Back

ⓘ ខុងជឺ
ខុងជឺ
                                     

ⓘ ខុងជឺ

ខុងជឺ ជាគ្រូបង្រៀន ទស្សនវិទូ អ្នកនយោបាយ និងជាស្ថាបនិកសាសនាជនជាតិចិន។ ឈ្មោះដើម គឺ ខុងជឺ ឬ ចុងនី។ កាលពីកុមារភាព លោកជាសិស្សដែលចូលចិត្តសិក្សា និង ជាអ្នកចាប់អារម្មណ៍ ខាងសាសនា និង ទំនៀមទំលាប់។ មិនសូវខុសពី សូក្រាត ប៉ុន្មានទេ លោកខុងជឺ ជួនកាលមិនឆ្លើយសំនួរពីទស្សនវិជ្ជាដោយខ្លួនឯងទេ ដោយលោកអោយមនុស្សសញ្ជឹងគិតពីបញ្ហា និងរៀនពីអ្នកដទៃ ជាពិសេស ប្រវត្តិសាស្ត្រ។ លោកក៏គិតថា មនុស្សគួតែទទួលបានអំណាច ដោយសាសេចក្ដីល្អ និង ជំនាញរបស់ពួកគេ ដោយមិនមែនដោយសាបានមកពីគ្រួសាឡើយ។ ខុងជឺ ចង់អោយមនុស្សគិតពីអ្នកដទៃ ច្រើនជាងគិតអំពីប្រាក់ និង ខ្លួនឯង។ ខុងជឺគិតថា មនុស្សអាចមានទំនាក់ទំនង ៥ យ៉ាងគឺៈ

  • បងប្អូន
  • ឪពុកម្ដាយ និង កូន
  • មិត្តភក្ដិ
  • ស្ដេច
  • ប្ដី និង ប្រពន្ធ