Back

ⓘ វិទ្យាល័យហ៊ុនសែនចម្ការដូង




                                     

ⓘ វិទ្យាល័យហ៊ុនសែនចម្ការដូង

វិទ្យាល័យហ៊ុនសែនចម្ការដូង គឺវិទ្យាល័យមួយដែលមានសិស្សគ្រប់បណ្តាខេត្ត ភូមិ ស្រុកនានា​ មកសិក្សាស្រាវជ្រាវដើម្បីក្រេបជញ្ជក់ចំណេះដឹង។វិទ្យាល័យហ៊ុនសែនចំការដូងមានទីតាំងបច្ចុប្បន្ននៅភូមិភ្នំលាវ ឃុំពងទឹក ស្រុុកដំណាក់ចង្អើរ ខេត្តកែប។ វិទ្យាល័យហ៊ុនសែនចំការដូងត្រូវបានសាងសង់តាំងពីឆ្នាំ១៩៩៦មកម្ល៉េះកាលនោះមានតែអាគារមួយខ្នងតែប៉ុណ្ណោះរហូតដល់ឆ្នាំ២០០៣,២០០៤,២០០៥.សាលាបានសាងសង់ជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្នមានអាគារសម្រាប់សិក្សារាល់ថ្ងៃចំនួន៥អាគារ អាគារកាត់ដេរចំនួនមួយ​ ក្លឹបយុវជនចំនួនមួយដែរនិងជាពិសេសគឺមានអាគារធនធានដ៍ល្អមួយដែលត្រូវបានសាងសង់ឡើងសម្រាប់ពិសោធន៍ សិក្សាអំពីComputer មិនតែប៉ុណ្ណោះនៅឆ្នាំ២០១៨ថ្មីៗនេះមានការកសាងអាគារ៣ជាន់ដែលជាអំណោយរបស់សម្តេចហ៊ុនសែន ដើម្បីផ្តល់ភាពងាយស្រួលក្នុងការសិក្សារបស់សិស្សានុសិស្ស។

កាលពីមុនសាលានេះពោពេញទៅដោយដើមដូង ប៉ុន្តែដោយសារសង្រ្គាមធ្វើអោយដើមដូងនោះងាប់អស់។