Back

ⓘ ស្ថានីយ៍អង្គរបុរី




                                     

ⓘ ស្ថានីយ៍អង្គរបុរី

មកដល់ឆ្នាំ១៩៩៤ ជាលើកដំបូងនៃការសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ ហាវៃ សហរដ្ឋអាមេរិច នៃវិទ្យាស្ថានបូពា៍ដឹកនាំដោយលោកសាស្រ្តាចារ្យបណ្ឌិត Dr. Bion Griffin ជាមួយនិង មហាវិទ្យាល័យបុរាណវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ សហប្រតិបត្តិការនេះមានទឹសដៅ ផ្តោតទៅលើការសិក្សាសម័យមុនអង្គរ ក្នុងតំបន់មេគង្គក្រោមនៅស្រុកអង្គរបុរី ខេត្តតាកែវ ភាគខាងត្យូងនៃប្រទេសកម្ពុជា។ ការស្រាវជ្រាវបានចាប់ផ្តើមនៅ ឆ្នាំ១៩៩៥ ដឹកនាំដោយបណ្ឌិត មីរាម ស្តាក មកពី សកលវិទ្យាល័យហាវៃ សហរដ្ឋអាមេរិច និង លោក សាស្រ្តាចារ្យ ជុច ភឿន អតិតព្រិទ្ធបុរសមហាវិទ្យា ល័យបុរាណវិទ្យាភ្នំពេញ។ ការស្រាវជ្រាវនៅទីក្រុងអង្គរបុរី បានបង្ហាញអោយឃើញអំពីរឹសគល់នៃអាណាចក្រខ្មែរ ពីសតវត្យទី៩ ដល់សតវត្យទី១៤ នៃគ្រឹស្តសករាជ ។ ទីក្រុងអង្គរបុរីនេះ បានបង្ហាញ អំពីការតាំងទីប្រហែល ៤០០ឆ្នាំ មុនគ្រឹស្តសករាជ រហូតដល់ឆ្នាំ៥០០ នៃគ្រឹស្តសករាជ និងបន្តរហូតដល់បច្ចប្បន្នដែល ភ័សតាងសិលាចារិក ដើមសតវត្យទី៧ នៃគ្រឹស្តសករាជនៅទីនោះផងដែរ។ អង្គរបុរីជាទីក្រុងមួយភ្ជាប់ពាណិជ្ជកម្មរវាងប្រទេសចិន និងប្រទេសឥណ្ឌា ដែលមានព្រីកជីកចាស់ៗ ជាច្រើនភ្ជាប់ពីអង្គរបុរីទៅអូកែវ ដែលគេឃើញមានស្លាកស្នាម ដល់បច្ចប្បន្ន ។ការសិក្សាស្រាវជ្រាវបិរេប្រវត្តិសាស្រ្តខ្មែរ ភាគច្រើនសុទ្ធតែជាអ្នកសិក្សាស្រាវជ្រាវជនជាតិបរទេ ស ។ ពួកគេសិក្សាស្រាវជ្រាវអំពីវប្បធម៏ប្រពៃណី ទំនៀមទំលាប់សង្គម និងដើមកំណើតនៃជាតិខ្មែរ។