Back

ⓘ នគរតាវ




                                     

ⓘ នគរតាវ

នគរតាវ រឺ តោវ គឺជានគរចំណុះមួយរបស់ចិនកំឡុងសម័យរាជវង្សចូវ ស្ថិតនៅប៉ែកខាងត្បូងនៃអាណាស្រុកយួណាន ហឿណាន។ តាវមានអត្ថិភាពក្នុងស្រមោលនៃនគរឈូជិតខាងដ៏មានឥទ្ធិពល ដែលនគរតាវត្រូវបានកាន់កាប់ត្រួតពិនិត្យដោយនគរឈីដែលមានឥទ្ធិពលដូចគ្នាដែរ។ ខណៈនោះ អ្នកឧកញ៉ាហ៊្ស្ឈីកហ៊័ន នៅតែជាអនុត្តររាជមួយអង្គក្នុងចំណោមអនុត្តររាជទាំងប្រាំ ឈីក៏បានថែរក្សាទំនាក់ទំនងជាមិត្តជាមួយ តាវ រួមជាមួយនឹងនគរតូចៗដទៃទៀត ដូចជា ជាំង ហ៊័ង និង ប៉ាយ ចំណោមបណ្ដានគរដទៃទៀត។ នៅពេលអ្នកឧកញ៉ាបានសោយទិវង្គតទៅនៅឆ្នាំ៦៤៣ម.គ. ភាពច្របូកច្របល់ផ្ទៃក្នុងក៏បានផ្ទុះឡើងនៅឈី នគរឈូបានច្បាមយកឱកាសដើម្បីពង្រីកទឹកដីរបស់ខ្លួនទៅភាគខាងជើង។ ពួកអ្នកស្រុក តាវ បានតាំងទីលំនៅឡើងវិញនៅកន្លែងមួយដែលគេហៅថាជិងទី រហូតដល់ស្ដេចឈ្ហ្រូភ្ហ្រិងបានឡើងសោយរាជ្យហើយបានប្រគល់ឱ្យ តាវ នូវទឹកដីពីមុនវិញ។ នៅក្នុងទស្សនៈខ្លះលើកឡើងថា តាវ នៅទីបំផុតត្រូវបានកម្ទេចចោលដោយឈូ ទោះបីជាពេលវេលាកើតហេតុមិនត្រូវបានគេដឹងច្បាស់លាស់នាពេលបច្ចុប្បន្ននេះក៏ដោយ។