Back

ⓘ ធាតុ​ខាង​ក្នុង​ និង ធាតុខាង​ក្រៅ​ជា​បច្ច័យទាក់ទង​គ្នា




                                     

ⓘ ធាតុ​ខាង​ក្នុង​ និង ធាតុខាង​ក្រៅ​ជា​បច្ច័យទាក់ទង​គ្នា

វិចារណកថា ដោយ ផេង ជ្រីវ ចំណង​ជើង​នេះ មាន​ន័យ​ថា មនោសញ្ចេតនា ផល-កម្ម និង​ធាតុ ទឹក-ដី-ភ្លើង-ខ្យល់ របស់ ជន​ម្នាក់​អាច​មាន​អានុភាព​ជា​បច្ច័យ​ទាក់ទង​ទៅ​លើ​មនោសញ្ចេតនា កម្ម និង​ធាតុ​ទឹក-ដី​ភ្លើង-ខ្យល់ របស់​ជន​ម្នាក់​ទៀត ឬ​ច្រើន​នាក់​ដែល​នៅ​រួម​នៅ​ក្នុង​សង្គម​ជា​មួយ​គ្នា ។ មិន​តែ​ប៉ុណ្ណោះ​អានុភាព​នេះ រមែង​ជា​បច្ច័យ​ទាក់ទង រហូត​ដល់​បរិយាកាស​របស់​សង្គម​នោះ ដូច​ជា​អាកាស​រុក្ខជាតិ​ទាំង​ពួង​ផ្កាយ​ទង​ឡាយ មាន​ព្រះ​ចន្ទ​នឹង​ព្រះ​អាទិត្យ​ជា​ដើម​ព្រម​ទាំង​ទេវតា​ផង​ទៀត ហើយ​អានុភាព​នេះ​ទៀត​មិន​មែន​ផ្សាយ​ទៅ​ជា​អនុលោម​តែ​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​ផ្សាយ​វិល​មក​វិញ ជា​បដិលោម​ផង​ជា​ដរាប ។ ដូច្នេះ ហើយ ទើប​បុរាណាចារ្យ​តែង​ពោល​ទុក​មក​ថា​ក្នុង​រដ្ឋ​ណា​មួយ ដែល​ព្រះ​រាជ​ឬ​ស្ដេច​មិន​ប្រកប​ដោយ​ធម៌ រដ្ឋ​នឹង​កើត​ទុរ្ភិក្ស កើត​ចោរកម្ម ព្រម​ទាំង​មហន្តរាយ​ទាំង​ឡាយ​ដទៃ មាន​ការ​ស៊ីសំណូក​សូកប៉ាន់​អំពើ​ពុករលួយ​និង​រដ្ឋ​ប្រហារ​ជា​ដើម ដែល​ជា​ប្រភព​នៃ​សេចក្ដី​ទុក្ខ​វេទនា នៃ​អាណាប្រជានុរាស្ត្រ​គ្រប់​ទិស​ដំបន់​មិន​ខាន ។ ខ្ញុំ​បាទ​សូម​បើក​វង់​ក្រចក​ត្រង់​ទី​នេះ​បន្តិច ដើម្បី​បញ្ជាក់​នូវ​ពាក្យ​ថ "រាជា ឬ​រាជៈ​ឬ​មួយ ក្សត្រ" ជូន​ជា​...