Back

ⓘ រដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ




រដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ
                                     

ⓘ រដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ

រដ្ឋាភិបាលចំរុះកម្ពុជាប្រជាធិបតេយ្យ, បានប្តូរឈ្មោះមក រដ្ឋាភិបាលជាតិនៃកម្ពុជា នៅឆ្នាំ១៩៩០ គឺជារដ្ឋាភិបាលចំរុះនិរទេសដែលមានក្រុមបក្សនយោបាយបីរួមបញ្ចូលគ្នាមាន: គណបក្សហ៊្វុនស៊ិនប៉ិចរបស់ព្រះអង្គនរោត្តម សីហនុ, គណបក្សកម្ពុជាប្រជាធិបតេយ្យ និងរណសិរ្សរំដោះជាតិប្រជាជនខ្មែរ បង្កើតឡើងនៅឆ្នាំ១៩៨២។ រដ្ឋាភិបាលនេះត្រូវបានទទួលស្គាល់ជារដ្ឋាភិបាលនៃប្រទេសកម្ពុជាដោយអង្គការសហប្រជាជាតិ និងប្រទេសមួយចំនួនធំនៅលើពិភពលោក។

                                     

1. ការទទួលស្គាល់ជាអន្តរជាតិ

ការបង្កើតនៃរដ្ឋាភិបាលនេះត្រូវបានធ្វើឡើងនៅទីក្រុងគូឡាឡាំពួក្នុងថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩៨២។ សម្តេចនរោត្តម សីហនុគឺជាប្រធាននៃសម្ព័ន្ធភាពនេះ, លោកសឺន សានគឺជានាយករដ្ឋមន្រ្តី, ឯខៀវ សំផនត្រូវបានតែងតាំងជាលេខាធិការបរទេស។

រចកប ត្រូវបាន អសប ចាត់ទុកថាជារដ្ឋាភិបាលស្របច្បាប់នៃប្រទេសកម្ពុជាហើយមិនទទួលស្គាល់របបសាធារណរដ្ឋប្រជាមានិតកម្ពុជារបស់យួនទេ ប្លុកលោកខាងកើតធ្លាប់បានស្នើសំណើរឱ្យប្តូរអាសនៈកម្ពុជាដែលកាន់ដោយខ្មែរក្រហមហើយជំនួសទៅវិញដោយរបបគាំទ្រដោយវៀតណាម ប៉ុន្តែត្រូវបានរដ្ឋលោកខាងលិចបដិសេដ។ អសប ក៏បានធ្វើការបោះឆ្នោតមួយតាមសំណើរបស់ប្លុកលោកខាងកើតក្នុងការរកលុបឈ្មោះខ្មែរក្រហមចេញពីក្រុមអ្នកតំណាងប្រទេសកម្ពុជា: រដ្ឋចំនួន ៩១ បានបដិសេដក្នុងការលុបឈ្មោះខ្មែរក្រហម; ២៩ រដ្ឋបានយល់ស្រប និង ២៦ រដ្ឋបានអនុប្បវាទ។ លទ្ធផលចុងក្រោយគឺ ៧៧-៣៧-៣១ បដិសេដ-យល់ស្រប-អនុប្បវាទ។ មានរដ្ឋប្លុកខាងកើតមួយដែលតែងតែគាំទ្រ រចកប នុះគឺកូរ៉េខាងជើង, នៅពេលដែលលន់ នល់បានធ្វើរដ្ឋប្រហារទម្លាក់សម្តេចសីហនុចេញពីតំណែងនៅឆ្នាំ១៩៧០ មេដឹកនាំកូរ៉េខាងជើងលោកគីម អ៊ីលស៊ុងនិងចិនបានផ្តល់ទីជ្រកកោននយោបាយឱ្យរដ្ឋាភិបាលទ្រង់។ នៅក្នុងកិច្ចប្រជុំរវាងសីហនុ និងគីម អ៊ីលស៊ុងនៅថ្ងៃទី១០ ខែមេសា ឆ្នាំ១៩៨៦ ក្នុងទីក្រុងព្យុងយ៉ាង, គីម អ៊ីលស៊ុងបានធានាដល់សីហនុថាកូរ៉េខាងជើងនឹងនូវតែបន្តចាត់ទុកព្រះអង្គជាប្រមុខរដ្ឋស្របច្បាប់របស់ប្រទេសកម្ពុជា។

                                     

2. ប្រវត្តិ

បន្ទាប់ពីរបបខ្មែរក្រហមត្រូវបានផ្តួលរលំ មេដឹកនាំចិនម្នាក់ឈ្មោះតេង សៀវពីងបានខឹងយ៉ាងខ្លាំងហើយមិនពេញចិត្តនឹងឥទ្ធិពលរៀតណាមចូលក្នុងកម្ពុជាទេ។ តេងបានស្នើទៅសីហនុថាគាត់នឹងសហការណ៍ជាមួយខ្មែរក្រហមដើម្បីផ្ដួលរំលំរដ្ឋាភិបាល សបក ប៉ុន្តែក្រោយមកទៀតក៏បានបដិសេធ ដោយលោកពីមុនបានប្រឆាំងនឹងគោលនយោបាយប្រល័យពូជសាសន៍របស់ខ្មែរក្រហមកាលពួកគេនូវកំពុងកាន់អំណាច។ នៅខែមីនា ឆ្នាំ១៩៨១ សម្តេចសីហនុបានបង្កើតចលនាតស៊ូមួយឈ្មោះហ្វ៊ុនស៊ិនប៉ិចដែលត្រូវបានបំពេញបន្ថែមដោយកងកម្លាំងប្រឆាំងតូចមួយដែលគេស្គាល់ថា"Armée Nationale Sihanoukiste" ANS។ ព្រះអង្គបានតែងតាំងអ៊ិន តាំ ដែលធ្លាប់ធ្វើជានាយករដ្ឋមន្រ្តីក្នុងរបបសាធារណរដ្ឋខ្មែរក្នុងរយៈពេលខ្លី ជាអគ្គមេបញ្ជាការនៃ ANS ។ ANS បានត្រូវការជំនួយយោធាពីប្រទេសចិនហើយពីងក៏បានឆ្លៀតយកឱកាសនេះដើម្បីធ្វើអោយសីហនុចូលទៅសហការជាមួយពួកខ្មែរក្រហម។ សីហនុបានយល់ព្រមទាំងស្ទាក់ស្ទើរហើយនៅខែមីនា ឆ្នាំ១៩៨១ ព្រះអង្គបានចាប់ផ្ដើមធ្វើការចរចាជាមួយពួកខ្មែរក្រហមនិង រជរបខ ដែលដឹកនាំដោយសឺន-សាន ក្នុងការបង្កើតចលនាតស៊ូរួមប្រឆាំងនឹង សបក។ បន្ទាប់ពីមានការចរចាជាច្រើនលើកច្រើនសារនិងបានសម្របសម្រួលដោយលោកសៀវពីងនិងនាយករដ្ឋមន្រ្តីសិង្ហបុរីលោកលី ក្វាន់យូ, ទីបំផុត ហ៊្វុនស៊ីនប៉ិច, រជរបខ និងខ្មែរក្រហមក៏បានយល់ស្របគ្នាបង្កើត រចកប នៅខែមិថុនា ឆ្នាំ១៩៨២។ រចកប នេះត្រូវបានដឹកនាំដោយសម្តេចសីហនុនិងមានមុខងារជារដ្ឋាភិបាលនិរទេស។

មុនពេលបង្កើតសម្ព័ន្ធភាពនយោបាយ រចកប, នៅចុងទសវត្សឆ្នាំ១៩៨០ និងដើមទសវត្សឆ្នាំ១៩៩០ កងកម្លាំងប្រឆាំងរបស់លោកសឺន-សាននិងសីហនុដែលគេស្គាល់ថា រជរបខ និងហ្វ៊ុនស៊ិនប៉ិចបានទាញការគាំទ្រផ្នែកយោធានិងហិរញ្ញវត្ថុពីសហរដ្ឋអាមេរិក។ ការព្យាយាមផ្តល់ជំនួយរបស់សហរដ្ឋអាមេរិកនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់គោលលទ្ធិរីហ្គែនដើម្បីប្រឆាំងនឹងឥទ្ធិពលរបស់សូវៀតនិងវៀតណាមនៅកម្ពុជា។ នៅឆ្នាំ១៩៨៤ និងឆ្នាំ១៩៨៥, វៀតណាមបានលើកទ័ពមកវាយ រជរបខ និងហ៊្វុនស៊ិនប៉ិច ដែលធ្វើឱ្យកម្លាំងយោធារបស់ចលនាទាំងពីរចុះខ្សោយជាទម្ងន់។ ទាំងនេះបានបន្សល់ទុកឱ្យខ្មែរក្រហមក្លាយជាកម្លាំងយោធាធំជាងគេនៅក្នុង រចកប។ ស្ថាបត្យករដ៏សំខាន់ម្នាក់ដែលបានស្ថាបនិកគោលលទ្ធិរីហ្គែនគឺលោកម៉ៃឃើល ចនស៍បានមកពិគ្រោះមើលកងកម្លាំងលោកសឺន-សាននិងសីហនុនៅកម្ពុជាក្នុងឆ្នាំ១៩៨៧ រួចបានវិលត្រឡប់ទៅទីក្រុងវ៉ាស៊ីនតោនវិញហើយជំរុញលោករីហ្គែនឱ្យផ្តល់ជំនួយបន្ថែមទៀតទៅ រជរបខ និងកងកម្លាំងរបស់សីហនុដើម្បីបញ្ចប់ការកាន់កាប់របស់យួននៅកម្ពុជា។

នៅឆ្នាំ១៩៨៧, សីហនុបានលាលែងចេញពីតំណែងជាប្រធានាធិបតីនៃ រចកប, ការលាចេញពីតំណែងរបស់ព្រះអង្គបានផ្តល់ក្តីសង្ឃឹមបន្តិចបន្តួចឱ្យសូវៀត និងវៀតណាមក្នុងការត្រួតត្រាលើទឹកដីកម្ពុជា។

នៅឆ្នាំ១៩៩០, រចកប បានប្តូរឈ្មោះមក រដ្ឋាភិបាលជាតិនៃកម្ពុជា រជក បន្ទាប់ពីអង្គការសហប្រជាជាតិបានសម្រេចនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសជូនកម្ពុជា។ រចកប ឫ រជក ត្រូវបានរំលាយចោលជាផ្លូវការក្នុងឆ្នាំ១៩៩៣ ហើយរាជាធិបតេយ្យក៏បានស្តើរឡើងវិញនៅប្រទេសកម្ពុជាដោយមានជំនួយពីអ៊ុនតាក់។ ចំណែងឯខ្មែរក្រហមវិញក៏បានទៅបង្កើតចលនាប្រឆាំងមួយទៀតដែលមានឈ្មោះថា រដ្ឋាភិបាលបណ្តោះអាសន្ននៃសហភាពជាតិនិងសង្គ្រោះជាតិកម្ពុជា។

                                     

3. អានបន្ថែម

  • Jeldres, Julio A 2005 Volume 1 – Shadows Over Angkor: Memoirs of His Majesty King Norodom Sihanouk of Cambodia Phnom Penh: Monument Books ISBN 974-92648-6-X
  • Mehta, Harish C. 2001 Warrior Prince: Norodom Ranariddh, Son of King Sihanouk of Cambodia Singapore: Graham Brash ISBN 981-218-086-9
  • Osborne, Milton E 1994 Sihanouk Prince of Light, Prince of Darkness Honolulu: University of Hawaii Press ISBN 978-0-8248-1639-1
                                     
  • ន ងរដ ឋ ភ ប លបណ ត អ សន នន សហភ ពជ ត ន ងសង គ រ ជ ត កម ព ជ រដ ឋ ភ ប ល ចម រ កម ព ជ ប រជ ធ បត យ យ ភ ន ម ឡ Alan John Day, Richard German, and John Campbell
  • ន ខ ម ថ ន ឆ ន ខ ម រក រហមប នបង ក ត រដ ឋ ភ ប ល ចម រ កម ព ជ ប រជ ធ បត យ យ ជ ម យក រ មទ ពព រ ឥតក ម ម យន ស តព រទ ត
  • កម ព ជ របស រដ ឋ ភ ប ល ន ទល ន ង រដ ឋ ភ ប ល ចម រ កម ព ជ ប រជ ធ បត យ យ គ ជ រដ ឋ ភ ប ល ម យដ លន រទ សដ លប នបង ក តផ ស ឡ ងដ យព កក រ មនយ ប យ កម ព ជ ប
  • ន ទ បង ក តរដ ឋ ភ ប លប រឆ ងថ ម គ រដ ឋ ភ ប ល ចម រ កម ព ជ ប រជ ធ បត យ យ ហ យបន តប រ ចម រ ងជ ត ន កម ព ជ ប រជ ធ បត យ យ ជ ចម រ ងជ ត របស ខ ល ន
  • កម ព ជ ហ យប នបង ក ត រដ ឋ ភ ប ល ថ ម ចម រ ងម យន ក ត រ វប នជ ន សដ យចម រ ងជ ត ថ ម ម យទ ត ទ ប ជ យ ងណ ក ត រដ ឋ ភ ប ល ចម រ កម ព ជ ប រជ ធ បត យ យ
  • ន ព ក រ យឆ កទ ងន ល កន យករដ ឋមន ត រ ហ ន - ស នន របបស.ប.ក.ប នខ តជ តក រ មន រដ ឋ ភ ប ល ចម រ កម ព ជ ប រជ ធ បត យ យ រ.ច.ក.ប. ដ ម ប ច ប ផ ដ មក រជជ កព ភ ក ស សន ត ភ ព
  • រដ ឋ ភ ប ល ចម រ កម ព ជ ប រជ ធ បត យ យ ប ន ត ល កន គ ម នដ គ ទ ប ច លរ មគ រណស រ សរ ដ ជ ត ប រជ ជនខ ម រដ លដ កន ដ យល កស ន ស ន សង គ រ មផ ទ ក ន ង កម ព ជ
  • រដ ឋ ភ ប ល ន ឆ ន វ តណ មប នវ យច ល កម ព ជ ហ យផ ត លរ ល របប កម ព ជ ប រជ ធ បត យ យ បន ទ ប មកព កវ ក ប នន ក ន ក ប ប រទ ស កម ព ជ ហ យប នបង ក ត រដ ឋ ភ ប ល
  • រដ ឋ ភ ប ល ម យក ព ងន រទ សដ លស ដ ល រដ ឋ ភ ប ល ចម រ កម ព ជ ប រជ ធ បត យ យ រ.ច.ក.ប. បង ក តន ឆ ន ច ញព ភ គ ប រដ ឋ ភ ប ល ន ប នផ ស ឡ ងដ យព កខ ម រក រហម
  • ក អ ន គ ត រ វប នទទ លក រ មឈ ម កម ព ជ ប រជ ធ បត យ យ រហ តដល ឆ ន ន ងក រ យមក រដ ឋ ភ ប ល ចម រ កម ព ជ ប រជ ធ បត យ យ រហ តដល ឆ ន
  • បប ល - ពតដ លប នបណ ដ ញច ញហ យ អ សន របស កម ព ជ ន សហប រជ ជ ត ត រ វប នក ន ក ប ដ យ រដ ឋ ភ ប ល ចម រ កម ព ជ ប រជ ធ បត យ យ ដ លម នរបបខ ម រក រហមរបស ប ល - ពតន ក ន

Users also searched:

...
...
...