Back

ⓘ ព្រះបាទជ័យជេដ្ឋាទី២




                                     

ⓘ ព្រះបាទជ័យជេដ្ឋាទី២

ព្រះបាទជ័យជេដ្ឋាទី២បានឡើងសោយរាជ្យនៅឆ្នាំ១៦១៨ ដោយមាននាមសម្រាប់រាជ្យថា សម្តេចព្រះឱង្ការព្រះជ័យជេដ្ឋាធិរាជរាមាធិបតី។ ព្រះអង្គត្រូវជាបុត្ររបស់ព្រះបាទស្រីសុរិយោពណ៌។ ព្រះអនុជត្រូវបានតែងតាំងជាមហាឧបរាជហើយទទួលព្រះនាមថា ឧទ័យបរមរាជា។ ឯព្រះបិតាលោកគ្រង់នៅជាឧភយោរាជ ប៉ុន្តែនៅឆ្នាំក្រោយព្រះអង្គបានសោយទីវង្គតទៅក្នុងព្រះជន្ម៦៤ព្រះវស្សានៅព្រះរាជវាំងល្វាឯម។ ព្រះបាទជ័យជេដ្ឋាទី២បានបោះបង់ទំនៀមទម្លាប់សៀម ហើយលើកយកទំនៀមទម្លាប់ខ្មែរមកប្រើជំនួសវិញ ហើយដើម្បីបង្ហាញឱ្យសៀមឃើញថាព្រះអង្គមិនទទួលស្គាល់នូវអំណាចសៀមមកលើប្រទេសខ្មែរទេ ព្រះអង្គក៏បានលើរាជធានីពីល្វាឯមទៅតាំងនៅក្រុងឧដុង្គនៅឆ្នាំ១៦២០។ នៅឆ្នាំ១៦២៣ ព្រះអង្គបានបញ្ជឱ្យសាងព្រះចេតីយ៍ធំឈ្មោះថា ចេតីយ៍ត្រៃត្រឹង នៅលើភ្នំព្រះរាជទ្រព្យ ដើប្បីតម្កល់ព្រះអដ្ខិធាតុព្រះបិតា។ កាលមិនទាន់សោយរាជ្យ ព្រះជន្មបាន២៦ព្រះវស្សាព្រះអង្គមានបុត្រ៖

  • ចៅពញានូ ជាមួយអ្នកម្នាងទង
  • ចៅពញាតូ ជាមួយអ្នកម្នាងសុខ

សោយរាជ្យបាន២ព្រះវស្សាបានបុត្រ

  • ចៅពញាចន្ទ ជាមួយអ្នកម្នាងប៊ុសជនជាតិលាវ
  • ចន្ទវតីក្សត្រី ជាមួយអ្នកម្នាងនង
  • បុប្ជាវតីជាមួយអគ្គមហេសីយួន

ចំណែកព្រះឧទ័យបរមរាជាជាមហាឧបរាជមានបុត្រ

  • អ្នកអង្គនន់ ជាមួយអ្នកម្នាងសន
  • អ្នកអង្គសូរ ជាមួយអ្នកម្នាងសួស
  • អ្នកអង្គអិម ជាមួយអ្នកម្នាងអិន។
  • អ្នកអង្គតន់ ជាមួយអ្នកម្នាងសួស