Back

ⓘ នីអ៊ូយ៉ាញ




                                     

ⓘ នីអ៊ូយ៉ាញ

នីអ៊ូយ៉ាញ ជាព្រះនាងមួយអង្គនៃនគរហង្សាវត្តី ដែលទ្រង់ជាព្រះភគិនីនៃស្ដេចពីរព្រះអង្គ គឺហ្វារ្យូ និង ឃុនល ហើយក៏ជាព្រះមាតានៃស្ដេចពីរព្រះអង្គដែរគឺ ចៅអ និង ចៅជេន។ ទ្រង់ក៏ជាព្រះមហយ្យកានៃព្រះបាទរាជាធិរាជ ដែលត្រូវបានគេចាត់ទុកថាជាក្សត្រហង្សាវត្តីដ៏មហស្ចារ្យបំផុត។ ព្រះនាង និងព្រះស្វាមីទ្រង់ មិនពល មានតួនាទីជាអ្នកជ្រោមជ្រែងក្សត្រនៅឆ្នាំ១៣១០ នៅពេលនោះទ្រង់បានផ្ដួលរំលំព្រះភាតាទ្រង់ឃុនល និងបានបន្តុបព្រះបុត្រាច្បងរបស់ពួកទ្រង់ ចៅអឱ្យឡើងសោយរាជ្យវិញ។

                                     

1. ព្រះរាជសាវតារ

អនាគតព្រះវររាជិនីមាតាបានប្រសូតនៅក្បែរសុធម្មដែលមានមាតាបិតាជារាស្ត្រសាមញ្ញ បិតាជាតិជាឝាន និងមាតាជាតិជាមន។ ទ្រង់មានព្រះរៀមបីអង្គគឺ ព្រះហ្វារ្យូ ព្រះឃុនល និងព្រះយ៉ាន-មហ្ល។ ជាព្រះកនិដ្ឋាភគិនីពៅនៃព្រះហ្វារ្យូ និងឃុនល ដែលព្រះរៀមរបស់ទ្រង់ទាំងពីរបានប្រសូតនៅទស្សវត្សឆ្នាំ១២៥០ ព្រះនាងទំនងជាប្រសូតនៅចុងទសវត្សឆ្នាំ១២៥០ រឺ ដើមទសវត្សឆ្នាំ១២៦០។ ព្រះនាងបានសោយទិវង្គតកំឡុងរជ្ជកាលនៃព្រះរាជបុត្ររបស់ទ្រង់ចៅអ ១៣១០-១៣២៤។

                                     

2. ជួយជ្រោមជ្រែងការបះបោររបស់ព្រះហ្វារ្យូ

តាមរយៈ រឿងព្រេង នីអ៊ូយ៉ាញក្នុងភាពជាយុវតីព្រះនាងមានសំរស់ស្រស់សោភាខ្លាំងណាស់។ នៅឆ្នាំ១២៨១ ព្រះភាតារបស់ទ្រង់ហ្វារ្យូតាមដឹងមកថាបានប្រើសម្ផស្សដ៏ស្រស់ស្អាតដើម្បីដណ្ដើមយកតំណែងចៅហ្វាយស្រុកខេត្តមុំហ៍។ ព្រះហ្វារ្យូបានរាជទានឱ្យព្រះនាងនីអ៊ូយ៉ាញជ្រើសរើសកន្លែងស្រង់ព្រះវារីតាមយុទ្ធសាស្ត្រក្នុងទីទន្លេត្រង់កន្លែងដែលចៅហ្វាយស្រុកមុំហ៍អាចមើលឃើញព្រះនាង។ ចៅហ្វាយស្រុកបានលង់ស្នេហានឹងព្រះនាងនីអ៊ូយ៉ាញ ហើយសុំរាជទានព្រះនាងរៀបអភិសេកជាមួយ។ នៅក្នុងព្រះរាជពិធីអភិសេក ព្រះហ្វារ្យូបានសំលាប់ចៅហ្វាយស្រុកនោះទៅ ហើយបានក្លាយជាអម្ចាស់នៃមុំហ៍។