Back

ⓘ ទេព រិនដារ៉ូ



                                     

ⓘ ទេព រិនដារ៉ូ

ប្រវត្តិសង្ខេប របស់តារាជើងចាស់ ទេព រិនដារ៉ូ លោកអ្នកទាំងក្មេងទាំងចាស់ប្រហែលជាធ្លាប់បានស្គាល់លោក ទេព រិនដារ៉ូ ហើយមើលទៅ។ លោកគឺជាតារាជើងចាស់ មួយរូបដែលចូលប្រឡូកក្នុងវិស័យសិល្បះតាំងពីជំនាន់ឆ្នាំ ៨០ ជាមក ម្ល៉េះ។ ថ្ងៃនេះយើងខ្ញុំសូមណែនាំប្រវត្តិសង្ខេបត្រួសៗ មកជូនលោកអ្នក មិត្តអ្នកអាន។ លោក ទេព រិនដារ៉ូ គឺជាអ្នកស្រុកបាត់ដំបង ដែលលោកបានកើតនៅភូមិសំរោង ស្រុកសង្កែ ខែត្រ បាត់ដំបង លោកកើតនាឆ្នាំ ១៩៦៣ ឪពុករបស់លោកជាអតីតគ្រូបង្រៀនដែលត្រូវបានស្លាប់ក្នុង របបខ្មែរក្រហម ម្ដាយរបស់លោកជាពេឆ្មប លោកជាកូនច្បងក្នុងក្រុមគ្រួសារដែលមានបងប្អូន ៣ នាក់។កាលពីក្មេងលោកបានចូលរៀននៅអនុវិទ្យាល័យ វត្តនរា រហូតមកដល់សម័យខ្មែរក្រហម លោក មានប្អូនស្រី ២ រូបដែលក្នុងនោះមានម្នាក់បានស្លាប់ហើយបានបន្សល់ទុកនូវក្មួយៗ អោយលោក ជួយមើលថែរក្សាក្នុងនាមជាកូនប្រុសច្បងក្នុងក្រុមគ្រួសារ ហើយមានតែរូបលោកទេដែលរកប្រាក់ ចិញ្ចឹមបន្ទុកគ្រួសារហើយនេះហើយជាហេតុផលដែលលោក មិនព្រមរៀបការ។ ក្នុងសម័យរដ្ឋកម្ពុជា លោកបានជាប់អាហារូបករណ៍ ទៅសិក្សាវិស្វកម្មសំណង់យន្តហោះ និងបើក យន្តហោះនៅប្រទេសរូស្ស៊ី រយៈពេល ៣ ឆ្នាំដែលោកបានវិលមកវិញក្នុងឆ្នាំ ៨៤ ហើយបានចូលបំ រើការក្នុងកងទ័ពអាកាសខ្មែរ ជាពីឡុតបើកបរយន្តហោះ MIG-21។ ក្នុងឆ្នាំ ១៩៨៧ លោកបានរៀប ការជាមួយនារីម្នាក់ដែលជាការរៀបការរៀបចំដោយឪពុកម្ដាយ តែដោយសារតែគ្មានមនោសញ្ចេត នាអ្នកទាំង ២ក៏បានលះលែងគ្នាក្នុងឆ្នាំ ៨៨ ដោយបានកូនស្រីម្នាក់ជាចំណងអាពាហ៍ពិពាហ៍ជាង ១ ឆ្នាំ។ ក្រោយមកអតីតភរិយានិងកូនស្រីក៏បានចេញទៅនៅក្រៅប្រទេស។ ក្នុងឆ្នាំ ១៩៨៩ លោកត្រូវបាន គេទាក់ទងអោយដើរតួខ្សែភាពយន្តរឿង ទឹកភ្នែកសម្ងាត់ក្នុងរាត្រីពណ៌ស្វាយ ដែលជាខ្សែភាពយន្ត ទី ១ របស់លោក។ បន្តបន្ទាប់មកលោកបានថតនូវខ្សែភាពយន្តផ្សេងៗទៀតដូចជា បុប្ផាភ្នំពេញ ក្រោយមកលោកបានចាប់ដៃគូជាមួយអ្នកនាង អម្ពរ ទេវី ក្នុងរឿង អាថ៍កំបាំងកិច្ចសន្យា ដែលបណ្ដា លអោយដៃគូទាំង ២ នេះក្លាយជាដៃគូសម្ដែងដ៏ល្បីឈ្មោះ ជាង ១០ ឆ្នាំ។ ហើយលោកក៏បានសម្ដែងក្នុងខ្សែភាពយន្តជាច្រើនទៀតផងដែរ តែក្នុងនោះខ្សែភាពយន្តដែលល្បី ឈ្មោះឥតដាច់នៅគឺរឿង ឆ្អឹងអណ្ដែត។ ក្រោយពេលដែលអ្នកនាង អម្ពរ ទេវី បានរៀបការ ហើយក៏ បានចាកចេញទៅសហរដ្ឋអាមេរិក មកនោះលោក ទេព រិនដារ៉ូ នៅតែមានប្រជាប្រិយភាព ហើយ លោកក៏នៅតែបន្តក្នុងការសម្ដែងខ្សែភាពយន្តជាច្រើន មានទាំងខ្សែភាពយន្តភាគ និងខ្សែភាពយន្ត ខ្នាតធំ។ គេសង្កេតឃើញថានៅកម្ពុជាគេច្រើនអោយតម្លៃទៅលើតារាជើងចាស់ខណៈដែលពួកគេបានចេញ មុខតាមរយៈផ្ទាំងសំពត់ស និងកញ្ចក់ទូរទស្សន៍រាប់មិនអស់ក្ដី ក៏តារាជើងចាស់នៅតែមានប្រជាប្រិយ ភាព ចំណែកឯលោក ទេព រិនដារ៉ូ វិញបានប្រឡូកក្នុងវិស័យសិល្បះមកជាង ២០ ឆ្នាំមកហើយ ក៏ មិនដែលគិតថាត្រឡប់ទៅកាន់ទ័ពអាកាសវិញនោះទេ៕

Free and no ads
no need to download or install

Pino - logical board game which is based on tactics and strategy. In general this is a remix of chess, checkers and corners. The game develops imagination, concentration, teaches how to solve tasks, plan their own actions and of course to think logically. It does not matter how much pieces you have, the main thing is how they are placement!

online intellectual game →