Back

ⓘ អ្នកមានកេរ្តិ៍ឈ្មោះរបស់ខ្មែរ




                                               

អ៊ិន តាំ

លោក អុិន តាំ បុរសទី៣នៅពីក្រោយរដ្ឋប្រហារនាថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ …… លោក អុិន តាំ ជាអ្នកនយោបាយដ៏យូរអង្វែងនៃប្រទេសកម្ពុជា ដែលធ្លាប់បានកាន់តំណែងជាជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃសង្គមរាស្ត្រនិយម, ជាប្រធានរដ្ឋសភា, ជាមនុស្សទី៣ នៅពីក្រោយរដ្ឋប្រហារ១៨ មីនា ១៩៧០, ជាគូប្រជែងដ៏ប្រកៀកប្រកើយបំផុតរបស់លោកសេនាប្រមុខ លន់ នល់ និងជានាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋខ្មែរ ។ លោក អុិន តាំ កើតនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ១៩១៦ នាភូមិព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ កាលនៅកុមារ គាត់បានសិក្សាភាសាបាលី នៅវត្តស្ទឹងត្រង់ បន្ទាប់មកបានបន្តការសិក្សានៅសាលាសុីសុវត្ថិ នាក្រុងភ្នំពេញ។ បន្ទាប់ពីបានធ្វើជាប្រធានកងជីវពលខេត្តមក គាត់បានឡើង ...

                                               

ច្បាប់របស់អ្នកការសែតនិងក្រមសីលធម៌

​​ សេរីភាពនៃសារព័ត៌មាន គោលការណ៏នៃការសំដែងមាតិរបស់សារព័ត៌មាន គឺអ្នកសារព័ត៌មាន ជាអ្នកនាំពាក្យពីប្រជាជនទៅរាជរដ្ឋាភិបាល និងពីរាជរដ្ឋាភិបាលទៅប្រជាជនវិញតាមរយៈ ព័ត៌មាន វិទ្យុ ទូរទស្សន៍ ទស្សនាវត្តី សារអេឡិចត្រូនិច.។ អ្នកសារព័ត៌មានប្រាប់ព័ត៌មាន ឬហេតុការណ៍ផ្សេងៗ ដែលកើតឡើងក្នុងសង្គមអោយ ប្រជាជន និងរាជរដ្ឋាភិបាលបានដឹង ដើម្បីរកវិធីដោះស្រាយ និងធ្វើអន្តរាគមន៍ ទាន់ពេលវេលា។ ការបញ្ចេញព័ត៌មានត្រូវមានលក្ខណៈ ច្បាស់លាស់ មានតម្លាភាព និយាយការពិត មិនភូរភរ ឬបោកបញ្ឆោតដល់សាធារណៈជនឡើយ។ សារព័ត៌មានត្រូវផ្សព្វផ្សាយអោយបានទៀងទាត់ពេលវេលា និងបម្រើផលប្រយោជន៍ដល់មនុស្សទូរទៅ និងមិនបំរើសផលប្រយោគន៍គណបក្សនយោបាយណាមួយឡើយ។

                                               

កែម ឡី

លោកបណ្ឌិត កែម-ឡី ជា​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​ត្រូវ​បាន​គេ​ផ្ដល់​រហស្សនាម​ថា ជា​អ្នក​វិភាគ​នយោបាយឯករាជ្យ​នៅព្រះរាជាណាចក្រ​កម្ពុជា​។ លោកត្រូវបានឃាតករ បាញ់សំលាប់ចំនួនបីគ្រាប់នៅក្នុងស្តារម៉ាត របស់ស្ថានីយចាក់សាំងកាល់តិច ស្តុបបូកគោ។

                                               

ត្រង់​ ដឺ

នាយ​ត្រង់​ ដឺ​​ជា​អតីត​សិល្បករ​កំប្លែង​ឯក​ក្នុងខ្សែ​ភាព​យន្ត​ខ្មែរ​​ដ៏​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​រន្ទឺ​ឈាន​មុខ​គេ​ក្នុង​​ក្នុង​ប្រទេស​កម្ពុជា កាល​ពី​អំឡុង​ទសវត្សរ៍​ទី​៦០​ និង​ ដើម​ទសវត្សរ៍​ទី​៧០​។ទស្សនិកជន​ខ្មែរ​រាប់លាន​នាក់​ធ្លាប់​បានផ្ទុះ​សំនើច​ក្អាក​ក្អាយ​រីក​រាយ​ដោយសារ​តែ​កាយ​វិការ​កំ​ប្លែង​ដ៏​រស់​រវើក​របស់​គាត់​។នាយ​ត្រង់​ ដឺ​​ មាន​រូប​រាង​ស្គម​កំព្រឹង​ដូច​នាយ​វ៉ាំង​ ដឺ​ កូន​ប្រុស​របស់​គាត់​ដែរ​។​គាត់​មាន​ឈ្មោះ​ដើម​យិន​ បឿន​ កើត​នៅ​ឃុំ​ក្ដុល​ដូន​ទាវ​ ស្រុក​បាត់ដំបង​ ខេត្ត​បាត់ដំបង។ ឪពុក​ឈ្មោះ​យិន ​ផា ម្តាយ​ឈ្មោះ​បូ​ ជា​កសិករ​និងជាអ្នក​លក់ដូរ​ ពុំ​មែន​ជា​សិល្បករ​ឡើយ​។នាយ​ត្រង់​ ដឺ​​ មានបង ...

                                               

សមាគម​យុវជន​ខ្មែរ

មាត្រា​ ១ យុវជន​ខ្មែរ​ទាំងពីរ​ភេទ​បាន​រួបរួម​គ្នា​បង្កើត​សមាគម​មួយ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​មាន​ឈ្មោះ​ថា: "សមាគម​យុវជន​ខ្មែរ "​ សរសេរ​ជា​អក្សរ​កាត់​ថា​ "ស.យ.ខ ។ មាត្រា​ ២ សមាគម​យុវជន​ខ្មែរ​ចាប់​កំណើត​ឡើង​នៅ​ថ្ងៃ​ទី​ ២២​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ១៩៩២​ ដោយ​ទទួល​បាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​បណ្ដោះអាសន្ន​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​ "អ៊ុនតាក់" ចុះ​ថ្ងៃ​ទី​ ៣០​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ១៩៩២​ និង​ បាន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​ដែល​មាន​លិខិត​ឆ្លើយ​តប​លេខ​ ១០៩​ស.ជ.ប​ ចុះ​ថ្ងៃ​ទី​ ២១​ ខែ​ កុម្ភៈ​ ឆ្នាំ​ ១៩៩៤ ។ មាត្រា​ ៣ សមាគម​យុវជន​ខ្មែរ​មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ផ្ទះ​លេខ​ ១៣៥​អ ...

                                               

ប្រាជ្ញ ឈួន

មានកូនប្រុសចំនួន៥នាក់ ក្នុងនោះមាន៣នាក់រស់នៅជាមួយលោក ប៉ុន្តែលោកតា ប្រាជ្ញ ឈួន មិនបានបង្រៀនចាប៉ីដល់កូនៗឲ្យបន្តតំណែងឡើយ។ ជាច្រើនទសវត្សរ៍មកហើយដែលលោកតាប្រាជ្ញ ឈួនមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងអាជីពអ្នកច្រៀងចាប៉ី។ ទោះបីជាសព្វថ្ងៃលោកបានសម្រាកពីការច្រៀងហើយសុខភាពរបស់លោកក៏ចុះទ្រុឌទ្រោម ប៉ុន្តែឈ្មោះរបស់លោកនៅតែនៅជាប់លើទំព័រប្រវត្តិសាស្រ្តសិល្បៈភ្លេងខ្មែរដដែល។ ក្នុងទឹកមុខញញឹមញញែម លោកប្រាជ្ញ ឈួន បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្តៅដល់អ្នកយកព័ត៌មានវីអូអេ ដោយសំនៀងចាប៉ីអមនឹងការច្រៀងឥតព្រៀងទុក។ អង្គុយនៅលើគ្រែធ្វើពីឈើមួយនៅក្នុងភូមិត្រពាំងកក់ ខេត្តតាកែវ លោកប្រាជ្ញ ឈួនយកដៃដ៏ជ្រីវជ្រួញរបស់គាត់ខាងឆ្វេងចាប់ខ្ទង់ចាប៉ី ន ...

                                               

ពញាខ្មៅ

ពញាខ្មៅ ឬលោកតាខ្មៅនេះមិន មានចារទុកនៅក្នុងប្រវត្តិសាស្ត្រខ្មែរទេ ។ ប៉ុន្តែបើតាមព្រះសង្ឃដីការបស់ សម្តេចព្រះឧត្តមបញ្ញានន្ទយោ ដួង ផង់ បានឱ្យដឹងថា លោកតាខ្មៅមាន ដើមកំណើតជាខ្មែរលើ លុះ ចម្រើនវ័យធំពេញរូបរាងលោកតាក៏បានយា ត្រាចាកចោលស្រុកកំណើតស្វែងរកសិក្សាមន្តវិជ្ជា សីលសាស្ត្រចេះចាំស្ទាត់ ក៏ចូលបម្រើជាទាហានហ្លួង ។ ដោយស្មារតីអង់អាច និងមានមន្តវិជ្ជាយុទ្ធ សាស្ត្រ សិល្ប៍សាស្ត្រពេញខ្លួននោះ កេរ្តិ៍ឈ្មោះរបស់លោកក៏ល្បីរន្ទឺធ្វើឱ្យ សត្រូវទាំងឡាយបាក់បបខ្លបខ្លាច ហើយទទួលបាននូវការគោរពស្រឡាញ់ ពីសំណាក់អាណាប្រជានុរាស្ត្រ ។ កិត្តិនាមនេះបានសុសសាយទៅដល់ព្រះរាជា ព្រះមហាក្សត្រក៏បានផ្ញើចុត ហ្មាយត្រាស់បង្គាប់ឱ្យលោកតាខ្មៅចូលគាល់ ...

                                               

ស្រីទេពធីតា

សម្ដេចព្រះភគវតី ស្រីទេពធីតា ជាព្រះមហាក្សត្រីនៃក្រុងកម្ពុជាធិបតី សម័យលង្វែក ទ្រង់ត្រូវជាបុត្រីសម្ដេចចៅហ្វាទឡ្ហៈដុង និងជំទាវជៃ ព្រះបរមិន្ទរាជាបានប្រទាន ព្រះនាមថា សម្ដេចព្រះអគ្គមហេសីជា ព្រះភគវតី ស្រីទេពធីតា មហាចក្រពត្តិឧត្តមបរមរតនារាជធានីសោភីលក្ខណាមហាក្សត្រី ។ បើតាមសិលាចារឹកអគ្គមហេសីព្រះបរមិន្ទរាជា គឺជាព្រះសុជាតិក្សត្រីទៅវិញទេ។