Back

ⓘ ជប៉ុន




                                               

សាលាបឋមសិក្សានៅជប៉ុន

មានក្មេង៩៩%​ចុះឈ្មោះរៀននៅបឋមសិក្សា។ ក្មេងទាំងអស់ចូលរៀនថ្នាក់ទី១ នៅអាយុ៦ឆ្នាំ។ ការចូលរៀនដំបូងត្រូវបានគេចាត់ទុកជាព្រឹត្តិការណ៍យ៉ាងសំខាន់​ នៅក្នុងជីវិតកុមារភាព។ ការសិក្សានៅបឋមដ្ឋានភាគច្រើនលើសលុបធ្វើឡើងនៅសាលារដ្ឋ។ មានសាលាបឋមសិក្សាឯកជនតែ១%ប៉ុណ្ណោះនៅប្រទេសជប៉ុន។ ការសិក្សានៅបឋមសិក្សាត្រូវផ្ដល់ដោយ​ឥតគិតថ្លៃ​ លើកលែងតែ​ថ្លៃអាហារថ្ងៃត្រង់ និងសំភារៈសិក្សា ដែលត្រូវចំនាយដោយមាតាបិតាសិស្ស។ សំរាប់គ្រួសារធូធារខ្លះ មានការចំនាយបន្ថែមផ្សេងទៀត ទៅលើសៀវភៅបន្ថែម ឬ មេរៀនឯកជន ឬ ជឹគឹ។ ថ្នាក់រៀននៅបឋមសិក្សាមានទំហំធំ ជាមធ្យម៣១នាក់ក្នុងមួយថ្នាក់។

                                               

គណកម្មាធិការអូឡាំពិកជប៉ុន

គណកម្មាធិការអូឡាំពិកជប៉ុន ដែលមានអក្សរកាត់ថា JOC ជាស្ថាប័នតំនាងប្រទេសជប៉ុន នៅក្នុងគណកម្មាធិការអូឡាំពិកអន្តរជាតិ។ វាជាស្ថាប័នមិនយកកំរ៉ៃ ដែលមាននាទីជ្រើសរើស​ក្រុមជំរើសជាតិ និងប្រមែប្រមូលមូលនិធិ​ដើម្បីបញ្ជូន​កីឡាករជប៉ុន​ទៅចូលរួមប្រកួត​ក្នុងកីឡាអូឡាំពិក។ ស្ថាប័ននេះមានទីស្នាក់ការនៅទីក្រុងក្យូតុ ប្រទេសជប៉ុន។ គណកម្មាធិការអូឡាំពិកជប៉ុន​ជួយ​ទីក្រុងនៅប្រទេសជប៉ុន​ ក្នុងការដេញថ្លៃ​ធ្វើជាម្ចាស់ផ្ទះកីឡាំអូឡាំពិក​ជារៀងរាល់លើក។ ជប៉ុនធ្លាប់បានធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អូឡាំពិក៣ដងគឺ៖ កីឡាំអូឡាំពិករដូវរងារឆ្នាំ១៩៧២ សាប់ប៉ូរ៉ូ កីឡាំអូឡាំពិករដូវរងារឆ្នាំ១៩៩៨ ណាហ្គាណុ កីឡាអូឡាំពិករដូវក្ដៅឆ្នាំ១៩៦៤ តូក្យូ

                                               

គ្រឹះស្ថានឧត្តមសិក្សាសាធារណៈនៅប្រទេសជប៉ុន

ខាងក្រោមនេះជាតារាងរាយនាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈនៅប្រទេសជប៉ុន តាមតំបន់នីមួយៗ។ គិតត្រឹមឆ្នាំ២០០៧ នៅក្នុងប្រទេសជប៉ុនមានគ្រឹះស្ថានឧត្តមសិក្សាសាធារណៈចំនួន៨៧ ។

                                               

ខាហ្កុស៊ីម៉ា(ខេត្ត)

ខេត្តខាហ្គុស៊ីម៉ា ជាខេត្តមួយរបស់ប្រទេសជប៉ុនដែលមានទីតាំងនៅកោះឃ្យឺស្សឺ។ ទីរួមខេត្តខាហ្គុស៊ីម៉ាគឺនៅក្រុងខាហ្គុស៊ីម៉ា។

                                               

កីឡាចុងបូព៌ាឆ្នាំ១៩៣៨

ការប្រកួតកីឡាជើងឯកចុងបូព៌ាលើកទី១១ គ្រោងនឹងធ្វើឡើងនៅឆ្នាំ១៩៣៨ នៅទីក្រុងអូសាកា ចក្រភពជប៉ុន។ ប៉ុន្តែព្រឹត្តិការណ៍នេះត្រូវបានអាក់ខាន​លែងបានធ្វើវិញ ដោយសារការឈ្លានពានរបស់ជប៉ុននៅឆ្នាំ ១៩៣៧ ទៅក្នុងប្រទេសចិន ដែលបង្កជាសង្គ្រាមចិន-ជប៉ុនលើកទី២។ កីឡាជើងឯកចុងបូព៌ាក៏បាត់រូបរាង​តាំងពីពេលនោះមក។

                                               

អិហ៊ីម៉ិ(ខេត្ត)

ខេត្តអិហ៊ីមិ ជាខេត្តមួយនៅតំបន់ស៊ីកុកឹ ប៉ែកពាយព្យនៃប្រទេសជប៉ុន។ ខេត្តនេះមានទីរួមខេត្តឈ្មោះ ក្រុងម៉ាហ្សឹយ៉ាម៉ា។

                                               

អាគីតា (អសង្ស័យកម្ម)

អាគីតា តុស៊ីសឹអិ 秋田俊季, កូនប្រុសរបស់ សាណិសឹអិ អាគីតា សាណិសឹអិ 秋田実季; ១៥៧៦–១៦៦០, daimyo feudal ruler ម៉ាសាមី អាគីតា 秋田昌美; កើត១៩៥៦, ជាតន្ត្រីករ, ហើយក៏ត្រូវបានគេស្គាល់ជា Merzbow

                                               

ហ៊ីការូ អាកាអុ

ហ៊ីការូ អាកាអុ ជាតារាសម្តែងសំលេងតួស្រីនិងអ្នកចម្រៀងស្រីប្រជាជនជប៉ុន កំណើតនៅខេត្តខាណាហ្កាវ៉ា ជាប់ទាក់ទងជាមួយប៉្រូហ្វីត 。ចាប់ផ្តើមក្លាយជាតារាសម្តែងសំលេងឆ្នាំ ២០១១,បានដើរតួនាទីសំខាន់ដំបូងរបស់នាងក្នុងរឿង Comic Girls ហើយចាប់តាំងពីពេលនោះមកបានទទួលតួនាទីធំ.

                                               

មូរ៉ាសាគី ស៊ីគីប៊ូ

right|thumb មូរ៉ាសាគី ស៊ីគីប៊ូ គឺជាអ្នកនិពន្ធកំណាព្យជនជាតិជប៉ុន នៅឯតុលាការអធិរាជកំឡុងសម័យហីអាំង ។ នាងត្រូវបានគេស្គាល់ថាជាអ្នកបង្កើតការងារ រឿងនិទានហ្គិនជី ដែលបានសរសេរជាភាសាជប៉ុនរវាងប្រហែលឆ្នាំ ១០០០ ដល់ ១០១២ ។

                                               

Candies

Candies ត្រូវបានគេស្គាល់ថាជាក្រុមតន្ត្រីដ៏ល្បីបំផុតនៅក្នុងប្រទេសជប៉ុនចាប់តាំងពីឆ្នាំ 1973 ។, their first single being "あなたに夢中". Candies was composed of three girls: Ran Ito called Ran, Yoshiko Tanaka called Sue and Miki Fujimura called Miki. The group was popular among young Japanese people. នៅឆ្នាំ 1977 ទោះបីជាតន្ត្រីគឺជាការពេញនិយមខ្លាំងណាស់ពួកគេបានប្រកាសចូលនិវត្តន៍។ ការប្រគុំតចុងក្រោយគឺជាព្រឹត្តការណ៍ដ៏ធំមួយនៅក្នុងប្រទេសជប៉ុន។

                                               

.jp

ac.jp: សំរាប់ស្ថាប័នអប់រំកំរិតខ្ពស់ៗ សាកលមហាវិទ្យាល័យជាដើម។ ed.jp lg.jp go.jp: សំរាប់ស្ថាប័នរដ្ឋាភិបាល ក្រសួង gr.jp co.jp ne.jp or.jp ad.jp: សមាជិកJPNIC

                                               

ផាក​ ចងហ៊ី

ផាក​ ចងហ៊ី គឺជាអ្នកនយោបាយកូរ៉េខាងត្បូងនិងកងទ័ពសាធារណរដ្ឋកូរ៉េទូទៅដែលបានបម្រើការជាប្រធានាធិបតីកូរ៉េខាងត្បូងពីឆ្នាំ ១៩៦៣ រហូតដល់ការធ្វើឃាតរបស់គាត់ក្នុងឆ្នាំ ១៩៧៩ សន្មតថាការិយាល័យនោះបន្ទាប់ពីការគ្រប់គ្រងប្រទេសលើកដំបូងក្នុងនាមជាប្រមុខមេដឹកនាំផ្តាច់ការយោធាដែលបានតំឡើងដោយរដ្ឋប្រហារយោធា ១៦ ឧសភា ឆ្នាំ ១៩៦១ មុនតំណែងប្រធានាធិបតីគាត់ជាប្រធាននៃឧត្តមក្រុមប្រឹក្សាសម្រាប់ការកសាងឡើងវិញជាតិពីឆ្នាំ ១៩៦១ ដល់ ១៩៦៣ បន្ទាប់ពីអាជីពជាមេដឹកនាំយោធាក្នុងកងទ័ពកូរ៉េខាងត្បូង

                                               

សូនិក ដឹ ហែដ្ចហុក

សូនិក ដឹ ហែដ្ចហុក គឺជាហ្គេមវីដេអូនិង Media franchise របស់ប្រទេសជប៉ុន បង្កើត​ឡើង​ដោយ Sonic Team និងគ្រប់គ្រងដោយ ស៊េហ្កា មជ្ឈមណ្ឌលសិទ្ធិអាជីវកម្មនៅលើសូនិក ហែដ្ចហុកមួយដែលប្រយុទ្ធប្រឆាំងនឹងអំពើអាក្រក់ Doctor Eggman អ្នកវិទ្យាសាស្រ្តឆ្កួត សំខាន់ហ្គេម សូនិក ដឹ ហែដ្ចហុក គឺជាអ្នកធ្វើវេទិកាបាន​បង្កើត​ឡើង​ដោយ Sonic Team ហ្គេមផ្សេងទៀត ​បង្កើត​ឡើង​ដោយស្ទូឌីយោផ្សេងៗជាច្រើន រួមបញ្ចូល Spin-off កំណត់នៅក្នុងប្រភេទ ប្រណាំង ប្រយុទ្ធ ជប់លៀង និងកីឡា សិទ្ធិផ្តាច់មុខរួមបញ្ចូលផងដែរប្រព័ន្ធផ្សព្វផ្សាយបោះពុម្ព ចលនា ខ្សែភាពយន្តលក្ខណៈពិសេសឆ្នាំ ២០២០ និងផលិតផល

                                               

សុរ៉ារុ

កើតថ្ងៃទី 3 វិច្ឆិកា 1988 ក្នុងខេត្តមីយ៉ាហ្គី គាត់ត្រូវបានចាប់ផ្តើមសកម្មភាពនៅក្នុងឧស្សាហកម្មតារាចម្រៀង ឆ្នាំ 2008 គណនី Twitter របស់គាត់មានអ្នកតាមដានប្រហែលជា ១,៤៥ លាននាក់ គាត់ចាប់ផ្តើមបង្ហោះវីដេអូនៅលើ Youtube ឆ្នាំ 2015

                                               

ម៉ាហ្វុម៉ាហ្វុ

ម៉ាហ្វុម៉ាហ្វុ ជាអ្នកចម្រៀងប្រុស និងអ្នកនិពន្ធបទចម្រៀងប្រជាចនជប៉ុន ជារឿយៗគាត់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងពណ៌ស សំលេងដ៏ទូលំទូលាយរបស់គាត់អនុញ្ញាតឱ្យគាត់ច្រៀង នៅក្នុងការចុះឈ្មោះខ្ពស់ប្រៀបធៀបនឹង Vocaloid មួយចំនួនក៏ដូចជាការចុះឈ្មោះទាប

                                               

បេកគី

បេកគី ឈ្មោះ​ពិត រេបិកា អេរី រ៉ាបូន ជាតារាសម្ដែងស្រីប្រជាជនជប៉ុន កើតថ្ងៃទី ៦ ខែមីណា ឆ្នាំ១៩៨៤ នៅខេត្តខាណាហ្កាវ៉ា បច្ចុប្បន្នបានចុះហត្ថលេខាលើស្លាកតន្ត្រី ផលិតកម្ម សាន់ ម្យូស៊ិក

                                               

Kawasaki OH-1

Kawasaki Oh-1 គឺជាឧទ្ធម្ភាគចក្រឈ្លបយកការណ៍យោធាពន្លឺសម្រាប់កំលាំងស្វ័យការពារដីប្រទេសជប៉ុនមានគោលបំណងដើម្បីជំនួស Oh-6 Loach ។ ក្នុងនាមជារបស់ខែមីនាឆ្នាំ 2012 34 បានចូលបម្រើ, បំព្រញកងនាវាដែលមានស្រាប់នៃ 111 Oh-6s ។

                                               

ចាែខុំា

Chakma - ឥណ្ឌូ-អឺរ៉ុបភាសានិយាយដោយប្រជាជននៃ ការ chakmaដែលរស់នៅក្នុងទីក្រុង Chittagong ក្នុងភ្នំនៃ Chittagong នៅបង់ក្លាដែស,នៅក្នុងរដ្ឋ Manipur; ខាងលិចជប៉ុន;នៅក្នុង Cookham ខោ Lohit;podelisi មៀនស្រុ Tirap និង Changlang នៃរដ្ឋ Arunachal Pradesh;ស្រុក Anglong,Karbi,cachar, កូរ៉េខាងជើ cachar រដ្ឋ Assam នៃ;នៅក្នុងស្រុកត្បូងអៀន;នៅក្នុង podelisi Kaylashahar ស្រុកខាងជើងអៀរដ្ឋនៃការ អៀន;នៅលើខាងត្បូង-ខាងលិចនៃរដ្ឋ Mizoram ក្បែរទន្លេនេះ Karnafuli ងផងដែរនៅក្នុងភូមិជាច្រើននៃការទូទាត់ Paletwa ភាគខាងត្បូ ងសានរដ្ឋ;ការតាំងទីលំ Buthidaung,Kyauktaw,Maungdaw,Ponnagyun នៅក្នុងខាងជើងនៃរដ្ឋនៃរដ្ឋ ព្ធ នៅមីយ៉ាន់ម៉ា។ ក ...

                                               

គិមិង៉ាយ៉ុ

គិមិង៉ាយ៉ុ គឺជាភ្លេងជាតិរបស់ប្រទេសជប៉ុន។ Its lyrics are the oldest among the worlds national anthems, and with a length of 11 measures and 32 characters "Kimigayo" is also one of the worlds shortest. Its lyrics are from a waka poem written in the Heian period, and the current melody was chosen in 1880, replacing an unpopular melody composed eleven years earlier. While the title "Kimigayo" is usually translated as "His Imperial Majestys Reign", no official translation of the title or lyrics has been established in law. From 1888 to 1945 "Kimigayo" served as the national anthem of the Empire ...

                                               

០ ជាចំនួន និងខ្ទង់ ប្រើដើម្បីតាងចំនួននោះ ក្នុងប្រព័ន្ធចំនួន។ វាដើរតួមជ្ឈិមក្នុងគណិតវិទ្យា ជាសញ្ញាណបូកនៃចំនូនគត់ ចំនួនពិត និងទម្រង់ពីជគណិតដទៃជាច្រើនទៀត។

ជប៉ុន
                                     

ⓘ ជប៉ុន

ប្រទេសជប៉ុន ​ ហៅកាត់ថា​ ជប៉ុន ​ ជាភាសាអង់គ្លេស Japan ។​ ជប៉ុន ជា​ប្រទេស​កោះ ក្នុងតំបន់ អាស៊ីខាងកើត។ ប្រទេសជប៉ុន ស្ថិតនៅក្នុង មហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងកើត នៃប្រទេស ចិន កូរ៉េ និង រូស្ស៊ី។ ឈ្មោះជប៉ុនសរសេរជាអក្សរខាន់ជិ "日本​​​" បកប្រែត្រង់ថា "ព្រះអាទិត្យ+ដើមកំណើត" ដែលមានន័យថា "ដែនដីដែលព្រះអាទិត្យរះចេញ" ។

ប្រទេស​ជប៉ុន​ជាកំរងកោះ​ផ្សំឡើងពីកោះចំនួន ៦៨៥២កោះ ដែល៩៧%នៃផ្ទៃដីគ្របដណ្ដប់ដោយកោះធំៗចំនួន៤​គឺ ហុងស្ស៊ូ ហុកកៃដូ ឃ្យូស្ស៊ូ និង ស្ស៊ីកុគឹ។ ប្រទេសនេះមាន​ផ្ទៃ​ក្រលា​៣៧៧ ៨៧៣ គ.ម ២ ធំ​ជាង​ប្រទេស​កម្ពុជាប្រហែល២ដង និងមានប្រជាជនជាង១២៧លាននាក់ លំដាប់ទី១០លើពិភពលោក។ រដ្ឋធានីនៃប្រទេសនេះមិនមានកំនត់ច្បាស់លាស់នៅក្នុងច្បាប់ឡើយ តែតាមសភាពជាក់ស្ដែងទីក្រុងតូក្យូ​ ជាមណ្ឌលសេដ្ឋកិច្ច នយោបាយ និងជាកន្លែងស្នាក់នៅរបស់ព្រះចៅអធិរាជ។

ជប៉ុន​មានសក្ដានុពលយោធាយ៉ាងខ្លាំងក្លានៅចុងស.វទី១៩និងដើមស.វទី២០ ដោយបានពង្រីកទឹកដីតាមរយៈការឈ្នះក្នុងសង្គ្រាមចិនជប៉ុនលើកទី១ សង្គ្រាមរុស្ស៊ីជប៉ុន និង សង្គ្រាមលោកលើកទី១។ សង្គ្រាមចិនជប៉ុនលើកទី២នៅឆ្នាំ១៩៣៧ បានរីកដាលជាសង្គ្រាមលោកលើកទី២ ដែលបានបញ្ចប់ដោយ​ការទំលាក់គ្រាប់បែកបរមាណូនៅហ៊ីរ៉ូស្ស៊ីម៉ានិងណាហ្គាសាគី។ ចាប់ពីការប្រកាន់យក​រដ្ឋធម្មនុញ្ញកែប្រែហើយនៅឆ្នាំ១៩៤៧ ជប៉ុនប្រកាន់យក​របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញតែមួយ ដោយមានព្រះចៅអធិរាជមួយអង្គ​ជាតំណាងឯកភាពជាតិ និងរដ្ឋសភាមួយដែលបានដោយការបោះឆ្នោត​សំរាប់តាក់តែងច្បាប់។

ជប៉ុនជាប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ៣លើលោក គិតតាមអត្រា GDP ។ តាមការប៉ាន់ស្មានរបស់ អសប និង WHO ជប៉ុនជាប្រទេសដែលមានអាយុសង្ឃឹមវែងជាងគេលើលោក ។

                                     

1. ទីតាំងភូមិសាស្ត្រ និង​ ភូមិវិទ្យា

ប្រទេសជប៉ុន គឺជា​ប្រទេសកោះស្ថិតនៅ អាស៊ីខាងកើត និង​ ស្ថិតនៅប៉ែកខាងលិចនៃ មហាសមុទ្រប៉ាស៊ីហ្វិក។​ ទឹកដីនៃ ប្រទេសជប៉ុន កើតឡើងពីកោះសរុបសំនួន៦៨៥២កោះ ដែលនៅ ក្នុងនោះមានកោះ​ធំៗ​​សំខាន់ៗ ​៤គឺ៖ កោះហុងស្សឺ កោះហុកកៃដូ កោះឃ្ជឺស្សឺ និងកោះស្ស៊ីកុគឹ។ ប្រទេសជប៉ុន ហ៊ុមព័ទ្ធដោយសមុទ្រដូចជា៖ សមុទ្រជប៉ុន សមុទ្រចិនខាងកើត សមុទ្រហ្វីលីពីន និង សមុទ្រអុកហុតស្គ៍។ ប្រទេសជប៉ុន​ គ្មានប្រទេសជាប់ព្រំដែនគោកទេ។ ប្រទេស នៅជិតខាងមាន សហព័ន្ធរុស្ស៊ី សហភាពប្រជាមានិតប្រជាធិបតេយ្យកូរ៉េ កូរ៉េខាងជើង សាធារណ​រដ្ឋកូរ៉េ​ កូរ៉េខាងត្បូង សាធារណរដ្ឋប្រជាមានិត ចិន កោះតៃវ៉ាន់ និងសាធារណរដ្ឋហ្វីលីពីន។

ប្រទេសជប៉ុន មានរាងជាធ្នូ កើតឡើងពី កោះចំនួន ៦៨៥២ និងមានផ្ទៃក្រលាប្រមាណ ៣៧៨០០០គ.ម ២ ។ ៧០% នៃផ្ទៃដីសរុបគឹជាភ្នំ និងផ្ទៃដីព្រៃ ៦៧%។​​ តំបន់ឈឺប៊ឹ តំបន់កណ្តាល ស្ថិតនៅភាគកណ្តាលនៃ កោះហុងស្សឺ ត្រូវបានគេស្គាល់ថាជា ដំបូលនៃ​ប្រទេសជប៉ុន ព្រោះជាតំបន់ភ្នំខ្ពស់ៗ ដែលមានកំពស់ខ្ពស់ជាង ៣០០០ម។ ភ្នំខ្ពស់ជាងគេនៅ ប្រទេសជប៉ុន គឺ ភ្នំហ្វឹជី ៣៧៧៦ម ស្ថិតនៅលើព្រំប្រទល់ ខេត្តយ៉ាម៉ាណាស្ស៊ី និង ខេត្តស្ស៊ីស្សឹអុកា។ ភ្នំខ្ពស់លំដាប់ទី ២ ឈ្មោះ ភ្នំឃីតាដាកិ ៣១៩២ម ក្នុងខេត្តយ៉ាម៉ាណាស្ស៊ី។ ភ្នំខ្ពស់លំដាប់ទី ៣ ឈ្មោះ ភ្នំហុតាកាដាកិ ៣១៩០ម នៅព្រំប្រទល់ ខេត្តណាហ្គាណុ និង ខេត្តហ្គីហ្វឹ។

ផ្អែកលើស្ថានភាពសណ្ឋានដី កំរងកោះជប៉ុនចែកចេញជា២ផ្នែកធំៗគឺ ជប៉ុនខាងកើតនិងខាងជើង និង ជប៉ុនខាងលិចនិងខាងត្បូង ។ ព្រំដែន​ខ័ណ្ឌ​ផ្នែក​ទាំង២​នេះ​ស្ថិត​នៅ​កោះហុងស្សូ​ភាគ​កណ្ដាល គឺ ខ្សែតិកតូនិកអ៊ីតុអ៊ីហ្គាវ៉ាស៊ីស្សឹអុកា ។ កំរងកោះជប៉ុនស្ថិតនៅទីប្រសព្វ​នៃផ្លាកធំ៤មាន៖ ផ្លាកអឺរ៉ាស៊ី ផ្លាកសមុទ្រហ្វីលីពីន ផ្លាកប៉ាស៊ីហ្វិក និង ផ្លាកអាមេរិកខាងជើង។ វា​ជា​ផ្នែក​មួយ​របស់​ខ្សែក្រវ៉ាត់ភ្នំភ្លើងនិងរញ្ជួយដីប៉ាស៊ីហ្វិក។ ហេតុនេះហើយទើបប្រទេសនេះសំបូររញ្ជូយដី ១០%ទៅ២០%នៃរញ្ជូយដីពិភពលោកកើតឡើងនៅម្ដុំប្រទេសជប៉ុន។ រញ្ជូយដី​ថ្នាក់ទី១​និង​ទី២ មានកើតនៅប្រទេសជប៉ុនជារៀងរាល់ថ្ងៃ។ គុណភាពដីប្រទេសជប៉ុនមានជីវជាតិល្អ ព្រោះជាដីបានមកពីសកម្មភាពភ្នំភ្លើង។ ម្យ៉ាងវិញទៀត ប្រការដែលប្រទេសជប៉ុនសំបូរអុនសេន ក៏​ជា​អំណោយផល​ពីភ្នំភ្លើងផងដែរ។ ក្នុងនោះភ្នំភ្លើង វាជាភោគផលយ៉ាងប្រណិតក្នុងការអនុគ្រោះដល់ការធ្វើកសិកម្ម។

                                     

2. អាកាសធាតុ

លក្ខណៈចំបងនៃអាកាសធាតុនៅ ប្រទេសជប៉ុនគឺភាពខុសគ្នានៃសីតុណ្ហភាពរបស់រដូវទាំង៤។​ នៅរដូវរងារ វាទទួលឥទ្ធិពលពីខ្យល់រដូវដែលបក់ពីស៊ីបិរី ហើយនៅរដូវក្ដៅ វា​ទទួល​ឥទ្ធិពល​ពី​ខ្យល់​​រដូវ​ដែលបក់ពីមហាសមុទ្រប៉ាស៊ីហ្វិក។ ប្រទេសជប៉ុនលាតសន្ធឹងពីជើងទៅត្បូង គ្របដណ្តប់លើរយៈទទឹងចំនួន២៥ដឺក្រេ ជាហេតុធ្វើអោយ​មាន​ភាព​ខុសគ្នា​ខ្លាំង​នៃ​សីតុណ្ហភាព​ទៅ​តាម​តំបន់នីមួយៗ​។ យោង​តាមសេចក្តីរាយការមួយពី ថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០០៧ បានអោយដឹងថា សីតុណ្ហភាព ក្តៅបំផុតនៅ ប្រទេស​ ជប៉ុន គឺ ៤០,៩ °C អង្សារសេ ។​ ជប៉ុន ជាប្រទេស ដែលមាន បួន រដូវ គឺ រដូវផ្ការីក រដូវក្តៅ រដូវស្លឹកឈើជ្រុះ និង រដូវរងារ។ រដូវនីមួយៗ ដើរតួនាទី សំខាន់ណាស់ នៅក្នុង ជីវភាពរស់នៅ របស់ប្រជាជន ជប៉ុន។

                                     

2.1. អាកាសធាតុ រដូវក្តៅ

បន្ទាប់ពី រដូរភ្លៀវបញ្ចប់ទៅ នៅពាក់កណ្តាល ខែកក្តដា ព្រះអាទិត្យបញ្ចេញកំដៅ កាន់តែក្តៅឡើងៗ សីតុណ្ហភាពខ្ពស់ជាង ៣០ ℃។​ នៅភូមិភាគ តំបន់ ខ្ជឺសឺ រដូរក្តៅមាន រយះពេលប្រហែល ២ខែ នៅទីក្រុង តូក្យូប្រហែល ៤៥ ថ្ងៃ ទីក្រុង ក្យូតុប្រហែល ៦៨ថ្ងៃ។

                                     

2.2. អាកាសធាតុ សិសិររដូវរដូវរងារ

នៅពាក់កណ្តាលខែវិច្ឆិកា ព្រិលធ្លាក់ដំបូងនៅ ប៉ែកខាង សមុទ្រជប៉ុន។ លក្ខណះនៃរដូវរងារនៅ ប្រទេសជប៉ុនគឺ៖ នៅប៉ែកខាង មហាសមុទ្រប៉ាស៊ីហ្វិក ខ្យល់មាន លក្ខណះស្ងួត ហើយត្រជាក់ ថ្ងៃដែលមានអាកាសធាតុល្អ មានច្រើន។ រីឯខាងប៉ែកសមុទ្រជប៉ុនវិញ ព្រិលធ្លាក់កាន់តែច្រើនឡើងៗ ។ នៅអាណាខេត្តតុយ៉ាមា តំបន់ដែលមាន ព្រិលច្រើន កកមានកំពស់ខ្ពស់ជាង ២ ម៉ែត្រ នៅពេលនោះការកាយ ទំលាក់ព្រិលដែលកកនៅលើ ដំបូលផ្ទះក៏ក្លាយជាការងារ ដ៏សំខាន់។ ពួកយុវជនក្មេងៗ នាំគ្នាប្រមូលផ្តុំគ្នា​ នៅទីក្រុង និងទីប្រជុំជននានា។យោងតាមប្រភពពី វិបសាយជាភាសាអង់គ្លេស អាកាសធាតុ ទីក្រុង តូក្យូ បង្ហាញដូចតារាងខាងក្រោម៖

                                     

3. ការអប់រំ

សូម​មើល​អត្ថបទ​ពេលលេញ​នៅ វិស័យអប់រំនៅប្រទេសជប៉ុន

  • អក្ខរភាព៖ ៩៩,៨% បុរស ៩៩,៩% និង ស្ត្រី ៩៩, ៧% ស្ថិតិឆ្នាំ១៩៩០
  • កាតព្វកិច្ចអប់រំ៖ ក្មេងពី​អាយុ ៦ឆ្នាំ ដល់ ១៥ឆ្នាំ​ត្រូវ​ចូលរៀន​នៅ​សាលា​ជាចាំបាច់​រយៈពេល​៩ឆ្នាំគឺនៅបឋមសិក្សា៦ឆ្នាំ និង អនុវិទ្យាល័យ៣ឆ្នាំ។ សិស្សានុសិស្សចប់អនុវិទ្យាល័យ​ចំនួន៩៦%​បន្តការសិក្សាទៅវិទ្យាល័យ។

នៅប្រទេសជប៉ុន​ គេបង្កើតអោយមាន​សាលាមុនបឋមសិក្សា​សំរាប់ក្មេងៗ​ចាប់ពីអាយុ​៣ឆ្នាំ។ ការអប់រំជាចំបាច់​ចាប់ផ្ដើម​នៅអាយុ​៦ឆ្នាំ ដោយក្មេងៗចូលរៀននៅបឋមសិក្សារយៈពេល៦ឆ្នាំ និងនៅអនុវិទ្យាល័យរយៈពេល​៣ឆ្នាំ។ សិស្សានុសិស្សដែលមានបំនងបន្តការសិក្សា ត្រូវធ្វើការប្រលង រួចចូលរៀនវិទ្យាល័យរយៈពេល៣ឆ្នាំ មហាវិទ្យាល័យរយៈពេល៤ឆ្នាំ ២ឆ្នាំសំរាប់មហាវិទ្យាល័យវគ្គខ្លី និងថ្នាក់ក្រោយឧត្តមរយៈពេល៥ឆ្នាំ។ បវេសនកាលចាប់ផ្ដើមនៅខែមេសា និងចប់នៅខែមិនាឆ្នាំបន្ទាប់។ ឆ្នាំសិក្សាចែកចេញជា៣ចតុមាស ២ឆមាស សំរាប់មហាវិទ្យាល័យ ដោយនៅចន្លោះរវាងចតុមាសនីមួយមាន វិស្សមកាលរដូវក្ដៅ ជាទូទៅរយៈពេល៦សប្តាហ៍ វិស្សមកាលរដូវរងារ ជាទូទៅរយៈពេល២សប្តាហ៍ និង វិស្សមកាលរដូវផ្ការីក ជាទូទៅរយៈពេល៣សប្តាហ៍។ ស្ថាប័នអប់រំចែកចេញជា៣ផ្នែកធំៗអាស្រ័យតាមអ្នកគ្រប់គ្រង គឺ រដ្ឋ សាធារណៈខេត្តឬសង្គមស៊ីវិល និង ឯកជន។

កាតព្វកិច្ចអប់រំនៅប្រទេសជប៉ុនមានរយៈពេល៩ឆ្នាំ។ ការអប់រំនៅក្នុងរយៈពេលនេះ បូករួមទាំងសៀវភៅសិក្សា ត្រូវបានផ្ដល់ដោយឥតគិតថ្លៃ។ សិស្សានុសិស្ស​ត្រូវបង់ការចំនាយផ្សេងៗទៀត​រួមមាន​សំភារៈសិក្សាបន្ថែម​និងដំនើរកំសាន្តចាត់ចែងដោយសាលា ដោយខ្លួនឯង។ ​នៅពេលបញ្ចប់ការសិក្សាជាកាតព្វកិច្ច សិស្សានុសិស្សអាចជ្រើសរើសបន្តការសិក្សាទៅ​វិទ្យាល័យ​បើពួកគេចង់។



                                     

4. សុខភាព

យោងតាមអង្គការសុខភាពពិភពលោក​WHOអាយុសង្ឃឹមមធ្យម​របស់ប្រជាជនជប៉ុន​វែងជាងគេនៅលើពិភពលោក។​ អាយុសង្ឃឹមរបស់បុរស​ជាមធ្យម​៧៨,៤ឆ្នាំ​ស្ត្រី​ជាមធ្យម​៨៥,៣​ឆ្នាំ​ស្ថិតិឆ្នាំ២០០១។

                                     

5. កីឡា

ប្រជាជនជប៉ុនគ្រប់វ័យចូលចិត្តសកម្មភាពកីឡា មិនថាតែកាលចូលរួមក៏ដូចជាការទស្សនា។ នៅក្នុងប្រទេសជប៉ុនកីឡាត្រូវបានគេចាត់ទុកជាការកំសាន្តដើម្បីសុខភាព​ និងផ្តល់នូវសីលធម៌ល្អ។​

មុនពេលមានការនាំចូលនូវកីឡាបស្ចិមប្រទេស ជប៉ុន​មានកីឡាជាប្រពៃណីផ្ទាល់ខ្លួនឈ្មោះថា ប៊ុដូ ទេពកោសល្យនៃការប្រយុទ្ធ ដែលជាកីឡាពេញនិយមក្នុងចំនោមវណ្ណៈយុទ្ធជនតាំងពីសតវត្ស​ទី១២មកម្ល៉េះ។ កីឡា​​ ប៊ុដូ រួមមាន យូដូ តៃខ្វាន់ដូ ខេងដូ កីឡាកាប់ដាវ ឃ្យូដូ កីឡាបាញ់ព្រួញ ជាដើម។ បន្ទាប់ពីសករាជពន្លឺ មេជិ ១៨៦៨ កីឡាបស្ចិមប្រទេសត្រូវបាននាំចូលមក​ប្រទេសជប៉ុន ដូចជាកីឡាវាយបាល់បេសបល ត្រូវបាននាំចូលដោយជនជាតិអាមេរិកនៅឆ្នាំ១៨៧២, កីឡាបាល់អោប​ រ៉ាហ្គប៊ី កីឡាបាល់ទាត់ កីឡាជិះស្គីលើទឹកកក ត្រូវបាននាំចូលមកក្នុងទសវត្ស៧០។

                                     

6.1. គមនាគមដឹកជញ្ជូន ផ្លូវអាកាស

ក្រុមហ៊ុនអាកាសចរធំៗមាន ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន​ JAL: Japan Airlines និង ក្រុមហ៊ុនអាកាសចរណ៍ANA All Nippon Airways ។ JAL ចាប់ផ្តើមហោះហើរ ក្នុងនិងក្រៅប្រទេស​នៅទសវត្ស៥០។ ANA​​ ធ្វើការហោះហើរតែក្នុងប្រទេសរហូតដល់ទសវត្ស៨០ ដែលក្រោយមកបានបើកផ្លូវអន្តរជាតិរបស់ខ្លូន។ ក្រុមហ៊ុនអាកាសចរណ៍ ដទៃមាន ក្រុមហ៊ុនអាកាសចរណ៍ ស្កាយម៉ាក Skymark ក្រុមហ៊ុនអាកាសចរណ៍ ស្កាយណេតអាស៊ី Skynet Asia -ល-។

                                     

6.2. គមនាគមដឹកជញ្ជូន ផ្លូវដែក

សេវ៉ាកម្មផ្លូវដែកសំរាប់ដឹកអ្នកដំណើរចាប់ដំណើរការ​ពីឆ្នាំ ១៨៧២ ដោយប្រើក្បាលរថភ្លើងប្រើចំហាយទឹក ដែលតភ្ជាប់ស្ថានីយ៍ ស៊ីមបាស៊ី តូក្យូ និងទីក្រុងយ៉ូកូហាម៉ា។ នៅឆ្នាំ ១៩៦៤ រថភ្លើង​ល្បឿនលឿនឈ្មោះថា ស៊ិងកានសេន ដំបូងគេនៅលើពិភពលោក ត្រូវបានដាក់អោយប្រើប្រាស់ដោយក្រុមហ៊ុនផ្លូវដែកជាតិ​ សព្វថ្ងៃត្រូវបានឯកជនភាវូបនីយកម្មជា​ក្រុមហ៊ុនផ្លូវដែកជប៉ុនJR Japan Railway ដើម្បីតភ្ជាប់ទីក្រុងធំៗ។ រហូតមកទល់ឆ្នាំ ១៩៧០ ទាំងផ្លូវដែកឯកជន និង​ រដ្ឋ រថភ្លើងស្ទើរទាំងអស់ត្រូវបានប្តូរទៅជា រថភ្លើងប្រើអគ្គីសនី។ បច្ចុប្បន្ន នៅទីក្រុងធំៗ បណ្តាញផ្លូវដែកថ្មីៗ ដូចជា បណ្តាញផ្លូវដែកក្រោមដី និង បណ្តាញផ្លួវដែករថភ្លើងផ្លូវមួយ Monorail ត្រូវបានស្ថាបនាជាបន្តបន្ទាប់។ ចាប់ពីខែសីហា ២០០៣​ មក គ្រប់ខេត្តក្រុងទាំងអស់ រាប់បញ្ចូលទាំងកោះអូគីណាវ៉ា សុទ្ធតែមានរថភ្លើងរត់។ គិតត្រឹមឆ្នាំ ២០០៤ ប្រវែងផ្លូវដែកទាំងអស់គឺ ២៣ ៥៧៧ គ.ម។

                                     

7. ប្រជាជន

  • ១២៧ ០៦៦ ១៧៨ នាក់ ខែកក្កដា ២០០៨
  • ប្រហែល ១២៧ ៧២៤ ០០០ នាក់ យោងតាមលទ្ធផល របស់ការិយាល័យក្រសួងទំនាក់ទំនង និងកិច្ចការផ្ទៃក្នុង នៅ ថ្ងៃទី ១ ខែមិនា ឆ្នាំ ២០០៧។
  • ១២៧ ៧៦៧ ៩៤៤នាក់ យោងតាមលទ្ធផលនៃការ​ធ្វើជំរឿនប្រជាជន នៅថ្ងៃទី ១ ខែតុលា ឆ្នាំ ២០០៦។
  • ១២៧ ៤៣៣ ៤៩៤ នាក់ នៅខែកក្តដា ឆ្នាំ២០០៧
  • ភាគរយអ្នកដែលមានសញ្ជាតិជប៉ុន ៩៨,៨% ២០០៣
  • ប្រហែល ១២៨ ១០០ ០០០ នាក់ នៅខែមិថុនា ឆ្នាំ២០០៧

បច្ចុប្បន្ន​ជប៉ុនមានការបារម្ភអំពីការថយចុះចំនួនប្រជាជន។ ការធ្លាក់ចុះនៃអត្រាកំនើត​និង​កំនើនជនចាស់ជរា ជាកង្វល់ដែលរដ្ឋាភិបាលកំពុងប្រឹងប្រែងដោះស្រាយ។

                                     

8. ប្រវត្តិសាស្រ្ត

មនុស្សនាសម័យុគថ្មរំលីងបានមករស់នៅប្រទេសជប៉ុនដំបូងបំផុត កាលពីប្រមាណ១០០០០ឆ្នាំមុន។ យោងទៅតាមរឿងព្រេង អធិរាជដំបូងបំផុតរបស់ប្រទេសជប៉ុន គឺ​ជីមមឹJimmu, 神武ដែលគ្រប់គ្រងប្រទេសនៅឆ្នាំ៦៦០មុនគ្រឹស្តសករាជ។ អធិរាជត្រូវបានគេចាត់ទុកជាអទិទេព ប៉ុន្តែចាប់ពីឆ្នាំ៨០០មក អ្នកគ្រប់គ្រងពិតប្រាកដគឺ គ្រួសារអភិជនហ្វឹជិវ៉ារាFujiwara, 藤原។

នៅឆ្នាំ១១៨៥ ប្រទេសនេះមានការច្បាំងគ្នា។ ពានិជ្ជករអឺរ៉ុបបានមកដល់ប្រទេសនេះនៅសតវត្សទី១៦ ប៉ុន្តែនៅឆ្នាំ១៦៣៧ អ្នកគ្រប់គ្រងប្រទេសឈ្មោះសូហ្គឺនShogunជាមេបញ្ជាការកងទ័ព បានហាមស្ទើតែទាំងអស់នៃពាណិជ្ជកម្មបរទេស មិនឱ្យរកស៊ីនៅប្រទេសរបស់ខ្លួន។ ប្រទេសជប៉ុនបានរក្សាភាពឯកោរបស់ខ្លួនរហូតដល់ឆ្នាំ១៨៥៤ ជា​ពេល​ដែល​មេបញ្ជាការ​កងទ័ព​ជើងទឹក​របស់​សហរដ្ឋអាមេរិកឈ្មោះម៉ាត់ធូ ភែរីMatthew Perry បង្ខំឱ្យជប៉ុនបើកកំពុងផែរបស់ខ្លួនម្តងទៀត។

សូហ្គឹនបានក្លាយជាអ្នកគ្រប់គ្រងអសម្ថភាព។​ ដូច្នេះ នៅឆ្នាំ១៨៦៧ អធិរាជមឹធ្សឹហ៊ិតុ Mutsuhito Meiji) បានទម្លាក់អំណាចរបស់សូហ្គឹន​ហើយគ្រប់គ្រងប្រទេស ដោយខ្លួនឯងផ្ទាល់។ ជប៉ុន​បាន​បង្កើត​​ឧស្សាហកម្ម ហើយនិងកងទ័ពយ៉ាងឆាប់រហ័ស។ នៅក្នុងសង្គ្រាមចន្លោះពីឆ្នាំ១៨៩៤ដល់ឆ្នាំ១៩៣៧ ជប៉ុនបានចូលទៅគ្រប់គ្រង​កូរេ​ តៃវាន់ ហើយនិងមួយភាគធំនៃប្រទេសចិន។

នៅឆ្នាំ១៩៣៩ សង្រ្គាមលោកលើកទី២បានផ្ទុះឡើងនៅអឺរ៉ុប។ ជប៉ុនបានចាប់ផ្តើមវាយប្រហារទៅលើអាណានិគមអឺរ៉ុបនៅអាស៊ី ត្រឹមតែរយះពេលប្រមាណ៥ខែប៉ុណ្ណោះ ជប៉ុន​បាន​វាយ​យក​បាន​អាស៊ីអាគ្នេយ៍មួយភាគធំ។ កងទ័ព​របស់​ជប៉ុន​ក៏​បាន​បំផ្ទុះ​មូលដ្ឋាន​ទ័ពជើង​ទឹក​របស់​អាមេរិក​ដែល​មាន​ទីតាំង​នៅ​ភើលហាប៊ើ Pearl Harbor ក្នុងរដ្ឋហាវ៉ៃ Hawaii ពេលនោះ​បាន​ធ្វើ​ឱ្យ​អាមេរិក​ឈាន​ជើង​ចូល​ក្នុង​ភ្លើងសង្គ្រាម។ ជប៉ុនបានចុះចាញ់សង្រ្គាម បន្ទាប់ពីអាមេរិកបានទំលាក់គ្រាប់បែកបរិមាណូនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា Hiroshima 広島 និង​ណាហ្កាសាគី Nagasaki 長崎។

កងទ័ព​​អាមេរិក​និង​កងទ័ពសម្ព័នមិត្តដទៃទៀតបានកាន់កាប់ជប៉ុនរហូតដល់ឆ្នាំ១៩៥២។ ចាប់ពីពេលនោះមក​ ជប៉ុនបានយកការគ្រប់គ្រងប្រទេសតាមបែប លទ្ធិប្រជាធិប្បតេយ្យ​ ហើយ​បាន​ក្លាយ​ជា​ប្រទេសដែលមានឧស្សាហកម្មរីកចំរើនមួយនៅក្នុងពិភពលោក។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ជប៉ុននៅតែមានកិច្ចសន្យា មិនអាចអភិវឌ្ឈកងទ័ពរបស់ខ្លួនបានទេ។



                                     

9. ថ្ងៃឈប់សំរាក

តារាងខាងក្រោមបង្ហាញពី ថ្ងៃបុណ្យជាតិនៃ ប្រទេស ជប៉ុន។

  • ថ្ងៃទី៣ ខែវិចិ្ឆកា - ថ្ងៃវប្បធម៍
  • ថ្ងៃច័ន្ទសប្តាហ៍ទី៣​នៃ ខែកក្តដា - Marine Day
  • ថ្ងៃទី១ ខែមករា - ថ្ងៃបុណ្យចូលឆ្នាំ
  • ថ្ងៃ២១ ខែមិនា - Vernal Equinox Day
  • ថ្ងៃច័ន្ទសប្តាហ៍ទី៣​នៃ ខែកញ្ញា - ថ្ងៃគោរពការមានអាយុវ័យ
  • ថ្ងៃច័ន្ទសប្តាហ៍ទី២នៃ ខែតុលា - ថ្ងៃបុណ្យកីឡា
  • ថ្ងៃទី២៣ ខែធ្នូ - ថ្ងៃបុណ្យចំរើនព្រះជន្មព្រះចៅអធិរាជ
  • ថ្ងៃច័ន្ទសប្តាហ៍ទី២នៃ ខែមករា - ពិធីបុណ្យពេញវ័យ
  • ថ្ងៃ៣ ខែឧសភា - ថ្ងៃប្រកាសរដ្ឋធម្មនុញ្ញ
  • ថ្ងៃទី២៣ ខែវិចិ្ឆកា - ថ្ងៃបុណ្យពលកម្ម
  • ថ្ងៃ៥ ខែឧសភា - ថ្ងៃកុមារ
  • ថ្ងៃ៤ ខែឧសភា - ថ្ងៃបុណ្យបៃតង
  • ថ្ងៃទី១១ ខែកុម្ភះ - ថ្ងៃបុណ្យបង្កើតប្រទេស
  • ថ្ងៃ២៩ ខែមេសា - Showa Day
  • ថ្ងៃទី២៣ ខែកញ្ញា - Autumnal Equinox Day

លោកអាចស្វែងយល់បន្ថែម ពីថ្ងៃបុណ្យនិងអត្ថន័យនៃពិធីបុណ្យនីមួយៗនៃ ប្រទេស ជប៉ុន

                                     
  • ក រត រ តត រ របស ជប ន ន កម ព ជ គ ជ សម យក លន ប រវត ត ស ស ត រកម ព ជ ក ឡ ងសង គ រ មល កល កទ ន ព លន ចក រពត ត ជប ន ប នបង ក តរដ ឋអ ណ ចរបស ខ ល នមកល ប រទ សកម ព ជ
  • ភ ស ជប ន ជប ន 日本語 にほんご, ន ហ ងហ ក គ ជ ភ ស ម យដ ល ម នមន ស សប រហ ល ល នន ក ប រ ប រ ស ក ន ងប រទ ស ជប ន ភ ស ជប ន ត រ វប នបង ក តឡ ង ដ យ ក ររ មផ ស
  • សម ទ រ ជប ន 日本海 ឬ សម ទ រខ ងក ត 동해, 東海 ជ សម ទ រស ទ រប ទន មហ សម ទ រប ស ហ វ កខ ងល ច វ ហ មព ទ ឋដ យប រទ ស ជប ន ក រ ទ ង ន ងរ ស ស
  • ជប ន ត រ វប ន គ ស គ ល ថ ជ ប រទ ស ម យ ដ លម ន ប រព ន ឋអប រ ល អន ល ព ភពល ក ន ក ន ង ក រប រក តប រជ ង គណ តវ ទ យ ជ អន តរជ ត ស ស ស ជប ន ត ងត ជ ប ច ន ត ថ ន ក ល ៗគ
  • គច រ នល សល បធ វ ឡ ងន ស ល រដ ឋ ម នស ល បឋមស ក ស ឯកជនត ប ណ ណ ន ប រទ ស ជប ន ក រស ក ស ន បឋមស ក ស ត រ វផ ដល ដ យ ឥតគ តថ ល ល កល ងត ថ ល អ ហ រថ ង ត រង
  • ជ ត ឆ ន កន លង មក ហ យ ដ ល ជប ន ចង ក ល យ ជ មហ អ ណ ច ព ត ប រ កដ ម យ ឬ យ ង ហ ច ណ ស ជ ប រទ ស ប រកប ដ យ ទ ក ម ត ប រ ន ល ឆ ក ត បន ន ង ន ល ឆ ក អន តរជ ត
  • ទ ន ក ទ នង រវ ង ច ន ន ង ជប ន សព វ ថ ង បង កប ទ ដ យ ក រ ម ន ទ ក ច ត ត គ ន ទ វ ញ ទ មក ច ន ម ន ទ ក ច ត ត ជប ន ន ង ម ន អ ច ទ ក ច ត ត ជប ន ប ន
  • អ នកទ សចរបរទ ស ដ លធ វដ ណ រទ ប រទ ស ជប ន ស ទ រត គ រប រ បម នន កស ម នថ ខ ល នឯងប នជ បជ ម យព រ សង ឃ ជប ន ក ន ងព ល ដ លច លរ មក ច ចកម មត មស ថ ប នផ ស ងៗរ ចហ យ
  • ត ក យ ជប ន 東京 ជ អធ រ ជធ ន របស ប រទ ស ជប ន ហ យជ ទ ក រ ងដ លធ ជ ងគ ន ល ព ភពល ក ដប ភ គរយន ជនជ ត ជប ន គ រស ន ក ន ងទ ក រ ង ត ក យ ហ យក ច រ នល សព ម ភ ភ គរយ
ព្រះអង្គម្ចាស់ភុមិហិត​ ឣ្កិឝិន​ន​មិយ
                                               

ព្រះអង្គម្ចាស់ភុមិហិត​ ឣ្កិឝិន​ន​មិយ

ព្រះអង្គម្ចាស់ភុមិហិត​ ឣ្កិឝិន​ន​មិយ គឺជាព្រះអង្គម្ចាស់នៃ ជប៉ុន គឺជាបងប្អូននៅក្នុង អធិរាជណារុតូទី ដែលជាអធិរាជជប៉ុនបច្ចុប្បន្ន។

Users also searched:

របបនយោបាយប្រទេសជប៉ុន, ហេតុ អ្វី បាន ជា ជប៉ុន ទទួល បាន ជោគជ័យ ក្នុង ការ ដណ្ដើម ទីផ្សារ ពិភព លោក, អំពីប្រទេសជប៉ុន,

...
...
...