Back

ⓘ ឥទ្ធិលពលរបស់សត្វមកលើជីវភាពមនុស្សខ្មែរ




                                     

ⓘ ឥទ្ធិលពលរបស់សត្វមកលើជីវភាពមនុស្សខ្មែរ

តាំងពីយូរលង់ណាស់មកហើយ មនុស្សនិងសត្វតែងតែរស់នៅដោយផ្សារភ្ជាប់ជាមួយនឹងធម្មជាតិ ។ ម្ល៉ោះហើយ ទំនាក់ទំនងរវាងភាគីទាំងបីនេះ តែងតែជះឥទ្ធិពលដល់គ្នាទៅវិញទៅមក ។ រហូតមកដល់សព្វថ្ងៃនេះ វត្តមានសត្វនៅទីកន្លែងណា សម្រែកសត្វរាត្រីចរ មានប្រផ្នូលយ៉ាងណានោះ ក៏នៅតែមានមនុស្សខ្មែរជឿ និងយកចិត្តទុកដាក់ជាពិសេសនៅឡើយ ។ បន្ទាប់ទៅនេះ ខ្ញុំសូមលើកយកបាតុភូតមួយចំនួនមកបង្ហាញជូនដើម្បីជ្រាប និងទុកជាការយល់ដឹងខ្លះ ៗ អំពីជំនឿរបស់ខ្មែរ ពីបុរាណ ។ ១- សម្រែកខ្លែងស្រាក ខ្មែរយើងធ្លាប់ជឿថា ខ្លែងស្រាក មៀម លលកខ្មោច សុទ្ធសឹងជាអ្នកបំរើ ឬជាអ្នកនាំសាររបស់ខ្មោច ព្រាយ បិសាច ។ សម្រែកសត្វទាំងនេះនៅពេលយប់ ច្រើនតែធ្វើឲ្យមនុស្សម្នាក្មេងចាស់ ភ័យ ខ្លាចញ័ររន្ធត់ ។ គេធ្លាប់ចំណាំថា បើកាលណាខ្លែងស្រាកទំយំនៅលើដំបូលផ្ទះណា ឬក៏ទំនៅលើមែកឈើជិតផ្ទះណា មនុស្សក្នុងផ្ទះនោះនឹងឈឺធ្ងន់ ឬស្លាប់ផងក៏សឹងមាន ។ ២- សំឡេងសត្វឪឡយំ ចាស់ៗ ធ្លាប់និយាយថា មានសត្វឪឡ ពីរប្រភេទគឺ ឪឡគោ និងឪឡស្លឹក ។ ឪឡស្លឹក ជាធម្មតាមានមាឌតូច ឯសម្រែករបស់វាក៏ពុំបណ្ដាលឲ្យមានគ្រោះមហន្តរាយអ្វីដែរ ។ តែចំពោះឪឡគោវិញ មានមាឌធំជាងត្មាត ជាងកេងកងទៅទៀត ។ វាយំឮសូរ ម៉!!. ដូចសំឡេងគោយំអញ្ចឹង ។ វាកម្រនឹងយំណាស់ ។ ពេល...