Back

ⓘ លក្ខខណ្ឌសង្គមកម្ពុជា



                                               

សមាគមរោងចក្រកម្ពុជា

សមាគម​រោងចក្រ​កម្ពុជា ជា​សមាគម​មួយ​ដែល​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ជួយ​សម្រួល​ដល់​ការ​ឆក់​ប្រសិទ្ធិភាព​នៃ​ការិយាធិបតេយ្យ ដែល​ជា​ដៃ​មួយ​ចូល​រួម​នឹង​សហប្រតិបត្តិការ​ជាមួយ​ចលនា​ការងារ ដើម្បី​ធានា​បាន​នូវ​ការ​សង្កេត​មួយ​នៃ​ស្តង់ដារ​ការងារ​នៅ​លើ​មូលដ្ឋាន​ផ្សេង​ទៀត។ សមាគម​នេះ​ត្រូវ​បង្កើត​ឡើង​ដើម្បី​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា ចូល​ជា​ដៃ​គូ​មួយ​នៅ​ក្នុង​ទីផ្សារ​គ្រឿង​តែង​កាយ​សកល ដែល​មាន​ការ​ប្រកួត​ប្រជែង។

                                               

អង្គការការីតាសកម្ពុជា

អង្គការការីតាសកម្ពុជា គឺជាដៃគូនៃការអភិវឌ្ឍសង្គមជាផ្លូវការនៃវិហារកាតូលិកក្នុងប្រទេសកម្ពុជា។ ។ វាត្រូវបានគេ បង្កើតឡើងនៅលើតម្លៃនៃក្ដីស្រឡាញ់, កង្វល់, ការ យុត្តិធម៌ សន្តិភាព យូនីធី, ការចែករំលែកនិងជាបងប្អូន បាន។ ការីតាសបានបំផុសគំនិតថ្មីៗ ដំណឹងល្អនិង គោលបំណង,ការអភិវឌ្ឍដ៏សំខាន់មួយនៃមនុស្សដែលមិនគិតពីការរើសអើងពូជអំបូរនិងសាសនា។​ ក្នុងនោះដែរការីតាសក៏បានជួយលើកកម្ពស់និងពង្រឹងសកម្មភាព ដែលក្នុងគោលបំណង អភិវឌ្ឍ ដ៏សំខាន់មួយដ៏សហគមន៍ ជាពិសេសដើម្បីជួយដល់កសិកម្ម និរន្តរភាព និងមានកម្មវិធីជាច្រើនដូចជា ការផ្តល់ភាពអង់អាច កម្មវិធីសេដ្ឋកិច្ច សុខុមាលភាព កម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ កម្មវិធីសុខភាពទូលំទូលាយ កម្មវិធីកា ...

                                               

សិទ្ធិកុមារ

សិទ្ធិកុមារ​ គឺជាសិទ្ធិមនុស្ស របស់កុមារដែរ​ ជាមួយនឹងការយកចិត្តដាក់ជាពិសេសទៅលើសិទ្ធិជា ពិសេសទៅលើការការពារ ហើយនិង ការថែរក្សាអោយបានត្រឹមត្រូវ,រួមបញ្ចូលទាំងសិទ្ធិក្នុងការចូលរួមក្នុងសហគមន៍​ ជាមួយការថែwទាំពីឪពុកម្ដាយ,dwd មនុស្សទាំងអស់គឺត្រូវការអាហារជាចាំបាច់,​ជាទូទៅត្រូវការអប់រំ,ការថែទាំសុខភាព និងការការ​ពារច្បាប់ការរំលោភបំពានលើកុមាeww wរទាំងអស់​ ការពារអាយុជីវិត និwងwការអភិវឌ្ឍន៍ របស់កុមាgរ។ការបកស្រាយពី សិទ្ធិកុមារ ត្រូវអនុវត្តទៅតាម សមត្ថភាព សំរាប់ភាពឯករាជ្យ មិនមានការ​បង្ខំ ទាំងផ្លូវកាយ​ ទាំងបញ្ញានិងផ្លូវចិត្ត,ច្បាប់កំណត់ ការរំលោភជា បញ្ហានៃការពិភាក្សា ។គោលបំណង​មួយផ្សេងទៀត​បានរួម​បញ្ចូល ទាំងសិទ្ធិ ...

                                               

ទិវាពលកម្មអន្ដរជាតិ

ទិវាពលកម្មអន្ដរជាតិ ឬ ទិវាកម្មករអន្តរជាតិ គឺជាទិវាថ្ងៃឈប់សម្រាកមួយ ​​​ដែលបណ្ដាលប្រទេសជាច្រើនជាង ៨០ប្រទេស ទូទាំង​​​ពិភពលោក ប្រារព្វឡើងក្នុងគោលបំណង​​​ដើម្បី រំឬក និងឧទ្ទិស​​​​​​ដឹងគុណ​​​​​​ ដល់វីរៈភាព​​​​​​ដ៏អង់អាច​​​​​​ក្លាហាន​​​​​​នៃកម្មករកម្មការនី ​​​ដែលបាន​​​ប្រឹងប្រែង​​​តស៊ូពុះពារ និងប្ដូរជីវិត ដើម្បីការងារសិទ្ធិកម្មករទាំងមូល។ ទិវាពលកម្មអន្ដរជាតិ តែងតែប្រារព្វរៀងរាល់ឆ្នាំ នៅថ្ងៃទី ១ ឧសភា។

                                     

ⓘ លក្ខខណ្ឌសង្គមកម្ពុជា

ប្រទេសកម្ពុជា​មាន​ផ្ទៃ​ដី ១៨១ ០៣៥ គម²។ បើ​គិត​ពីចំនួន​ប្រជាជន​គឺ​មាន​ចំនួន​តិច​ជាង​ប្រទេស​​ខ្លះ​នៅ​អាស៊ី​អាគ្នេយ៍​ លើកលែង​តែ​ប្រួទេស​ឡាវ សិង្ហបុរី និង ប្រុយណេ។ តាម​ការ​ធ្វើ​ជំរឿន​នា​ខែ​មិនា ១៩៩៨ ប្រជាជន​កម្ពុជា​មាន​ចំនួន ១១ ៤៣៧ ៦៥៦ នាក់ ហើយ​អត្រា​កំណើន​ប្រជាជន​ប្រចាំ​ឆ្នាំ​មាន ២,៤៩%។ សង្គ្រាម​ និង វិបត្តិនយោបាយ​នៅ​កម្ពុជា​កន្លង​មក បាន​ធ្វើ​ឲ្យ​ស្ថានភាព​ប្រជាជន​មាន​បំរែបម្រួល និង​ធ្វើ​ឲ្យ​មាន​ចលនា​បំលាស់​លំនៅ​ផង​ដែរ។

                                     

1. ១.ទំរង់ប្រជាសាស្ត្រ​កម្ពុជា

ទម្រង់ប្រជាសាស្ត្រ​កម្ពុជារួម​មាន​ ដង់ស៊ីតេប្រជាជន ទម្រង់​តាមភេទ និងអាយុ ប្រជាជន​សកម្ម និង​ក្រុម​ទន់ខ្សោយ​។ ទម្រង់នេះ តែងតែ​ប្រែប្រួល​ទៅតាម​សម័យកាល​នីមួយៗ​។

                                     

2. ១.១.១. ប្រជាជន​កម្ពុជា

យោង​តាម​ការ​ធ្វើ​ជំរឿន​របស់​ក្រសួង​ផែនការ ថ្ងៃទី ៣-១២ ខែ​មិនា ឆ្នាំ១៩៩៨ចំនួន​ប្រជាជន​កម្ពុជា​មាន​ចំនួន​សរុប ១១ ៤៣៧ ៦៥៦ នាក់។ ក្នុង​នោះ​មាន​បុរស ៥ ៥១១ ៤០៨នាក់ និង​ស្ត្រី ៥៩២ ៦៤៨នាក់។ ប៉ុន្តែ​របាយ​ប្រជាជន​​នៅ​តាម​តំបន់​មិន​ស្មើ​គ្នា​ទេ ៖

  • តំបន់វាលរាប ៖ ភ្នំពេញ កណ្ដាល កំពង់ចាម ស្វាយរៀង ព្រៃវែង និង​តាកែវ ប្រមូល​ផ្ដុំ​ប្រជាជន​ចំនួន ៥ ៨៩៨ ៣០៥នាក់ ស្មើនឹង ៥១,៥៧%។
  • តំបន់​ទន្លេសាប ៖ កំពង់ធំ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង បន្ទាយមានជ័យ ឧត្តមានជ័យ ប៉ៃលិន ប្រមូល​ផ្ដុំ​ប្រជាជន​ចំនួន ៣ ៥០៥ ៤៤៨នាក់ ស្មើនឹង ៣០,៦៥%។
  • តំបន់ឆ្នេរសមុទ្រ ៖ ក្រុង​ព្រះ​សីហនុ កំពត ក្រុងកែប និង​កោះកុងប្រមូល​ផ្ដុំ​ប្រជាជន​ចំនួន ៨៤៤ ៨៦១នាក់ ស្មើនឹង ៧,៣៩%។
  • តំបន់​ខ្ពង់រាប និង​តំបន់ភ្នំ ៖ កំពង់ស្ពឺ ស្ទឹងត្រែង រតនៈគីរី មណ្ឌលគីរី ក្រចេះ និង ព្រះ​វិហារប្រមូល​ផ្ដុំ​ប្រជាជន​ចំនួន ១ ១៨៩ ០៤២នាក់ ស្មើនឹង ១០,៣៩%។

ដូចនេះ​តំបន់​វាលរាប និងតំបន់​ទន្លេសាប​មាន​ប្រជាជន​រស់នៅ​ច្រើន​ជាង​គេ ដោយ​សារ​តំបន់​នេះ​សំបូរ​ដី​មាន​ជីជាតិ ផ្លុវទឹក ត្រី​ ដែល​ជា​លក្ខខណ្ឌ​ដ៏​ប្រសើរ​សម្រាប់​ការ​រស់នៅ។

                                     

3. ១.១.២. ដង់ស៊ី​តេ​ប្រជាជន

ដង់ស៊ីតេ​ប្រជាជន​គឺ​ចំនួន​ប្រជាជន​ក្នុង​១គម²។ ប្រជាជន​កម្ពុជា​មាន​ផ្ទៃ ១៨១ ០៣៥គម² និង​មាន​ដង់ស៊ីតេ​ប្រជាជន​មធ្យម ៦៤នាក់ក្នុង ១គម²។ ប៉ុន្តែ​ដង់ស៊ីតេ​នេះ​ប្រែប្រួល​ទៅ​តាម​តំបន់ ៖ តំបន់​វាលរាបមាន ២៣៥នាក់ តំបន់​ទន្លេសាបមាន ៥២នាក់ តំបន់​ឆ្នេរសមុទ្រមាន ៤៩នាក់ តំបន់ភ្នំ និង​ខ្ពង់រាបមាន ១៧នាក់។ ក្នុង​ចំណោម​ខេត្ត​ក្រុង​ទាំងអស់​ដង់ស៊ីតេ​ប្រជាជន​ប្រែប្រួល​ពី ២នាក់ក្នុង ១គម²នៅ​មណ្ឌលគីរី ដល់ ៣៤៤៨នាក់ក្នុង ១គម²នៅ​រាជធានី​ភ្នំពេញ​។ ដង់ស៊ីតេ​នេះ​ក៏​ប្រែប្រួល​ពី​ស្រុក​មួយ ទៅ​ស្រុក​មួយទៀត​ដែរ ​ទោះបី​នៅ​ក្នុង​ខេត្ត​ជាមួយ​គ្នាក្ដី។

                                     

4. ១.១.៣. កម្រិត​លទ្ធភាព​បង្កកំណើត

អត្រា​លទ្ធភាព​បង្ក​កំណើត គឺ​ចំនួន​កូន​ជា​មធ្យម​ដែល​ស្ត្រី​ម្នាក់​អាច​បង្កើត​បាន​ក្នុង​ដំណាក់​បន្ត​ពូជ​។ តាម​ការ​ធ្វើ​ជំរឿន​ក្នុង​ឆ្នាំ​១៩៩៨ អត្រា​លទ្ធភាព​បង្កកំណើតគឺ ស្ត្រី​ម្នាក់​​មាន​កូន​ជា​មធ្យម ៥,២នាក់ ដែល​ជា​អត្រាមួយ​ខ្ពស់​ជាងគេ​បំផុត​នៅ​អាស៊ី​អាគ្នេយ៍។ ប៉ុន្តែ​កម្រិត​លទ្ធភាព​បង្កកំណើត​ប្រែប្រួល​ទៅ​តាម​លក្ខខណ្ឌ​របស់​នារី ៖ ក្នុង​គ្រួសារ​ធូរធារ​ហើយ​​រស់នៅ​ទីក្រុង​នោះ​លទ្ធភាព​បង្កកំណើត​របស់​ស្ត្រី​ក៏​ថយចុះ​ដែរ។ កម្រិត​លទ្ធភាព​បង្កកំណើត​របស់​ស្ត្រី​គឺ​ជា​កត្តា​កំណត់​នៃ​ការ​អភិវឌ្ឍន៍​មនុស្ស។ ការសិក្សា​បង្ហាញ​ថា បើកម្រិត​អភិវឌ្ឍន៍​មនុស្ស​មាន​កម្រិត​ទាប បញ្ហា​ចូលសាលារៀន ផ្ដល់ចំណីអាហារ សុខភាព -ល- លទ្ធភាព​បង្កកំណើត​អាច​ច្រើន។ តែ​វា​អាច​ថយចុះ​ប្រសិន​បើ​មាន​ប្រើ​វិធី​ពន្យាកំណើត។

== ១.២. ទម្រង់តាមភេទ និង​អាយុ​នៃ​ប្រជាជន​កម្ពុជា ==បចលង

                                     

5. ១.២.១. ទម្រង់តាម​ភេទ

​តួលេខ​ជំរឿន​ក្នុង​ឆ្នាំ ១៩៩៨ បង្ហាញ​ឲ្យ​ដឹង​ថា ស្ត្រី​កម្ពុជា​មានចំនួន​ច្រើន​ជាង​បុរស​ទាំង​នៅ​ទី​ប្រជុំ​ជន និង​ជនបទ។ ប៉ុន្ត្ែ​បើគេ​ពិនិត្យ​ចំនួន​មនុស្ស​ប្រុសលើ​ចំនួន​មនុស្ស​ស្រី ១០០នាក់​តាម​ក្រុម​អាយុ​គេ​​ឃើញ​ថា ៖

  • នៅ​ក្នុង​ក្រុម​អាយុ ១៥-១៩​ ឆ្នាំ​ ចំនួន​ស្ត្រី និង​បុរស​មាន​ប្រហាក់​ប្រហែល​គ្នា​។
  • ផ្ទុយ​ទៅវិញ​ក្នុង​ក្រុម​វ័យ​ចាស់ អាយុ​៦៥​ឆ្នាំ​ឡើង​ ចំនួន​ស្ត្រី​មាន​ច្រើន​ជាង​បុរស។ ចំនួន​ស្ត្រី​មាន​ភាគ​ច្រើន​បំផុត​ប្រៀប​ធៀប​នឹង​ចំនួន​បុរស​នៅ​ត្រង់​ក្រុម​អាយុ​ ៤០-៤៤​ឆ្នាំ​ឡើងទៅ។

របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម ១៩៧៥-១៩៧៩ ធ្វើ​ឲ្យ​ទម្រង់​ប្រជាជន​កម្ពុជា​ប្រែ​ប្រួល​យ៉ាង​ខ្លាំង ៖ មនុស្ស​ជាង ៣​លាន​នាក់​បាន​ស្លាប់​ក្រោម​ការ​កាប់​សម្លាប់ ការ​បង្អត់​អាហារ និង​ជំងឺ​ផ្សេងៗ។ ប្រជាជន​មួយ​នាក់​ក្នុង​ប្រជាជន​៦នាក់​បាន​ស្លាប់​ក្នុង​សម័យ​នោះ ជា​ពិសេស​បុរស​ដែល​ជា​មុខ​សញ្ញា​សម្រាប់​ប៉ុល​ពត ។ ដូចនេះ​មនុស្ស​ដែល​ស្ថិត​ក្នុង​វ័យ​ ៤០-៤៤ ឆ្នាំ នាបច្ចុប្បន្ន​នេះ​គឺ​មាន​អាយុ ២១-​២៥​ឆ្នាំ​នៅ​សម័យ​ខ្មែរ​ក្រហម។

                                     

6. ១.២.២. ទម្រង់តាមអាយុ

កុមារ​អាយុ​តិច​ជាង ១៥​ឆ្នាំ មាន​ចំនួន​ដល់​ទៅ​ ៤២.៨%​នៃ​ប្រជាជន​កម្ពុជា​សរុប។ សមាមាត្រ​កុមារី​មាន​ ៤០.៤% តិច​ជាង​សមាមាត្រ​កុមារា ៤៥.៤%។ ក្រុម​អាយុ​ដែល​ស្ថិត​ក្នុង​សកម្ម​ភាព​សេដ្ឋកិច្ច ​ក្រុម​ដែល​សកម្ម​ជាង​គេ​លើ​វិស័យ​សេដ្ឋកិច្ច ពី​១៥-៦៤​ឆ្នាំ មាន​៥៣.៧% ដែល​ក្រុម​វ័យ​ចំណាស់​អាយុ​៦៥ឆ្នាំ​ឡើង មាន​៣.៥%។ ដូចនេះ​ចំនួន​កុមារ​ដ៏ច្រើន​នា​បច្ចុប្បន្ន​ជា​លទ្ធផល​នៃ​បន្ទុះ​ទារក​ក្រោយ​ឆ្នាំ​១៩៧៩ ​ក្រោយ​ការ​ដួលរលំ​របប​ខ្មែរ​ក្រហម។

                                     

7. ១.៣. ប្រជាជន​សកម្ម

ប្រជាជន​សកម្ម​លើ​វិស័យ​សេដ្ឋកិច្ច​គឺ បុរស និង ស្ត្រី​ដែល​ធ្វើ​ការងារ​ក្នុង​ផលិតកម្ម និង​សេវា​។ នៅ​កម្ពុជា​ប្រជាជន​សកម្ម​៨៧%​រស់នៅ​ជនបទ ដែល​ភាគ​ច្រើន​ជា​ស្ត្រី​ហើយ​ធ្វើ​ការងារ​ក្នុង​វិស័យ​កសិកម្ម​។

                                     

8. ១.៣.១. អត្រា​រួម​ចំណែក​ក្នុង​សកម្មភាព​សេដ្ឋកិច្ច

អត្រារួម​ចំណែក​គឺ​ជា​ភាគ​រយ​នៃ​ប្រជាជន​សកម្ម​ធៀប​នឹង​ប្រជាជន​សរុប​ចាប់​ពី អាយុ​៧​ឆ្នាំ​ឡើង​ទៅ​។ ចំនួនប្រជាជន​សកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន ៥ ១១៧ ៨៧៩នាក់​​ក្នុងនោះ​​មាន​ចំនួន ២ ៦៤១ ៥៧៩​នាក់ ឬ ៥១%​ជា​ស្ត្រី​។ អត្រា​រួម​ចំណែក​ក្នុង​សកម្មភាព​សេដ្ឋកិច្ច​នៃ​ស្ត្រី​ជនបទ មាន​កម្រិត​ខ្ពស់​ណាស់ ៦១% ពិសេស​ក្រុម​អាយុ ២០-៥៤​ឆ្នាំ។ ដូចនេះ​ស្ត្រី​ចូលរួម​យ៉ាង​ជ្រាលជ្រៅក្នុង​សកម្មភាព​កសិកម្ម។ ឥឡូវ​នេះ​បើ​គេពិនិត្យ​លើ​អត្រា​រួម​ចំណែក​តាម​អាយុ​ផ្សេងៗ​ចាប់​ពី​អាយុ​៧ឆ្នាំ​ឡើង​ទៅ​គេ​ឃើញ​ថា​អត្រា​រួម​ចំណែក​ទាប​ចំពោះ​ក្រុម​អាយុ ៧-១៤​ឆ្នាំ ហើយ​​ក៏​កើន​យ៉ាង​ឡើងលឿន​រហូត​ដល់​ក្រុម​អាយុ​៤៥-៤៩​ឆ្នាំ។ ​ជាទូទៅ​អត្រា​រួម​ចំណែក​ថយចុះ​ចំពោះ​ក្រុម​អាយុ ៧-២៩​ឆ្នាំ នៅ​ពេល​ដែល​លទ្ធភាព​ចូលរៀន​និង​ការ​បណ្ដុះបណ្ដាល​កើន​ឡើង។

                                     

9. ១.៣.២. ការងារ​កុមារ

បញ្ហាមួយ​ក្នុង​ចំណោម​បញ្ហា​ចម្បងៗ​ដែល​ប្រទេសកម្ពុជា​ត្រូវ​ប្រឈមមុខ​គឺ​ចំនួន​កុមារ​ដ៏​ច្រើន​ដែល​បម្រើ​ការងារ និង​ធ្វើ​ជា​ស្រី​ពេស្យា​។ តាម​ឯកសារ​របស់​អង្គការ​អភិវឌ្ឍន៍​ប្រជាជន​អង្គការ​សហ​ប្រជាជាតិ​ឆ្នាំ​១៩៩៧ ស្ត្រី​ពេស្យា​ ៣៥%​ជា​អនីតិជន ​តាំង​ពី​ឆ្នាំ​១៩៩១​មក ទីក្រុង​នៅ​កម្ពុជា​ជួប​ប្រទះ​បន្ទុះ​ខាង​ផ្លូវ​ភេទ។ លើស​ពី​នេះ​ទៅ​ទៀត​នារី​រាប់ពាន់​នាក់​រងគ្រោះ​ពី​ការ​ជួញ​ដូរ​ក្នុង​បន​ស្រីខូច​ប្រទេស​ថៃ ហើយ​រស់នៅ​ក្នុង​លក្ខខណ្ឌ​មួយ​លំបាក​លំបិន​បំផុត។ ជាមួយនេះ​កុមារ និង​យុវជន​អាយុ​ពី​៧-១៧​ឆ្នាំ​ប្រកប​ការងារ​នៅ​តាម​កសិដ្ឋាន​គ្រួសារ និង​សហគ្រាស​ឯកជន​ដើម្បី​បាន​លុយ​ជួយ​គ្រួសារ។ ការងារ​របស់​កុមារ​នៅ​ជនបទ​មាន​ ២៩.៣%​​ច្រើន​ជាង​នៅ​ទីក្រុង​ ដែល​មាន​ត្រឹម​តែ ១១.៣%។

ប្រភព៖ សិក្សាសង្គម​ថ្នាក់ទី១២

Free and no ads
no need to download or install

Pino - logical board game which is based on tactics and strategy. In general this is a remix of chess, checkers and corners. The game develops imagination, concentration, teaches how to solve tasks, plan their own actions and of course to think logically. It does not matter how much pieces you have, the main thing is how they are placement!

online intellectual game →