Back

ⓘ ប្រាសាទព្រួញបី




                                               

អេឡិចសាន់ដឺ ដឹ ហ្គារ៉ែត

ការដណ្ដើមដីធ្វើសញ្ច័យនិង សិទ្ធអំណាចរបស់ស្ដេច អេឡិចសាន់ដឺ ដឹ គ្រែត បានកើតនៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ៣៥៦មុនគ.សនៅភិឡា មេសិដូនៀ។ កំឡុងពេលនៃការគ្រប់គ្រងរបស់ព្រះអង្គ ទ្រង់បានបង្រួបបង្រួមរដ្ធធានីក្រិក ហើយបោះបង់ចោល ខូរីនឌៀន លៀជឺ។ ព្រះអង្គបានក្លាយជាស្ដេចនៃភឺសៀ បាប៊ីឡោន ហើយនិងអេស៊ី ហើយក៏​បានប​ង្កើត​អាណានិគម មេសិដូនៀន ក្នុងប្រទេសអ៊ីរ៉ែនផងដែរ។ខណៈពេលដែលទទួលដឹងថាការ​ច្បាំងទទួលបានជ័យជំនះ​លើ​ទីក្រុង​ខាដែជនិង ទីក្រុងរ៉ូមព្រះអង្គអេឡិចសាន់ក៏បានស្លាប់ដោយសារជម្ងឺគ្រុនចាញ់នៅទី​ក្រុង បាប៊ីឡោន នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ៣២៣មុនគ.ស។

                                               

សម្ដេចចៅពញាកំហែង

សម្ដេចចៅពញាកំហែង រឺ ហែង លោកត្រូវជាបិតាក្មេក ព្រះស្ដេចកន ដែលកូនស្រីរបស់លោកជាម្នាងរបស់ព្រះស្រីជេដ្ឋាទី២ ម្នាងអង្គនេះ មានព្រះនាមថា ជាលែង។ លោកមានប្រពន្ធមានងារ និងឈ្មោះថា ជំទាវសួស ហើយមានបុត្រាម្នាក់ ជាលន់ ដែលត្រូវបានគេតាំងងារជា ស្នងធ្នឹមព្រះនគរជាលន់ ឱ្យយាមទ្វារបន្ទាយពិជ័យព្រៃនគរ។

                                               

ស្រេន្ទ្រាទី២

​យោង​ទៅ​តាម​ពង្សាវតារ​វត្ដ​កោកកាក​វិញ​ ​គេ​អាច​ដឹង​ថា​ ​មហេសី​របស់​ព្រះបាទចក្រព័ត្រទ្រង់​មានគភ៌​ ​នៅ​ពេល​ដែល​ដំបងគ្រញូង​លើកទ័ព​មក​វាយប្រហារ​ដណ្ដើម​រាជ្យ។​ ​ព្រះ​នាង​បាន​រត់​រួច​ទៅ​លាក់ខ្លួន​ពួន​អាត្មា​ ​នៅ​តាម​ភូមិស្ថាន​តំបន់​ឆ្ងាយ​ដាច់​ស្រយាល។​ ​បន្ទាប់​មក​ ​ព្រះ​នាង​ប្រសូត​បាន​បុត្រ​មួយ​ព្រះ​អង្គ។​ ​តែ គេ​មិន​បាន​ស្គាល់ឈ្មោះ​ព្រះរាជបុត្រ​អង្គ​នេះ​ទេ​ ​ធំ​ឡើង​ពេញវ័យ​កាលណា​ព្រះរាជបុត្រ​បាន​មាន​មហេសី។​ ​ព្រះ​មហេសី​ទ្រង់​គភ៌​​បាន ​១០ ​ខែ ​កាល​ក្នុង​រាជ្យ​ ​និង​សម័យ​ដែល​ស្ដេច​ពញាក្រែក​ ​ឬ​ព្រហ្មកិល​ ​ឬ​ព្រះបាទ​សិន្ធព​អមរិន្ទ​ ​កោះហៅ​ហោរា​ឲ្យមក​ទស្សន៍​ទាយ​មើល​រក​អ្នកមាន​បុណ្យ។​ ​គ្រានោះ​ព្រះរា ...

                                               

ពៅពិសី

ដោយមានឯកសារ​ពង្សាវតារ​វត្ដ​ទឹកវិល​បាន​បញ្ជាក់​ថា​ ​ព្រះ​អគ្គមហេសី​របស់​ព្រះបាទ​បក្សីចាំក្រុង​ ​គឺ​ព្រះ​នាង​ពៅពិសី​ ​ដែល​ជា​បុត្រី​របស់​ស្ដេច​ចាម​នៅ​ស្រុក​ស្ទោង​ ​ព្រះ​នាមស្រេន្ទ្រាទី២។​ ដូចដែល​យើង​បាន​ រៀបរាប់​រួច​ពី​ខាងលើ​ ​ព្រះ​ម្នាង​ទេព​ ​ដែល​ជា​ព្រះ​មាតា​របស់​បក្សីចាំក្រុង​ ត្រូវ​ស្ដេច​ព្រហ្មកិល" ​ឬ​ពញាក្រែក​ ​ឬ​សិន្ធពអមរិន្ទ​ ​បញ្ជា​ឲ្យ​យក​ទៅ​សំលាប់នៅ​កំពង់​ព្រះ​ជិន​ក្នុងស្រុក​ស្ទោង។​ ​ពង្សាវតារ​វត្ដ​ទឹកវិល​បាន​បន្ដ​ទៅ​ទៀត​ថា​ ​ព្រះបាទ​បក្សីចាំក្រុង​បាន​កសាង​ព្រះវិហារ​មួយ​យ៉ាង​ល្អ​ស្អាត​ធ្វើ​អំពី​ ថ្មភ្នំ​ ​នៅ​ត្រង់​កន្លែង​ដែល​គេ​ប្រហារជីវិត​ព្រះ​មាតា​ ​គឺ​ដើម្បី​រំឭក​ដក់​អនុស្សាវរីយ៍ ...

                                               

ចក្រីកែវ (មានជ័យ)

ឧកញ៉ាចក្រីកែវ គឺជាមន្ត្រីចតុស្ដម្ភនៃព្រះបាទបរមខត្តិយា មហាចន្ទរាជា។ កាលពីដំបូងលោកមានងារជា ហ្លួងភក្ដីនុរ័ក្ស ជាព្រះភីលៀងរបស់ទ្រង់តាំងពីនៅកម្ពុជារហូតដល់ត្រឡប់ចូលស្រុកវិញ។

                                               

សុវណ្ណសាមជាតក

ព្រះបរមសាស្តា កាល​ទ្រង់​គង់​ប្រថាប់​នៅ​ជេតពនមហាវិហារ ទ្រង់​ប្រារព្វ​ភិក្ខុ​មួយ​អង្គ ដែល​ជា​អ្នក​ចិញ្ចឹម​មាតា​បិតា ត្រាស់​នូវ​ព្រះ​ធម៌​ទេសនា​នេះ​ថា កោ នុ មំ ឧសុនា វិជ្ឈិ ដូច្នេះ​ជា​ដើម។ ដូច​បាន​ស្តាប់​មក ក្នុង​ក្រុង​សាវត្ថី មាន​កុលបុត្រ​ម្នាក់ ជា​បុត្រ​តែ​មួយ​ក្នុង​ត្រកូល​សេដ្ឋី ដែល​មាន​សម្បត្តិ​ ១៨​កោដិ។ កុលបុត្រ​នោះ​ជា​ទី​ស្រឡាញ់ ជា​ទី​ចម្រើន​ចិត្ត​នៃ​មាតា​បិតា​ដ៏​ក្រៃលែង។ ថ្ងៃ​មួយ​កុលបុត្រ​នោះ​ឯង កំពុង​នៅ​លើ​ប្រាសាទ បាន​បើក​សីហ​បញ្ជរ សម្លឹង​មើល​មក​ថ្នល់​ធំ ឃើញ​ពួក​មហាជន​កាន់​ផ្កា​កម្រង និង​គ្រឿង​ក្រអូប​ជា​ដើម ទៅ​កាន់​ព្រះ​ជេតពន​មហាវិហារ ដើម្បី​នឹង​ជួប​ជុំ​គ្នា​ស្តាប់​នូវ​ព្រះធម៌​ទេសនា ទើ ...

                                               

វាំងជុំ

សម្ដេច​ស្រីជេដ្ឋា ព្រះ​អង្គ​គ្រង​ពិជ័យ​ព្រៃនគរ លុះដល់​ខែ​មិគសិរ បុស្ស ហើយ​ទ្រង់​គិត​ថា ទ្រង់​នឹង​ធ្វើ​សង្គ្រាម​យកជ័យ​ជំនះ​លើ​សម្ដេចចៅពញា​ចន្ទរាជា​ក្នុង​គ្រានេះឲ្យ​ខាង​តែ​បាន ទើប​ទ្រង់​ត្រាស់​បង្គាប់​ចៅហ៊្វា​កៅ សម្ដេចចៅពញា​ហែង ចៅពញា​ស្នង​ធ្នឹម​ព្រះ​នគរ ចៅពញា​វៀង ចៅពញា​វាំង ចៅពញា​ស្រាល និង​ចៅពញា​លំពាំង​ជា​សេនាបតី​ឲ្យ​កេណ្ឌ​រេហ៍ពល​បាន ​១៥០០០​ នាក់​មក​សម​ហាត់​ឲ្យ​ស្ទាត់ ហើយនឹង​យក​ទៅ​វាយ​បន្ទាយ​ក្ដុល​វិញ។ បើ​មាន​ជ័យ​ជំនះ​ហើយ ទ្រង់​នឹង​លើក​រហូត​ដល់​បន្ទាយ​មានជ័យ ពោធិ៍សាត់ សំរេចផែនដី​ក្នុង​ឆ្នាំ​នេះ​ឲ្យ​បាន។ សេនាបតី​ទាំង​ប្រាំមួយ​នាក់ ក៏​ថ្វាយបង្គំ​លា​ចេញ​ទៅ​ចាត់​សំបុត្រ​ឲ្យ​កេណ្ឌ​មក​គ្រប់គ្រាន់​ ...

                                               

យមរាជព្រំ

លុះការ​បុណ្យ​ទ្វារទសមាស​ហើយ សម្ដេចចៅពញា​ចន្ទរាជា ព្រះ​អង្គ​ត្រាស់​បង្គាប់​ឧកញ៉ា​ចក្រី​កែវ ឧកញ៉ា​វង្សាអគ្គរាជ​កែ និង​ឧកញ៉ា​ក្រឡាហោម​គាំ​ឃុំ​ពល​រេហ៍ ​៣០០០០​ នាក់​លើក​ទៅ​ចោម​បន្ទាយ​ខែត្រ​ភ្នំពេញ។ ឧកញ៉ា​ទាំង​ ៣ ​នាក់​ក៏​ថ្វាយបង្គំ​លា​ចេញ​ទៅ​ចាត់ចែង​កងទ័ព ព្រមទាំង​គ្រឿងសាស្ដ្រាវុធ​ស្រេច​ហើយ​ក៏​លើក​ចេញ​ទៅ​ចោម​វាយ​បន្ទាយ​នោះ​តាម​ត្រាស់​បង្គាប់។ ខណៈ​នោះ​មេទ័ព​ខាង​ស្ដេច​កន គឺ​ចៅហ៊្វាកៅ ចៅពញា​លំពាំង ចៅពញា​ស្រាល ចៅពញា​តេជោ ចៅហ្វាយស្រុក​សំរោងទង ចៅពញា​រាជា​មេត្រី ចៅហ្វាយស្រុក​ភ្នំពេញជា​មេទ័ព​ម្ចាស់ផែនដី​ត្រើយ​ខាងកើត​ចេញ​ច្បាំង​នឹង​មេទ័ព​នៃ​អម្ចាស់​ត្រើយ​ខាងលិចជួន​ឈ្នះជួន​ចាញ់​ម្ដងម្នាក់​ជា​ច្រើន​ដង។ លុ ...

                                               

សម្ដេចចៅពញាកែវ

និយាយ​អំពី​សម្ដេច​ស្រីជេដ្ឋា ព្រះ​អង្គ​គ្រង​ពិជ័យ​ព្រៃនគរ​នោះ​វិញ លុះដល់​ខែ​មិគសិរ បុស្ស ហើយ​ទ្រង់​គិត​ថា ទ្រង់​នឹង​ធ្វើ​សង្គ្រាម​យកជ័យ​ជំនះ​លើ​សម្ដេចចៅពញា​ចន្ទរាជា​ក្នុង​គ្រានេះឲ្យ​ខាង​តែ​បាន ទើប​ទ្រង់​ត្រាស់​បង្គាប់​ចៅហ៊្វា​កៅ សម្ដេចចៅពញា​ហែង ចៅពញា​ស្នង​ធ្នឹម​ព្រះ​នគរ ចៅពញា​វៀង ចៅពញា​វាំង ចៅពញា​ស្រាល និង​ចៅពញា​លំពាំង​ជា​សេនាបតី​ឲ្យ​កេណ្ឌ​រេហ៍ពល​បាន ​១៥០០០​ នាក់​មក​សម​ហាត់​ឲ្យ​ស្ទាត់ ហើយនឹង​យក​ទៅ​វាយ​បន្ទាយ​ក្ដុល​វិញ។ បើ​មាន​ជ័យ​ជំនះ​ហើយ ទ្រង់​នឹង​លើក​រហូត​ដល់​បន្ទាយ​មានជ័យ ពោធិ៍សាត់ សំរេចផែនដី​ក្នុង​ឆ្នាំ​នេះ​ឲ្យ​បាន។ សេនាបតី​ទាំង​ប្រាំមួយ​នាក់ ក៏​ថ្វាយបង្គំ​លា​ចេញ​ទៅ​ចាត់​សំបុត្រ​ឲ្យ​កេ ...

                                               

សួគ៌ាលោកសុខ

ឧកញ៉ាសួគ៌ាលោកសុខ លោកជាបុត្រទី៤ នៃចៅពញាពេជ្រ ដែលជាចៅហ្វាយស្រុកខែត្រពោធិ៍សាត់ក្នុងរាជ្យព្រះបាទចន្ទរាជាជាអម្ចាស់។ គ្រាដំបូងនៃជីវិតគេមិនបានដឹងទេ តែក្នុងពេលពេញវ័យ លោកបានចូលបំរើព្រះចន្ទរាជាជាមួយឪពុកក្នុងគ្រាដែលទ្រង់បានវិលត្រឡប់មកពីស្រុកសៀមរួចច្បាំងគ្នាជាបន្តបន្ទាប់ជាមួយឃុនហ្លួងព្រះស្ដេចកន។ កាលណោះ ព្រះបាទចន្ទរាជាមានរាជធានីនៅបន្ទាយមានជ័យ នៅតំបន់បាកាន ខែត្រពោធិ៍សាត់ សព្វថ្ងៃនេះ។ មុនដំបូងនៃការបំរើកងទ័ព លោកទទួលងារជា ចៅពញារាជតេជៈ ក្រោយពីបានសំលាប់ចៅហ្វាយស្រុកខែត្រពោធិ៍សាត់របស់ព្រះស្ដេចកនរួច ក្រោយចំបាំងបន្តបន្ទាប់លោកក៏ឡើងជាចៅពញាសង្គ្រាម រឺ យោធាសង្គ្រាម ក្រោយមកជាសេនាសង្គ្រាម រឺ មហាសេនាសង្គ្រាម រឺ សេនាធិប ...

                                               

យោធានរិន្ទទេព

សម្ដេចចៅពញាយោធានរិន្ទទេព រឺ កែវ លោកជាមន្ត្រីធំក្នុងជួរខ្ញុំរាជការរបស់ព្រះបាទចន្ទរាជាក្នុងកំឡុងសតវត្សទី១៦ កាន់តំណែងពីឆ្នាំគ.ស. ១៥១៦-ប្រ.១៥៦៧។ លោកមានសក្ដិជាសម្ដេចចៅពញា ដែលជាសក្ដិធំជាងគេក្នុងសម័យកាលនោះ។ ក្នុងពង្សាវតារគេបានចារថា លោកមានបងប្អូន ៤ នាក់ត្រូវជាសេនាឯកទាំងបួននៃព្រះបាទចន្ទរាជា ហើយបងប្អូនទាំងបួនមានលោកឪពុក គឺចៅពញាសួគ៌ាលោកពេជ្រ ដែលក្នុងរឿងនិទានហៅគាត់ថា អ្នកតាឃ្លាំងមឿង វីរបុរសល្បីក្នុងប្រវត្តិសាស្ត្រខ្មែរបូជាជីវិតទៅកេណ្ឌទ័ពបិសាចមកកំចាត់សត្រូវថ្វាយព្រះចន្ទរាជា។ កាលគ្រាដំបូងលើកមានយសសក្ដិជា ឧកញ៉ាវិបុលរាជ សក្ដិពី ៩-១០ ហ៊ូពាន់ ក្រោយមកត្រូវតែងតាំងជាស្ដេចត្រាញ់ពោធិ៍សាត់ជំនួសឪពុក ដោយព្រះចន្ទរាជាគ ...

ប្រាសាទព្រួញបី
                                     

ⓘ ប្រាសាទព្រួញបី

ប្រាសាទប្រាង្គបី ឬ ព្រួញបី អង់គ្លេស ៖ Phra Prang Sam Yod; សៀម ៖ พระปรางค์สามยอดជាប្រាសាទខ្មែរបុរាណដែលស្ថិតនៅលើទឹកដីថៃ ស្ថិតក្នុងខេត្តលវបុរី ដែលមានរចនាបថបាយ័ន។

                                     

1. ទីតាំង

ស្ថិត​ចម្ងាយ​ពី​ទីក្រុង​បាងកក​ប្រមាណ ១៥៤ គីឡូម៉ែត្រ តែប៉ុណ្ណោះ ប្រាសាទ​ប្រាង្គ​មាន​កំពូល​បី​ដ៏​ធំ ដែល​ភាសា​ថៃ​ហៅថា សាម​យ​ត​មាន​ន័យ​ថា ប្រាង្គ​បី ឬ​ព្រួញ​បី ត្រូវបាន​កសាងឡើង​ក្នុង​រជ្ជកាល​ព្រះបាទ​សូរ្យ​វរ្ម័នទី​១។ ប្រាសាទ​នេះ​ស្ថិត​ក្នុង​ទីក្រុង​លពបុរី​បច្ចុប្បន្ន ដែល​ជា​ទីក្រុង​មួយ​ធំ​របស់​ខ្មែរ​នា​ សម័យមហានគរ ដើម្បី​ឧទ្ទិស​ចំពោះ​ព្រហ្មញ្ញសាសនា។ ទីក្រុង​ល្វ ឬ​លពបុរី​នេះ គឺជា​ឈ្មោះ​ខ្មែរ​សុទ្ធសាធ ដែល​ត្រូវបាន​កត់ត្រា​ក្នុង​ផ្ទាំង​សិលាចារឹក​នៃ​ប្រាសាទព្រះខ័ន នៅ​ខេត្ត​សៀមរាប​អង្គរ។​

                                     

2. លក្ខណៈ

​​ប្រាសាទ​ព្រួញ​បី ដែល​ងាយស្រួល​ក្នុងការ​សម្គាល់ គឺ​ប្រាសាទ​មាន​កំពូល​បី ឬ​ប្រាង្គ​បី​ត្រូវ​បាន​កសាងឡើង​ដោយ​ថ្មបាយក្រៀម​បូក​ពី​ក្រៅ​ដោយ​បាយ​អ។ ស្ថាបត្យកម្ម​ខ្មែរ​នា​សម័យ​អង្គរ​ដ៏​ល្អ​គ្មាន​ពីរ​នេះ ជា​ការបង្ហាញ​ពី​បច្ចេកទេស​ដ៏​ប៉ិនប្រសព្វ​របស់​ខ្មែរ នា​រាជ្យព្រះបាទ​សូរ្យវរ្ម័នទី១ ដែល​បាន​ស្ថាបនា​បូជនីយដ្ឋាន​នេះ​បញ្ចប់​ជា​ស្ថាពរ។​ ​ ​ ការប្រើ​ថ្មបាយក្រៀម ដើម្បី​សាងសង់​ប្រាង្គ​ប្រាសាទ​បែបនេះ បាន​ចាប់​ពន្លក​តាំងពី​សម័យ​នគរ​ភ្នំ និង​ចេនឡា គឺ​ជា​ប្រពៃណី​ខ្មែរ​សុទ្ធសាធ។ ថ្វី​ត្បិត​តែ​ផ្នែក​សំខាន់ៗ​ជាច្រើន នៃ​ប្រាសាទ​កំពូល​បី ឬ​ព្រួញ​បី​ត្រូវ​បាន​ជន​ទុច្ចរិត​បំផ្លាញ​ចោល​ទៅ​ហើយ​ក៏​ដោយ ក៏ប៉ុន្ដែ​ក្បាច់ក្បូរ និង​ចម្លាក់​ដែល​នៅ​សេសសល់​បានបង្ហាញ​នូវ​សម្រស់​ទឹក​ដម ជា​លក្ខណៈ​ស្ថាបត្យកម្ម​ខ្មែរ​នា​សម័យអង្គរ។​

                                     

3. ប្រវត្តិ

​ប្រាសាទ​ព្រួញ​បី ត្រូវបាន​កសាងឡើង​តាំងពី​សម័យ​មុន​គេ​បង្អស់ ដោយ​ព្រះបាទ​សូរ្យវរ្ម័នទី​១ នៅ​ឆ្នាំ​១០០២ ទៅ ១០៥០។ ប៉ុន្ដែ​នៅ​សម័យ​ព្រះបាទ​សូរ្យ​វរ្ម័នទី​២ ទើប​បញ្ចប់​ការស្ថាបនា​ជា​ស្ថាពរ​នៅ​ឆ្នាំ​១១១៣ ដល់ ១១៥០។ លុះដល់​ចុង​សតវត្សរ៍​ទី​១២ ប្រាសាទ​នេះ​ត្រូវបាន​ជួសជុល​សាជាថ្មី​ឡើងវិញ ដោយ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ដែល​កាន់​ព្រះពុទ្ធសាសនា គឺ​មុន​ទីក្រុង​ល្វនេះ​ធ្លាក់​ចូល​ក្នុង​កណ្ដាប់ដៃ​រ​បស់​ថៃ ដូច្នេះ​ហើយ​ពុទ្ធបដិមា​ទាំងនេះ ស្ថិត​ក្នុង​រចនាបថ​បាយ័ន។ ប្រាសាទបុរាណ​ព្រួញ​បី នៅ​ទីក្រុង​ល្វនេះ​មាន​ទម្រង់​ធំ បន្ទាប់​ពី​ប្រាសាទ​ពិ​មា​យ និង​ប្រាសាទ​មឿង​តាំ ​ប្រាសាទក្រោម ក្នុង​ខេត្ត​បុរីរម្យ​នាពេល​បច្ចុប្បន្ន។​

តែ​ទោះបីយ៉ាងណា​ក៏ដោយ សារៈសំខាន់​នៃ​ចម្លាក់​បុរាណ​របស់​ប្រាសាទ​ព្រួញ​បី គឺ​បាន​កែប្រែ​ទស្សនៈ​មួយចំនួន​ដែល​យល់​ថា តំបន់​នេះ​ដើមឡើយ​ជា​ទឹកដី​របស់​មន ដែល​ព្រះបាទ​សូរ្យវរ្ម័នទី២ ដណ្ដើម​បាន​នោះ។ តាមពិត​ទៅ​ទឹកដី​នៃ​ខេត្ត​លពបុរី​នេះ គឺជា​ទឹកដី​ដែល​ខ្មែរ​យើង​បាន​កាន់កាប់​ត្រួតត្រា​មុន​សតវត្ស​ទី​១២ ម្ល៉េះ ដូច​វត្តមាន​របស់​វត្ថុ​បុរាណ​ជា​សក្ខីកម្ម​ស្រាប់៕​ ​ម​.​ត្រា​ណេ​



                                     

4. ឯកសារសៀមកាឡៃប្រវត្តិសាស្ត្រ

ប្រហែលសតវត្សទី១០ ទីក្រុងរដ្ឋទ្វារវត្តីទាំងនេះត្រូវបានបង្រួបបង្រួមជាមណ្ឌលពីរ លវោ សម័យទំនើបលពបុរី និងសុវណ្ណភូមិ សុវ៌ណបុរីសម័យទំនើប។ តាមរយៈរឿងនិទាននៅក្នុងពង្សាវតារភាគខាងជើង នៅឆ្នាំ៩០៣ ស្ដេចមួយអង្គនៃតម្ព្រលិង្គ បានលុកលុយនិងដណ្ដើមយកលវោ ហើយបានតែងតាំងព្រះអង្គម្ចាស់ម៉ាឡេមួយអង្គឱ្យឡើងសោយរាជ្យនៅល្វោ។ ព្រះអង្គម្ចាស់ម៉ាឡេអង្គនេះបានរៀបអភិសេកជាមួយព្រះនាងខ្មែរដែលបានភៀសព្រះកាយពីការសំលាប់រង្គាលរាជវង្សនៅមហានគរ។ បុត្រានៃគូស្វាមីទាំងពីរបានដណ្ដើមយកបានរាជបល្លង្កខ្មែរ ហើយបានក្លាយជាព្រះបាទសូយ៌្យវម៌្មទី១ ដូចនោះនាំឱ្យល្វោស្ថិតនៅក្រោមការត្រួតត្រារបស់ខ្មែរឆ្លងតាមសហបុគ្គល។ សូយ៌្យវម៌្មទី១ក៏បានពង្រីកទឹកដីទៅដល់ខ្ពង់រាបគោរាជ ក្រោយមកបានហៅថា ឦសាន ដោយបានសាងសង់ប្រាសាទជាច្រើន។

សូយ៌្យវម៌្ម យ៉ាងណាមិញ ព្រះអង្គគ្មានរជ្ជទាយាទជាឱរសឡើយ ហើយលវោក៏បានទទួលឯករាជ្យឡើងវិញ។ ព្រះបាទអនិរុទ្ធនៃបាកានបានលុកលុយលវោនៅឆ្នាំ១០៥៨ និង បានយកព្រះនាងលវោមួយអង្គជាព្រះមហេសីរបស់ទ្រង់។ អំណាចនៃនគរលវោបានឡើងដល់កំពូលក្នុងរាជ្យនៃព្រះនរាយណ៍ ១០៧២-១០៧៦។ លវោបានប្រឈមមុខនឹងការឈ្លានពានរបស់ភូមា ក្រោមរាជ្យក្យានហ៊្សីត្ថា ដែលមាតារបស់ទ្រង់គឺជាព្រះនាងនៃលវោ នៅឆ្នាំ១០៨០ ប៉ុន្តែព្រះអង្គប្រហែលត្រូវគេវាយច្រានឱ្យដកទ័ពថយក្រោយវិញ។ បន្ទាប់ពីការសោយទិវង្គតនៃព្រះនរាយណ៍ យ៉ាងណាមិញ លវោបែរធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាមរដ្ឋប្បវេណីបង្ហូរឈាមគ្នាឯង ហើយខ្មែរស្ថិតក្រោមរជ្ជកាលនៃព្រះបាទសូយ៌្យវម៌្មទី២ បានឆក់យកឱកាសដ៏ល្អនេះដោយបើកការលុកលុយលវោបានសំរេច រួចហើយក៏តែងតែព្រះរាជបុត្ររបស់ទ្រង់ជាស្ដេចនៃលវោ។

ម្ដងហើយម្ដងទៀត ផ្ទុយទៅវិញដោយមិនអាចបញ្ឈប់ការត្រួតត្រារបស់ខ្មែរបាន នៅទីបញ្ចប់ខ្មែរក៏បានធ្វើ "ខ្មែរូបនីយកម្ម" នគរលវោ។ លវោត្រូវបានប្រែទំរង់ពីទីក្រុងទ្វារវត្តីមនខាងថេរវាទទៅជាទីក្រុងខ្មែរបែបព្រហ្មញ្ញសាសនាទៅវិញ។ លវោបានក្លាយជាឃ្លាំងនៃវប្បធម៌ខ្មែរនិងមហាអំណាចនៃតំបន់អាងទន្លេចៅព្រះញា។ ចំលាក់លៀនរាក់នៅអង្គរវត្តបានបង្ហាញពីកងទ័ពលវោជាកងទ័ពរបស់នគរចំណុះនៃមហានគរខ្មែរ។ ប៉ុន្តែ ការចាប់អារម្មណ៍មួយគួរឱ្យយើងកត់សំគាល់នោះគឺថាកងទ័ពតៃត្រូវគេឃើញថាជាចំណែកមួយនៃកងទ័ពលវោ មួយសតវត្សមុនពេលពួកសៀមបង្កើតនគរសុខោទ័យ។

                                     

5. មើលផងដែរ

  • រាយព្រះនាមព្រះមហេសីនៃព្រះមហាក្សត្រនៃខ្មែរ
  • នាគ
  • របាំ​ព្រះ​រាជ​ទ្រព្យ​
  • ព្រះថោង
  • របាំព្រះរាជទ្រព្យ
  • នាគក្បាលប្រាំបួន
  • រាយព្រះនាមព្រះមហេសីនៃព្រះមហាក្សត្រនៃថៃ
  • កម្ពុជនាគរាជ
  • រាយព្រះនាមម្ចាស់ក្សត្រីនៃអធិរាជចិន
  • នាង​មណ្ឌោលគីរី
  • នាងអគ្គីនាគ
  • វត្តព្រះកែវមរកត
  • រាយព្រះនាមទេវតានំនៃសាសនាព្រាហ្មណ៍ ឬ ហិណ្ឌូ
  • ព្រះម៉ែម៉ាណាសា ម៉ូណាសា
  • រឿងរាមកេរ្តិ៍
  • ក្រុងរាពណ៍
  • ប្រាសាទខ្មែរនៅលើទឹកដីថៃ
  • ព្រះនាងហ្គ៉ាយ៉ាទ្រី
  • ព្រះបាទវិរូបក្ខ
  • រាយព្រះនាមព្រះមហេសីព្រះមហាក្សត្រនៃឥណ្ឌាបុរាណ
  • ព្រហ្មញ្ញ សាសនា
  • ហិណ្ឌូសាសនា
  • រាយព្រះនាមព្រះមហេសីនៃព្រះមហាក្សត្រនៃមីយ៉ាន់ម៉ា
  • ភុជង្គនាគ
  • នាគខ្មែរ និង នាគសាសនា
  • ប្រាសាទខ្មែរដែលបាត់បង់នៅប្រទេសថៃ
  • ព្រះម៉ែនីវ៉ាន់
  • តួអង្គនៅក្នុងរឿងរាមកេរ្តិ៍ខ្មែរ
  • រាយព្រះនាមទេវតាចិន
  • រាមកេរ្តិ៍