Back

ⓘ ផ្វានជិនឝឹង




                                     

ⓘ ផ្វានជិនឝឹង

កុរុង ផ្វានជិនឝឹង រជ្ជកាល ក្នុង​ពេល​ប្រតិបត្តិការ​មួយ ដោយ​ព្រះអង្គ​ចាប់​ផ្ដើម​មាន​ជំងឺ ព្រះអង្គ​បាន​បញ្ជូន​កូន​ឈ្មោះ ជិនឝឹង ឲ្យ​ដឹក​នាំ​ទ័ព​ចេញ​ច្បាំង​ជំនួស​ព្រះអង្គ។ ព្រះអង្គឝ្រីមារញ​ បាន​ទុក​ក្មួយ​ឈ្មោះ ធរណីន្ទ្រវម៌្ម​ ដែល​មាន​កងពល​ប្រមាណ​២០០០​នាក់ នៅ​ជិត​សម្រាប់​ការពារ។ ធរណីន្ទ្រវម៌្ម ជា​កូន​ប្រុស​របស់​បងស្រី​ព្រះអង្គ។ តែ មេទ័ព​ធរណីន្ទ្រ​បែរ​ជា​ឆ្លៀត​ឱកាស​ដ៏​ល្អ​នេះ ធ្វើ​រដ្ឋប្រហារ សម្លាប់​កុរុងឝ្រីមារញ​ ជា​មា ហើយ​ប្រកាស​តាំង​ខ្លួន​ជា​ព្រះមហាក្សត្រ​នគរភ្វូណាន។ កាលបើ​ឡើង​សោយរាជ្យ​ភ្លាម ក៏​ចាត់​កងទ័ព​ឲ្យ​ចេញ​ទៅ​ធ្វើ​ឃាត​កូន​កុរុងឝ្រីមារញ ជិនឝឹង ដើម្បី​បំបាត់​កុំ​ឲ្យ​មាន​គូ​ប្រជែង​ត្រឹមត្រូវ​តាម​ច្បាប់​ដែល​អាច​នាំ​មក​នូវ​ការ​សៅហ្មង​ទៅ​ថ្ងៃ​ក្រោយ។ ព្រឹត្តិការណ៍​នេះ បាន​កើត​នៅ​ក្នុង​គ្រិស្តសករាជ​ ២៣០។ អ្នកប្រវត្តិវិទូ​ខ្លះ​មាន​ជំនឿ​ថា កុរុងផ្វានចាន កាល​បើ​បាន​ក្លាយ​ទៅ​ជា​ព្រះមហាក្សត្រ​មាន​ព្រះ​នាម​ធរណីន្ទ្រវម៌្ម។ តាមមើល​ទៅ ព្រះរាជា​ដែល​សោយរាជ្យ​នៅ​នគរ​ភ្វូណានទាំងអស់ រួម​ទាំង​ស្តេច​ជ្រែក​រាជ្យ​ផង សុទ្ធតែ​មាន​ខ្សែ​លោហិត​រាជវង្ស​តែមួយ។

                                     

1. ព្រះរាជពង្សាវលី

  • ព្រះអនុជភាតា ព្រះបាទផ្វានឆាង
  • អស្សាជយ ព្រះញាតិវង្ស ត្រូវជាមេទ័ពជំនិតរបស់ព្រះបាទធរណីន្ទ្រវម៌្ម
  • ព្រះភាតាអយ្យកាមួយ ធរណីន្ទ្រវម៌្ម
  • ព្រះបិតាព្រះបាទឝ្រីមារញ ព្រះមាតាប្រហែលព្រះភិគនេយ្យនៃព្រះបាទឝ្រីមារ