Back

ⓘ ខណ្ឌទួលគោក



                                               

បឹងកក់

បឹងកក់ បងកក់ គឺជាបឹងនៃរាជធានីភ្នំពេញ គិតចាប់ពី សង្កាត់ស្រះចក ខណ្ឌដូនពេញ ទៅទល់នឹង ខណ្ឌទួលគោក។ បច្ចុប្បន្នបឹងនេះត្រូវបានចាក់ខ្សាច់លុបបាត់រូបរាងហើយ។ អតីតកាលបឹងនេះ ជាកន្លែងកំសានលំហែកាយ ដែលមានដើមរាំងដុះជាច្រើន និងមានស្ពានឈើសំរាប់ដើរលំហែ។

                                               

វិទ្យាល័យសន្ធរម៉ុក

វិទ្យាល័យ​សន្ធរម៉ុក រឺ វិទ្យាល័យ​ជាស៊ីម​សន្ធរម៉ុក ជាគ្រឹះស្ថាន​មធ្យមសិក្សា​បឋមភូមិ និង​ទុតិយភូមិរដ្ឋ ដែល​ឋិត​នៅសង្កាត់ទឹកល្អក់​ទី១ ខណ្ឌទួល​គោក រាជធានីភ្នំពេញ។ វិទ្យាល័យ​នេះ​ឋិត​នៅ​ជាប់​នឹង​ សាលាបឋមសិក្សាសន្ធរម៉ុក ។ កាល​ពីដើម​ឡើយ​ទាំង​វិទ្យាល័យ​ និង​បឋម​សិក្សា​​មាន​ទីធ្លារួម​តែ​ក្រោយ​មក​ក៏​ឃាំង​គ្នា​វិញ។ ឈ្មោះ​គ្រឹះស្ថាន​សិក្សា​នេះ យក​តាម​ឈ្មោះ​កវីខ្មែរ​ម្នាក់​ដ៏​ល្បី​ល្បាញ​មួយរូប គឺ​ ​ ឧកញ៉ា​ សន្ធរ​វោហារ​ម៉ុក ។

                                               

ឌែលឡាប៊ីយូធី និងហ្វេសសិន

ឌែលឡា ជាម៉ាកផលិតផលថែរក្សាសម្ផស្សក្នុង​ស្រុក​ដែលមាន​ទីស្នាក់​ការ​កណ្តាល​នៅ​រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ឌែលឡា ត្រូវបានង្កើតឡើងក្នុងឆ្នាំ ២០១២ ដោយលោកស្រី​លៀង សូរិយា ដែល​បាន​បញ្ចប់​ការសិក្សាថ្នាក់អនុបណ្ឌិត នៅប្រទេសអូស្ត្រាលី។ រាល់ផលិតផលរបស់ ឌែលឡា គឺផ្តោតលើ​សុវត្ថិភាព​និងប្រសិទ្ធភាព​ជាចំបង ​ដែលបានជួយដោះស្រាយរាល់​បញ្ហារបស់​ស្បែកមុខ និងស្បែកដងខ្លួន មានដូចជា​ស្បែកខ្មៅស្រអាប់​មិនភ្លឺថ្លា ស្បែកមុខមុន ជាំអាចរុយម៍។

                                               

ពេជ្រ សោភា

ពេជ្រ-សោភា ជាតារាចម្រៀងស្រី នៅក្នុងផលិតកម្មរស្មីហង្សមាស ដែលបានបង្ហាញខ្លួននៅចុងឆ្នាំ ២០០៤ ជាមួយបទចម្រៀងដំបូងរបស់នាង Better day" ជាមួយ DJ-ស្តី។ នាងទទួលបានគេឈ្មោះល្បីតាមរយៈបទចំរៀងជាច្រើន ដោយមានទាំងចំរៀងទោល និង ចំរៀងជាដៃគូរ ។ កញ្ញា ពេជ្រ សោភា មាន​ឈ្មោះ​ដើម​ថា ស៊ួ សោភា ដែល​បាន​ដាក់ឲ្យ​ដោយ​ឪពុក​ម្តាយ​របស់​នាងដែល​មាន​ត្រកូល​ដូច​គ្នា គឺ​ឪពុកឈ្មោះ ស៊ួ សាវ៉ាន អាយុ​៧៧ឆ្នាំ និង ម្ដាយ​ឈ្មោះ ស៊ួ សុភាព អាយុ៦៧ឆ្នាំ ។ ប៉ុន្តែ​ក្រោយ​មក នាង​ត្រូវ​បាន​ប្ដូរ​មក​ឈ្មោះ ពេជ្រ សោភា។ កញ្ញា ពេជ្រ សោភា​បានកើត​នៅ​ថ្ងៃទី៥ ខែមិថុនា ឆ្នាំ១៩៨៤ នៅសង្កាត់​បឹងសាឡាង ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។ សោភា​គឺ​ជា​កូន​ពៅ​ក្នុង​ចំណោម​ប ...

                                               

អស្សាមិករណ៏

I. សេចក្តីផ្តើម ការគ្រប់គ្រងដីធ្លី ពីសម័យមួយទៅសម័យមួយ តែងមានការវិវត្តន៍ប្រែប្រួលស្របទៅតាមការរីក ចំរើននៃសេដ្ឋកិច្ច និងគោលនយោបាយដឹកនាំរបស់រដ្ឋាភិបាល ។ ទោះបីជាមានការបងើ្កតច្បាប់ពាក់ព័ន្ធ នឹងបញ្ហាដីធ្លីជាច្រើនជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏បញ្ហារឿងវិវាទដីធ្លីនៅតែកើតមានឥតឈប់ឈរ រវាងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋ រវាងប្រជាពលរដ្ឋនិងក្រុមហ៊ុនឯកជន និងរវាងប្រជាពលរដ្ឋនិងរដ្ឋជា ដើម ។ កត្តាទាំងនេះហើយទើបបានជារដ្ឋសភានីតិកាលទី៤ បានអនុម័ត ច្បាប់អស្សាមិករណ៍នេះឡើងហើយច្បាប់នេះត្រូវបានប្រសូត្រក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាកំពុងមាន តំរូវការសំរាប់ដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យនិងគ្រប់ទីកនែ្លង ជាពិស ...

ខណ្ឌទួលគោក
                                     

ⓘ ខណ្ឌទួលគោក

ទួលគោក គឺជាខណ្ឌនៅក្នុងរាជធានីភ្នំពេញ។ ខណ្ឌត្រូវបានចែកទៅជា ១០សង្កាត់ និង ១៤៣ភូមិ។ ខណ្ឌនេះមានផ្ទៃក្រឡា ៨,៤៣២៥៤៣ គម ២ ។ តាមរយៈជំរឿនកម្ពុជាឆ្នាំ១៩៩៨ វាមានប្រជាជន ១៥៤ ៩៦៨នាក់។

ខណ្ឌទួលគោកមានលាយឡំដោយភូមិគ្រឹះ ផ្ទះឈើតូចៗ ឃ្លាំងពាណិជ្ជកម្ម និង ការិយាល័យអង្គការក្រៅរដ្ឋាភិបាល រួមមានការអប់រំខាងបរិស្ថានរស់នៅ និងរៀនសូត្រ។ ចំណុចប្រសព្វគ្នាទួលគោកនៅផ្លូវ២៩៨ និង សហព័ន្ធរុស្ស៊ីគឺជាច្រកទីមួយទៅកាន់ខណ្ឌទួលគោក និង កត់សំគាល់ឃើញនូវបរិវេណធំសកលវិទ្យាល័យភូមិន្ទភ្នំពេញយ៉ាងសម្បើមនៅភាគខាងកើត។ ក្រសួងការពារជាតិ អភិវឌ្ឍន៍ជនបទ និង កិច្ចការនារី និង សហគ្រាសពាណិជ្ជកម្មផ្សេងៗទៀតស្ថិតនៅតាមបណ្ដោយផ្លូវសំខាន់ជាច្រើននៅទួលគោក។

                                     

1. រដ្ឋបាល

ខណ្ឌទួលគោក មាន ១០សង្កាត់ ៖

  • សង្កាត់ផ្សារដេប៉ូទី១
  • សង្កាត់ផ្សារដេប៉ូទី២
  • សង្កាត់ផ្សារដេប៉ូទី៣
  • សង្កាត់ទឹកល្អក់ទី១
  • សង្កាត់ទឹកល្អក់ទី២
  • សង្កាត់ទឹកល្អក់ទី៣
  • សង្កាត់បឹងកក់ទី១
  • សង្កាត់បឹងកក់ទី២
  • សង្កាត់ផ្សារដើមគ
  • សង្កាត់បឹងសាឡាង
                                     

2. គ្រឹះស្ថានសិក្សា

រដ្ឋ

  • អនុវិទ្យាល័យបឹងសាឡាង
  • វិទ្យាល័យទឹកល្អក់
  • វិទ្យាស្ថានបច្ចេកទេសកម្ពុជា
  • វិទ្យាល័យ​ជាស៊ីមសន្ធរម៉ុក
  • សកលវិទ្យាល័យភូមិន្ទភ្នំពេញ
  • សាលារៀន​បឋមសិក្សា​ទួលគោក
  • សាលាបឋមសិក្សា​សន្ធរម៉ុក
  • ​​​វិទ្យាល័យឥន្ទ្រទេវី
  • វិទ្យាស្ថាន​ហិរញ្ញ​វត្ថុនិង​គណនេយ្យ
  • អនុវិទ្យាល័យ​វត្ដនាគ​វ័ន
  • វិទ្យាល័យជាស៊ីមសាមគ្គី
  • វិទ្យាស្ថានភាសាបរទេស

ឯកជន

  • វិទ្យាស្ថានសិនេរុ
  • សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា
  • វិទ្យាស្ថានអេស​ធីខ្លេ​មិន​ស៍​
  • សាកលវិទ្យាល័យ​បញ្ញា​សាស្ដ្រ
  • សាលារៀនសុវណ្ណភូមិ
  • សាលាអន្តរជាតិញូវយ៉ក
  • សាកលវិទ្យាល័យអាស៊ីអឺរ៉ុប
  • សាកលវិទ្យាល័យហ្សាម៉ាន់
  • សាកលវិទ្យាល័យ​បញ្ញា​ជាតិ
  • វិទ្យាស្ថាន​ស៊ី​តិច
  • វិទ្យា​សា្ថ​ន​អភិវឌ្ឍន៍​និស្សិត
  • សាលារៀនអារីហ្សិន
  • វិទ្យាស្ថានខ្មែរជំនាន់ថ្មី
  • វិទ្យាស្ថាន​សុវណ្ណ​ភូមិ
Free and no ads
no need to download or install

Pino - logical board game which is based on tactics and strategy. In general this is a remix of chess, checkers and corners. The game develops imagination, concentration, teaches how to solve tasks, plan their own actions and of course to think logically. It does not matter how much pieces you have, the main thing is how they are placement!

online intellectual game →