Back

ⓘ សង្គ្រាមណាប៉ូឡេអូនីក




សង្គ្រាមណាប៉ូឡេអូនីក
                                     

ⓘ សង្គ្រាមណាប៉ូឡេអូនីក

សង្គ្រាមណាបូឡេអូនីក ឫ សង្គ្រាមណាប៉ូលេអូនីក គឺជាចំនួននៃជម្លោះធំៗបូកចូលគ្នាដែលកើតឡើងរវាងចក្រភពបារាំងនិងសម្ព័ន្ធមិត្តរបស់ខ្លួន, ដឹកនាំដោយណាប៉ូលេអុងទី១, ប្រឆាំងក្រុមសម្ព័ន្ធភាពមហាអំណាចអឺរ៉ុប, ដែលហិរញ្ញប្បទាននិងនាំមុខដោយចក្រភពអង់គ្លេស។ សង្គ្រាមនេះច្រើនបែងចែកជាជម្លោះធំៗចំនួនប្រាំគឺ: សម្ព័ន្ធភាពទីបី, ទីបួន, ទីប្រាំ, ទីប្រាំមួយ, និងទីប្រាំពីរ ។

បន្ទាប់ពីបានក្លាយជាកុងស៊ុលដំបូងនៃប្រទេសបារាំង, ណាប៉ូឡេអុងបានប្រែក្លាយបារាំងដែលធ្លាប់ជាសាធារណរដ្ឋពោរពេញទៅដោយភាពចលាចល អោយទៅជារដ្ឋថ្មីដែលមានស្ថេរភាពខាងហិរញ្ញវត្ថុ, មានភាពរឹងមាំខាងការិយាធិបតេយ្យ និងមានពលទាហានដែលសម្បូរទៅដោយភាពប៉ិនប្រសប់។ នៅឆ្នាំ១៨០៥, អូទ្រីស និងរុស្ស៊ីបានប្រកាសសង្គ្រាមមកលើបារាំង ដែលគេច្រើនស្គាល់ថា សង្គ្រាមនៃសម្ព័ន្ធភាពទីបី ; ជាលទ្ធផល, ទ័ពបារាំងបានយកឈ្នះលើទ័ពសម្ព័ន្ធភាពអូទ្រីស-រុស្ស៊ីនៅឯសមរភូមិអូស្ទ័រលីតក្នុងខែធ្នូ ឆ្នាំ១៨០៥, វិបត្តិជម្លោះមួយនេះត្រូវបានគេចាត់ទុកថាជាព្រឹត្តិការណ៍ដ៏សំខាន់ជាងគេក្នុងសង្គ្រាមណាប៉ូឡេអូនីក; មិនត្រឹមតែប៉ុណ្ណោះទេ, វាក៏គេចាត់ទុកថាជាជ័យជម្នះដ៏អស្ចារ្យមួយរបស់ណាប៉ូឡេអុងផងដែរ។ ប៉ុន្តែនៅខាងសមុទ្រវិញ, ទ័ពជើងទឹកអង់គ្លេសបានទទួលជ័យជម្នះដ៏លើសលប់មួយមកលើទាហានជើងទឹកអេស្ប៉ាញ-បារាំងនៅក្នុងសមរភូមិត្រាហ្វហ្គា; ជាលទ្ធផល, សមុទ្រនៅភាគខាងលិចអឺរ៉ុបត្រូវធ្លាក់ក្រោមការគ្រប់គ្រងរបស់អង់គ្លេស។ ដោយមានភាពព្រួយបារម្ភពីការកើនអំណាចរបស់បារាំង,ព្រុសបាននាំមុខបង្កើត សម្ព័ន្ធភាពទីបួន ជាមួយរុស្ស៊ី, សាកសូនី, និងស៊ុយអែត ហើយក៏ប្រកាសសង្រ្គាមលើបារាំងនៅខែតុលា នៃឆ្នាំ១៨០៦។ កងទ័ពណាប៉ូឡេអុងបានយកឈ្នះលើទ័ពព្រុសនៅក្នុងសមរភូមិជេណា និងទ័ពរុស្ស៊ីនៅក្នុងសមរភូមិហ្រ្វៃឡង់ Friedland។ ជម្លោះប្រឆាំងនឹងបារាំង សម្ព័ន្ធភាពទីប្រាំ ក៏បានចាប់ផ្តើមម្តងទៀតក្នុងឆ្នាំ១៨០៩, ដែលដឹកនាំដោយអូទ្រីស ប៉ុន្តែត្រូវបានបរាជ័យ។

ណាប៉ូឡេអុងបានវាយលុកចូលព័រទុយហ្គាល់; ដែលជាសម្ព័ន្ធមិត្តតែមួយគត់របស់អង់គ្លេសដោយសង្ឃឹមថានឹងធ្វើឱ្យចក្រភពអង់គ្លេសដកខ្លួនចេញពីយុទ្ធការរបស់ខ្លួន។ បន្ទាប់ពីបានកាន់កាប់ទីក្រុងលីស្បោនក្នុងខែកញ្ញា ឆ្នាំ១៨០៧, និងដោយសារកងទ័ពបារាំងភាគច្រើនកំពុងស្ថិតនៅលើដែនដីអេស្ប៉ាញ, ណាប៉ូឡេអុងបានឈ្លាតឱកាសប្រឆាំងនឹងអតីតសម្ព័ន្ធមិត្តរបស់ខ្លួនដោយដកហូតសឹទ្ធអំណាចពីរាជវង្សបរបន ហើយក៏ប្រកាសប្រគល់តំណែងព្រះមហាក្សត្រអេស្ប៉ាញទៅឱ្យបងប្រុសរបស់ទ្រង់ដែលមានព្រះនាមថាហ្សូសែហ្វទី១។ ដោយទទួលការគាំទ្រពីអង់គ្លេស, ព័រទុយហ្គាល់ និងអេស្ប៉ាញបានខិតខំប្រឹងប្រែងរើបម្រះប្រឆាំងនឹងបារាំងវិញ, ហើយនៅទីបំផុតក៏បានបណ្តេញបារាំងចេញពីឧបទ្វីបអ៊ីបេរីក្នុងឆ្នាំ១៨១៤។

ទន្ទឹមនឹងនេះដែរ, ប្រទេសរុស្ស៊ីដែលពុំពេញចិត្តនៅក្រោមបារាំងក៏បានវាយបកមកលើប្រព័ន្ធទ្វីបម្តងហើយម្តងទៀតដែលធ្វើឱ្យណាប៉ូឡេអុងបើកការវាយលុកដ៏ធំមួយចូលទៅក្នុងរុស្ស៊ីនៅឆ្នាំ១៨១២។ ជាលទ្ធផល, បារាំងបានចាញ់ក្នុងយុទ្ធនាការនេះហើយក៏ត្រូវបង្ខំចិត្តដកទ័ពខ្លួនចេញពីដែនដីរុស្ស៊ី។

ដោយឃើញថាបារាំងកំពុងចាញ់សង្គ្រាមបែបនេះ, ព្រុស, អូទ្រីស, និងរុស្ស៊ីបាននាំគ្នាបង្កើតក្រុម សម្ព័ន្ធភាពទីប្រាំមួយ ហើយក៏ចេញនូវយុទ្ធនាការថ្មីប្រឆាំងនឹងបារាំង ហើយមិនយូរប៉ុន្មានក៏បានយកឈ្នះលើទ័ពណាប៉ូឡេអុងនៅក្នុងសមរភូមិលែបស៊ីកនៃឆ្នាំ១៨១៣។ ក្រុមសម្ព័ន្ធមិត្តក៏បន្តវាយបារាំងពីទិសខាងកើតខណៈពេលដែលអេស្ប៉ាញនិងព័រទុយហ្គាល់កំពុងច្រានបារាំងពីទិសខាងលិចចេញពីឧបទ្វិបអ៊ីបេរី។ ទ័ពរបស់ក្រុមសម្ព័ន្ធមិត្តក៏បានកាន់កាប់ទីក្រុងប៉ារីសនៅចុងខែមីនា នៃឆ្នាំ១៨១៤ រួចហើយក៏និរទេសណាប៉ូឡេអុងចេញពីបារាំងទៅអ៊ិលបា, រាជវង្សបរបនក៏ឡើងកាន់កាប់អំណាចជាព្រះមហាក្សត្របារាំងជាបន្ត។ មួយឆ្នាំក្រោយមក, ណាប៉ូឡេអុងបានរត់ចេញពីអ៊ិលបារួចចូលមកកាន់កាប់ប្រទេសបារាំងសារជាថ្មី។ សម្ព័ន្ធភាពទីប្រាំពីរ ក៏បានបង្កើតឡើងដើម្បីទរទល់នឹងណាប៉ូឡេអុង, ប៉ុន្តែលើកនេះខុសប្លែកពីមុនៗ, ទ័ពសម្ព័ន្ធមិត្តបានយកឈ្នះលើទ័ពរបស់ណាប៉ូឡេអុងនៅក្នុងសមរភូមិដំបូងគឺសមរភូមិវ៉ាត់ធឺលូក្នុងខែឧសភា ឆ្នាំ១៨១៥។ ណាប៉ូឡេអុងត្រូវបានគេនិរទេសម្តងទៀតប៉ុន្តែលើកនេះគឺទៅកោះហ្សង់ ហេលីណាដែលស្ថិតនៅកណ្តាលមហាសមុទ្រអាត្លង់ទិក។

សមាជក្រុងវីយែនបានផ្តល់នូវសន្តិភាពនិងការផ្លាស់ប្តូរព្រំដែនអឺរ៉ុបជាច្រើន។ សង្គ្រាមនេះបានផ្តល់ផលជាច្រើនដល់ពិភពលោក, ដូចជាការរីករាលដាលនៃលទ្ធិជាតិនិយម និងសេរីនិយម, ចក្រភពអង់គ្លេសឡើងក្លាយជាកំពូលមហាអំណាចពិភពលោក, ចលនាដើម្បីឯករាជ្យនៅអាមេរិកឡាទីនដែលជាលទ្ធផលធ្វើឱ្យដួលរលំចក្រភពអេស្ប៉ាញ, ការបង្រួបបង្រួមជាតិនិងទឹកដីរបស់អាល្លឺម៉ង់និងអ៊ីតាលី, និងការរកឃើញបង្កើតវិធីសាស្រ្តថ្មីៗក្នុងការធ្វើសង្គ្រាមជាដើម។

                                     

1. មូលហេតុ

ការផ្ទុះចេញឡើងនៃបដិវត្តន៍បារាំងបានទទួលនូវការរិះគុណ និងការគំរាមកំហែងយ៉ាងខ្លាំងពីពួកមហាអំណាចអឺរ៉ុប ដែលដល់ថ្នាក់ឈានទៅដល់ការប្រហារជីវិតនៃព្រះមហាក្សត្របារាំងនាពេលនោះព្រះនាមល្វីទី១៦, ហើយក្រោយមករបបរាជានិយមបារាំងក៏ត្រូវបានផ្តួលរលំ។ នៅឆ្នាំ១៧៩៣, ចក្រភពអូទ្រីស, រាជាណាចក្រសាឌីនា, ណាបផល, ព្រុស, ចក្រភពអេស្ប៉ាញ និងចក្រភពអង់គ្លេសបាននាំគ្នាបង្កើតនូវក្រុមសម្ព័ន្ធភាពទីមួយដើម្បីបញ្ឍប់ភាពវឹកវរនៅក្នុងប្រទេសបារាំង។ ការប្រើប្រាស់វិធានការណ៍ដូចជា ការកេណ្ឌទ័ពទ្រង់ទ្រាយធំ, ការធ្វើកំណែទម្រង់ខាងយោធា និងវិធានការណ៍ផ្សេងៗទៀត បានបណ្តាលឱ្យបារាំងកម្ចាត់ក្រុមសម្ព័ន្ធភាពទាំងនេះបាន ទោះបីជាកំពុងមានសង្គ្រាមស៊ីវិលកើតឡើងក្នុងប្រទេសក៏ដោយ។ ណាប៉ូឡេអុងដែលពេលនោះជាឧត្តមសេនីយ៍ម្នាក់នៅក្នុងជួរកងទ័ពបារាំង បានបង្ខំឱ្យអូទ្រីសចុះហត្ថលេខាលើសន្ធិសញ្ញាខេមពោ ហ្វមីអូ Campo Formio ដោយបន្សល់ទុកតែចក្រភពអង់គ្លេសតែមួយគត់ដែលនៅប្រឆាំងនឹងសាធារណរដ្ឋបារាំង។

ក្រុមសម្ព័ន្ធភាពទីពីរត្រូវបានបង្កើតឡើងនៅឆ្នាំ១៧៩៨ដោយចក្រភពអង់គ្លេស, អូទ្រីស, ណាបផល, ចក្រភពអូតូម៉ង់, រដ្ឋប៉ាប, ព័រទុយហ្គាល់, រុស្ស៊ី និងស៊ុយអែត។ សាធារណរដ្ឋបារាំង, ដែលនាពេលនោះនៅក្រោមការដឹកនាំរបស់ Directory, បានទទួលរងនូវអំពើពុករលួយ និងជម្លោះផ្ទៃក្នុងជាច្រើន។ សាធារណរដ្ឋបារាំងថ្មីនេះក៏កំពុងជួបនូវវិបត្តិថវិកាជាតិផងដែរ, ដែលធ្វើឱ្យប្រជាជនមួយភាគធំនៃប្រទេសបារាំងស្អប់ខ្ពើមនឹងរដ្ឋាភិបាលយ៉ាងខ្លាំង។ លោកប៉ូណាប៉ាត, ដែលនាពេលនោះជាមេបញ្ជាការកងទ័ពបារាំងក្នុងសង្គ្រាមជាមួយរដ្ឋអ៊ីតាលី, បានបើកការធ្វើយុទ្ធនាការមួយនៅអេហ្ស៊ីបក្នុងគោលបំណងចង់គម្ទិចកន្លែងសេដ្ឋកិច្ចរបស់អង់គ្លេសដែលតាងនៅទីនោះ។ ក្នុងយុទ្ធនាការនេះ, ទ័ពណាប៉ូឡេអុងត្រូវទទួលរងនូវការលោមព័ទ្ធពីគ្រប់ទិសទី, និងមិនអាចយកឈ្នះលើទ័ពសត្រូវក្នុងតំបន់នោះសោះ។

យុទ្ធនាការនៅអេហ្ស៊ីបក៏បានទទួលការបរាជ័យហើយណាប៉ូឡេអុងក៏បានត្រលប់មកប្រទេសបារាំងវិញនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ១៧៩៩។ ពេលមកដល់ប្រទេសបារាំងវិញ, ណាប៉ូឡេអុងក៏បានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាល Directory នៅថ្ងៃទី៩ នៃខែវិច្ឆិកា។

                                     
  • Battle of Austerlitz ក ន ងឆ ន ជម ល ទ ងន ត រ វប នគ ស គ ល ថ សង គ រ ម ណ ប ឡ អ ន ក ដ លគ ឃ ញថ ប រ ងប នពង រ កឥទ ធ ពលន ងទ កដ របស ខ ល នរហ តទ ដល ភ គខ ង
  • ណ ប ឡ អ ងច ញព ត ណ ងហ យក ប នរ ដ អ ត ល ខ ងត ប ងច ញព របបរបស ម រ តផងដ រ រយ ព លច ងបញ ចប ន សង គ រ ម ណ ប ឡ អ ន ក
  • ងអស ឱ យក ល យជ រដ ឋត ម យដ យម នក រដ កន ដ យខ ល នផ ទ ល បន ទ ប ព សង គ រ ម ណ ប ឡ អ ន ក ប នបញ ចប សហព ន ធអ ល ល ម ង ក ត រ វប នបង ក តឡ ង
  • ជ គជ យយ ងស ខ ន ដ លប រឆ ងចក រភពអង គ ល សអ ឡ ងព ល សង រ គ ម ណ ប ឡ អ ង ន ក គ ជ ចម ប ងក ពង ផ ដ ធ សម ប ម សកម មភ ពកប ល សង រ គ ម ន ក ន ងមហ សម ទ រឥណ ណ ដ យឧត តមន វ ឯក ឌ ភ យ រ
  • ភ ម ស ស ត រម ឡ ស ប ងច កជ ត បន គ ម ឡ ស ឧបទ វ ប ឬម ឡ ស ខ ងល ច ន ង ម ឡ ស បរន អ ឬម ឡ ស ខ ងក ត ដ លត បន ទ ង ន ត រ វខណ ឌច កដ យសម ទ រច នខ ងត ប ង
  • ច ចប រជ សម ជវ យ នហ យទ កដ អ រ បក រ យសម យ ណ ប ឡ អ ងក ប នក ណត ន ក ន ងសម ជន មន ត រ ន សង គ រ ម ណ ប ឡ អ ន ក ប នន ច លន វគ ន តស រ ន យមច លក ន ងប រទ សវ ញ

Users also searched:

...