Back

ⓘ មូអាំម៉ា កាដាហ្វី




មូអាំម៉ា កាដាហ្វី
                                     

ⓘ មូអាំម៉ា កាដាហ្វី

តើមូអាម៉ា កាដាហ្វី ពិតជាជនផ្តាច់ការ និងរំលោភសិទ្ធិមនុស្ស​ មែនឬទេ​? សហរដ្ឋអាហ្វ្រិក ជាពិសេសស្ថាប័នគ្រប់គ្រងហិរញ្ញវត្ថុ ដោយមានការចូលរួមពីមជ្ឈិមបូព៌ា។ ឆ្នាំ១៩៩២ បណ្តាប្រទេសនៅក្នុងទ្វីបអាហ្វ្រិក និង មជ្ឈិមបូព៌ាចំនួន ៤៥ ប្រទេស បានរួមឯកភាពគ្នាក្នុងការដំឡើងផ្កាយរណបសម្រាប់ទ្វីបអាហ្វ្រិក និងមជ្ឈិមបូព៌ា។ ការបម្រើសេវាទំនាក់ទំនងទូរគមនាគមន៍ផ្កាយរណបនេះ គឺចិន និងរុស្សី ជាអ្នកជួយ។ ចំណែកចំនួនថវិកាដែលត្រូវចំណាយប្រមាណ៤,៥ ពាន់លានដុល្លារ តែត្រូវការថវិកាចាំបាច់ដំបូងជាង ៣ ពាន់លានដុល្លារ ដើម្បីឱ្យគម្រោងការនេះកើតឡើង។ ដូចនេះ ប្រទេសទាំង៤៥ ដើមឡើយ បានទៅរកកម្ចីពី មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)ដែលគ្រប់គ្រងដោយក្រុម អ៊ីលលូមីណាទី ស្ថិតក្រោមឆាករបស់ មហាអធិរាជលទ្ធិប្រជាធិបតេយ្យ។ នៅឆ្នាំ ២០០៧ លោកកាដាហ្វី បានចូលមកជួយគម្រោងដំឡើងផ្កាយរណបនេះ ដោយផ្តល់ថវិកាប្រមាណ ២,៦ពាន់ដុល្លារ ជាហេតុធ្វើ IMF បាត់បង់ផលប្រយោជន៍ពីកម្ចីការប្រាក់ និងធ្វើអោយលោកកាដាហ្វីមានឥទ្ធិពលនៅមជ្ឈិមបូព៌ា។ លើសពីនេះទៀត លោកកាដាហ្វី បានផ្តួចផ្តើមបង្កើតស្ថាប័នហិរញ្ញវត្ថុ ដើម្បីជួយដល់ទ្វីបអាហ្វ្រិក និងមជ្ឈិមបូព៌ា អោយកាន់រឹងមាំ និងខ្លាំងពូកែ។ ស្ថាប័នហិរញ្ញវត្ថុ ទាំង៣ នោះ រួមមាន៖ ១. មូលនិធិរូបិយវត្ថុអាហ្វ្រិក ការិយាល័យធំនៅប្រទេសកាមេរូន ។ មូលនិធិនេះ គឺបណ្តាប្រទេសនៅអាហ្រ្វិក និង មជ្ឈិមបូព៌ា មិនត្រូវការពឹងលើ IMF របស់ Illuminati ទៀតទេ ប្រទេសដែលខូចប្រយោជន៍ខ្លាំងក្នុងអនាគត គឺប្រទេសបារាំង។ ២. ធនាគារកណ្តាលអាហ្វ្រិក ការិយាល័យធំនៅប្រទេសនីហ្សេរីយ៉ា។ ស្ថាប័ននេះ នឹងធ្វើអោយទ្វីបអាហ្វ្រិក លែងចាយលុយដុល្លាររបស់អាមេរិក ឬ លុយអឺរ៉ូទៀតហើយ ដោយផ្លាស់មកចាយរូបិយប័ណ្ណកណ្តាលរបស់ខ្លួនវិញ។ ៣. ធនាគារវិនិយោគ នឹងបើកឡើងក្នុងប្រទេសលីប៊ី ធនាគារនេះគ្រប់គ្រងការវិនិយោគបណ្តាក់ទុនក្នុងអាហ្វ្រិក និង មជ្ឈិមបូព៌ា។ គំនិតផ្តួចផ្តើមស្ថាប័នទាំង៣ខាងលើនេះ មេដឹកនាំប្រទេសនៅក្នុងទ្វីបអាហ្រ្វិក និងមជ្ឈិមបូព៌ា បានឯកភាពគ្នា ក្នុងបង្កើតអោយមានឡើង ប៉ុន្តែមហាអធិរាជប្រជាធិបតេយ្យ និងប្រទេសអឺរ៉ុប មិនសប្បាយចិត្ត ហើយជំទាស់ដាច់អហង្ការ ព្រោះតែនាំអោយមានការបាត់បង់ផលប្រយោជន៍ច្រើនមហាសាល។ ប្រព័ន្ធផ្សព្វផ្សាយធំៗរបស់ពិភពលោក ជាពិសេសសារព័ត៍មានអាមេរិក និងសម្ព័ន្ធមិត្តអាមេរិក បានបំប៉ោងព័ត៌មាន ផ្ដាយខុសការពិត ភូតកុហកពិភពលោកថា កាដាហ្វី សម្លាប់ប្រជាជនខ្លួនឯង​ ថាជាជនផ្តាច់ការ និងអំពាវដល់ប្រជាជនលីប៊ីងើបប៉ះបោរ​ប្រឆាំងនឹងការដឹកនាំរបសលោក កាដាហ្វី ថែមទាំង​អំពាវអោយប្រជាជនចូលរួមគាំទ្រ​លទ្ធិប្រជាធិបតេយ្យ។ ពេលនោះហើយ ជាពេលវេលាដែលពួកគេចាប់ផ្តើម" ធ្វើបដិវត្តផ្ការីក” ដើម្បីសម្លាញ់លោក កាដាហ្វី។ ដូចនេះ ក្នុងកំឡុងឆ្នាំ២០១១ អង្គការណាតូ NATO បានបើកការវាយប្រហារលើប្រទេសលីប៊ី ដោយស្រែកប្រាប់ពិភពលោកថា" វ៉ៃជនផ្តាច់ការ ដើម្បីការពារសិទ្ធិមនុស្ស” ។ ក្នុងនោះដែរ ប្រទេសបារំាងគឺជាប្រទេសដំបូងគេ បានបើកការវាយប្រហារ តាមផ្លូវអាកាសប្រឆាំងនឹងកងកម្លំាងរដ្ឋាភិបាលស្របច្បាប់លីប៊ី ចំណែកឯសហរដ្ឋអាមេរិក និងអង់គ្លេស ក៏បានរួមគំនិតចូលរួមនៅក្នុងអន្តរាគមន៍យោធានេះដែរ។ => ស្ថានភាពប្រទេសលីប៊ីបច្ចុប្បន្ន អស់រយៈពេលប្រមាណ១០ឆ្នាំកន្លងមកនេះ ចាប់តាំងពីការសម្លាប់មេដឹកនាំ កាដាហ្វី មក ប្រទេសលីប៊ី ធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាមស៊ីវិលដ៍ខ្លោចផ្សារបំផុត បណ្តាលអោយបាត់បង់ជីវិតប្រជាជនរៀងរាល់ថ្ងៃ។ បច្ចុប្បន្ននេះ ប្រទេសលីប៊ី ត្រូវបានហែកជាពីរ គឺលីប៊ីខាងកើតដឹកនាំដោយមេទ័ព ខាលីហ្វា ហាហ្វថា មានមូលដ្ឋាននៅទីក្រុងប៊ែងហ្គាស៊ី ដែលគាំទ្រដោយរុស្ស៊ី និងរដ្ឋាភិបាលលីប៊ីខាងលិច មានមូលដ្ឋាននៅទីក្រុងទ្រីប៉ូលី ដែលមាន អង្គការសហប្រជាជាតិ និងអាមេរិក គាំទ្រ។ ប្រទេសនេះ អាចនឹងហែក១ចំណែកបន្ថែមទៀត ដោយក្រុមប៉ះបោរ ដែលតាំងខ្លួនជាកណ្តាលនិយម និងឥទ្ធិពលសាសនា។ ចំពោះ​សេដ្ឋកិច្ចវិញ ធ្លាក់ចុះស្ទើរសូន្យ ជីវភាពប្រជាជន លំបាកលំបិនខ្លាំងណាស់ ហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស ត្រូវបានបំផ្លាញខ្ទេចខ្ទី។ ប្រជាជនលីប៊ី មានការសោកស្តាយយ៉ាងខ្លាំង ចំពោះការសម្លាប់មេដឹកនាំរបស់ខ្លួន ដែលបានកាន់អំណាចគ្រប់គ្រង ៤២ឆ្នាំ ដោយសារតែជឿលើការញ៉ុះញ៉ុងពីមហាអធិរាជលទ្ធិប្រជាធិបតេយ្យ បានធ្វើអោយប្រទេសក្លាយជាទីលានសង្គ្រាមរហូតដល់សព្វថ្ងៃ។ ប្រភពៈ Ly Yang

Users also searched:

...