Back

ⓘ នគរគ័រខាងកើត




នគរគ័រខាងកើត
                                     

ⓘ នគរគ័រខាងកើត

នគរគ័រខាងកើត រឺ ទុងគួ គឺជានគរចំណុះចិនសំខាន់មួយក្នុងដើមសម័យនៃរាជវង្សចូវខាងលិច ។

បន្ទាប់ពីស្ដេចចូវអ៊ូ បានកម្ទេចរាជវង្សសាងនៅឆ្នាំ១០៤៦ម.គ. ព្រះបិតុលារបស់ព្រះអង្គទាំងពីរអង្គបានទទួលការព្រះរាជទានដីពីបិតារបស់ស្ដេចអ៊ូ ស្ដេចចូវវ៉ឹន។ ដីនោះ ត្រូវបានគេស្គាល់ថានគរគ័រខាងលិចស្ថិតនៅយុងទី និងមួយទៀត នគរគ័រខាងកើត នៅជ្អ្ហឺកទី សម័យទំនើបទីក្រុងឝ៊ីយ៉ាង ខេត្តហឿណាន។ នគរទាំងពីរនេះបានផ្ដល់ឱ្យពួកស្ដេចចូវនូវរនាំងការពារទាំងសងខាងនៃទឹកដីរបស់ពួកទ្រង់។

នគរគ័រខាងកើត ស្ទើរតែមិនបានគង់វង្សរហូតដល់សម័យរដូវផ្ការីកនិងស្លឹកឈើជ្រុះ ៧៧០-៤៧៥ម.គ.ទាល់តែសោះ។ នគរនេះត្រូវបានកម្ទេចដោយនគរចឹងនៅឆ្នាំ៧៦៧ម.គ.។