Back

ⓘ សហព័ន្ធកីឡាបាល់ទាត់អាស៊ី




សហព័ន្ធកីឡាបាល់ទាត់អាស៊ី
                                     

ⓘ សហព័ន្ធកីឡាបាល់ទាត់អាស៊ី

សហព័ន្ធកីឡាបាល់ទាត់អាស៊ី សរសេរកាត់ថា AFC, គឺជាសហព័ន្ធមួយក្នុងចំណោមសហព័ន្ធកីឡាបាត់ទាត់ទាំង ៦ របស់ហ្វីហ្វា និងត្រូវជាអង្គភាពគ្រប់គ្រងនៃសមាគមកីឡាបាល់ទាត់នៅអាស៊ីនិងអូស្ត្រាលី។ វាមានសមាជិកប្រទេសចំនួន ៤៧ ដែលសុទ្ធតែមានទីតាំងស្ថិតនៅទ្វីបអាស៊ីទាំងអស់ ចំណែកឯប្រទេសដែលឆ្លងទ្វីបគឺមិនរាប់បញ្ចូលឡើយ – ដូចជា អាស៊ែបៃសង់ ចចជី កាសាក់ស្ថាន រុស្ស៊ី និងតួកគី។ ប្រទេសស៊ីប អាមេនី និងអ៊ីស្រាអែលគឺត្រូវជាសមាជិកយូហ្វា ទោះបីជាប្រទេសទាំងបីនេះមានទីតាំងភូមិសាស្ត្រនៅទ្វីបអាស៊ីក្តី។ ប្រទេសអូស្ត្រាលីដែលត្រូវជាអតីតសមាជិកនៃ OFC បានចូលរួមជាមួយសហព័ន្ធកីឡាបាល់ទាត់អាស៊ីនៅក្នុងឆ្នាំ២០០៦។ ក្វាម និងកោះម៉ារីអាណាខាងជើងដែលជាទឹកដីរបស់សហរដ្ឋអាមេរិកនៅអូសេអានីក៏ត្រូវជាសមាជិកនៃ AFC ផងដែរ។ ទីក្រុងហុងកុង និងម៉ាកាវក៏ជាសមាជិកនៃ AFC ដែរ ទោះបីជាក្រុងទាំងពីរមិនមានឯករាជ្យពេញលេញក៏ដោយ ។

សហព័ន្ធកីឡាបាល់ទាត់អាស៊ី AFC ត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ១៩៥៤ នៅឯទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ ទីស្នាក់ការបច្ចុប្បន្នមានទីតាំងស្ថិតនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ហើយមានលោកសាលម៉ាន ប៊ីន អ៊ីប្រាហ៊ីម អាល់ កាលីហ្វាជាប្រធាន។

                                     

1. ប្រវត្តិ

សហព័ន្ធកីឡាបាល់ទាត់អាស៊ីត្រូវបានបង្កើតឡើងនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ១៩៥៤។ ប្រទេសសមាជិកស្ថាបនិកនៃ AFC មានដូចជា៖ អាហ្វកានីស្ថាន ភូមាមីយ៉ាន់ម៉ា សាធារណរដ្ឋចិនចិនតៃប៉ិ ហុងកុង អ៊ីរ៉ង់ ឥណ្ឌា អ៊ីស្រាអែល ឥណ្ឌូនេស៊ី ជប៉ុន កូរ៉េខាងត្បូង ប៉ាគីស្ថាន ហ្វីលីពីន សិង្ហបុរី និងវៀតណាមខាងត្បូង។

ពានរង្វាន់ជើងឯកប្រចាំទ្វីបអាស៊ី គឺជាការប្រកួតកីឡាបាល់ទាត់ប្រចាំទ្វីបចំណាស់ជាងគេទីពីរនៅលើពិភពលោក ដោយមានក្រុមចំនួន ៤ ចូលរួមនៅក្នុងការប្រកួតដំបូងក្នុងឆ្នាំ១៩៥៦ នៅឯទីក្រុងហុងកុង។

សហព័ន្ធកីឡាបាល់ទាត់នារីអាស៊ី ALFC គឺជាផ្នែកមួយនៃ AFC ដែលគ្រប់គ្រងកីឡាបាល់ទាត់នារីនៅអាស៊ី។ ក្រុមនេះបានបង្កើតនៅខែមេសា ឆ្នាំ១៩៦៨ នៅក្នុងកិច្ចប្រជុំកីឡារវាងតៃវ៉ាន់ ហុងកុង ម៉ាឡេស៊ី និងសិង្ហបុរី។ នៅឆ្នាំ១៩៨៦ ALFC ក៏ត្រូវបញ្ចូលជាមួយ AFC ជាផ្លូវការ។ សហព័ន្ធកីឡាបាល់ទាត់នារីអាស៊ីបានរៀបចំកម្មវិធីប្រកួតដូចជា៖ ពានរង្វាន់ជើងឯកនារីប្រចាំទ្វីបអាស៊ី ចាប់ធ្វើឡើងដំបូងនៅឆ្នាំ១៩៧៥ ពានរង្វាន់ជើងឯកនារីប្រចាំទ្វីបអាស៊ីអាយុក្រោម១៩ឆ្នាំ និងពានរង្វាន់ជើងឯកនារីប្រចាំទ្វីបអាស៊ីអាយុក្រោម១៧ឆ្នាំ។

                                     

2. វាទប្បដិវាទ

សហព័ន្ធកីឡាបាល់ទាត់អាស៊ីធ្លាប់ត្រូវបានគេចោទប្រកាន់ពីបទបក្សពួកនិយមនយោបាយនិងសកម្មភាពអំពើពុករលួយពីមុនមក។

ហាឃីម អាល-អារ៉ៃប៊ីដែលបច្ចុប្បន្នត្រូវជាជនភៀសខ្លួននយោបាយកំពុងរស់នៅប្រទេសអូស្ត្រាលី, ធ្លាប់បានកងនគរបាលជាតិថៃចាប់ខ្លួនខណៈពេលកំពុងធ្វើដំណើរកំសាន្តនៅប្រទេសថៃក្នុងកំឡុងខែវិច្ឆិកា ឆ្នាំ២០១៨។ លោកត្រូវបានប្រឈមនឹងការចោទប្រកាន់ពីការធ្វើបត្យាប័នពីរដ្ឋាភិបាលបារ៉ែនស្តីពីការចោទប្រកាន់ មិនពិត ជុំវិញការចូលរួមរបស់លោកនៅក្នុងការបះបោរនៅបារ៉ែនកាលពីឆ្នាំ២០១១។ ដោយសារតែប្រទេសថៃមិនបានចុះហត្ថលេខាលើអនុសញ្ញាទាក់ទងស្ថានការណ៍ជនភៀសខ្លួន លោកសាលម៉ាន ប៊ីន អ៊ីប្រាហ៊ីម អាល់ កាលីហ្វាដែលជាសមាជិករាជវង្សនៃប្រទេសបារ៉ែនបានកើតមានការព្រួយបារម្ភជាខ្លាំងដោយខ្លាយថារឿងទាំងនេះអាចនឹងបង្កឱ្យមានការប្រឆាំងជំទាស់ពីសំណាក់អន្តរជាតិ។ ទីបំផុត ប្រទេសអូស្ត្រាលីហើយនិងហ្វីហ្វាក៏សម្រេចចូលធ្វើអន្តរាគមន៍ហើយនៅខែកុម្ភៈ ឆ្នាំ២០១៩ ហាឃីមក៏ត្រូវមន្ត្រីថៃដោះលែងវិញ។ នេះគឺជាចំណុចមួយដែលបង្ហាញអំពីការរីករាលដាលនៃអំពើពុករលួយនយោបាយនៅក្នុងសហព័ន្ធ។

                                     

3. អតីតសមាជិក

  • សមាគមកីឡាបាល់ទាត់អ៊ីស្រាអែល ១៩៥៤–១៩៧៤ ត្រូវបានបណ្តេញចេញពី AFC នៅក្នុងឆ្នាំ១៩៧៤ ដែលជាលទ្ធផលនៃសំណើរបស់គុយវ៉ែតដែលត្រូវបានអនុម័តដោយសំឡេង ១៧ ទល់នឹង ១៣ ដោយមានអនុវប្បវាទ ៦។ វាត្រូវបានក្លាយជាសមាជិកពេញសឹទ្ធិរបស់យូហ្វានៅក្នុងឆ្នាំ១៩៩៤។
  • សហព័ន្ធកីឡាបាល់ទាត់កាសាក់ស្ថាន ១៩៩៣–២០០២ បានក្លាយជាសមាជិកពេញសឹទ្ធិរបស់យូហ្វាក្នុងឆ្នាំ២០០២។
  • សហព័ន្ធកីឡាបាល់ទាត់យេម៉ែនខាងត្បូង, ១៩៧២–១៩៩០។
  • កីឡាបាល់ទាត់នូវែលសេឡង់ បានចូលជាមួយ AFC នៅឆ្នាំ១៩៦៤ ហើយចេញនៅទៅវិញក្នុងឆ្នាំ១៩៦៦ បន្ទាប់ពីខ្លួនក្លាយជាសមាជិកស្ថាបនិកនៃ OFC។
                                     

4. អ្នកឧបត្ថម

ខាងក្រោមនេះគឺជាក្រុមហ៊ុនអ្នកឧបត្ថម sponsors របស់ AFC ៖

  • សាជីវកម្មនីកុន
  • អេមីរ៉ាត
  • ហ្វាម៉ាលីម៉ាត
  • KDDI
  • គីរីន
  • មីកូល័រ
  • ម៉ាគីតា
  • តូយ៉ូតា
  • អាសាហ៊ី
  • មុលថិន
  • ថិកហ័យអឺរ
  • សៃសុន
                                     
  • FIFA, UEFA, UN, គណ កម មក រអ ឡ ព កន ងប រ ឡ ព ក, រដ ឋ ភ ប លន ង សហព ន ធ ក ឡ ប ល ទ ត ន បណ ត ប រទ សផ ស ងៗ, កម មវ ធ សប ប រសធម អន តរជ ត ស ថ ប នរដ ឋ
  • ក ឡ ប ល ទ ត ក ឡ ជ ស គ ល ទ កកក ត រ វប នន ច លមកក ន ងទសវត ស រដ ឋ ភ ប លជប នដ កន ប រទ សដ យផ អ កល រដ ឋធម មន ញ ញប រទ សជប ន អ ម រ ក ប រទ សន អ ស អ រ ប
  • ន ក ឡ អន ដរជ ត ដ យម នភ ពជ សម ជ កព ញល ញន ក ន ងសហភ ពសម គមន ក ឡ ប ល ទ ត អ រ ប UEFA ន ង សហព ន ធ ក ឡ ហ កឃ ទ កកក Ice Hockey អន តរជ ត IIHF
  • ច ណ ចជ ក ល ក ន ក រត ងទ ល ន ដ ប ងន ល ទ វ បអ ម រ ចដ យជនជ ត អ ស ប រ ណគ ស ថ តន ក រ មក រស រ វជ រ វន ងក រព ភ ក ស ន ឡ យ ទ រ ស ត ដ លព ញន យមប ផ តគ

Users also searched:

...