Back

ⓘ នរោត្តម រណឫទ្ធិ




នរោត្តម រណឫទ្ធិ
                                     

ⓘ នរោត្តម រណឫទ្ធិ

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គឺអ្នកនយោបាយកម្ពុជា។ ព្រះអង្គគឺជាព្រះរាជបុត្រទីពីររបស់ព្រះបាទនរោត្តម សីហនុនិងត្រូវជាព្រះរាមនៃព្រះមហាក្សត្រកម្ពុជាបច្ចុប្បន្នគឺព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិគឺជាព្រះប្រធានគណបក្សរាជានិយមមួយនៅកម្ពុជាដែលមានឈ្មោះថាគណបក្សហ៊្វុនស៊ិនប៉ិចហើយបានជាប់ឆ្នោតក្លាយជានាយករដ្ឋមន្រ្តីទីមួយនៃកម្ពុជាពីឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ១៩៩៧ ហើយបន្ទាប់មកក៏បានក្លាយជាព្រះប្រធានរដ្ឋសភាចន្លោះឆ្នាំ១៩៩៨ ដល់ងឆ្នាំ២០០៦។

ព្រះអង្គម្ចាស់ រណឫទ្ធិគឺជានិស្សិតបញ្ចប់ការសិក្សានៅសកលវិទ្យាល័យប្រូវេនហើយបានផ្តើមអាជីពព្រះអង្គជាអ្នកស្រាវជ្រាវនិងសាស្រ្តាចារ្យផ្នែកច្បាប់នៅប្រទេសបារាំង។ ព្រះអង្គបានចុះចូលជាមួយហ៊្វុនស៊ិនប៉ិចក្នុងឆ្នាំ១៩៨៣ ហើយបានក្លាយជាប្រធានបុគ្គលិកនិងជាអង្គមេបញ្ជាការនៃកងទ័ពជាតិសីហនុ Armée nationale sihanoukiste។ ព្រះអង្គក៏បានក្លាយជាអង្គលេខាធិការហ៊្វុនស៊ិនប៉ិចនៅឆ្នាំ១៩៨៩ ហើយជាប្រធានបក្សនៅឆ្នាំ១៩៩២។ ក្រោយពីហ៊្វុនស៊ិនប៉ិចបានឈ្នះឆ្នោតនៅឆ្នាំ១៩៩៣, គណបក្សព្រះអង្គក៏បានទៅបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សប្រជាជនកម្ពុជា ដែលធ្វើឱ្យកម្ពុជានាពេលនោះមាននាយករដ្ឋមន្រ្តីចំនួនពីររូប។ ព្រះអង្គម្ចាស់ រណឫទ្ធិគឺជាសហនាយករដ្ឋមន្រ្តីទីមួយនៃកម្ពុជាហើយសម្តេចហ៊ុន សែនគឺជាសហនាយករដ្ឋមន្រ្តីទីពីរ។ ក្នុងនាមជានាយករដ្ឋមន្រ្តីទីមួយ រណឫទ្ធិបានលើកកម្ពស់ផលប្រយោជន៍អាជីវកម្មនៅកម្ពុជាទៅដល់មេដឹកនាំនៅតាមតំបន់ប្រទេសនិងបានបង្កើតក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ចាប់ពីឆ្នាំ១៩៩៦, ទំនាក់ទំនងរវាងរណឫទ្ធិនិងហ៊ុន សែនគឺកាន់តែយ៉ាប់យ៉ីនឡើងដោយសម្តចេ រណឫទ្ធិបានរអ៊ូរទាំពីការលែកអំណាចរដ្ឋាភិបាលមិនស្មើគ្នារវាងគណបក្សហ៊្វុនស៊ិនប៉ិចនិងគណបក្សប្រជាជនកម្ពុជា។ ក្រោយមក មេដឹកនាំទាំងពីររូបក៏ចាប់ផ្តើមប្រកែកគ្នាជាសាធារណៈអំពីបញ្ហានានាដូចជា ការអនុវត្តគម្រោងសាងសង់ ការចុះហត្ថលេខាលើកិច្ចសន្យាអភិវឌ្ឍន៍អចលនទ្រព្យ និងការចងសម្ព័ន្ធភាពរបស់ក្រុមទាំងពីរជាមួយខ្មែរក្រហម។ នៅខែកក្កដា ឆ្នាំ១៩៩៧ ការប៉ះទង្គិចគ្នាដ៏ធំបានកើតឡើងរវាងគណបក្សហ៊្វុនស៊ិនប៉ិចនិងគណបក្សប្រជាជន, ការប្រយុទ្ធប្រឆាំងគ្នានេះបានបង្ខំឱ្យរណឫទ្ធិនិរទេសទៅក្រៅប្រទេស។ នៅខែបន្ទាប់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិក៏ត្រូវបានទម្លាក់ចេញពីតំណែងជានាយករដ្ឋមន្រ្តីទីមួយ។ ព្រះអង្គបានត្រឡប់មកប្រទេសកម្ពុជាវិញនៅខែមីនា ឆ្នាំ១៩៩៨ ដើម្បីដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិចព្រះអង្គនៅក្នុងការបោះឆ្នោតឆ្នាំ១៩៩៨។ នៅពេលគណបក្សហ៊្វុនស៊ិនប៉ិចបានចាញ់ការបោះឆ្នោតឆ្នាំ១៩៩៨ សម្តេច រណឫទ្ធិបានប្រឆាំងជំទាស់ទៅនឹងលទ្ធផលការបោះឆ្នោត, នៅខែវិច្ឆិកា ឆ្នាំ១៩៩៨ ព្រះអង្គក៏បានក្លាយជាប្រធានរដ្ឋសភា។ ព្រះអង្គត្រូវបានគេមើលឃើញថាជាអ្នកដែលអាចស្នងរាជ្យបន្តជាព្រះមហាក្សត្រកម្ពុជាពីសម្តេចព្រះសីហនុ ក៏ប៉ុន្តែនៅឆ្នាំ២០០១ ព្រះអង្គបានប្រកាសថាទ្រង់មិនមានចំណាប់អារម្មណ៍លើការស្នងបន្តរាជ្យបន្តពីព្រះបិតារបស់ព្រះអង្គឡើយ។ ក្នុងនាមជាព្រះប្រធានរដ្ឋសភា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិគឺជាសមាជិកម្នាក់ក្នុងចំណោមសមាជិកទាំងប្រាំបួននៃក្រុមប្រឹក្សារាជបល្ល័ង្ក។ នៅឆ្នាំ២០០៤ ក្រុមប្រឹក្សារាជសម្បត្តិ បានសម្រេចជ្រើសរើសសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ឡើងគ្រងរាជសម្បត្តិ បន្តពីសម្តេចព្រះសីហនុ។

នៅខែមីនា ឆ្នាំ២០០៦ សម្តេចក្រុមព្រះបានលាលែងពីតំណែងជាព្រះប្រធានរដ្ឋសភាហើយនៅខែតុលា ឆ្នាំ២០០៦ ព្រះអង្គត្រូវបានបណ្តេញចេញជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច។ នៅខែបន្ទាប់ ព្រះអង្គបានបង្កើតគណបក្សនរោត្តម រណឫទ្ធិ គនរ។ ការចោទប្រកាន់និងការផ្តន្ទាទោសព្រះអង្គពីបទកេងបន្លំលួច ប្រាក់ បានធ្វើឱ្យព្រះអង្គនិរទេសទៅក្រៅស្រុកម្តងទៀត។ សម្តេចក្រុមព្រះ រណឫទ្ធិបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ បន្ទាប់ពីត្រូវបានលើកលែងទោសនៅខែកញ្ញា ឆ្នាំ២០០៨ ហើយក៏បានចូលនិវត្តន៍ពីការងារនយោបាយ។ នៅចន្លោះឆ្នាំ២០១០ និងឆ្នាំ២០១២ ព្រះអង្គបានទទួលបរាជ័យក្នុងការបញ្ចូល គនរ ឱ្យបញ្ចូលជាមួយគណបក្សហ៊្វុនស៊ិនប៉ិច។ នៅឆ្នាំ២០១៤ ព្រះអង្គបានបង្កើតគណបក្សតូចមួយឈ្មោះថាគណបក្សសង្គមរាស្រ្តរាជាធិបតេយ្យ មុនពេលចុះចូលជាមួយហ៊្វុនស៊ិនប៉ិចម្តងទៀតក្នុងខែមករា ឆ្នាំ២០១៥។ ក្រោយមក ព្រះអង្គក៏ត្រូវគេបោះឆ្នោតជ្រើសរើសជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិចវិញ។

                                     

1. ដើមជីវិត

នរោត្តម រណឫទ្ធិបានប្រសូតនៅថ្ងៃទី២ ខែមករា ឆ្នាំ១៩៤៤ នៅរាជធានីភ្នំពេញ និងជាបុត្រទីពីររបស់សីហនុនិងភរិយាដំបូងរបស់ព្រះអង្គគឺ ផាត់ កាញ៉ុល។ រណឫទ្ធិត្រូវបានបែកពីមាតាទ្រង់នៅជន្មាយុ ៣ វស្សានៅពេលដែលព្រះនាងត្រូវរៀបអភិសេយម្តងទៀត ហើយក្រោយៗមក រណឫទ្ធិត្រូវបានមើលថែដោយម្តាយមីងរបស់ព្រះអង្គព្រះនាម នរោត្តម គិតកានយ៉ានិងក្មួយស្រីគឺនរោត្តម សុបាណា។ រណឫទ្ធិបានចូលរៀនថ្នាក់បឋមសិក្សានៅសាលានរោត្តម ហើយបាបបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យនៅ Lycée Français René Descartes ក្នុងទីក្រុងភ្នំពេញ។ ពេលនៅកុមារភាព, ព្រះអង្គមានទំនាក់ទំនងជិតស្និទ្ធជាមួយជីដូនជីតាព្រះអង្គព្រះនាម នរោត្ដម សុរាម្រិត និងស៊ីសុវត្ថិ កុសមៈ ប៉ុន្តែត្រូវនៅឃ្លាតឆ្ងាយពីព្រះបិតារបស់ទ្រង់។ នៅឆ្នាំ១៩៥៨ រណឫទ្ធិត្រូវបានបញ្ជូនទៅបន្តការសិក្សានៅម៉ាស៊ីល ជាមួយប្អូនប្រុសរបស់ទ្រង់ព្រះនាមនរោត្តម ចក្រពង្ស។ រណឫទ្ធិបានគ្រោងនឹងសិក្សាផ្នែកវិជ្ជសាស្រ្តព្រោះថាទ្រង់ពូកែខាងផ្នែកវិទ្យាសាស្រ្តប៉ុន្តែមាតារបស់ទ្រង់គឺក្សត្រីកុសមៈបានបញ្ចុះបញ្ចូលបង្គាប់ទ្រង់ឱ្យរៀនផ្នែកច្បាប់។ បន្ទាប់ពីបញ្ចប់ថ្នាក់វិទ្យាល័យនៅក្នុងឆ្នាំ១៩៦១ ព្រះអង្គបានចុះឈ្មោះចូលរៀនច្បាប់ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យប៉ារីស។ នៅប៉ារីស ទ្រង់មានភាពពិបាកក្នុងការផ្តោតទៅលើការសិក្សារបស់ទ្រង់ព្រោះថាសម្រស់សង្គមទីក្រុងប៉ារីសនៅពេលនោះមានភាពទាក់ទាញយ៉ាងខ្លាំង។

នៅឆ្នាំ១៩៦២, រណឫទ្ធិបានចុះឈ្មោះចូលរៀនក្នុងគណៈសាស្រ្តាចារ្យច្បាប់នៅឯសកាលវិទ្យាល័យប្រូវេន Provence។ ព្រះអង្គទទួលបានបរិញ្ញាបត្រនិងបរិញ្ញាបត្រជាន់ខ្ពស់ក្នុងឆ្នាំ១៩៦៨ និងឆ្នាំ១៩៦៩ ដោយមានជំនាញខាងផ្នែកច្បាប់សាធារណៈ។ បន្ទាប់ពីបញ្ចប់ថ្នាក់អនុបណ្ឌិត រណឬទ្ធិបានប្រឡងយកសញ្ញាប័ត្របណ្ឌិតនៅឆ្នាំ១៩៦៩។ ព្រះអង្គបានវិលត្រឡប់មកប្រទេសកម្ពុជាវិញនៅខែមករា ឆ្នាំ១៩៧០ ហើយបានប្រកបរបរជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ នៅពេលដែលលោកនាយករដ្ឋមន្រ្តីលន់ នល់បានធ្វើរដ្ឋប្រហារទម្លាក់សម្តេចសីហនុនៅខែមីនា ឆ្នាំ១៩៧០ រណឫទ្ធិត្រូវបានគេបណ្តេញចេញពីការងាររបស់ទ្រង់ហើយក៏បានភៀសខ្លួនចូលទៅក្នុងព្រៃដែលនៅទីនោះទ្រង់ជាសហការីជិតស្និទ្ធរបស់មេដឹកនាំចលនាប្រឆាំងមួយចំនួន។ ក្នុងឆ្នាំ ១៩៧១ រណឫទ្ធិត្រូវបានរដ្ឋាភិបាលចាប់ខ្លួនរួមជាមួយសមាជិករាជវង្សជាច្រើនទៀតហើយត្រូវបានឃុំខ្លួនក្នុងពន្ធនាគារអស់រយៈពេល ៦ ខែមុនពេលត្រូវបានដោះលែង។ ព្រះអង្គត្រូវបានចាប់ខ្លួនម្តងទៀតនៅឆ្នាំបន្ទាប់ហើយបានឃុំខ្លួនអស់រយៈពេល ៣ ខែទៀត។ ក្នុងឆ្នាំ១៩៧៣ រណឫទ្ធិបានវិលត្រឡប់ទៅសាកលវិទ្យាល័យប្រូវេនវិញ ហើយបានបញ្ចប់ថ្នាក់បណ្ឌិតនៅឆ្នាំ១៩៧៥។ នៅចន្លោះឆ្នាំ១៩៧៦ ដល់ឆ្នាំ១៩៧៩ ទ្រង់បានធ្វើការជាអ្នកស្រាវជ្រាវនៅ CNRS, ហើយទទួលបានសញ្ញាបត្រឧត្តមសិក្សាផ្នែកដឹកនាំផ្លូវអាកាស។ ក្នុងឆ្នាំ១៩៧៩ រណឫទ្ធិបានត្រឡប់ទៅសាកលវិទ្យាល័យប្រូវេនវិញហើយក៏ក្លាយជាសាស្ត្រាចារ្យរង បង្រៀនមុខវិជ្ជាច្បាប់រដ្ឋធម្មនុញ្ញនិងសង្គមនយោបាយ។

                                     

2.1. ការចូលក្នុងការងារនយោបាយ ហ៊្វុនស៊ិនប៉ិច

នៅពេលសម្តេចសីហនុបានបង្កើតគណបក្សហ៊្វុនស៊ិនប៉ិចនៅឆ្នាំ១៩៨១ ព្រះអង្គបានអញ្ជើញបុត្ររបស់ព្រះអង្គឱ្យចុះចូលជាមួយបក្ស ប៉ុន្តែរណឫទ្ធិបានបដិសេដដោយមិនចង់ចូលនិងធ្វើនយោបាយជាមួយពួកខ្មែរក្រហម។ នៅខែមិថុនា ឆ្នាំ១៩៩៣, សីហនុបានជម្រុញឱ្យរណឫទ្ធិចាកចោលពីអាជីពបង្រៀនហើយមកចូលជាមួយហ៊្វុនស៊ិនប៉ិចវិញ លើកនេះរណឫទ្ធិក៏បានយល់ព្រមចុះចូលជាមួយបិតារបស់ទ្រង់។ រណឫទ្ធិត្រូវបានតែងតាំងជាអ្នកតំណាងផ្ទាល់របស់សីហនុហើយបានផ្លាស់ទៅក្រុងបាងកក ប្រទេសថៃ ដែលជាកន្លែងដែលព្រះអង្គទទួលបន្ទុកសកម្មភាពការទូតនិងនយោបាយរបស់ហ៊្វុនស៊ិនប៉ិចនៅអាស៊ី។ នៅខែមិនា ឆ្នាំ១៩៨៥ រណឫទ្ធិត្រូវបានតែងតាំងជាអធិការរងនៃកងទ័ពជាតិសីហនុ ANS ដែលជាកងកម្លាំងប្រដាប់អាវុធរបស់ហ៊្វុនស៊ិនប៉ិច, ហើយនៅក្នុងខែមករា ឆ្នាំ១៩៨៦ ព្រះអង្គបានក្លាយជាអគ្គមេបញ្ជាការនិងជាប្រធានបុគ្គលិក ANS ។

រណឫទ្ធិក៏បានក្លាយជាអគ្គលេខាធិការនៃគណបក្សហ៊្វុនស៊ិនប៉ិចនៅខែសីហា ឆ្នាំ១៩៨៩ បន្ទាប់ពីសីហនុបានលាលែងចេញពីតំណែងជាប្រធាន។ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ១៩៩០ រណឫទ្ធិបានចូលរួមជាមួយក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៃកម្ពុជា ដែលជាស្ថាប័នរដ្ឋបាលបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិដែលមានភារកិច្ចត្រួតត្រាលើកិច្ចការអធិបតេយ្យភាពប្រទេសកម្ពុជា។ នៅពេលកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ត្រូវបានចុះនៅខែតុលាឆ្នាំនោះដែលបានបញ្ចប់ជាផ្លូវការនូវសង្គ្រាមកម្ពុជា-វៀតណាម រណឫទ្ធិគឺជាអ្នកតំណាងឱ្យហ៊្វុនស៊ិនប៉ិចក្នុងចុះលើកិច្ចព្រមព្រៀងនោះ។ នៅខែកុម្ភៈ ឆ្នាំ១៩៩២ ព្រះអង្គត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច។

                                     

2.2. ការចូលក្នុងការងារនយោបាយ ការបោះឆ្នោតឆ្នាំ១៩៩៣

នៅពេលដែលអាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា អ៊ុនតាក់ ដែលជាស្ថាប័នរដ្ឋបាលស្របគ្នាជាមួយ SNC ត្រូវបានបង្កើតឡើងនៅខែកុម្ភៈ ឆ្នាំ១៩៩២, រណឫទ្ធិត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សា។ ព្រះអង្គបានចំណាយពេលវេលាធ្វើដំណើរទៅវិញទៅមករវាងទីក្រុងបាងកកនិងភ្នំពេញហើយខណៈពេលដែលនៅភ្នំពេញ ព្រះអង្គបានដឹកនាំកិច្ចខិតខំប្រឹងប្រែងក្នុងការបើកការិយាល័យគណបក្សហ្វ៊ុនស៊ិនប៉ិចនៅទូទាំងប្រទេសកម្ពុជា។ ជាមួយគ្នានេះដែរ គណបក្សហ៊្វុនស៊ិនប៉ិចបានចាប់ផ្តើមរិះគន់គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច, ជាលទ្ធផល វាក៏បានបង្កឱ្យមានការវាយប្រហារដោយប៉ូលីសមកលើមន្រ្តីជាន់ទាបរបស់គណបក្សហ៊្វុនស៊ិនប៉ិច។ សកម្មភាពនេះបានជម្រុញឱ្យអ្នកស្និទនឹងព្រះអង្គគឺ នរោត្តម សិរីវុទ្ធ និងលោកសម រង្ស៊ីបង្គាប់ព្រះអង្គកុំឱ្យចុះឈ្មោះគណបក្សចូលទៅក្នុងការបោះឆ្នោតឆ្នាំ១៩៩៣។ ក៏ប៉ុន្តែ អ្នកតំណាង សបក គឺលោកអាកាឝ៊ិ-យ៉ាស៊ុយឝ៊ិបានជម្រុញឱ្យរណឫទ្ធិឈរឈ្មោះជាអ្នកបោះឆ្នោត។ រណឫទ្ធិក៏បានទទួលយល់ព្រមឈរឈ្មោះគណបក្សហ៊្វុនស៊ិនប៉ិចហើយការឃោសនាការបោះឆ្នោតក៏បានចាប់ផ្តើមនៅខែមេសា ឆ្នាំ១៩៩៣។ រណឫទ្ធិក៏ដូចជាមន្រ្តីគណបក្សហ៊្វុនស៊ិនប៉ិចផ្សេងទៀតបាននាំគ្នាពាក់អាវយឺតរូបសីហនុនៅអំឡុងពេលកំពុងឃោសនាគណបក្ស។ សកម្មភាពនេះបានអនុលោមតាមច្បាប់បោះឆ្នោតដោយរដ្ឋបាលអ៊ុនតាក់ថាកុំប្រើ"ឈ្មោះ"របស់ព្រះអង្គម្ចាស់សីហនុក្នុងកំឡុងពេលឃោសនាគណបក្ស។ ខណៈពេលនោះដែរសម្តេចបានកំពុងបម្រើការជាប្រធានអព្យាក្រឹតនយោបាយនៃ SNC ។ ការបោះឆ្នោតក៏ចាប់ធ្វើឡើងនៅខែឧសភា ឆ្នាំ១៩៩៣; ហ៊្វុនស៊ិនប៉ិចទទួលបានសំឡេងគាំទ្រប្រមាណ ៤៥% ហើយដណ្តើមអាសនៈសភាបាន ៥៨ អាសនៈក្នុងចំណោមអាសនៈសរុបចំនួន ១២០។ គណបក្សប្រជាជនកម្ពុជាបានបដិសេដមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតហើយថែមទាំងបានចោតថាមានការបន្លំសន្លឹកឆ្នោតទៀតផង។

នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ១៩៩៣ មេដឹកនាំគណបក្សប្រជាជនកម្ពុជាគឺលោកជា ស៊ីមនិងលោកហ៊ុន សែនបានជួបជាមួយសីហនុហើយបានបញ្ចុះបញ្ចូលព្រះអង្គឱ្យដឹកនាំរដ្ឋាភិបាលបណ្តោះអាសន្នដោយមានគណបក្សប្រជាជននិងហ៊្វុនស៊ិនប៉ិចដៃគូចម្រុះ។ រណឫទ្ធិដែលមិនបានចូលពិគ្រោះយោបល់នោះបានសម្តែងការភ្ញាក់ផ្អើល។ ក្នុងពេលជាមួយគ្នានេះដែរ សហរដ្ឋអាមេរិកនិងចិនបានប្រឆាំងនឹងផែនការនេះដែលជាហេតុជំរុញឱ្យសីហនុដកការសម្រេចចិត្តរបស់ព្រះអង្គនៅថ្ងៃបន្ទាប់។ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩៩៣ មេដឹកនាំគណបក្សប្រជាជនកម្ពុជាដឹកនាំដោយលោកឧត្តមសេនីយ៍ស៊ិន សុងនិងចក្រពង្សបានគំរាមដណ្តើមយកខេត្តភាគខាងកើតប្រទេសកម្ពុជាចំនួន ៨។ ពេលនោះ រណឫទ្ធិបានខ្លាចមានសង្គ្រាមស៊ីវិលជាមួយគណបក្សប្រជាជនកម្ពុជា, ដែលមានកម្លាំងទ័ពច្រើនជាងព្រះអង្គ។ ដូចនេះហើយ ព្រះអង្គបានទទួលយល់ព្រមលើគំនិតសហការជាមួយគណបក្សប្រជាជន ហើយបក្សពួកទាំងពីរក៏បានយល់ស្របគ្នាក្នុងការបង្កើតប្រព័ន្ធនាយករដ្ឋមន្រ្តីពីររូបសម្រាប់រដ្ឋាភិបាលថ្មី។ នៅថ្ងៃទី១៤ ខែមិថុនា, រណឫទ្ធិបានធ្វើជាអ្នកនាំមុខការប្រជុំសភាមួយដែលបានធ្វើឱ្យសម្តេចសីហនុក្លាយជាប្រមុខរដ្ឋកម្ពុជាដោយមានហ៊ុន-សែននិងរណឫទ្ធិជាសហនាយករដ្ឋមន្រ្តីនៅក្នុងរដ្ឋាភិបាលបណ្តោះអាសន្ន។ រដ្ឋធម្មនុញ្ញថ្មីត្រូវបានព្រាងក្នុងរយៈពេល ៣ ខែហើយត្រូវបានអនុម័តនៅដើមខែកញ្ញា។ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣, សីហនុបានលាលែងពីតំណែងជាប្រមុខរដ្ឋហើយត្រូវបានតែងតាំងជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាឡើងវិញ។ នៅក្នុងរដ្ឋាភិបាលថ្មី រណឫទ្ធិនិងលោកហ៊ុន-សែនត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីទីមួយនិងនាយករដ្ឋមន្រ្តីទីពីរ។



                                     

3.1. សហនាយករដ្ឋមន្រ្តី ១៩៩៣–១៩៩៧ កិច្ចសហប្រតិបត្តិការជាមួយ គបក

លោកបិននី វីតយ៉ូណូ, ដែលជាតំណាងអគ្គលេខាធិការអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាពីឆ្នាំ១៩៩៤ ដល់ឆ្នាំ១៩៩៧ បានសង្កេតឃើញថាទោះបីរណឫទ្ធិមានឋានៈខ្ពង់ខ្ពស់ជាងលោកហ៊ុន សែនក៏ដោយក៏ព្រះអង្គនៅតែមានអំណាចប្រតិបត្តិតិចជាងដែរ។ រណឫទ្ធិដំបូងឡើយមានការសង្ស័យយ៉ាងខ្ពស់មកលើលោកហ៊ុន សែន, ប៉ុន្តែក្រោយៗមក ពួកគេទាំងពីរក៏បានបង្កើតទំនាក់ទំនងការងារយ៉ាងជិតស្និទ្ធិដោយឯកភាពគ្នាលើសេចក្តីសម្រេចគោលនយោបាយភាគច្រើនដែលបានធ្វើ រហូតដល់ដើមឆ្នាំ១៩៩៦។ នៅខែសីហា ឆ្នាំ១៩៩៣ ក្នុងពេលដែលប្រទេសកម្ពុជាកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលបណ្តោះអាសន្ន, រណឫទ្ធិនិងលោកហ៊ុន-សែនបានដាក់ពាក្យស្នើសុំឱ្យកម្ពុជាក្លាយសមាជិកនៅក្នុងអង្គការអន្តរជាតិនៃភាសាបារាំង។ ការសម្រេចចិត្តចូលរួមក្នុងអង្គការភាសាបារាំងនោះ Francophonie បានធ្វើឱ្យមានការជជែកវែកញែកពិភាក្សានៅក្នុងចំណោមនិស្សិតនៅតាមវិទ្យាស្ថានឧត្តមសិក្សា, ជាពិសេស គឺនិស្សិតមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាដែលបានអំពាវនាវឱ្យប្រើភាសាបារាំងជំនួសឱ្យភាសាអង់គ្លេសវិញ។ ជាការឆ្លើយតប រណឫទ្ធិបានជម្រុញដល់និស្សិតទូទាំងប្រទេសឱ្យរៀនភាសាអង់គ្លេសរួមជាមួយនឹងភាសាបារាំង។

នៅខែសីហា ឆ្នាំ១៩៩៥ រណឫទ្ធិបានសម្តែងការកោតសរសើរចំពោះប្រព័ន្ធនយោបាយនិងសេដ្ឋកិច្ចនៅប្រទេសសឹង្ហបូរី ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។ ដូចដែលព្រះអង្គបានឃើញថា ប្រទេសទាំងនេះមានលក្ខណៈជារបបកូនកាត់ មានការធ្វើអន្តរាគមន៍សេដ្ឋកិច្ចយ៉ាងសកម្ម និងសេរីភាពសារព័ត៌មានការកំណត់ ទាំងនេះអាចជាគំរូដ៏ល្អដើម្បីជំរុញកំណើនសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា។ ព្រះអង្គរណឫទ្ធិបានលើកឡើងនូវទស្សនៈមួយថា ការអភិវឌ្ឍសេដ្ឋកិច្ចគួរតែមានអាទិភាពជាងលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស។ នៅប៉ុន្មានខែដំបូងនៃការដឹកនាំ ព្រះអង្គបានធ្វើពិធីយ៉ាងសកម្មជាមួយមេដឹកនាំនយោបាយមកពីបណ្តាប្រទេសនានាក្នុងតំបន់រួមមានឥណ្ឌូណេស៊ី សិង្ហបុរី និងម៉ាឡេស៊ី, ដើម្បីជំរុញការវិនិយោគនៅកម្ពុជា។ នៅដើមឆ្នាំ១៩៩៤ រណឬទ្ធិបានបង្កើតក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC– Cambodian Development Council ដើម្បីជំរុញដល់ការវិនិយោគបរទេសនៅកម្ពុជា, ព្រះអង្គក៏បានក្លាយជាប្រធានក្រុមប្រឹក្សានេះផ្ទាល់។ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោកមហាធឺ ម៉ូហាម៉ាដ បានគាំទ្រផែនការរបស់ព្រះអង្គម្ចាស់រណឫទ្ធិ និងបានជំរុញពាណិជ្ជករម៉ាឡេស៊ីឱ្យធ្វើការវិនិយោគនិងជួយក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងឧស្សាហកម្មទូរគមនាគមន៍នៅប្រទេសកម្ពុជា។

ក្នុងឋានៈជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រណឫទ្ធិបានផ្តល់ការយល់ព្រមដល់កិច្ចសន្យាអាជីវកម្មចំនួន ១៧ ដែលស្នើដោយពាណិជ្ជករម៉ាឡេស៊ីរវាងខែសីហា ឆ្នាំ១៩៩៤ ដល់ខែមករា ឆ្នាំ១៩៩៥។ គម្រោងភាគច្រើនគឺផ្តោតទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រួមមាន ការសាងសង់ផ្លូវប្រណាំង សម្រាប់ម៉ូតូ ឫកង់ រោងចក្រថាមពល និងស្ថានីយ៍ប្រេងឥន្ធនៈ។ នៅខែវិច្ឆិកា ឆ្នាំ១៩៩៤ CDC បានបើកការដេញថ្លៃដើម្បីសាងសង់កាស៊ីណូមួយនៅជិតក្រុងព្រះសីហនុ ហើយមានសំណើរដែលបានដាក់ដោយក្រុមហ៊ុនចំនួន ៣ គឺ៖ អារ៉ីស្តុន បឺហាត មកពីប្រទេសម៉ាឡេ, យូនីសិនត្រល ខបប៉ូរេសិន មកពីសិង្ហបុរី និងក្រុមហ៊ុនអន្តរជាតិហ៊ីយ៉ាត មកពីសហរដ្ឋអាមេរិក។ សំណើរបស់អារីស្តុនមានតម្លៃប្រមាណ ១,៣ ពាន់លានដុល្លារអាមេរិក និងរួមទាំងការនាំយកនាវាទេសចរណ៍ប្រណីតជាមួយកាស៊ីណូមកកម្ពុជា សម្រាប់ប្រើប្រាស់ផ្ទុកភ្ញៀវទេសចរ រហូតដល់រមណីយដ្ឋានក្រុងព្រះសីហនុត្រូវបានសាងសង់រួច។ មុនពេលការដេញថ្លៃត្រូវបានបញ្ចប់ នាវាទេសចរណ៍របស់អារីស្តុនក៏ត្រូវបានគេនាំមកដល់ទីក្រុងភ្នំពេញនៅដើមខែធ្នូ។ លោកវេង សិរីវុឌ្ឍ ដែលជារដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានមានការសង្ស័យថាប្រកត់ជាមានការចរចាគ្នាអ្វីមួយនៅពីក្រោយរវាង CDC និងអារីស្តុន, ប៉ុន្តែទោះបីជាយ៉ាងណា លោកនូវតែប្រគល់កុងត្រាទៅឱ្យរណឫទ្ធិចុះនៅខែមករា ឆ្នាំ១៩៩៥។

នៅឆ្នាំ១៩៩២ រដ្ឋបាលអ៊ុនតាក់បានហាមឃាត់ការកាប់ឈើនិងនាំចេញឈើដែលជាឧស្សាហកម្មធំនិងជាប្រភពចំណូលបរទេស។ នៅខែតុលា ឆ្នាំ១៩៩៣ រណឫទ្ធិបានចេញបទបញ្ជាឱ្យដកបម្រាមនេះចេញជាបណ្តោះអាសន្នដើម្បីអនុញ្ញាតឱ្យនាំចេញនូវដើមឈើដែលត្រូវបានគេកាប់រួចហើយ ឫដួលរលំដោយខ្លួនឯង។ ក្រុមខ្មែរក្រហមដែលពេលនោះកំពុងគ្រប់គ្រងលើដីព្រៃជាច្រើននៅក្នុងតំបន់ភាគខាងលិចនិងខាងជើងនៃប្រទេសកម្ពុជាដែលមានព្រំប្រទល់ជាប់ប្រទេសថៃ, ហើយដើម្បីបន្តធ្វើប្រតិបត្តិការ ខ្មែរក្រហាមបានកាប់ឈើក្នុងតំបន់ខ្លួនហើយលក់ឈើទាំងនោះទៅឱ្យក្រុមហ៊ុនព្រៃឈើថៃ។ រដ្ឋាភិបាលកម្ពុជាមិនអាចអនុវត្តឆន្ទៈរបស់ខ្លួននៅក្នុងទឹកដីខ្មែរក្រហមបានទេប៉ុន្តែកម្ពុជាត្រូវការប្រមូលចំណូលពីការកាប់ឈើ។ នៅខែមករា ឆ្នាំ១៩៩៤ រណឫទ្ធិនិងលោកហ៊ុន-សែនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីថៃឈ្មោះឈួន លីកផៃ។ កិច្ចព្រមព្រៀងនេះបានចែងថា ដើមឈើដែលត្រូវបានកាប់រួច ឫដួលរលំដោយខ្លួនឯងនឹងត្រូវនាំចេញទៅប្រទេសថៃ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ១៩៩៤។ កិច្ចព្រមព្រៀងនេះក៏បានរៀបចំឱ្យមានតំបន់គយពិសេសនៅក្នុងទឹកដីថៃ ដែលអនុញ្ញាតឱ្យមន្រ្តីគយកម្ពុជាធ្វើការត្រួតពិនិត្យកំណត់ហេតុនិងប្រមូលពន្ធនាំចេញ។

ការហាមឃាត់កាប់ព្រៃឈើបានចូលជាធរមាននៅថ្ងៃទី៣១ ខែមីនា ឆ្នាំ១៩៩៤ ប៉ុន្តែដើមឈើនៅតែបន្តដួលរលំហើយកន្លែងស្តុកឈើថ្មីត្រូវបានបង្កើតឡើង។ រណឫទ្ធិនិងលោកហ៊ុន-សែនបានផ្តល់សេចក្តីអនុញ្ញាតពិសេសមួយសម្រាប់ឈើដែលត្រូវនាំចេញទៅប្រទេសកូរ៉េខាងជើង។ ពួកគេបាននឹងបន្តអនុវត្តការហាមឃាត់នៃការនាំចេញជាទៀងទាត់និងផ្តល់ការអនុញ្ញាតិពិសេសដើម្បីឃ្លាស្តុកឈើដែលដួលរលំទាំងនៅនឹងកន្លែងរហូតដល់ការដកអំណាចរបស់ព្រះអង្គម្ចាស់រណឫទ្ធិនៅឆ្នាំ១៩៩៧។ យោងតាមភូគព្ភវិទូជនជាតិកាណាដាម្នាក់ឈ្មោះហ្វីលីព ឡេ ប៊ីលឡន បានឱ្យដឹងថា រណឫទ្ធិនិងលោកហ៊ុន-សែនបានគាំទ្រសកម្មភាពកាប់ឈើរបស់ខ្មែរក្រហមជាបន្តបន្ទាប់ព្រោះវាបានផ្តល់ប្រភពចំណូលក្រៅស្រុក ដើម្បីទ្រទ្រង់សកម្មភាពនយោបាយរបស់អ្នកទាំងពីរ។ ក្រោមការគ្រប់គ្រងរដ្ឋបាលរបស់រណឫទ្ធិ ក្រុមហ៊ុនសាមលីង ប៊ឺហាតរបស់ម៉ាឡេស៊ីនិងម៉ាក្រូ-ផានីនរបស់ប្រទេសឥណ្ឌូនេស៊ី គឺជាអ្នកទទួលផលធំបំផុតពីកិច្ចសន្យារបស់រដ្ឋាភិបាលព្រោះនៅក្នុងឆ្នាំ១៩៩៤-១៩៩៥ ក្រុមហ៊ុនឈើទាំងពីរនេះទទួលបានសិទ្ធិក្នុងការកាប់ឈើ ៨០៥,០០០ ហិកតានិងដីព្រៃចំនួន ១,៤ លានហិកតារៀងៗខ្លួន។

                                     

3.2. សហនាយករដ្ឋមន្រ្តី ១៩៩៣–១៩៩៧ ជម្លោះនៅក្នុងរដ្ឋាភិបាល

នៅខែតុលា ឆ្នាំ១៩៩៤ រណឫទ្ធិនិងលោកហ៊ុន សែនបានទម្លាក់លោកសម រង្ស៊ីចេញពីតំណែងជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនៅអំឡុងពេលដែលនាយករដ្ឋមន្រ្តីទាំងពីរបានកំពុងរើរៀបចំគណៈរដ្ឋមន្រ្តីឡើងវិញ។ លោកសម រង្ស៊ីត្រូវបានតែងតាំងតំណែងដោយរណឫទ្ធិនៅឆ្នាំ១៩៩៣ ប៉ុន្តែនាយករដ្ឋមន្រ្តីទាំងពីរមានអារម្មណ៍មិនស្រួលពេលធ្វើការងារជាមួយលោកសម រង្ស៊ីព្រោះថាលោកសម រង្ស៊ីបានចោទប្រកាន់រដ្ឋាភិបាលថាបានប្រព្រឹត្តិអំពើពុករលួយ។ ការបណ្តេញចេញរបស់លោកសម រង្ស៊ីបានធ្វើឱ្យព្រះអង្គម្ចាស់នរោត្តម សិរីវុឌ្ឍមានការមិនពេញចិត្តនឹងរដ្ឋាភិបាលហើយមួយខែក្រោយមកក៏បានលាលែងចេញពីតំណែងរបស់ព្រះអង្គជារដ្ឋមន្រ្តីក្រសួងការបរទេស។ នៅខែមីនា ឆ្នាំ១៩៩៥ នៅក្នុងវេទិកាសិក្សាស្តីពីអំពើពុករលួយនៅកម្ពុជា លោកសម រង្ស៊ីបានសាកសួររណឫទ្ធិជាសាធារណៈអំពីការទទួលយកយន្ដហោះហ្វុកឃឺ ២៨ និងថវិកាចំនួន ១០៨ លានដុល្លារពីអារីស្តុន ប៊ឺហាត។ ទាំងនេះបានធ្វើឱ្យរណឫទ្ធិខឹងយ៉ាងខ្លាំងរហូតបានបណ្តេញលោកសម រង្ស៊ីចេញពីគណបក្សហ្វ៊ុនស៊ិនប៉ិចនៅខែឧសភា ឆ្នាំ១៩៩៥។ នៅខែបន្ទាប់ រណឫទ្ធិបានណែនាំចលនាសភាដើម្បីដកតំណែងលោកសម រង្ស៊ីចេញជាសមាជិកសភា។

នៅឆ្នាំ១៩៩៥, រណឫទ្ធិបានធ្វើការអំពាវនាវឱ្យមានទោសប្រហារជីវិត, ឃាតករនិងអ្នកជួញដូរគ្រឿងញៀនណាដែលចាប់បាននឹងត្រូវយកទៅកាត់ទោសប្រហារជីវិតដោយរដ្ឋ។

ចាប់ពីខែមករា ឆ្នាំ១៩៩៦ តមក ទំនាក់ទំនងរវាងរណឫទ្ធិជាមួយនិងហ៊ុន សែនបានចាប់ផ្តើមមានភាពតានតឹងឡើងៗ។ ហ៊ុន សែនបានដាក់សារាចររបស់រដ្ឋាភិបាលដើម្បីកំណត់ថ្ងៃ៧ មករា ជាថ្ងៃឈប់សម្រាកជាតិ, ជាខួបនៃការរំដោះទីក្រុងភ្នំពេញពីពួកខ្មែរក្រហមដោយកងកម្លាំងវៀតណាម។ រណឫទ្ធិបានព្រមចុះហត្ថលេខារបស់ព្រះអង្គទៅនឹងសារាចរ សកម្មភាពនេះបានធ្វើឱ្យសម្តេចសីហនុនិងមេដឹកនាំហ៊្វុនស៊ិនប៉ិចមួយចំនួនផ្ទុះកំហឹង។ ប៉ុន្មានថ្ងៃក្រោយមក បន្ទាប់ពីការមិនពេញចិត្តពីសមាជិកបក្សបានធូរបន្តិច, រណឫទ្ធិបានចោទប្រកាន់ជាសាធារណៈថាកងទ័ពវៀតណាមបានទន្ទ្រានកាន់កាប់ទឹកដីនៃខេត្តចំនួន ៤ របស់ប្រទេសកម្ពុជាដែលមានព្រំប្រទល់ជាប់នឹងវា។ បើយោងតាមលោកវីតយ៉ូណូបានឱ្យដឹងថា រណឫទ្ធិចង់សាកល្បងមើលការឆ្លើយតបរបស់ហ៊ុន សែនចំពោះការចោទប្រកាន់របស់ព្រះអង្គ ក៏ប៉ុន្តែលោកហ៊ុន សែនបានសម្ងំនិងមិនអើពើចំពោះការចោទប្រកាន់របស់ព្រះអង្គសោះ។ ក្នុងអំឡុងពេលប្រជុំលាក់ការរបស់គណបក្សហ្វ៊ុនស៊ិនប៉ិចនៅចុងខែមករា ឆ្នាំ១៩៩៦ សមាជិកគណបក្សហ៊្វុនស៊ិនប៉ិចបានរិះគន់លោកហ៊ុន សែននិងគណបក្សប្រជាជនកម្ពុជាពីបទធ្វើអាជីវកម្មផ្តាច់មុខអំណាចរដ្ឋាភិបាលហើយក៏បានស្តីបន្ទោសព្រះអង្គម្ចាស់រណឫទ្ធិចំពោះការចុះចូលជាមួយលោកហ៊ុន សែនផងដែរ។

នៅខែកុម្ភៈ ឆ្នាំ១៩៩៦ រណឫទ្ធិបានសម្តែងការព្រួយបារម្ភចំពោះការពន្យាពេលម្តងហើយម្តងទៀតនៅក្នុងការសាងសង់រមណីយដ្ឋានកាស៊ីណូនៅក្រុងព្រះសីហនុដែលលោកបានចុះកិច្ចព្រមព្រៀងជាមួយអារីស្តុនកាលពីខែមករា ឆ្នាំ១៩៩៥ មក។ អារីស្តុនបានបន្ទោសកង្វះអាជ្ញាធររដ្ឋាភិបាលក្នុងក្រុងព្រះសីហនុចំពោះការពន្យាពេល។ នៅចុងខែមេសា ឆ្នាំ១៩៩៦ រដ្ឋាភិបាលកម្ពុជាបានបង្កើតអាជ្ញាធរអភិវឌ្ឍន៏ក្រុងព្រះសីហនុ SDA ដើម្បីត្រួតពិនិត្យកិច្ចការបទបញ្ញត្តិនិងសម្រួលដល់ការអភិវឌ្ឍន៍។ នៅក្នុងសន្និសីទមួយនៅខែឧសភា ឆ្នាំ១៩៩៦ រណឬទ្ធិបានចោទប្រកាន់ថាក្រសួងដែលគ្រប់គ្រងដោយសមាជិកគណបក្សប្រជាជនកម្ពុជាកំពុងពន្យាពេលឯកសារដែលត្រូវការដើម្បីបំពេញការយល់ព្រមនៃគម្រោងអារីស្តុនដោយចេតនា។ យោងតាមលោកស្រីជូឡុង សូមូរ៉ាដែលជាអតីតអភិបាលរងនៃធនាគារកណ្តាលកម្ពុជា ជាមួយនិងភរិយារបស់លោកសម រង្ស៊ី បានឱ្យដឹងថា ការពន្យារពេលគឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់លោកហ៊ុន សែនក្នុងការបំផ្លាញគម្រោងនានារបស់រណឫទ្ធិ។ ដើម្បីជាការសងសឹក រណឫទ្ធិបានណែនាំសហរដ្ធមន្រ្តីក្រសួងមហាផ្ទៃរបស់ហ៊្វុនស៊ីនប៉ិចគឺលោកយូ ហុកគ្រីឱ្យបិទកាស៊ីណូទាំងអស់នៅក្នុងប្រទេសដោយលើកឡើងពីអវត្តមាននៃការអនុញ្ញាតច្បាប់។ រណឫទ្ធិក៏បានស្នើឱ្យលុបចោលនូវកិច្ចសន្យាជាមួយអារីស្តុនដោយសារតែការពន្យារពេលយូរ។ លោកហ៊ុន សែនបានធ្វើការឆ្លើយតបដោយជួបជាមួយលោកមហាធឺហើយបានធានាគាត់ថាកិច្ចព្រមព្រៀងដែលរណឫទ្ធិបានយល់ព្រមពីមុននឹងត្រូវទទួលយក។

នៅឯសមាជគណបក្សហ៊្វុនស៊ិនប៉ិចនៅខែមីនា ឆ្នាំ១៩៩៦ រណឫទ្ធិបានសម្តែងភាពមិនសប្បាយចិត្តចំពោះទំនាក់ទំនងរបស់ព្រះអង្គជាមួយឯកឧត្តមហ៊ុន-សែននិងគណបក្សប្រជាជនកម្ពុជា។ ព្រះអង្គបានប្រៀបធៀបតួនាទីរបស់ទ្រង់ដែលជានាយករដ្ឋមន្រ្តីនិងរដ្ឋមន្រ្តីគណបក្សហ៊្វុនស៊ិនប៉ិចទៅនឹង"អាយ៉ង"។ ព្រះអង្គក៏បានសាកសួរគណបក្សប្រជាជនកម្ពុជាជុំវិញការពន្យាពេលក្នុងការតែងតាំងមន្រ្តីមូលដ្ឋានរបស់គណបក្សហ៊្វុនស៊ិនប៉ិចជាមេឃុំ។ រណឫទ្ធិបានគំរាមថានឹងរំលាយរដ្ឋសភាមុនដំណាច់ឆ្នាំ១៩៩៦ ប្រសិនបើកង្វលរបស់គណបក្សហ៊្វុនស៊ិនប៉ិចនៅតែមិនទាន់ដោះស្រាយ។ សមាជិកសភាគណបក្សហ៊្វុនស៊ិនប៉ិចមួយចំនួនដូចជាលោកឡយ ស៊ីមឈាង និងលោកអះម៉ាត់ យ៉ះយ៉ាបានអំពាវនាវឲ្យរណឫទ្ធិផ្សះផ្សាជាមួយលោកសម រង្ស៊ីនិងធ្វើការជាមួយគណបក្សខ្មែររួបរួមជាតិដែលទើបបង្កើតថ្មីក្នុងការបោះឆ្នោតសកលខាងមុខនេះ។ នៅថ្ងៃ២៧ ខែមេសា រណឫទ្ធិខណៈពេលកំពុងធ្វើវិស្សមកាលនៅប៉ារីសបានចូលរួមប្រជុំជាមួយសម្តេចសីហនុ លោកសម រង្ស៊ី ព្រះអង្គម្ចាស់ចក្រពង្សនិងសិរីវុឌ្ឍ។ ប៉ុន្មានថ្ងៃក្រោយមក សម្តេចសីហនុបានចេញសេចក្ដីជូនដំណឹងសរសើរលោកហ៊ុន សែននិងគណបក្សប្រជាជនស្របពេលដែលបញ្ជាក់ថាគណបក្សហ៊្វុនស៊ិនប៉ិចគ្មានចេតនាចាកចេញពីរដ្ឋាភិបាលចម្រុះនោះទេ។ យោងទៅតាមវីតយ៉ូណូ៖ សេចក្តីថ្លែងការណ៍របស់សីហនុគឺជាការប៉ុនប៉ងដើម្បីបំបាត់ភាពតានតឹងរវាងរណឫទ្ធិនិងហ៊ុន សែន។ ហ៊ុន សែនបានបដិសេធការផ្សះផ្សារបស់ព្រះមហាក្សត្រហើយបានឆ្លើយតទៅព្រះអង្គវិញដោយការផ្សព្វផ្សាយលិខិតសាធារណៈជាច្រើនរិះគុណទ្រង់ រណឫទ្ធិ និងគណបក្សហ៊្វុនស៊ិនប៉ិចទាំងមូល។ នៅក្នុងកិច្ចប្រជុំគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ១៩៩៦ លោកហ៊ុន សែនបានស្តីបន្ទោសព្រះអង្គម្ចាស់រណឫទ្ធិដោយមិនបានប្រព្រឹត្តិតាមសេចក្តីគំរាមគំហែងរបស់ព្រះអង្គថានឹងចាកចេញពីរដ្ឋាភិបាលចម្រុះហើយឯកឧត្តមថែមទាំងហៅព្រះអង្គថា"ពិតជាសត្វឆ្កែមែន"។ ជាមួយគ្នានេះដែរ លោកហ៊ុន សែនបានហាមអភិបាលខេត្តគណបក្សប្រជាជនកម្ពុជាមិនឱ្យចូលរួមនៅក្នុងប្រជុំជាមួយរណឫទ្ធិ។

                                     

3.3. សហនាយករដ្ឋមន្រ្តី ១៩៩៣–១៩៩៧ ការកើនឡើងនៃជម្លោះនិងការប៉ះទង្គិចយោធា

នៅខែសីហា ឆ្នាំ១៩៩៦ មេដឹកនាំខ្មែរក្រហមគឺប៉ុល-ពតនិងអៀង សារីបានចែកផ្លូវគ្នាជាសាធារណៈ ហើយត្រូវបានផ្សាយតាមវិទ្យុ។ អៀង សារីបានផ្តាច់ខ្លួនចេញពីខ្មែរក្រហមហើយបន្តទៅបង្កើតគណបក្សនយោបាយផ្ទាល់ខ្លួនគឺចលនាសហភាពជាតិប្រជាធិបតេយ្យ។ ប្រការនេះបានជំរុញឱ្យរណឫទ្ធិនិងលោកហ៊ុន សែនបញ្ឈប់ជម្លោះឈ្លោះគ្នាបានមួយរយៈខ្លីដើម្បីរួមគ្នាស្វែងរកការលើកលែងទោសពីព្រះមហាក្សត្រចំពោះអៀង សារី ដែលត្រូវបានរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា សបក កាត់ទោសរកប្រហារជីវិតកាលពីឆ្នាំ១៩៧៩។ បន្ទាប់មក នៅខែតុលា និងខែធ្នូ ឆ្នាំ១៩៩៦ ទាំងរណឫទ្ធិនិងហ៊ុន សែនបានប្រកួតប្រជែងគ្នាដើម្បីដណ្តើមទំនុកចិត្តពីអៀង សារី ពោលគឺចង់ឱ្យសារីចុះចូលបក្សរបស់ពួកគេរៀងៗខ្លួន ដោយបានណាត់ការជួបជាមួយលោកសារីនៅឯខេត្តប៉ៃលិន។ លោកហ៊ុន សែនក៏ក្លាយជាអ្នកនាំមុខនៅពេលលោកបានបញ្ចុះបញ្ចូលទាហានខ្មែរក្រហមដែលនៅក្រោមការដឹកនាំរបស់លោកអៀង សារីឱ្យចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។ រណឫទ្ធិបានលុបចោលដំណើរទៅកាន់សំឡូតដែលជាក្រុងតូចមួយនៅក្រោមការគ្រប់គ្រងរបស់អៀង សារី នៅពេលដែលទាហានរបស់សារីប្រកាសគំរាមថានឹងបាញ់ទម្លាក់ឧទ្ធម្ភាគចក្ររបស់រណឫទ្ធិប្រសិនបើគាត់ទៅទីនោះ។

នៅខែកញ្ញា ឆ្នាំ១៩៩៦ ក្រុមហ៊ុនអារីស្តុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ៣ ជានឹងឯកឧត្តមសុខ អាន រដ្ឋមន្រ្តីគបក ដោយមិនបានឱ្យរណឫទ្ធិឬរដ្ឋមន្រ្តីគណបក្សហ៊្វុនស៊ិនប៉ិចផ្សេងទៀតដឹងឡើយ។ កិច្ចព្រមព្រៀងនេះបានផ្តល់ដីសម្រាប់ជួលឱ្យអារីស្តុនអភិវឌ្ឍន៍ទីលានវាយកូនហ្គោល កន្លែងសំរាកលំហែ និងព្រលានយន្តហោះក្នុងខេត្តព្រះសីហនុ។ សកម្មភាពទាំងនេះបានធ្វើអោយរណឫទ្ធិខឹងសម្បារយ៉ាងខ្លាំងហើយបានបញ្ជូនលិខិតមួយនៅខែកុម្ភៈ ឆ្នាំ១៩៩៧ ផ្ញើរជូនលោកជិន លីបគាំងដែលជាប្រធានអារីស្តុនថាកិច្ចព្រមព្រៀងព្រះអង្គជាមួយអារីស្តុនគឺទុកជាមោឃៈ។ ក្រោយមកអារីស្តុនបានអះអាងថាពួកគេបានព្យាយាមទាក់ទងមន្រ្តីគណបក្សហ៊្វុនស៊ិនប៉ិចក្នុងគោលបំណងឱ្យមានការចុះហត្ថលេខារួមគ្នា។ លោកហ៊ុន សែនក៏បានអាក់អន់ចិត្តដោយសារសកម្មភាពរបស់រណឫទ្ធិហើយនៅខែមេសា ឆ្នាំ១៩៩៧ ឯកឧត្តមបានសរសេរសារទៅលោកម៉ាហាធឺថានឹងធានានូវសុពលភាពនៃកិច្ចព្រមព្រៀង។

រណឫទ្ធិក៏បានបង្កើតសម្ព័ន្ធភាពនយោបាយមួយតាមរយៈការបង្រួបង្រួមហ្វ៊ុនស៊ិនប៉ិចចូលជាមួយគណបក្សរួបរួមជាតិ គណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា និងគណបក្សខ្មែរអព្យាក្រឹត។ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ១៩៩៧ គណបក្សនយោបាយទាំង ៤ បានបង្កើតសម្ព័ន្ធភាពរបស់ពួកគេជាផ្លូវការដែលត្រូវបានគេស្គាល់ថា"រណសិរ្សរួបរួមជាតិ" ររជ ។ រណឫទ្ធិក៏ត្រូវបានតែងតាំងជាប្រធាន ររជ ហើយមានងារដឹកនាំសម្ព័ន្ធភាពនយោបាយមួយនេះទៅតតាំងនឹងគណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោតទូទៅដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំ១៩៩៨។ គបក បានអនុញ្ញាតឱ្យបង្កើត ររជ ហើយមិនយូរប៉ុន្មានក៏បានទៅបង្កើតសម្ព័ន្ធភាពគូប្រជែងមួយដែលរួមមានគណបក្សនយោបាយដែលប្រកាន់និន្នាការស្រដៀងនឹងសម័យសាធារណរដ្ឋខ្មែរ។

ទន្ទឹមនឹងនេះ ព្រះអង្គម្ចាស់រណឫទ្ធិបានបង្កើនការរិះគុណប្រឆាំងនឹងលោកហ៊ុន សែនដោយចោទប្រកាន់លោកថាកំពុងរៀបចំផែនការស្តាររបបកុម្មុយនិស្តឡើងវិញ។ ក្នុងពេលជាមួយគ្នានោះដែរ រណឫទ្ធិក៏បានព្យាយាមបញ្ចុះបញ្ចូលមេដឹកនាំខ្មែរក្រហមមួយចំនួនដូចជាខៀវ សំផននិង Tep Kunnal ឱ្យចូលរួមជាមួយ។ សំផនក៏បានទទួលយកសំណើររបស់រណឫទ្ធិហើយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ១៩៩៧ លោកក៏បានបញ្ចូលគណបក្សសាមគ្គីជាតិខ្មែរ គសជខ របស់លោកជាមួយ ររជ។ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៩៧ រណឫទ្ធិនិងខៀវ សំផនបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍មួយដែលសន្យាគាំទ្រគ្នាទៅវិញទៅមក។ ៥ ថ្ងៃក្រោយមកមន្រ្តីគយខេត្តព្រះសីហនុបានរកឃើញថាមានការដឹកជញ្ជូនកាំជ្រួច ៣ តោន កាំភ្លើងវែងនិងកាំភ្លើងខ្លីដែលមានស្លាក"គ្រឿងបន្លាស់"ហើយរបស់ទាំងអស់នេះគឺត្រូវដឹកជញ្ជូនទៅដល់រណឫទ្ធិ។ គ្រាប់រ៉ុក្កែតត្រូវបានចាប់ដោយមន្រ្តីកងទ័ពអាកាសកម្ពុជាដែលស្និទទៅនឹងគណបក្សប្រជាជនកម្ពុជាចំណែកមន្រ្តីកងយោធពលខេមរភូមិន្ទដែលតម្រឹមទៅហ៊្វុនស៊ិនប៉ិចត្រូវបានអនុញ្ញាតឱ្យរក្សាអាវុធធុនស្រាល។ នៅពាក់កណ្តាលខែមិថុនា វិទ្យុខ្មែរក្រហមដែលគ្រប់គ្រងដោយខៀវ សំផនបានផ្សាយសុន្ទរកថាមួយដោយកោតសរសើរសម្ព័ន្ធមិត្តរវាង គសជខ-ររជ ហើយបានអំពាវនាវឱ្យមានការតស៊ូប្រដាប់អាវុធប្រឆាំងនឹងហ៊ុន-សែន។ ការប្រយុទ្ធគ្នាបានផ្ទុះឡើងជាបន្តបន្ទាប់រវាងកងកម្លាំងរបស់រណឫទ្ធិនិងកងអង្គរក្សហ៊ុន សែន។

ជាការឆ្លើយតប លោកហ៊ុន សែនបានចេញឱសានវាទមួយដោយអំពាវនាវឱ្យរណឫទ្ធិធ្វើការជ្រើសរើសរវាងការចុះចូលជាមួយពួកខ្មែរក្រហម ឬជាមួយរដ្ឋាភិបាលចម្រុះ។ ដប់មួយថ្ងៃក្រោយមក ឯកឧត្តមហ៊ុន សែនក៏សម្រេចឈប់ធ្វើការជាមួយរណឫទ្ធិទាំងស្រុង។ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ១៩៩៧ ពេលធ្វើដំណើរមកទីក្រុងភ្នំពេញ រណឫទ្ធិបានជួបនឹងកងទ័ពតម្រឹមទៅគណបក្សប្រជាជនកម្ពុជា។ កងទ័ពទាំងនេះបានបញ្ចុះបញ្ចូលអង្គរក្សរបស់ព្រះអង្គឱ្យទម្លាក់អាវុធរបស់ពួកគេ ទាំងនេះបានធ្វើឱ្យរណឫទ្ធិភៀសខ្លួនចេញពីប្រទេសកម្ពុជានៅថ្ងៃបន្ទាប់។ នៅថ្ងៃទី៥ ខែកក្កដា ការប្រយុទ្ធគ្នាបានផ្ទុះឡើងរវាងក្រុមកងយោធពលខេមរភូមិន្ទ ក្រុមទីមួយគឺជាក្រុមគណបក្សប្រជាជនកម្ពុជានិងទីពីរគឺហ្វ៊ុនស៊ិនប៉ិច ក្រោយពីឧត្តមសេនីយ៍ដែលមានសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនបានបរាជ័យក្នុងការធ្វើសមាហរណកម្មកងទ័ពបក្សហ្វ៊ុនស៊ិនប៉ិចឱ្យប្រគល់អាវុធរបស់ពួកគេ។ អង្គភាពគណបក្សហ៊្វុនស៊ិនប៉ិចបានរងគ្រោះថ្នាក់ចាញ់ជាបន្តបន្ទាប់ហើយបន្ទាប់មកក៏បាននាំគ្នាភៀសខ្លួនចេញពីទីក្រុងភ្នំពេញទៅកាន់ក្រុងមួយនៅព្រំដែនគឺអូរស្មាច់នៅក្នុងខេត្តឧត្តរមានជ័យ។



                                     

4.1. ការបន្តដឹកនាំហ៊្វុនស៊ិនប៉ិច ១៩៩៧-២០០៦ ការភៀសខ្លួន, ការត្រឡប់មកវិញ និងការបោះឆ្នោតឆ្នាំ១៩៩៨

ការទទួលបរាជ័យរបស់កងទ័ពហ៊្វុនស៊ីនប៉ិចនៅក្នុងការប៉ះទង្គិចយោធានៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ១៩៩៧ គឺត្រូវបានចាត់ទុកថាជាថ្ងៃដែលរណឫទ្ធិត្រូវបានទម្លាក់ពីតំណែងជានាយករដ្ឋមន្រ្តី។ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ១៩៩៧ ក្រសួងការបរទេសកម្ពុជាបានចេញក្រដាសសមួយដែលមានស្លាកព្រះអង្គម្ចាស់រណឫទ្ធិហើយរៀបរាប់ថា ទ្រង់គឺជា"ឧក្រិដ្ឋជន"និង"ជនក្បត់ជាតិ" ក៏ដូចជាចោទប្រកាន់ព្រះអង្គថាបានឃុបឃិតគ្នាជាមួយខ្មែរក្រហមដើម្បីធ្វើឱ្យមានអស្ថិរភាពរដ្ឋាភិបាលផងដែរ។ រណឫទ្ធិបានធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីន សឹង្ហបុរី និងឥណ្ឌូនេស៊ី ដែលជាកន្លែងដែលព្រះអង្គបានជួបជាមួយលោកហ្វីដែល រ៉ាមូស ហ្គោស ចុកតុង និងស៊ូហារតូ ក្នុងការសូមជំនួយពីពួកគេ។ ក្នុងអំឡុងពេលអវត្តមានរបស់ព្រះអង្គនៅក្នុងកិច្ចប្រជុំគណបក្សនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ១៩៩៧ លោកអ៊ឹង ហួតត្រូវបានជ្រើសតាំងដោយសមាជិកសភាហ៊្វុនស៊ិនប៉ិចដែលលំអៀងទៅរកលោកហ៊ុន សែនដើម្បីជំនួសរណឫទ្ធិ។ លោកហួតត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីទីមួយ នៅក្នុងកិច្ចប្រជុំរដ្ឋសភានៅថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៩៧។ ប៉ុន្មានថ្ងៃក្រោយមក សម្តេចសីហនុបានសម្តែងនូវភាពមិនសប្បាយព្រះទ័យចំពោះការប៉ះទង្គិចយោធានោះហើយបានគំរាមដាក់រាជ្យរួចនឹងឡើងកាន់កាប់តំណែងជានាយករដ្ឋមន្ត្រីទីមួយ។ សីហនុក៏បានអះអាងដែរថាការបណ្តេញព្រះអង្គម្ចាស់រណឫទ្ធិគឺមិនមានលក្ខណៈស្របនឹងច្បាប់រដ្ឋធម្មនុញ្ញទេហើយព្រះអង្គថែមទាំងបានបដិសេធមិនយល់ព្រមចំពោះការតែងតាំងលោកអ៊ឹង ហួតជានាយករដ្ឋមន្រ្តីទីមួយទៀតផង ប៉ុន្តែក្រោយមកទៀត ព្រះអង្គក៏បានស្ងប់ទៅវិញនៅពេលដែលរដ្ឋសមាជិកអាស៊ានមួយចំនួនធំបានគាំទ្រការតែងតាំងលោកអ៊ឹង ហួតជានាយករដ្ឋមន្រ្តីថ្មី។ ខែកញ្ញា ឆ្នាំ១៩៩៧ អគ្គលេខាធិការ អសប គឺលោកកូហ្វី អាណាន់បានណាត់ជួបដាច់ដោយឡែកគ្នាជាមួយរណឫទ្ធិ និងហ៊ុន សែនដើម្បីធ្វើការសម្របសម្រួលឱ្យអ្នកនយោបាយហ៊្វុនស៊ិនប៉ិចចូលមកលើវេទិកានយោបាយវិញនិងត្រៀមសម្រាប់ការបោះឆ្នោតឆ្នាំ១៩៩៨។ អសប បានស្នើឱ្យអ្នកតំណាងរបស់ខ្លួនទៅឃ្លាំមើលការបោះឆ្នោតកម្ពុជាឆ្នាំ១៩៩៨, ទាំងរណឫទ្ធិនិងហ៊ុន សែនបានយល់ព្រមនឹងសំណើរនេះប៉ុន្តែលោកហ៊ុន សែនបានទទូចអោយរណឫទ្ធិថា ព្រះអង្គគួរត្រៀមប្រឈមនឹងការកាត់ទោសពីតុលាការទៅ រណឫទ្ធិបានឆ្លើយតបនឹងការគំរាមកំហែងរបស់ហ៊ុន សែនវិញថា ព្រះអង្គនឹងធ្វើពហិការការបោះឆ្នោតបើហ៊ានតែធ្វើការកាត់ទោសទ្រង់។

នៅអូរស្មាច់ កងទ័ពហ៊្វុនស៊ិនប៉ិចរួមជាមួយនឹងខ្មែរក្រហមបានបន្តប្រយុទ្ធប្រឆាំងនឹងកងទ័ពគណបក្សប្រជាជន រហូតដល់ខែកុម្ភៈ ឆ្នាំ១៩៩៨ នៅពេលដែលបទឈប់បាញ់មួយដែលរៀបចំឡើងដោយរដ្ឋាភិបាលជប៉ុនត្រូវបានចុះដោយភាគីទាំងសងខាង។ នៅខែមីនា ឆ្នាំ១៩៩៨ រណឫទ្ធិត្រូវបានតុលាការយោធាចោទប្រកាន់ពីបទរត់ពន្ធគ្រឿងសព្វាវុធខុសច្បាប់កាលពីខែឧសភា ឆ្នាំ១៩៩៧ និងការឃុបឃិតជាមួយខ្មែរក្រហមដើម្បីបង្កអស្ថិរភាពនៅក្នុងប្រទេស។ ព្រះអង្គត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារសរុបរយៈពេល ៣៥ ឆ្នាំ ប៉ុន្តែសំណាងល្អ ទោសរបស់រណឫទ្ធិត្រូវបានលើកលែងដោយបិតារបស់ទ្រង់។ រណឫទ្ធិបានវិលត្រឡប់មកប្រទេសកម្ពុជាវិញនៅចុងខែមីនា ឆ្នាំ១៩៩៨ ដើម្បីដឹកនាំហ៊្វុនស៊ិនប៉ិចទៅកាន់យុទ្ធនាការបោះឆ្នោតនាឆ្នាំនោះ ហើយផ្តោតលើការផ្សព្វផ្សាយនៃមតិគាំទ្ររាជានិយមនិងវោហារសាស្ត្រប្រឆាំងនឹងវៀតណាម។ ហ៊្វុនស៊ីនប៉ិចបានជួបប្រទះនូវឧបសគ្គជាច្រើនរួមមាន កង្វះការផ្សព្វផ្សាយពីបក្សរបស់ខ្លួនតាមប៉ុស្តិ៍ទូរទស្សន៍និងវិទ្យុព្រោះបណ្តាញទាំងនោះគឺកំពុងស្ថិតនៅក្រោមការគ្រប់គ្រងផ្តាច់មុខរបស់គណបក្សប្រជាជនកម្ពុជាក្រោយពីការប៉ះទង្គិចគ្នានៅឆ្នាំ១៩៩៧ មក និងភាពលំបាកសម្រាប់អ្នកគាំទ្រហ៊្វុនស៊ិនប៉ិចក្នុងការប្រមូលផ្តុំគ្នាឃោសនាគណបក្ស។ នៅក្នុងការបោះឆ្នោតនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៩៨ ហ៊្វុនស៊ិនប៉ិចទទួលបានការគាំទ្រ ៣១.៧% និងដណ្តើមបានអាសនៈចំនួន ៤៣ ក្នុងចំណោមអាសនៈសរុបចំនួន ១២២ ។ គណបក្សប្រជាជនកម្ពុជាបានឈ្នះការបោះឆ្នោតដោយទទួលបានការគាំទ្រប្រមាណ ៤១.៤% និងដណ្តើមអាសនៈបានចំនួន ៦៤ ។ គណបក្សសម រង្ស៊ី ហៅកាត់ថា គសរ របស់លោកសម រង្ស៊ីឈរនៅលេខរៀងទី ៣ ដោយមានសំឡេងគាំទ្រ ១៤.៣% និងឈ្នះបានអាសនៈសភាចំនួន ១៥ ។

ទាំងរណឫទ្ធិនិងលោកសម រង្ស៊ីបានធ្វើបាតុកម្មប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតដោយអះអាងថារដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនបានបំភិតបំភ័យអ្នកបោះឆ្នោតនិងលួចបន្លំសន្លឹកឆ្នោត។ ពួកគេក៏បានដាក់ញត្តិទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងតុលាការធម្មនុញ្ញ។ ប៉ុន្តែការប្តឹងរបស់អ្នកទាំងពីរត្រូវបានច្រានចោលនៅខែសីហា ឆ្នាំ១៩៩៨ ដូច្នេះហើយ រណឫទ្ធិ និងសម-រង្ស៊ីបានរៀបចំបាតុកម្មតាមដងផ្លូវដើម្បីទាមទារឱ្យលោកហ៊ុន-សែនចុះចេញពីតំណែង។ រដ្ឋាភិបាល គបក បានឆ្លើយតបទៅសកម្មភាពទាំងនោះនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៩៩៨ ដោយហាមឃាត់ការធ្វើបាតុកម្មតាមដងផ្លូវនិងបង្ក្រាបអ្នកណាដែលចុះចូលរួមធ្វើបាតុកម្ម។ ត្រង់ចំណុចនេះហើយ សីហនុក៏បានចូលធ្វើអន្តរាគមន៍និងរៀបចំកិច្ចប្រជុំកំពូលមួយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ នៅខេត្តសៀមរាប។ ព្រះអង្គបានកោះហៅលោកហ៊ុន-សែន រណឫទ្ធិនិងលោកសម-រង្ស៊ីដើម្បីពិភាក្សាគ្នាក្នុងគោលបំណងចង់បញ្ចប់ភាពជាប់គាំងខាងផ្នែកនយោបាយ។ នៅថ្ងៃនៃកិច្ចប្រជុំកំពូលនោះគ្រាប់រ៉ុក្កែតប្រភេទ B40 ត្រូវបានបាញ់ចេញពីរ៉ុក្កែតប្រភេទ RPG-2 ទៅចំទិសក្រុមរថយន្តរបស់លោកហ៊ុន-សែនដែលកំពុងធ្វើដំណើរតាមផ្លូវទៅកាន់ខេត្តសៀមរាប។ គ្រាប់រ៉ុក្កែតនោះបានធ្លាក់ខុសគោលដៅរបស់វាហើយលោកហ៊ុន-សែនក៏បានរួចខ្លួនដោយគ្មានទទួលរងរបួសអ្វីទេ។ ប៉ូលីសនគរបាលបានចោទប្រកាន់មេដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិចនិងគណបក្សសមរង្ស៊ីថាបានរៀបចំផែនការវាយប្រហារនេះហើយលោកសម-រង្ស៊ីគឺជាមេខ្លោង។ ទាំងរណឫទ្ធិនិងលោកសម រង្ស៊ីមិនបានទទួលស្គាល់ការចោទប្រកាន់នេះហើយអះអាងថាអ្នកទាំងពីរមិនមានជាប់ពាក់ព័ន្ធអ្វីនោះទេ ប៉ុន្តែអ្នកទាំងពីរបានភៀសខ្លួនទៅទីក្រុងបាងកកនៅថ្ងៃបន្ទាប់ព្រោះខ្លាចរដ្ឋាភិបាលរំលាយគណបក្សនយោបាយរបស់ពួកគេចោល។

                                     

4.2. ការបន្តដឹកនាំហ៊្វុនស៊ិនប៉ិច ១៩៩៧-២០០៦ ប្រធានរដ្ឋសភាជាតិ ១៩៩៨–២០០៦

បន្ទាប់ពីការភៀសខ្លួនរបស់ព្រះអង្គម្ចាស់រណឫទ្ធិ, សម្តេចសីហនុបានជម្រុញឱ្យរណឫទ្ធិវិលត្រឡប់មកកម្ពុជាវិញហើយគួរចុះចូលជាមួយគណបក្សប្រជាជនកម្ពុជានិងបង្កើតចេញជារដ្ឋាភិបាលចម្រុះម្តងទៀតព្រោះថាហ៊្វុនស៊ិនប៉ិចអាចប្រឈមនឹងការបែកបាក់ប្រសិនបើរណឫទ្ធិបដិសេធ។ រណឫទ្ធិបានវិលត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ១៩៩៨ ដើម្បីចូលរួមកិច្ចប្រជុំកំពូលដែលរៀបចំឡើងដោយសីហនុ ដែលនៅទីនោះ រណឫទ្ធិបានចរចាជាមួយសម្តេចហ៊ុន សែននិងឯកឧត្តមជា ស៊ីមលើរចនាសម្ព័ន្ធរដ្ឋាភិបាលថ្មី។ កិច្ចព្រមព្រៀងក៏ត្រូវបានសម្រេចដោយហ្វ៊ុនស៊ិនប៉ិចនឹងត្រូវបានតែងតាំងតំណែងប្រធានរដ្ឋសភា រួមគ្នាជាមួយតំណែងគណៈរដ្ឋមន្ត្រីថ្នាក់ទាបនិងថ្នាក់កណ្តាលមួយចំនួនជាថ្នូរនឹងការគាំទ្រដល់ការបង្កើតព្រឹទ្ធសភាកម្ពុជា។ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ១៩៩៨ រណឫទ្ធិត្រូវបានតែងតាំងជាប្រធានរដ្ឋសភា។ យោងទៅតាមលោក Mehta ៖ ការបង្កើតព្រឹទ្ធសភាគឺដើម្បីអនុម័តច្បាប់ក្នុងករណីដែលរណឫទ្ធិបានប្រើឥទ្ធិពលរបស់ទ្រង់ក្នុងនាមជាប្រធានរដ្ឋសភាដើម្បីរារាំងច្បាប់។

ក្រោយពីបានតែងតាំងជាប្រធានរដ្ឋសភា រណឫទ្ធិបានសហការជាមួយហ៊ុន សែនដើម្បីធ្វើសមាហរណកម្មកងទ័ពហ៊្វុនស៊ិនប៉ិចចូលទៅក្នុងកងយោធពលខេមរភូមិន្ទ។ ព្រះអង្គក៏បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ទំនាក់ទំនងជាមួយប្រទេសវៀតណាមឱ្យកាន់តែល្អប្រសើរនិងភ្ជាប់ទំនាក់ទំនងជាមួយប្រធានរដ្ឋសភាវៀតណាមគឺលោកណុង ដុកម៉ាញដើម្បីបង្កើតគំនិតផ្តួចផ្តើមមិត្តភាពនិងកិច្ចសហប្រតិបត្តិការ។ ទាំងនេះហើយដែលបានជម្រុញឱ្យមេដឹកនាំកម្ពុជានិងវៀតណាមដើរធ្វើដំណើរទស្សនកិច្ចនៅប្រទេសគ្នាទៅវិញទៅមកពីចន្លោះឆ្នាំ១៩៩៩ និងឆ្នាំ២០០០ ក៏ប៉ុន្តែចាប់ពីខែកញ្ញា ឆ្នាំ២០០០ តទៅ, ទំនាក់ទំនងរវាងកម្ពុជានិងវៀតណាមបានចុះដុញដាបព្រោះមានជម្លោះព្រំដែនកើតឡើងជាថ្មី។ រណឫទ្ធិបានបង្វែរគណបក្សហ្វ៊ុនស៊ិនប៉ិចឆ្ពោះទៅរកការធ្វើនយោបាយជាមួយគណបក្សប្រជាជនសារជាថ្មីម្តងទៀតហើយបានរារាំងរដ្ឋមន្ត្រីនិងសមាជិកសភាហ៊្វុនស៊ិនប៉ិចមិនឱ្យរិះគន់សមភាគី គបក របស់ពួកគេឡើយ។ នៅក្នុងកិច្ចប្រជុំសមាជគណបក្សនៅខែមីនា ឆ្នាំ២០០១ រណឫទ្ធិបានប្រកាសថាគណបក្សប្រជាជនកម្ពុជាជា" ដៃគូអស់កល្បជានិច្ច"។

នៅដើមឆ្នាំ១៩៩៩ អ្នកនយោបាយរបស់គណបក្សហ៊្វុនស៊ិនប៉ិចមួយចំនួនតូចបានសម្តែងការមិនសប្បាយចិត្តចំពោះការដឹកនាំរបស់រណឫទ្ធិហើយបានចាប់ផ្តើមចេញពាក្យចចាមអារ៉ាមថាព្រះអង្គប្រហែលជាបានទទួលសំណូកពីគណបក្សប្រជាជនកម្ពុជាហើយ។ នៅខែកុម្ភៈ ឆ្នាំ២០០២ គណបក្សហ៊្វុនស៊ិនប៉ិចដណ្តើមបានតែ ១០ អាសនៈប៉ុណ្ណោះលើអាសនៈសរុបចំនួន ១,៦០០ នៅក្នុងការបោះឆ្នោតឃុំសង្កាត់។ ជាលទ្ធផល, មន្រ្តីនិងសមាជិកបក្សមួយចំនួនក៏បានចាក់ចោលគណបក្សហ៊្វុនស៊ិនប៉ិច។ នៅខែមីនា ឆ្នាំ២០០២ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទគឺលោកខាន់ សាវឿនបានចោទប្រកាន់លោកយូ ហុកគ្រីដែលជាសហរដ្ឋមន្រ្តីក្រសួងមហាផ្ទៃពីបទពុករលួយនិងបក្ខពួកនិយម លោកសាវឿងបានអះអាងថាសកម្មភាពពុលរលួយរបស់ហុកគ្រីនេះហើយដែលបានធ្វើឱ្យអ្នកបោះឆ្នោតបាត់បង់ជំនឿមកលើបក្សហ៊្វុនស៊ិនប៉ិច។ នៅពេលរណឫទ្ធិបានគាំទ្រការចោទប្រកាន់របស់លោកសាវឿននៅអំឡុងខែឧសភា ឆ្នាំ២០០២, លោកហុកគ្រីក៏បានលាលែងពីតំណែងលោក។ ក្នុងពេលដំណាលគ្នានេះ មានគណបក្សនយោបាយថ្មីចំនួន ២ ដែលបែកចេញពីហ្វ៊ុនស៊ិនប៉ិច ត្រូវបានបង្កើតឡើងគឺ គណបក្សប្រលឹងខ្មែរ ដឹកនាំដោយនរោត្តម ចក្រពង្ស និង គណបក្សហង្សដារ៉ាចលនាប្រជាធិបតេយ្យ ដឹកនាំដោយលោកហង្ស ដារ៉ា។ គណបក្សថ្មីទាំងពីរនេះបានទាក់ទាញចំនួនសមាជិកនិងមន្រ្តីហ៊្វុនស៊ិនប៉ិចមួយចំនួនដែលមិនពេញចិត្តនឹងការដឹកនាំរបស់រណឫទ្ធិ។ ការបែកបាក់គ្នានេះបានធ្វើឱ្យរណឫទ្ធិភ័យខ្លាចថាហ៊្វុនស៊ិនប៉ិចនឹងទទួលបានលទ្ធផលមិនល្អនៅក្នុងការបោះឆ្នោតឆ្នាំ២០០៣។

ការបោះឆ្នោតឆ្នាំ២០០៣ ក៏បានធ្វើឡើងនៅខែកក្កដា ឆ្នាំ២០០៣។ ជាលទ្ធផល គបក គឺជាបក្សឈ្នះឆ្នោត, ខណៈដែលហ៊្វុនស៊ិនប៉ិចបានទទួលសម្លេងគាំទ្រប្រមាណត្រឹម ២០.៨% និងដណ្តើមបានតែ ២៦ អាសនៈលើអាសនៈសរុបចំនួន ១២០ ប៉ុណ្ណោះ។ សម្លេងគាំទ្រហ៊្វុនស៊ិនប៉ិចលើកនេះបានធ្លាក់ចុះ ១១% បើប្រៀបធៀបទៅកាលពីឆ្នាំ១៩៩៨។ ទាំងរណឫទ្ធិ និងរង្ស៊ីបានសម្តែងភាពមិនសប្បាយចិត្តចំពោះលទ្ធផលនៃការបោះឆ្នោតនេះហើយជាថ្មីម្តងទៀតបានចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថាឈ្នះតាមរយៈការបន្លំនិងការបំភិតបំភ័យអ្នកបោះឆ្នោត។ អ្នកទាំងពីរក៏បានបដិសេធមិនគាំទ្ររដ្ឋាភិបាលដែលដឹកនាំដោយ គបក ដែលត្រូវការ ការគាំទ្ររួមគ្នាពីសមាជិកសភាបន្ថែមទៀត ពោលគឺគណបក្សហ៊្វុនស៊ិនប៉ិច ឬគណបក្សសមរង្ស៊ីដើម្បីធានាទទួលបាននូវសំឡេងភាគច្រើន ២/៣ ដើម្បីបង្កើតរដ្ឋាភិបាលថ្មីសម្រាប់អណត្តិមួយទៀត។ បន្ទាប់មកនៅខែសីហា ឆ្នាំ២០០៣ រណឫទ្ធិនិងរង្ស៊ីបានបង្កើតសម្ព័ន្ធភាពនយោបាយថ្មីគឺ"សម្ព័ន្ធអ្នកប្រជាធិបតេយ្យ" និងស្នើឱ្យ គបក ចូលរួមជាមួយពួកគេដើម្បីបង្កើតរដ្ឋាភិបាលដែលមានគណបក្ស ៣, រួមមានគណបក្សប្រជាជន ហ្វ៊ុនស៊ិនប៉ិច និងគណបក្សសមរង្ស៊ី។ ជាមួយគ្នានេះដែរពួកគេក៏បានអំពាវនាវឱ្យលោកហ៊ុន សែនចុះធ្វើកំណែទម្រង់ NEC ដែលសមាជិកភាគច្រើនគឺសុទ្ធតែជាមន្រ្តី គបក ទាំងអស់។ លោកឯកឧត្តមហ៊ុន សែនក៏ច្រានចោលនូវការទាមទាររបស់ពួកគេដែលជាហេតុនាំឱ្យនយោបាយកម្ពុជាមិនដំណើរការជាច្រើនខែ។

នៅខែមីនា ឆ្នាំ២០០៤ រណឫទ្ធិបានស្នើដល់លោកហ៊ុន សែនជាសម្ងាត់ថាហ្វ៊ុនស៊ិនប៉ិចគួរតែចូលរួមជាមួយគណបក្សប្រជាជនកម្ពុជានៅក្នុងរដ្ឋាភិបាលថ្មីក្នុងនាមជាដៃគូចម្រុះ។ ការពិភាក្សារវាងគណបក្សប្រជាជនកម្ពុជានិងហ៊្វុនស៊ិនប៉ិចបានចាប់ផ្តើមលើសមាសភាពរដ្ឋាភិបាលចម្រុះនិងនិតិវិធីច្បាប់។ កិច្ចព្រមព្រៀងមួយត្រូវបានសម្រេចនៅខែមិថុនា ឆ្នាំ២០០៤ នៅពេលដែលរណឫទ្ធិបានដើរចេញពីសម្ព័ន្ធភាពរបស់ព្រះអង្គជាមួយលោកសម រង្ស៊ី និងបានទម្លាក់ការទាមទារធ្វើកំណែទម្រង់ NEC ចោល ហើយបានសន្យាថានឹងគាំទ្រលោកហ៊ុន សែនជានាយករដ្ឋមន្ត្រីម្តងទៀត។ សម្តេចហ៊ុន សែនក៏បានដាក់សម្ពាធមកលើរណឫទ្ធិឱ្យព្រះអង្គគាំទ្រដល់ការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញមួយដែលគេហៅថា"ការបោះឆ្នោតជាកញ្ចប់"ដែលទាមទារឱ្យសមាជិកសភាគាំទ្រដល់ច្បាប់និងការតែងតាំងរដ្ឋមន្រ្ដីដោយទូលំទូលាយ ពោលគឺគ្មានភាពស្ទាក់ស្ទើរ។ រណឫទ្ធិក៏ទទួលយកសំណើររបស់លោកហ៊ុន សែន ក៏ប៉ុន្តែវិសោធនកម្ម"ការបោះឆ្នោតជាកញ្ចប់"ត្រូវបានប្រឆាំងដោយសីហនុ ជា ស៊ីម គសរ ហើយក៏ដូចជាមេដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិចជាន់ខ្ពស់ជាច្រើនរូបទៀតផងដែរ។ ក្រោយពីការធ្វើវិសោធនកម្ម"ការបោះឆ្នោតជាកញ្ចប់"ត្រូវបានអនុម័តនៅខែកក្កដា ឆ្នាំ២០០៤ មេដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិចមួយចំនួនបានរតវ៉ាប្រឆាំងដោយលាលែងចេញពីតំណែងរបស់ពួកគេ។ ព្រះអង្គម្ចាស់រណឫទ្ធិ ដែលនៅតែជាប្រធានរដ្ឋសភាទៅតាមកិច្ចព្រមព្រៀង បានព្យាយាមទាក់ទងមន្រ្តីគណបក្សសមរង្ស៊ីឱ្យចុះចូលជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិចដោយសន្យាថានឹងផ្តល់ការងារនៅក្នុងរដ្ឋាភិបាល។ មន្រ្តីជាន់ខ្ពស់នៃគណបក្សសមរង្ស៊ីម្នាក់គឺលោកអ៊ូ ប៊ុនឡុងក៏បានរត់ទៅចុះចូលជាមួយហ៊្វុនស៊ិនប៉ិចនៅពេលនោះ។

                                     

4.3. ការបន្តដឹកនាំហ៊្វុនស៊ិនប៉ិច ១៩៩៧-២០០៦ ការចាកចេញពីហ៊្វុនស៊ិនប៉ិច

នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០០៦ រដ្ឋសភាបានអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញដែលតម្រូវឱ្យសមាជិកសភាសុទ្ធភាគច្រើនគាំទ្ររដ្ឋាភិបាលជំនួសឱ្យសំឡេងភាគច្រើន ២/៣ ដែលបានចែងពីមុន។ ដំបូងលោកសម រង្ស៊ីបានស្នើធ្វើវិសោធនកម្មនៅខែកុម្ភៈ ឆ្នាំ២០០៦ ដោយសង្ឃឹមថាភាគច្រើននឹងធ្វើឱ្យគណបក្សរបស់លោកមានភាពងាយស្រួលក្នុងការបង្កើតរដ្ឋាភិបាលប្រសិនបើពួកគេឈ្នះការបោះឆ្នោតនាពេលអនាគត។ នៅថ្ងៃបន្ទាប់ គឺក្រោយពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញត្រូវបានអនុម័ត លោកហ៊ុន-សែនបានបណ្តេញនរោត្តម សិរីវុឌ្ឍនិងលោកញឹក ប៊ុនឆៃពីតំណែងរបស់ពួកគេជាសហរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាសហរដ្ឋមន្ត្រីការពារជាតិ។ រណឫទ្ធិបានតវ៉ាប្រឆាំងនឹងការបណ្តេញចេញនេះហើយក៏បានលាលែងពីតំណែងជាប្រធានរដ្ឋសភានៅថ្ងៃទី១៤ ខែមីនា។ បន្ទាប់មក ព្រះអង្គក៏បានចាកចេញពីប្រទេសកម្ពុជាទៅរស់នៅប្រទេសបារាំង។ ភ្លាមៗបន្ទាប់ពីព្រះអង្គបានចាកចេញពីប្រទេសកម្ពុជា កាសែតក្នុងស្រុកបានចុះផ្សាយរឿងរ៉ាវមួយចំនួនថា រណឫទ្ធិកំពុងមានទំនាក់ទំនងស្នេហាជាមួយអ៊ុក ផល្លាដែលជាអ្នករបាំអប្សរា។

នៅដើមខែកញ្ញា ឆ្នាំ២០០៦ ច្បាប់ថ្មីមួយត្រូវបានអនុម័តអំពីការផិតក្បត់ខុសច្បាប់ ហើយរណឫទ្ធិបានឆ្លើយតបដោយចោទប្រកាន់រដ្ឋាភិបាលថាបានប៉ុនប៉ងចង់បំផ្លាញគណបក្សហ្វ៊ុនស៊ិនប៉ិច។ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០០៦ លោកហ៊ុន-សែននិងញឹក ប៊ុនឆៃបានអំពាវនាវអោយរណឫទ្ធិត្រូវជំនួសជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិចបន្ទាប់ពីមានសេចក្តីរាយការណ៍ពីគណបក្សដែលលើកឡើងថាអ៊ុក ផល្លាបានបញ្ចុះបញ្ចូលរណឫទ្ធិឱ្យតែងតាំងញាតិសន្ដានរបស់លោកស្រីទៅក្នុងមុខតំណែងរដ្ឋាភិបាល។ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០០៦ ញឹក ប៊ុនឆៃបានកោះប្រជុំសមាជគណបក្ស, ជាលទ្ធផល រណឫទ្ធិក៏ត្រូវបានបណ្តេញចេញពីតំណែងជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច។ ក្រោយកិច្ចប្រជុំ រណឫទ្ធិត្រូវបានហ៊្វុនស៊ិនប៉ិចចាត់ទុកថាជា"ប្រធានប្រវត្តិសាស្រ្ត"។ នៅក្នុងសមាជគណបក្សនោះ លោកញឹក ប៊ុនឆៃបានបង្ហាញហេតុផលត្រឹមត្រូវចំពោះការបណ្តេញរណឫទ្ធិចេញដោយបានលើកឡើងថា រណឫទ្ធិបានធ្វើឱ្យទំនាក់ទំនងរបស់លោកជាមួយសម្តេចហ៊ុន សែនកាន់តែយ៉ាប់យ៉ឺនឡើងៗ ហើយព្រះអង្គភាគច្រើនចំណាយពេលនៅក្រៅប្រទេសច្រើនជាងនៅក្នុងប្រទេសខ្លួន។

                                     

5.1. សកម្មភាពនយោបាយថ្មីៗ ២០០៦-បច្ចុប្បន្ន គណបក្សនរោត្តម រណឫទ្ធិ ការភៀសខ្លួន និងការចូលនិវត្តន៍

បន្ទាប់ពីបានចេញពីហ៊្វុនស៊ិនប៉ិច លោកញឹក ប៊ុនឆៃបានដាក់ពាក្យបណ្តឹងនៅខែវិច្ឆិកា ឆ្នាំ២០០៦ ដោយចោទប្រកាន់ព្រះអង្គរណឫទ្ធិពីការកិបកេងប្រាក់ចំនួន ៣,៦ លានដុល្លារពីការលក់ទីស្នាក់ការហ៊្វុនស៊ិនប៉ិចទៅស្ថានទូតបារាំងក្នុងឆ្នាំ២០០៥។. នៅពាក់កណ្តាលខែវិច្ឆិកា រណឫទ្ធិបានវិលត្រឡប់មកប្រទេសកម្ពុជាវិញហើយបង្កើតគណបក្សនរោត្តម រណឫទ្ធិ ដែលមានព្រះអង្គជាប្រធានបក្ស។ នៅខែបន្ទាប់ រដ្ឋសភាក៏បានបញ្ឈប់រណឫទ្ធិក្នុងនាមជាសមាជិកសភា។ ប៉ុន្មានថ្ងៃក្រោយមក, នរោត្តម ម៉ារី ដែលជាភរិយារបស់ព្រះអង្គ បានប្តឹងទ្រង់ពីបទផិតក្បត់។ នរោត្តម ចក្រពង្ស, ដែលត្រូវជាបងប្រុសបង្កើតរបស់រណឫទ្ធិ ក៏ត្រូវបានគេបណ្តេញចេញពីហ៊្វុនស៊ិនប៉ិចផងដែរ។ ទ្រង់ក៏បានចុះចូលជាមួយគណបក្សនរោត្តម រណឫទ្ធិ ហើយត្រូវបានតែងតាំងជាអនុប្រធានបក្ស។ នៅខែមីនា ឆ្នាំ២០០៧ រណឫទ្ធិត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសពីបទកិបកេងប្រាក់ចំណូលពីការលក់ទីស្នាក់ការកណ្តាលគណបក្សហ៊្វុនស៊ិនប៉ិចហើយត្រូវផ្តន្ទាទោសជាប់ពន្ធនាគាររយៈពេល ១៨ ខែ។ ដើម្បីចៀសការជាប់ពន្ធនាគារ រណឫទ្ធិបានស្វែងរកសិទ្ធិជ្រកកោននៅឯប្រទេសម៉ាឡេស៊ី មុនពេលកាត់ទោសត្រូវបានសម្រេច។

ពេលកំពុងនិរទេសនៅប្រទេសម៉ាឡេស៊ី រណឫទ្ធិបានប្រាស្រ័យទាក់ទងជាមួយសមាជិកនិងអ្នកគាំទ្រ គនរ តាមរយៈការធ្វើសន្និសីទតាមការនិយាយទូរស័ព្ទ និងវីដេអូ។ នៅខែវិច្ឆិកា ឆ្នាំ២០០៧ ព្រះអង្គបានស្នើឱ្យមានការរួមបញ្ចូលគ្នារវាង គនរ គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សដើម្បីធ្វើឱ្យទស្សនវិស័យរបស់ពួកគេកាន់តែចម្រើនឡើងក្នុងការប្រកួតប្រឆាំងនឹងគណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោតសកលឆ្នាំ២០០៨។ លោកសម រង្ស៊ីដែលជាមេដឹកនាំ គសរ បានបដិសេធសំណើរបស់ព្រះអង្គ។ នៅពេលដែលយុទ្ធនាការឃោសនាបោះឆ្នោតបានចាប់ផ្តើមនៅខែមិថុនា ឆ្នាំ២០០៨ រណឫទ្ធិទោះបីជាមិនអាចចូលក្នុងប្រទេសមាតុភូមិបាន ព្រះអង្គក៏រិះគុណកិច្ចការរបស់ គបក ដោយលើកឡើងនូវបញ្ហាមួយចំនួនដូចជា ជម្លោះព្រំដែនជាមួយប្រទេសជិតខាង ការកាប់ព្រៃឈើខុសច្បាប់ជាដើម និងបានសន្យាថានឹងបញ្ចុះតម្លៃប្រេងឥន្ធនៈសម្រាប់ប្រជាពលរដ្ឋកម្ពុជាបើព្រះអង្គឈ្នះឆ្នោត។ នៅពេលការបោះឆ្នោតបានធ្វើឡើងនៅខែកក្កដា គនរ បានឈ្នះអាសនៈសភាបានចំនួនពីរ។ ភ្លាមៗក្រោយពីការបោះឆ្នោត គនរ បានចូលរួមជាមួយ គសរ និង គសម ក្នុងការចោទប្រកាន់គណៈកម្មការរៀបចំការបោះឆ្នោតថាមានភាពមិនប្រក្រតី និងកាន់ជើង គបក។ ក្រោយមក គណបក្សនរោត្តមរណឫទ្ធិបានទម្លាក់ការចោទប្រកាន់របស់ពួកគេវិញបន្ទាប់ពីសម្តេចហ៊ុន-សែនបានធ្វើកិច្ចព្រមព្រៀងសម្ងាត់មួយជាមួយរណឫទ្ធិដែលនឹងអនុញ្ញាតឱ្យព្រះអង្គវិលត្រឡប់មកពីនិរទេសវិញជាថ្នូរនឹងការទទួលស្គាល់ គនរ នៅក្នុងលទ្ធផលនៃការបោះឆ្នោត។

នៅខែកញ្ញា ឆ្នាំ២០០៨ រណឫទ្ធិបានទទួលការលើកលែងទោសពីព្រះមហាក្សត្រកម្ពុជាគឺសម្តេចសីហមុនី ដែលបានឡើយសោយរាជ្យបន្តពីនរោត្តម សីហនុក្នុងឆ្នាំ២០០៤ ចំពោះការចោទប្រកាន់ពីបទកេងប្រវ័ញ្ញ ការលើកលែងទោសដោយសីហមុនីនេះបានធ្វើឱ្យរណឫទ្ធិអាចវិលត្រឡប់មកប្រទេសកម្ពុជាវិញដោយសេរី។

បន្ទាប់ពីបានវិលត្រឡប់មកកម្ពុជាវិញ ព្រះអង្គម្ចាស់រណឫទ្ធិបានចូលនិវត្តន៍ពីកិច្ចការនយោបាយហើយបានសន្យាគាំទ្ររដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា។ ព្រះអង្គបានចំណាយពេលវេលាភាគច្រើនរបស់ទ្រង់ក្នុងការងារសប្បុរសធម៌និងគាំទ្រសកម្មភាពផ្សេងៗរបស់រាជវង្ស។ នៅចុងឆ្នាំ២០១០ មេដឹកនាំគណបក្សនរោត្តមរណឫទ្ធិនិងគណបក្សហ្វ៊ុនស៊ិនប៉ិចរួមទាំងលោកញឹក ប៊ុនឆៃបានអំពាវនាវជាសាធារណៈឱ្យរណឫទ្ធិវិលមកធ្វើនយោបាយវិញ។ ដំបូងព្រះអង្គបានបដិសេដ តែបន្តិចក្រោយមក ក៏ផ្លាស់ប្តូរព្រះទ័យហើយចូលក្នុងការងារនយោបាយវិញនៅអំឡុងខែធ្នូ ឆ្នាំ២០១០។ ក្នុងរយៈពេលមួយឆ្នាំកន្លះទៅខាងមុខ រណឫទ្ធិនិងញឹក ប៊ុនឆៃបានចរចារចង់បញ្ចូលគណបក្សនរោត្តមរណឫទ្ធិនិងហ្វ៊ុនស៊ិនប៉ិចចូលគ្នា។ កិច្ចព្រមព្រៀងក៏ត្រូវបានបង្កើតឡើងជាផ្លូវការនៅខែឧសភា ឆ្នាំ២០១២ ដែលរណឫទ្ធិនឹងក្លាយជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិចរីឯលោកញឹក ប៊ុនឆៃនឹងក្លាយជាអនុប្រធាន។ ប៉ុន្តែមួយខែក្រោយមក កិច្ចព្រមព្រៀងនោះក៏ត្រូវបានលុបចោលវិញនៅពេលដែលលោកញឹក ប៊ុនឆៃចោទប្រកាន់រណឫទ្ធិថាបានគាំទ្រគណបក្សប្រឆាំង។ ពីរខែក្រោយមក រណឫទ្ធិបានចូលនិវត្តន៍ពីការងារនយោបាយជាលើកទីពីរហើយបានលាលែងពីតំណែងជាប្រធានគណបក្សនរោត្តមរណឫទ្ធិ។



                                     

5.2. សកម្មភាពនយោបាយថ្មីៗ ២០០៦-បច្ចុប្បន្ន គណបក្សសង្គមរាស្ដ្ររាជាធិបតេយ្យ

នៅខែមីនា ឆ្នាំ២០១៤ រណឫទ្ធិបានត្រឡប់ពីការចូលនិវត្តន៍ដើម្បីបង្កើតគណបក្សនយោបាយថ្មីមួយទៀតគឺ គណបក្សសង្គមរាស្រ្តរាជាធិបតេយ្យ គសរ។ លោកសម រង្ស៊ីដែលពេលនោះជាប្រធានគណបក្សសង្គ្រោះជាតិបានចោទរណឫទ្ធិថា មានចេតនាបំបែកសំឡេងគាំទ្រគណបក្សប្រឆាំងដើម្បីឱ្យគណបក្សកំពុងកាន់អំណាចងាយនឹងឈ្នះការបោះឆ្នោតនាពេលខាងមុខ។ រណឫទ្ធិបានឆ្លើយតបទៅការចោទប្រកាន់នោះវិញថា គណបក្សសង្គ្រោះជាតិកំពុងលើកតម្កើងមនោគមន៍វិជ្ជាសាធារណរដ្ឋ ពោលគឺប្រឆាំងនឹងរាជានិយម ហើយព្រះអង្គបានបញ្ជាក់ថែមទៀតថា អ្វីដែលជម្រុញឱ្យព្រះអង្គចេញមុខមកបង្កើត គសរ នេះគឺការបង្រួបបង្រួមអ្នកគាំទ្ររាជានិយម។ ក្រោយពី គសរ ត្រូវបានបង្កើតមក វាបានទាក់ទាញការគាំទ្រពីសមាជិកជាន់ខ្ពស់មួយចំនួនរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច, នៅខែធ្នូ ឆ្នាំ២០១៤ អតីតរដ្ឋលេខាធិការសមាជិកព្រឹទ្ធសភានិងអនុប្រធាននគរបាលជាតិបានប្រកាសការគាំទ្ររបស់ពួកគេដល់ គសរ។ បន្ទាប់មក សម្តេចហ៊ុន សែនបានស្នើទៅរណឫទ្ធិថាព្រះអង្គគួរតែវិលត្រឡប់មកចូលហ៊្វុនស៊ិនប៉ិចវិញ។

                                     

5.3. សកម្មភាពនយោបាយថ្មីៗ ២០០៦-បច្ចុប្បន្ន ការត្រឡប់មកចូលហ៊្វុនស៊ិនប៉ិចវិញ

នៅខែមករា ឆ្នាំ២០១៥ រណឫទ្ធិបានរំលាយ គសរ ចោលហើយក៏វិលត្រឡប់មកចូលគណបក្សហ៊្វុនស៊ិនប៉ិចវិញ។ រណឫទ្ធិត្រូវបានតែងតាំងជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិចម្តងទៀត នៅក្នុងសមាជគណបក្សថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ ។ ប្អូនស្រីរបស់ព្រះអង្គនិងត្រូវជាអតីតប្រធានគណបក្សហ៊្វុនស៊ិនប៉ិចគឺសម្តេចព្រះរាជបុត្រី ព្រះអនុជនរោត្តម អរុណរស្មីបានក្លាយជាអនុប្រធានទីមួយ រីឯលោកញឹក ប៊ុនឆៃត្រូវបានតែងតាំងជាអនុប្រធានទីពីរ។ នៅខែមីនា ឆ្នាំ២០១៥ រណឫទ្ធិបានធ្វើសមាជបក្សមួយទៀត នៅក្នុងសមាជនោះព្រះអង្គបានតែងតាំងអនុប្រធានបក្សចំនួន ៤ រូបទៀតទៅក្នុងគណៈកម្មាធិការប្រតិបត្តិគណបក្សហ៊្វុនស៊ិនប៉ិច។ ព្រះអង្គបានបង្ខំឱ្យសមាជនោះជ្រើសរើសយករូបសញ្ញាថ្មីសម្រាប់ហ៊្វុនស៊ិនប៉ិច។ រណឫទ្ធិគាំទ្រការបង្កើតចលនាយុវជនរាជានិយមកម្ពុជានៅខែកក្កដា ឆ្នាំ២០១៥, វាជាអង្គការយុវជនមួយដែលមានគោលបំណងប្រមូលផ្ដុំការគាំទ្រការបោះឆ្នោតដល់គណបក្សហ៊្វុនស៊ិនប៉ិចពីអ្នកបោះឆ្នោតវ័យក្មេង រណឫទ្ធិត្រូវបានតែងតាំងជាប្រធានកិត្តិយសក្នុងអង្គការ។ នៅខែវិច្ឆិកា ឆ្នាំ២០១៧ ព្រះអង្គបានក្លាយជាសមាជិកសភាម្តងទៀត ក្រោយពីគណបក្សសង្រ្គោះជាតិកម្ពុជាត្រូវបានរំលាយដោយតុលាការកំពូល។ ក្នុងនោះ ហ៊្វុនស៊ិនប៉ិចទទួលបាន ៤១ អាសនៈក្នុងចំណោមអាសនៈទំនេរសរុបចំនួន ៥៥ អាសនៈ។ នៅក្នុងការបោះឆ្នោតសកលឆ្នាំ២០១៨ ហ៊្វុនស៊ិនប៉ិចបានទទួលបរាជ័យក្នុងការដណ្តើមអាសានៈសភា សម្បីតែមួយអាសនៈក៏មិនអាចដណ្តើមបានផង។ ហ៊្វុនស៊ិនប៉ិចគឺជាបក្សឈរឈ្មោះនៅពីក្រោយគណបក្សប្រជាជនកម្ពុជា, ហ៊្វុនស៊ិនប៉ិចគឺមានសន្លឹកឆ្នោតតិចជាង"សន្លឹកឆ្នោតមិនបានការ"ទៅទៀត សន្លឹកឆ្នោតមិនបានការទាំងនេះគឺបានមកពីអ្នកគាំទ្រអតីតគណបក្សប្រឆាំង។

                                     

6.1. ទំនាក់ទំនងនឹងខ្សែរាជវង្ស មេដាយ និងគោរមងារ

នៅខែមិថុនា ឆ្នាំ១៩៩៣, ព្រះអង្គម្ចាស់រណឫទ្ធិត្រូវបានទទួលគោរមងារជា"ស្ដេចក្រុមលួង"។ ៥ ខែក្រោយមក គឺនៅខែវិច្ឆិកា ឆ្នាំ១៩៩៣ ព្រះអង្គត្រូវបានតំឡើងឋានៈជា"សម្តេចក្រុមព្រះ" បន្ទាប់ពីព្រះអង្គបានខិតខំប្រឹងប្រែងធ្វើឱ្យបិតារបស់ទ្រង់បានក្លាយទៅជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាឡើងវិញ។ ព្រះអង្គរណឫទ្ធិធ្លាប់បានទទួលរង្វាន់ជាច្រើនពីព្រះរាជាមានដូចជា៖ នៅខែធ្នូ ឆ្នាំ១៩៩២ ព្រះអង្គត្រូវបានតែងតាំងជាមហាសេនានៃព្រះរាជក្រឹត្យនៃព្រះរាជាណាចក្រកម្ពុជា, ខែឧសភា ឆ្នាំ២០០១ ព្រះអង្គទទួលបាននូវគ្រឿងឥស្សរិយយសជាតូបការ ហើយនិងនៅខែតុលា ឆ្នាំ២០០១ ទ្រង់ទទួលបាននូវ មេដាយមហាសេរីវឌ្ឍន៍។ ព្រះអង្គបានទទួលរង្វាន់ជា មហាសេនា de lOrdre de la Pleaide ដោយឡា ហ្រ្វាំងកូហ្វូនី ក្នុងខែមីនា ឆ្នាំ២០០០។

នៅខែធ្នូ ឆ្នាំ២០០៨, សម្តេចសីហមុនីបានតែងតាំងរណឫទ្ធិជាប្រធានក្រុមប្រឹក្សាជាន់ខ្ពស់នៃប្រទេសកម្ពុជាដែលជាឋានៈស្ទើរស្មើនឹងនាយករដ្ឋមន្រ្តី ហើយក្នុងបទសម្ភាសន៍មួយកាលពីខែធ្នូ ឆ្នាំ២០១០ រណឫទ្ធិបានបង្ហើបឱ្យដឹងថាការតែងតាំងតំណែងដោយព្រះរាជានេះបានធ្វើឱ្យទ្រង់ទទួលបានប្រាក់ខែចំនួន ៣ លានរៀល ស្មើនឹង ៧៥០$ ។

                                     

6.2. ទំនាក់ទំនងនឹងខ្សែរាជវង្ស បេក្ខភាពក្នុងការឡើងសោយរាជ្យ

ការពិភាក្សាស្តីអំពីអ្នកដែលគួរឡើងសោយរាជ្យបន្តត្រូវបានប្រព្រឹត្តិទៅនៅអំឡុងខែកញ្ញា ឆ្នាំ១៩៩៣ បន្ទាប់ពីគ្រប់គ្នាបានដឹងលឺថាសម្តេចសីហនុ, ទ្រង់កំពុងប្រឈមនឹងជំងឺមហារីក។ នៅឆ្នាំ១៩៩៥ សមាគមអ្នកសារព័ត៌មានខ្មែរបានធ្វើការស្ទង់មតិលើមនុស្សចំនួន ៧០០ នាក់, ២៤% នៅក្នុងចំណោមមនុស្សទាំងនោះបានយល់ស្របចង់ឱ្យរណឫទ្ធិឡើងលើរាជបល្ល័ង្កបន្តពីបិតារបស់ព្រះអង្គ ចំណែកឯ ៧៦% ទៀតគឺមិនពេញចិត្តនឹងសមាជិករាជវង្សណានោះឡើយ។ តាមបទសម្ភាសន៍នៅខែមីនា ឆ្នាំ១៩៩៣ ជាមួយនឹង ខេមបូឌា ដេលី, សម្តេចសីហនុបានមានប្រសាសន៍ថា ព្រះអង្គបានជម្រុញឱ្យរណឫទ្ធិឡើងស្នងរាជ្យបន្ត ប៉ុន្តែម៉្យាងវិញទៀត ព្រះអង្គបានសម្តែងនូវសេចក្តីព្រួយបារម្ភថា បើរណឫទ្ធិទទួលយល់ព្រមនុះ តើអ្នកណានឹងឡើងកាន់តំណែងជាមេដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច? សីហនុបានបញ្ជាក់ពីការព្រួយបារម្ភរបស់ទ្រង់នេះម្តងទៀតនៅក្នុងបទសម្ភាសន៍ជាមួយកាសែត ភ្នំពេញប៉ុស្តិ៍ តែលើកនេះ ព្រះអង្គបានលើកឡើងថា ព្រះអង្គម្ចាស់សីហមុនីអាចជាបេក្ខជនមួយទៀតក្នុងការឡើងស្នងរាជ្យបន្តពីព្រះអង្គ ប៉ុន្តែព្រះអង្គសីហមុនីអាចមានបញ្ហាក្នុងនាមជាព្រះមហាក្សត្រ ពីព្រោះទ្រង់កាលនោះបានចំណាយពេលជិតមួយជីវិតរបស់ព្រះអង្គនៅក្រៅប្រទេស។ សម្តេចហ៊ុន សែន និងជា-ស៊ីមបានយល់ស្របជ្រើសយកសីហមុនីជាព្រះមហាក្សត្រដោយសារតែព្រះអង្គមិនដែលជាប់ពាក់ព័ន្ធអ្វីនៅក្នុងកិច្ចការងារនយោបាយ។

នៅក្នុងរបាយការណ៍ពីរនៅឆ្នាំ១៩៩៣ និង១៩៩៦ រណឫទ្ធិបានច្រានចោលការយល់ឃើញនៃការក្លាយជាព្រះមហាក្សត្របន្ទាប់។ នៅខែវិច្ឆិកា ឆ្នាំ១៩៩៧, រណឫទ្ធិបានលើកឡើងថា បុគ្គលិកលក្ខណៈរបស់ព្រះអង្គគឺជាមូលហេតុដែលធ្វើឱ្យព្រះអង្គមិនសមក្លាយជាព្រះមហាក្សត្រ។ ក៏ប៉ុន្តែ មកដល់ខែមីនា ឆ្នាំ១៩៩៩ រណឫទ្ធិរាងមានចំណាប់អារម្មណ៍បន្តិចមកលើការឡើងស្នងតំណែងជំនួសឱ្យបិតារបស់ព្រះអង្គ។ អំឡុងដើមឆ្នាំ២០០១ នៅក្នុងបទសម្ភាសន៍មួយជាមួយលោកហារីស មឺតា, រណឫទ្ធិបានអង្គុយពិភាក្សាអំពីបំណងរបស់ព្រះអង្គ តើទ្រង់គួរតែទទួលយកវាជបល្ល័ង្ក ឫបន្តធ្វើនយោបាយ។ នៅខែវិច្ឆិកា ឆ្នាំ២០០១ រណឫទ្ធិបានប្រាប់កាសែត ខេមបូឌា ដេលី ថា ព្រះអង្គបានសម្រេចជ្រើសយកនយោបាយច្រើនជាជាងការឡើងលើរាជបល្ល័ង្ក។ ព្រះអង្គក៏បានបន្ថែមទៀតដែរថា ពីមុនៗមក សីហមុនីក៏ជាបុគ្គលម្នាក់ដែរ ដែលបានជម្រុញឱ្យទ្រង់ឡើងស្នងរាជ្យបន្ត។ នៅខែកញ្ញា ២០០៤ រណឫទ្ធិបានបង្ហើបឱ្យដឹងថា ទោះបីព្រះអង្គត្រូវបានសម្ដេចសីហនុនិងសម្តេចអគ្គមហេសីមុនីនាថផ្តល់រាជបល្ល័ង្កជូនក៏ដោយ រណឫទ្ធិបានបដិសេដហើយប្រាប់ថា ព្រះអង្គគឺមិនសមនឹងក្លាយជាស្តេចនោះទេ ហើយចង់ឃើញសីហមុនីតែមួយគត់ឡើងសោយរាជ្យសម្បត្តិ។ នៅពេលក្រុមប្រឹក្សារាជបល្ល័ង្កបានកោះប្រជុំនៅខែតុលា ឆ្នាំ២០០៤ ក្នុងការជ្រើសរើសអ្នកស្នងរាជ្យបន្តពីសីហនុ, សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិដែលជាសមាជិកនៃក្រុមប្រឹក្សារាជបល្ល័ង្កបានសម្រេចជ្រើសរើសយកព្រះបាទនរោត្តម សីហមុនីជាព្រះមហាក្សត្រថ្មីនៃព្រះរាជាណាចក្រកម្ពុជា។

                                     

7. ជីវិតផ្ទាល់

មនុស្សមួយចំនួនដូចជាហារីស មឺតា, លី ក្វាន់យូ និងបេនី វីតយូណូ បានឱ្យដឹងថា នរោត្តម រណឫទ្ធិគឺថាមានលក្ខណៈស្រដៀងនឹងបិតាទ្រង់ច្រើន, ទាំងរាងកាយ, មុខមាត់, សម្លេង និងបុគ្គលិលលក្ខណៈ។ ការស្ទាបស្ទង់មតិដែលធ្វើឡើងនៅខែកក្កដា ឆ្នាំ១៩៩៧ ដោយមជ្ឈមណ្ឌលព័ត៌មានកម្ពុជាបានគាំទ្រការសម្គាល់រូបរបស់រណឫទ្ធិថាគឺប្រហាក់ប្រហែលស្រដៀងនឹងសីហនុមែន។ អ្នកសារព័ត៌មានដូចជាកាសែតភ្នំពេញ ប៉ុស្តិ៍បានសង្កេតឃើញថា រណឫទ្ធិបានប្រើភាពស្រដៀងរបស់ទ្រង់នឹងសីហនុដើម្បីប្រមូលការគាំទ្របន្ថែមសម្រាប់គណបក្សហ៊្វុនស៊ិនប៉ិចនៅអំឡុងការបោះឆ្នោតឆ្នាំ១៩៩៣ និងឆ្នាំ១៩៩៨។ រណឫទ្ធិបានឆ្លើយតបទៅនឹងការសង្កេតទាំងនេះក្នុងកិច្ចសម្ភាសន៍មួយជាមួយមឺតាក្នុងឆ្នាំ២០០១ ថា៖

"ប្រជាពលរដ្ឋខ្មែរតែងតែគោរពព្រះមហាក្សត្រហើយខ្ញុំមើលទៅដូចបិតារបស់ខ្ញុំអញ្ជឹង។ សមិទ្ធិផលរបស់ខ្ញុំគឺមិនមែនជាអ្វីដែលពួកគេត្រូវចងចាំនោះទេ អ្វីដែលគេត្រូវចងចាំគឺអំពើរបស់បិតាខ្ញុំ។ ផ្ទុយទៅវិញ ប្រសិនបើខ្ញុំបរាជ័យនុះប្រជាជននឹងនិយាយថាអូ!ព្រះអង្គគឺជាបុត្រារបស់សម្តេចសីហនុ ម្តិចក៏ព្រះអង្គមិនដូចបិតាព្រះអង្គអញ្ជឹង ឫក៏ទ្រង់គ្រាន់តែជាបន្ទុក។"

រណឫទ្ធិអាចនិយាយភាសាខ្មែរ, បារាំង និងអង់គ្លេសបានយ៉ាងស្ទាត់។ ព្រះអង្គមានសញ្ជាតិពីរ គឺខ្មែរនិងបារាំង ដែលទទួលបាននៅក្នុងឆ្នាំ១៩៧៩។ ព្រះអង្គចូលចិត្តស្តាប់តន្ត្រីនិងមើលល្ខោន ឫខ្សែភាពយន្ត ក៏ប៉ុន្តែនៅក្នុងបទសម្ភាសន៍ឆ្នាំ ២០០១ ព្រះអង្គបានពិពណ៌នាអំពីខ្លួនទ្រង់ថា ខ្វះទេពកោសល្យខាងសិល្បៈមិនដូចបិតារបស់ទ្រង់។ នៅឆ្នាំ២០០២ រណឫទ្ធិបានផលិតនិងដឹកនាំខ្សែភាពយន្តមួយដែលមានរយៈពេល ៩០ នាទី ដែលមានចំណងជើងថា រាជាបុរី ដែលត្រូវបានថតនៅប្រាសាទអង្គរវត្ត។

                                     

7.1. ជីវិតផ្ទាល់ គ្រួសារ

រណឫទ្ធិមានបងប្អូនសរុប ១២ នាក់ដែលមកពីមាតាផ្សេងៗគ្នា។ មានតែនរោត្តម បុប្ផាទេវីទេដែលជាបងប្អូនបង្កើតតែមួយគត់របស់ព្រះអង្គ។ បុប្ផាទេវីបានក្លាយជាអ្នករាំរបាំព្រះរាជទ្រព្យកាលពីនៅក្មេងដូចព្រះមាតារបស់ព្រះនាងដែរ។ បន្ទាប់ពីបានលែងលះជាមួយសម្តេចសីហនុ អ្នកម្នាងកាញ៉ុលបានរៀបការជាលើកទីពីរជាមួយមន្រ្តីយោធាម្នាក់ឈ្មោះចាប-ហួតហើយមានកូនចំនួនប្រាំនាក់។ អ្នកម្នាងកាញ៉ុលបានស្លាប់ដោយសារជំងឺមហារីកនៅខែកុម្ភៈ ឆ្នាំ១៩៦៩ ក្នុងជន្មាយុ ៤៩ ឆ្នាំ រីឯលោកចាប-ហួតវិញត្រូវបានស្លាប់ដោយត្រូវបន្ទុះគ្រាប់បែកមួយឆ្នាំក្រោយមក។ បងប្អូនបង្កើតបួននាក់របស់រណឫទ្ធិដែលបង្កើតដោយមាតារបស់ព្រះអង្គជាមួយលោកចាប-ហួត ត្រូវបានស្លាប់នៅក្នុងរបបខ្មែរក្រហម មានតែមួយនាក់ទេដែលបានរួចខ្លួនរស់រានមានជីវិត។

រណឫទ្ធិបានជួបនឹងអេង ម៉ារី ដែលជាភរិយាដំបូងរបស់ព្រះអង្គនៅដើមឆ្នាំ១៩៦៨។ ម៉ារីគឺជាកូនច្បងរបស់លោកអេង មាស ដែលជាមន្រ្តីក្រសួងមហាផ្ទៃនិងអ្នកស្រីសារ៉ា ហេ។ ម៉ារីមានប្អូនបង្កើតសរុប ៩ នាក់ ហើយនៅក្នុងចំណោមនោះគឺលោកអេង រ៉ូឡង់ អតីតឯកអង្គរដ្ឋទូតកម្ពុជា។ គូទាំងពីរនេះបានរៀបអភិសេយនៅខែកញ្ញា ឆ្នាំ១៩៦៨ នៅឯព្រះបរមរាជវាំង ហើយបង្កើតបានបុត្របីអង្គ៖ ចក្រាវុឌ្ឍ ប្រសូតឆ្នាំ១៩៧០, សីហឫទ្ធិ ប្រសូតឆ្នាំ១៩៧២ និងរតនាទេវី ប្រសូតឆ្នាំ១៩៧៤។ ក្រោយមក អ្នកទាំងពីរក៏បានបែកពីគ្នាមួយរយៈ ហើយនៅខែមីនា ឆ្នាំ២០០៦ ម៉ារីបានដាក់ពាក្យលែងលះគ្នា នៅពេលដឹងឮថារណឫទ្ធិកំពុងមានទំនាក់ទំនងស្នេហាជាមួយអ្នកម្នាងអ៊ុក ផល្លា។ ការលែងលះក៏ត្រូវបានសម្រេចនៅខែមិថុនា ឆ្នាំ២០១០។ រណឫទ្ធិមានបុត្រាពីរអង្គជាមួយអ្នកម្នាងអ៊ុក ផល្លា៖ សុធារិទ្ធ ប្រសូតឆ្នាំ២០០៣ និងរ៉ាណាវង្ស ប្រសូតឆ្នាំ២០១១។ អ្នកម្នាងផល្លាគឺត្រូវជាកូនចៅរបស់ព្រះបាទស៊ីសុវត្ថិ ហើយអ្នកម្នាងក៏ជាអ្នករបាំបុរាណដ៏ឆ្នើមម្នាក់ផងដែរ។ ផល្លាបានជួបជាមួយនឹងព្រះអង្គម្ចាស់រណឫទ្ធិនៅពេលកំពុងផលិតរឿង រាជាបុរី ។

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨, រណឫទ្ធិនិងអ្នកម្នាងអ៊ុក ផល្លាបានរងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅពេលកំពុងធ្វើដំណើរទៅខេត្តព្រះសីហនុ។ អ្នកម្នាងអ៊ុក ផល្លាបានទទួលមរណភាពប៉ុន្មានម៉ោងក្រោយមកដោយសាររបួសធ្ងន់។

                                     

8. គន្ថនិទ្ទេស

  • Strangio, Sebastian 2014 Hun Sens Cambodia New Haven, Connecticut: Yale University Press ISBN 0300210140
  • Peou, Sorpong 2000 Intervention & Change in Cambodia: Towards Democracy? Singapore: Institute of Southeast Asian Studies ISBN 9813055391
  • Kiernan, Ben & Hughes, Caroline 2007 Conflict and Change in Cambodia London: Routledge ISBN 9780415385923
  • Narong, Men S. 2005 Whos Who in Cambodia: Special Focus on the Royal Family 2005–2006 Phnom Penh: Media Business Networks ISBN 2951352409
  • Summers, Laura 2003 The Far East and Australasia 2003 New York: Psychology Press pp. 227–43 ISBN 1857431332
  • Chin, Kin Wah 2005 Southeast Asian Affairs 2005 Singapore: Institute of Southeast Asian Studies ISBN 9812303065
  • Norodom, Ranariddh 2014 Mission to serve the Father of the Cambodian Nation សកម្មភាពបំរើ ព្រះវររាជបិតាជាតិខ្មែរ Khmer Phnom Penh: Norodom Ranariddh Foundation CS1 maint: Unrecognized language link
  • Mehta, Harish C. 2001 Warrior Prince: Norodom Ranariddh, Son of King Sihanouk of Cambodia Singapore: Graham Brash ISBN 9812180869
  • Widyono, Benny 2008 Dancing in Shadows: Sihanouk, the Khmer Rouge, and the United Nations in Cambodia Lanham, Maryland: Rowman & Littlefield ISBN 0742555534
  • Mehta, Harish C. & Julie B. 2013 Strongman: The Extraordinary Life of Hun Sen Singapore: Marshall Cavendish International Asia Pte Ltd ISBN 9814484601
                                     
  • គ ជ រដ ឋប រហ រដ លរ បច ឡ ងដ យសហន យករដ ឋមន រ ត ហ ន ស នដ ម ប ទម ល ក សហន យករដ ឋមន រ ត នរ ត តម រណឫទ ធ ច ញព អ ណ ច រដ ឋប រហ រន ប នប រព រ ត ត ធ វ ឡ ងន ខ កក កដ
  • បន ទ ប ព ព រ នរ ត តម រណឫទ ធ ត រ វប នទម ល ក ព ត ណ ងម បក សមក ទ រង ប នយ ងច ញបង ក តគណបក ស នរ ត តម រណឫទ ធ គណបក សហ វ នស នប ចន ង នរ ត តម រណឫទ ធ ទ ងព រ
  • ក រ យមកខ ល នប នក ន ក ប គណបក សហ វ នស នប ចរបស ព រ អង គម ច ស នរ ត តម - រណឫទ ធ គ ជ អ នកដ លទទ លប នស ឡ ងឆ ន តខ ពស ជ ម យស ឡ ង
  • ឆ ន សម ត ចប នបន តបម រ ក រជ សហន យករដ ឋមន រ ត ជ ម យសម ត ចក រ មព រ នរ ត តម រណឫទ ធ ហ យក រ មមកគ ល កអ ង ហ តព ឆ ន រហ តដល ឆ ន ព ឆ ន មក
  • ច ណ ទ ទ ប វណ ណ 8 ជ ស មកណ ត លជ រ 9 ជ ហ 10 ឈ នល នហ ន ជ យ 11 ត ម ង 12 នរ ត តម រណឫទ ធ គន ធប ប ផ 13 បនហស ស ព 14 បនហស អម ពរវ នជ ន ក 15 ប នរ ន ហ នស ន ម មត
  • ស ន ន ងព រ អង គម ច ស នរ ត តម រណឫទ ធ ន ឆ ន សហន យករដ ឋមន រ ត ហ ន ស នប នធ វ រដ ឋប រហ រដកព រ អង គ រណឫទ ធ ច ញព ត ណ ង រដ ឋសភ ប នប ឆ ន តជ រ សរ សល កអ ង
  • រ ណ ព រ ប ទសម ដ ចព រ បរមន ថ នរ ត តម - ស ហម ន ព រ ច ក រ ងកម ព ជ ធ បត ម នគ រម យង រថ ព រ ករ ណ ព រ ប ទ សម ដ ច ព រ នរ ត តម ស ហន ព រ មហ វ រ ក សត រ
  • ទម ល ក ប រធ នគណបក សហ វ នស នប ចគ ព រ អង គម ច ស នរ ត តម រណឫទ ធ ច ញព ត ណ ងជ ន យករដ ឋមន រ ត ស ថ ប នន ត បញ ញត ត របស រដ ឋ ភ ប លកម ព
  • អន វ ទ យ ល យព រ ស ហន អន វ ទ យ ល យ សម ដ ចឪ អន វ ទ យ ល យព រ កល វ កងម ស វ ទ យ ល យ នរ ត តម រណឫទ ធ គន ធប ប ផ ព រ ឈរ វ ទ យ ល យហ នស នព រ ទទ ង វ ទ យ ល យហ នស នគរ វ ទ យ ល យល វ
  • ហ យប នរ រ ងប រជ ជនខ ល ព ក រច លរ មទ ត គណបក សហ វ នស នប ចរបស ព រ អង គម ច ស រណឫទ ធ គ ជ អ នកទទ លស ឡ ងឆ ន តខ ពស ជ ម យស ឡ ង ដ លប នត មព ក រ យដ យគណបក សប រ
  • វ ទ យ ល យ ឧដ ង គ វ ទ យ ល យត រ ងត រយ ង វ ទ យ ល យព រ នរ ត តម ស នម ន ព រ នរ ត តម រណឫទ ធ វ ទ យ ល យបស ដ ឋ វ ទ យ ល យស ល បល ង វ ទ យ ល យ កញ ញ

Users also searched:

...