Back

ⓘ ឃុំព្រៃឃ្នេស




                                     

ⓘ ឃុំព្រៃឃ្នេស

អត្ថបទជាអក្សរដិត ព្រៃឃ្នេស គឺជាឃុំមួយក្នុងស្រុកមេសាងដែលស្ថិតនៅចំងាយ៣០គីឡូម៉ែតពីទីរួម ខេត្តព្រៃវែង និង ចំងាយ១០គីឡូម៉ែតពីទីរួម ស្រុកមេសាង ហើយមានព្រុំប្រទល់

*ខាងជើងនិងខាងលិច ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ

*ប៉ែកឥសានជាប់ ឃុំស្វាយជ្រុំ ស្រុកមេសាង

*ប៉ែកខាងកើត ជាប់ ឃុំជីផុច ស្រុកមេសាង

*ប៉ែកអាគ្នេយ៍ ឃុំត្រពាំងស្រែ ស្រុកមេសាង

*ប៉ែកនរតី ជាប់ ឃុំបឹងព្រះ ស្រុកបាភ្នំ

*ប៉ែកខាងត្បូង ជាប់ ឃុំស្ពឺ ខ ស្រុកបាភ្នំ។​

ប្រវត្តិ

ឃុំព្រៃឃ្នេសគឺឈ្មោះរបស់ភូមិព្រៃឃ្នេស ធ្លាប់ឮព្រឹទ្ធាចារ្យចាស់ៗនិយាយថាពាក្យថា "ឃ្នេស" គឺក្លាយមកពីពាក្យថា "ឃ្នៀស" ហើយពាក្យព្រៃឃ្នៀស មានន័យថា ព្រៃដុះជាជួរហើយចុងឈើទាំងអស់គឺស្មើរដូចគេគៀស ក្រោយមកពាក្យឃ្នៀសត្រូវបានសសេរចូលការគ្រប់គ្រងរដ្ឋបាលរបស់បារាំងថា knieh ហើយយកមកប្រើជាភាសារខ្មែរវិញវា ឃ្នេស ក្រោយមកវាក៏ក្លាយជាព្រៃឃ្នេសរហូតដល់សព្វថ្ងៃ។

ទីតាំង

ឃុំព្រៃឃ្នេសស្ថិតក្នុងស្រុកមេសាងខេត្តព្រៃវែង មានចម្ងាយប្រហែល១២៥គីឡូម៉ែតពីភ្នំពេញ យើងធ្វើដំណើរតាមផ្លូវជាតិលេខ១​ប្រហែល៧២គីឡូម៉ែត ដល់ផ្លូវបំបែកផ្សារកំពង់សឹង្ហ បត់ឆ្វេងតាមផ្លូវលេខ៣១៨ប្រហែល១១គីឡូម៉ែត រហូតដល់ផ្សារឈើកាច់រួចបន្តតាមផ្លូវលេខ៣១៧ប្រហែល៧គីឡូម៉ែត ទៅដល់ផ្សាររក្សជ័យបត់ស្ដាំប្រហែល១៣គីឡូម៉ែតដល់ក្លោងទ្វាវត្តស្វាយជោបត់ឆ្វេងប្រហែល៣គីឡូម៉ែតដល់សាលាឃុំព្រៃឃ្នេស។

ចំនួនប្រជាជន

ចំនួន​ប្រជាជនសរុបចំនួន3.690គ្រួសារ ឬ ចំនួន15.177នាក់

បែងចែកជីវភាពជា៣កម្រិត៖

កម្រិតប្រសើរចំនួន 3041គ្រួសារ ឬ ចំនួន12925នាក់

កម្រិតមធ្យម ចំនួន415គ្រួសារឬ ចំនួន1.462នាក់

កម្រិតលំបាក ចំនួន234គ្រួសារ ឬ ចំនួន790នាក់

យោងតាមឯកសាររបស់ក្រសួងផែនការ២០១៤

បំណែងចែករដ្ឋបាល ឃុំព្រៃឃ្នេស អង់គ្លេស ៖ Prey Khnes ដែនរដ្ឋបាលស្ថិតនៅក្នុង ស្រុកមេសាង ខេត្តព្រៃវែង មានរដ្ឋបាលចំណុះ ២២ភូមិ÷

សេដ្ឋកិច្ច

រាល់​ឆ្នាំ​ឃុំព្រៃឃ្នេសទទួល​បានភ្លៀងជាច្រើន​​នៅ​ក្នុង​រដូវ​វស្សា ដូច្នោះ​ហើយ​ទើប​ធ្វើ​ឲ្យ​​​តំបន់​នេះ​មាន​ជីជាតិ​ល្អ​ងាយ​ស្រួល​​ដាំដុះ​​ស្រូវ​និង​ដំណាំ​ផ្សេងៗ​​នៅ​ក្នុង​វិស័យ​កសិកម្ម និង ប្រមូល​ជលផល​​ផ្សេងៗ ។ ធញ្ញជាតិ​សំខាន់​ជាង​គេ​របស់​ឃុំព្រៃឃ្នេស​គឺ​ស្រូវ ទោះបី​ឃុំនេះ​ពឹង​ផ្អែក​​យ៉ាង​ខ្លាំង​លើ​វិស័យ​កសិកម្មក៏​ដោយ ក៏​ឃុំនេះ​នៅ​តែជាឃុំដែលមិនទាន់បានអភិវឌ្ឍន៍ ។ លើស​ពី​នោះ​ទៀត តួលេខ​នៃ​ប្រជាជន​​ចូល​មក​រស់​នៅ​ក្នុង​ឃុំ​គឺ​ធ្លាក់​ចុះ​​យ៉ាង​ច្រើន បាន​ន័យ​ថា​​ចំនួន​ប្រជាជន​ចាក​ចេញ​ពី​ស្រុកកំណើត​​កាន់​តែ​កើន​ឡើង​រាល់​ឆ្នាំ ព្រោះ​ពួក​គេ​ធ្វើ​ចំណាក​ស្រុក​​​ទៅ​រស់​នៅ​ទីក្រុងភ្នំពេញ និងតំបន់សេដ្ឋកិច្ចផ្សេងទៀត​​ដើម្បី​ប្រកប​របរ​ចិញ្ចឹម​ជីវិត ។

ទីប្រជុំជន​​សំខាន់ៗនៅ​ក្នុង​ឃុំព្រៃឃ្នេស​មាន​ដូច​ជា ៖

  • ផ្សារដើមម៉ូយ
  • ថ្នល់កែងព្រៃឃ្នេស

វត្តអារាម

ឃុំព្រៃឃ្នេស​មានវត្តអារាមចំនួន ៨ ​ដែលពុទ្ធបរិស័ទ្ធ​​​អាច​មក​​​ធ្វើបុណ្យបាន​ ៖

1. វត្តព្រៃឃ្នេស​:

2. វត្តសន្លុង

3. វត្តឫស្សីទ្វា

4. វត្តបារ៉ាច

5. វត្តស្វាយជោរ

6. វត្តពោធិស្នាយ

សាលារៀន

1. អនុវិទ្យាល័យព្រៃឃ្នេស

2. សាលាបឋមសិក្សាព្រៃឃ្នេស

3. សាលាបឋមសិក្សាបារ៉ាច

4. សាលាបឋមសិក្សាស្វាយជោរ

5. សាលាបឋមសិក្សាសំបួរ

6. សាលាបឋមសិក្សាសន្លុង

7. សាលាបឋមសិក្សាសន្លូងលៀប

8. សាលាបឋមសិក្សាពោធិព័ទ្ធ

9. សាលាបឋមសិក្សាឫស្សីទ្វា

10. សាលាបឋមសិក្សាពោធិស្នាយ

អាងរំដោះទឹកជំនន់

នៅឃុំព្រៃឃ្នេសមានប្រព័ន្ធការពារទឹកជំនន់មួយគឺអាងព្រៃឃ្នេស

អាងរឺអាងស្តុកការពារទឹកជំនន់ របស់ភូមិព្រៃឃ្នេសមានផ្ទៃក្រឡាសរុប 383525.80 ម៉ែតក្រឡាអាចផ្ទុកទឹកបាន 1150577.4 ម៉ែតគូបហើយមានបរិមាត្រ៖ 2.88 គីឡូម៉ែត

ប្រៃសនីយ៍

ឃុំព្រៃឃ្នេសមានលេខកូដ១៤២០៦

ទេសភាពធម្មជាតិ

នៅរដូវវស្សាពេលថ្ងៃរះយើងអាចមើលឃើញភ្នំលោកយាយ មេដែន ជាភាសាតាមតំបន់ Dinh Nui Ba Den នៅទិសខាងកើត និងមានប្រភេទបក្សី ប្រវឹក កុក ហើរបណ្ដើរកូនស្វែងរកចំណីតាមបណ្ដោយដងព្រែក ហើយពេលថ្ងៃមានបក្សីប្រភេទ ក្រសា ក្រៀល ទុង នៅរដូវវស្សា ហោះហើរនិងចុះស្វែងរកចំណីនៅបណ្ដោយអាងស្តុកទឹក ហើយយើងអាចរកប្រភេទសត្វល្អិតឃ្មុំ ចង្រិត និងប្រភេទសត្វល្អិតផ្សេងទៀតក្នុងព្រៃល្បោះ។

                                     
  • ព រ ប រទល ន ឃ ទ កថ ល ស រ កស វ យអន ទរ Boundary East ទល ន ង ឃ ស វ យជ រ ឃ ព រ ឃ ន ស ស រ កម ស ង West ទល ន ង ឃ ធ យ ស រ កប ភ ន South ទល ន ង ឃ ប ងព រ ស រ កប ភ ន
  • ភ ម ត រព ងផ ល ង ឃ ភ រ ម នជ យ ស រ កបរស ដ ឋ ខ ត តក ពង ស ព ភ ម ត រព ងផ ល ង ឃ ក ម ររ ជ ស រ កប ទ ខ ត តត ក វ ភ ម ត រព ងផ ល ង ឃ ព រ ឃ ន ស ស រ កម ស ង ខ ត តព រ វ ង
  • ឃ ស ងឃ វ ង ស រ កក ច យម រ ខ ត តព រ វ ង ភ ម គ រ ស ឃ ព រ ឃ ន ស ស រ កម ស ង ខ ត តព រ វ ង ភ ម គ រ ស ឃ គ រ ស ស រ កស វ យជ រ ខ ត តស វ យរ ង ភ ម គ រ ស ឃ ព ជ រម ន
  • ស ដ ដល ភ ម សន ល ង ឃ រក ស រ កព រ ង ខ ត តព រ វ ង ភ ម សន ល ង ឃ ព រ ឃ ន ស ស រ កម ស ង ខ ត តព រ វ ង
  • ភ ម ថ ម ឃ ភ ន ប ត ស រ កពញ ឮ ខ ត តកណ ដ ល ភ ម ថ ម សង ក ត ត ខ ម ក រ ងត ខ ម ខ ត តកណ ដ ល ភ ម ថ ម ឃ ព រ ឃ ន ស ស រ កម ស ង ខ ត តព រ វ ង ភ ម ថ ម ឃ ជ ផ ច ស រ កម ស ង
  • ឃ ប ងព រ អង គ ល ស Boeng Preah ដ នរដ ឋប លស ថ តន ក ន ង ស រ កប ភ ន ខ ត តព រ វ ង ម នរដ ឋប លច ណ ភ ម គណកម មក រជ ត រ បច ក រប ឆ ន ត

Users also searched:

...
...
...