Back

ⓘ ផ្វានឆាង




                                     

ⓘ ផ្វានឆាង

កុរុង ផ្វានឆាង រជ្ជកាល ពេលដែលឝ្រីមារញបានសោយទិវង្គតទៅ ព្រះអង្គនៅមានបុត្រមួយអង្គទៀត ប៉ុន្តែនៅបៅដោះនៅឡើយ។ បុត្រអង្គនោះឈ្មោះ ផ្វានឆាង បានរស់នៅក្នុងចំណោមប្រជារាស្ត្រ។ លុះធំបានព្រះជន្ម ២០ វស្សាបានប្រមូលស្ម័គ្របក្សពួកទៅធ្វើគត់ធរណីន្ទ្រវិញ ដើម្បី​សងសឹកឱ្យ​ឪពុក។ កុរុងធរណីន្ទ្រវម៌្មស្ដេចនៅក្នុងរាជសម្បត្តិដល់មកក្នុងឆ្នាំ ព.ស ៧៨៧ ក៏ត្រូវព្រះផ្វានឆាង ព្រះរាជឱរសបន្ទាប់របស់ឝ្រីមារញលបប្លុងព្រះជន្មបង់ ដើម្បីយករាជបល្ល័ង្ក។ កុរុងធរណីន្ទ្រវម៌្ម ទោះបីទ្រង់សោយទិវង្គតដោយអាករមិនប្រក្រតីក៏ដោយ តែព្រះអង្គក៏នៅតែមានព្រះកិត្តិយសជារាជាធិរាជ ១ អង្គទៀតក្នុងប្រវត្តិសាស្ត្រ។ ផ្វានឆាង​បាន​ដណ្ដើម​យក​រាជ្យ​មក​វិញ។ តែ​ព្រះរាជបុត្រ​អង្គ​នេះ មិន​បាន​សោយរាជ្យសម្បត្តិ​ដូច​ក្ដី​បំណង​ទេ។ ព្រះអង្គ​ត្រូវ​មេទ័ព​ធំ​ម្នាក់​របស់​ស្ដេចធរណីន្ទ្រវម៌្មទី១ ឈ្មោះ អស្សាជយ ធ្វើ​ឃាត។ មេទ័ព​អស្សាជយបាន​លើក​ទ័ព​មក​ច្បាំង​ដណ្ដើម​អំណាច ដោយ​សំអាងយក​លេស​ថា​មក​សងសឹក​ជំនួស​ស្ដេច។ ឆ្លៀត​ឱកាស​ដ៏​ល្អ​នោះ មេទ័ព​អស្សាជយ ក៏​ប្រកាស​ខ្លួន​ភ្លាម​ជា​ស្ដេច​នគរ​ភ្វូណាន គឺ​ប្រហែល​ជា​ក្នុង​គ.ស ​២៤០ ។

                                     

1. ព្រះរាជពង្សាវលី

  • ព្រះបិតាព្រះបាទឝ្រីមារញ ព្រះមាតាប្រហែលព្រះអនុជ ស្ដេចចាម ឝ្រីមារ
  • អស្សាជយ ព្រះញាតិវង្ស ត្រូវជាមេទ័ពជំនិតរបស់ព្រះបាទធរណីន្ទ្រវម៌្ម
  • ព្រះរៀមភាតា ព្រះបាទផ្វានជិនឝឹង
  • ព្រះភាតាអយ្យកាមួយ ធរណីន្ទ្រវម៌្ម