កស ម ញផងដ រច ព អក ខរ វ រ ទ ឋ ន ង រ ល គ ន សត ង ភ ស ថ ន ង ភ ស ឡ វ ម នភ ពង យយល គ ន វ ញទ មក ដ យហ ត ថ វ ម នគ រ មភ ស ស ទ រត ដ ចគ ន លក ខណ ជ ផ ល វក រណ ន ភ ស ថ
  • ឡ វ ភ ស ព រន ប នខ ច ព ក យជ ច រ ន ព ភ ស ខ ម រដ ល ន ឲ យព កអ រ បស ម នថ វ ន ក ន ងក រ មភ ស ដ ចគ ន ភ ស ថ ន ង ភ ស ឡ វ គ ជ ក រ មភ ស ថ ក រ ដ

Users also searched:

ការអប់រំប្រទេសឡាវ, នយោបាយប្រទេសឡាវ, លុយ ឡាវ, ស្ថានភាពប្រជាជនឡាវ,

...
...
...