Back

ⓘ ពញារាមទី១




                                     

ⓘ ពញារាមទី១

ពញារាមទី១ គឺជាព្រះមហាក្សត្រនៃហង្សាវត្តីពគោចាប់ពីឆ្នាំ១៤២៤ ដល់ ១៤៤៦។ កាលនៅជាព្រះអង្គម្ចាស់ស្នងរាជ្យនៅឡើយ ព្រះអង្គបានបញ្ចប់សង្គ្រាមសែសិបឆ្នាំជាមួយនគរដែលជាសត្រូវនឹងនគរទ្រង់ អវៈនៅឆ្នាំ១៤២៣។ ព្រះអង្គបានឡើងសោយរាជ្យបន្ទាប់ពីបំពុលព្រះភាតារបស់ទ្រង់ព្រះបាទពញាធម្មរាជានៅឆ្នាំ១៤២៤។ ក្លាយជាក្សត្រហើយ ពញារាមបានថែរក្សានគរព្រះអង្គឱ្យស្ថិតនៅក្នុងសន្តិភាពឱ្យបានទូលំទូលាយ និងយូរអង្វែងក្នុងរយៈកាល ២០ ឆ្នាំក្នុងរជ្ជកាលរបស់ព្រះអង្គ នៅពេលនោះដែរ អវៈក៏កំពុងតែឈ្មុសឈ្មុលដើម្បីថែរក្សាទឹកដីរបស់ខ្លួនអោយនៅគង់វង្សដដែលដែរ។ ព្រះអង្គបានរិះរកគោលនយោបាយត្រីងៀតឆ្លៀតពងដើម្បីបន្តឱ្យអវៈចុះទន់ខ្សោយ ដោយជួយឱ្យមានការបះបោរនៅតោនងូប្រឆាំងនឹងអវៈរវាងឆ្នាំ១៤៣៧ និង ១៤៤២ កំឡុងពេលនោះ ព្រះអង្គក៏បានតែងតាំងព្រះរាជបុត្រារបស់ទ្រង់ធ្វើជាអនុរាជនៃតោនងូ។ នៅពេលនោះអវៈបានសញ្ជ័យតោនងូសាជាថ្មីឡើងវិញនៅឆ្នាំ១៤៤២ ព្រះអង្គក៏មិនបានតបតដោយសង្គ្រាមទ្រង់ទ្រាយធំប្រឆាំងនឹងអវៈវិញអ្វីឡើយ។

                                     

1. ព្រះអង្គម្ចាស់ស្នងរាជ្យ

ពញារាមគឺជាបុត្រានៃព្រះបាទរាជាធិរាជ។ បន្ទាប់ពីការសោយទិវង្គតរបស់ព្រះបាទរាជាធិរាជ ពញាធម្មរាជាបានក្លាយជាព្រះមហាក្សត្រ។ ពញារាម និង ពញាចាន់ភ្លាមៗបានបះបោរប្រឆាំងនឹងព្រះរៀមរបស់ខ្លួន។ ពញាធម្មរាជាបានរំងាប់ព្រះទ័យពញារាមម្ដងដោយតែងតាំងព្រះអង្គជារជ្ជទាយាទ និង ជាចៅហ្វាយស្រុកខេត្តកុសិមៈ និង ដីសណ្ដឥរាវត្តីទាំងមូល។ ពញាធម្មរាជាក៏បានរំងាប់ព្រះទ័យពញាចាន់ដោយតែងតាំងទ្រង់ជាចៅហ្វាយស្រុកខេត្តមុំហ៍។ ប៉ុន្តែពញារាមមិនពេញព្រះទ័យឡើយ។ ទ្រង់ភ្លាមៗក៏បានពង្រីកទឹកដីរបស់ទ្រង់ និងកាន់កាប់ដាហ្កុន យ៉ាងហ្កូន ក្នុងឆ្នាំ១៤២៣។ នៅពេល កងទ័ពអវៈបានមកកាន់កាប់ដាឡាទល់គ្នានឹងដាហ្កុន ពញារាមបានថ្វាយព្រះជេដ្ឋភគិនីឝ៊ីនចៅពូទៅអោយសីហសុ ដើម្បីទិញយកសន្តិភាព។ កងទ័ពអវៈបានដកថយ ដោយបញ្ចប់សង្គ្រាមសែសិបឆ្នាំរវាងអវៈ និង ហង្សាវត្តីពគោ។

ក្នុងឆ្នាំ១៤២៤ ពញារាមបានបំពុលពញាធម្មរាជា ហើយបានក្លាយជាព្រះមហាក្សត្រទីដប់មួយនៃហង្សាវត្តី ព្រះបរមនាមរបស់ព្រះអង្គ បានរាយសេចក្ដីក្នុងសិលាចារឹកភាសាមនជាច្រើន គឺ រាមរាជាធិរាជ ရာမ ရာဇာဓိရာဇ် ; បាលី: Rāma Rājādhirāj។

                                     

2. រជ្ជកាល

កាលជាព្រះមហាក្សត្រហើយ ពញរាមបានរាជអនុញ្ញាតឱ្យពញាចាន់នៅធ្វើជាចៅហ្វាយស្រុកខែត្រមុំហ៍ដដែល ជាទីកន្លែងនៅពេលខាងក្រោយមកដែលពញាចាន់បានប្រើប្រាស់អំណាចដោយឯករាជ្យស្ទើរតែទាំងស្រុងនៅទីនោះ។ ព្រះអង្គក្នុងពេលដ៏ខ្លីនោះក៏បានជាប់វាក់វិននៅក្នុងជំលោះរាជវង្សនៃនគរអវៈ។ ក្នុងឆ្នាំ១៤២៦ ម៉ូញីនស្ដូបានឡើងសោយរាជ្យនៅអវៈ។ ក្នុងឆ្នាំ១៤២៩ ព្រះភគិនីព្រះអង្គឝ៊ីនចៅពូបានភៀសព្រះកាយចេញពីអវៈត្រឡប់ទៅពគោដោយសំងាត់។ ពញារាមបានទៅទទួលព្រះជេដ្ឋភគិនីរបស់ទ្រង់ប្រកបដោយក្ដីគោរព។ ក្នុងឆ្នាំដដែល ចៅលូសិន្ខយ ចៅហ្វាយស្រុកខែត្រតោនងូ ដែលលោកយល់ថាខ្លួនលោកសាកសមជាស្ដេច ក៏បានស្វះស្វែងរកការចងសម្ព័ន្ធភាពនឹងពញារាមដើម្បីប្រឆាំងនឹងអវៈ ដោយការលើកថ្វាយកូនស្រីទៅអោយព្រះអង្គ។ ពញារាមបានយល់ស្រប ហើយបានវាយយកប្រំម៍ ផ្យាយ រួមគ្នាជាមួយកងទ័ពចៅហ្វាយស្រុកតោនងូ។ ម៉ូញីនស្ដូបានបំបែកបំបាក់សម្ព័ន្ធភាពនេះដោយការថ្វាយក្មួយស្រី សូមិនវិមលទេវី ទៅអោយពញារាមដែរ។ ក្សត្រពគោក៏បានទទួលយកដង្វាយដើម្បីសន្តិភាព តាមតែទ្រង់ក៏មិនចង់បន្តការប្រយុទ្ធគ្នាតទៅទៀតដូចគ្នា។

ការចងសម្ព័ន្ធនេះគឺជាការហុចផលឱកាសល្អឱ្យពញារាម។ ព្រះអង្គពិតជាពេញព្រះរាជហឫទ័យណាស់ដែលឃើញថាម៉ូញីនស្ដូកំពុងតែមានវិបត្តិដោយសារការវាយឆ្មក់របស់ឝានចូលទៅក្នុងទឹកដីអវៈពេញមួយទស្សវត្សឆ្នាំ១៤៣០។ នៅពេលតោនងូបានបះបោរម្ដងទៀតនៅឆ្នាំ១៤៣៧ ពញារាមបានត្រៀមរួចរាល់ហើយដើម្បីផ្ដល់ជំនួយដល់តោនងូ។ ដោយមានការជួយពីព្រះអង្គ តោនងូបានធ្វើឱ្យអវៈបរាជ័យ ហើយបុត្រពញារាម មីនចៅបានក្លាយជាអនុរាជនៃតោនងូវិញ។ យ៉ាងណាមិញ ព្រះបាទមិនយ៉ឺទ្ជ៏ហ្ស្វាទី១នៃអវៈបានសញ្ជ័យយកតោនងូបាននៅចុងឆ្នាំ១៤៤២ ហើយបានតែងតាំងតារាពញា ជាមេកន្ទ្រាញជាតិឝានឱ្យឡើងកាន់កាប់តោនងូជាជំនួស។ រយៈកាលសេសសល់ទាំងប៉ុន្មានក្នុងរាជ្យព្រះអង្គ ព្រះអង្គមានសេចក្ដីសោមនស្សដោយទ្រង់ទតឃើញអវៈជាប់ដៃជាមួយការឈ្លានពានពីនគរមិងរបស់ចិន និងការលួចវាយឆ្មក់របស់ពួកឝាន។

ពញារាមបានសោយទិវង្គតបន្ទាប់ពីទ្រង់បានសោយរាជ្យបានប្រហែល ២២ ឆ្នាំ និងទ្រង់ត្រូវបានសោយរាជ្យបន្តដោយព្រះភាគិនេយ្យរបស់ទ្រង់ ហើយក៏ត្រូវជាបុត្រាធម៌របស់ទ្រង់ដែរ ដែលក្សត្រក្រោយអង្គនេះទ្រង់ព្រះនាមថាពញាហ្វារ្យូ បុត្រាមួយអង្គនៃព្រះនាងឝ៊ីនចៅពូ។

                                     

3. គន្ថនិទ្ទេសន៍

  • Than Thun 1985 The Royal Orders of Burma, A.D. 1598–1885 2 Kyoto University
  • Harvey, G. E. 1925 History of Burma: From the Earliest Times to 10 March 1824 London: Frank Cass & Co. Ltd
  • Royal Historical Commission of Burma 1832 Hmannan Yazawin Burmese 1–3 2003 ed. Yangon: Ministry of Information, Myanmar CS1 maint: Unrecognized language link
  • Pan Hla, Nai 1968 Razadarit Ayedawbon Burmese 8th printing, 2005 ed. Yangon: Armanthit Sarpay CS1 maint: Unrecognized language link
  • Phayre, Lt. Gen. Sir Arthur P. 1883 History of Burma 1967 ed. London: Susil Gupta
  • Kala, U 1724 Maha Yazawin Burmese 1–3 2006, 4th printing ed. Yangon: Ya-Pyei Publishing CS1 maint: Unrecognized language link
  • Athwa, Sayadaw 1785 Mon Yazawin Slapat Rajawan Burmese 1922 ed. Yangon: Burma Publishing Workers Association Press CS1 maint: Unrecognized language link
  • Fernquest, Jon Autumn 2006 "Crucible of War: Burma and the Ming in the Tai Frontier Zone 1382–1454" SOAS Bulletin of Burma Research 4 2

ទំព័រគំរូ:Burmese monarchs