Back

ⓘ លន់ នល់




                                               

ចេង ហេង

លោក ចេង​ ហេង កើតនៅឆ្នាំ ១៩១៦ នៅខេត្តតាកែវ។ បន្ទាប់ពីបញ្ចប់ការសិក្សា មធ្យមសិក្សានៅ វិទ្យាល័យស៊ីសុវត្ថិ គាត់បានចូលទៅ សាលាភូមិន្ទរដ្ឋបាល ។ គាត់បានរៀបអាពាហ៍ពិពាហ៍ជាមួយ កូនស្រីម្នាក់ នៃកូនស្រីជាច្រើនរបស់ លោក អ៊ឹង ហ៊ី។ លោក អ៊ីង ហ៊ី ជាអ្នកប្រៀបប្រដៅរបស់លោក ប៉ែន សុវណ្ណ។ លោកមានកូនចំនួន ៧នាក់។ លោកបានចូលបម្រើការងាររដ្ឋបាលជាដំបូងនៅឆ្នាំ ១៩៤០ នៅខេត្តបាត់ដំបង ដែលនៅពេលនោះ ខេត្តនេះនៅក្រោមការត្រួតត្រារបស់ទ័ពសៀមនៅឡើយ និង បន្ទាប់មកនៅ ខេត្តកំពត ព្រៃវែង និង កណ្តាល នៅខែមិថុនា ១៩៥៤។ នៅខែសីហា ១៩៥៥ គាត់ជានាយកពន្ធនាគារកណ្តាលក្រុងភ្នំពេញ។ គាត់ជាអ្នកជំនាញខាងសកិកម្ម ដោយបានណែនាំធ្វើ អភិវឌ្ឍន៍កសិកម្ម ជាលក្ខណៈឧស្សាហកម្ម។ ...

                                               

សូខាំ ខូយ

លោក សូ ខាំខូយ មាន​បុត្រា​បុត្រី​៦​នាក់។ លោក សូ ខាំវ៉ាន់ចាន់ ដែល​ជា​បុត្រ​ទី​៤ រស់នៅ​ក្រុង​ហ៊ូស្តុន រដ្ឋ​តិចសាស បាន​មាន​ប្រសាសន៍​ថា ពិធី​បុណ្យ​ឈាបនកិច្ច​សព​លោក សូ ខាំខូយ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​សុក្រ ទី​២១ ខែ​វិច្ឆិកា ២០០៨ នៅ​ក្រុង​ស្តុកតុន រដ្ឋ​កាលីហ្វ័រនៀ។ លោក សូ ខាំវ៉ាន់ចាន់ បាន​មាន​ប្រសាសន៍​ពី​ប្រវត្តិ​សង្ខេប​របស់​លោក សូ ខាំខូយ ថា ៖ "គាត់​រៀន​ចប់​នៅ វិទ្យាល័យ ស៊ីសុវត្ថិ​ហ្នឹង គាត់​ទៅ​រៀន​ធ្វើ​មេ​ព្រៃ ហើយ​ដល់​បន្ទាប់​មក​យើង​នៅ​ក្រោយ​អាណានិគម​បារាំង បារាំង​វា​វ៉ៃ​សៀម​ដើម្បី​ទារ​ខេត្ត​ខ្មែរ​មក​វិញ ព្រោះ​សៀម​វា​យក​ខេត្ត​ខ្មែរ​យើង។ ឪពុក​ខ្ញុំ​ក៏​ស្ម័គ្រចិត្ត​ទៅ​ធ្វើ​ទាហាន ច្បាំង​សៀម​ចប់​ហើ ...

                                               

សំណព្វចិត្ត

សំណព្វចិត្ត គឺជាចំណងជើងបទចម្រៀងមួយបទ នៅសម័យយុគមាសនៃសិល្បៈរបស់ខ្មែរ​ដែល​ត្រូវបាន​ផលិត​និង​និពន្ធ​ឡើង​នៅចុង​ឆ្នាំ​ ១៩៧៤​ ឬដើមឆ្នាំ១៩៧៥ ដោយលោក ស្វាយ សំអឿ ពោលគឺនៅ សម័យ លន់ នល់។ បទនេះ ជាស្នាដៃនិពន្ធទំនុកច្រៀងនិងទំនុកភ្លេងដោយលោក ស្វាយ សំអឿ និងត្រូវបាន អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ជាអ្នកបង្ហើរសំនៀងយ៉ាងពិរោះក្នុងបទនេះ។

                                               

ការស្ដារវិបត្តិថវិការជាតិឆ្នាំ១៩៦៦

- នៅឆ្នាំ១៩៦៦ រដ្ឋាភិបាលបានសម្រេចបោះពុម្ភលុយថ្មីបន្ថែមទៀត តែមិនសម្រេច - សម្រេចដាក់ទុនវិនិយោគលើវិស័យភាពយន្តរដ្ឋ ៖ រដ្ឋាភិបាលបានសំឡឹងឃើញពីការដាក់អោយទៅជាកាវិនិយោគទន់លើវិស័យភាពយន្តរដ្ឋម្តង។ ដោយតួឯកប្រមុខរដ្ឋ ព្រះជាយា និងបុត្រ។ដំបូងហាក់បីមានភាពជោគជ័យក្នុងការរកស៊ី រដ្ឋទទួលបានចំណូលយ៉ាងច្រើន។ ពីព្រោះសម័យសង្គមរាស្រ្ត ប្រជាជនពេញចិត្តនិងចង់ឃើញព្រះភ័ក្រ្ត និងសកម្មភាពកាយវិការរបស់ក្សត្រ ទើបនាំគ្នាទៅទស្សនាយ៉ាងច្រើនកុះករ។ យូរៗទៅមនុស្សចាប់ផ្តើមនឿយណាយ នាំអោយបរិមាណ អ្នកទៅទិញសំបុត្រកាន់តែតិចទៅៗ បរិមាណចូលថវិការជាតិចាប់ផ្តើមធ្លាក់ចុះ ចុងក្រោយវិស័យភាពយន្តត្រូវដួលរលំ។ - ការបើកកាស៊ីណូរដ្ឋ៖ មធ្យោបាយមួយទៀតសម្រាប់ស្ត ...

                                               

ការស្ដារវិបត្តិថវិការជាតិ១៩៦៦

១៦.តើសម្ដេចសីហនុប្រើប្រាស់វិធានការដូចម្ដេចដើម្បីស្ដារវិបត្តិថវិការជាតិចាប់ពីឆ្នាំ១៩៦៦? - នៅឆ្នាំ១៩៦៦ រដ្ឋាភិបាលបានសម្រេចបោះពុម្ភលុយថ្មីបន្ថែមទៀត តែមិនសម្រេច - សម្រេចដាក់ទុនវិនិយោគលើវិស័យភាពយន្តរដ្ឋ ៖ រដ្ឋាភិបាលបានសំឡឹងឃើញពីការដាក់អោយទៅជាកាវិនិយោគទន់លើវិស័យភាពយន្តរដ្ឋម្តង។ ដោយតួឯកប្រមុខរដ្ឋ ព្រះជាយា និងបុត្រ។ដំបូងហាក់បីមានភាពជោគជ័យក្នុងការរកស៊ី រដ្ឋទទួលបានចំណូលយ៉ាងច្រើន។ ពីព្រោះសម័យសង្គមរាស្រ្ត ប្រជាជនពេញចិត្តនិងចង់ឃើញព្រះភ័ក្រ្ត និងសកម្មភាពកាយវិការរបស់ក្សត្រ ទើបនាំគ្នាទៅទស្សនាយ៉ាងច្រើនកុះករ។ យូរៗទៅមនុស្សចាប់ផ្តើមនឿយណាយ នាំអោយបរិមាណ អ្នកទៅទិញសំបុត្រកាន់តែតិចទៅៗ បរិមាណចូលថវិការជាតិចាប់ផ្តើមធ ...

                                               

សាលាឃុំ

បើពិនិត្យមើលប្រវត្ដិសាស្ដ្រខ្មែរ ក្នុងសម័យមុនអាណានិគម យើងពុំឃើញមានចេញឈ្មោះថា" ឃុំ ” ឬ" មេឃុំ ” ដែលជារចនាសម្ព័ន្ធរដ្ឋបាលថ្នាក់ក្រោមនោះឡើយ។ មានតែពាក្យថា" ចៅហ្វាយស្រុក ” ស្ដីទីខេត្ដដែលមានឋានន្ដរស្មើនឹងអភិបាលខេត្ដយើងសព្វថ្ងៃ ដូចឯកសារមហារបុរសខ្មែររបស់លោក អេង សុត ដែលរៀបរាប់អំពីព្រះរាជពង្សាវតាខ្មែរ ស្ដីពី ដែនដីព្រះអង្គឌួង បានចែងមូយអន្លើថា" ទ្រង់បំបែកខែត្រណាធំៗ ជាពីរ បីខែត្រ ឬ ៤ ៥ខែត្រ។ ខែត្របាទី ស្ដេចចែកជា ៤ ខែត្រ គឺខែត្របាទី តាំងចៅហ្វាយស្រុកជា ឧកញ៉ាវង្សាអនុជិត សក្ដិ ៩ ហ៊ូពាន់ដដែល ១ ខែត្រភ្នំស្រួចជើងគោក តាំងចៅហ្វាយស្រុកជា ឧកញ៉ាវង្សាឧទ័យ ១។ល។ មានពាក្យមួយទៀតដែលអ្នកស្រុកខ្លះមានទម្លាប់ហៅថា" មេស្រុក ” ...

លន់ នល់
                                     

ⓘ លន់ នល់

សេនាប្រមុខ លន់ នល់ គឺជាអ្នកនយោបាយខ្មែរមួយរូប និងជាឧត្តមសេនីយ៍យោធាកម្ពុជា ដែលធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជាចំនួនពីរលើក និងជារដ្ឋមន្ត្រីការពារជាតិជាច្រើនសាដែរ។ គាត់​បាន​ដឹកនាំ​រដ្ឋប្រហារ​យោធា​ទម្លាក់ព្រះអង្គម្ចាស់​ នរោត្ដម សីហនុ​ ហើយ​ប្រកាស់​តាំង​ខ្លួនជាប្រ​ធានាធិបតី​នៃរបប​សាធារណរដ្ឋ​ខ្មែរដែលគាំទ្រដោយអាមេរិកហើយបាន​កាន់​អំណាច​រហូត​ដល់​ឆ្នាំ​១៩៧៥។ គាត់ក៏​ជា​ស្ថាបនិក​និង​មេដឹកនាំ​នៃ​​គណបក្សសង្គមសាធារណរដ្ឋ ដែលជា​គណបក្ស​​មានអត្ថិភាព​តែ​មួយរយៈពេល​ខ្លីប៉ុណ្ណោះ​ ហើយ​គាត់​ក៏ធ្លាប់​កាន់តំណែងជាមេបញ្ជាការ​កង​យោធពល​ជាតិខ្មែរ​ផងដែរ។ បន្ទាប់ពីខ្មែរក្រហមបានចូលកាន់កាប់ទីក្រុងភ្នំពេញ លោកក៏បានរត់ភៀសខ្លួនទៅសហរដ្ឋអាមេរិកដោយដំបូងលោកបានទៅរដ្ឋហាវ៉ៃហើយក្រោយមកក៏បានទៅរស់នៅរដ្ឋកាលីហ្វញ៉ារហូតដល់ថ្ងៃមរណៈរបស់លោក។

                                     

1. ដើមជីវិត

លោកបានកើតនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩១៣ ក្នុងខេត្តព្រៃវែងទៅក្នុងគ្រួសារខ្មែរកាត់ចិន។ ឪពុករបស់លោកឈ្មោះ លន់ ហ៊ិនគឺជាកូនរបស់គ្រួសារកម្ពុជាក្រោមមកពីខេត្តតេនីនគាត់ធ្លាប់បានគេតាងជាអភិបាលស្រុកក្នុងខេត្តសៀមរាបនិងខេត្តកំពង់ធំ, បន្ទាប់ពីបានដឹកនាំក្រុមបង្ក្រាបចោលប្លន់មួយនៅក្នុងខេត្តព្រៃវែង។ ជីតាខាងម្តាយរបស់លោកលន់ នល់គឺជាជនអន្តោប្រវេសន៍មកពីខេត្តហ្វូជៀន, ប្រទេសចិនហើយធ្លាប់បានកាន់តំណែងជាអភិបាលខេត្តព្រៃវែង។ លន់ នល់ បានទទួលការអប់រំនៅឯវិទ្យាល័យសាសឺលូប-ឡូបានៅទីក្រុងសៃហ្កនមុនពេលចូលសិក្សានៅសាលាយោធាកម្ពុជា។

                                     

2. ការចូលធ្វើការជាមួយរដ្ឋាភិបាលអាណានិគមបារាំង

លន់ នល់បានរកឃើញការងារដែលជាប់ទាក់ទងជាមួយនឹងសេវាកម្មស៊ីវិលអាណានិគមបារាំងក្នុងឆ្នាំ១៩៣៧។ លោកក៏បានក្លាយជាចៅក្រមហើយក្រោយមកក៏ក្លាយជាអ្នកអនុវត្តច្បាប់បារាំងដ៏ចំណាប់ម្នាក់ ដែលមានតួនាទីប្រឆាំងនឹងសកម្មភាពបះបោរមកលើរដ្ឋាភិបាលអាណានិគមបារាំងក្នុងឆ្នាំ១៩៣៩។ ដល់ឆ្នាំ១៩៤៦, លោកបានឡើងកាន់តំណែងជាអភិបាលខេត្តក្រចេះ, ហើយក៏ចាប់ផ្តើមមានទំនាក់ទំនងជាមួយព្រះអម្ចាស់នរោត្ដម សីហនុ។ ដល់ចុងទស្សវត្តឆ្នាំ១៩៤០, លោកក៏បានបង្កើតក្រុមនយោបាយមួយដែលប្រកាន់យកនយោបាយឆ្វេងនិយម, រាជាធិបតេយ្យ, និងឯករាជ្យនិយមហើយក្រុមនេះក៏បានចាប់ដើរតួយ៉ាងសំខាន់នៅក្នុងនយោបាយប្រទេសកម្ពុជានាពេលនោះផងដែរ។ លោកបានចូលបម្រើខាងយោធាក្នុងឆ្នាំ១៩៥២ ហើយក៏បានចាប់ផ្តើមធ្វើប្រតិបត្តិការយោធាប្រយុទ្ធប្រឆាំងនឹងក្រុមវៀតមិញ។

ក្រោយពីកម្ពុជាបានដណ្តើមបានឯករាជ្យពីបារាំង, គណបក្សខ្មែររួបរួមជាតិរបស់លន់ នល់រួមជាមួយនឹងគណបក្សស្លាបឆ្វេងតូចៗដែលដឹកនាំដោយលោកសម សារីនិងដាប ឈួនបានក្លាយជាមូលដ្ឋានដ៏សំខាន់មួយនៃសង្គមរាស្រ្តនិយមដែលជាអង្គការនយោបាយមួយបង្កើតឡើងដោយសីហនុដើម្បីចូលរួមក្នុងការបោះឆ្នោត ឆ្នាំ១៩៥៥។ សង្គមក៏បានឈ្នះការបោះឆ្នោតនេះ ហើយសីហនុក៏បានក្លាយជានាយករដ្ឋមន្រ្តីកម្ពុជា។

                                     

3. ក្នុងរដ្ឋបាលសីហនុ, ឆ្នាំ១៩៥៥-៧០

លោកលន់ នល់ ត្រូវបានតែងតាំងជានាយសេនាធិការកងទ័ពនៅឆ្នាំ១៩៥៥ និងជាអង្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធក្នុងឆ្នាំ១៩៦០ ហើយព្រមទាំងមានតួនាទីជារដ្ឋមន្រ្តីក្រសួងការពារជាតិទៀតផង។ នៅពេលនោះ, លន់ នល់គឺជាមនុស្សដ៏គួរឱ្យទុកចិត្តម្នាក់របស់សីហនុដោយក្រុមកម្លាំងរបស់លោកលន់ នល់បានដើរតួយ៉ាងសំខាន់ក្នុងការបង្ក្រាបចលនាកុម្មុយនិស្តសម្ងាត់ក្នុងប្រទេសកម្ពុជា។ លោកត្រូវបានចាត់តែងតាំងជាឧបនាយករដ្ឋមន្រ្តីក្នុងឆ្នាំ១៩៦៣។ ខណៈពេលដែលសីហនុកំពុងគម្លាតប្រទេសមាតុភូមិរបស់ព្រះអង្គឱ្យនៅកាន់តែឆ្ងាយពីសង្គ្រាមវៀតណាម, ព្រះអង្គបានប្រកាន់យកគោលនយោបាយការបរទេសមួយគឺ"អព្យាក្រឹតភាពដាច់ខាត", ប៉ុន្តែគោលនយោបាយមួយនេះបានធ្វើឱ្យកម្ពុជាចូលរួមទាក់ទងជាមួយចិនរឹតតែខ្លាំងនិងបណ្តោយឱ្យវៀតណាមខាងជើងចូលមកធ្វើសកម្មភាពយោធានៅតាមព្រំដែននៃប្រទេសកម្ពុជាទៅវិញ, លន់ នល់នៅតែបន្តភាពរស់រាយរាក់ទាក់របស់លោកទៅកាន់សហរដ្ឋអាមេរិកហើយបានបង្ហាញថាលោកមានការសោកស្តាយយ៉ាងខ្លាំងចំពោះការផ្តាច់ទំនាក់ទំនងជំនួយការពីសហរដ្ឋអាមេរិកក្រោយឆ្នាំ១៩៦៣។

ការបោះឆ្នោតសភាឆ្នាំ១៩៦៦បានបង្ហាញពីការផ្លាស់ប្តូរដ៏ធំមួយនៃតុល្យភាពអំណាចឆ្ពោះទៅកាន់លន់ នល់និងធាតុស្តាំនិយមនៃរបបសង្គមរាស្រ្តនិយម ដោយអ្នកឈរឈ្មោះបោះឆ្នោតខាងអភិរក្សនិយមនិងស្តាំនិយមត្រូវគេបោះឆ្នោតឱ្យយ៉ាងច្រើន។ លោកលន់ នល់ត្រូវបានក្លាយជានាយករដ្ឋមន្រ្តី និងឆ្នាំបន្ទាប់, អំពើកុបកម្មមួយដែលធ្វើឡើងដោយពួកឆ្វេងនិយមដែលគេហៅថាការបះបោរសាមឡតបានកើតឡើងនៅក្នុងខេត្តបាត់ដំបង។

លោកលន់ នល់បានទទួករងរបួសធ្ងន់ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយក្នុងឆ្នាំ១៩៦៧ ហើយក៏បានលាឈប់ពីការងារនយោបាយជាបណ្តោះអាសន្នសិន។ លោកបានវិលត្រលប់មកធ្វើជារដ្ឋមន្រ្តីក្រសួងការពារជាតិវិញនៅឆ្នាំ១៩៦៨ ហើយនៅឆ្នាំ១៩៦៩លោកក៏បានក្លាយជានាយករដ្ឋមន្រ្តីជាលើកទីពីរ និងបានតែងតាំងព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរិមតៈជាអ្នកតំណាងរបស់លោកថែមទៀតផង។



                                     

4. រដ្ឋប្រហារឆ្នាំ១៩៧០

សីហនុបានអះអាងថារដ្ឋប្រហារឆ្នាំ១៩៧០ប្រឆាំងនឹងព្រះអង្គនេះគឺជាលទ្ធផលនៃការចងសម្ព័ន្ធមិត្តជាមួយសត្រូវស្លាប់រស់របស់ទ្រង់គឺលោកសឺង ង៉ុកថាញ់និរទេសទៅក្រៅ, ស៊ីសុវត្ថិសិរិមតៈ, និងក្រុមស៊ីអាយអេ CIA។ ទោះបីជាមានការចង្អុលបង្ហាញថាលោកប្រមុខរដ្ឋលន់ នល់បានចូលទៅជិតអាមេរិកក្នុងអំឡុងឆ្នាំ១៩៦៩ ដើម្បីស្ទង់មើលលទ្ធភាពនៃការគាំទ្រខាងយោធាពីសហរដ្ឋអាមេរិកសម្រាប់រដ្ឋប្រហារប្រឆាំងនឹងសីហនុក៏ដោយ, វាគ្មានភ័ស្តុតាងជាក់លាក់អ្វីដែលសំអាងថា CIA បានជាប់ពាក់ព័ន្ធក្នុងរឿងនេះនោះទេ, ក៏ប៉ុន្តែវាអាចទៅរួចដែលថាភ្ញាក់ងារស៊ើបការសម្ងាត់ខាងយោធាប្រកត់ជាមានការទទួលខុសត្រូវអ្វីមួយក្នុងរឿងខាងលើនេះ។ ខណៈពេលកំពុងរៀបចំចលនាដើម្បីសម្រេចនូវរដ្ឋប្រហារនេះ, លន់ នល់ដំបូងមានគោលបំណងពង្រីកជំហររបស់លោកដើម្បីប្រឆាំងនឹងពួកវៀតណាមខាងជើងដោយរារាំងកងទ័ពរបស់ពួកគេរួមជាមួយពួកវៀតកុងផងពីការធ្វើប្រតិបត្តិការនៅតាមព្រំដែនប្រទេសកម្ពុជា, ហើយលោកបានដាក់សម្ពាធលើព្រះអង្គសីហនុដើម្បីសម្រេចនូវផែនការមួយនេះថែមទៀតផង។ ប៉ុន្តែទោះបីជាយ៉ាងណា, ចលនានេះបានវិវត្តយ៉ាងលឿនហួសពីអ្វីដែលបានគ្រងទុក, និងដោយមានការគាំទ្រពីស៊ីសុវត្ថិសិរិមតៈ – ដែលទ្រង់ចង់ឃើញសីហនុត្រូវទម្លាក់ពីតំណែងជាប្រមុខរដ្ឋ – លន់ នល់ក៏ក្លាយទៅជាអ្នករៀបគម្រោងដើម្បីដកសីហនុចេញពីតំណែង។

នៅខែមីនា ឆ្នាំ១៩៧០, មានបាតុកម្មប្រឆាំងនឹងយួនជាច្រើនបានកើតឡើងនៅទីក្រុងភ្នំពេញខណៈពេលដែលព្រះអង្គសីហនុកំពុងនៅក្រៅជាតិមាតុភូមិ។ នៅថ្ងៃទី១២ ខែមីនា, លោកលន់ នល់និងសិរិមតៈបានបិទកំពង់ផែនៃក្រុងព្រះសីហនុ ដែលជាកន្លែងនាំចូលអាវុធទៅឱ្យពួកវៀតកុងនិងទាហានវៀតណាមខាងជើងនៅតាមព្រំដែនកម្ពុជាហើយលោកថែមទាំងបានចេញនូវឱសានវាទមួយថា៖ កងពលទាហានវៀតកុងទាំងអស់ត្រូវតែដកថយចេញពីទឹកដីកម្ពុជាក្នុងរយៈពេល៧២ម៉ោង បើមិនអញ្ជឹងប្រកត់ជាត្រូវប្រឈមជាមួយនឹងកម្លាំងយោធាកម្ពុជាជាមិនខាន។

លោកលន់ នល់បានបដិសេដមិនចង់ទម្លាក់សីហនុចេញពីតំណែងជាប្រមុខរដ្ឋនោះទេ; ប៉ុន្តែដើម្បីឱ្យសម្រេចនូវការដកហូតសឹទ្ធអំណាចសីហនុ, សិរិមតៈបានចាក់សម្លេងព្រះអង្គសីហនុដែលបានថតពីសន្និសីទមួយនៅប៉ារីស, ដែលនៅក្នុងនោះសីហនុបានស្តីបន្ទោសឱ្យពួកគេចំពោះភាពវឹកវរដែលកំពុងកើតឡើងនៅពេញផ្ទៃប្រទេសហើយបានគំរាមប្រហារជីវិតពួកគេទាំងពីរពេលដែលព្រះអង្គត្រលប់ចូលស្រុកវិញថែមទៀតផង។ លោកលន់ នល់ដែលជានាយករដ្ឋមន្រ្តីកម្ពុជានៅពេលនោះនៅតែមិនប្រាកដប្រជាថាតើនឹងធ្វើឱ្យមានការបោះឆ្នោតដកសីហនុក្នុងរដ្ឋសភាឫយ៉ាងណា។ នៅយប់ ថ្ងៃទី១៧ ខែមីនា, ស៊ីសុវត្ថិសិរិមតៈ, ដែលអមដោយមេទាហានចំនួនបីនាក់បានទៅដល់គេហដ្ឋានរបស់នាយករដ្ឋមន្រ្តីហើយក៏បង្ខំដោយយកកាំភ្លើងភ្ជុងលោកលន់ នល់ឱ្យចុះហត្ថលេខាលើឯកសារសំខាន់មួយ។

ការបោះឆ្នោតនៅក្នុងរដ្ឋសភាក៏បានធ្វើឡើងនៅថ្ងៃបន្ទាប់គឺនៅថ្ងៃទី១៨ ខែមីនាដែលនៅក្នុងនោះព្រះអង្គសីហនុត្រូវបានគេបោះឆ្នោតចេញពីតំណែង។ ឧត្តមសេនីយ៍លន់ នល់ក៏បានទទួលតំណែងជាប្រមុខរដ្ឋដោយបណ្តោះអាសន្នសិន។ នៅថ្ងៃទី២៨ និងទី២៩ ខែមីនា, មានការធ្វើបាតុកម្មគាំទ្រសីហនុដ៏ធំមួយបានកើតឡើងនៅតាមទីរួមខេត្តជាច្រើនប៉ុន្តែត្រូវបានបង្ក្រាបទៅវិញដោយទាហានលន់ នល់ដែលបណ្តាលឱ្យមនុស្សរាប់រយនាក់បានស្លាប់។ សាធារណរដ្ឋខ្មែរដែលទើបតែបង្កើតថ្មីបានប្រកាស់កាត់ទុសប្រហារជីវិតព្រះអង្គសីហនុនៅពេលឭថាទ្រង់បានទៅបង្កើតរដ្ឋាភិបាលនិរទេសក្រៅស្រុកមួយ, គឺរាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជាGRUNK, ដែលបានចូលដៃជាមួយពួកកុម្មុយនិស្តខ្មែរក្រហម។ នៅក្នុងអំឡុងពេលនោះដែរ, យុទ្ធនាការកម្ពុជាខែមេសា ឆ្នាំ១៩៧០បានអនុម័តឡើងដែលអនុញ្ញាតឱ្យពលកម្លាំងអាមេរិកនិងវៀតណាមខាងត្បូងចូលទឹកដីកម្ពុជាដើម្បីស្វែងរកកម្ចាត់កងទ័ពវៀតណាមខាងជើងនិងវៀតកុង។

                                     

5. សាធារណរដ្ឋខ្មែរនិងសង្គ្រាមផ្ទៃក្នុង

សាធារណរដ្ឋខ្មែរ១៩៧០-១៩៧៥ថ្មីនេះបានលះបង់នូវគោលនយោបាយអព្យាក្រឹតភាពរបស់សីហនុចោល, ជាពិសេសជាមួយនឹងពួកយួន។ របបថ្មីនេះត្រូវបានគេចាត់ទុកថាជារបបពោរពេញទៅដោយភាពអន្តរាយទាំងផ្នែកយោធានិងនយោបាយ។ សុខភាពរបស់លន់ នល់បានចាប់ផ្តើមចុះខ្សោយបន្តិចម្តងៗបន្ទាប់ពីលោកបានទទួលរងនូវជំងឺដាច់សរសៃឈាមខួរក្បាលក្នុងខែកុម្ភៈ ឆ្នាំ១៩៧១។ របៀបគ្រប់គ្រងជាតិរបស់លោកកាន់តែមានលក្ខណៈខុសប្រក្រតីនិងបែបផ្តាច់ការ: នៅខែមេសា ឆ្នាំ១៩៧១, លោកបានតែងតាងខ្លួនឯងជាសេនាប្រមុខជាតំណែងមិនដែលធ្លាប់មានពីមុនមកទេក្នុងប្រវត្តិសាស្រ្តនយោបាយប្រទេសកម្ពុជាហើយនៅខែតុលាលោកបានព្យួររដ្ឋសភាចោលបញ្ឈប់លែងឱ្យដំណើរការជាបណ្តោះអាសន្នដោយបាននិយាយថា"លោកលែងលេងល្បែងបែបប្រជាធិបតេយ្យនិងសេរីនិយមទៀតហើយ"ដោយសារតែប្រទេសកំពុងតែស្ថិតនៅក្នុងសម័យសង្គ្រាម។ ដោយមានការគាំទ្រពីប្អូនប្រុសរបស់លោក, គឺលោកឧត្តមសេនីយ៍លន់ ណុន, លោកលន់ នល់អាចកាត់បន្ថយនូវឥទ្ធិពលរបស់សិរិមតៈ, លោកអ៊ិន តាំនិងគ្នីគ្នាដៃគូរដ្ឋប្រហារផ្សេងៗទៀតបានពីរបបថ្មីនេះ។ លោកថែមទាំងបានទទូចទាមទារចង់ដឹកនាំកងកម្លាំងប្រដាប់អាវុធជាតិខ្មែរបារាំង: Forces Armées Nationales Khmères – FANKដោយខ្លួនលោកផ្ទាល់ទៀតផង។

យូរៗទៅ, របបលន់ នល់ក៏ត្រូវពឹងផ្អែកលើជំនួយពីអាមេរិកទាំងស្រុងរហូតដល់ពេលចុងបញ្ចប់គឺនៅពេលដែលអាមេរិកបានឈប់ផ្តល់ជំនួយទាំងខាងនយោបាយនិងយោធាដែលជាលទ្ធផលសាធារណរដ្ឋខ្មែរត្រូវរងជាទម្ងន់រហូតទាន់តែត្រូវផ្តួលរលំដោយពួកខ្មែរក្រហម។ មិនយូរប៉ុន្មាន, សាធារណរដ្ឋខ្មែរបានបាត់បង់ដែនដីបន្តិចម្តងៗទៅពួកខ្មែរក្រហមហើយកងកម្លាំងប្រដាប់អាវុធជាតិខ្មែរត្រូវបាត់បង់រាល់គ្រាប់រំសេវទាំងប៉ុន្មានដែលអាមេរិកបានឱ្យទៅក្នុងសង្គ្រាមជាមួយខ្មែរក្រហម។ សុខភាពលោកលន់ នល់បានកាន់តែទ្រត់ទ្រោមឡើងៗរហូតដល់ថ្នាក់លោកទៅពឹងលើគ្រូទាយគ្រូបាអាចារ្យនិងដំបូន្មានរបស់ព្រះពុទ្ធដើម្បីរម្ងាប់កំហឹងនិងភាពតានតឹងក្នុងចិត្តរបស់លោក: នៅគ្រាមួយពេលដែលខ្មែរក្រហមកំពុងតែវាយលុកចូលទីក្រុងភ្នំពេញ, គេបានឃើញលោកលន់ នល់កំពុងពង្រាយដីខ្សាច់ឱ្យចេញជារាងរង្វង់ប្រហែលទៅតាមជំនឿព្រះពុទ្ធសាសនាដើម្បីការពារទីក្រុងពីពួកកុម្មុយនិស្តខ្មែរក្រហម។ ទីបំផុតនៅថ្ងៃទី១ ខែមេសា, លោកបានដាក់ពាក្យលាលែងពីតំណែងហើយក៏បាននិរទេសខ្លួនទៅក្រៅប្រទេស, ដោយដឹងថាខ្លួនលោកជាបុគ្គលទីមួយនៅក្នុងចំណោមមនុស្សដែលខ្មែរក្រហមប៉ិនប៉ងរកសម្លាប់។

                                     

6. ការនិរទេសនិងការទទួលអនិច្ចកម្ម

អទិភាពដំបូងរបស់ពួកខ្មែរក្រហមបន្ទាប់ពីបានសម្រេចនូវការគ្រប់គ្រងលើប្រទេសកម្ពុជាទាំងមូលហើយគឺពួកគេត្រូវប្រហារជីវិតរាល់មេដឹកនាំនិងមន្រ្តីជាន់ខ្ពស់ក្នុងរបបសាធារណរដ្ឋចោលទាំងអស់ដោយគ្មានពន្យាឫប្រណីនរណាទេ, ជាវាសនាដែលលន់ នល់រត់គេចខ្លួនរួច។

លោកបានភៀសខ្លួនទៅប្រទេសឥណ្ឌូនេស៊ីសិន, មុនពេលធ្វើដំណើរបន្តទៅសហរដ្ឋអាមេរិក, ដោយដំបូងលោកបានស្នាក់នៅរដ្ឋហាវៃមុនពេលផ្លាស់ប្តូរលំនៅដ្ឋានទៅរស់នៅក្នុងរដ្ឋកាលីហ្វញ៉ាក្នុងឆ្នាំ១៩៧៩។ លោកបានរស់នៅជាមួយប្រពន្ធចុងរបស់លោកឈ្មោះថាសុវណ្ណា លុនជាមួយនឹងកូនរបស់គាត់រហូតដល់ថ្ងៃមរណភាពគាត់គឺនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៨៥, ដោយសារបញ្ហាបេះដូង។

                                     

7. ទស្សន:នយោបាយ

ទោះបីជាលោកលន់ នល់បានទម្លាក់ព្រះអង្គសីហនុចេញពីតំណែងមែន, ប៉ុន្តែលោកជាអ្នកមានជំនឿខ្លាំងលើប្រពៃណីប្រទេសកម្ពុជា: ក្រោយពីព្រះអង្គសីហនុត្រូវបានលោកដកហូតសឹទ្ធអំណាច, លន់ នល់បានទៅសំពះក្រាបថ្វាយបង្គំសម្តេចម៉ែដើម្បីសុំការអភ័យទោសពីទ្រង់។ លន់ នល់បាននិយាយពីមនោគមវិជ្ជារបស់លោកថាជាការបូកបញ្ចូលគ្នារវាងជាតិនិយមនិងវចនាធិប្បាយនិយមហើយចេញជា"ជាតិខ្មែរនិយម-ថ្មី"។ លោកបានបង្ហាញនូវមហិច្ឆិតារបស់លោកនៃការបង្រួបបង្រួមជនជាតិខ្មែរពីដើមឱ្យរស់នៅរួមគ្នាវិញដូចជាជនជាតិខ្មែរក្រោមនៃដែនដីសណ្តរទន្លេមេគង្គជាមួយនឹងជនជាតិខ្មែរសុរិន្ទនៃប្រទេសថៃហើយគ្រងទុកថារដ្ឋថ្មីរបស់លោកបើអាចបង្រួបបង្រួមរួចនោះនឹងមានជនជាតិខ្មែររហូតទៅដល់"៣០លាននាក់"ក្នុងឆ្នាំ២០២០។ លោកបានស្នើសុំអ្នកដែលគាំទ្រលោកឱ្យប្រកាន់ខ្ជាប់នូវប្រពៃណីខ្មែរដែលលោកបានសំដៅទោថាយុទ្ធសិល្ប៍មន-ខ្មែរ, លោកក៏បានស្នើសុំឱ្យពួកគេហៅលោកថា"ខ្មែរស្រអែម"ដែលជារហសនាមមួយដែលលោកចាត់ទុកថាជាសញ្ញានៃជាតិខ្មែរ"ពិតប្រាកដ"។

                                     

8. អំពីគ្រួសារ

ប្អូនប្រុសរបស់លោកឈ្មោះលន់ និលត្រូវបានសម្លាប់ដោយអ្នកគាំទ្រសីហនុនៅក្នុងរដ្ឋប្រហារកម្ពុជានៃឆ្នាំ១៩៧០។ ប្អូនប្រុសម្នាក់ទៀតរបស់លោកឈ្មោះលន់ ណុនគឺជារដ្ឋមន្រ្តីនៃក្រសួងមហាផ្ទៃនិងជាឯកអង្គរដ្ឋទូតឱ្យសាធារណរដ្ឋខ្មែរ, ហើយត្រូវបានសម្លាប់ដោយពួកខ្មែរក្រហមបន្ទាប់ពីពួកគេបានចូលគ្រប់គ្រងទីក្រុងភ្នំពេញ។

កូនប្រុសរបស់លន់ នល់គឺលោកលន់ រឹទ្ធបានបង្កើតគណបក្សខ្មែរសាធារណរដ្ឋក្នុងឆ្នាំ២០០៦។

                                     
  • បន ទ ប ព លន នល ប នក ល យជ ន យករដ ឋមន រ ត កម ព ជ ក ន ងឆ ន ស រ មត ត រ វប នជ រ សត ងជ ឧបន យករដ ឋមន រ ត របស លន នល ហ យភ ល មៗន
  • លន នល Lon Nol ជ អ នកនយ ប យ ន ង ជ ឧត តមស ន យ យ ធ កម ព ជ ស ន ប រម ខ ដ លធ ល ប ក ន ត ណ ងជ ន យករដ ឋមន ត រ កម ព ជ ល ក ន ង ជ រដ ឋមន ត រ ក រព រជ ត
  • ន ព ក រ យរដ ឋប រហ រ ម ន ជ គ ប រជ ងដ ប រក កប រក យប ផ តរបស ល កស ន ប រម ខ លន នល ន ងជ ន យករដ ឋមន ត រ ន ស ធ រណរដ ឋខ ម រ ល ក អ ន ត ក តន ថ ង ទ ខ កញ ញ
  • ន ក រ មម ន លន នល ស រ មត អ ន ត ច ង ហ ង, ស ស ត ន ហ វ ណង ដ ស ត, លន ណ ន, ន ង ឡ ង ប រ ត ន ថ ង ម ស គ ត ប នអមដ ណ រល ក លន នល ភ សខ ល នមកប រទ សអ ម រ ក
  • ជ ម យ ល ក លន លន ឪព ក ខ ញ ល ក លន នល ឲ យ ធ វ ប រធ ន ព រ ទ ធសភ ដល ល ក លន នល ឈ ខ ល ង គ ត ក ត រ គ ង ប ខ ល ន ម យ ច ហ ង អ ម រ ក ង ដ ក ល ក លន នល មក ព ទ យ ហ វ ហ ន ង
  • គ ជ អ នកចម រ ងជនជ ត ខ ម រ ព សម យ សង គមរ ស ត រន យម ទសវត សន ទ ដល សម យ លន នល ទសវត សន ទ ន ប រទ សកម ព ជ ឈ ម ដ ម របស អ នក ស រ គ ប ល ស រ ន
  • ព រ អង គប នអន ញ ញ តឱ យរដ ឋមន ត រ ក រស ងក រព រជ ត របស ព រ អង គគ ល កឧត តមស ន យ លន នល ដ លជ អ នកស ត ន យម ច ត វ ធ នក របង ក រ បសកម មភ ពព កឆ វ ងន យមដ យច ទប រក ន
  • អ ណត ត ថ មទ ត បន ទ ប ព ស ហន ត រ វ លន នល ធ វ រដ ឋប រហ រទម ល ក ច ញព ត ណ ងជ ប រម ខរដ ឋន ថ ង ទ ខ ម ន ឆ ន
  • ឬដ មឆ ន ដ យល ក ស វ យ ស អ ព លគ ន សម យ លន នល បទន ជ ស ន ដ ន ពន ធទ ន កច រ ងន ងទ ន កភ ល ងដ យល ក ស វ យ ស អ ន ងត រ វប ន
  • លដ កន ដ យសម ជ កស ដ ន រដ ឋ ភ ប លរបស ព រ អង គផ ទ ល គ ល កន យករដ ឋមន ត រ លន នល ព រ អង គម ច ស ស ស វត ថ ស រ មត ន ងល កអ ន ត ស ហន ដ លក លន ក ព ងត ន ក រ ប រទ ស

Users also searched:

...
...
...