Back

ⓘ ព្រះរាជសង្ហារកម្ពុជា




ព្រះរាជសង្ហារកម្ពុជា
                                     

ⓘ ព្រះរាជសង្ហារកម្ពុជា

ព្រះរាជសង្ហារកម្ពុជា គឺជានិមិត្តសញ្ញាត្រាជាតិនៃ ព្រះរាជាណាចក្រកម្ពុជា ដែលតំណាងឲ្យនិមិត្តសញ្ញាជាតិនៃកម្ពុជា និងតំណាងឲ្យ រាជានិយមកម្ពុជា ដែលមានរចនាដើម នៅឆ្នាំ ១៨៦០ តាំងពីរជ្ជកាល ព្រះបាទ នរោត្តម ហើយមានឃើញបន្តមកឆ្នាំ ១៩៣៥ ដែលបានយកមកប្រែសម្រួលប្រើប្រាស ក្រោយពេលកម្ពុជាទទួលឯករាជពីប្រទេសបារាំង ឆ្នាំ ១៩៥៣ និងមិនបានប្រើប្រាសនៅពេលដែលកម្ពុជាជួបនិងវិបត្តិសង្គ្រាមផ្ទៃក្នុង ទស្សវតន៍ឆ្នាំ៧០ នោះទេ ។ "ព្រះរាជសង្ហារកម្ពុជា" គឺជានិមិត្តសញ្ញាត្រាជាតិដែលមិនអាចខ្វះបាននៅក្នុងសង្គមពិភពលោកសព្វថ្ងៃវាចាំបាច់ត្រូវកំណត់សម្គាល់ និងកំណត់សម្គាល់ភាពមិនត្រឹមត្រូវនៃអត្តសញ្ញាណអ្វីមួយ មិនចំពោះតែនិមិត្តសញ្ញារបស់យើងប៉ុណ្ណោះទេ ប៉ុន្តែនិមិត្តសញ្ញាពីប្រទេសនិងទឹកដីដែលនៅឆ្ងាយពីផ្ទះក៏ដូចគ្នា។ និមិត្តសញ្ញាត្រាជាតិផ្តល់សិទ្ធិអំណាចដល់អ្នក ដើម្បីកំណត់អត្តសញ្ញាណនៅក្នុងការប្រើប្រាស់ប្រចាំថ្ងៃ នៃកិច្ចការរដ្ឋបាលផ្សេងៗ នៅទូទាំងពិភពលោក ។ កូនសៀវភៅត្រាជាតិ ដែលយើងហៅថា លិខិតឆ្លងដែន ឬ ប៉ាសស្ព័រ ដែលណែនាំពេញលេញសម្រាប់សម្គាល់និមិត្តសញ្ញាជាតិមានលក្ខណៈពិសេសនៃនិមិត្តសញ្ញាអន្តរជាតិនិង ជានិមិត្តសញ្ញាវប្បធម៌ដែលមិនធ្លាប់មានពីមុនមកដែលបានចងក្រងនៅក្នុងការងារសង្ខេបនិងងាយស្រួលប្រើប្រាសក្នុងការធ្វើដំណើរឆ្លងប្រទេសទៅណាមកណា វារួមបញ្ចូលទាំងរដ្ឋសមាជិក អង្គការសហប្រជាជាតិ ទាំងអស់និងប្រទេសដែលមិនទាន់ទទួលស្គាល់ពេញលេញជាផ្លូវការណ៍ផងដែរ ។

                                     

1.1. អត្ថន័យ នៃព្រះរាជសង្ហារកម្ពុជា ព្រះរាជសង្ហារកម្ពុជា ចែកចេញជា ៩ នៃនិមត្តសញ្ញាអត្ថន័យ ៖

  • ១. ពន្លឺឆព័ណ្ណរង្សី ៖ គឺជាពន្លឺចែងចាំងដែលនៅចុងកំពូលនៃនិមិត្តសញ្ញាត្រាជាតិ ដែលតំណាំងឲ្យភាពត្រចៈត្រចង់ នៃ ព្រះរាជាណាចក្រកម្ពុជា ព្រៀបបានដូចទៅនិងពន្លឺព្រះសូរិយាដែលបានចែងចាំងស្រោចស្របមកលើ ព្រះមហាក្សត្រនៃកម្ពុជា និងប្រជានុរាស្ត្រ ប្រកបដោយសេចក្ដីសុខ ភាពរីកលូតលាស់ និងភាពរីកចម្រើនរុងរឿង ។
  • ២.ព្រះមកុដរាជ្យ ៖ គឺជាព្រះមាលា មួក ដែលមានរាង្គជារាងកោណធ្វើពីមាស និងមានដាំគ្រាប់ពេជ្រ និងត្បូងមានតម្លៃ ដែលសន្មត់ថាជាមួកដ៏អស្ចារ្យបង្ហាញពីភាពជាម្ចាស់ដែនដី ដែលតំណាងឲ្យភ្នំព្រះសុម៉ែរុ អង់គ្លេស: Mount Meru ដែលជាភ្នំដ៏ពិសិដ្ឋនៃលំនៅឋាន របស់ពួកទេវៈ ឬពួកទេព្ដា និង ត្រូវបានផ្ទេរពីស្តេចមួយទៅស្តេចមួយតាមចំណារតាំងពី សម័យអង្គរ តរៀងមក ។
  • ៣.សញ្ញាអូម ដែលមានរាង្គស្រដៀងនិង លេខ៩ ខ្មែរ ៖ គឺជា និមិត្តរូបនិទានកថា តំណាងឱ្យរាងកាយមនុស្សជារូបវ័ន្ត ដែលបង្កើតបានជាព្យាង្ដដពិសដ្ឋ នៃឬសគល់ អក្សរសិល្ប៍មន្តអាគមន៍ខ្មែរ ដូចជា សាក់យ័ន្ត ដែលមានប្រភពមកតាំងពីសម័យចក្រភពខ្មែរ មកម្ល៉េះ ។
  • ៤.ព្រះខ័នរាជ្យ ៖ គឺជាដាវដ៏ពិសិដ្ឋ រាប់ជា​គ្រឿង​រាជ្យកុធភ័ណ្ឌ របស់ ព្រះមហាក្សត្រនៃកម្ពុជា សម្រាប់យកមប្រហារជីវិតមន្ត្រីជាន់ខ្ពស់ ក្នុងស្ថាប័ននិតិរដ្ឋ ក្រោមការគ្រប់គ្រង់របស់អង្គព្រះមហាក្សត្រ មិនត្រឹមតែប៉ុនណោះ ព្រះខ័នរាជ្យ ជានិមិត្តរូបតំណាង ឲ្យ ព្រះមហាក្សត្រកម្ពុជា ជាច្បាប់អជ្ញាសឹក នៃតុលាកំពូលដែលមានសិទ្ធ សម្រេចកាត់ទោសជាមុន ទើបវិនិច្ឆ័យជាក្រោយ ។
  • ៥.គុជសីហ៍ និង រាជសីហ៍ គឺជាសត្វក្នុងព្រេងនិទាន ទេវកថា របស់ព្រហ្មញ្ញសាសនា ដែលជាសត្វមានអំណាច ប្រកបទៅដោយរាជានុភាព ខ្លាំងខ្លា ក្នុងចម្បាំងទេវកថា នៃចម្បាំងពួកទេវតា ឬ ពួកទេវៈ ដែលត្រូវបាន ព្រះមហាក្សត្រនៃកម្ពុជា ជ្រើសរើសពិសេសជា និមិត្តសញ្ញានៃកិច្ចការពារ ព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ ១៩៥៣ ដោយព្រះបាទ នរោត្តម សីហនុ ។
  • ៦.បញ្ឈរឆ័ត្ររួតមាស៥ថ្នាក់ ៖ គឺជាឆត្រតំណាងឲ្យស្ថានសួគ៌ាជាន់ទី ៥ និមន្តរតន៍ Nirmāṇarati निर्माणरति កិច្ចជាទីតម្កល់ តំណាងអោយទិសដៅមួយនៃទិសដៅទាំងប្រាំពីរនៃការចាប់កំណើតឡើងវិញ របស់ឪពុកម្ដាយ ដែលសម្ដៅលើ ជីដូន ឬ ជីតា ផងដែរ និមិត្តសញ្ញាបញ្ឈរឆត្ររួតមាស៥ថ្នាក់ ជាកានឹករលឹកដឹងគុណព្រះវរៈរាជមាតាបិតា របស់ព្រះមហាក្សត្រ ដែលឈរជាម្លប់ជួយជ្រោមជ្រែងគាំទ្រដល់ អង្គព្រះមហាក្សត្រនៃកម្ពុជា ។
  • "ជើងពានមាស" តំណាងឲ្យព្រះរាជបល្ល័ងព្រះមហាក្សត្រនៃកម្ពុជាក្នុងការសោយរាជ្យសម្បត្តិ និងត្រួតត្រារតនៈសម្បត្តិជាតិ ទាំងអស់ក្នុងដែនដីព្រះរាជាណាចក្រកម្ពុជាទាំងមូល ដូចជា ភ្នំ សមុទ្រ និង រ៉ែធម្មជាតិផ្សេង ។
  • ៧.ជើងពានមាស និង និមិត្តសញ្ញា កួរស្លឹក ៖
  • "និមិត្តសញ្ញា កួរស្លឹក" ដែលមានរាង្គក្រងជារង្វង់ស្នែងក្របី តំណាងឲ្យ ខឿនសេដ្ឋកិច្ចជាតិ ដែលគាំទ្រដល់អង្គព្រះមហាក្សត្រ ដែលជួយជាគ្រឹះនៃវិស័យកសិកម្ម នៃព្រះរាជាណាចក្រកម្ពុជា ។
  • ៨.ព្រះចៅក្រុងកម្ពុជា ៖ ដែលជាពាក្យស្លាកស្ថិតនៅខាងក្រោមនៃត្រារាជ្យ ពាក្យ "ព្រះចៅ" មានន័យស្មើ និងពាក្យ "ម្ចាស់រាជ" ។ ពាក្យ "ក្រុង" មានន័យស្មើ និងពាក្យ "នគរ" ។ ពាក្យ កម្ពុជា មានន័យថា ប្រទេស "កម្ពុជា" ដូចនេះពាក្យ ព្រះចៅ ក្រុង កម្ពុជា មានន័យថា ម្ចាស់រាជនៃនគរកម្ពុជា អង់គ្លេស: Royal Owner of The Kingdom of Cambodia ដែលតំណាងឲ្យ អធិបតេយ្យភាពជាតិនៃកម្ពុជា ។
  • ៩.និមិត្តសញ្ញា មេដាយ កិត្តយស ៖ គឺជានិមិត្តសញ្ញានៃការបំពាក់ឋារន្តនរៈស័ក្ដិ ទទួលស្គាល់តួនាទី ឬ មុខតំំណែង ផ្ដល់ជាកិត្តយស ដល់អង្គព្រះមាក្សត្រនៃកម្ពុជា ក្នុងសេរីភាព និង សេចក្ដីថ្លៃថ្នូរ ដែលទទួលបានពីស្ថាប័នអន្តរជាតិផ្សេងៗ ។
                                     

2. សេចក្ដីពន្យល់ពាក្យ ព្រះសង្ហារ

ព្រះសង្ហារ ន. ត្រាសម្រាប់ស្ដេចសោយរាជ្យ Royal Seal ជាត្រាសម្រាប់សំគាល់បាចវចនាប្រទេស ក្រុងជាដើម ឬ ហៅថា ត្រាជាតិ ឬ ត្រាសម្រាប់រាជ្យ ។​

  • ឧទាហរណ៍ទី២ ៖ ព្រះរាជាបានឱ្យគេប្រថាប់ព្រះសង្ហារ លើសាលិខិតមួយច្បាប់ ។
  • ឧទាហរណ៍ទី១ ៖ គេបានប្រថាប់ព្រះសង្ហារលើព្រហស្ថលេខារបស់ព្រះមហាក្សត្រ ។
                                     
  • ងទ ន កប រ ងអស អ ណ ប រជ ន រ ស ត រក ន ងដ នដ របស ព រ អង គផងដ រ ន ក ន ង ព រ រ ជ សង ហ រ ដ លជ ន ម ត តសញ ញ ត ណ ងស ថ ប នព រ មហ ក សត ររបស ប រទ សយ ងក ម នរ បត ណ ងព រ ស ពណ ប ទ ក ដ រ
  • ដ យម នអ នកឧកញ ទ ពន ម ម ត ម ក ដ លជ ស ថ បត យករដ ឆ ន មជ អ នករ បច ប រ ស ទជ ច រ ន ម នរ ង សង ហ រ ទ ត មក ប រក ប ច រចន ហ យម នដ ប លច រ នជ ន ប រក ក ប ងពណ ម ស ន ងម នប រ ង គកណ ដ លស រព ស ត រ
  • គ គ រពព រ ហរ ហរ បន តព សម យអ ណ ចក រវ ន មក ម នរ បបដ ម ហរ ហរ យ ងល អវ ច ត រ ហ យម នរ ង សង ហ រ ថ មទ ត ដ ចជ ហរ ហរ ប រ ស ទអណ ដ ត ស ទ ង - ក ពង ធ ជ ដ ម ត ក រ យព ន គ ព ឃ ញ
  • ឬដ រន ម ខ ឬឈរដ យម នអ ន ត ឬអង គ យខ ពស ជ ងល ក អង គ យ ប រខ នងឲ យល ក ឬអង គ យយ ង សង ហ រ ឬអង គ យសម ដ ងឤក រ: ម លង យល ក ឬយកដ ទ ស ម ល ក ន យ យ ដ យម នម នក តក រ ងច ព ល ក

Users also searched:

ក្រុមប្រឹក្សាធម្មនុញ្ញpdf,

...
...
...