Back

ⓘ ប្រវត្តិសាស្ត្រភូមា




                                               

ធម្មចេតី

ធម្មចេតិ គឺជាព្រះមហាក្សត្រទី១៦នៃនគរហង្សាវត្តីក្នុងប្រទេសភូមាចាប់ពីឆ្នាំ១៤៧១ ដល់ ១៤៩២។ ដោយយល់ថាទ្រង់ជាក្សត្រមួយអង្គក្នុងចំណោមក្សត្រដែលប្រកបដោយបញ្ញាញាណបំផុតក្នុងប្រវត្តិសាស្ត្រភូមា តាមរយៈដំណើររឿងរៀបរាប់ផ្សេងៗបានហៅទ្រង់ថាជា "ក្សត្រល្បីល្បាញបំផុត" ក្នុងចំណោមក្សត្រហង្សាវត្តីទាំងឡាយ។ ជាអតីតព្រះសង្ឃពុទ្ធសាសនាថេរវាទមួយអង្គ បានបួសរៀននៅនគរអវៈដែលជានគរគូសត្រូវ ក្នុងវ័យជាយុវភិក្ខុ ទ្រង់បានក្លាយជាទីប្រឹក្សា និង ព្រះរាជសុណិសាដ៏គួរឱ្យទុកចិត្តមួយអង្គនៃព្រះមហាក្សត្រីឝ៊ីនចៅពូ។ នៅក្នុងវ័យ ៤៨ ឆ្នាំ ទ្រង់បានលាចាកសិក្ខាបទ ក្រោយមកទ្រង់ក៏ត្រូវបានជ្រើសរើសដោយព្រះនាងឝ៊ីនចៅពូជារជ្ជទាយាទ ហើយរៀបអភិសេកនឹងព្រះបុត្រីមួយអង្ ...

                                               

តឹឡាមេឌ៏

តឹឡាមេឌ៏ គឺជាព្រះមហេសីទី១នៃព្រះបាទរាជាធិរាជនៃហង្សាវត្តី កាលពេលព្រះអង្គជាព្រះអង្គម្ចាស់មួយអង្គនៅឡើយ។ ព្រះនាងត្រូវជាព្រះភគិនីរួមបិតានៃព្រះរាជាធិរាជ ដែលបិតាព្រះនាម ពញាឧ និងមាតាចន្ទទេវី។ នៅខែឧសភា ១៣៨៣ តឹឡាមេឌ៏បានពង្រត់អភិសេកជាមួយរាជាធិរាជទៅដល់ដាហ្កុន ។ ពញាន្វេ ត្រូវបានចាប់ឃុំឃាំងដោយសាររឿងនេះ ហើយត្រូវបានជួយរំដោះដោយមហាទេវី ជាព្រះភគិនីច្បង និងជាអ្នកអប់រំប្រៀនប្រដៅទ្រង់តាំងតែពីពេលព្រះមាតារបស់ទ្រង់សុគត ហើយព្រះនាងបានរៀបអភិសេកពញាន្វេនឹងតឹឡាមេឌ៏។ យ៉ាងណាក៏ដោយ មហាទេវីក៏បានចាប់ផ្ដើមព្រះតំរិះថាពញាន្វេជាសត្រូវរាជបល្លង្កនៅពេលពញាឧមានព្រះឈួន ហើយក៏បានសំរេចព្រះទ័យធ្វើគត់ព្រះអង្គ។ ពញាន្វេបានភៀសព្រះកាយទៅកាន់ដាហ្ក ...

                                               

ឝ៊ីនមីណោ

ក្នុងឈ្មោះភូមានេះ ឝ៊ីន គឺជាយសមួយ។ ឝ៊ីនមីណោ ធ្លាប់ជាមហេសីធំនៃព្រះបាទមិនហ្កោនទី១នៃអវៈចាប់ពីឆ្នាំ ១៤០០ ដល់ ១៤០៧។ ព្រះនាងត្រូវជាព្រះមាតានៃព្រះរាជបុត្រស្នងរាជ្យមិនយ៉ឺទ្ជ៏ហ្ស្វា ដែលជាមេទ័ពម្នាក់ក្នុងចំណោមពួកមេទ័ពល្បីៗបំផុតក្នុងប្រវត្តិសាស្ត្រភូមា និងក៏ជាព្រះមាតានៃព្រះបាទសីហសុនៃអវៈផងដែរ។ មីណោត្រូវជាបុត្រីនៃហ្សង៉ាំហ្ផា ជា ចៅហ្វា នៃរដ្ឋម៉ូញីនរបស់ឝាន។ ព្រះនាងបានរៀបអភិសេកនឹងមិនហ្កោន បុត្រានៃព្រះបាទស្វេស៊កឺនៃអវៈ នៅពេលដែលអវៈ និងម៉ូញីនស្ថិតនៅក្នុងសម័យកាលមួយដ៏កំរនឹងមាន ដែលរដ្ឋទាំងពីរមានទំនាក់ទំនងល្អនឹងគ្នាក្នុងឆ្នាំ១៣៨៩។ ចាប់ពីឆ្នាំ១៣៩១ ដល់ ១៣៩៥ ព្រះនាងបានផ្ដល់ព្រះជន្មដល់ព្រះរាជបុត្រាពីរអង្គ មិនយ៉ឺទ្ជ៏ហ្ ...

ប្រវត្តិសាស្ត្រភូមា
                                     

ⓘ ប្រវត្តិសាស្ត្រភូមា

ប្រវត្តិសាស្ត្រភូមា គ្របដណ្ដប់ប្រវត្តិកាលចាប់ពីពេលនៃការតាំងលំនៅមនុស្សដែលគេស្គាល់ដំបូង១៣ ០០០ឆ្នាំកន្លងទៅមកដល់សម័យបច្ចុប្បន្ន។ ពួកអ្នកស្រុកដំបូងៗបង្អស់នៃប្រវត្តិសាស្ត្រដែលបានកត់ត្រាទុកគឺពួកព្យូដែលបានចូលទៅកាន់ដងទន្លេឥរាវតីចាប់ពីយូនណានរ.សតវត្សទី២ម.គ.។ នៅសតវត្សទី៤ ស.ធ. ពួកព្យូបានស្ថាបនារដ្ឋបុរីជាច្រើននៅត្រឹមចុងខាងត្បូងព្រំ និងបានកាន់ព្រះពុទ្ធសាសនា។ កាន់តែឆ្ងាយទៅខាងត្បូង គឺពួកមន ដែលបានចូលពីនគរហរិបុញ្ជ័យនិងទ្វារវត្តីនៅភាគខាងកើត បានបង្កើតឡើងរដ្ឋបុរីផ្ទាល់ខ្លួនរបស់ពួកគេតាមបណ្ដោយខ្សែឆ្នេរភូមាភាគខាងក្រោមនៅដើមសតវត្សទី៩។

ក្រុមមួយផ្សេងទៀត ម៉្រានម៉ា ពួកភូមា រឺ បឹម៉ា នៃនគរណានចោ បានចូលទៅកាន់ដងទន្លេឥរាវតីខាងលើនៅដើមសតវត្សទី៩។ ពួកគេបានបន្តបង្កើតឡើងនូវអធិរាជាណាចក្របាកាន ១០៤៤-១២៨៧ ការបង្រួបបង្រួមជានិច្ចលើកទីមួយនៃដងទន្លេឥរាវតីនិងបរិមណ្ឌលរបស់ខ្លួន។ ភាសានិងវប្បធម៌ភូមា បានចូលមកយឺតៗទៅជំនួសធម្មនិយមព្យូនិងមនកំឡុងសម័យនោះ។ បន្ទាប់ពីការធ្លាក់របស់បាកាននៅឆ្នាំ១២៨៧ នគរតូចៗជាច្រើន ក្នុងនោះដែលអវៈ ហង្សាវត្តី អារ៉ាកាន និង ពួករដ្ឋឝានធ្លាប់មានឥទ្ធិពលសំខាន់ បានមកដើម្បីត្រួតត្រាទេសភាពនេះ ដែលពោរពេញដោយសម្ព័ន្ធមិត្តប្រែប្រួលជានិច្ច និងសង្គ្រាមរហូត។ នៅពាក់កណ្ដាលទីពីរនៃសតវត្សទី១៦ រាជវង្សតោនងុ ១៥១០-១៧៥២ បានបង្រួបបង្រួមប្រទេសនេះឡើងវិញ និងបានស្ថាបនាអធិរាជាណាចក្រធំបំផុតនៅក្នុងប្រវត្តិសាស្ត្រអាស៊ីអាគ្នេយ៍អស់រយៈកាលមួយរយៈពេលខ្លី។ ស្ដេចតោនងុក្រោយៗបានបង្កើតកំណែទម្រង់រដ្ឋបាលនិងសេដ្ឋកិច្ចជាគន្លឹះៗជាច្រើនដែលបានផ្ដល់ឱ្យនគរកាន់តែតូច សន្តិភាព និង រុងរឿងនៅសតវត្សទី១៧និងដើមសតវត្សទី១៨។ នៅពាក់កណ្ដាលទីពីរនៃសតវត្សទី១៨ រាជវង្សកូនបោន ១៧៥២-១៨៨៥ បានស្ដានគរនេះឡើងវិញ និងបានបន្តកំណែទម្រង់តោនងុដែលបានបង្កើនការគ្រប់គ្រងកណ្ដាលក្នុងតំបន់បរិមណ្ឌលជាច្រើន និងបានផលិតមួយក្នុងចំណោមរដ្ឋដែលាមានអក្ខរភាពភាគច្រើនបំផុតនៅអាស៊ី។ រាជវង្សនេះក៏បានដើរចូលទៅក្នុងសង្គ្រាមជាមួយពួកអ្នកជិតខាងខ្លួនទាំងអស់។ នគរនេះបានធ្លាក់ទៅពួកប៊្រិតថេនរយៈកាលប្រាំមួយទសវត្សជាង ១៨២៤-៨៥។

ការគ្រប់គ្រងប៊្រិតថេនបាននាំមកនូវការផ្លាស់ប្ដូរសង្គម សេដ្ឋកិច្ច វប្បធម៌ និងរដ្ឋបាលបន្តៗជាច្រើនដែលបានប្រែក្លាយសង្គមកសិជនបទភ្លាមៗ។ សំខាន់បំផុត ពួកប៊្រិតថេនគ្រប់គ្រងភាពដោយឡែកគ្នានៃក្រុមខាងក្រៅដែលបានដាក់ពណ៌ចំណោមក្រុមជនជាតិច្រើនអនេករបស់ប្រទេសនេះ។ ចាប់តាំងពី ឯករាជ្យនៅឆ្នាំ១៩៤៨ ប្រទេសនេះបានស្ថិតនៅក្នុងចំណោមមួយក្នុងសង្គ្រាមរដ្ឋប្បវេណីដែលអូសបន្លាយដ៏យូរបំផុត ដែលនៅតែមិនទាន់ដោះស្រាយរូច។ ប្រទេសនេះស្ថិតនៅក្រោមការគ្រប់គ្រងយោធាក្រោមរូបភាពផ្សេងៗចាប់ពី ១៩៦២ ដល់ ២០១០ និងនៅក្នុងដំណើរការបានក្លាយជាមួយក្នុងចំណោមប្រទេសជាតិដែលអភិវឌ្ឍតិចជាងគេបំផុតក្នុងពិភពលោក។

                                     

1.1. ប្រវត្តិសាស្ត្រដើមដំបូង ដល់សតវត្សទី៩ បុរេប្រវត្តិ

ភស្តុតាងបុរាណវិទ្យាដើមដំបូងបង្អស់លើកឡើងថាវប្បធម៌ជាច្រើនធ្លាប់មានអត្ថិភាពនៅភូមាចាប់ពីត្រឹមដើមឆ្នាំ១១ ០០០ម.គ.មកម៉្លេះ។ សុចនាកម្មភាគច្រើននៃការតាំងលំនៅដំបូងត្រូវបានគេរកឃើញនៅភូមិភាគស្ងួតភាគកណ្ដាល ដែលស្ថានីយរាយប៉ាយលេចឡើងក្នុងភាពកៀកកិតជិតស្និទទៅនឹងទន្លេឥរាវតី។ អាន្យ៉ាធៀន យុគថ្មរបស់ភូមា ធ្លាប់មានអត្ថិភាពនៅពេលមួយដែលគេបានគិតថាស្របនឹងយុគថ្មបំបែកក្រោមនិងមជ្ឈិមនៅអឺរ៉ុប។ យុគថ្មរំលីង រឺ នវសិលា រឺ យុគថ្មថ្មី នៅពេលនោះរុក្ខជាតិនិងសត្វត្រូវបានផ្សាំងដំបូង និងឧបករណ៍ថ្មរំលីងបានរកឃើញ គឺជាភស្តុតាងនៅភូមានៅតាមគុហាបីដែលស្ថិតនៅក្បែរតោណ្ដ៍ហ៊្សី នៅមាត់នៃខ្ពង់រាបឝានដែលត្រូវបានគេចុះកាលបរិច្ឆេទទៅ១០០០០ដល់៦០០០ឆ្នាំម.គ.។ ប្រហែល១៥០០ម.គ. មនុស្សក្នុងតំបន់នេះបានកំពុងប្រែទង់ដែងទៅជាសំរិទ្ធិ ដាំដុះស្រូវ និងផ្សាំងមាន់និងជ្រូក ពួកគេគឺជាចំណោមមនុស្សដំបូងនៅលើពិភពលោកដើម្បីធ្វើដូច្នេះ។ នៅឆ្នាំ៥០០ម.គ. ការតាំងទីលំនៅធ្វើដែកបានលេចផុសក្នុតំបន់មួយភាគខាងត្បូងនៃមណ្ឌាល័យសម័យបច្ចុប្បន្ន។ មឈូសដែលតុបតែងដោយសំរិទ្ធិនិងទីកន្លែងកប់សពបានពេញប្រៀបដោយសំណល់គ្រឿងស្មូនត្រូវបានជីកកកាយ។ ភស្តុតាងបុរាណវិទ្យានៅជ្រលងសាម៉ុនភាគខាងត្បូងនៃមណ្ឌាល័យលើកឡើងថាការតាំងលំនៅដាំដុះស្រូវដែលបានជួញដូរជាមួយចិនរវាង ឆ្នាំ៥០០ម.គ.និងឆ្នាំ២០០នៃគ.ស.។

                                     

1.2. ប្រវត្តិសាស្ត្រដើមដំបូង ដល់សតវត្សទី៩ ពួករដ្ឋបុរីព្យូ

ពួកព្យូដែលនិយាយភាសាទីបេ-ភូមាបានចូលទៅកាន់ដងទន្លេឥរាវតីចាប់ពីយូនណានសម័យបច្ចុប្បន្ន រ.សតវត្សទី២ម.គ. និងបានបន្តដើម្បីស្ថាបនារដ្ឋបុរីទូទាំងដងទន្លេឥរាវតី។ ផ្ទះកំណើតដើមនៃព្យូត្រូវបានសាងសង់ឡើងវិញនៅបឹងកុកុ-ននៅខេត្តស្ឈិងហែយ និងកានស៊ូសម័យបច្ចុប្បន្ន។ ពួកព្យូធ្លាប់ជាអ្នកស្រុកដើមដំបូងបង្អស់នៃភូមាដែលពួកគេកត់ត្រាថាមាន។ កំឡុងសម័យនេះ ភូមាធ្លាប់ជាប៉ែកនៃផ្លូវជួញដូរតាមគោកពីចិនទៅឥណ្ឌា។ ការជួញដូរជាមួយឥណ្ឌាបាននាំមកនូវព្រះពុទ្ធសាសនាពីឥណ្ឌាភាគខាងត្បូង។ នៅសតវត្សទី៤ ភាគច្រើននៅដងទន្លេឥរាវតីបានប្រែកាន់ព្រះពុទ្ធសាសនាវិញ។ ក្នុងចំណោមរដ្ឋបុរីជាច្រើន ធំបំផុតនិងសំខាន់ជាងគេបង្អស់គឺស្រីក្សេត្រ នៅភាគអាគ្នេយ៍នៃព្រំទំនើប ព្យី។ នៅខែមីនា ឆ្នាំ៦៣៨ ពួកព្យូនៃស្រីក្សេត្របានចាប់ផ្ដើមប្រតិទិនថ្មីដែលក្រោយមកទៀតបានក្លាយជាប្រតិទិនភូមានេះ។

កំណត់ត្រាចិននៅសតវត្សទីប្រាំបីប្រាប់ថា រដ្ឋព្យូទាំង១៨នៅពាសពេញដងទន្លេឥរាវតី និងពិពណ៌នាថាព្យូជាមនុស្សមានមនុស្សធម៌និងសន្តិភាពទៅកាន់អ្នកដែលឈ្លោះគ្នាដែលគេមិនបានស្គាល់ច្បាស់និងអ្នកដែលស្លៀកពាក់កប្បាសសូត្រជំនួសឱ្យសូត្រពិតដូច្នេះពួកគេនឹងមិនបានសម្លាប់ដង្កូវនាងឡើយ។ កំណត់ត្រារបស់ចិនក៏រាយការណ៍ថាពួកព្យូបានចេះរបៀបដើម្បីធ្វើការគណនាខាងតារាសាស្ត្រ និងថាក្មេងប្រុសៗព្យូជាច្រើនបានចូលទៅក្នុងជីវភាពបព្វជិតនៅអាយុប្រាំពីរទៅ២០ឆ្នាំ។

វាធ្លាប់ជាអរិយធម៌ដែលបានបន្តយូរហើយដែលបានបន្តជិតមួយសហវត្សមកដល់ដើមសតវត្សទី៩រហូតក្រុមនៃ ពួកអ្នកជិះសេះលឿន មួយ មកពីភាគខាងជើង ពួក ម៉្រានម៉ា ពួកភូមា បានចូលមកដងទន្លេឥរាវតី។ នៅដើមសតវត្សទី៩ ពួករដ្ឋបុរីព្យូនៃភូមាលើបានស្ថិតនៅក្រោមការវាយប្រហារឥតឈប់ឈរដោយនគរណានចោស្ថិតនៅយូនណានសម័យបច្ចុប្បន្ន។ នៅឆ្នាំ៨៣២ ពួកណានចោបានលួចប្លន់បំផ្លិចបំផ្លាញ ក្រោយមកហឹលីនជី ដែលបានដណ្ដើមបានព្រំជារដ្ឋបុរីព្យូសំខាន់។ ការលុកលុយរបស់ណានចោមួយបន្តទៀតនៅឆ្នាំ៨៣៥ បានបំផ្លិចបំផ្លាញពួករដ្ឋបុរីព្យូបន្ថែមទៀតនៅភូមាលើ។ គ្រានោះ ការតាំងលំនៅព្យូជាច្រើនបាននៅសេសសល់នៅភូមាលើរហូតដំណល់នៃអធិរាជាណាចក្របាកាននៅពាក់កណ្ដាលសតវត្សទី១១ ពួកព្យូបន្តិចម្ដងៗត្រូវបានស្រូបចូលទៅជាព្រះរាជាណាចក្របាកានភូមាដែលលាតសន្ធឹងនៅក្នុងបួនសតវត្សបន្ទាប់ទៀត។ ភាសាព្យូនៅតែមានអត្ថិភាពរហូតមកដល់ចុងសតវត្សទី១២។ នៅសតវត្សទី១៣ ពួកព្យូបានទទួលយកជាតិពន្ធុភាពភូមា។ ប្រវត្តិ/ព្រេងនិទាននៃពួកព្យូក៏បានរួមចំណែកនឹងរឿង រឺ ប្រវត្តិសាស្ត្រនៃពួកជនជាតិភូមាដែរ។

                                     

1.3. ប្រវត្តិសាស្ត្រដើមដំបូង ដល់សតវត្សទី៩ ពួកនគរមន

ត្រឹមដើមសតវត្សទី៦ មនុស្សពួកផ្សេងហៅថាមនបានចាប់ផ្ដើមចូលទៅភូមាក្រោមសម័យបច្ចុប្បន្នចាប់ពីពួកនគរមនហរិបុញ្ជ័យ និង ទ្វារវត្តីនៅថៃសម័យទំនើប។ នៅពាក់កណ្ដាលសតវត្សទី៩ ពួកមនបានស្ថាបនាយ៉ាងហោចណាស់ក៏នគរតូចៗពីរដែរ រឺ រដ្ឋបុរីធំៗ បានតាំងនៅក្បែរបាគូ និង ថាទង។ ឯកសារយោងពីខាងក្រៅដំបូងបង្អស់ចំពោះនគរមនមួយនៅភូមាក្រោមគឺនៅឆ្នាំ៨៤៤-៨៤៨ ដោយពួកអ្នកភូមិសាស្ត្រអារ៉ាប់។ ពួកមនបានបដិបត្តិពុទ្ធសាសនាថេរវាទ។ ពួកនគរទាំងនេះធ្លាប់រុងរឿងដោយសារពាណិជ្ជកម្ម។ នគរថាទងត្រូវបានចាត់ទុកយ៉ាងទូលំទូលាយថាជានគរក្នុងរឿងព្រេងនៃសុវណ៌ភូមិ រឺ ដែនដីមាស ដែលយោងទៅតាមពួកពាណិជ្ជករនៃមហាសមុទ្រឥណ្ឌា។

                                     

2.1. រាជវង្សបាកាន ៨៤៩–១២៩៧ បាកានដើម

ពួកភូមាដែលជាអ្នកបានចុះមកក្រោមជាមួយការវាយឆ្មក់របស់ណានចោនៅដើមសតវត្សទី៩នៃពួករដ្ឋព្យូដែលនៅសេសសល់នៅភូមាលើ។ ការហូរសន្សឹមនៃទេសន្តរប្រវេសន៍ភូមាជាច្រើនចូលទៅកាន់ដងទន្លេឥរាវតីលើប្រហែលជាបានចាប់ផ្ដើមចាប់ពីត្រឹមសតវត្សទី៧។ នៅពាក់កណ្ដាលដល់ចុងសតវត្សទី៩ បាកានត្រូវបានបង្កើតឡើងជាការតាំងលំនៅរឹងប៉ឹងតាមទីតាំងយុទ្ធសាស្ត្រលើដងទន្លេឥរាវតីក្បែរការប្រសព្វគ្នានៃឥរាវតីនិងដៃដ៏សំខាន់របស់វា គឺ ឈីនឌ្វីន។ វាប្រហែលត្រូវបានរៀបចំឡើងដើម្បីជួយណានចោឱ្យមានសន្តិភាពខាងប្រទេសនៅជុំវិញ។ ជាងពីររយឆ្នាំក្រោយមក ក្សត្របុរីតូចបន្តិចម្ដងៗបានលូតលាស់រួមបញ្ចូលផ្ទៃជុំវិញភ្លាមរបស់ខ្លួនរហូតប្រហែល២០០ម៉ាយល៍ភាគខាងជើងទៅខាងត្បូង និង៨០ម៉ាយល៍ពីខាងកើតទៅខាងលិចដោយឧបាគមន៍របស់ព្រះអនិរុទ្ធនៅឆ្នាំ១០៤៤។

                                     

2.2. រាជវង្សបាកាន ៨៤៩–១២៩៧ អធិរាជាណាចក្របាកាន ១០៤៤–១២៨៧

ជា៣០ឆ្នាំក្រោយមកទៀត ព្រះអនិរុទ្ធបានស្ថាបនាអធិរាជាណាចក្របាកានឡើង ដែលបង្រួបបង្រួមលើកទីមួយនូវតំបន់មួយចំនួនដែលក្រោយមកទៀតបាននឹងបង្កបង្កើតជាភូមាសម័យទំនើបនេះ។ អ្នកស្នងបន្តៗរបស់ព្រះអនិរុទ្ធនៅចុងសតវត្សទី១២ បានពង្រីកឥទ្ធិពលរបស់ខ្លួនទៅខាងត្បូងកាន់តែឆ្ងាយទៅកាន់ទៀបកោះម៉ាឡេលើ យ៉ាងហោចណាស់ក៏ដល់ទន្លេសាល្វឹងនៅភាគខាងកើត ខាងក្រោមព្រំដែនចិនថ្មីៗនេះនៅភាគខាងជើងឆ្ងាយ និងទៅភាគខាងលិច អារ៉ាកានភាគខាងជើង និង ជួរកូនភ្នំឈីន។ ពង្សាវតារភូមាអះអាងអភិបតេយ្យភាពរបស់បាកានលើដងទន្លេចៅពញាទាំងមូល និងពង្សាវតារសៀមថារួមមានទៀបកោះម៉ាឡេក្រោមចុះមកច្រកសមុទ្រមលក្កាទៅកាន់អាណាចក្របាកាន។ នៅដើមសតវត្សទី១២ បាកានបានផុសឡើងជាមហាអំណាចសំខាន់មួយស្របគ្នាជាមួយអធិរាជាណាចក្រខ្មែរនៅអាស៊ីអាគ្នេយ៍ បានទទួលស្គាល់ដោយរាជវង្សស៊ុងចិន និងរាជវង្សចោឡ៊ៈ។ ប្រហែលចូលមកកាន់ពាក់កណ្ដាលសតវត្សទី១៣ ភាគច្រើនបំផុតនៃអាស៊ីអាគ្នេយ៍ដីគោកស្ថិតនៅក្រោមការគ្រប់គ្រងខ្លះនៃអធិរាជាណាចក្របាកាន រឺ អធិរាជាណាចក្រខ្មែរ។

អនិរុទ្ធក៏បានអនុវត្តជាបន្តបន្ទាប់នៃកំណែទម្រង់សង្គម សាសនា និង សេដ្ឋកិច្ចសំខាន់ៗដែលបាននឹងមានការប៉ះទង្គិចគ្នាក្នុងប្រវត្តិសាស្ត្រភូមា។ កំណែទម្រង់សង្គមនិងសាសនារបស់ព្រះអង្គក្រោយមកបានវិវឌ្ឍទៅជាវប្បធម៌ភូមាសម័យទំនើបនេះ។ ការរីកចម្រើនសំខាន់បំផុតគឺការបញ្ចូលពុទ្ធសាសនាថេរវាទទៅភូមាលើបន្ទាប់ពីការសញ្ជ័យរបស់បាកាននៅនគរថាទងនៅឆ្នាំ១០៥៧។ ដោយបានគាំទ្រដោយការឧបត្ថម្ភរបស់ព្រះរាជា សាលាពុទ្ធសាសនាបន្តិចម្ដងៗផ្សាយទៅដល់ថ្នាក់ភូមិនៅបីសតវត្សក្រោយមក ទោះបីជាការបដិបត្តិតន្ត្រិក មហាយាន ព្រហ្មញ្ញ និងព្រលឹងនិយមដែលនៅសេសពាសពេញយ៉ាងច្រើននៅគ្រប់ស្រទាប់វណ្ណៈសង្គមទាំងអស់។

សេដ្ឋកិច្ចរបស់បាកានដំបូងត្រូវពឹងផ្អែកលើអាងទឹកកសិកម្មក្យូកស៊េភាគឦសាននៃរាជធានីនេះ និងស្រុកមិនប៊ុនៃខាងត្បូងបាកានដែលពួកភូមាបានសាងសង់ទំនប់ថ្មីៗនិងប្រឡាយវាងជាច្រើនមួយចំនួនធំ។ វាក៏មានប្រយោជន៍ដោយសារពាណិជ្ជកម្មខាងក្រៅឆ្លងកាត់ឆ្នេររបស់វា។ ភោគទ្រព្យនៃនគរនេះត្រូវបានបូជាដើម្បីកសាងវត្តពុទ្ធសាសនាជាង១០ ០០០ នៅក្នុងតំបន់រាជធានីបាកានរវាងសតវត្សទី១១ និង ១៣ ក្នុងនោះមាន៣០០០វត្ត នៅសេសសល់ដល់សម័យបច្ចុប្បន្ននេះ។ ពួកអ្នកមានបានបរិច្ចាគដីអត់បង់ពន្ធទៅឱ្យពួកអ្នកកាន់អំណាចសាសនា។

ភាសានិងវប្បធម៌ភូមាបន្តិចម្ដងៗបានគ្របលើនៅដងទន្លេឥរាវតីភាគខាងលើ ដែលលុបលើធម្មនិយមព្យូ មន និង បាលី នៅចុងសតវត្សទី១២។ នៅពេលក្រោយមក ពួកមេដឹកនាំភូមានៃនគរនេះមិនត្រូវបានគេចោទសួរឡើយ។ ពួកព្យូបានសន្មតជាតិពន្ធុភាពភូមាដ៏ច្រើននៅភូមាលើ។ ភាសាភូមា ភ្លាមភាសាកំណើតក្រៅមួយ ជាភាសាស្ពាននៃនគរនេះ។

នគរនេះបានចូលទៅកាន់ការធ្លាក់ចុះនៅសតវត្សទី១៣ ជាការកើនឡើងបន្តនៃទ្រព្យសម្បត្តិសាសនាមិនបាច់ពន្ធ នៅទសវត្សឆ្នាំ១២៨០ ពីរភាគបីនៃដីធ្លីវប្បភាពភូមាលើត្រូវបានផ្ទេរអោយសាសនា ដែលបានមានឥទ្ធិពលសមត្ថភាពរបស់ស្ដេចដើម្បីទទួលបានភក្ដីភាពពីពួកអ្នកបម្រើក្នុងរាជវាំងនិងពួកអ្នកបម្រើការយោធា។ នេះបាននាំទៅដល់រង្វង់ចលាចលដ៏កាចសាហាវនិងការប្រណាំងប្រជែងគ្នាមកពីខាងក្រៅដោយពួកមន ម៉ុងហ៊្គោល និង ឝាន។ ការចាប់ផ្ដើមនៅដើមសតវត្សទី១៣ ពួកឝានបានចាប់ផ្ដើមគូសវង់ចក្រភពបាកានចាប់ពីខាងជើង និង ខាងកើត។ ពួកម៉ុងហ៊្គោល ដែលបានសញ្ជ័យយូនណាន អតីតស្រុកកំណើតនៃពួកភូមានៅឆ្នាំ១២៥៣ បានចាប់ផ្ដើមការលុកលុយរបស់ខ្លួននៅភូមានៅឆ្នាំ១២៧៧ និង នៅឆ្នាំ១២៨៧ បានលួចប្លន់បំផ្លិចបំផ្លាញបាកាន ដែលបញ្ចប់ការគ្រប់គ្រង២៥០ឆ្នាំរបស់រាជាណាចក្របាកាននៅឯដងទន្លេឥរាវតី និង បរិមណ្ឌលរបស់ខ្លួន។ ការដឹកនាំរបស់បាកាននៅភូមាកណ្ដាលបានមកដប់ឆ្នាំចុងក្រោយនៅឆ្នាំ១២៩៧ នៅពេលនោះបាកានត្រូវបានផ្ដួលរំលំដោយម្យិនហ្សេន។



                                     

3. នគរតូចៗ

បន្ទាប់ពីការធ្លាក់ចុះនៃបាកាន ពួកម៉ុងហ្គោលបានបន្សល់ទុកដងទន្លេឥរាវតីដែលស្ងួតរីង ប៉ុន្តែនគរបាកានត្រូវបានបែកខ្ញែកទៅជានគរតូចៗជាច្រើនដោយមិនអាចចូលគ្នាបាន។ នៅពាក់កណ្ដាលសតវត្សទី១៤ ប្រទេសនេះបានរៀបចំជាបណ្ដាមជ្ឈមណ្ឌលអំណាចបួនសំខាន់ៗ: ភូមាលើ ភូមាក្រោម ពួករដ្ឋឝាន និង អារ៉ាកាន។ មជ្ឈមណ្ឌលអំណាចជាច្រើនខ្លួនឯងបានបង្កើតឡើងនូវ ជាញឹកញាប់កាន់កាប់យ៉ាងធូររលុង នគរតូចៗ រឺ ពួករដ្ឋព្រះអង្គម្ចាស់។ សម័យនេះត្រូវបានកត់សំគាល់ដោយសង្គ្រាមបន្តបន្ទាប់ និងការផ្លាស់ប្ដូរសម្ព័ន្ធមិត្ត។ នគរតូចៗបានលេងល្បែងមិនទៀងទាត់នៃការសំដែងភាពឱនលំទោនទៅកាន់បណ្ដារដ្ឋដែលមានឥទ្ធិពលជាង ជួនកាលក្នុងពេលដំណាលគ្នា។

                                     

3.1. នគរតូចៗ អវៈ ១៣៦៤–១៥៥៥

បានស្ថបនានៅឆ្នាំ១៣៦៤ អវៈ អ៊ីនវ៉ា គឺជារដ្ឋអ្នកស្នងទៅនឹងរដ្ឋមុនៗ ទោះបីជាបណ្ដានគរតូចៗជាងបានតាំងនៅភូមាកណ្ដាលក៏ដោយ: តោនងុ ១២៨៧-១៣២២, ម្យិនហ្សេន-ពិនយ៉ា ១២៩៧-១៣៦៤ និង ហ្សឹហ្គែយន៍ ១៣១៥-១៣៦៤។ នៅប៉ុន្មានឆ្នាំដំបូងនៃអតិ្ថភាពរបស់ខ្លួន អវៈ ដែលបានបង្ហាញខ្លួនជាអ្នកស្នងសិទ្ធិពេញទីនៃចក្រភពបាកាន បានព្យាយាមរួមផ្ដុំអតីតអធិរាជាណាចក្រនេះឡើងវិញ។ ពេលនោះវាអាចរុញតោនងុ និង ពួករដ្ឋឝានបរិមណ្ឌល កាលេ ម៉ុញិន ម៉ុហ្គោន ធីបាវ ហ៊្សីប៉ាវ) ទៅក្នុងកណ្ដាប់របស់ខ្លួននៅចំណុចកំពូលនៃអំណាច អវៈបានបរាជ័យដើម្បសញ្ជ័យយកទាំងអស់វិញ។ សង្គ្រាមសែសិបឆ្នាំ ១៣៨៥-១៤២៤ ជាមួយហង្សាវត្តី បានទុកអោយអវៈអស់កម្លាំង ហើយអំណាចរបស់អវៈបាននៅនឹងថ្កល់។ ស្ដេចរបស់នគរនេះបានប្រឈមនឹងឧទ្ទាមកម្មរឿយៗក្នុងតំបន់ចំណុះរបស់ខ្លួន ប៉ុន្តែអាចបង្ក្រាបតំបន់នោះរហូតដល់ទសវត្សឆ្នាំ១៤៨០។ នៅចុងសតវត្សទី១៥ ព្រំ និងបណ្ដារដ្ឋឝានរបស់ខ្លួនបានបែកចេញដោយជោគជ័យ និងនៅដើមសតវត្សទី១៦ អវៈខ្លួនឯងក៏បានស្ថិតនៅក្រោមការវាយប្រហារពីបណ្ដាប្រទេសចំណុះខ្លួន។ នៅឆ្នាំ១៥១០ តោនងុក៏បានបែកចេញផងដែរ។ នៅឆ្នាំ១៥២៧ សម្ពន្ធរដ្ឋនៃរដ្ឋឝានបានដឹកនាំដោយម៉ុញិនបានកាន់កាប់បានអវៈ។ ការគ្រប់គ្រងសម្ពន្ធរដ្ឋនៃភូមាលើ ទោះបីជាបានបន្តរហូតដល់ឆ្នាំ១៥៥៥ក៏ដោយ ក៏ត្រូវបានបំផ្លិចបំផ្លាញដោយការប្រយុទ្ធគ្នាផ្ទៃក្នុងរវាងវង្សម៉ុញិន និង ធីបាវ។ នគរនេះត្រូវបានដួលរលំដោយកងកម្លាំងតោនងុនៅឆ្នាំ១៥៥៥។

ភាសានិងវប្បធម៌ភូមាបានទៅជារបស់វាកំឡុងសម័យអវៈនេះ។



                                     

3.2. នគរតូចៗ ហង្សាវត្តីបាគូ ១២៨៧–១៥៣៩, ១៥៥០-៥២

នគរនិយាយមនត្រូវបានបង្កើតឡើងជារាមញ្ញទេសភ្លាមបន្ទាប់ពីការលិចលង់របស់បាកាននៅឆ្នាំ១២៨៧។ នៅក្នុងការចាប់ផ្ដើម នគរបានតាំងនៅភូមាក្រោមគឺធ្លាប់ជាសហព័ន្ធដែលមានអំណាចតំបន់ធូររលុងស្ថិតនៅ មុ-ម ម៉ុត្តាម៉ា, បាគូ និង ដីសណ្ដឥរាវតី។ រជ្ជកាលដ៏ខ្លាំងក្លានៃព្រះរាជាធិរាជ ១៣៨៤-១៤២២ បានពង្រឹងអត្ថិភាពរបស់នគរនេះ។ ព្រះរាជាធិរាជបានបង្រួបបង្រួមតំបន់និយាយមនបីអោយរឹងមាំ និងបានបង្អាក់អវៈដោយជោគជ័យនៅក្នុងសង្គ្រាមសែសិបឆ្នាំ ១៣៨៥-១៤២៤។ បន្ទាប់ពីសង្គ្រាមនេះ ហង្សាវត្តីបានចូលដល់យុគមាសរបស់ខ្លួន រីឯ គូប្រជែងរបស់ខ្លួន អវៈបានធ្លាក់ចុះបន្តិចម្ដងៗ។ ចាប់ពីទសវត្សឆ្នាំ១៤២០ ដល់ ទសវត្សឆ្នាំ១៥៣០ ហង្សាវត្តីគឺធ្លាប់ជានគរដ៏មានឥទ្ធិពលនិងរុងរឿងបំផុតក្នុងចំណោមនគរក្រោយបាកានទាំងអស់។ ក្រោមខ្សែនៃក្សត្រដែលជាតម្វាយពិសេស ព្រះនគរបានសប្បាយរីករាយនឹងយុគមាសដ៏យូរអង្វែង ដែលចម្រើនឡើងដោយពាណិជ្ជកម្មការបរទេស។ នគរនេះ មានភាសានិងវប្បធម៌មនដែលកំពុងលូតលាស់រីកចម្រើន បានប្រែក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មនិងពុទ្ធសាសនាថេរវាទមួយ។ យ៉ាងណាក៏ដោយ ដោយសារតែភាពគ្មានបទពិសោធន៍នៃអ្នកគ្រប់គ្រងចុងក្រោយរបស់ខ្លួន នគរដ៏មានឥទ្ធិពលនេះត្រូវបានសញ្ជ័យដោយនគរតោនងុដែលឡើងដៃនៅឆ្នាំ១៥៣៩។ នគរនេះត្រូវបានរស់រានឡើងវិញក្នុងរយៈពេលខ្លីរវាង១៥៥០ និង ១៥៥២។ ប៉ុន្តែវាបានត្រួតត្រាត្រឹមតែបាគូនិងត្រូវបានកម្ទេចដោយព្រះបឹយីនណោននៅឆ្នាំ១៥៥២។

                                     

3.3. នគរតូចៗ ពួករដ្ឋឝាន ១២៨៧–១៥៦៣

ពួកឝាន ដែលបានចុះមកជាមួយពួកម៉ុងហ៊្គោល បានស្ថិតនៅនិងបានមកត្រួតត្រាយ៉ាងលើកភាគច្រើននៃរង្វង់ភូមាខាងជើង និង ខាងកើត ចាប់ពីចំណែកហ្សឹហ្គែយន៍ទៅដល់ជួរភ្នំកាឈីនមកដល់ជួរភ្នំឝាននាពេលសម័យបច្ចុប្បន្ន។ ពួករដ្ឋឝានដែលមានឥទ្ធិពលខ្លាំងបំផុតគឺម៉ុញិន និង ម៉ុហ្គោននៅក្នុងរដ្ឋកាឈីនសម័យបច្ចុប្បន្ន ដែលបន្តបន្ទាប់ដោយសេន្នី ធីបាវ និង មឿងមីតនៅរដ្ឋឝានខាងជើងសម័យបច្ចុប្បន្ន។ ពួករដ្ឋតូចៗរួមមានកាលេ ផាម៉ុ ញ៉ោនឝ៊្វេ និង ឆែយន៍តូន។ ម៉ុញិន ជាពិសេស បានវាយលុកឆ្មក់ទឹកដីអវៈនៅដើមសតវត្សទី១៦។ សម្ពន្ធរដ្ឋនៃរដ្ឋឝានដឹកនាំដោយម៉ុញិន នៅក្នុងសម្ព័ន្ធភាពជាមួយនគរព្រំ បានកាន់កាប់អវៈខ្លួនឯងនៅក្នុងឆ្នាំ១៥២៧។ សម្ពន្ធរដ្ឋនេះបានកម្ចាត់សម្ព័ន្ធមិត្តរបស់ខ្លួនតាំងពីដើម ព្រំនៅឆ្នាំ១៥៣៣ និងបានគ្រប់គ្រងភូមាលើទាំងអស់ លើកលែងតែតោនងុចេញ។ ប៉ុន្តែសម្ពន្ធរដ្ឋនេះត្រូវបានបំផ្លិចបំផ្លាញដោយជម្លោះផ្ទៃក្នុង និងមិនអាចបញ្ឈប់តោនងុបានឡើយ ដែលបានសញ្ជ័យអវៈនៅឆ្នាំ១៥៥៥ និង រដ្ឋឝានទាំងអស់នៅឆ្នាំ១៥៦៣។

                                     

3.4. នគរតូចៗ អារ៉ាកាន ១២៨៧–១៧៨៥

ទោះបីជាអារ៉ាកានបានឯករាជ្យពិតប្រាកដចាប់តាំងពីសម័យចុងបាកានក៏ដោយ ក៏រាជវង្សឡោនហ៊្គ្យែអារ៉ាកានមិនមានសមត្ថភាពឡើង។ រហូតដល់ការបង្កើតនគរម្យ៉ោឧនៅឆ្នាំ១៤២៩ អារ៉ាកានត្រូវបានដណ្ដើមគ្នាជាញឹកញាប់រវាងពួកអ្នកជិតខាងដែលធំជាង ហើយបានធ្វើឱ្យខ្លួនឯងចូលទៅក្នុងសមរភូមិមួយកំឡុងសង្គ្រាមសែសិបឆ្នាំរវាងអវៈ និង បាគូ។ ម្យ៉ោឧបានបន្តក្លាយជានគរដ៏មានឥទ្ធិពលមួយដែលមានសិទ្ធិផ្ទាល់ខ្លួនរវាងសតវត្សទី១៥ និង ទី១៧ រួមមានបេងកាល់ខាងកើតរវាងឆ្នាំ១៤៥៩ និង ១៦៦៦។ អារ៉ាកានក៏ជានគរក្រោយបាកានតែមួយគត់ដែលមិនត្រូវបានបញ្ចូលដោយរាជវង្សតោនងុ។

                                     

4.1. រាជវង្សតោនងុ ១៥១០–១៧៥២ អធិរាជាណាចក្រតោនងុទីមួយ ១៥១០–៩៩

ការចាប់ដើមក្នុងទសវត្សឆ្នាំ១៤៨០ អវៈបានប្រឈមមុខនិងការបះបោរផ្ទៃក្នុងឥតឈប់ឈរនិងការវាប្រហាវពីខាងក្រៅពីបណ្ដារដ្ឋឝាន និងបានចាប់ផ្ដើមបែកខ្ញែក។ នៅឆ្នាំ១៥១០ តោនងុ បានតាំងនៅជ្រុងអាគ្នេយ៍ដ៏សែនឆ្ងាយពីនគរអវៈ ក៏បានប្រកាសឯករាជ្យ។ នៅពេលនោះ សម្ពន្ធរដ្ឋនៃរដ្ឋឝានក៏សញ្ជ័យបានអវៈនៅឆ្នាំ១៥២៧ ពួកភូមាជាច្រើនបានរត់គេចទៅភាគអាគ្នេយ៍ទៅកាន់តោនងុ នគរតែមួយគត់ដែលនៅសល់ក្រោមការគ្រប់គ្រងរបស់ភូមា និង មួយដែលព័ទ្ធជុំវិញដោយនគរសត្រូវធំៗ។

តោនងុ បានដឹកនាំដោយស្ដេចដ៏មានមហិច្ឆតារបស់ខ្លួន ព្រះបាទដឹប៊ីនឝ្វេធី និង មេទ.រង ព្រះបឹយីនណោន នឹងបានបន្តដើម្បីបង្រួបបង្រួមនគរតូចតាចដែលធ្លាប់មានចាប់តាំងពីការធ្លាក់នៃអធិរាជាណាចក្របាកាន និងបានបង្កើតឡើងអធិរាជាណាចក្រធំបំផុតក្នុងប្រវត្តិសាស្ត្រអាស៊ីអាគ្នេយ៍។ ដំបូង នគរនេះចាប់ឡើងដៃបានវាយកម្ចាត់នគរហង្សាវត្តីដែលមានឥទ្ធិពលជាងគេក្នុងសង្គ្រាមតោនងុ-ហង្សាវត្តី ១៥៣៥-១៥៤១។ ព្រះម្ចាស់ដឹប៊ីនឝ្វេធីបានរើរាជធានីទៅកានបាគូដែលបានកាន់កាប់ថ្មីនៅឆ្នាំ១៥៣៩។ តោនងុបានពង្រីកអំណាចរបស់ខ្លួនរហូតដល់បាកាននៅឆ្នាំ១៥៤៤ ប៉ុន្តែបានបរាជ័យដើម្បីសញ្ជ័យអារ៉ាកាននៅឆ្នាំ១៥៤៦-១៥៤៧ និង សៀមនៅឆ្នាំ១៥៤៨។ អ្នកស្នងរាជ្យបន្តព្រះម្ចាស់ដឹប៊ីនឝ្វេធី ព្រះបឹយីនណោនបានបន្តគោលនយោបាយនៃការវាតទី ដែលសញ្ជ័យអវៈនៅឆ្នាំ១៥៥៥ ពួករដ្ឋឝានជិតៗ ១៥៥៧, ស្រែលាន ១៥៥៨, មណិបុរៈ ១៥៦០, ពួករដ្ឋឝានឆ្ងាយ/ឆ្លងកាត់សាល្វឹង ១៥៦២-១៥៦៣, សៀម ១៥៦៤ ១៥៦៩, និង លានជាង ១៥៧៤ និងយកបានជាច្រើននូវអាស៊ីអាគ្នេយ៍ភាគខាងលិចនិងកណ្ដាលឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ព្រះអង្គ។

ព្រះបឹយីនណោនបានដាក់ជំនួសនូវប្រព័ន្ធរដ្ឋបាលបន្តយូរមកដែលបានកាត់បន្ថយអំណាចនៃពួកមេកន្ទ្រាញឝានតពូជ និងបាននាំយកទំនៀមទម្លាប់ឝានជាបន្តបន្ទាប់ជាមួយធម្មនិយមដែនដីទំនាប។ ប៉ុន្តែ ព្រះអង្គមិនអាចដាក់របត់ប្រព័ន្ធរដ្ឋបាលដែលមានប្រសិទ្ធិភាពមួយគ្រប់ទីកន្លែងទេក្នុងអធិរាជាណាចក្រដែលនៅចោលឆ្ងាយព្រះអង្គណាស់។ អធិរាជាណាចក្ររបស់ព្រះអង្គគឺជាការប្រមូលផ្ដុំធូររលុងនៃបណ្ដាអតីតនគរអធិបតេយ្យ ដែលព្រះមហាក្សត្ររបស់នគរទាំងនោះមានស្វាមីភក្ដិនឹងព្រះអង្គជាចក្កវត្តិ စကြဝတေးမင်း, ; អ្នកគ្រងចក្រវាល, មិនមែននគរតោនងុទេ។

អធិរាជាណាចក្រលាតសន្ធឹងបានបែកខ្ញែកយ៉ាងលឿនបន្ទាប់ពីការសោយទិវង្គតរបស់ព្រះបឹយីនណោននៅឆ្នាំ១៥៨១។ សៀមបានបែកចេញនៅឆ្នាំ១៥៨៤ និង បានបន្តសង្គ្រាមជាមួយភូមារហូតដល់ឆ្នាំ១៦០៥។ នៅឆ្នាំ១៥៩៣ នគរនេះបានបាត់សិទ្ធិជាម្ចាស់របស់ខ្លួននៅសៀម លានជាង និង មណិបុរៈ។ នៅឆ្នាំ១៥៩៧ តំបន់ផ្ទៃក្នុងទាំងអស់ រួមមានទីក្រុងតោនងុ ទីកំណើតដំបូងនៃរាជវង្សនេះ បានបះបោរឡើង។ នៅឆ្នាំ១៥៩៩ កងកម្លាំងអារ៉ាកានបានជួយដោយពួកទាហានស៊ីឈ្នួលរបស់ព័រទុយហ្គាល់ និងមានសម្ព័ន្ធភាពជាមួយកងកម្លាំងតោនងុបះបោរ ដែលបានបំផ្លិចបំផ្លាញបាគូ។ ប្រទេសនេះបានធ្លាក់ចូលទៅក្នុងចលាចល ជាមួយនិងតំបន់នីមួយៗអះអាងជាស្ដេច។ ទាហានស៊ីឈ្នួលព័រទុយហ្គាល់ភ្វីលីពី-ហ្សិ-ប៊្រីធ-អ៊ី-នីគ័រចេបានបះបោរយ៉ាងរហ័សប្រឆាំងនឹងពួកលោកម្ចាស់របស់អារ៉ាកានរបស់គាត់ និងបានបង្កើតការគ្រប់គ្រងរបស់ព័រទុយហ្គាល់នៅពីក្រោយខ្នងដោយហ្គូអឹនៅតឹញីននៅឆ្នាំ១៦០៣។



                                     

4.2. រាជវង្សតោនងុ ១៥១០–១៧៥២ នគរតោនងុស្ដារ ការស្ដារញ៉ោនយ៉ាន់វិញ ១៥៩៩–១៧៥២

គ្រាអន្តររជ្ជកាលដែលបានបន្តបន្ទាប់ពីការធ្លាក់នៃអធិរាជាណាចក្របាកានបានបន្តរយៈពេលជាង២៥០ឆ្នាំ ១២៨៧-១៥៥៥ ដែលបន្តបន្ទាប់ពីការធ្លាក់នៃតោនងុទីមួយមានជីវិតរយៈពេលខ្លីខ្លះៗដែរ។ មួយក្នុងចំណោមពួករាជបុត្ររបស់ព្រះបឹយីនណោន ព្រះញ៉ោនយ៉ាន់ ភ្លាមៗបានចាប់ផ្ដើមការបង្រួបបង្រួមឡើងវិញ ដោយការស្ដារយ៉ាងជោគជ័យនូវអំណាចកណ្ដាលលើភូមាលើនិងពួករដ្ឋឝានជិតៗគ្នានៅឆ្នាំ១៦០៦។ អ្នកស្នងរបស់ព្រះអង្គ ព្រះអឹណោភែលុនបានកម្ចាត់ពួកព័រទុយហ្គាល់នៅតឹញអ៊ីននៅឆ្នាំ១៦១៣ បានយកមកវិញឆ្នេរតឹនីនសៃយីរបស់ដឹវែ និង ស្រែលានពីពួកសៀមនៅឆ្នាំ១៦១៤ និងពួករដ្ឋឝានកាត់តាមសាល្វឹង ឆែយន៍តូន និង សិបសងបាននា នៅឆ្នាំ១៦២២-១៦២៦។ ព្រះភាតារបស់ព្រះអង្គ ព្រះសាលុនបានសាងសង្គ្រាមនេះឡើងវិញដែលបានជ្រៀកប្រទេស។ ព្រះអង្គបានបញ្ជាឱ្យមានជំរឿនតែលើកដំបូងក្នុងប្រវត្តិសាស្ត្រភូមានៅឆ្នាំ១៦៣៥ ដែលបានបង្ហាញថានគរនេះប្រហែលមានពីរលាននាក់។ នៅឆ្នាំ១៦៥០ ស្ដេចដែលមានសមត្ថភាពបីអង្គញ៉ោនយ៉ាន់ អឹណោភែលុន សាលុន បានកសាងឡើងវិញនូវនគរតូចជាងគេមួយប៉ុន្តែអាចគ្រប់គ្រងបានឆ្ងាយ។

កាន់តែសំខាន់ទៀត រាជវង្សថ្មីនេះបានចាត់ចែងបង្កើតប្រព័ន្ធច្បាប់និងនយោបាយលក្ខណៈពិសេសជាគោលរបស់វាបាននឹងបន្តស្ថិតក្រោមរាជវង្សកូនបោនយ៉ាងល្អចូលដល់សតវត្សទី១៩។ ស្ដេចបានប្ដូរពួកមេកន្ទ្រាញតពូជចេញទាំងស្រុងជាមួយពួកចៅហ្វាយខេត្តដែលបានជ្រើសតាំងនៅតាមដងទន្លេឥរាវតីទាំងមូល និង បានកាត់បន្ថយសិទ្ធិតពូជនៃពួកមេកន្ទ្រាញឝានយ៉ាងខ្លាំង។ វាក៏បានបញ្ឈប់ការកើនឡើងបន្តនៃភោគទ្រព្យនិងស្វយ័តភាពរបស់បព្វជិត ដែលផ្ដល់នូវមូលដ្ឋានពន្ធដារធំជាងគេមួយ។ កំណែទម្រង់ពាណិជ្ជកម្មនិងរដ្ឋបាលខាងអាណាចក្ររបស់ខ្លួនបានកសាងសេដ្ឋកិច្ចដ៏រុងរឿងអស់រយៈពេលច្រើនជាង៨០ឆ្នាំ។ មិនគិតបញ្ចូលការបះបោរគាប់ជួនបន្តិចបន្តួច និង សង្គ្រាមពីខាងក្រៅមួយ ភូមាបានបង្ក្រាបការប៉ុនប៉ងរបស់សៀមដើម្បីដណ្ដើមយកលាននា និង មុ-មនៅឆ្នាំ១៦៦២-៦៤ នគរនេះស្ថិតនៅក្នុងសន្តិភាពភាគច្រើនអសរយៈពេលពេញមួយសតវត្សទី១៧។

នគរនេះបានចូលដល់ការធ្លាក់ចុះសន្សឹមៗ និង អំណាចនៃ ព្រះមហាក្សត្រក្នុងរាជវាំង បានធ្វើឱ្យកាន់តែយ៉ាប់ទៅៗយ៉ាងលឿននៅទសវត្សឆ្នាំ១៧២០។ ចាប់ពីឆ្នាំ១៧២៤ទៅមុខ ពួកមណិបុរីបានផ្ដើមការវាយឆ្មក់តាមដងទន្លេឈីនឌ្វីនលើ។ នៅឆ្នាំ១៧២៧ លានានាខាងត្បូង ជៀងម៉ៃ បានបះបោរយ៉ាងជោគជ័យ ដែលបន្សល់ទុកត្រឹមតែលាននាខាងជើង ជៀងសែន ក្រោមការគ្រប់គ្រងរបស់ភូមាត្រឹមតែមានតែឈ្មោះ។ ការវាយឆ្មក់មណិបុរីបានរឹតតែខ្លាំងនៅទសវត្សឆ្នាំ១៧៣០ ដែលឈានដល់ប៉ែកភូមាកណ្ដាលកាន់តែជ្រៅៗទៅខ្លាំងឡើងៗ។ នៅឆ្នាំ១៧៤០ ពួកមននៅភូមាក្រោមបានចាប់ផ្ដើមការបះបោរមួយ និងបានស្ថាបនានគរហង្សាវត្តីស្ដារ និងនៅឆ្នាំ១៧៤៥ បានគ្រប់គ្រងភាគច្រើននៃភូមាក្រោម។ ពួកសៀមក៏បានរំកិលអំណាចរបស់ខ្លួនឡើងទៅដល់ឆ្នេរសមុទ្រតឹនីនសៃយីនៅឆ្នាំ១៧៥២។ ហង្សាវត្តីបានលុកលុយភូមាលើនៅខែវិច្ឆិកា ១៧៥១ និងបានកាន់កាប់អវៈនៅ ថ្ងៃ២៣ មីនា ១៧៥២ ដែលបញ្ចប់រាជវង្សតោនងុមានអាយុកាល២៦៦ឆ្នាំ។

                                     

5.1. រាជវង្សកូនបោន ១៧៥២–១៨៨៥ ការបង្រួបបង្រួមឡើងវិញ

ភ្លាមៗបន្ទាប់ពីការធ្លាក់ចុះនៃអវៈ រាជវង្សថ្មីមួយបានងើបឡើងនៅឝ៊្វេបុដើម្បីប្រជែងអំណាចទៅនឹងហង្សាវត្តី។ ជាង៧០ឆ្នាំក្រោយមកទៀត រាជវង្សកូនបោនយោធានិយមយ៉ាងខ្លាំងបានបន្តបង្កើតអធិរាជាណាចក្រភូមាដ៏ធំបំផុត ទីពីរត្រឹមតែដល់ចក្រភពបឹយីនណោន។ នៅឆ្នាំ១៧៥៩ កងទ័ពព្រះបាទអឹឡោនផឹយ៉ាបានបង្រួបបង្រួមភូមាទាំងអស់ និង មណិបុរៈ បានរំលត់រាជវង្សហង្សាវត្តីដឹកនាំដោយមនភ្លាមៗ និងទាំងអស់ ហើយបានកម្ចាត់មហាអំណាចអឺរ៉ុបដែលបានផ្ដល់សព្វាវុធទៅដល់ហង្សាវត្តី ពួកបារាំងពីតឹញអ៊ីននិងពួកអង់គ្លេសពីនេហ្គ្រែយស៍។

                                     

5.2. រាជវង្សកូនបោន ១៧៥២–១៨៨៥ សង្គ្រាមជាមួយសៀមនិងចិន

នគរនេះក្រោយមកបានចូលទៅក្នុងសង្គ្រាមជាមួយសៀម ដែលបានកាន់កាប់ចាប់ពីឆ្នេរសមុទ្រតឹនីនសៃយីដល់មុ-មកំឡុងសង្គ្រាមរដ្ឋប្បវេណីភូមា ១៧៤០-១៧៥៧ និងបានផ្ដល់ជម្រកដល់ពួកជនភៀសខ្លួនមន។ នៅឆ្នាំ១៧៦៧ ពួកកងទ័ពកូនបោនបានពង្រាបលាវភាគច្រើន និង បានកម្ចាត់សៀម។ ប៉ុន្តែពួកគេមិនអាចបញ្ចប់ឱ្យអស់នូវការតស៊ូសៀមដែលនៅសេសសល់នៅពេលដែលពួកគេត្រូវបង្ខំខ្លួនការពារប្រឆាំងនឹងការលុកលុយបួនលើកដោយចិនឈិង ១៧៦៥-១៧៦៩។ គ្រាដែលការការពារភូមាបានឈប់នឹងក្នុង សង្គ្រាមតាមព្រំដែនដែលប្រកបដោយមហន្តរាយបំផុត រាជវង្សឈិងធ្លាប់បានធ្វើសង្គ្រាមជានិច្ច ពួកភូមាត្រូវបានកាន់កាប់មុនជាមួយការលុកលុយគំរាមកំហែងផ្សេងមួយដោយចក្រភពធំបំផុតរបស់ពិភពលោកអស់រយៈពេលច្រើនឆ្នាំ។ ពួកឈិងបានរក្សាទុកការពង្រាយកងទ័ពយ៉ាងច្រើនក្នុងបណ្ដាតំបន់ព្រំដែនប្រហែលមួយទសវត្សក្នុងការប៉ុនប៉ងមួយដើម្បីធ្វើសង្គ្រាមមួយផ្សេងទៀតដែលដាក់ការហាមឃាត់លើពាណិជ្ជកម្មអន្តរព្រំដែនអស់រយៈពេលពីរទសវត្ស។

ពួកសៀមបានប្រើការកាន់កាប់ពីមុនរបស់ភូមាជាមួយចិនដើម្បីយកទឹកដីដែលបាត់បង់របស់ពួកគេមកវិញនៅឆ្នាំ១៧៧០ និងជាការបន្ថែម បានបន្តកាន់កាប់ភាគច្រើននៃលាននានៅឆ្នាំ១៧៧៦ ដែលបញ្ចប់អភិបតេយ្យភាពរបស់ភូមាជាងពីរសតវត្សលើតំបន់នេះ។ ភូមា និង សៀមបានទៅក្នុងសង្គ្រាមម្ដងទៀតនៅឆ្នាំ១៧៨៥-១៧៨៦ ១៧៨៧ ១៧៩២ ១៨០៣-១៨០៨ ១៨០៩-១៨១២ និង ១៨៤៩-១៨៥៥ ប៉ុន្តែទាំងអស់បានចេញលទ្ធផលមិនមានឈ្នះមិនមានចាញ់។ បន្ទាប់ពីប៉ុន្មានទសវត្សនៃសង្គ្រាម ប្រទេសទាំងពីរចាំបាច់ដោះដូរតឹនីនសៃយី ទៅភូមា និង លាននា ទៅសៀម។

                                     

5.3. រាជវង្សកូនបោន ១៧៥២–១៨៨៥ ការវាតទីឆ្ពោះទៅភាគខាងលិច និង សង្គ្រាមជាមួយអធិរាជាណាចក្រប៊្រិតថេន

ដោយបានប្រឈមមុខជាមួយចិនដ៏មានឥទ្ធិពលនៅភាគឦសាននិងសៀមលេចចេញនៅភាគអាគ្នេយ៍ ព្រះបាទបុឌផឹយ៉ាបានបែរទៅឆ្ពោះទៅភាគខាងលិចដើម្បីការវាតទីវិញ។ ព្រះអង្គបានសញ្ជ័យអារ៉ាកាននៅឆ្នាំ១៧៨៥ បានបញ្ចូលមណិបុរៈនៅឆ្នាំ១៨១៤ និងបានកាន់កាប់អសមនៅឆ្នាំ១៨១៧-១៨១៩ ដែលនាំទៅដល់ព្រំដែនមិនច្បាស់លាស់ដ៏វែងមួយជាមួយឥណ្ឌាប៊្រិតថេន។ អ្នកស្នងព្រះបុឌផឹយ៉ា ព្រះបាទបាដ់ហ៊្សីឌត្រូវបានបន្សល់ទុកក្រោមការបះបោរដែលញុះញង់របស់ប៊្រិតថេននៅមណិបុរៈនៅឆ្នាំ១៨១៩ និង អសមនៅឆ្នាំ១៨២១-១៨២២។ ការវាយឆ្មក់ឆ្លងកាត់ព្រំដែនដោយពួកបះបោរពីទឹកដីការពារដោយពួកប៊្រិតថេន និងការវាយឆ្មក់ឆ្លងកាត់ព្រំដែនតបវិញដោយពួកភូមាបាននាំទៅដល់សង្គ្រាមអង់គ្លេស-ភូមាលើកទីមួយ ១៨២៤-១៨២៦។

ដោយបន្តពីរឆ្នាំ និង អស់ថ្លៃ១៣លានផោនដ៍ សង្គ្រាមអង់គ្លេស-ភូមាលើកទីមួយគឺជាសង្គ្រាមដ៏យូរបំផុតនិងចំណាយច្រើនបំផុតក្នុងប្រវត្តិសាស្ត្រឥណ្ឌាប៊្រិតថេន ប៉ុន្តែបានបញ្ចប់ដោយជ័យជម្នះរបស់ប៊្រិតថេននៅទីបំផុត។ ភូមាបានប្រគល់លទ្ធកម្មភាគខាងលិចរបស់ព្រះបុឌផឹយ៉ាទាំងអស់ អារ៉ាកាន មណិបុរៈ និង អសម បូករួមតឹនីនសៃយី។ ភូមាត្រូវបានកម្ទេចអស់ជាច្រើនឆ្នាំដោយការបង់សំណងមួយលានផោនដ៍ដ៏ធំមួយ ក្រោយម៥លាន$ស.រ.ទៀត។ នៅឆ្នាំ១៨៥២ ពួកប៊្រិតថេនបានដណ្ដើមយកបានខេត្តបាគូជាឯកតោភាគីនិងងាយស្រួលក្នុងសង្គ្រាមអង់គ្លេស-ភូមាលើកទីពីរ។ បន្ទាប់ពីសង្គ្រាមនេះ ព្រះបាទមិនដូនបានព្យាយាមដើម្បីធ្វើទំនើបកម្មរដ្ឋនិងសេដ្ឋកិច្ចភូមា និងបានបង្កើតការជួញដូរនិងសម្បទានទឹកដីដើម្បីពន្យាពេលការទន្ទ្រានប៊្រិតថេនជាបណ្ដោះអាសន្ន រួមមានការផ្ទេរពួករដ្ឋការ៉ែននីទៅឱ្យពួកប៊្រិតថេននៅឆ្នាំ១៨៧៥។ យ៉ាងណាក៏ដោយ ពួកប៊្រិតថេន បានបារម្ភដោយការបញ្ចូលទៅក្នុងសហភាពឥណ្ឌូចិន ដែលបានបញ្ចូលអ្វីដែលសេសសល់នៃប្រទេសនេះនៅក្នុងសង្គ្រាមអង់គ្លេស-ភូមាលើកទីបីនៅឆ្នាំ១៨៨៥ និងបានបញ្ជូនស្ដេចភូមាចុងក្រោយ ព្រះស៊ីប៊ និង គ្រួសាររាជវង្សរបស់ព្រះអង្គដើម្បីនិរទេសទៅឥណ្ឌា។

                                     

5.4. រាជវង្សកូនបោន ១៧៥២–១៨៨៥ កំណែទម្រង់រដ្ឋបាលនិងសេដ្ឋកិច្ច

ពួកព្រះមហាក្សត្រកូនបោនបានបន្តកំណែទម្រង់រដ្ឋបាលដំបូងបានចាប់ផ្ដើមនៅក្នុងសម័យរាជវង្សតោនងុស្ដារ ១៥៩៩-១៧៥២ និងបានសម្រេចដល់កម្រិតដែលមិនធ្លាប់មានពីមុនមកនៃការគ្រប់គ្រងខាងក្នុង និង ការពង្វាតទៅខាងក្រៅ។ ពួកព្រះមហាក្សត្រកូនបោនបានរឹតបន្តឹងការគ្រប់គ្រងនៅដែនដីទំនាបនិងបានកាត់បន្ថយឯកសិទ្ធិតពូជនៃពួកចៅហ្វាឝាន ពួកមេកន្ទ្រាញ។ ពួកមន្ត្រីកូនបោន ជាពិសេសបន្ទាប់ពីឆ្នាំ១៧៨០ បានចាប់ផ្ដើមកំណែទ្រង់ពាណិជ្ជកម្មដែលបានបង្កើនចំណូលរដ្ឋាភិបាលនិងបានធ្វើឱ្យវាអាចព្យាករបាន។ សេដ្ឋកិច្ចប្រាក់កាសបានបន្តមានវឌ្ឍនភាព។ នៅឆ្នាំ១៨៥៧ ស្ដេចបានសម្ពោធប្រព័ន្ធពេញលេញនៃពន្ធដារសាច់ប្រាក់និងប្រាក់ខែ បានជួយដោយការបោះប្រាក់កាសបមាណីយកម្មលើកទីមួយរបស់ប្រទេសនេះ។

                                     

5.5. រាជវង្សកូនបោន ១៧៥២–១៨៨៥ វប្បធម៌

សមាហរណកម្មវប្បធម៌បានបន្ត។ ជាលើកទីមួយនៅក្នុងប្រវត្តិសាស្ត្រ ភាសានិងវប្បធម៌ភូមាបានមកមានអធិកភាពលើជ្រលងឥរាវតីទាំងមូល ជាមួយភាសានិងជាតិពន្ធុភាពមនបានលុបលើទាំងស្រុងនៅឆ្នាំ១៨៣០។ ពួកក្សត្របុរីឝានជិតៗបានកាន់យកធម្មនិយមដែនដីទំនាបថែមទៀត។ ការវិវត្តនិងការលូតលាស់នៃអក្សរសិល្ប៍និងល្ខោនភូមាបានបន្ត ដែលបានជួយដល់អត្រាអក្ខរភាពរបស់មនុស្សពេញវ័យខ្ពស់ក្រៃលែងសម្រាប់សម័យនោះ ពាក់កណ្ដាលនៃបុរសភេទទាំងអស់ និង ៥%នៃស្ត្រីភេទ។ ពួកឥស្សរជនក្នុងវិត្តនិងគ្រហស្ថក្បែរៗពួកព្រះមហាក្សត្ររបស់កូនបោន ជាពិសេសចាប់ពីរជ្ជកាលរបស់ព្រះបុឌផឹយ៉ា ក៏បានចាប់ផ្ដើមការកែប្រែយ៉ាងសំខាន់នៃជីវភាពបញ្ញាវន្ត និង អង្គការចាត់តាំងវត្តអារាមភូមា និង អនុវត្តស្គាល់ថាការកែប្រែសុធម្មៈ។ វាបាននាំទៅដល់ចំណោមអ្វីៗផ្សេងគ្នា នូវប្រវត្តិសាស្ត្ររដ្ឋដែលល្អលើកដំបូងរបស់ភូមា។

                                     

6. ការគ្រប់គ្រងរបស់ប៊្រិតថេន

ប៊្រិតថេនបានធ្វើឱ្យភូមាក្លាយជាខេត្តមួយនៃឥណ្ឌានៅឆ្នាំ១៨៨៦ ដែលមានទីរួមខេត្តនៅរ៉ង់គូន។ សង្គមភូមាតាមប្រពៃណីត្រូវបានផ្លាស់ប្ដូរប្រែប្រួលយ៉ាងខ្លាំងក្លាដោយការស្លាប់នៃរបបរាជាធិបតេយ្យនិងការបែកខ្ញែកនៃសាសនានិងរដ្ឋ។ ទោះបីជាសង្គ្រាមបានបញ្ចប់ជាផ្លូវការបន្ទាប់ពីពីរបីអាទិត្យតែប៉ុណ្ណោះ ការតស៊ូបានបន្តនៅភូមាភាគខាងជើងរហូតដល់ឆ្នាំ១៨៩០ ជាមួយពួកប៊្រិតថេនជាចុងក្រោយកំពុងកែប្រែចំពោះការបំផ្លិចបំផ្លាញប្រព័ន្ធភូមិនានានិងការតែតាំងនូវពួកមន្ត្រីរដ្ឋការថ្មីៗដើម្បីបញ្ឈប់សកម្មភាពទ័ពព្រៃទាំងអស់នៅទីបញ្ចប់។ ស្ថានភាពសេដ្ឋកិច្ចនៃសង្គមក៏បានផ្លាស់ប្ដូរទាំងស្រុង។ បន្ទាប់ពីការសម្ពោធព្រែកជីកស៊ុយអេមក តម្រូវការស្រូវភូមាបានកើនឡើងនិងផ្ទៃក្រឡាដីធ្លីធំទូលាយត្រូវបានបើកឡើងទូលាយសម្រាប់វប្បកម្ម។ យ៉ាងណាក៏ដោយ ដើម្បីរៀបចំដីធ្លីថ្មីសម្រាប់វប្បកម្ម ពួកកសិករត្រូវបង្ខំខ្ចីលុយពីពួកអ្នកចងការប្រាក់ឥណ្ឌាដែលគេហៅថាពួកឆេត្តីអ៌នៅក្នុងអត្រាកាប្រាក់ខ្ពស់និងជាញឹកញាប់ត្រូវបានគេរឹបអូស និងបញ្ចេញចេញពីដី និងសត្វពាហនៈ។ ភាគច្រើននៃការងារផងដែរក៏បានទៅលើពួកពលករឥណ្ឌាដែលមានកិច្ចសន្យា និងភូមិទាំងមូលបានប្រែជានៅក្រៅច្បាប់ពេលពួកគេបានធ្វើឱ្យមានឡើងវិញនូវ អំពើចោរកម្ម ចោរកម្មប្រដាប់អាវុធ។ គ្រាដែលសេដ្ឋកិច្ចភូមាបានលូតលាស់ឡើង អំណាចនិងភោគទ្រព្យទាំងអស់នៅតែស្ថិតក្នុងកណ្ដាប់ដៃនៃសហគ្រាមប៊្រិតថេនជាច្រើន អង់គ្លេស-ភូមា និងពួកជនអន្តោប្រវេសន៍មកពីឥណ្ឌា។ សេវាសាធារណៈត្រូវបានកាន់ការដោយសហគមន៍អង់គ្លេស-ភូមា និងពួកឥណ្ឌា និងពួកភូមាត្រូវបានលើកលែងចេញស្ទើរទាំងស្រុងពីសេវាយោធា។ ទោះបីជាប្រទេសនេះធ្លាប់រុងរឿងក៏ដោយ ក៏ពួកភូមាបានរីកចម្រើនថ្កុំថ្កើនក៏ដោយ ក៏ប្រជាជនភូមាបានបរាជ័យដើម្បីប្រមូលយករង្វាន់ទាំងនោះ។ សូមមើល ប្រលោមលោកសម័យ ប៉ុន្មានថ្ងៃភូមា Burmese Days ជាសាច់រឿងប្រឌិតនៃពួកប៊្រិតថេននៅភូមា។) ការគ្រប់គ្រងរបស់អាណានិគមទាំងមូលរហូតដល់ពាក់កណ្ដាលទសវត្សឆ្នាំ១៩៦០ ពួកអង់គ្លេស-ភូមាបានត្រួតត្រាប្រទេសនេះ ដែលបង្កឱ្យមានទោមនស្សចំណោមប្រជានុរាស្ត្រតាមស្រុកតំបន់។

នៅក្បែរៗការចាប់ផ្ដើមនៃសតវត្សទី២០ ចលនាជាតិនិយមមួយបានចាប់ផ្ដើមកើតជារូបរាងក្នុងទម្រង់សមាគមពុទ្ធសាសនាពួកយុវជន ស.ព.យ. យកគំរូតាមស.គ.យ.ជាសមាគមសាសនាត្រូវបានអនុញ្ញាតដោយអាជ្ញាធអាណានិគម។ សមាគមទាំងនោះក្រោយមកត្រូវបានជំនួសដោយក្រុមប្រឹក្សាសកលនៃសមាគមភូមា ក.ស.ស.ភ. ដែលត្រូវបានតភ្ជាប់ជាមួយ វុនថានុអាធិន រឺ សមាគមជាតិដែលបានលូតលាស់នៅក្នុងបណ្ដាភូមិទូទាំងភូមាកណ្ដាល។ រវាងឆ្នាំ១៩០០ ពុទ្ធសាសនិកអៀរ ឧធម្មលោក បានប្រជែងនឹងសាសនាគ្រិស្តនិងការគ្រប់គ្រងរបស់ប៊្រិតថេនខាងសាសនា។ ជំនាន់ថ្មីនៃពួកមេដឹកនាំភូមាបានក្រោកឡើងនៅដើមសតវត្សទី២០ពីចំណោមពួកវណ្ណៈចេះដឹងដែលត្រូវបានអនុញ្ញាតឱ្យទៅក្រុងឡុងដ៏ដើម្បីរៀននីតិសាស្ត្រ។ ពួកគេបាននៅឆ្ងាយដោយសារបទពិសោធន៍នេះរួមជាមួយជំនឿថាស្ថានភាពភូមាអាចត្រូវបានប្រសើរឡើងឆ្លងតាមកំណែទម្រង់។ កំណែទម្រង់រដ្ឋធម្មនុញ្ញជឿនលឿនជាលំដាប់នៅដើមទសវត្សឆ្នាំ១៩២០ បាននាំឱ្យមានអង្គនីតិបញ្ញត្តិរួមជាមួយអំណាចមានកំណត់ សកលវិទ្យាល័យមួយ និងស្វ័យតភាពបន្ថែមទៀតសម្រាប់ភូមាក្នុងរដ្ឋបាលឥណ្ឌា។ កិច្ចប្រឹងប្រែងនានាក៏ត្រូវបានព្យាយាមដើម្បបង្កើនពួកក្រុមអ្នកតំណាងជនជាតិភូមាក្នុងសេវាសាធារណៈ។ ប្រជាជនខ្លះបានចាប់ផ្ដើមមានអារម្មណ៍ថាអត្រាការផ្លាស់ប្ដូរមិនលឿនគ្រប់គ្រាន់ និង កំណែទម្រង់នានាមិនគ្រប់គ្រាន់ទូលំទូលាយឡើយ។

នៅឆ្នាំ១៩២០ ពួកនិស្សិតសកលវិទ្យាល័យលើកទីមួយធ្វើកូដកម្មក្នុងប្រវត្តិសាស្ត្រដែលបានផ្ទុះឡើង ឡើងការប្រឆាំងតវ៉ានឹងសកលវិទ្យាល័យថ្មីដែលដើរតួក្នុងនោះនិស្សិតយល់ថាគ្រាន់តែអត្ថប្រយោជន៍សម្រាប់ពួកឥស្សរជន និង រក្សាឱ្យស្ថិតស្ថេរនូវការគ្រប់គ្រងរបស់អាណានិគម។សាលាជាតិនានា បានងើបឡើងទូទាំងប្រទេសប្រឆាំងនឹងប្រព័ន្ធអប់រំអាណានិគម និង កូដកម្មនេះត្រូវបានគេរំឭកជា ទិវាជាតិ។ មានកូដកម្មបន្ថែមទៀត និង ការតវ៉ាប្រឆាំងនឹងការយកពន្ធដារនៅក្រោយទសវត្ស១៩២០ ដែលបានដឹកនាំដោយពួក វុនថានុអាធិន ។ ជាក់ស្ដែងចំណោមពួកសកម្មជនជាព្រះសង្ឃ "ពង្យី" ដូចជាឧ-ឧត្តម និង ឧ-សេន្ទ នៅអារ៉ាកានដែលបានដឹកនាំជាបន្តបន្ទាប់ដែលដឹកនាំការបះបោរប្រដាប់អាវុធប្រឆាំងនឹងពួកប៊្រិតថេន និង ក្រោយមកជាមួយរដ្ឋាភិបាលជាតិនិយមបន្ទាប់ពីទទួលបានឯករាជ្យ និង ឧ-វិសរៈ ទុក្ករបុគ្គលទីមួយនៃចលនានេះបានសុគតបន្ទាប់ពីការធ្វកូដបង្អត់អាហាររយៈពេលយូរនៅក្នុងគុក។ ផ្លូវមួយក្នុងចំណោមផ្លូវធ្លានៅរ៉ង់គូនត្រូវបានគេដាក់ឈ្មោះថា ឧ-វិសរៈ។ នៅ ខែ ធ្នូ ១៩៣០ ការប្រឆាំងពន្ធដារតាមស្រុកដោយឝឹយ៉-សន់នៅធារាវត្តីបានធំឡើងយ៉ាងលឿនទៅជាបដិកម្បនាថ្នាក់តំបន់និងជាតិលើកទីមួយប្រឆាំងនឹងរដ្ឋាភិបាល។ ដែលអូសបន្លាយអស់រយៈពេលពីរឆ្នាំ ឧទ្ទាមកម្ម ហ្គាលន បានដាក់ឈ្មោះថាគ្រុឌ - សត្រូវនឹងពួកនាគ ឧ.ពួកប៊្រិតថេន – បានតុបតែងលើទង់សញ្ញាពួកបះបោរដែលបានកាន់ តម្រូវឱ្យកងទ័ពប៊្រិតថេនរាប់ពាន់នាក់ដាក់សម្ពាធជាមួយការសន្យាកំណែទម្រង់នយោបាយបន្ថែមទៀត។ ការកាត់សេចក្ដីចុងក្រោយនៃឝឹយ៉-សន់ ដែលត្រូវបានគេប្រហារជីវិត ដែលបានអនុញ្ញាតឱ្យមានពួកមេដឹកនាំជាតិអនាគតជាច្រើន រួមមាន ប.បា-ម និង ឧ-ស៊ ដែលបានចូលរួមក្នុងការការពាររបស់គាត់ ដើម្បីក្រោយឈរឡើងដោយភាពលេចធ្លោ។

ខែឧសភា ១៩៣០ បានឃើញការបង្កើតនូវ ដុបាម៉ាអាសៀយ៉ុនេ សមាគមពួកយើងភូមា ដែលសមាជិករបស់ខ្លួនបានហៅខ្លួនឯងថា ថាគីន ឈ្មោះដោយចំអកមើលងាយថា ថាគីន មានន័យថា លោកម្ចាស់ ជាភាសាភូមា - ផ្ទុយមកវិញដូចពួកឥណ្ឌា សាហ៊ិប - ដែលប្រកាសថាពួកគេជាម្ចាស់ពិតៗនៃប្រទេសនេះដែលបានដាក់លក្ខណ្ឌដែលក្ដោបក្ដាប់អំណាចដោយពួកចៅហ្វាយនាយអាណានិគម។ កូដកម្មនិស្សិតសកលវិទ្យាល័យលើកទីពីរនៅឆ្នាំ១៩៣៦ត្រូវបានធ្វើឱ្យផ្ទុះឡើងដោយការបណ្ដេញចោល អង់-សាន និង កូ-នូ ពួកមេដឹកនាំនៃសហភាពនិស្សិតសកលវិទ្យាល័យរ៉ង់គូន ស.ន.ស.រ. ចំពោះការបដិសេធបង្ហាញឈ្មោះអ្នកនិពន្ធដែលបានសរសេរអត្ថបទមួយក្នុងទស្សនាវដ្ដីរបស់ខ្លួន ដែលធ្វើការទិះតៀនវាយប្រហារលើមនុស្សម្នាក់ក្នុងចំណោមពួកមន្ត្រីរដ្ឋការសកលវិទ្យាល័យជើងចាស់។ វាបានរីករាលដាល់ដល់មណ្ឌាល័យដែលនាំទៅដល់ការបង្កើតជាសហភាពនិស្សិតភូមាទាំងមូល ស.ន.ភ.ទ.។ អង់សាន និង នូ បានចូលរួមជាបន្តបន្ទាប់ក្នុងចលនាថាគីនដែលរីកចម្រើនចាប់ពីនិស្សិតទៅដល់នយោបាយថ្នាក់ជាតិ។ ពួកប៊្រិតថេនបានញែកភូមាពីឥណ្ឌាក្នុងឆ្នាំ១៩៣៧ និង បានផ្ដល់នូវអាណានិគមនេះនូវរដ្ឋធម្មនុញ្ញថ្មីមួយដែលត្រូវការឱ្យមានសភាបោះឆ្នោតពេញលេញ ប៉ុន្តែនេះបានបង្ហាញជាបញ្ហាបែកបាក់គ្នាដូចជាពួកភូមាខ្លះបានយល់ថានេះគឺជាយុទ្ធសាស្ត្រដើម្បីបញ្ចេញពួកគេពីកំណែទម្រង់ឥណ្ឌាណាមួយថែមទៀត រីឯ ពួកភូមាដទៃទៀតបានយល់ឃើញថាសកម្មភាពណាមួយដែលដកភូមាចេញពីការគ្រប់គ្រងរបស់ឥណ្ឌាជាជំហានវិជ្ជមាន។ បា-មបានបម្រើការជានាយករដ្ឋមន្ត្រីដំបូងគេនៃភូមា ប៉ុន្តែលោកត្រូវបានបន្តដោយលោកឧ-ស៊ នៅឆ្នាំ១៩៣៩ ដែលបានបម្រើការជានាយករដ្ឋមន្ត្រីចាប់បី១៩៤០រហូតដល់លោកត្រូវបានចាប់ខ្លួននៅថ្ងៃ ១៩ មករា ១៩៤២ ដោយពួកប៊្រិតថេនដោយសារការទាក់ទងគ្នាជាមួយពួកជប៉ុន។

រលកនៃកូដកម្ម និង ការតវ៉ាប្រឆាំង បានចាប់ផ្ដើមពីវាលប្រេងនៃភូមាកណ្ដាលនៅឆ្នាំ១៩៣៨បានក្លាយជាកូដកម្មសកលមួយជាមួយលទ្ធផលដែលកាន់តែឆ្ងាយទៅ។ នៅរ៉ង់គូន ពួកនិស្សិតតវ៉ាប្រឆាំង បន្ទាប់ពីការធ្វើបាតុកម្មនៅលេខាធិការដ្ឋានដោយជោគជ័យ ទីតាំងនៃរដ្ឋាភិបាលអាណានិគម ដែលបានទទួលបន្ទុកដោយពួកនគរបាលជិះសេះប៊្រិតថេនដែលកាន់ដំបងនិងសម្លាប់និស្សិតសកលវិទ្យាល័យរ៉ង់គូនឈ្មោះថាអង់-ឃ្យ។ នៅមណ្ឌាល័យ ពួកនគរបាលបានបាញទៅកាន់ហ្វូងពួកអ្នកតវ៉ាប្រឆាំងបានដឹកនាំដោយពួកព្រះសង្ឃពុទ្ធសាសនាដែលសម្លាប់មនុស្ស១៧នាក់។ ចលនានេះត្រូវបានគេស្គាល់ថា ហ្តូងធូនយ៉ាប្យ៉េអាយ៉េដបុន បដិវត្តន៍១៣០០បានដាក់ឈ្មោះតាមឆ្នាំប្រតិទិនភូមា, និងថ្ងៃ ២០ ធ្នូ ទិវា ទុក្ខរជនទីមយយ អង់-ឃ្យបានស្លាប់ ដែលបានរំលឹកដល់ពួកនិស្សិតជា ទិវាប៊អង់ឃ្យ។

                                     

6.1. ការគ្រប់គ្រងរបស់ប៊្រិតថេន សង្គ្រាមលោកលើទី២ និង ជប៉ុន

ពួកអ្នកជាតិនិយមភូមាខ្លះបានមើលឃើញការរីករាលដាលនៃសង្គ្រាមលោកលើកទី២ ជាឱកាលដើម្បីគំរាមកំហែងឱ្យមានការសម្បទានមួយចំនួនពីពួកប៊្រិតថេនក្នុងការដោះដូរចំពោះការគាំទ្រក្នុងការតស៊ូក្នុងសង្គ្រាមនេះ។ ពួកភូមាដទៃទៀត ដូចជាចលនាថាគីន បានប្រឆាំងការចូលរួមរបស់ភូមាក្នុងសង្គ្រាមនេះគ្រប់កាលៈទេសៈ។ លោកអង់-សានបានរួមគ្នាបង្កើតឡើងនូវបក្សកុម្មុយនិស្តភូមា ប.ក.ភ.ជាមួយពួកថាគីនដទៃទៀតក្នុងខែ សីហា ១៩៣៩។ អក្សរសិល្ប៍ម៉ាក្សនិយមក៏ដូចជាខិត្តបណ្ណមកពីចលនាឝ៊ិន-ផ្វឺននៅអៀរឡង់ត្រូវបានគេបាចសាចយ៉ាងទូលំទូលាយនិង អានក្នុងចំណោមពួកសកម្មជននយោបាយ។ លោកអង់-សានក៏បានចូលរួមបង្កើតបក្សបដិវត្តន៍ប្រជាជន ប.ប.ប. ដែរ ដែលបានដាក់ឈ្មោះឡើងវិញថាគណបក្សសង្គមនិយមបន្ទាប់ពីសង្គ្រាមលោកលើកទី២។ លោកក៏ជាឧបករណ៍ក្នុងការបង្កើត បាម៉ា ហ្ថ្វេត យ៉ាត ហ្គែង ប្លុកសេរីភាព ដោយការព្រមព្រៀងគ្នាបង្កើតសម្ព័ន្ធភាពនឹង ដុបាម៉ា ស.ន.ភ.ទ. ព្រះសង្ឃសកម្មនយោបាយនានា និង គណបក្ស ស៊ិនយ៉ែថា របស់អ្នកក្រ របស់បា-ម។ បន្ទាប់ពីអង្គការដុបាម៉ានេះបានអំពាវនាវការបះឡើងថ្នាក់ជាតិ ដីកាចាប់ខ្លួនត្រូវបានចេញដើម្បីចាប់ខ្លួនពួកមេដឹកនាំអង្គការមួយចំនួនរួមមានលោកអង់-សាន ដែលលោកបានគេចខ្លួនទៅចិន។ ចេតនារបស់លោកអង់-សានគឺដើម្បីទាក់ទងជាមួយពួកកុម្មុយនិស្តចិន ប៉ុន្តែលោកត្រូវបានស៊ើបអង្កេតដោយរដ្ឋអំណាចជប៉ុន ដែលផ្ដល់ឱ្យលោកជួយគាំទ្រដោយការបង្កើតអង្គភាពស៊ើបការណ៍សម្ងាត់ ហៅថា មីណាមីគីកាន់ ដឹកនាំដោយលោកវរសេនីយឯកស៊ឹហ៊្សឹគិជាមួយនិងគោលបំណងក្នុងការបិទផ្លូវភូមា និង ការគាំទ្រដល់ការបះឡើងថ្នាក់ជាតិ។ លោកអង់-សានរយៈពេលដ៏ខ្លីលោកបានវិលត្រឡប់មកភូមាវិញ ដើម្បីចូលរួមនឹងយុវជនវ័យក្មេងម្ភៃប្រាំបួននាក់ ដែលបានទៅជប៉ុនជាមួយលោកដើម្បីទទួលបានការហ្វឹកហ្វឺនយោធានៅកោះហៃណាន ចិន ហើយ ពួកគេត្រូវបានគេស្គាល់ថា សមមិត្តសាមសិប ។ នោពេលដែលពួកជប៉ុនបានកាន់កាប់បានបាងកក នៅខែ ធ្នូ ១៩៤១ លោកអង់-សានបានប្រកាសការបង្កើតកងទ័ពឯករាជ្យភូមា ក.ឯ.ភ. ក្នុងការប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននៅភូមានៅឆ្នាំ១៩៤២។

ក.ឯ.ភ.បានបង្កើតឡើងនូវរដ្ឋាភិបាលបណ្ដោះអាសន្នមួយនៅតាមតំបន់ខ្លះនៃផ្ទៃប្រទេសនៅរដូវផ្ការីកឆ្នាំ១៩៤២ ក៏ប៉ុន្តែមានភាពចម្លែកគ្នាក្នុងក្រុមមេដឹកនាំជប៉ុនលើអនាគតនៃភូមា។ ពេលដែលវរសេនីយឯកស៊ឹហ៊្សឹគិបានជម្រុញសមមិត្តសាមសិបបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្ន ក្រុមមេដឹកនាំយោធាជប៉ុនមិនដែលទទួលយកផែនការបែបនឹងជាផ្លូវការ។ នៅទីបញ្ចប់ កងទ័ពជប៉ុនបានងាកទៅរកបា-មដើម្បីបង្កើតរដ្ឋាភិបាលមួយ។ កំឡុងសង្គ្រាមនេះនៅឆ្នាំ១៩៤២ ក.ឯ.ភ.បានកើនឡើងក្នុងសភាពមិនអាចគ្រប់គ្រងបាន និងពួកមន្ត្រីស្រុកជាច្រើន និងមិនត្រឹមតែប៉ុណ្ណោះពួកឧក្រិដ្ឋជនបានលើកខ្លួនឯងឡើងជាក.ឯ.ភ.។ វាត្រូវបានរៀបចំឡើងវិញជាកងទ័ពការពារភូមា ក.ក.ភ. ក្រោមការដឹកនាំរបស់ពួកជប៉ុនប៉ុន្តែនៅតែដឹកនាំដោយលោកអង់-សាន។ ពេលក.ឯ.ភ.ធ្លាប់ជាកងកម្លាំងមិនត្រឹមត្រូវ ក.ក.ភ.ត្រូវបានកេណ្ឌឡើងដោយការជ្រើសរើសនិងបានហ្វឹកហ្វឺនជាកងទ័ពអនុសញ្ញាដោយពួកគ្រូបង្វឹកជប៉ុន។ បា-មត្រូវបានប្រកាសក្រោយមកទៀតជាប្រមុខរដ្ឋ និង គណរដ្ឋមន្ត្រីរបស់លោករួមមានទាំងលោកអង់-សានជារដ្ឋមន្ត្រីសង្គ្រាម និង ពួកមេដឹកនាំកុម្មុយនិស្តថាគីន-ថាន-ទុនជារដ្ឋមន្ត្រីដីធ្លីនិងកសិកម្មដូចគ្នានឹងពួកមេដឹកនាំសង្គមនិយមថាគីន្ស៍-នូ និង ម្យ៉ា។ នៅពេលនោះពួកជប៉ុនបានប្រកាសភូមា តាមទ្រឹស្ដី ឯករាជ្យនៅឆ្នាំ១៩៤៣ កងទ័ពការពារភូមា ក.ក.ភ. ត្រូវបានដាក់ឈ្មោះកងទ័ពជាតិភូមា ក.ជ.ភ.។

ឆាប់ភ្លាមៗបានប្រែប្រាកដថាការសន្យាឯករាជ្យរបស់ជប៉ុនគឺគ្រាន់តែជាការក្លែង និង ថាបា-មត្រូវបានគេបំភាន់។ ពេលសង្គ្រាមនេះបានប្រែប្រឆាំងនឹងពួកជប៉ុន ពួកគេបានប្រកាសថាភូមាជារដ្ឋអធិបតេយ្យពេញលេញ នៅថ្ងៃ ១ សីហា ១៩៤៣ ប៉ុន្តែនេះគឺគ្រាន់តែជាអាការៈខាងក្រៅផ្សេងទៀត។ ដោយបានស្រងាកចិត្ត លោកអង់-សានបានចាប់ផ្ដើមការចរចាជាមួយពួកមេដឹកនាំកុម្មុយនិស្ត ថាគីន-ថាន-ទុននិងសឹគីន-សុ និងពួកមេដឹកនាំសង្គមនិយម បាឝ្វិ និង ខ្យ-ញ៉េនដែលបាននាំឱ្យមានការបង្កើតអង្គការប្រឆាំងកលាបនិយម អ.ប.ក. នៅខែ សីហា ១៩៤៤ នៅក្នុងជំនួបសម្ងាត់មួយនៃប.ក.ភ. ប.ប.ប. និង ក.ជ.ភ.នៅបាគូ។ អ.ប.ក.នេះក្រោយត្រូវបានដាក់ឈ្មោះឡើងវិញថា សម្ព័ន្ធសេរីភាពប្រជាជនប្រឆាំងកលាបនិយម ស.ស.ប.ប.ក.។ លោកថាគីន-ថាន-ទុន និង លោកសុ កាលណោះនៅក្នុងគុកអ៊ីនសេន នៅខែ កក្កដា ១៩៤១ បានសរសេរ សេចក្ដីថ្លែងការណ៍អ៊ីនសេន រួមគ្នា ដែល ប្រឆាំងនឹងគំនិតអួតអាងក្នុងចលនាដុបាម៉ា បានបង្ហាញឱ្យឃើញនូវកលាបនិយមពិភពលោកជាសត្រូវធំបំផុតក្នុងសង្គ្រាមដែលហៀបនឹងកើតឡើង និង បានប្រកាសឱ្យមានការសហការជាបណ្ដោះអាសន្តជាមួយពួកប៊្រិតថេនក្នុងសហបក្សសម្ព័ន្ធដែលគួរតែមានសហភាពសូវៀត។ លោកសុក៏បានដំណើរការក្រុមសម្ងាត់ដើម្បីរៀបចំការតស៊ូប្រឆាំងនឹងការកាន់កាប់របស់ជប៉ុន ហើយលោកថាន-ទុនអាចបញ្ជូនទីភ្នាក់ងារសើបការណ៍ជប៉ុនទៅកាន់លោកសុ ដែលកាលណោះពួកមេដឹកនាំកុម្មុយនិស្ត សឹគីន-សេន-ផែ និង ទិន-ឝ៊្វេបានធ្វើការទាក់ទងគ្នាជាមួយរដ្ឋាភិបាលអាណានិគមនិរទេសនៅឝិមលា ឥណ្ឌា។

ធ្លាប់មានការទាក់ទងគ្នាក្រៅផ្លូវការរវាងអ.ប.ក. និង ពួកសម្ព័ន្ធមិត្ត នៅឆ្នាំ១៩៤៤ និង ១៩៤៥ តាមរយៈអង្គការប៊្រិតថេន កងកម្លាំង១៣៦។ នៅថ្ងៃ ២៧ មីនា ១៩៤៥ កងទ័ពជាតិភូមាបានបះឡើងឧទ្ទាមកម្មតាមជនបទប្រឆាំងនឹងពួកជប៉ុន។ ២៧ មីនា ត្រូវបានគេប្រារព្ធជា ទិវាតស៊ូ រហូតដល់ពួកយោធាដាក់ឈ្មោះសាជាថ្មីថា ទិវា តាអ់ម៉ឹឌ កងកម្លាំងប្រដាប់អាវុធ ។ លោកអង់-សាន និង ពួកអ្នកផ្សេងបានចាប់ផ្ដើមការចរចាជាបន្តបន្ទាប់ជាមួយលោកម្ចាស់លូអិស-ម៉ោនបាអឹន និង បានចូលរួមជាផ្លូវការសម្ព័ន្ធភាពជាកងកម្លាំងភូមាស្នេហាជាតិ ក.ភ.ស.។ នៅក្នុងជំនួបដំបូង អ.ប.ក.បានតំណាងខ្លួនឯងទៅកាន់ពួកប៊្រិតថេនជារដ្ឋាភិបាលបណ្ដោះអាសន្ននៃភូមាដែលមានលោកថាគីន-សុជាប្រធាននិងលោកអង់-សានជាសមាជិកនៃគណៈកម្មាធិការកាន់អំណាច។ ពួកជប៉ុនត្រូវបានខ្ចាត់ខ្ចាយបែកទ័ពពីភូមាភាគច្រើននៅខែ ឧសភា ១៩៤៥។ ការចរចាជាច្រើនក្រោយមកបានចាប់ផ្ដើមជាមួយពួកប៊្រិតថេនលើការរំសាយអ.ប.ក. និង ការចូលរួមកងទ័ពខ្លួនទៅក្នុងកងទ័ពភូមាក្រោយសង្គ្រាម។ ពួកទាហានជើងចាស់ខ្លះត្រូវបានបង្កើតទៅជាកងកម្លាំងយោធាប្រតិព័ន្ធក្រោមការដឹកនាំរបស់លោកអង់-សាន បានហៅថា "ព្យិធុយ៉ែ-បតាត" រឺ អង្គការអ្នកស្ម័គ្រចិត្តប្រជាជន អ.ស.ប. និង កំពុងហ្វឹកហ្វឺនដោយបើកចំហក្នុងឯកសណ្ឋាន។ ការស្រូបទាញពួកPBFត្រូវបានបញ្ចប់ដោយជោគជ័យនៅក្នុងសន្និសីទកណ្ឌៈ នៅ សិង្ហលៈ នៅខែ កញ្ញា ១៩៤៥។

                                     

6.2. ការគ្រប់គ្រងរបស់ប៊្រិតថេន ចាប់ពីពួកជប៉ុនចុះចាញ់រហូតដល់ការធ្វើឃាតលោកអង់-សាន

ការចុះចាញ់របស់ជប៉ុនបាននាំមកនូវរដ្ឋការយោធាភូមា និង ទាមទារឱ្យមានការស៊ើបសួរលោកអង់-សាននូវការពាក់ព័ន្ធក្នុងឃាតកម្មកំឡុងប្រត្តិបត្តិការយោធានៅឆ្នាំ១៩៤២។ លោកម្ចាស់ម៉ោនបាអឹនបានដឹងថានេះគឺជាអលទ្ធភាពដែលពិចារណានូវការអំពាវនាវពេញនិយមរបស់អង់-សាន។ បន្ទាប់ពីសង្គ្រាមបានបញ្ចប់ អភិបាលប៊្រិតថេន លោករ៉ិជីណល-ឌ័រមែន-ស្មេតបានត្រឡប់មកវិញ។ រដ្ឋាភិបាលបានស្ដារឡើងវិញបានបង្កើតកម្មវិធីនយោបាយមួយដែលផ្ដោតទៅលើការកសាងឡើងវិញខាងរូបវន្តនៃប្រទេសនេះ និង បានពន្យារកិច្ចពិភាក្សាអំពីឯករាជ្យ។ ស.ស.ប.ប.ក.បានប្រឆាំងនឹងរដ្ឋាភិបាលនេះ ដែលនាំទៅដល់អស្ថេរភាពនយោបាយក្នុងប្រទេស។ ការប្រេះឆាក៏បានវិវត្តិក្នុងស.ស.ប.ប.ក. រវាងពួកកុម្មុយនិស្ត និង លោកអង់-សានរួមគ្នាជាមួយពួកសង្គមនិយមលើយុទ្ធសាស្ត្រ ដែលបានដឹកនាំទៅដល់លោកថាន-ទុនដែលកំពុងបានបង្ខំដើម្បីលាលែងពីអគ្គលេខានៅខែ កក្កដា ១៩៤៦ និង ការបណ្ដេញចេញពីគ.ក.ភ. ពី ស.ស.ប.ប.ក. នៅ ខែតុលា ជាបន្តបន្ទាប់។ លោកឌ័រមែន-ស្មេតត្រូវបានជំនួសវិញដោយលោកយូបឺត-រែន្ស៍ជាទេសាភិបាលថ្មី និង ស្ទើរតែភ្លាមៗបន្ទាប់ពីការតែងតាំងលោក នគរបាលរ៉ងគូនបានបន្តកូដកម្ម។ កូដកម្មនេះ ចាប់ផ្ដើមនៅខែ កញ្ញា ១៩៤៦ ក្រោយមកបានរីករាលដាល់ចាប់ពីពួកនគរបាលរហូតដល់ពួកនិយោជិករដ្ឋាភិបាល និង បានស្ងប់ទៅវិញហើយប្រែក្លាយជាកូដកម្មជាសកល។ លោករែន្ស៍បានស្ងប់ស្ងាត់ស្ថានការណ៍ដោយជំនួបជាមួយលោកអង់-សាន និង ជឿទុកចិត្តលោកដើម្បីចូលរួមក្រុមប្រឹក្សានីតិប្រតិបត្តិរបស់ទេសាភិបាលរួមជាមួយសមាជិកដទៃទៀតនៃស.ស.ប.ប.ក.។ ក្រុមប្រឹក្សានីតិប្រតិបត្តិថ្មី ដែលឥឡូវនោះបានបង្កើនភាពជឿជាក់បានក្នុងប្រទេសនេះ បានចាប់ផ្ដើមការចរចាដើម្បីឯករាជ្យភូមា ដែលត្រូវបានសម្រេចយ៉ាងជោគជ័យនៅឡុងដ៍តាមរយៈកិច្ចព្រមព្រៀងអង់សាន-អ៊ែត្តលីនៅថ្ងៃ ២៧ មករា ១៩៤៧។ កិច្ចព្រមព្រៀងនេះបានបន្សល់ពួកខាងពួកកុម្មុយនិស្តនិងពួកខាងអភិរក្សនៃស.ស.ប.ប.ក.មិនពេញចិត្ត យ៉ាងណាមិញ ក៏បញ្ជូនពួកកម្មុយនិស្តទង់ក្រហមបានដឹកនាំដោយក្រុមសម្ងាត់ថាគីន-សុនិងពួកអភិរក្សទៅជាការប្រឆាំង។ លោកអង់-សានក៏បានជោគជ័យក្នុងការសម្រេចឱ្យបានកិច្ចព្រមព្រៀងមួយជាមួយជនភាគតិចដើម្បីឱ្យភូមារួបរួមគ្នានៅក្នុងសន្និសីទប៉ាងឡុង នៅថ្ងៃ ១២ កុម្ភៈ ដែលបានប្រារព្ធឡើងចាប់តាំងពីពេល ទិវាសហភាព មក។ លោកឧ-អូងហ្សានវ៉ៃ ឧ-ពេឃីន ម្យ៉ុម៉ា-ឧថានខ្យ្វេ វរសេនីយត្រីអូង លោកម៉ូង-ហ៊្គ្យី និង ប.សេន-ម្យ៉ាម៉ូង។ ធ្លាប់ជាពួកអ្នកចរចា និង អ្នកដឹកនាំសំខាន់បំផុតនៃសន្និសីទប៉ាងឡុងជាប្រវត្តិសាស្ត្រដែលបានចរចាជាមួយមេដឹកនាំកំពូលជាតិភូមា ឧត្តមសេនីយ៍អង់-សាន និង ពួកមេដឹកនាំកំពូលដទៃទៀតនៅឆ្នាំ១៩៤៧។ ពួកមេដឹកនាំទាំងអស់នេះបានសម្រេចចិត្តចូលរួមគ្នាដើម្បីបង្កើតសហភាពភូមា។ ការប្រារព្ធទិវាសហភាពគឺជាការប្រារព្ធធ្វើមួយក្នុងចំណោមអ្វីដែលអស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រភូមា។ ប៉ុន្តែនៅខែ កក្កដា ១៩៤៧ ពួកគូប្រជែងនយោបាយបានធ្វើឃាតលោកអង់-សាន ពួកសមាជិកគណៈរដ្ឋមន្ត្រីជាច្រើននាក់ទៀត។ រយៈពេលខ្លីបន្ទាប់ពី ឧទ្ទាមកម្មបានផ្ទុះនៅអារ៉ាកានដែលបានដឹកនាំដោយព្រះសង្ឃជើងចាស់ ឧ-សេនដា ហើយក៏បានចាប់ផ្ដើមរីករាលដាលដល់បណ្ដាស្រុកដទៃទៀត។ ប្រជាប្រិយភាពនៃស.ស.ប.ប.ក. កាលណោះត្រូវបានលប់លើដោយលោកអង់-សាន និងពួកសង្គមនិយម នៅទីបញ្ចប់ត្រូវបានសបញ្ជាក់ឱ្យឃើញនៅពេលខ្លួនបានឈ្នះជ័យជម្នះដ៏លើសលប់ក្នុងការបោះឆ្នោតសភាធម្មនុញ្ញ ខែមេសា ១៩៤៧។

នៅថ្ងៃ ១៩ កក្កដា ១៩៤៧ ឧ-ស៊ នាយករដ្ឋមន្ត្រីអភិរក្សនិយមមុនសង្គ្រាមនៃភូមា បានរៀបចំការធ្វើឃាតលោកអង់-សាន និង ពួកសមាជិកជាច្រើនទៀតនៃគណៈរដ្ឋមន្ត្រីរបស់លោក រួមមានបងប្រុសរបស់លោកបា-វីន ពេលកំពុងជួបជុំគ្នានៅក្នុងលេខាធិការដ្ឋាន។ ១៩ កក្កដាត្រូវបានរំលឹកចាប់តាំងពីវាជាទិវាទុក្ករបុគ្គល។ ថាគីន-នុ មេដឹកនាំសង្គមនិយម កាលណោះត្រូវបានគេស្នើសុំដើម្បីឱ្យបង្កើតគណៈរដ្ឋមន្ត្រីថ្មី និង លោកបានធ្វើជាអធិបតីលើឯករាជ្យភូមានៅថ្ងៃ ៤ មករា ១៩៤៨។ គំនិតរបស់ប្រជាជនដើម្បីបែកចេញពីពួកប៊្រិតថេនខ្លាំងក្លាណាស់នៅពេលនោះដែលភូមាមិនរើសយកចូលសហធនប៊្រិតថេន មិនដូច ឥណ្ឌា រឺ បាគីស្ថានឡើងយ។

                                     

7.1. ភូមាឯករាជ្យ ១៩៤៨–៦២

ប៉ុន្មានឆ្នាំដំបូងនៃឯករាជ្យភាពភូមាត្រូវបានកត់សំគាល់ដោយបណ្ដាកុបកម្មបន្តបន្ទាប់គ្នាដោយពួកកុម្មុយនិស្តទង់ក្រហមដឹកនាំដោយថាគីន-ស៊ ពួកកុម្មុយនិស្តទង់សដឹកនាំដោយ*ថាគីន-ថានទុន យ៉េប៊ព្យូ PVO ក្រុមស ដឹកនាំដោយបូ-ឡយ៉ូង សមាជិកម្នាក់នៃសមមិត្តសាមសិប កងទ័ពបះបោរហៅខ្លួនឯងថាកងទ័ពភូមាបដិវត្តិន៍ ដឹកនាំដោយពួករដ្ឋការកុម្មុយនិស្ត បូ-ហ៊្សេយ៉ា បូ-យ៉ានអូង និង បូ-យ៉េហ៊្ទុត – ចំណោមពួកគេទាំងបីនាក់ ជាសមាជិកនៃសមាជិកសាមសិប ពួកមូស៊្លីមអារ៉ាកាន់ រឺ មូចាហ៊ីដ និង សហភាពជាតិការ៉ែន ស.ជ.ក.។

បន្ទាប់ពីជ័យជំនះកុម្មុយនិស្តនៅចិននៅឆ្នាំ១៩៤៩ តំបន់ដាច់ស្រយាលនៃភូមាខាងជើងអស់រយៈពេលជាច្រើនឆ្នាំបានត្រួតត្រាដោយកងទ័ពគ័កមិនតាង គ.ម.ត. ក្រោមបញ្ជាការនៃឧត្តមសេនីយ៍លី-មីក។

ភូមាបានទទួលយកជំនួយបរទេសក្នុងការកសាងប្រទេសឡើងវិញក្នុងប៉ុន្មានដំបូងៗ ប៉ុន្តែដោយបានបន្តឱ្យមានការគាំទ្ររបស់អាមេរិកសម្រាប់វត្តមានកងទ័ពជាតិនិយមចិននីភូមាទីបញ្ចប់បានហុចលទ្ធផលឱ្យប្រទេសនេះច្រានចោលជំនួយបរទេសភាគច្រើន ដោយការបដិសេធចូលរួមអង្គការសន្ធិសញ្ញាអាស៊ីអាគេ្នយ៍ អ.ស.អ.អ. រឺ សេអាតូ និងការគាំទ្រសន្និសីទបានឌុងឆ្នាំ១៩៥៥។ ភូមាជាសកលបានខិតខំយ៉ាងខ្លាំងដើម្បីនៅដោយមិនឱ្យមានភាពលំអៀងក្នុងកិច្ចការពិភពលោក និង ក៏ជាប្រទេសមួយក្នុងប្រទេសដំបូងៗក្នុងលោកទទួលស្គាលប្រទេសអ៊ីស្រាអែល និង សាធារណរដ្ឋប្រជាមានិតចិន។

នៅឆ្នាំ១៩៥៨ ប្រទេសនេះកំពុងចាប់ផ្ដើមធ្វើឱ្យសេដ្ឋកិច្ចដូចដើមយ៉ាងច្រើន ប៉ុន្តែគឺជាការចាប់ផ្ដើមបែកបាក់គ្នាខាងនយោបាយដោយសារតែការបែកនៅក្នុងស.ស.ប.ប.ក.ទៅជាពីរបក្សពួក មួយដឹកនាំដោយថាគីន-នូ និង ទីន ម្ខាងទៀតដឹកនាំដោយបា-ឝ្វេ និងក្យ-ញ៉េន។ ហើយបើទោះបីដូច្នេះ ជោគជ័យដែលមិនបានរំពឹងទុកនៃការផ្ដល់ សព្វាវុធដើម្បីប្រជាធិបតេយ្យ របស់ឧ-នុ បានបង្អាក់ឧ-សេន្ទនៅអារ៉ាកាន ពួកប៉ិវ មនខ្លះ និង ពួក្រុមឝានមួយចំនួន ប៉ុន្តែកាន់តែជាក់ច្បាស់ដោយការប្រគល់អាវុធរបស់ពួកPVO។ ស្ថានភាពនេះយ៉ាងណាមិញបានប្រែជាកាន់តែមិនមានស្ថេរភាពក្នុងសភាតំណាងរាស្ត្រ ជាមួយឧ-នុកំពុងនៅមានសំឡេងឆ្នោតគ្មានទំនុកចិត្តតែប៉ុណ្ណោះជាមួយការគាំទ្រនៃរណសិរ្សសាមគ្គីជាតិ រ.ស.ជ. ប្រឆាំង ដោយមានជំនឿថាមាន ពួកកុម្មុយនិស្តលាក់ខ្លួន ក្នុងចំណោមពួកខ្លួន។ ពួកកងទ័ពក្បាលរឹង កាលណោះបានមើលឃើញ ការគំរាមកំហែង នៃប.ក.ភ.ដែលចូលមកកាន់កិច្ចព្រមព្រៀងជាមួយឧ-នុតាមរ.ស.ជ. និងនៅទីបញ្ចប់ ឧ-នុ បានអញ្ជើញ នាយអគ្គសេនាធិការកងទ័ពនេ-វីនដើម្បីក្ដោបក្ដាប់ប្រទេសនេះ។ ពួក អ្នកស្ម័គ្រស្មោះនឹងកុម្មុយនិស្ត ជាង៤០០នាក់ត្រូវបានចាប់ខ្លួន ក្នុងចំណោមនោះដែល១៥៣នាក់ត្រូវបាននិរទេសទៅកាន់កោះកូកូ នៅសមុទ្រអណ្ឌមាន។ ក្នុងចំណោមពួកគេមានមេដឹកនាំរ.ស.ជ. អង់-ថាន បងប្រុសលោកអង់-សាន។ បូតាតូង ក្យ៉េម៉ុន និង រ៉ង់គូនប្រចាំថ្ងៃ ក៏ត្រូវបានគេបិទចោលដែរ។

រដ្ឋាភិបាលបណ្ដោះអាសន្នរបស់នេ-វីនបានបង្កើតឡើងក្នុងស្ថានភាពនេះដោយជោគជ័យ និង បានត្រួសត្រាយផ្លូវឱ្យមានការបោះឆ្នោតសកលថ្មីនៅឆ្នាំ១៩៦០ដែលបានឱ្យគណបក្សសហភាពរបស់ឧ-នុវិលត្រឡប់វិញជាមួយសំឡេងភាគច្រើនដ៏សម្បើម។ ស្ថានភាពនេះមិននៅនឹងនរបានយូរឡើយ នៅពេលចលនាសហព័ន្ធឝាន បានចាប់ផ្ដើមឡើងដោយ ញ៉ូង-ឝ្វេ ស៊ប៊្វ សៅ-ឝ្វេថែខ ប្រធានាធិបតីទីមួយនៃភូមាឯករាជ្យ ១៩៤៨–៥២ ហើយចង់បានសហព័ន្ធកម្ម ធូររលុង ត្រូវបានគេមើលឃើញថាជាចលនាបំបែករដ្ឋនិយមដែលទទូចឱ្យរដ្ឋាភិបាលទទួលស្គាល់សិទ្ធិអបគមន៍ក្នុងរយៈពេល១០ឆ្នាំ ដែលបានផ្ដល់ឱ្យដោយរដ្ឋធមនុញ្ញ១៩៤៧។ លោកនេ-វីនបានបានកាន់តំណែងបន្តរួចហើយក្នុងការដកហូតចេញពួកចៅហ៊្វាឝានពីអំណាចសក្ដិភូមិរបស់ពួកគេក្នុងការដោះដូរសោធនសុខសាន្តអស់មួយជីវិតនៅឆ្នាំ១៩៥៩។

                                     

7.2. ភូមាឯករាជ្យ ១៩៦២–៨៨

នៅថ្ងៃ ២ មីនា ១៩៦២ លោកនេ-វីន ជាមួយដប់ប្រាំមួយរូប មន្ត្រីយោធាជើងចាស់ដទៃទៀត បានចាប់ផ្ដើមធ្វើរដ្ឋប្រហារ បានចាប់ខ្លួន ឧ-នូ សៅ-ឝ្វេថែខ និង អ្នកដទៃទៀតជាច្រើន និង បានប្រកាសរដ្ឋសង្គមនិយមដែលដំណើរការដោយ ក្រុមប្រឹក្សាបដិវត្តន៍សហភាព ។ កូនប្រុសលោកសៅ-ឝ្វេថែខ សៅ-ម្យ៉េថែខ ត្រូវបានគេបាញ់ស្លាប់ដែលជាអ្វីដែលគេពិពណ៌នាថាជារដ្ឋប្រហារគ្មានការបង្ហូរឈាម។ ហ៊្សីប៉ាវ-ស៊ប៊្វសៅក្យ៉ាសេងក៏បានបាត់ខ្លួនដោយអាថ៌កំបាំងបន្ទាប់ពីការឈប់នៅកន្លែងឆែកឆេក្បែរតោនជីម្យ៉ុ។

បាតុកម្មប្រឆាំងមួយចំនួនបានមានបន្តបន្ទាប់ពីរដ្ឋប្រហារនេះ និង ជាដំបូងការតបតរបស់យោធាមិនបានខ្លាំងឡើយ។ យ៉ាងណាមិញ នៅថ្ងៃ ៧ ក្កដា ១៩៦២ បាតុកម្មប្រឆាំងរបស់និស្សិតដោយសន្តិភាពនៅបរិវេណសកលវិទ្យាល័យរ៉ង់ហ៊្គូនត្រូវបានបង្ក្រាបដោយយោធា ដែលស្លាប់និស្សិតជាង១០០នាក់។ ថ្ងៃបន្ទាប់ ពួកកងទ័ពបានធ្វើឱ្យអគារសហភាពនិស្សិតចោល។ កិច្ចពិភាក្សាសន្តិភាពត្រូវបានកោះប្រជុំឡើងរវាងក្រុមក.ប. និង កុបកម្មប្រដាប់អាវុធផ្សេងៗនៅឆ្នាំ១៩៦៣ ប៉ុន្តែគ្មានច្រកចេញណាមួយឡើយ និងកំឡុងការជជែកពិភាក្សានេះដូចគ្នាក្នុងលទ្ធផលបរាជ័យរបស់ពួកគេ រាប់រយនាក់ត្រូវបានចាប់ខ្លួននៅរ៉ង់ហ៊្គូន និង កន្លែងផ្សេងពីខាងពួកស្ដាំនិងឆ្វេងនៃវិសាលគមនយោបាយ។ ភាគីប្រឆាំងគ្នាទាំងអស់ត្រូវបានហាមឃាត់នៅថ្ងៃ ២៨ មីនា ១៩៦៤។ កុបកម្មកឹឈីនតាមរយៈអង្គការឯករាជ្យកឹឈីន អ.ឯ.ក. បានចាប់ផ្ដើមនៅដើមៗនៅឆ្នាំ១៩៦១ បានផ្ទុះអាវុធដោយសារការប្រកាសរបស់ឧ-នូថាពុទ្ធសាសនាជាសាសនារដ្ឋ និង កងទ័ពរដ្ឋឝាន ក.រ.ឝ. បានដឹកនាំដោយប្រពន្ធសោ-ឝ្វេថែក មហាទេវី និង កូនប្រុស ចៅ-ហ្សាងយ៉ូងហ្វេ បានចាប់ផ្ដើមការបះបោរមួយនៅឆ្នាំ១៩៦៤ ជាលទ្ធផលផ្ទាល់នៃរដ្ឋប្រហារយោធា១៩៦២។

លោកនេ-វីនបានឈានជើងយ៉ាងលឿនដើម្បីកែប្រែភូមាទៅតាមការមើលឃើញរបស់លោកអំពី រដ្ឋសង្គមនិយម និង ធ្វើឱ្យប្រទេសដាច់ឆ្ងាយពីទំនាក់ទំនងជាមួយពិភពលោកខាងក្រៅ។ ប្រព័ន្ធបក្សមួយត្រូវបានបង្កើតឡើងជាមួយគណបក្សកម្មវិធីសង្គមនិយមភូមា គ.ក.ស.ភ. ដែលបានបង្កើតថ្មីរបស់លោកដោយការគ្រប់គ្រងទាំងស្រុង។ ពាណិជ្ជកម្មនិងឧស្សាហកម្មត្រូវបានធ្វើជាតូបនីយកម្មតាមរយៈគណៈនេះ ប៉ុន្តែសេដ្ឋកិច្ចមិនបានកើនឡើងទេនៅពេលដំបូង ទោះជាទាំងមូលដែលរដ្ឋាភិបាលបានដាក់ការសង្កត់ធ្ងន់លើការអភិវឌ្ឍឧស្សាហកម្ម ដោយការចំណាយកសិកម្ម។ នៅខែមេសា ១៩៧២ ឧត្តមសេនីយ៍នេ-វីនង ក្រុមប្រឹក្សាបដិវត្តន៍សហភាពដែលនៅសេសសល់បានលាចេញពីយោធា ប៉ុន្តែឥឡូវជាឧ-នេវីន លោកបានបន្តដំណើរការប្រទេសនេះតាមរយៈគ.ក.ស.ភ.។ រដ្ឋធម្មនុញ្ញថ្មីត្រូវបានប្រកាសឱ្យប្រើនៅខែមករា ១៩៧៤ ដែលជាលទ្ធផលឱ្យមានការបង្កើតនៃសភាប្រជាជន ព្យីធុ ហ្លុត្ត ដែលបានកាន់កាប់រដ្ឋអំណាចនីតិបញ្ញត្តិកំពូល នីតិប្រតិបត្តិ និង តុលាការ និង ក្រុមប្រឹក្សាប្រជាជនដែនដី។ លោកនេ-វីនបានក្លាយជាប្រធានាធិបតីនៃរដ្ឋាភិបាលថ្មី។

                                     
  • ប រទ សន សម ប រភ ន ច រ ន ក ន ងសម យប រ ណព កព យ ក តមកព អ ប រទ ប ភ ម ជ ប រជ ជនដ ប ងបង អស ន ដ នដ ភ ម រវ ងសតវត សរ ទ ព កព យ បង ក តរដ ឋម យគ អ ណ ចក រព យ ដ លម នរ ជធ ន ឈ ម
  • ន ឆ ន ប ន ត នគរជ ប រវត ត ស ស ត រ ម យន ប រហ លជ ម នអត ថ ភ ពក ន ងគ រ ណ ម យន សតវត សទ ក ម នដ ង ក រ យព ល ហ រច លន ជនជ ត មនច លទ ក ន ភ ម
  • ប រទ សម យ ន ម ឬ ភ ម ភ ស ភ ម မ န မ ដ យម នឈ ម ជ ផ ល វក រថ ស ធ រណរដ ឋន សហភ ពម យ ន ម គ ជ ប រទ សម យន ភ ម ភ គអ ស អ គ ន យ ប រទ សម យ ន ម ម នព រ ប រទល
  • ប រវត ត ស ស ត រ ព រ ព ទ ធស សន សម យដ ប ងន ក ន ងប រទ ស ភ ម ប នស សសលន ត មន ទ នរបស លង ក ហ យគម ព រអដ ឋកថ ផ ស ងៗប នព លថ ព រ ប ទអស កមហ រ ជប នទ រង បញ ជ នព រ ស ណ
  • ប រវត ត ស ស ត រ មន ស ដ ព ក រ មមន ស សដ លរស ន ត បន ដ សណ ដភ គខ ងក តន ប រទ សម យ ន ម ភ ម ន ង ន ប រទ សថ ខ ងល ចន ភ គកណ ដ ល ដ លម នច ន នច រ នជ ង
  • ប រវត ត ស ស ត រ ថ ដ ប ងដ លគ ប នដ ងច ប ផ ដ មជ ម យស ថ ន យ ប រ ណវ ទ យ ដ ស ខ ន ម យន ប នជ ង ក រក ណត ក លបរ ច ឆ ទន ប រ ណវត ថ ព ស ថ ន យ ន ម នភ ពចម រ ងចម រ ស
  • ប រវត ត ស ស ត រ ឯករ ជ យរបស ស រ ម យល ន ក ប នបញ ចប ក ន ងឆ ន ន ព លដ លវ ធ ល ក ច លក ន ងកណ ដ ប ដ របស ព ក ភ ម ត ងព ព លន មកនគរត រ វប នត រ តត រ
  • ប រវត ត ស ស ត រ ស ទ រត ត រ វប នប ផ ល ញទ ងស រ ងអស ទ ហ យ ហ យព ក ភ ម ក ប នន ព រ រ ជអ ណ ចក រអយ ធ យ ដល ន វក ដ វ ន សហ នហ ចខ ល ចផ ស ក រគ រប គ រងរបស ភ ម
  • ទ ទ សខ ងត ប ង ដ យ ម យ ព ក ស ដ មក ប រទ ស ភ ម ន ង ម យ ព ក ស ដ មក ស រ កខ មរ ដ ណ រ សន ស មៗ វ តទ របស ថ មក ល ទ កដ ខ មរ ន ង ភ ម ប ន ច ប ផ ត ម ក ន ង សតវត សទ

Users also searched:

...
...
...