Back

ⓘ ប្រភព​អ្នកតា​ក្នុង​សង្គម​ខ្មែរ




                                     

ⓘ ប្រភព​អ្នកតា​ក្នុង​សង្គម​ខ្មែរ

រូបសំណាក​អ្នកតា​ដំបងដែក ដែល​ត្រូវ​បាន​ស្ថាបនា​ឡើង នៅ​ឯ​តុលាការ​កូន​កាត់​សំរាប់​កាត់ទោស​ខ្មែរ​ក្រហម ។ បច្ចុប្បន្ន​ប្រជាជន​ខ្មែរ​ចំនួន​ដ៏​ច្រើន​លើស​លប់​មាន​ជំនឿ​លើ​ព្រះពុទ្ធសាសនា​ ។ ប៉ុន្តែ​មុន​នឹង​សាសនា​ព្រះពុទ្ធ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា ប្រជាជន​ខ្មែរ​ធ្លាប់​មាន​ជំនឿ​លើ​សាសនា​ព្រាហ្មណ៍ ហើយ​​នៅ​​សម័យ​​ដើម​​មុន​​នឹង​​ទទួល​យក​សាសនា​ព្រាហ្មណ៍​ដែល​នាំចូល​ដោយ​ជនជាតិ​ឥណ្ឌា​នោះ ជនជាតិ​ខ្មែរ​ដើម​ជា​ម្ចាស់​ស្រុក​មាន​អរិយធម៌​និង​ជំនឿ​ផ្ទាល់​ខ្លួន​រួច​ទៅ​ហើយ ដូច​ជា​ការ​ជឿ​លើ​កម្លាំង​ធម្មជាតិ, កម្លាំង​ក្រៅ​ខ្លួន​ដែល​ហៅ​ថា" ជំនឿ​ជីវចលនិយម” ។ តាម​ឯកសារ​ខ្លះ​សរសេរ​ថា៖ ប្រពៃណី​​អ្នក​កាន់​សាសនា​ព្រាហ្មណ៍​នៅ​ប្រទេស​ឥណ្ឌា​តែង​ចាត់​ទុក​វត្ថុ​បី​យ៉ាង​គឺ ព្រះព្រហ្ម, ព្រះសិវៈ, ព្រះវិស្ណុ ថា​ជា​ព្រះអម្ចាស់​របស់​ពួក​គេ ប្រហែល​គ្នា​នឹង​អ្នក​កាន់​ព្រះពុទ្ធ​សាសនា ដែល​តែង​ចាត់​ទុក​វត្ថុបី យ៉ាង គឺព្រះពុទ្ធ, ព្រះធម៌, ព្រះសង្ឃ ជាទីសក្ការៈដែរ ។ ពួក​ព្រាហ្មណ៍​ទុក​ព្រះព្រហ្ម​ជា​ព្រះ​កសាង​លោក, ព្រះ​សិវៈ​ជា​ព្រះ​បង្កើត​លោក និង​បំផ្លាញលោក, ព្រះវិស្ណុ​ជា​ព្រះ​រក្សា​លោក គឺពុំឃើញមានទុក​ព្រះសិវៈជាអ្នកតាទេ ។ តែនៅស្រុកខ្មែរ ឃើញមានទុកព្រះសិវៈជាអ្នកតា ខ្លះហៅថា អ្នកតា​ព្រះ​នារាយណ៍ និងទុកព្រះកាឡី ទេពីព្រះសិវៈជាអ្នកតា ខ្លះហៅថាអ្នកតានាងខ្មៅ ។ ចំពោះព្រះព្រហ្ម មិនឃើញមានទុកជាអ្នកតាទេ ។ ដូចនេះយើង ឃើញថាពាក្យ" អ្នកតា” គ្មាន​នៅ​ក្នុង​សាសនា​ព្រះពុទ្ធ និងសាសនាព្រាហ្មណ៍ឡើយ ។ តាមសៀវភៅ" ព្រះរាជពិធីទ្វារទសមាស” បានបង្ហាញថា ពាក្យ" អ្នកតា” ពុំមានក្នុងសិលាចារិក ឬ​រឿង​បុរាណ​ផ្សេងៗ​ឡើយ ។ គេឃើញ​មាន​ពាក្យ​នេះ​តែ​ក្នុង​រឿងរ៉ាវ ដែលតាក់តែង​ឡើង​​ក្នុង​សម័យក្រោយៗ ប៉ុណ្ណោះ ។ ពាក្យ" អ្នកតា”គូគ្នានឹងពាក្យ" អ្នកដូន” ដែលសម្គាល់ភេទខុសគ្នា ។ ប៉ុន្តែពាក្យ" អ្នកដូន” គេពុំសូវយកមកប្រើប្រាស់ឡើយ ។ ទោះបីជាអ្នកតាភេទ​ប្រុស ឬភេទស្រីក៏ដោយ គេប្រើតែពាក្យ" អ្នកតា”ជាសម្គាល់ដូចគ្នា ។ ឧទាហរណ៍ដូចជា" អ្នកតាជំទាវម៉ៅ” ។

តើអ្នកតាមានប្រភពមកពីណា? អ្នកប្រាជ្ញ និងអ្នកស្រាវជ្រាវជាច្រើន បានបញ្ចោញយោបល់ខុសៗគ្នាអំពីបញ្ហានេះ ។ មតិ​ខ្លះ​យល់​ថា​អ្នកតា​គឺ​ជា​ព្រលឹង​របស់​បុព្វបុរស​ឬ​ជំពូក​មនុស្ស​ជាវីរបុរសអ្នកខ្លាំង​ពូកែប្រចាំស្រុកឬតំបន់ណាមួយ។ បើមានសេចក្តីជំពាក់ចិត្តដោយកិច្ចការណាមួយក្នុងលោក លុះស្លាប់ហើយតែងតែកើតទៅជាអ្នកតា, ដូចជាឧកញ៉ាសួគ៌ាលោកមឿង ចៅហ្វាយខេត្តពោធិ៍សាត់ ដែលស្លាប់ក្នុងពេលធ្វើសឹកព្រះចន្ទរាជានោះ គេថាទៅកើតជាអ្នកតាឃ្លាំងមឿង នៅខេត្តពោធិ៍សាត់សព្វថៃ្ងនេះ ។ ឯអ្នកខ្លះយល់ថា៖ ពួក​បុព្វបុរស​មាន​ជីតា​ជា​ដើមពុំចាំបាច់ជាមនុស្សមានមហិទ្ធិប្ញទ្ធិទេ នៅពេលស្លាប់ហើយ តែង​ទៅកើតជាខ្មោចមួយពួកនៅចាំថែរក្សាកូនចៅដែលនៅរស់។ ដូច្នេះពាក្យ" អ្នកតា”បានក្លាយទៅជាខ្មោចមួយពួក ដែលនៅរក្សាមនុស្ស ។ មតិខ្លះទៀតថា៖" អ្នកតា” ក្លាយចេញមកពីពាក្យថា" ទេវតា” ។នៅជំនាន់ដើមប្រហែល ជាហៅថា" អ្នកតាទេវតា” យូរៗមកកាត់ចោល" ទេវ” ចេញនៅត្រឹមតែ" អ្នកតា” ហើយហៅជាប់រៀងមកដល់សព្វថៃ្ងនេះ ដោយហេតុ មនុស្សបុរាណកាលនៅពេលនិយាយហៅឈ្មោះអ្នកធំច្រើនដាក់ពាក្យថា" អ្នក”នៅខាងដើម ។ ដូចយ៉ាងហៅព្រះសង្ឃថា" អ្នកយើង”ហៅស្តេច ថា" អ្នកព្រះបាទជាអម្ចាស់”។ ដូចច្នេះពាក្យ" អ្នកតា” ក្នុងទីនេះចាស់បុរាណសំដៅយកភូមិទេវតា គឺ​ទេវតា​ជាន់ទាប​ដែល​អាស្រ័យ​នៅ​ស្ថាន​មនុស្សលោក​នេះ ។

ហេតុអ្វីបានជាប្រជាជនខ្មែរមានជំនឿលើអ្នកតា?តាមសៀវភៅ" ទំនៀមទម្លាប់​និងពិធីបុណ្យផ្សេងៗ”បានសរសេរបកស្រាយថា៖ មូលហេតុដែលរាប់អានអ្នកតា រហូត​ដល់​ទៅ​ខ្មោច, អារក្ស, បិសាចផ្សេងៗ ជាប់មកពីទំនៀមទម្លាប់មនុស្សក្នុងជាន់ដើម ពីក្នុងសម័យដែលមិនទាន់កើតមានអ្នកប្រាជ្ញ ព្រះពុទ្ធជាដើមក្នុងលោក មានអ្នកល្ងង់ខ្លៅច្រើន ជា​អ្នក​ប្រកប​ដោយ​សេចក្តី​តក់ស្លុតក្នុងរឿងស្លាប់ និងរឿងដែលមិនសមប្រកបច្រើន។ ហេតុនោះកាលណាគេឃើញអ្វីប្លែកចម្លែកអស្ចារ្យក្នុងចិត្ត គេក៏ស្មានថារបស់នោះ គង់មានអានុភាពជួយខ្លួនបាន ទើប​នាំ​គ្នា​បន់បួងសួងសុំឱ្យសម្រេចតាមសេចក្តីប្រាថ្នាជាទីពឹងទៅ។

                                     

1. អ្នកតាមានពីរប្រភេទ

១- ពួកទេវតារក្សាព្រះនគរប្រជាជនខ្មែរតែងហៅថា" អ្នកតាព្រះស្រុក” សម័យក្រុងឧដុង្គមានអ្នកតាឃ្លាំងមឿងនៅខាងត្បូងព្រះបរមរាជវាំង និង​អ្នកតា​ដំបង​ដែក​នៅ​ភ្នំ​ព្រះរាជទ្រព្យ​ជា​អ្នកតា​ព្រះ​ស្រុក ។ នៅ​ក្រុង​ភ្នំពេញ​មានអ្នកតាព្រះចៅនៅវត្តភ្នំជាអ្នកតាព្រះស្រុក ។

២- អ្នកតារក្សាខេត្តស្រុកទាំងឡាយគេហៅថា" អ្នកតាចាស់ស្រុក” ។ អ្នកតាក្រុមនេះជាចន្ទល់ចម្ពាមរបស់ អ្នកតាព្រះស្រុក។នៅក្នុងប្រទេសខ្មែរ មាន​អ្នកតា​ជាច្រើន​នៅ​ពាសពេញ​តាម​ភូមិ, ស្រុក, ខេត្ត​ដូច​ជាអ្នកតាឃ្លាំងមឿងនៅខេត្តពោធិសាត់, អ្នកតាដំបងដែកនៅភ្នំជីសូរ ក្នុងខេត្តតាកែវ, អ្នកតាជំទាវម៉ៅ​នៅតាមបណ្តោយផ្លូវជាតិលេខ៤ ភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ ​​ជាដើម ។ អាស្រ័យ​ដោយ​មាន​អ្នកតា​ជាច្រើនបែបនេះ ទើបពុទ្ធសាសនបណ្ឌិត្យសម័យដើម បានចងក្រងទុកក្នុងសៀវភៅប្រជុំរឿងព្រេងខ្មែរភាគទី៨ ដែលមាន​រៀបរាប់​ចាប់​តាំង​​​ពី​ដើមកំណើត​ដំបូង​របស់​អ្នកតា​នីមួយៗ ។ ចំពោះ​រូបតំណាងអ្នកតា​ខ្លះវិញ ពុំប្រាកដថា ជារូបបុព្វបុរសកាលនៅរស់ទេ គឺគេគ្រាន់​តែធ្វើរូបសន្មតិ, អ្នកតា​ខ្លះ​ទៀត​មាន​​រូប​តំណាង​​ជា​ដុំថ្ម​តែ​​ប៉ុណ្ណោះ ។ ចំពោះ​ការគោរព​បូជាមានខុសប្លែកគ្នាទៅតាមតំបន់នីមួយៗ ។

យើងសូមលើកយកឧទាហរណ៍មួយដែលក្រុមស្រាវជ្រាវទំនៀមទម្លាប់នៃវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ បាន​ចុះ​​ទៅ​ឃើញ​និង​សាកសួរ​ផ្ទាល់ កាលពីថ្ងៃ​ទី ២៣ ខែ មីនា ឆ្នាំ ២០០២ ។ នៅក្នុងភូមិរកា ឃុំស្រយ៉ូវស្រុក​ស្ទឹងសែន ខេត្តកំពង់ធំ មានប្រាសាទចាស់បុរាណមួយ​ដែល​បាក់បែក​ស្ទើរ​បាត់បង់​រូបរាង​​ទៅហើយ។ប្រជាជននៅទីនោះ តែងហៅប្រាសាទនេះថា" ប្រាសាទរកា” ហើយគេមានជំនឿថា នៅក្នុងប្រាសាទនេះ មានអ្នកតាចាំថែរក្សាបងប្អូនអ្នកភូមិទាំងអស់។ អាស្រ័យ​​ដោយ​​​មាន​​​ជំនឿ​​បែប​នេះ ទើប​អ្នក​ភូមិ​តែង​ប្រារឰ​ធ្វើ​ការ​សែន​ ព្រេន​អ្នកតា​តៗ​គ្នា​រហូត​មក​ដល់​បច្ចុប្បន្ន ។ ការសែនព្រេន​នោះ​មាន​លក្ខណៈ​សាមញ្ញ​ជាទីបំផុត គឺ​ជា​រៀង​រាល់​ថៃ្ង​សៅរ៍ គេ​តែង​​នាំ​គ្នា​សែនព្រេន​អ្នកតា ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើន ដល់​អ្នកភូមិ​ទាំងអស់ កុំឱ្យមានជំងឺឈឺថ្កាត់អ្វីឡើយ ។ ប៉ុន្តែបើស្ថិតក្នុងករណីខ្លះ​ដូចជា​មាននរណាម្នាក់ឈឺ ឬ​មាន​គ្រោះធម្មជាតិ​​ផ្សេងៗ​ក្នុងភូមិ គេ​ក៏​មាន​ការសែនព្រេន​អ្នកតា​ខុស​ពី​វេលា​ថៃ្ង​សៅរ៍​នោះ​ដែរ ។ រហូតមកដល់បច្ចុប្បន្ន ទោះបីវិទ្យាសាស្ត្រ​មានការរីក​ចម្រើនជឿនលឿនយ៉ាងណាក៏​ដោយ ក៏​អ្នកវិទ្យាសាស្ត្រ​ពុំ​អាច​ប្រឆាំង​ឬ​ធ្វើ​ការ​បកស្រាយ​អំពី​ជំនឿ​ក្រៅ​ខ្លួន​របស់​ប្រជាជន​នៃ​ប្រទេស​នីមួយៗ​ឱ្យ​បានជ្រះស្រឡះបានដែរ តួយ៉ាង ដូចជាបញ្ហា" អ្នកតា” ជាដើម ព្រោះ​ថា​វិទ្យាសាស្ត្រ​ត្រូវការ​ទិន្នន័យ​ពិត​​ឬ​បាតុភូត​ដែល​កើត​ឡើង​ពិត​ប្រាកដ​​តាម​ច្បាប់​​​ធម្មជាតិ​ដើម្បី​យក​ទៅ​ពិសោធន៍​​ម្តង​ហើយ​ម្តង​ទៀត​មុន​នឹង​ទទួល​យក​ឬ​បដិសេធ​ចោល​ទ្រឹស្តី​ឬ​សម្មតិកម្ម​ណា​មួយ ។ ជំនឿ​លើ​អ្នក​តា លើ​ព្រលឹង​ខ្មោច លើ​ព្រះ​អាទិទេព​ លើ​ទេវតា រឿង​ចាប់​​ជាតិ​​ជា​ថ្មី មិន​មែន​ជា​បាតុភូត​កើត​ឡើង​តាម​ច្បាប់​ធម្មជាតិ​ទេ ហេតុ​នេះ​ហើយ​វា​ក៏​គ្មាន​ទិន្នន័យ​សំរាប់​អ្នក​វិទ្យាសាស្ត្រ​ត្រូវ​ចំណាយ​ពេល​សិក្សាស្រាវជ្រាវ​ដែរ ព្រោះ​ពួក​គេ​មិន​អាច​សិក្សា​លើ​វត្ថុ​​ដែល​​គ្មាន​ការ​​ពិត​ក្នុង​ធម្មជាតិ ។

ជា​ការ​សន្និដ្ឋាន អ្នក​វិទ្យាសាស្ត្រ​បាន​ទាត់​ចោល​ជំនឿ​សាសនា​ឬ​អរូបិយ​ជំនឿ​ទាំង​អស់​នៅ​លើ​​ពិភពលោក​ ដោយ​ប្រើ​ពាក្យ​ថា វា​ជា​រឿង​គ្មាន​ប្រយោជន៍​អ្វី​ដល់​សង្គមមនុស្ស​ទេ ។ ទោះ​ជា​យ៉ាង​នោះ​ក្តី​ ជំនឿ​លើ​អ្នកតា​នៅ​តែ​​ស្ថិតជាប់ក្នុងផ្នត់គំនិត និងដួងព្រលឹងខ្មែរជានិច្ច ទោះ​តិច​ឬ​ច្រើន​ក៏ដោយ ដូចជា នៅ​ពេល​អ្នក​ណា​មាន​ជំងឺ ឬ​ហៅថាអ្នកតាកាច់អាសន្នអន្ធក្រ ឬ​ជួប​ប្រទះ​នូវមហន្តរាយផ្សេងៗ គេតែងរកគ្រឿងសំណែនទៅសែនអ្នកតា ។ នៅ​ពេល​គេ​កើត​ទុក្ខព្រួយ​ចិត្តខ្លាំង គេ​រមែង​រំលឹក​គុណ​ដល់​អ្នកតា​ដោយ​ឧទាន​អំពាវ​នាវ​ថា​" អ្នកតា អ្នកដូនអើយ! ជួយ​ខ្ញុំ​​ផង” បើ​ទោះ​ពួក​គេ​ដឹង​ក្នុង​ចិត្ត​ថា​​ការ​ធ្វើ​ដូច្នេះ​វា​គ្មាន​បាន​ផល​អ្វី​បន្តិច​បន្តួច​ក៏​ដោយ ប្រៀប​ដូច​ជា​ពួក​គ្រិស្តបរិស័ទ​ដែល​ខំ​បន់ស្រន់​បួង​សួង​ ឬ​អធិដ្ឋាន​ទៅ​ដល់​ព្រះអាទិទេព​ឬ​ព្រះ​ជា​ម្ចាស់​​របស់​ពួក​គេ​ដូច្នោះ​ដែរ ។ កិច្ច​ពិធី​ ឬ​ការ​និយាយ​ជា​មួយ​អ្នកតា​ ឬ​ព្រះ​អាទិទេព​គឺ​គ្រាន់​តែ​ជា​កិច្ច​ធ្វើ​ឲ្យ​រួច​ពី​ដៃ​ដើម្បី​អស់​ចិត្ត​ប៉ុណ្ណោះ ព្រោះ​រាប់ពាន់​ឆ្នាំ​បាន​កន្លង​ផុត​ទៅ​ គ្មាន​មនុស្ស​ណា​ម្នាក់​​អាច​​អះអាង​​បញ្ជាក់​បាន​ថា​មាន​អ្នកតា​ឬ​ព្រះ​អាទិទេព​អ្វី​ជួយ​ពួក​គេ​ឲ្យ​សម្រេចបំណង​ពិតប្រាកដ​ណា​មួយ​ក្រៅពី​ការ​បន្លែបន្លប់​ខួរ​ក្បាល​ខ្លួន​ឲ្យ​មាន​សេចក្តី​ជឿជាក់​គ្រាន់​បើ​ជា​មុន​បន្តិច​នោះ ។

                                     
  • បន ទ ប មកគ យកបញ ច ក ន ង ច ត យ ជ ន មន ស សស ល ប ម នស ន យន ប នដ តដ មមកដល សង គម ខ ម រ សម យឥឡ វ ដ ចជ ក រធ វ ប ណ យឡ ងអ នកដ ន អ នកត ន ដ យគ ម នជ ន ថ អ នកដ លស ល ប អស ទ ងន
  • ទ ប គ ប នល បង ច លជ ន ដ មរបស គ ល ខ ម ច ប ស ច អ រក ស អ នកត បង បត ក ដ យ សង គម ខ ម រ ល ងង កទ រកស សន ព រ ហ មណ ទ តហ យ ប ន ត ន ព រ បរមរ ជវ ង គ ឃ ញម នព ក
  • ព ក ខ ម រ អ.ស.អ: kʰmaːe គ ជ ក រ ម ជន ជ ត ដ ច រ ន ល ស លប ន កម ព ជ ដ យ គណន ប រហ ល ក ន ង ច ណ ម ប រជ ជន ល ន ន ក ក ន ង ប រទ ស ន  
  • ខ ទមម យខ ងឦស ន ព រ វ ហ រ រ ចគ យកបដ ម ថ ម ទ ត កល ទ កទ ន ហ យប នសន មតថ អ នកត ព រ ច ព ធ ប ណ យសម ព ធក ត រ វប នប រ រឰឡ ង ដ ម ប សម ព ធព ទ ធស ន សន យ ង អធ កអធម
  • ក ន ង ទ ព រ ន ប ន ដក ស រង ទ ង ស រ ង ច ញ ព វចន ន ក រម ខ ម រ អ ឡ ចត រ ន ក ក ណ ទ ន វ ទ យ ស ថ ន ព ទ ធស សន បណ ឌ ត យ អត ថបទ វ យ យ ករណ ន
  • ន ង ទ ន មទ ល ប ប ន ដ តដ ម ជ ប ជ ន ច ច ក ន ង ប រវត ដ សង គម ជ ត ខ ម រ ទ ខ ម រ ម ន ប នដ ង ម ន ប ន យល ក ដ យ ក ខ ម រ ប ន គ រព ន ង អន វត ដ ល ទ ត ម
  • ឈ ម ប ត ដ បង ន ម ន ប រ ឬ ម ន ប រ ក ន ង សម យ ន ដ រ ប ន ត ក ន ង សម យ អង គរ ន ង ក រ យ អង គរ ត ម ឯកស រ មហ ជន ខ ម រ ម ន ប រ ឈ ម ស រ កប ត ដ បង

Users also searched:

អ្នកតា ស្រុក ខ្មែរ,

...
...
...