Back

ⓘ ហ៊ុនផានខ្វាង




                                     

ⓘ ហ៊ុនផានខ្វាង

កុរុង ហ៊ុនផានឃ័ង រឺ ហ៊ុនផានហួង រឺ ផានហួងវម៌្ម រជ្ជកាល ព្រះអង្គ​ត្រូវជាបច្ឆាញាតិនៃកុរុងហ៊ុនធៀនបាន​សោយរាជ្យ​បន្ត​។ កាល​នោះ នគរភ្វូណាន មាន​នគរ​តូចៗ​ប្រាំពីរ​ចំណុះ។ នគរ​ទាំង​៧ ចង់​រើ​បម្រះ ផ្ដាច់ខ្លួន លែង​នៅ​ចំណុះ តែ​ត្រូវ​កុរុង​ហ៊ុនផានខ្វាង​វាយ​បង្ក្រាប បង្រួបបង្រួម យក​មក​ដាក់​បញ្ចូល​ធ្វើ​ជានគរ​តែ​មួយ។ ស្ដេចអង្គនេះបានប្រើឧបាយកល ផ្សេងៗដើម្បីឲ្យ ក្រុងទាំងនោះ បែកបាក់គ្នា រួចលើកយកទៅវាយយកបានទាំងអស់។ ហើយព្រះអង្គ​បាន​ចាត់ចែង​តែងតាំង​កូន និង​ចៅ​ព្រះអង្គ​ជា​ស្ដេច​​គ្រប់គ្រង​នគរ​​ខេត្ត​ខណ្ឌ​ទាំង​៧។ បន្ទាប់ពីព្រះអង្គបានព្រះជន្មប្រមាណ ៩០ វស្សា ទ្រង់ក៏សោយទិវង្គត រាជបុត្រទី២ របស់ទ្រង់ព្រះនាម ផានផាន ក៏បានសោយរាជ្យបន្ត រាជបុត្រទីមួយរបស់ទ្រង់ព្រះនាមអ្វីមិនត្រូវបានគេស្គាល់ទេ។ បុត្រទី២ឈ្មោះផានផាន ត្រូវលើកឲ្យឡើង សោយរាជ្យ ដោយប្រគល់កិច្ចរដ្ឋទាំងឡាយឲ្យមេទ័ពម្នាក់ឈ្មោះឝ្រីមារញមើលខុសត្រូវ។

                                     

1. ព្រះរាជវង្ស

  • បុត្រទី២ ព្រះនាម ផានផាន ៖
  • ព្រះនត្តាមិនស្គាល់ ត្រូវជាបុត្ររបស់ ផានផាន
  • បុព្វបុរស ហ៊ុនទៀន និង ព្រះនាង លីវយី
  • បុត្រទី១មិនស្គាល់ព្រះនាម
  • មហេសីមិនស្គាល់ព្រះនាម មានរាជបុត្រ៖

ព្រះញាតិវង្ស មានព្រះរាជបុត្រ និង ព្រះនត្តា សោយរាជ្យនៅ នគរទាំងប្រាំពីរ។