Back

ⓘ នំពងត្រី
នំពងត្រី
                                     

ⓘ នំពងត្រី

ប្រវត្តិនំកូនត្រី និងនំពងត្រី អ្នកខ្លះហៅថា នំអ៊ី ឬនំបាញ់ចាយនឿក

នំពងត្រី ធ្វើអំពីម្សៅអង្ករដំណើប មានសណ្តែកបាយ ចំហុយ ដាក់អំបិលពូតជាដុំស្នូលពណ៌លឿង ដូចពងត្រី និងមានទឹកផ្អែម ធ្វើពីស្ករត្នោត ឬស្ករអំពៅ ថែមបន្ទះខ្ញី រោយល្ងលីង។ នៅតំបន់ ខ្លះនៃប្រទេសខ្មែរគេថែមទឹកខ្ទិះដូងមុននឹងបរិភោគ។ ទាំងអស់នេះ សុទ្ធតែជាធនធានរបស់ខ្មែរ ជនជាតិកំណើតដើមលើទឹកដីចេនឡា។ នៅតំបន់មេគង្គកម្ពុជាក្រោម គេច្រើនហៅនំនេះថា នំក្រូចទឹក គឺជានំក្រូច ដូចគ្នានឹងនំក្រូចចៀនដែរ គ្រាន់តែគេដាក់ទឹកផ្អែម និងទឹកខ្ទិះ ជាជាងបំពង។

ចំណែក នំម្សៅ ដែលគេលុញតូចៗ បណ្តែតជាមួយនំពងត្រី តែគ្មានស្នូល គេហៅថា នំកូនត្រី។ អ្នកខ្លះ ដែលចូលចិត្តរក្សាប្រពៃណីរបស់ខ្លួនថា ជាជាតិចិន គេចូលចិត្ត ហៅនំកូនត្រី ថាជានំអ៊ីវិញ។ ខ្លះហៅ នំនេះថា បាញ់ចាយនឿក គឺជាភាសាវៀតណាម ហៅនំរបស់ខ្មែរ។ នៅពេល វៀតណាម ដណ្តើមយកប្រទេសខ្មែរក្រោមចូលក្រោមអំណាចរបស់ខ្លួនបានហើយ ក៏រៀបចំរំលាយអ្វីៗ ដែលជាសម្បត្តិអត្តសញ្ញាណរបស់ខ្មែរចោលអោយអស់ពីទឹកដីខ្មែរក្រោមតួយ៉ាង ដូចជា គេបំភ្លៃ ការរោយល្ងលីង លើនំពងត្រី ទៅជាការរោយសណ្តែកដីលីងទៅលើនំជាជំនួសវិញ ដើម្បីបំបែកអត្តសញ្ញាណរបស់នំនេះអោយក្លាយទៅជារចនាបថប្លែកមួយបែបផ្សេងទៀតរបស់ជាតិគេ។

មានខ្មែរយើងខ្លះៗទៀត ចូលចិត្តបង្អួតបញ្ចេញខ្លួនថា ជាជនដែលចេះភាសាបរទេសច្រើន ឬ ចូលចិត្តអែបអបបរទេសមិនសូវចូលចិត្ត ហៅឈ្មោះ នំ ជាភាសាខ្មែរ ដើមកំណើតរបស់ខ្លួនទេ ចេះតែនាំគ្នាហៅថា បាញ់ចាយនឿក ឬនំអ៊ី ទៅវិញ។ ម៉្លោះហើយ ឈ្មោះដើមកំណើតរបស់នំ ដែលជារបស់ខ្មែរយើង ក៏ត្រូវរលាយបាត់បង់ទៅបន្តិចម្តងៗ ដោយឯកឯង ជាពិសេស នៅតាមទីក្រុងធំៗ ដែលបរិបូណ៌ទៅដោយមនុស្សចំណូលថ្មី និងមនុស្ស ដែលចូលចិត្តត្រងទទួលវប្បធម៌បរទេសជំនួសវប្បធម៌ ឬសគល់របស់ខ្លួន៕

នំពងត្រី ធ្វើ អំពី ម្សៅ អង្ករ ដំណើប មាន សណ្តែកបាយ ចំហុយ ដាក់ អំបិល ពូត ជា ដុំស្នូល ពណ៌លឿង ដូច ពងត្រី និង មានទឹកផ្អែម ធ្វើពី ស្ករត្នោត ឬ ស្ករអំពៅ ថែម បន្ទះខ្ញី រោយ ល្ងលីង ។ នៅ តំបន់ ខ្លះ នៃ ប្រទេស ខ្មែរ គេថែម ទឹក ខ្ទិះដូង មុន នឹង បរិភោគ ។ ទាំងអស់ នេះ សុទ្ធតែ ជា ធនធាន របស់ ខ្មែរ ជនជាតិ កំណើត ដើម លើ ទឹកដី ចេនឡា ។

ចំណែក នំម្សៅ ដែល គេ លុញ តូចៗ បណ្តែត ជាមួយ នំពងត្រី តែ គ្មានស្នូល គេ ហៅ ថា នំកូនត្រី។ អ្នកខ្លះ ដែល ចូលចិត្ត លើក បញ្ចើច ខ្លួន ថា ជា ជាតិចិន ចូលចិត្ត ហៅ នំកូនត្រី ថា ជា នំអ៊ី វិញ។ ខ្លះ ហៅ នំនេះ ថា បាញ់ចាយនឿក banh chai nuoc គឺជា ភាសា វៀតណាម ហៅ នំរបស់ខ្មែរ នៅ ពេល វៀតណាម ដណ្តើម យក ប្រទេស ខ្មែរ ក្រោម ចូល ក្រោម អំណាច របស់ខ្លួន បាន ហើយ ក៏ រៀប ចំ រំលាយ អ្វីៗ ដែលជា សម្បត្តិ របស់ខ្មែរ ចោល អោយ អស់ ពី ទឹកដី ខ្មែរក្រោម តួយ៉ាង ដូចជា គេ បំភ្លៃ ការរោយ ល្ងលីង លើ នំពងត្រី ទៅជា ការរោយ សណ្តែកដី លីង ទៅ លើនំ ជា ជំនួសវិញ ដើម្បី បំបែក អត្តសញ្ញាណ របស់ នំ នេះ អោយ ក្លាយ ទៅ ជា រចនាបថ ប្លែក មួយបែប ផ្សេង ទៀត របស់ ជាតិគេ

មាន ខ្មែរយើង ខ្លះ ចូលចិត្ត បង្អួត បញ្ចេញ ខ្លួន ថា ជាជន ដែល ចេះ ភាសាបរទេស ច្រើន ឬ ចូលចិត្ត អែបអប បរទេស មិនសូវ ចូលចិត្ត ហៅ ឈ្មោះ នំ ជា ភាសាខ្មែរ ដើម កំណើត របស់ខ្លួន ទេ ចេះ តែ នាំគ្នា ហៅថា បាញ់ចាយនឿក ឬ នំអ៊ី ទៅវិញ។ ម៉្លោះហើយ ឈ្មោះ ដើមកំណើត របស់ នំ ដែល ជា របស់ ខ្មែរយើង ក៏ត្រូវ រលាយ បាត់បង់ទៅ ដោយ ឯកឯង ជាពិសេស នៅតាម ទីក្រុងធំៗ ដែល បរិបូណ៌ ទៅដោយ មនុស្ស ចំណូលថ្មី និង មនុស្ស ដែល ចូលចិត្ត ត្រង ទទួល វប្បធម៌ បរទេស ជំនួស វប្បធម៌ ឬសគល់ របស់ខ្លួន ។

វិធី​ធ្វើ

ដោយវិធីធ្វើទាំងអស់ ចែកចេញជា៣ដំណាក់កាល

ដំណាក់កាលទី១៖ គឺយើងត្រូវធ្វើស្នូលនំ និងលាយគ្រឿងផ្សំ

ដោយគ្រឿងផ្សំមានដូចជា៖

-ខ្ទិះដូង

-ល្ង

-ម្សៅដំណើប

-សណ្តែកបាយ ពណ៌លឿង

-ស្ករត្នោត ឬ ស្ករស

-ស្លឹកខ្ទឹម, ខ្ទឹមស និង ខ្ទឹមក្រហម

*របៀបធ្វើ ពីដំបូងយើងត្រូវធ្វើស្នូលនំបាញ់ចានឿកជាមុនសិន ដោយយើងត្រូវជ្រើសរើសយកសណ្តែកបាយ បរិមាណដែលអ្នកគិតថា សមល្មមនឹងទទួលទានគ្រប់គ្រាន់ បន្ទាប់មកយើងត្រូវលាងសណ្តែកនោះយ៉ាងហោចណាស់២ដងបានហើយ រួចដាក់សណ្តែកនោះចូលក្នុងឆ្នាំង ដោយដាក់បរិមាណទឹកឲ្យច្រើន ដូចជាការដាំបបរដែរ រួចដាក់អំបិលនិងប៊ីចេញចូល។

បន្ទាប់ពីនេះយើងក៏យកវា ទៅដាក់ដាំឲ្យពុះ ពោលគឺដាំឲ្យឆ្អិនដើម្បីឲ្យសណ្តែកផុយល្អ។ ក្រោយពីសណ្តែកឆ្អិនហើយ យើងត្រូវយកឆ្នាំងឬក៏ខ្ទះផ្សេងមួយទៀត រួចចាក់ខ្ទិះដូងចូលដោយយក ខ្ទិះដើមសុទ្ធមិនដាក់ទឹក ប្រើសីតុណ្ហភាពភ្លើងខ្លាំងល្មម បន្ទាប់មកដួសសណ្តែកដែលឆ្អិនអម្បាញមិញ ដាក់់ចូលទៅក្នុងទៅក្នុងខ្ទិះដូងនោះ រួចកូវា ឬ ឆាវាឲ្យរីងទឹក ពោលគឺកូឲ្យវាដាច់ទឹក។

បន្ទាប់ពីនេះយើងត្រូវហាន់ស្លឹកខ្ទឹមឲ្យតូច និងបំពងខ្ទឹមស និងខ្ទឹមក្រហម រួចដាក់វាចូលទៅក្នុងសណ្តែកខ្ទិះដូង ដែលយើងទើបតែកូឲ្យដាច់ទឹកអម្បាញមិញនេះ បន្ទាប់មកទៀត យើងក៏ច្របល់ ឬក៏ច្របាច់វា ធ្វើយ៉ាងណាឲ្យវាចូលគ្នាសប់ល្អ រួចភ្លក់រសជាតិរបស់វាមើល ហើយបើស្ទើរមិនសូវត្រូវនឹងចំណង់ចំណូលចិត្តរបស់អ្នក អ្នកក៏អាចបន្ថែមគ្រឿងផ្សំថែមទៀត ដោយមានដូចជា ស្ករស អំបិល ប៊ីចេង តាមចំណូលដែលអ្នកចូលចិត្ត។

ក្រោយពីលាយគ្រឿងផ្សំសព្វគ្រប់អស់ហើយ យើងក៏ចាប់ផ្តើមមូលស្នូលសណ្តែកនោះ ឲ្យដូចជាកូនបាល់ដូច្នោះដែរ ប៉ុន្តែមូលវាឲ្យតូចៗបានហើយ ដើម្បីងាយស្រួលក្នុងការវិចខ្ជប់សំបក នៅដំណាក់កាលទី២ ។

យ៉ាងណាមិញ ការធ្វើស្នូលបានចប់រួចរាល់ ឥលូវនេះចូលមកដល់ការធ្វើសំបកខ្ជប់ស្នូលវិញម្តង ងាយៗមិនពិបាក ដោយគ្រាន់តែយកម្សៅដំណើប យកមកលាយជាមួយនឹងខ្ទិះដូង ឬទឹកឆ្អិនធម្មតាក៏បាន ដាក់បរិមាណទឹកវាឲ្យល្មមជាមួយនឹងម្សៅ ដើម្បីចៀសវាងកុំឲ្យម្សៅនោះជ្រាយពេក ឬក៏រឹងពេក ដែលពិបាកក្នុងការខ្ចប់ជាមួយនឹងស្នូល។

ដំណាក់កាលទី២៖

គឺរបៀបស្ងោរនំ ដោយយើងត្រូវដាក់ដាំទឹកនៅក្នុងឆ្នាំងធំល្មមមួយ ចាំរហូតដល់ទឹកនោះពុះ បន្ទាប់មកយើងក៏ ច្បិចយកម្សៅតូចល្មមយកមកខ្ចប់ ជាមួយស្នូលនំម្តងមួយគ្រាប់ៗ ទំលាក់វាចូលទៅក្នុងទឹកដែលកំពុងពុះនោះ ត្រូវលុញនំនោះក្នុងទម្ងន់ដៃថ្មមៗ កុំប្រើកំលាំងធ្ងន់ពេក បើពុំនោះទេពេលដែលដាក់ចូលក្នុងទឹកពុះមិនយូរប៉ុន្មាន វានឹងធ្លាយស្នូលចេញមកក្រៅជាក់ជាមិនខាន។

ខណៈដែលយើងកំពុងលុញជាបន្តបន្ទាប់ យើងនឹងឃើញមាននំមួយចំនួនវានឹងអណ្តែតមកខាងលើ ដែលជាសញ្ញាបញ្ជាក់ថាវាបានឆ្អិនហើយ ឃើញបែបនេះយើងគប្បីស្រង នំដែលអណ្តែតនោះដាក់នៅក្នុងទឹកធម្មតា មិនក្តៅ ហើយក៏មិនត្រជាក់។ ចំណែកឯការធ្វើនំអីុវិញគឺងាយស្រួលបំផុត ដោយគ្រាប់តែលុញ ម្សៅខ្ជប់នំបាញ់ចានឿកនោះ ឲ្យតូចៗ រួចទម្លាប់ចូលក្នុងទឹកដែលកំពុងពុះនោះ រងចាំវាអណ្តែតមកខាងលើរួចស្រងជាចេញជាការស្រេច។

គូសបញ្ជាក់ថា ដំណាក់កាលទី២នេះ គឺយើងត្រូវដាក់ភ្លើងឲ្យទឹកពុះរហូត ចាប់តាំងពីចាប់ផ្តើមដំណើរការរហូតដល់ចប់ដំណើរការ ។

ដំណាក់កាលទី៣៖

គឺជាដំណើរការចុងក្រោយ នោះគឺការធ្វើទឹកស្ករ ដែលក្នុងនោះយើងចង់ធ្វើជាស្ករស ក៏បាន ឬក៏ជាស្ករត្នោតក៏បានតាមចំណង់ចំណូលចិត្តរបស់យើង យើងគប្បីចិតខ្ញីជាបន្ទះស្តើងៗ ដាក់ចូលទៅក្នុងទឹកស្ករដែលយើងធ្វើនោះ ដើម្បីបន្ថែមក្លិន និងរសជាតិ ឲ្យកាន់តែឈ្ងុយឆ្ងាញ់៕

Bánh Trôi & Bánh Chay

អ្នកស្រី កែវ ច័ន្ទបូរណ៍

យួន ជាជនជាតិ១របស់ប្រទេសចិន ត្រូវជម្លៀសមករស់នៅតាមដងទន្លេមេគង្គអាស៊ីខាងក្រោម ធ្វើសង្រ្គាមដណ្តើមយកប្រទេសចម្ប៉ា ជាប្រទេសខ្លួន ដូច្នេះប្រពៃណីទំនៀមទម្លាប់ចិន យួន អត់ខុសគ្្្នាទេសូម្បីថ្ងៃចូលឆ្នាំ តែចិនមានតែ នំ អ៉ី អត់មាននំបាញ់ចានឿកទេ។ យួនខ្មែរនៅក្បែរគ្នា ខ្មែរមាននំពងលលកខ្លួនឯង ប្តូរពីបាញ់ ចានឿកមកជានំក្រូច ដែលស្រដៀងនំបាញ់ចានឿកដែលមានសណ្តែកចំហុយជាស្នូល តែនំដែលធ្វើពីម្សៅខ្សាយទាំងមូលបែរជាមិនស្ងោ មិនដាក់ទឹកស្ក តែធ្វើម្សៅ និងស្នូលឲ្យផ្អែមស្រាប់ ធប់ល្ងជាប់នំ ហើយដាក់ចៀនក្នុងខ្លាញ់ ទៅវិញ។

TO BE EDITED LATER--