Back

ⓘ ស្រីសតនាគនហុត




                                     

ⓘ ស្រីសតនាគនហុត

ព្រះបាទ ស្រីសតនាគនហុត ជាឈ្មោះស្ដេចលាវលេចឡើងក្នុងពង្សាវតារខ្មែរ។ កាលនោះ​ ​នគរ​ចម្ប៉ាសក្ដិ​ត្រូវ​ហ្វូង​ដំរី​ចេញ​មក​រាតត្បាត​ ​ធ្វើ​ឲ្យ​ប្រជានុរាស្ដ្រ​រង​ទុក្ខវេទនា​ ​និង​វិនាស​ហិច​ហោច​អស់​ជា​ច្រើន។​ ​ស្ដេច​ដំបងគ្រញូង​បាន​ចេញ​ទៅ​ជួយ​យក​អាសា​ស្ដេច​លាវ​កំចាត់​អស់​ហ្វូង​ដំរី។ ​ដូច្នេះ​ហើយ​ ​ដើម្បី​តបស្នង​សងគុណ​ផង​ ​ហើយ​ជា​ពិសេស​ដោយ​ភ័យ​ព្រួយបារម្ភ​ ​ខ្លាច​កំលាំង​អំណាច​តេជៈបារមី​ផង​ ​ទើប​បានជា​ស្ដេច​លាវ​ព្រះ​ស្រីសតនាគនហុត​ ​លើក​កូនក្រមុំ​ព្រះ​នាមសយបុប្ផាថ្វាយ​ទៅ​ដំបងគ្រញូង ឬ​ព្រះ​បាទ​គោត្តម​អមរទេវរាជ​ ​ទុក​ធ្វើ​ជាមហេសី។​ ​តែ​ស្ដេច​លាវ​នឹកគិត​ក្នុង​ខ្លួន​តែ​ម្នាក់ឯង​ថា​ ​ "ដំបងគ្រញូង​នេះ​ខ្លាំងពូកែ​ណាស់​ ​ហើយ​អាច​ក្បត់​ដណ្ដើម​យក​រាជ្យ​យើង​មិន​ខាន។​ ​ដូច្នេះ​ត្រូវ​តែ​ធ្វើ​ដូច​ម្ដេច​ ​កំចាត់ឲ្យ​បាន​មុន​ជា​ដាច់ខាត។" ​ ​ស្ដេច​លាវ​ក៏​អង្វរ​កូនស្រី​ឲ្យ​ប្រើ​ល្បិច​កិច្ចកល​ស៊ើបសួរ​ប្ដី​ថា​ ​ "តើ​ដូច​ម្ដេច​បានជា​គេ​មិន​អាច​សំលាប់​បាន​? ហើយ​បើ​ចង់​សំលាញ់​វិញ​ ​គេ​ត្រូវ​ប្រើ​មធ្យោបាយ​ដូច​ម្ដេច​ដែរ?" កាលណា​បានដឹង​គ្រប់​សេចក្ដី​ហើយ​ ​នាង​ត្រូវ​មក​ប្រាប់​ឪពុក​វិញ​ជា​បន្ទាន់។​ លុះ ​ទៅ​ដោយ​ការ​លួងលោម​របស់​ប្រពន្ធ​ ​ស្ដេច​ដំបងគ្រញូង​រៀបរាប់​អស់រឿង​អាថ៌​កំបាំង​ ​ដែល​មាន​ជាប់​ទាក់ទង​ទៅ​នឹង​អាយុជីវិត​របស់​ខ្លួន។​ ​នាង​សយបុប្ផា​ក៏​យក​ដំណឹង​នេះ​ ​ទៅ​ប្រាប់​ព្រះ​បិតា​តាម​ដំណើរ។​ ​បានដឹង​ដូច​បំណង​ ​ស្ដេច​លាវ​មិន​បង្អង់​យូរ​ឡើយ​ ​ក៏​ចាត់ចែង​រៀបចំ​ឲ្យធ្វើ​គ្រឿងយន្ដ​ដាក់​ក្នុង​បង្គន់​ ​សំរាប់សំលាប់​ស្ដេច​ដំបងគ្រញូង។​ ​ថ្ងៃមួយ​នៅ​ពេល​ដើរ​ចូល​ទៅ​ក្នុង​បង្គន់​ ​ស្ដេច​ដំបងគ្រញូង​ដើរទៅ​ទាក់​ជើង​នឹង​ខ្សែ​ ​ជា​ហេតុ​ធ្វើ​ឲ្យ​គន្លឹះ​គ្រឿងយន្ដ​បាញ់​ស្ន​ចំ​ចូល​រន្ធ​គូទ​ ​ដែល​ជា​កន្លែង​ដួង​កែវ​ជីវិត។​ ​ដំបងគ្រញូង​មិន​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង​ទេ។​ ​គ្រានោះ​ស្ដេច​ដំបងគ្រញូង​ ​ឬ​ព្រះបាទ​គោត្ដម​អមរ​ទេវរាជ​ ​នឹកឃើញ​យស់​ច្បាស់​ណាស់​ ​អំពី​បុព្វហេតុ​ដែល​នាំ​បណ្ដាល​ឲ្យ​អស់​ជីវិត​ ​ព្រះ​អង្គ​បាន​មាន​បន្ទូល​ ​បន្លឺ​ពោល​ថា​ ​ "មិន​គួរ​ណា​យើង​មក​បរាជ័យ​ចាញ់បោក​ដោយសារ​សម្ផស្ស​ស្ដ្រី​សោះ!" ដោយ ​មាន​របួស​ជាទំងន់​ ​ស្ដេច​ដំបងគ្រញូង​ក៏​ចាក​ចេញពី​ស្រុក​លាវ​ ​ហើយ​ត្រលប់​ទៅ​ស្លាប់​ឯ​ស្រុកភូមិ​កំណើត​ខ្លួន​វិញ​គឺ​នៅ​ស្រុក​សួនមង្ឃុត។​ ​នេះ​បើ​តាម​ពង្សាវតារ​វត្ដ​ទឹកវិល។​ ​ពង្សាវតារ​ដដែល​បាន​បញ្ជាក់​បន្ដ​ទៅ​ទៀត​ថា​ ​ព្រះ​នាង​សយបុប្ផា​ ​ដែល​ពោរពេញ​ទៅ​ដោយ​វិប្បដិសារៈ​ ​បាន​ធ្វើ​ដំណើរ​ទៅ​តាម​ព្រះ​ស្វាមី​ ​ហើយ​នៅ​បំរើ​កំដរ​ប្រណិប័តន៍​រហូត​ដល់​ថ្ងៃ​ស្លាប់។ ​ព្រះ​នាង​បាន​រៀបចំ​ធ្វើ​ពិធី​បូជា​តាមទំនៀមទំលាប់​ប្រពៃណី​ ​ហើយ​បាន​យក​អដ្ឋិធាតុ​តំកល់​ទុក​ក្នុង​ចេតិយ​នៅ​ស្រុកចម្ប៉ាសក្ដិ។​