Back

ⓘ សង្ខេបប្រវត្តិសាស្ត្រកម្ពុជា



                                               

អស្សាជ័យរាជ

ព្រះបាទ អស្សាជ័យរាជ រឺ អស្សកៃ រឺ អសជ្ជ័យ រឺ អាស្សចៃយ្យរាជ្យ រជ្ជកាល បើគិតតាមពង្សាវតារខ្មែរឆ្នាំដែលព្រះថោងឡើងសោយរាជ្យ និង ព្រេងនិទានរបស់ពួកព្រាហ្មណ៍ហិណ្ឌូដែលចេញពីពារាណសី។ ស្ដេចនេះសោយរាជ្យបាន ១១ ឆ្នាំរួចក៏សុគតទៅ។

                                               

ព្រះពុទ្ធសាសនា

ព្រះពុទ្ធសាសនាមានដើមកំណើតនៅប្រទេសឥណ្ឌាក្នុងសតវត្សរ៍ទី៦ មុនគ.ស ប្រហែលគ្នានឹងដើមកំណើតព្រាហ្មណ៍សម័យទី២នៃលទ្ធិសាសនាព្រាហ្មណ៍។ លុះក្រោយមកក្នុងរជ្ជកាលព្រះបាទកនិស្កៈប្រហែលក្នុងសតវត្សរ៍ទី១នៃគ.ស ព្រះពុទ្ធសាសនាបានបែងចែកជាពីរនិកាយគឺនិកាយហិនយាន និងនិកាយមហាយាន។ ព្រះពុទ្ធសាសនាគឺជាពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់។ បើយោងតាមអត្ថន័យនៃពាក្យថាព្រះពុទ្ធសាសនាបែបភាសាអង់គ្លេស Buddhism ដែលបានក្តោបយកន័យគ្របដណ្តប់ទាំងព្រះពុទ្ធជាសាស្តាព្រះធម៌មានធម្មវិន័យជាពាក្យប្រៀនប្រដៅ និងព្រះសង្ឃជាអង្គសាវ័ក រួមហៅថាព្រះរតនត្រ័យគឺកែវទាំង៣នេះឯង។

                                               

រូបភាពដែលបាត់បង់

រូបភាពដែលបាត់បង់ គឺជា​ ខ្សែ​ភាពយន្ត​កម្ពុជា​-បារាំង បែបឯកសារ​ផលិត​ក្នុង​ឆ្នាំ​២០១៣​​និង​ដឹកនាំ​រឿង​ដោយ លោក ​ប៉ាន់ រិទ្ធី ដែល​រឿង​នេះនិយាយ​អំពី​របបខ្មែរក្រហម។រឿង​នេះ​ត្រូវ​បាន​គេ​ចាក់​បញ្ចាំង​ក្នុងផ្នែក Un Certain Regard នៅឯ​ មហោស្រពភាពយន្តកាន ឆ្នាំ២០១៣​ដែលខ្សែ​ភាពយន្ត​នេះ​បា​ន​ឈ្នះ​ពាន​រង្វាន់លើ​គេ។រឿង​នេះក៏​ត្រូវ​បានចាក់​បញ្ចាំង​នៅផ្នែក​រោងភាពយន្ត​ពិភបលោក នៅឯ ​មហោស្រពភាពយន្ត​ Cinemanila ឆ្នាំ​២០១៣ ហើរ​រឿង​នេះ​បាន​ឈ្នះពានរង្វាន់ Grand Jury។​ រឿង​នេះ​ក៏​ត្រូវ​បាន​ជ្រើសរើស​ជា​ខ្សែ​ភាពយន្ត​របស់​កម្ពុជា​សម្រាប់​ការប្រកួត​ ភាពយន្ត​ភាសា​បរទេស​ល្អ​បំផុត​ នៅ​ឯ Academy Awards ទី​៨៦ ហើយ​ក៏​បាន​ជ្រើស ...

                                               

លី គីមឡុង

2019: Cambodia Chess Club - 2019 World Chess League - 2019 Nations League 2020: Thailand Dragons - 2020 World Chess League 2021: FC Bayern München - 2021 SchachBundesliga 0 matches

                                               

អំពី​ភិក្ខុសង្ឃ

នៅ​ក្នុង​អត្ថបទ​មុន យើង​បាន​ពិនិត្យ​មើល​អំពី​ភិក្ខុ​សង្ឃ​រួច​ហើយ ។ នៅ​ក្នុង​អត្ថបទ​នេះ​វិញ យើង​នឹង​ពិនិត្យ​មើល​អំពី​ភិក្ខុ​នីសង្ឃ នៅ​ក្នុង​ប្រវត្តិ​ពុទ្ធសាសនា​កន្លង​ទៅ ដើម្បី​មាន​ជា​គំនិត​ជួយ​បំភ្លឺ​ទៅ​លើ​និន្នាការ​ថ្មី​បច្ចុប្បន្ន​នេះ ក្រោម​ការ​ជំរុញ​នៃ​អង្គការ​សិទ្ធិ​មនុស្ស ក្នុង​ការ​ប៉ុន​ប៉ង​ពង្រីក​ពង្រឹង​សិទ្ធិ​ស្ត្រី ឈាន​ទៅ​ដល់​ការ​ចាត់​តាំង​អង្គការ​ដូន​ដី ហើយ​ឆ្ងាយ​ជាង​នេះ​ទៀត ឈោង​ទៅ​រក​ការ​ចាត់​តាំង​ឲ្យ​មាន​ឡើង​វិញ​នូវ​គណៈ​ភិក្ខុ​នី ឬ​ភិក្ខុ​នីសង្ឃ ។ ភិក្ខុ​នី គឺ​ជា​ស្មូម​ភេទ​ស្រី​នៃ​គណៈ​សង្ឃ​ពុទ្ធសានិក ដែល​បាន​ឧទ្ទិស​ជីវិត​ចំពោះ​សាសនា រស់​នៅ​ក្នុង​អាស្រម ឬ​កុដិ ក្នុង​ភាព​ក្រី​ក្រ ន ...

                                               

សោម ដូរ៉េ

សោម ដូរ៉េ ជាកវីនិពន្ធម្នាក់ ដែលត្រូវបានគេស្គាល់ថា មានសមត្ថភាពសិល្បៈយ៉ាងច្រើនជំនាញ មានដូចជា និពន្ធបទចម្រៀង ទស្សនាវដ្ដី ដឹកនាំសម្តែង និពន្ធខ្សែភាពយន្ត និង និពន្ធប្រលោមលោក សៀវភៅកំប្លែង រួមទាំងដឹកនាំកម្មវិធីទូរទស្សន៍ ជាវិចិត្រករ ថែមជាអ្នកឆ្នៃម៉ូដសម្លៀកបំពាក់ថែមទៀតផង មិនតែប៉ុណ្ណោះ កវីម្នាក់នេះក៏បានបង្កើតកម្មវីធីអប់រំ ជម្រុញយុវវ័យតាមរយៈការអានសៀវភៅ ហើយកែរឆ្នៃទៅជាកម្មវិធីសប្បុរសធម៌ដ៏មានប្រយោជន៍នៅក្នុងសង្គមថែមទៀតផង ត្រូវបានជាប់ឈ្មោះជាកវីវ័យក្មេង ដែលមានចិត្តធម៌ មានសមត្ថភាព ពូកែខាងអន្ទងចិត្តអ្នកស្តាប់ ឱ្យរំជួលចិត្ត ទៅតាមរយៈការនិពន្ធបែបផ្សាភ្ជាប់អប់រំ បញ្ចូលទៅក្នុងបទចម្រៀង ដែលនៅលើបណ្តាញសារព័ត៌មាននានាក ...

                                     

ⓘ សង្ខេបប្រវត្តិសាស្ត្រកម្ពុជា

ដោយសារ​តែ​ការ​អាក់ខាន​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ពី​បុរេប្រវត្តិ​របស់​ប្រទេស​កម្ពុជា​ទើប​មិន​មាន​អ្នក​ណា​ម្នាក់​បាន​ ​ដឹង​អោយ​ប្រាកដ​ថា​ ​តើ​ប្រជាជន​ខ្មែរ​បាន​រស់នៅ​លើ​ទឹកដី​របស់​ខ្លួន​តាំងពី​ពេល​ណា​មក​។ ​បើ​តាម​ផ្ទាំង​សិលា​ស្ថិត​ក្នុង​ ​រូងភ្នំ​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា​បានអោយ​ដឹង​ថា​មនុស្ស​ដែល​បាន​ប្រើប្រាស់​ដុំ​ថ្ម​ធ្វើ​ជា​ឧបករណ៍​បាន​រស់នៅ​ ​ក្នុង​រូងភ្នំ​តាំងពី​ដើម​​សតវត្ស​ទី​៤០០០​មុន​គ​.ស​ហើយ​ដំណាំ​ស្រូវ​ត្រូវ​បាន​ដាំ​ដុះ​នៅ​លើ​ទឹក​ដី​កម្ពុជា​តាំង​តែ​ពី​មុន​សតវត្ស​ ​ទី​១​នៃ​ព​.សម​ក​ម្លេះ​។​ប្រជាជន​កម្ពុជា​ដំបូង​ហាក់ជា​បាន​មក​រស់នៅ​ទី​នេះ​មុន​កាលបរិច្ឆេទ​ខាងលើ​ទៅ​ទៀត​ ​ហើយ​ប្រហែលជា​និរទេស​ខ្លួន​មក​ពី​ភាគ​ខាងជើង​ ​ទោះបីជា​ពុំ​បានដឹង​ពី​ភាសា​និយាយ​ ​និង​ជីវិត​រស់នៅ​របស់​ពួក​គេ​ក៏​ដោយ​។​ ​ នៅ​ដើម​សតវត្ស​ទី​១​នៃ​ព​.ស​. ពួក​អ្នកជំនាញ​ជនជាតិ​ចិន​ក៏​បាន​ចាប់ផ្តើម​សរសេរ​អំពី​វត្តមាន​អាណាចក្រ​មួយ​ក្នុង​ ​ប្រទេស​កម្ពុជា​ដែល​ស្ថិត​លើ​ឆ្នេរ​ ​និង​នៅ​ឆ្ងាយ​ពី​មាត់សមុទ្រ​។​ ​អាណាចក្រ​នេះ​មាន​លក្ខណៈ​ពាក់ព័ន្ធ​រួច​ទៅ​ហើយ​ ​ជាមួយនឹង​វប្បធម៌ឥ​ណ្ឌា​ ​ដែល​បាន​ផ្តល់​នូវ​អក្ខរក្រម​ ​ទំរង់​សិល្បៈ​ ​រចនា​បទ​នៃ​ស្ថាបត្យកម្ម​ ​សាសនា​ និង​ប្រព័ន្ធ​នែ​ការ​បែងចែក​ថ្នាក់​។​ ​បើ​តាម​ជំនឿ​អ្នកស្រុក​វិញ​ថា​ ​លក្ខណៈ​សំខាន់​នៃ​ព្រលឹង​វិញ្ញាណ​ក្ខ័​ន​ ​បុព្វបុរស​គឺ​វា​មានការ​ពាក់ព័ន្ធ​ ​ឬ​លាយ​ទ្បំ​ជាមួយនឹង​សាសនា​ឥណ្ឌា​ ​ហើយ​វា​ពិតជា​បាន​បន្សល់​ទុក​នូវ​ទ្ធិ​ពល​របស់​ខ្លួន​ ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​។​ ​ វប្បធម៌​ ​អរិយធម៌​របស់​ប្រទេស​កម្ពុ​ជានា​សម័យ​បច្ចុប្បន្ន​នេះ​ ​មាន​ឬ​ស​គល់​តាំងពី​សតវត្ស​ទី​១​រហូត​ដល់​សតវត្ស​ ​ទី​៦​មក​ម្លេះ​ ​ដែល​ពេល​នោះ​ត្រូវ​បាន​គេ​ហៅ​ថា​សម័យ​ហ្វូ​ណ​ន​ ​ជា​សម័យមួយ​ដែល​មាន​ភាព​ចំណាស់​ជាងគេ​ក្នុង​អាស៊ី​ ​អា​គ្នេ​យិ៍​យើង​នេះ​។​ ​ចាប់ពី​ពេល​នោះ​ហើយ​ ​គឺជា​ពេល​នៃ​ការ​វិវត្តន៍​ភាសា​ខ្មែរ​ ​ដែល​ជា​ផ្នែក​មួយ​នៃ​អំបូរ​មន​ខ្មែរ​ ​ហើយ​ ​មាន​លាយ​ជាមួយនឹង​ភាសាបាលី​សំស្ក្រឹត​។​ ​ជា​ឧទាហរណ៍​ ​ពួក​ប្រវត្តិវិទូ​បាន​កត់​សំគាល់ថា​ប្រជាជន​កម្ពុជា​មាន​ ​លក្ខណៈ​ខុស​ប្លែក​ពី​ប្រទេស​ជិតខាង​ដោយសារ​សំលៀក​បំពាក់​ ​ដូច​ជា​ការ​ប្រើប្រាស់​ក្រមា​ ​យក​មក​ជួតក្បាល​ជំនួស​ ​អោយ​ការ​ពាក់មួក​ជាដើម​។​ ​ សម័យ​ហ្វូ​ណ​ន​បាន​ត្រួសត្រាយ​ផ្លូវ​ខ្មែរ​អោយ​បាន​ឈាន​ឆ្ពោះទៅ​រក​អាណាចក្រ​អង្គរ​ ​ជាមួយនឹង​ការ​កាន់កាប់​អំណាច​ ​ដោយ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​២​ក្នុង​ឆ្នាំ​៨០២​។​ ​៦០០ឆ្នាំបន្ទាប់បានបង្ហាញអោយឃើញពីទ្ធិពលដ៏ខ្លាំងក្លានៃ អាណាចក្រខ្មែរ ដែល​ពេល​នោះ​មាន​ផ្ទៃដី​លាត​សន្ធឹង​យ៉ាង​ធំធេង​ក្នុង​ភូមិភាគ​អាស៊ី​អា​គ្នេ​យិ៍​ ​ដោយ​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​ភូមា​ ​ភាគ​ខាងកើត​ជាប់​នឹង​សមុ​ទ្រ​ចិន​ខាងត្បូង​ ​រីឯ​ភាគ​ខាងជើង​ជាប់​នឹង​ប្រទេស​លាវ​។​ ​ព្រះមហាក្សត្រ​នា​អំ​ទ្បុ​ង​ពេល​ ​នោះ​បាន​សាង​សង់​ប្រាសាទបុរាណ​ជា​ច្រើន​ ​ដូច​ជា​ប្រាសាទអង្គរវត្ត​ ​ដែល​ជា​អច្ឆរិយៈវត្ថុ​ទី​៧​នៅ​លើ​ពិភពលោក​។​ ​ព្រះមហាក្សត្រ​ដែល​បាន​សម្រេច​បាន​នូវ​ជោគជ័យ​ដ៏​ធំធេង​អស្ចារ្យ​នេះ​ ​រួម​មាន​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​២​ ​ព្រះបាទ​ន្ទ្រ​វរ្ម័ន​ទី​១​ ​ព្រះបាទ​សូរយ្យ​វរ្ម័ន​ទី​២​ ​និង​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​ ​រួម​ទាំង​ការ​បង្កើត​នូវ​ស្នាដៃឯក​វិស្វកម្ម​បែប​បុរាណ​ ​ដូច​ជា​ ​ប្រព័ន្ធ​ធារាសាស្ត្រ​ដ៏​មាន​អត្ថប្រយោជន៍​បំផុត​ ​ដែល​ក្នុង​នោះ​មាន​បា​រា​យិ៍​ និង​ព្រែកជីក​ដែល​អាច​ផ្តល់​ដល់​ប្រជាជន​នូវ​លទ្ធភាព​ធ្វើស្រែ​បាន​៣​ដង​ក្នុង​មួយ​ឆ្នាំ​ ​ហើយ​ជាង​នេះ​ទៀត​សោត​ ​ផ្នែក​ខ្លះ​ ​នៃ​ប្រព័ន្ធ​នេះ​ត្រូវ​បាន​យក​មក​ប្រើមកប្រើប្រាស់រហូតមកដល់សព្វថ្ងៃទៀតង។

                                     

1. ស្ថានភាព​សង្គម​មុន​សម័យ​អង្គរ​

នៅ​ដើម​គ្រឹស្តសករាជ​មាន​រដ្ឋ​មួយ​ដែល​សំខាន់​ជាងគេ​បាន​កើតឡើង​នៅ​អាស៊ី​អាគ្នេយ៍​ ​មានឈ្មោះ​ថា​អាណាចក្រ​ភ្នំ​។​ ​តាម​ ​ឯកសារ​អ្នកការទូត​កាំ​ង​ថៃ​ ​បឋម​ក្សត្រ​នៃ​អាណាចក្រ​ភ្នំ​ឈ្មោះ​ហ៊ុនទៀន​ ​នៅ​ឧបទ្វីប​ណ្ឌូ​ចិន​ក្នុង​កំឡុង​៥​សតវត្ស​ ​អាណាចក្រ​ ​ភ្នំ​ជា​មហាអំណាច​មួយ​ដែល​មាន​រដ្ឋ​ចំណុះ​មួយ​ចំនួន​។​ ​ឆ្លៀតឱកាស​នៃ​ការ​ធ្លាក់​ចុះ​ខ្សោយ​នៃ​អាណាចក្រ​ភ្នំ​ ​ព្រះរាជា​នគរ​ ​ចេ​ន​ឡា​នាម​ភ​វ​វរ្ម័ន​ ​បាន​លើកទ័ព​មក​វាយ​និង​ដាក់​អាណាចក្រ​ភ្នំ​ជា​ចំនុះ​។​ ​ក្រោយមក​ចេ​ន​ឡា​ក៏​បាន​ទទួល​ឋានៈ​ជា​រដ្ឋ​ ​អ​ធិ​តេ​យ្យរ​ហូត​ដល់​ពាក់កណ្តាល​ទី​២​នៃ​សតវត្ស​ទី​៨​។​ ​នៅ​សតវត្ស​ទី​៨​ ​ចេ​ន​ឡា​ស្ថិត​ក្នុង​សម័យកាល​ខ្មៅ​ងងឹត​ ​គ្មាន​ស្ថេ​រ​ភាព​ ​នយោបាយ​ដោយ​ការ​បែកបាក់​ផ្ទៃក្នុង​។​ ​នេះ​ជា​មូលហេតុ​ដែល​នាំ​អោយ​ជ្វា​ហ៊ាន​លូកដៃ​មក​កកូរ​កិច្ចការ​ផ្ទៃក្នុង​របស់​ ​ប្រទេស​ជាតិ​។​ ​

                                     

2. ស្ថានភាព​សង្គម​សម័យ​អង្គរ​ ​

ពី​ឆ្នាំ​ ​៨០២ ដល់​ឆ្នាំ​ ​៩៤៤ជាដំណាក់កាលនៃការកសាងជាតិឡើងវិញ។ តែ​រហូត​ដល់​ពាក់កណ្តាល​ទី​១​នៃ​សតវត្ស​ទី​៩​ ​ការ​បង្កើត​ក្រុង​អង្គរ​គឺជា​ការ​បង្កើត​របប​គ្រប់គ្រង​ថ្មី​មួយ​ដោយ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​២​។​ ​ទ្រង់​បាន​រៀបចំ​សន្តិ​វង្ស​អង្គរ​មុន​គេ​បង្អស់​ព្រមទាំង​បាន​គ្រងរាជ្យ​យូរ​ជាង​ក្សត្រ​មុនៗ​ទៀត​ផង​ ៨០២-៨៥០។ ក្នុង​ដំនាក់​កាលនោះ​មាន​ព្រឹត្តិការណ៍​ជា​ ​ច្រើន​ដូច​ជា​ការ​រំដោះជាតិ​ចេញពី​ការ​ត្រួតត្រា​របស់​ជ្វា​ ​ការ​បង្រួបបង្រួម​ជាតិ​ ​ការ​កសាង​រាជធានី​ ​សោ​ធ​បុ​រៈការ​ខិតខំ​ ​ពង្រីក​នយោបាយ​ដើម្បី​ពង្រីក​វិស័យ​កសិកម្ម​ ​និង​សេដ្ឋកិច្ច​នៅ​សម័យ​នោះ​។​ ពី​ឆ្នាំ​ ​៩៤៤ ដល់​ ​១១៧៧ ជា​ដំណាក់​រុងរឿង​និង​រីក​ចម្រើន​របស់​ចក្រភព​អង្គរ​។​ ​ ពី​ឆ្នាំ​ ​១១៧៧ ដល់​ ​១២១៨ ជា​ដំនាក់កាល​រុងរឿង​បំផុត​របស់​ប្រវត្តិសាស្ត្រ​កម្ពុជា​ដែល​ពុំ​ធ្លាប់​មាន​មក​ក្នុង​ ​ប្រវត្តិសាស្ត្រ​ជាតិ​ ​ហើយ​ដែល​ផ្តើម​ឡើង​ដោយ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​។​ ​ព្រះ​អង្គជា​វីរបុរស​រំដោះជាតិ​អោយ​ផុត​ ចេញពី​ចាម​ឈ្លានពាន​ ​ហើយ​បាន​ដឹកនាំ​ប្រទេស​ជាតិ​ឆ្ពោះទៅ​កាន់​យុគ​មួយ​នៃ​ប្រវត្តិសាស្ត្រ​ជាតិ​ដែល​គេ​ហៅ​ ​ថា​ ​យុគមាស​។​ ​

                                     

3. ស្ថានភាព​សង្គម​ក្រោយ​សម័យ​អង្គរ​

ឆ្នាំ​ ​១៤៣១ ព្រះបាទ​ពញាយ៉ាត​បាន​សម្រេច​ព្រះ​ទ័យ​លើក​រាជធានី​ចេញពី​អង្គរ​មក​តាំងនៅ​ទួល​បា​សាន​ ​បន្ទាប់​មក​ក៏​ ​លើក​ពី​ទួល​បា​សាន​ទៅ​តាំងនៅ​ភ្នំ​ដូនពេញ​ចតុមុខ​ វិញ​។​ ​លុះ​សម្រេចការ​កសាង​ហើយ​ ​ព្រះរាជា​ទ្រង់​តាំង​ប្រទាន​នាម​នគរ​ ​ថា​ ​ក្រុង​ចតុមុខ​មង្គល​មហានគរ​ឆ្នាំ​១៤៣៧​ ​ព្រះ​អង្គ​បាន​សម្ពោធ​រាជធានី​។​ ​ ក្រោយ​ពី​ព្រះបាទ​ពញាយ៉ាត​សុគត​ទៅ​ ​សង្គម​ខ្មែរ​ត្រូវ​បែកខ្ញែក​ជា​បក្សពួក​ឈ្លោះប្រកែក​គ្នា​ឥត​ឈប់​ឈរ​ ​រាស្ត្រ​រង​ទុក្ខ​ ​វេទនា​រហូត​ដល់​ប្រទេស​ត្រូវ​បាន​បែក​ចែក​ជា​បី​អាណាចក្រ៖

  • អាណាចក្រ​ខាងត្បូង​ ​មាន​រាជា​ធានី​នៅ​ចតុមុខ​គ្រប់គ្រង​ដោយ​ព្រះបាទ​ធម្ម​រាជា​ ​។
  • អាណាចក្រ​ខាងជើង​ ​មាន​រាជធានី​នៅ​កំពង់សៀម​គ្រប់គ្រង​ដោយ​ព្រះបាទ​ស្រី​រាជា​ ​។
  • អាណាចក្រ​ខាងកើត​ ​មាន​រាជធានី​នៅ​ស្រី​ស​ឈរ​គ្រប់គ្រង​ដោយ​ព្រះ​បាន​ស្រីសុរិយោទ័យ​ ​។

ការ​បែកបាក់​ ​និង​ចំបាំងរាំងជល់ឥត​ឈប់​ឈរ​រវាង​បក្សពួក​ខ្មែរ​ទាំង​បី​នេះ​បាន​ផ្តល់​ផលវិបាក​ដល់​សង្គម​ខ្មែរ​ ​ដូច​ជា​ ​ចោរកម្ម​ ​ការ​កាប់សម្លាប់​ ​គ្រោះ​ទុរ្ភិក្ស​។​ ​ខ្មែរ​រស់នៅ​ក្នុង​ភាព​ខ្លោចផ្សា​បែប​នេះ​អស់​រយៈពេល​១០​ឆ្នាំ​គឺ​ពី​ ​១៤៧៥ ដល់​ ​១៤៨៥ ទើប​ព្រះបាទ​ធម្ម​រាជា​ខិតខំ​បញ្ចប់សង្គ្រាម​គ្នា​ឯង​នេះ​ដោយ​ពឹង​សៀម​អោយមក​ជួយ​។​ ​នៅ​ក្នុង​ឆ្នាំ​១៥២៩​ ​ព្រះមហាក្សត្រ​ខ្មែរ​យាង​ទៅ​គង់នៅ​ក្នុង​បន្ទាយលង្វែក​។​ ​ព្រះបាទ​អង្គចន្ទរាជា​បាន​ស្តារ​ប្រទេស​ជាតិ​ឡើង​វិញ​លើ​គ្រប់​ ​វិស័យ​។​ ​ក្នុង​វិស័យ​យោធា​កងទ័ព​ខ្មែរ​បាន​ចូល​វាយលុក​នៅ​ប្រទេស​សៀម​រហូត​ដល់​ក្រុង​អយុធ្យា​។​ ​ក៏​ប៉ុន្តែ​នៅ​ចុង​ ​សតវត្ស​ទី​១៦​ ​រឹទ្ធានុភាព​អាណាចក្រ​កម្ពុជា​ត្រូវ​ថយ​ចុះ​ ​ជា​ហេតុ​នាំ​អោយ​សៀម​លើកទ័ព​ចូល​មក​វាយ​ក្រុង​លង្វែក​បាន​ ​ក្នុង​ឆ្នាំ​ ​១៥៩៣។ ការ​បែក​បន្ទាយលង្វែក​ជា​ឱកាស​មួយ​ដែល​នាំ​អោយ​សៀម​ពង្រីក​ទ្ធិ​ពល​កាន់តែ​ខ្លាំ​ឡើងៗ​មក​លើ​ ​ប្រទេស​កម្ពុជា​។​ ​ម្យ៉ាងទៀត​ធ្វើ​អោយ​ខ្មែរ​បាត់បង់​ទ្រព្យសម្បត្តិ​ក្បួនច្បាប់​អ្ន់កប្រាជ្ញ​បណ្ឌិត​ ​ហើយ​វប្ប​ធ​ម៍​ខ្មែរ​ក៏​ត្រូវ​ ​ហូរ​ចូល​ក្នុង​ប្រទេស​សៀម​អស់​។​ ​ភាព​បរាជ័យ​ក្នុង​សម័យ​លង្វែក​បាន​ធ្វើ​អោយ​កម្ពុជា​ធ្លាក់​ចំនុះ​សៀម​។​ ​ នៅ​ឆ្នាំ​១៦១៣​ ​ព្រះបាទ​ស្រី​សុរិយោ​ពណ៌​បាន​ដាក់រាជ្យ​អោយ​បុត្រា​នាម​ ​ជ័យ​ជេដ្ឋា​ទី​២​១៦១៨ - ១៦២៨ ព្រះ​អង្គ​បាន​ ​លើក​រាជធានី​មក​តាំងនៅ​ឧត្តុង្គ​។​ ​នៅ​ន្លោះ​ឆ្នាំ​១៦២០-១៨៦៣ មាន​ព្រឹត្តិការណ៍​ជា​ច្រើន​កើតឡើង​ ​ដូច​ជា​ ​ទំនាក់ទំនង​ ​ខ្មែរ​-ថៃ​ ​និង​ ​ខ្មែរ​-យួន​ ​ព្រមទាំង​ព្រឹត្តិការណ៍​ចំបង​ពីរ​ទៀត​គឺ​សម្ព័ន្ធភាព​រវាង​ខ្មែរ​នឹង​យួន​ ​និង​ការ​ ​ដណ្តើម​អំនាច​គ្នា​ ​រវាង​យួន​ ​និង​សៀម​លើ​ប្រទេស​កម្ពុជា​។​ ​



                                     

4. កម្ពុជា​ក្រោម​អាណាព្យាបាល​បារាំង​

សន្ធិសញ្ញា​ថ្ងៃ​ទី​ ​១១ សីហា​ ​១៨៦៣ ស្តី​ពី​អាណាព្យាបាល​បារាំង​លើ​ប្រទេស​កម្ពុជា​ត្រូវ​បាន​សៀម​ដែល​ជា​គូរ​ប្រជែង​ ​នឹង​បារាំង​ប្រឆាំង​យ៉ាង​ខ្លាំង​។​ ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​បារាំង​បាន​យល់ព្រម​ប្រគល់​ខេត្តបាត់ដំបង​ ​និង​សៀមរាប​ទៅ​ ​អោយ​សៀម​។​ ​រហូត​ដល់​ ​១៨៦៧ ទើប​សៀម​ទទួលស្គាល់​សិទ្ធិ​ត្រួតត្រា​របស់​បារាំង​លើ​កម្ពុជា​។​ ​ក្នុង​ការ​ត្រួតត្រា​ ​ដំបូង​ ​បារាំង​ធ្វើ​វិធី​ត្រជាក់​។​ ​បន្ទាប់​មក​នៅ​ថ្ងៃ​ទី​ ​១៧ មិថុនា​ ​១៨៨៤ បារាំង​បាន​ឡោម​ព័ទ្ធ​រាជវាំង​ ​ហើយ​គំរាម​គំ​ហែង​ ​ព្រះបាទ​ ​នរោត្តម​បង្ខំ​អោយ​ព្រះ​អង្គ​ចុះ​ព្រះ​ហស្ត​លេខា​លើ​អនុសញ្ញា​មួយ​ ​ដែល​បាន​ដកហូត​អំណាច​ទាំងឡាយ​របស់​ ​ព្រះ​អង្គ​។​ ​ដំណាក់កាល​ចុង​ក្រោយ​ ​បារាំង​បាន​ធ្វើ​អោយ​កម្ពុជា​ក្លាយជា​ដែនដី​សម្រាប់​ផ្គត់ផ្គង់​ផល​កសិកម្ម​អោយ​បារាំង​ ​ដោយ​បញ្ចូល​ ​កម្ពុជា​ទៅ​ក្នុង​សហព័ន្ធ​ឥណ្ឌូ​ចិន​បារាំង​។​ ​ដោយសារ​ការ​កេងប្រវ័ញ្ច​ ​និង​ការ​គាបសង្កត់​ពី​ពួក​បារាំង​ខ្លាំង​ពេក​ ​ប្រជារាស្ត្រ​ ​ខ្មែរ​បាន​ងើប​បះបោរ​ប្រឆាំង​នឹង​បា​រាំងជា​បន្តបន្ទាប់​ ​ដូច​ជា​ចលនា​ ​តស៊ូ​របស់​ក្រឡាហោមគង់​ ​១៨៨៥- ១៨៨៦ ចលនា​តស៊ូ​របស់​ពិស្ណុលោក​ឈូក​១៨៨៥-១៨៨៦។ ទោះបី​ចាល​នា​តស៊ូ​ទាំងនេះ​ត្រូវ​បាន​បង្ក្រាប​យ៉ាង​ ​ឃោរឃៅ​ពី​សំណាក់​ ​កងទ័ព​បារាំង​ក៏​ដោយ​ ​តែ​បាន​រីក​ផុសផុល​មិន​ឈប់​ឈរ​រហូត​ដល់​រជ្ជកាល​ព្រះបាទ​ស៊ី​សុវត្ថិ​មុនី​វង្ស​ ​១៩២៧ -១៩៤១ និង​បន្ត​មក​ដល់​រជ្ជកាល​ព្រះបាទ​នរោត្តម​សីហ​នុ​វរ្ម័ន​ក្នុង​រាជ្យ​ទី​១​ ​១៩៤១ - ១៩៥៥។

                                     

5. កម្ពុជា​នៅ​ចុង​សម័យ​អាណានិគមនិយម​បារាំង​

ព្រះបាទ​នរោត្តម​សីហ​នុ​វរ្ម័ន​ ​បាន​សោយរាជ្យ​ក្នុងអំលុងពេល​នៃ​សង្គ្រាមលោក​លើក​ទី​២​។​ ​ពេល​នោះ​ដោយ​ជប៉ុន​មាន​ ​ជោគជ័យ​នៅ​ចុង​បូព៌ា​ ​និង​អាស៊ី​អាគ្នេយ៍​ ​កម្ពុជា​ក៏​បាន​ធ្លាក់​ក្រោម​ការ​ត្រួតត្រា​ពីរ​ជាន់​គឺ​ ​បារាំង​ ​និង​ជប៉ុន​។​ ​ក្រោយ​​មក​មាន​ចលនា​តស៊ូ​បាន​កើត​ឡើងជា​បន្តបន្ទាប់​។​ ​ក្រុម​ដែល​លំអៀង​ទៅ​ខាង​ជប៉ុន​ ​មាន​សឺ​ង​ង៉ុ​កថា​ញ់​ជា​មេដឹកនាំ​។​ ​នៅ​ដើមឆ្នាំ​ ​១៩៥២ សឺ​ង​ង៉ុ​កថា​ញ់​បាន​បង្កើត​ចលនា​ខ្មែរ​សេរី​។​ ​ក្រុម​មួយទៀត​លំអៀង​ទៅ​កាន់​កុំ​ម្មុយ​នី​ស​ ​បាន​ក្លាយ​ ​ជា​រណសិរ្ស​ ​អ្នក​ស្នេហា​មា​តិ​ភូមិ​ខ្មែរ​ ​ហៅ​កាត់​ថា​ខ្មែរ​ឥស្សរៈមាន​ទូ​សា​មុត​ជា​ប្រធាន​។​ ​

                                     

6. ព្រះរាជ​បូជនីយកិច្ច​ដើម្បី​ឯករាជ្យ​ជាតិ​

នៅ​ឆ្នាំ​ ​១៩៤៥ ជប៉ុន​បាន​ធ្វើ​រដ្ឋប្រហារ​បណ្តេញ​បារាំង​ចេញពី​កម្ពុជា​។​ ​ពេល​នោះ​ជប៉ុន​ ​បាន​លើក​សឺ​ង​ង៉ុកថាញ់​ ធ្វើ​ការ​ប្រយុទ្ធ​ប្រឆាំង​កងទ័ព​បារាំង​ ​ដោយ​សហការ​ជាមួយ​ចលនា​តស៊ូ​នៃ​ជនជាតិ​លាវ​ ​និង​វៀតណាម​។​ ​ព្រះបាទ​នរោត្តម​ ​សីហ​នុ​ ​តែង​រិះរក​គ្រប់​លទ្ធភាព​ដើម្បី​រំដោះប្រទេស​ជាតិ​ពី​អាណានិគម​បារាំង​ជា​និ​ច្ច។​ ​ចំណែក​បារាំង​បាន​បន្ថែម​ទ័ព​ ​មក​កម្ពុជា​យ៉ាងច្រើន​ដើម្បី​ទប់ទល់​ការ​បះបោរ​។​ ​អសន្តិសុខ​កើត​មាន​ទូទាំង​ផ្ទៃ​ប្រទេស​ ​ធ្វើ​អោយ​ប្រជារាស្ត្រ​រង​ទុក្ខ​​វេទនា​ដោយសារ​សង្គ្រាម​ ​។ ដោយ​យល់​ថា​ការ​ទាមទារ​ឯករាជ្យ​ដោយ​អាវុធ​បណ្តាល​អោយ​ប្រជារាស្ត្រ​រង​ទុក្ខ​ខ្លាំង​ពេក​ ​ព្រះមហាក្សត្រ​ចាប់ផ្តើម​ធ្វើការ​តស៊ូ​តាម​ផ្លូវ​ទូត​ ​ដើម្បី​ទាមទារ​ឯករាជ្យ​នៃ​ប្រទេស​កម្ពុជា​។​ ​ពី​ឆ្នាំ​១៩៥១​-១៩៥៣ ដោយសារ​មានការ​គាបសង្កត់​ពី​មតិ​សកលលោក​ ​និង​ដោយសារ​ស្ថានភាព​របស់​ខ្លួន​ចុះ​ខ្សោយ​ទាំង​ផ្នែក​នយោបាយ​ ​និង​ ​យោធា​នៅ​ឥណ្ឌូ​ចិន​។​ ​ទីបំផុត​បារាំង​ក៏​បាន​យល់ព្រម​ប្រគល់​ឯករាជ្យ​ពេញលេញ​ដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​ ​៩ ខែវិច្ឆិកា​ ​ឆ្នាំ​ ​១៩៥៣។



                                     

7. សង្គមរាស្ត្រនិយម​

ក្រោយ​ពី​បារាំង​បាន​ប្រគល់​ឯករាជ្យ​ពេញ​បរិបូរ​ណ៍​មក​ ​នៅ​ខែ​មិ​នា​ ​ឆ្នាំ​១៩៥៥​ ​ព្រះបាទ​នរោត្តម​សីហ​នុ​បាន​ ​ចាក​ចេញពី​រាជ្យ​បល្ល័ង្ក​ ​ហើយ​យាង​ព្រះបាទ​នរោត្តម​សុរា​ម្រិ​ត​ ​ជា​ព្រះ​បិតា​ឡើង​សោយរាជ្យ​។​ ​ប្រទេស​កម្ពុជា​បាន​ ​ស្គាល់​ពន្លឺ​អស់​រយៈពេល​១៧​ឆ្នាំ​គឺ​ពី​ឆ្នាំ​១៩៥៣​ដល់​ឆ្នាំ​១៩៧០​ ​ក្នុង​រាជ​សង្គមរាស្ត្រនិយម​ ​ដែល​មាន​សម្តេច​ ​ព្រះ​នរោត្តម​ ​សីហ​នុ​ ​ជា​ព្រះ​ប្រមុខរដ្ឋ​។​ ​ក្រោយ​ពី​ប្រទេស​កម្ពុជា​មាន​វិ​បត្ត​សេដ្ឋកិច្ច​ ​និង​នយោបាយ​ដ៏​ធ្ងន់​ធរ​ ​យោង​តាម​សមាជជាតិ​នា​ខែសីហា​ ​ឆ្នាំ​១៩៦៩​ ​ព្រះបាទ​សម្តេច​នរោត្តម​ ​សីហ​នុ​ ​បាន​ប្រគល់​ភារកិច្ច​អោយ​ ​លោក​ ​ឧត្តមសេនីយ​ ​លន់​ ​ណុ​ល​ ​និង​ទ្រង់​សិរិ​មតៈ​ ​ជា​អ្នក​រៀបចំ​បង្កើត​រដ្ឋាភិបាល​ស្រោចស្រង់​ជាតិ​។​ ​លុះដល់​ ​ថ្ងៃ​១៨​ ​មិ​នា​ ​ឆ្នាំ​១៩៧០​ ​ក្រុមប្រឹក្សា​ព្រះរាជាណាចក្រ​ ​និង​រដ្ឋសភា​បាន​ប្រកាស​ទម្លាក់​នរោត្តម​សីហ​នុ​ចេញពី​ឋានៈ​ព្រះ​ ​ប្រមុខរដ្ឋ​។​ ​

                                     

8. របប​សាធារណរដ្ឋ​ខ្មែរ​

ថ្ងៃ​ទី​ ​៩ ឧសភា​ ​១៩៧០ ព្រះរាជាណាចក្រ​កម្ពុជា​ ​ត្រូវ​ដូរ​ឈ្មោះ​ជា​សាធារណរដ្ឋ​ខ្មែរ​នៅ​ក្រោយ​រដ្ឋប្រហារ​ ​យោធា​ក្រោម​ការ​ដឺ​ក​នាំ​របស់​លន់​ណុ​ល​ ​និង​ទ្រង់​សិរិ​ម​តះ​។​ ​សម្តេចព្រះ​ ​នរោត្តម​សីហ​នុ​បាន​ថ្លែង​ប្រកាស​មិន​ ​ទទួលស្គាល់​របប​ភ្នំពេញ​ហើយ​ប្រកាស​បង្កើត​រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា​ ​និង​បង្កើត​កំលាំងប្រដាប់អាវុធ​រំដោះ​​ជាតិ​កម្ពុជា​។​ ​ចាប់តាំងពី​ថ្ងៃ​ទី​ ​៣០ ខែមេសា​ ​១៩៧០ កងទ័ព​រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា​បាន​ធ្វើការ​​វាយប្រហារ​យ៉ាង​ខ្លាំង​ក្លា​លើ​កងទ័ព​លន់​ ​ណុ​ល​ ​និង​បរទេស​។​ ​ប្រទេស​កម្ពុជា​រង​ភាព​ខ្ទេចខ្ទាំ​ដោយសារ​តែ​សង្គ្រាម​ក្នុងស្រុក​រហូត​មក​ដល់​ថ្ងៃ​ទី​ ​១៧ ខែ​ ​មេ​សា​ ​១៩៧៥ ទើប​កងទ័ព​រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា​ ​បាន​ផ្តួល​រំលំ​របប​សាធារណរដ្ឋ​ ​ខ្មែរ​របស់​លន់​ណុ​ល​។​ ​

                                     

9. របប​កម្ពុជា​ប្រជាធិបតេយ្យ​

ពី​ថ្ងៃ​ទី​ ​២៥ ខែមេសា​ ​ឆ្នាំ​ ​១៩៧៥ ក្រុម​ខ្មែរក្រហម​បាន​ធ្វើ​មហាសន្និបាត​វិ​សាម​ញ្ញោ​ដី​ម្បី​រៀបចំ​រដ្ឋធម្មនុញ្ញ​ ​ថ្មី​ហើយ​បាន​ដាក់​ឈ្មោះ​ប្រទេស​ថា​ ​កម្ពុជា​ប្រជាធិបតេយ្យ​។​ ​រដ្ឋាភិបាល​របស់​កម្ពុជា​ប្រជាធិបតេយ្យ​ត្រូវ​បាន​ ​បង្កើត​ឡើង​ដោយ​មាន​ ​ប៉ុ​ល​ពត​ ​ជា​អ្នកដឹកនាំ​របប​នោះ​។​ ​ប្រជារាស្ត្រ​ខ្មែរ​ស្លូតត្រង់​ត្រូវ​ទទួល​ការ​កាប់សម្លាប់​ ​យ៉ាង​រង្គាល​។​ ​

                                     

10. របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​

ក្រោយ​ពី​ផ្តួលរំលំ​របប​ ​ប៉ុ​ល​ពត​ ​នៅ​ថ្ងៃ​ ​៧ មក​រា​ ​១៩៧៩ រណសិរ្ស​សង្គ្រោះ​ជាតិ​កម្ពុជា​ ​ដែល​កើតឡើង​ ​នៅ​ថ្ងៃ​ទី​ ​២ ខែ​ ​ធ្នូ​ ​១៩៧៨ បាន​ប្រកាស​ប្រទេស​កម្ពុជា​ជា​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​។​ ​បន្ទាប់​មក​ដូរ​ជា​ ​រដ្ឋ​កម្ពុជា​ ​ដែល​មាន​បក្ស​ប្រជា​ជន​បដិវត្តន៍​កម្ពុជា​ជា​អ្នកដឹកនាំ​។​ ​មាន​ រដ្ឋ​កម្ពុជា​ នេះ​ហើយ​ទើប​មានព្រះ​រាជាណាចក្រ​កម្ពុជា​សា​ជា​ថ្មី​នៅក្នុង​ស្រុក​ខ្មែរ​ម្ដង​ទៀត ។

                                     

11. ព្រះរាជាណាចក្រ​កម្ពុជា​ ​

នៅ​ថ្ងៃ​ទី​ ​២៣ តុលា​ ​១៩៩១ សន្ធិសញ្ញា​ក្រុង​បារី​ស​ ​ស្តី​ពី​ការ​រួបរួម​ជាតិ​បាន​ផ្តល់​លទ្ធភាព​ដល់​ការ​យាង​និវត្ត​ ​មាតុភូមិ​វិញ​របស់​ព្រះបាទ​សម្តេចព្រះ​នរោត្តម​សីហ​នុ​។​ ​ព្រះ​អង្គ​ឡើង​គ្រងរាជ្យ​សា​ជា​ថ្មី​នៅ​ថ្ងៃ​ ​ទី​ ​២៤ កញ្ញា​ ​១៩៩៣ ព្រមទាំង​ប្តូរ​ឈ្មោះ​ប្រទេស​ជា​ព្រះរាជាណាចក្រ​កម្ពុជា​វិ​ញ។​ ​រាជរដ្ឋាភិបាល​ក្នុង​អណ​ត្តិ​នោះ​ ​ដឹកនាំ​ដោយ​សហ​នាយក​ ​រដ្ឋមន្ត្រី​ពីរ​រូប​គឺ​ ​សម្តេចក្រុមព្រះ​ ​នរោត្តម​ ​រណ​ឬ​ទ្ធិ​ ​ជា​នាយក​មន្ត្រី​ទី​១​ ​និង​សម្តេច​ ​ហ៊ុន​ ​សែន​ ​ជា​នាយក​មន្ត្រី​ទី​២​ ​។

ប្រភពអត្ថបទ៖ www.cambodia.gov.kh

Free and no ads
no need to download or install

Pino - logical board game which is based on tactics and strategy. In general this is a remix of chess, checkers and corners. The game develops imagination, concentration, teaches how to solve tasks, plan their own actions and of course to think logically. It does not matter how much pieces you have, the main thing is how they are placement!

online intellectual game →