Back

ⓘ ការត្រួតត្រារបស់ជប៉ុននៅកម្ពុជា




ការត្រួតត្រារបស់ជប៉ុននៅកម្ពុជា
                                     

ⓘ ការត្រួតត្រារបស់ជប៉ុននៅកម្ពុជា

ការត្រួតត្រារបស់ជប៉ុននៅកម្ពុជា គឺជាសម័យកាលនៃប្រវត្តិសាស្ត្រកម្ពុជា​កំឡុងសង្គ្រាមលោកលើកទី២​នៅពេលនោះចក្រពត្តិជប៉ុនបានបង្កើតរដ្ឋអំណាចរបស់ខ្លួនមកលើប្រទេសកម្ពុជា។

ការត្រួតត្រារបស់ជប៉ុននៅកម្ពុជាបានផ្ដើមនៅចន្លោះឆ្នាំ ១៩៤១ និង ១៩៤៥ ហើយជាទូទៅប្រជាជនខ្មែរបានរត់គេចចេញពីអំពើព្រៃផ្សៃ​ដែលបានធ្វើទារុណលើប្រជាពលរដ្ឋដូចដែលពួកអ្នកកាន់កាប់ជាតិជប៉ុនធ្លាប់ធ្វើ​នៅប្រទេសផ្សេងៗនៅអាស៊ីអាគ្នេយ៍ដូចគ្នា។ ទោះបីជាពេលដំបូងអនុញ្ញាតអោយរដ្ឋាភិបាលអាណានិគមឥណ្ឌូចិនបារាំងវិចឈីនៅមានភារកិច្ចខ្លះ យ៉ាងណាក្ដី ក៏នៅឆ្នាំ ១៩៤៥ រដ្ឋអំណាចជប៉ុននៅកម្ពុជា បានបង្កើតរដ្ឋអាយ៉ងនិយមតូក្យូនៅទីបំផុតដដែលជាដដែល។

                                     

1. សាវតារប្រវត្តិសាស្ត្រ

សង្គ្រាមបារាំង-សៀមឆ្នាំ ១៩៤០-១៩៤១ បានបន្សល់ទុកនូវរដ្ឋអំណាចអាណានិគមសហភាពឥណ្ឌូចិន​នៅក្នុងទីតាំងមួយប្រកបដោយភាពទន់ខ្សោយ។ រដ្ឋាភិបាលវិចឈីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ​ជាមួយជប៉ុនដើម្បអនុញ្ញាតអោយយោធាជប៉ុនឆ្លងកាត់តាមសហភាពឥណ្ឌូចិន និងដាក់ពង្រាយកងទ័ពជាច្រើននៅវៀតណាមខាងជើង រហូតដល់កំណត់នៃទ័ព ២៥ ០០០ នាក់។

ក្នុងគ្រានោះដែរ រដ្ឋាភិបាលថៃ បានពង្រឹងខ្លួនអាស្រ័យតាមសន្ធិសញ្ញាមិត្តភាពរបស់ខ្លួនជាមួយជប៉ុន ដោយឆ្លៀតឱកាសបានលើមុខនាទីរបស់ខ្លួន ថៃក៏បានលុកលុយខែត្រភាគខាងលិចរបស់កម្ពុជា។ បន្តបន្ទាប់ពីការលុកលុយនេះ តូក្យូបានទទួលស្វាគមន៍ហត្ថលេខាលើសន្ធិសញ្ញាមួយនៅខែ មីនា ឆ្នាំ ១៩៤១ ដែលបានបង្ខំអោយពួកបារាំងបោះបង់ ខែត្របាត់ដំបង សៀមរាប ដូចគ្នានេះដែរ ក៏បានបង្រួញដីរវាងខ្សែស្របទី១៥ និងភ្នំដងរែក នៅឯខែត្រស្ទឹងត្រែងផងដែរ។

បន្ទាប់ពីរដ្ឋថៃក្រោមមគ្គុទេសនិយមជប៉ុននៃលោកសេនាប្រមុខ ចមពល ប្លែកវិបុលសង្គ្រាម បានកាន់កាប់ទឹកដីទាំងនោះ កម្ពុជាក៏បានបាត់បង់ប្រជាពលរដ្ឋស្ទើរតែកន្លះលាននាក់ និងមួយភាគបីនៃអតីតផ្ទៃដីរបស់ប្រទេសខ្លួន។

                                     

2. ការត្រួតត្រារបស់ជប៉ុន

នៅខែ សីហា​ ឆ្នាំ​ ១៩៤១ កងទ័ពជប៉ុនបានចូលមករដ្ឋដែនអាណាព្យាបាលបារាំងនៅកម្ពុជា ហើយបានបង្កើតយោធភូមិដែលមានចំនួនកងទ័ព ៨ ០០០ នាក់។ ទោះបីជាមានវត្តមានកងទ័ពរបស់ខ្លួនក៏ដោយ ក៏រដ្ឋអំណាចជប៉ុនបានអនុញ្ញាតអោយពួកមន្ត្រីអាណានិគមបារាំងវិចឈី​បន្សល់ទុកទីតាំងរដ្ឋបាលរបស់ខ្លួនអោយនៅមានដដែល។

នៅថ្ងៃទី ២០ កក្កដា ឆ្នាំ ១៩៤២ មានបាតុកម្មប្រឆាំងបារាំងដ៏ធំមួយនៅភ្នំពេញ បន្ទាប់ពីព្រះសង្ឃលេចធ្លោមួយអង្គ ព្រះអាចារ្យហែម-ចៀវត្រូវបានចាប់ខ្លួនដោយសារការធ្វើធម្មទេសនាបំបះបំបោរ​ប្រឆាំងនឹងពួកកងជីវពលអាណានិគមដោយត្រង់ៗ។ រដ្ឋអំណាចបារាំងបានចាប់ខ្លួនមេបាតុកម្ម លោកប៉ាច-ឈឿន និងបាននិរទេសលោកទៅកាន់កោះកុងសឺន កោះត្រឡាច កោះឃុំឃាំងមនុស្សរបស់បារាំង។ លោកប៉ាច-ឈឿនគឺជាបញ្ញវន្តខ្មែរគួរអោយគោរពម្នាក់ លោកបានចូលរួមជាមួយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ Institut Bouddhique និងជាស្ថាបនិកនៃសារព័ត៌មាន នគរវត្ត កាសែតនយោបាយបើកចំហដំបូងគេជាភាសាខ្មែរនៅឆ្នាំ ១៩៣៦ រួមជាមួយលោកស៊ីម-វ៉ា។ អ្នកផ្សេងម្នាក់ទៀតក្នុងចំណោមអ្នកទាំងនោះដែលនៅពីក្រោយ នគរវត្ត គឺលោកសឺន-ង៉ុកថាញ់ ជាតុលាការីដែលបានរៀនសូត្រនៅប៉ារីស ត្រូវបានគេចោទប្រកាន់ចំពោះហេតុការណ៍បាតុកម្ម ក្នុងនោះរដ្ឋអំណាចបារាំងបានសង្ស័យ​ដែលលោកត្រូវបានរួចខ្លួនដោយសារការជួយរបស់ជប៉ុន។

                                     

2.1. ការត្រួតត្រារបស់ជប៉ុន រដ្ឋអាយ៉ងនិយមតូក្យូ

នៅឆ្នាំ ១៩៤៥ ជប៉ុនបានធ្វើ ពលប្រហារ ដែលបានធ្វើអោយការគ្រប់គ្រងរបស់បារាំងលែង​មានលើឥណ្ឌូចិនជាបណ្ដោះអាសន្ន។ ឥណ្ឌូចិនទាំងស្រុងបានប្រែក្លាយជារបស់ជប៉ុនដោយសារការផ្ដួលរំលំរដ្ឋបាលអាណានិគមបារាំង និងការដកហូតអាវុធពីកងទ័ពបារាំង។ បំណងរបស់ពួកគេគឺជួយជ្រោងទង់​ប្រជាជនក្នុងស្រុកឡើងវិញដែលជាកិច្ចប្រឹងប្រែងនៃសង្គ្រាមរបស់តូក្យូ​ដោយការជំរុញឱ្យមេដឹកនាំក្នុងស្រុកប្រកាសឯករាជ្យ។

នៅថ្ងៃ ៩ មីនា ឆ្នាំ ១៩៤៥ ព្រះមហាក្សត្រវ័យក្មេង ព្រះបាទនរោត្តម-សីហនុ បានប្រកាសព្រះរាជាណាចក្រកម្ពុជាឯករាជ្យ បន្តបន្ទាប់ពីសំនើជាផ្លូវការដោយពួកជប៉ុន។ ក្នុងរយៈពេលដ៏ខ្លី បន្ទាប់មកទៀតរដ្ឋាភិបាលជប៉ុនបានអនុម័តឱ្យឯករាជ្យកម្ពុជាមានត្រឹមតែឈ្មោះប៉ុណ្ណោះ ហើយក៏បានបង្កើតស្ថានកុងស៊ុលនៅភ្នំពេញ។ ថ្ងៃ ១៣ មីនា ព្រះបាទសីហនុបានផ្លាស់ប្ដូរឈ្មោះផ្លូវការនៃប្រទេសជាភាសាបារាំងពី Cambodge ទៅ កម្ពុជា ។ រដ្ឋាភិបាលថ្មីបានលុបបំបាត់ចោលឡាតាំងយានកម្មនៃភាសាខ្មែរដែលរដ្ឋបាលអាណានិគមបារាំង​បានកំពុងចាប់ផ្ដើមបង្ខំ ហើយបានជំនួសមកវិញដោយអក្សរខ្មែរជាផ្លូវការ។ វិធានការនេះបាននាំយកមកដោយរដ្ឋអំណាចរដ្ឋាភិបាល​ដែលមានជីវិតខ្លីប្រហែលជាមានប្រជាប្រិយភាព និងបន្តតៗមកទៀត ចាប់ពីពេលនោះមកគ្មានរដ្ឋាភិបាលមួយណានៅកម្ពុជា​ព្យាយាមធ្វើឡាតាំងយានកម្មភាសាខ្មែរម្ដងទៀតទេ។

លោកសឺន-ង៉ុកថាញ់បានវិលត្រឡប់មកកម្ពុជាវិញ។ លោកដំបូងឡើយត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេស ហើយនឹងបានក្លាយជានាយករដ្ឋមន្ត្រី ពីរខែបន្ទាប់មកទៀត។ រដ្ឋអាយ៉ងកម្ពុជាជប៉ុនបានបន្តពីខែ មីនា ដល់ តុលា ឆ្នាំ ១៩៤៥។

ការកាន់កាប់របស់ជប៉ុននៅកម្ពុជាបានបញ្ចប់​ជាមួយនិងការចុះចាញ់ជាផ្លូវការរបស់ជប៉ុននៅខែ សីហា ឆ្នាំ ១៩៤៥។ បន្ទាប់ពីក្រុមកងទ័ពសម្ព័ន្ធមិត្តបានចូលមកកាន់កម្ពុជា កម្លាំងទ័ពរបស់ជប៉ុនដែលមានវត្តមាន​នៅក្នុងប្រទេសនេះត្រូវបានគេដកហូតអាវុធ និងធ្វើបិតុភូមិនិវត្តន៍។ ពួកបារាំងអាចដាក់រដ្ឋបាលអាណានិគមនៅភ្នំពេញឡើងវិញនៅខែ តុលា ឆ្នាំដដែល។ បន្ទាប់ពីការចាប់លោកសឺន-ង៉ុកថាញ់ដោយសារការចូលដៃចូលជើងគ្នាជាមួយពួកជប៉ុន រដ្ឋអំណាចអាណានិគមបារាំងបាននិរទេសលោកទៅកាន់បារាំង ដែលជាកន្លែងដែលលោករស់នៅដោយការឃុំខ្លួនក្នុងផ្ទះ។ ពួកអ្នកគាំទ្រលោកខ្លះបានលួចលាក់ខ្លួន និងបានរត់គេចខ្លួនទៅកាន់កម្ពុជាភាគពាយព្យដែលគ្រប់គ្រងដោយថៃ ដែលពួកគេជាចុងក្រោយបានចូលរួមកម្លាំង​នៅក្នុងក្រុមទាមទារឯករាជ្យដំបូងគេមួយ គឺខ្មែរឥស្សរៈ។ ចលនាជាតិនិយមដែលមាននិន្នាការនយោបាយផ្សេងៗប្រឆាំង​នឹងបារាំងត្រូវបានរៀបចំឡើងដោយការគាំទ្ររបស់ថៃ ក៏ប៉ុន្តែក្រោយមកទៀតក៏បានបែកបាក់គ្នាជាបក្សជាពួកជាច្រើនដោយអន្លើៗ។



                                     
  • documents of the បណ ណ ល យស ក ស ប រទ សសម ជ. កម ព ជ ស ង ង កថ ញ ពង ស វល វ ជ ជ ខ ម រ កម ព ជ សម យឧដ ង គ ក រត រ តត រ របស ជប ន ន កម ព ជ សង គមរ ស ត រន យម
  • របស ឥណ ឌ ច ន ក ន ងអត តសហភ ពអ ណ ន គមប រ ង ដ លប នច ករ ល កបទព ស ធន វប បធម ប រ ងជ ទ ទ ថ ង ម ន ក ឡ ង ក រត រ តត រ របស ជប ន ន កម ព ជ យ វក សត រនរ ត តម - ស ហន
  • របស រដ ឋ ភ ប លវ ចឈ ហ យក រ យបន ត ចមកក ស ថ តន ក រ ម ក រត រ តត រ របស ចក រភព ជប ន រហ តដល ខ ម ន ឆ ន ក រ យព ជប ន ប នទទ លច ច ញ
  • ដ លប នគ រប គ រងប កខ ល ន ប រទ ស ប នវ យយកទ កដ ខ ល ដ លម ន ន ក រ ម ក រត រ តត រ របស ខ ល ន ក របដ ស ធដកទ ពថយព កម ព ជ របស វ តណ មប នន ឱ យម នក រដ ក ទណ ឌកម មស ដ ឋក ច ច ដ យស
  • ព ល ន ដ យ ជប ន ម ន ជ គជ យ ន ច ង ប ព ន ង អ ស អ គ ន យ កម ព ជ ក ប ន ធ ល ក ក រ ម ក រ ត រ តត រ ព រ ជ ន គ ប រ ង ន ង ជប ន
  • អ ជ ញ ធរអន តរក លសហប រជ ជ ត ន កម ព ជ អ នត ក រ អ.អ.ស.ប.ក. គ ជ ប រត បត ត ក រថ រក ស សន ត ភ ព របស សហប រជ ជ ត ន កម ព ជ ក ន ងឆ ន
  • ដ យស រទស សនវ ស យ របស ខ ម រក រហម ប រទ សន គ ម នទ ន វ ក រត រ តត រ ស ដ ឋក ច ចដ យបរទ សជ ល កទ ម យហ យ ន ក ន ងប រវត ត ស ស ត រ ឆ ន របស ខ ល ន
  • ដ ច ន ហ យ វ តម ញក ប នច ប ផ ត មន វយ ទ ធន ក រថ ម ម យទ តប រឆ ងន ង ក រត រ តត រ របស ជប ន ដល ច ងឆ ន វ តម ញប នអ អ ងថ ចលន ខ ល នម នសម ជ កសរ បច ន ន
  • ប ករ មទ ងឡ វន ង កម ព ជ ជ លទ ធផល ប រទ សថ ព យ យ មដ ម ប ជ យ ជប ន ន ក ន ងសង គ រ មប រឆ ងន ងព កសម ព ន ធម ត ត ក រកត ស គ ល ក រម នទ កច ត ត របស ជប ន ល ប រទ សថ ប នបន ត
  • ដ លក ព ងចរច ន វក របញ ចប ក រត រ តត រ របស ប រ ង វ តណ មខ ងជ ងក ម ម យន ស តដ លបង ក តថ ម ប នដកហ តព កទ ហ ន ន ងកម ម ភ ប ល របស ខ ល នច ញព កម ព ជ យ ងណ ៗ ដ យហ ត ថ ប
  • ដ លជ ក រ មឆ វ ងន យមន ចលន ខ ម រឥស សរ ចលន តស ប រឆ ងន ង ក រត រ តត រ របស អ ណ ន គមប រ ង ន ព លដ លចលន តស ម យន ប នបង ក ត រដ ឋ ភ ប ល ខ ល នឯងម យ

Users also searched:

តើ នៅ អាសុី អាគ្នេយ៍ ប្រទេស ណា ដែល គ្មាន សមុទ្រ, រដ្ឋ ដំបូង ៗ នៅ អាស៊ី អាគ្នេយ៍, អាសុី ដី កោះ, ឧស្សាហកម្ម របស់ សិង្ហបុរី,

...
...
...