Back

ⓘ ទ្វីបអឺរ៉ុប




                                               

ច្យូហានេស គូទេនបឺគ

ច្យូហានេស គូទេនបឺគ កើតនៅឆ្នាំ១៣៩៥ ហើយទទួលមរណភាពនៅ ថ្ងៃទី៣ ខែកុម្ភះ​ ឆ្នាំ១៤៦៨។ គាត់គឺ ជាជាងដែក ជនជាតិតអាល្លឺម៉ង់ ជាងមាស អ្នកបោះពុម្ព និងអ្នកបោះពុម្ពសៀវភៅ។ គាត់គឺជាអ្នកដែលបានណែនាំឲ្យស្គាល់នូវការឆ្នៃប្រឌិត ម៉ាស៊ីនបោះពុម្ពកានិច ដែលអាចធើ្វការផ្លាស់ប្ដូរបាន នៅទ្វីបអឺរ៉ុប។

                                               

ដូណាល់ ត្រាំ

ដូណាល់ ចន ត្រាំ គឺជាបុគ្គលិកផ្នែកសារព័ត៌មានអាមេរិកនិងជាអ្នកជំនួញម្នាក់ដែលបានបម្រើការជាប្រធានាធិបតីនៃសហរដ្ឋអាមេរិកទី៤៥ ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១។ គាត់ជាប្រធាននៃ អង្គការTrump ដែលជាក្រុមហ៊ុនដ៏ធំសម្រាប់ការបណ្ដាក់ទុនអចលនទ្រព្យនិងផលប្រយោជន៍អាជីវកម្មផ្សេងទៀតរបស់គាត់។អំឡុងពេលនៃការគ្រប់គ្រងរបស់គាត់ លោកត្រាំបានសាងសង់អគារការិយាល័យ សណ្ឋាគារ កាស៊ីណូ កន្លែងបង្ហាត់វាយកូនហ្គោល និងម៉ាកយីហោសម្ភារៈផ្សេងទៀតនៅទូទាំងពិភពលោក។គាត់បានជាប់ឆ្នោតជាប្រធានាធិបតីទី៤៥របស់សហរដ្ឋអាមេរិកនៅក្នុងការបោះឆ្នោតឆ្នាំ២០១៦ តាមរយៈពីការបោះឆ្នោតជាសាធារណៈ ដោយបានទម្លាក់បេក្ខភាពប្រធានាធិបតីលោកស្រីហ៊ីឡារី គ្លីនតុន ហើយលោកនឹងចូលកាន់កាប់តំណែងន ...

                                               

វីនស្តុន ឆឺឈីល

វីនស្តុន លីអូណាត ស្ពិនហ្សឺ-ឆឺឈីល គឺជាអ្នកនយោបាយអង់គ្លេស, មន្រ្តីអង់គ្លេស និងអ្នកនិពន្ធ។ លោកបានក្លាយជានាយករដ្ឋមន្រ្តីអង់គ្លេសពីខែឧសភា ឆ្នាំ១៩៤០ ដល់ខែកក្កដា ឆ្នាំ១៩៤៥, អំឡុងពេលកាន់អំណាច លោកបានដឹកនាំអង់គ្លេសឱ្យទទួលជ័យជម្នះនៅក្នុងសង្គ្រាមលោកលើកទី២ ហើយក៏បានក្លាយជានាយករដ្ឋមន្រ្តីម្តងទៀត ពីខែតុលា ឆ្នាំ១៩៥១ ដល់ខែកក្កដា ឆ្នាំ១៩៥៥។ លោកបានក្លាយជាសមាជិកសភាអង់គ្លេស ពីខែមករា ឆ្នាំ១៩០០ រហូតដល់ខែតុលា ឆ្នាំ១៩៦៤ លើកលែងតែពីខែតុលា ឆ្នាំ១៩២២ ដល់ខែតុលា ឆ្នាំ១៩២៤ ហើយលោកក៏ជាតំណាងមណ្ឌលបោះឆ្នោតបានចំនួន ៥ ដងផងដែរ។ ឆឺឈីលត្រូវបានគេថាជាអ្នកចូលចិត្តប្រកាន់អនុវត្តមនោគមវិជ្ជាសេដ្ឋកិច្ចសេរី និងជាអ្នកចក្រពត្តិនិយម, ក្នុងមួយ ...

                                               

សាស្ត្រាចារ្យ

សាស្រ្តាចារ្យ តាមរូបស័ព្ទ សំ. ឝាស្រ្ត + អាចាយ៍ គ្រូបង្រៀនសាស្រ្ត គឺមានន័យជ្រៅជ្រះណាស់គឺសំដៅទៅលើអ្នកដែលមានចំណេះចេះដឹងខ្ពង់ខ្ពស់ មានការសិក្សាមកល្អ ទាំងការស្រាវជ្រាវ បទពិសោធច្រើនឆ្នាំ និងកិរិយាមារយាទដ៏ប្រពៃ។

                                               

នាឡិកាខ្សាច់

នាឡិកាខ្សាច់ ឬនាឡិកាកែវ គឺជាឈ្មោះឧបករណ៍ម្យ៉ាង សម្រាប់វាស់ពេលវេលារយៈពេលខ្លី ទៅតាមតម្រូវការរបស់អ្នកប្រើប្រាស់។ នាឡិកាខ្សាច់នេះ មានវាស់ពេលចំនួន៣នាទី ក៏មាន ១ម៉ោងក៏មាន ទៅតាមខ្នាតដែលគេ​ឆ្នៃធ្វើមក។ តាមភាសាបរទេស គេអាច​ហៅថាអេកថែមមើ ព្រោះជាឧបករណ៍ ដែលគេប្រើសម្រាប់កំណត់ពេលស្ងោរស៊ុត។ នាឡិកាប្រភេទនេះ មានអំពូលពីរធ្វើអំពីកែវ តភ្ជាប់គ្នា ជាទំរង់បញ្ឈរ ដើម្បីឲ្យខ្សាច់ហូរពីអំពូលកែវផ្នែកខាងលើ ចុះមកផ្នែកខាងក្រោម តាមរន្ធដ៏តូចនៅត្រង់ផ្នែកកណ្តាល។ នៅពេលដែលខ្សាច់ហូរអស់ពីអំពូលកែវផ្នែកខាងលើ គេអាចត្រឡប់ឧបករណ៍នេះបញ្ច្រាស់មកវិញ គឺអំពូលដែលនៅផ្នែកខាងក្រោម ដាក់នៅផ្នែកខាងលើវិញ ហើយចាប់គិតរយៈពេល ដែលខ្សាច់ហូរចុះមក​អំពូលខាងក្រោម ...

                                               

អ្នកថតរូប

អត្ថបទដើមចម្បង: ប្រវត្តិសាស្រ្តនៃការថតរូបនិងពេលវេលានៃបច្ចេកវិទ្យាថតរូប សូមមើលផងដែរ: ប្រវត្តិនៃកាមេរ៉ា. កាមេរ៉ា obscura ប្រើសម្រាប់គូរ ការថតរូបគឺជាលទ្ធផលនៃការរួមបញ្ចូលគ្នារវាងការរកឃើញបច្ចេកទេសជាច្រើន។ មិនយូរប៉ុន្មានមុនពេលដែលរូបថតដំបូងត្រូវបានធ្វើឡើងអ្នកទស្សនវិទូជនជាតិហានជនជាតិចិនបុរាណម៉ូឌីមកពីម៉ូសីសសាលាឡូជីខលគឺជាមនុស្សដំបូងគេដែលបានរកឃើញនិងអភិវឌ្ឍគោលការណ៍វិទ្យាសាស្ត្រនៃអុបទិចកាមេរ៉ាកាមេរ៉ានិងកាមេរ៉ា។ ក្រោយមកគណិតវិទូក្រិកលោកអារីស្តូតនិងអេគូលឌីឌបានរៀបរាប់ពីកាមេរ៉ា pinhole ដោយឯករាជ្យនៅសតវត្សទី 5 និងទី 4 មុនគ។ ស។ Shen Kuo ពន្យល់ពីវិទ្យាសាស្រ្តនៃកាមេរ៉ា obscura និងរូបវិទ្យាអុបទិចនៅក្នុងការស្រាវជ្ ...

                                               

ប៊ែរឡាំង

ប៊ែរឡាំង គឺជារដ្ឋធានីនិងទីក្រុងធំបំផុតនៃប្រទេសអាល្លឺម៉ង់ គិតទាំងតំបន់និងចំនួនប្រជាជន។ ទីក្រុងនេះមានមនុស្សរស់នៅចំនួន ៣,៧៦៩,៤៩៥ នាក់គិតត្រឹមខែធ្នូ ឆ្នាំ២០១៩ ដែលធ្វើឱ្យវាក្លាយជាទីក្រុងធំបំផុតនៅក្នុងចំណោមទីក្រុងនៃប្រទេសទាំងអស់ក្នុងសហភាពអឺរ៉ុប។

ទ្វីបអឺរ៉ុប
                                     

ⓘ ទ្វីបអឺរ៉ុប

អឺរ៉ុប គឺជា​ទ្វីប​មួយ​ក្នុងចំណោម​ទ្វីប​ទាំង ៧ នៅលើ​ពិភពលោក ដែល​ស្ថិតនៅ​ចុង​ខាងលិច​បំផុត​នៃ​​អឺរ៉ាស៊ី​។ អឺរ៉ុប ត្រូវ​ចែក​ចេញពី​ទ្វីបអាស៊ី ខាងកើត​ដោយ​ខ្សែទឹក​នៃ ជួរភ្នំ​អ៊ូរ៉ាល់ ទន្លេ​អ៊ូរ៉ាល់ សមុទ្រ​កាសព្យែន និង ខាងត្បូង​ឆៀង​ខាងកើត​ដោយ​ជួរភ្នំ​កាវកាស​។ ក្រៅពីនេះ ទ្វីប​អឺរ៉ុប ត្រូវ​បាន​ព័ទ្ធជុំវិញ​ដោយ​មហាសមុទ្រអាកទិក​នៅ​ខាងជើង, មហាសមុទ្រអាត្លង់ទិក​នៅ​ខាងលិច, សមុទ្រមេឌីទែរ៉ានេ​នៅ​ខាងត្បូង និង សមុទ្រខ្មៅ​នៅ​ប៉ែក​អាគ្នេយ៍ ព្រមទាំង​ផ្លូវទឹក​ភ្ជាប់​ទៅកាន់​សមុទ្រមេឌីទែរ៉ានេ​។ គេ​នៅ​ពុំ​ទាន់​មាន​ការកំណត់​ខណ្ឌសីមា​ច្បាស់លាស់​សម្រាប់​ទ្វីប​អឺរ៉ុប​នៅឡើយ​ទេ បើ​យើង​ក្រឡេក​មើល​ទៅ​សម័យ​កាល​បុរាណ​ដ៏​យូរលង់​មក​ហើយ​នោះ គឺជា​អ្វី​ដែល​ជា​រំលោភបំពាន​ដោយ​អំណាច ដូចជា​ពាក្យ​ថា "ទ្វីប" អាច​តំណាង​ឲ្យ​ការ​បែកចែក​ភាព​ខុសគ្នា​នូវ "វប្បធម៌ និង នយោបាយ" ឬក៏ លក្ខណៈ​រូបភូមិសាស្ត្រ​មួយ​។

អឺរ៉ុប គឺជា​ទ្វីប​តូចជាងគេ​ទី២ បន្ទាប់ពី "អូសេអានី" ដែល​មាន​ក្រឡាផ្ទៃ​ប្រមាណ ១០,១៨០,០០០ គីឡូម៉ែត្រការ៉េ ឬ ២% នៃ​ផ្ទៃ​ផែនដី និង ប្រហែល ៦.៨% នៃ​ផ្ទៃដី​។ អឺរ៉ុប​មាន​ប្រទេស​ប្រហែល ៥០ ដែល​រុស្ស៊ី​ជា​ប្រទេស​ធំជាងគេ​ទាំង​ផ្ទៃដី និង ប្រជាជន ចំណែក "បុរីវ៉ាទីកង់" ជា​រដ្ឋ​តូចជាងគេ​បង្អស់​។ អឺរ៉ុប គឺជា​ទ្វីប​ដែល​មាន​ប្រជាជន​ច្រើនជាងគេ​ទី៣ បន្ទាប់ពី​អាស៊ី និង អាហ្វ្រិក ដែល​មាន​ប្រជាជន ៧៣១,០០០,០០០ ឬ ប្រហែល ១១% នៃ​ប្រជាជន​ពិភពលោក​។ ទោះយ៉ាងណាក៏ដោយ តាម​របាយការណ៍​អង្គការសហប្រជាជាតិ ចំនួន​ប្រជាជន​នៅ​ទ្វីប​នេះ នឹង​ធ្លាក់​មក​នៅ​ត្រឹមតែ ៧% នៅ​ឆ្នាំ​២០៥០ ដែល​មាន​ចំនួន​ប្រហែល ៦៥៣,០០០,០០០ ប៉ុណ្ណោះ​។

អឺរ៉ុប គឺជា​ទីកន្លែង​កំណើត​នៃ​"វប្បធម៌​បស្ចិមលោក"​។ ប្រជាជាតិ​អឺរ៉ុប បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​កិច្ចការ​សកលលោក​ចាប់ពី​សតវត្ស​ទី១៦​មក ជាពិសេស​ការចាប់ផ្ដើម​ធ្វើ​អាណានិគម​។ រហូត​មកដល់​សតវត្ស​ទី១៧ និង ១៨ ជនជាតិ​អឺរ៉ុប បាន​ត្រួតត្រា​ទ្វីប​អាហ្វ្រិក និង អាមេរិក ស្ទើរតែ​ទាំងមូល ព្រមទាំង​មួយ​ផ្នែក​ធំ​នៃ​ទ្វីប​អាស៊ី ។ សង្គ្រាមលោកលើកទី១ និង សង្គ្រាមលោកលើកទី២ បាន​បញ្ចប់​នូវ​ភាព​នាំមុខ​របស់​អឺរ៉ុប​នៅក្នុង​កិច្ចការ​សកល ហើយ​បាន​ធ្វើឲ្យ​ប្រជាជាតិ​ធំៗ​ពីរ​គឺ​៖ សហរដ្ឋអាមេរិក និង សហភាព​សូវៀត បាន​លេចធ្លោ​ឡើង​ជា​កំពូល​មហាអំណាច​ពិភពលោក​។ សង្គ្រាមត្រជាក់​រវាង​កំពូល​មហាអំណាច​ទាំងពីរ បាន​ខណ្ឌ​ចែក​ទ្វីប​អឺរ៉ុប​ជាមួយ "វាំងននដែក" ។ ការ​បង្រួបបង្រួម​ទ្វីប​អឺរ៉ុប​ឡើងវិញ បាន​អនុញ្ញាត​ឲ្យ​មាន​ការបង្កើត​ឡើង​នូវ​ក្រុមប្រឹក្សាអឺរ៉ុប និង សហភាពអឺរ៉ុប នៅ​អឺរ៉ុបខាងលិច ហើយ​អង្គការ​ទាំងពីរ​នេះ​បាន​ពង្រីក​ខ្លួន​ទៅ​ខាងកើត​ចាប់តាំងពី​ការដួលរលំ​នៃ​សហភាព​សូវៀត នា​ឆ្នាំ​១៩៩១​។

                                     

1. និយមន័យ

ពាក្យ "អឺរ៉ុប" Europe ត្រូវ​បាន​ប្រើ​ក្នុង​គោលដៅ​ច្រើនយ៉ាង​។ មូលដ្ឋាន​របស់​វា គឺ​យោង​ទៅ​តាម​លក្ខណៈ ភូមិសាស្ត្រ និង នយោបាយ​។

  • តាម​លក្ខណៈ​ភូមិសាស្ត្រ អឺរ៉ុប​គឺជា​ឧបទ្វីប​ចុង​ខាងលិច​បំផុត​នៃ​ផ្ទាំង​ទ្វីប "អឺរ៉ាស៊ី" ព្រំដែន​របស់​វា​ត្រូវ​បាន​គេ​កំណត់​យ៉ាង​ជាក់លាក់ ដោយ​សមុទ្រ​នៅ​ខាងជើង ខាងត្បូង និង ខាងលិច​។ ជួរភ្នំ​អ៊ូរ៉ាល់ ជា​ធម្មតា​ត្រូវ​បាន​កំណត់​ថា​ជា​ព្រំដែន​ខាងកើត​នៃ​អឺរ៉ុប ជាមួយ​នឹង​ទន្លេ​អ៊ូរ៉ាល់ និង សមុទ្រ​កាសព្យែន​។ អឺរ៉ុប អាច​ត្រូវ​បាន​សន្មត​ថា​មាន​ព្រំដែន​ខាងត្បូង​ឆៀង​ខាងកើត​ដោយ​ជួរភ្នំកាវកាស សមុទ្រខ្មៅ និង ផ្លូវទឹក​ភ្ជាប់​ទៅកាន់​សមុទ្រខ្មៅ និង សមុទ្រមេឌីទែរ៉ានេ​។ ព្រំដែន​ខាងកើត និង ខាងត្បូង​ឆៀង​ខាងកើត ត្រូវ​បាន​គេ​ពិភាក្សា​ដូច​ខាងក្រោម​។
  • តាម​លក្ខណៈ​នយោបាយ អឺរ៉ុប​សំដៅ​ទៅលើ​ប្រទេស​ទាំងឡាយ​ណា​ស្ថិតនៅ​ក្នុង​សហភាពអឺរ៉ុប ប៉ុន្តែ​នៅ​ពេលខ្លះ​អាច​ត្រូវ​បាន​ប្រើ​ជា​ផ្លូវការ ឬ ញឹកញាប់ តំណាង​ឲ្យ​ទាំង​សហភាពអឺរ៉ុប រួម​ជាមួយ​បណ្ដា​ប្រទេស​មិន​មែន​សហភាពអឺរ៉ុប​ផងដែរ ឧទាហរណ៍ ក្រុមប្រឹក្សាអឺរ៉ុប មាន​សមាជិក ៤៧ ប្រទេស និង រួមបញ្ចូល​ទាំង​សមាជិក​ទាំង ២៧ នៃ​សហភាពអឺរ៉ុប​ផង​។
  • លើស​ពី​នេះ​ទៅទៀត ដោយ​តាម​ទន្លាប់​ប្រជាជន​រស់នៅ​ក្នុង​តំបន់​ដូចជា​៖ អៀរឡង់ រាជាណាចក្ររួម ស្កង់ឌីណាវ និង បណ្ដា​កោះ​ដែល​ស្ថិតនៅ​ក្នុង​មហាសមុទ្រអាត្លង់ទិកខាងជើង និង​សមុទ្រមេឌីទែរ៉ានេ ត្រូវ​បាន​កាត់ចេញពី​ទ្វីបអឺរ៉ុប "continental" or "mainland" Europe និយាយ​ខ្លី​គឺ Europe or "the Continent" ។
                                     

2. សេដ្ឋកិច្ច

អឺរ៉ុប គឺជា​ទ្វីប​មួយ​ដែល​មាន​សេដ្ឋកិច្ច​ធំជាងគេ​នៅលើ​ផែនដី នា​ពេល​បច្ចុប្បន្ន​នេះ​។ ជាមួយ​ទ្វីប​ដទៃ អឺរ៉ុប​មាន​ការ​ដោះដូរ​ពាណិជ្ជកម្ម​យ៉ាង​ច្រើន​ជាមួយ​ប្រទេស​នានា​របស់​ខ្លួន​។ ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​លូតលាស់​ខ្លាំង​ច្រើន​ស្ថិតនៅ​ប៉ែក​ខាងលិច ចំណែក​សេដ្ឋកិច្ច​នៃ​បណ្ដា​ប្រទេស អឺរ៉ុបខាងកើត​ខ្លះ​ទើប​តែ​បាន​ស្គាល់​ភាព​រីកចម្រើន នា​ក្រោយ​ការ​រលំរលាយ​នៃ​សហភាព​សូវៀត និង យូហ្គោស្លាវី​ប៉ុណ្ណោះ​។ សហភាពអឺរ៉ុប ដែល​ជា​អង្គការ​អន្តរ​រដ្ឋាភិបាល​មួយ​នៃ​ប្រទេស​អឺរ៉ុប​ចំនួន ២៧ បាន​លេច​រូបរាង​ឡើង​ជា "តំបន់​សេដ្ឋកិច្ច​មួយ​ធំបំផុត" largest single economic area នៅ​លើ​ពិភពលោក​។ បច្ចុប្បន្ន សមាជិក​សហភាពអឺរ៉ុប​ចំនួន ១៥ បាន​ប្រើប្រាស់​រូបិយវត្ថុ​រួមគ្នា​តែមួយ​គឺ "អឺរ៉ូ"​។ ប្រទេស​០៥​នៃ​សហភាពអឺរ៉ុប បាន​ជាប់​ចំណាត់ថ្នាក់​ក្នុង​ចំណោម​១០​ប្រទេស ដែល​មាន​សេដ្ឋកិច្ច​ធំជាងគេ​លើ​ពិភពលោក បើ​គិត​តាម​អំណាចទិញ PPP ។ ចំណាត់ថ្នាក់​រួមមាន​៖ អល្លឺម៉ង់ ៥, រាជាណាចក្ររួម ៦, រុស្ស៊ី ៧, បារាំង ៨ និង អ៊ីតាលី ១០ បើ​យោង​ទៅ​តាម​ទីន្នន័យ​របស់ The CIA World Factbook ។

                                     

2.1. សេដ្ឋកិច្ច ឧស្សាហកម្ម​លូតលាស់​មុន​សង្គ្រាមលោកលើកទី២

បដិវត្តន៍​ឧស្សាហកម្ម បាន​ចាប់ផ្ដើម​ឡើង​នៅ​អឺរ៉ុប ជាពិសេស​រាជាណាចក្ររួម នា​សតវត្ស​ទី១៨ និង សតវត្ស​ទី១៩ ដែល​ជា​សម័យ​ឧស្សាហកម្ម​នៅ​អឺរ៉ុប​។ ភាព​រីកចម្រើន​នៃ​សេដ្ឋកិច្ច​ត្រូវ​បាន​បង្អាក់ ដោយសារ​សង្គ្រាមលោកលើកទី១ ប៉ុន្តែ​ពួកគេ​បាន​ស្ដារសេដ្ឋកិច្ច​ឡើងវិញ និង អាច​ប្រកួតប្រជែង​ជាមួយ​កំណើន​សេដ្ឋកិច្ច​ដ៏​អស្ចារ្យ​របស់​សហរដ្ឋអាមេរិក​បាន រហូតមកដល់​មុន​ការ​ចាប់ផ្ដើម​សង្គ្រាមលោកលើកទី២​។ ឧស្សាហកម្ម​អឺរ៉ុប បាន​រង​ការបំផ្លាញ​យ៉ាង​ដំណំ​ម្ដងទៀត ដោយ​សង្គ្រាមលោកលើកទី២​។

                                     

2.2. សេដ្ឋកិច្ច សង្គ្រាមត្រជាក់ ១៩៤៥-១៩៩០

ក្រោយ​សង្គ្រាមលោកលើកទី២ សេដ្ឋកិច្ច​រាជាណាចក្ររួម បាន​ស្ថិតនៅ​ក្នុង​ភាព​ខ្ទេចខ្ទាំ​យ៉ាង​ដំណំ និង​បាន​អូស​បន្លាយ​ស្ថានភាព​បែប​នេះ​ជាច្រើន​ទសវត្ស​បន្ត​មក​ទៀត​។ អ៊ីតាលី ក៏​ស្ថិតនៅ​ក្នុង​ស្ថានភាព​តោកយ៉ាក​ដែរ ប៉ុន្តែ​បាន​ស្គាល់​នូវ​ភាព​រីកចម្រើន​ឡើងវិញ​នា​ទសវត្ស​ឆ្នាំ​១៩៥០​។ អាល្លឺម៉ង់ខាងលិច បាន​ស្ដារ​ឡើងវិញ​យ៉ាង​ឆាប់រហ័ស និង​បាន​បង្កើន​ផលិតផល​ទ្វេដង​ពី​សម័យ​មុន​សង្គ្រាម នា​ទសវត្ស​ឆ្នាំ​១៩៥០​។ ប្រទេស​បារាំង ក៏​ស្ថិតនៅ​ក្នុង​ដំណាក់កាល​នៃ​ភាព​រុងរឿង​ដ៏​អស្ចារ្យ​ឡើងវិញ និង​ការ​ធ្វើ​ទំនើបកម្ម​។ ក្រោយមក ប្រទេស​អេស្ប៉ាញ ក្រោម​ការដឹកនាំ​របស់ "ហ្វ្រង់កូ" ក៏​បាន​ស្ដារ​ឡើងវិញ ហើយ​ប្រជាជាតិ​បាន​ស្គាល់​នូវ​កំណើន​សេដ្ឋកិច្ច​ដ៏​អស្ចារ្យ ដែល​ពុំ​ដែល​ជួបប្រទះ នា​ទសវត្ស​ឆ្នាំ​១៩៦០ ដែល​គេ​បាន​ឲ្យ​ឈ្មោះ​ថា "អច្ឆរិយហេតុ​អេស្ប៉ាញ" Spanish miracle ។ បណ្ដា​រដ្ឋ​អឺរ៉ុប​សំខាន់ៗ​ជាច្រើន បាន​ធ្លាក់​ទៅ​ក្នុង​អំណាច​គ្រប់គ្រង​របស់​របស់​សហភាព​សូវៀត និង លើស​ពី​នេះ​ទៅទៀត បាន​ក្លាយទៅជា​សមាជិក​នៃ "ក្រុមប្រឹក្សា​នៃ​កិច្ចសង្គ្រោះ​សេដ្ឋកិច្ច​ទៅវិញទៅមក" Council for Mutual Economic Assistance ដែល​ហៅ​កាត់​ថា "កូមេកុង" COMECON ។ បណ្ដា​រដ្ឋ​ដែល​បាន​រក្សា​ទុក​ប្រព័ន្ធ​សេដ្ឋកិច្ច​ទីផ្សារ​សេរី ត្រូវ​បាន​ទទួល​ជំនួយ​យ៉ាង​ច្រើន​ពី​សហរដ្ឋអាមេរិក តាម​រយៈ "ផែនការ​ម៉ារសាល" Marshall Plan ។ ប្រទេស​អឺរ៉ុបខាងលិច បាន​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​គ្នា ដែល​ជា​មូលដ្ឋាន​សម្រាប់​សហភាពអឺរ៉ុប និង​បង្កើន​ការ​ធ្វើ​ពាណិជ្ជកម្ម​ឆ្លង​ប្រទេស​។ គន្លឹះ​នេះ បាន​ជួយ​ឲ្យ​ពួកគេ​ទទួល​បាន​នូវ​កំណើន​សេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស ចំណែក​បណ្ដា​នៃ​អង្គការ​សេដ្ឋកិច្ច​កូមេកុង កំពុងតែ​តស៊ូ​ពុះពារ​នៅក្នុង​មួយ​ផ្នែក​ធំ​ក្នុង​ការ​ចំណាយ​នៃ​សង្គ្រាមត្រជាក់​។ រហូតមកដល់​ឆ្នាំ​១៩៩០ សហគមន៍អឺរ៉ុប​បាន​បង្កើន​សមាជិក​ពី ០៦ ទៅ ១២​។ ចំណុច​សំខាន់​គឺ​ការ​រស់រាន​ឡើងវិញ​នៃ​សេដ្ឋកិច្ច​អាល្លឺម៉ង់ខាងលិច បាន​នាំមុខ​រាជាណាចក្ររួម ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំជាងគេ​នៅ​អឺរ៉ុប​។



                                     

2.3. សេដ្ឋកិច្ច ការលេចឡើង​នៃ​សហភាពអឺរ៉ុប

ជាមួយ​នឹង​ការ​ធ្លាក់​ចុះ​នៃ​លទ្ធិកុម្មុយនិស្ត នៅ​អឺរ៉ុបខាងកើត​នា​ឆ្នាំ​១៩៩១​មក ប្រទេស​អឺរ៉ុបខាងកើត​មួយចំនួន បាន​ប្ដូរ​មក​អនុវត្ត​របប​ទីផ្សារ​សេរី​។ មាន​ជោគជ័យ​យ៉ាង​ល្អ​ប្រសើរ​ជាមួយ​ប្រទេស​អឺរ៉ុបកណ្ដាល​ខ្លះ​ដូចជា ប៉ូឡូញ ហុងគ្រី និង ស្លូវ៉េនី ដែល​បាន​ធ្វើ​ការ​ផ្លាស់ប្ដូរ​យ៉ាង​ឆាប់រហ័ស ចំណែក​ប្រទេស​អឺរ៉ុបខាងកើត​ដូចជា អ៊ុយក្រែន និង​រុស្ស៊ី នៅ​តែ​រក្សា​របប​សេដ្ឋកិច្ច​ចាស់​ជាច្រើន​ឆ្នាំ​បន្ត​មក​ទៀត​។ ប្រទេស​អឺរ៉ុបខាងលិច បាន​ជួយ​អឺរ៉ុបខាងកើត តាមរយៈ​ការ​បង្កើត​សហគមន៍​សេដ្ឋកិច្ច​ជាមួយ​ពួកគេ​។ បន្ទាប់ពី​ប្រទេស​អាល្លឺម៉ង់​ទាំងពីរ​បាន​ធ្វើការ​បង្រួបបង្រួម​ឡើងវិញ​នៅ​ឆ្នាំ​១៩៩០ សេដ្ឋកិច្ច​អាល្លឺម៉ង់​ខាងលិច បាន​ជួប​ការ​លំបាក ដោយសារ​តែ​ត្រូវ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ធំ នៃ​ប្រទេស​អាល្លឺម៉ង់​ខាងកើត​ឡើងវិញ​។ ប្រទេស​យូហ្គោស្លាវី ដែល​មាន​ការ​វិវត្ត​ក្រោយ​គេ ត្រូវ​បាន​បំផ្លាញ​ដោយ​សង្គ្រាម និង​នៅ​ឆ្នាំ​២០០៣ នៅតែ​មាន​កងទ័ព​រក្សា​សន្តិភាព​របស់​សហភាពអឺរ៉ុប និង​អង្គការ​ណាតូ​ជាច្រើន​ស្ថិតនៅ​កូសូវ៉ូ សាធារណរដ្ឋ​ម៉សេដូនី និង បូស្នៀ និង​ហេហ្សេហ្គូវីណា ដែល​មាន​តែ​ស្លូវ៉េនី​ប៉ុណ្ណោះ​បាន​ស្គាល់​នូវ​វឌ្ឍនភាព​ពិតប្រាកដ​។ នា​ឱកាស​ឆ្លង​សហស្សវត្ស​ថ្មី សហភាពអឺរ៉ុប​បាន​ជួយ​ឲ្យ​សេដ្ឋកិច្ច​អឺរ៉ុប​មាន​ស្គាល់​ការ​រីកចម្រើន​យ៉ាងខ្លាំងក្លា ជាពិសេស​ប្រទេស​អឺរ៉ុប​ចំនួន​០៥ ដែល​មាន​សេដ្ឋកិច្ច​នាំមុខ​គេ​គឺ​៖ អាល្លឺម៉ង់ រាជាណាចក្ររួម បារាំង អ៊ីតាលី និង អេស្ប៉ាញ​។ នៅ​ឆ្នាំ​២០០៥ ប្រទេស​ចំនួន ១២ ក្នុងចំណោម​សមាជិក​ទាំង ១៥ នៃ​សហភាពអឺរ៉ុប​បាន​រួម​គ្នា​បង្កើត​តំបន់​ប្រាក់អឺរ៉ូ ដែល​ប្រើប្រាស់​ប្រាក់អឺរ៉ូ​រួម ជំនួស​ឲ្យ​រូបិយវត្ថុ​ជាតិ​របស់​ពួកគេ​។ ប្រទេស ០៣ ទៀត​ដែល​មិន​ប្រើប្រាស់​ប្រាក់អឺរ៉ូ​មាន​៖ រាជាណាចក្ររួម ដាណឺម៉ាក និង ស៊ុយអែត​។

                                     

3. ភាសា

ភាសា​នៅ​អឺរ៉ុប​ភាគច្រើន មាន​ទំនង​ទៅ​នឹង​អម្បូរ​ភាសាឥណ្ឌូ-អឺរ៉ុប​ចំនួន​០៣​គឺ​៖ ក្រុម​ភាសារ៉ូម៉ាំង ដែល​បាន​មកពី​ភាសាឡាតាំង​នៃ​ចក្រភព​រ៉ូម, ក្រុម​ភាសាអាល្លឺម៉ង់ ដែល​ចាប់កំណើត​ចេញ​មកពី​ភាសា​នៃ​តំបន់​ស្កង់ឌីណាវ ខាងត្បូង និង ក្រុម​ភាសាស្លាវ​។ ចំណែក​ភាសាអង់គ្លេស គឺជា​ភាសា​មួយ​ដែល​ស្ថិតនៅ​ក្នុង​ក្រុម​ភាសាអាល្លឺម៉ង់ តែ​ពាក្យ​ជាច្រើន​នៃ​ភាសាអង់គ្លេស មាន​ប្រភព​ចេញ​មកពី​ក្រុម​ភាសារ៉ូម៉ាំង​។

ក្រុម​ភាសារ៉ូម៉ាំង ត្រូវ​បាន​និយាយ​ជាបឋម​នៅ​អឺរ៉ុប​ប៉ែក​ពាយ័ព្យ​ដូចជា នៅ​រ៉ូម៉ានី និង ម៉ូលដូវី ជាដើម​។ ក្រុម​ភាសាអាល្លឺម៉ង់ ត្រូវ​បាន​និយាយ​នៅ​ប៉ែក​និរតី​នៃ​អឺរ៉ុប និង ផ្នែក​ខ្លះ​នៃ​អឺរ៉ុបកណ្ដាល​។ ក្រុម​ភាសាស្លាវ ត្រូវ​បាន​និយាយ​នៅ​ប៉ែក​កណ្ដាល ខាងកើត និង ប៉ែក​អាគ្នេយ៍​នៃ​អឺរ៉ុប​។

នៅ​មាន​ភាសា​ជាច្រើន ដែល​មិន​ស្ថិត​នៅ​ក្នុង​ក្រុម​ភាសា​ទាំង​០៣​ខាងលើ​នេះ​។ អម្បូរ​ភាសាឥណ្ឌូ-អឺរ៉ុប​ផ្សេង​ទៀត​មាន​ដូចជា​៖ ក្រុម​ភាសាបាលទិក ដូចជា​៖ ភាសាឡាតវី និង ភាសាលីទុយអានី, ក្រុម​ភាសាសែលទិក, ភាសាក្រិច ភាសាអាល់បានី និង ភាសាអាមេនី ។ ក្រុម​ភាសា​មួយ​ទៀត​ដែល​ផ្សេង​ពី​អម្បូរ​ភាសាឥណ្ឌូ-អឺរ៉ុប​គឺ​ក្រុម​ភាសាអ៊ូរ៉ាល់ Uralic Language ដែល​មាន​៖ ភាសាអេស្តូនី, ភាសាហ្វាំងឡង់ និង ភាសាហុងគ្រី ត្រូវ​បាន​និយាយ​នៅ​តាម​តំបន់​នៃ​ប្រទេស​ខ្លះ​ដូចជា​៖ រ៉ូម៉ានី រុស្ស៊ី ស៊ែប៊ី និង ស្លូវ៉ាគី​។ ភាសា​មួយ​ចំនួន​ផ្សេងទៀត​ដែល​មិន​មែន​អម្បូរ​ភាសាឥណ្ឌូ-អឺរ៉ុប​ដែរ​នោះ​មាន​ដូចជា​៖ ភាសាបាស្ក Basque, ភាសាហ្សកហ្ស៊ី, ភាសាអហ្សែបែហ្សង់ និង ភាសា​នៃ​ជនជាតិ​ភាគតិច​នៃ​ប្រទេស​រុស្ស៊ី​។

ពហុភាសានិយម និង ការ​អភិរក្ស​ភាសា​តំបន់ និង​ភាសា​ជនជាតិ​ភាគតិច ត្រូវ​បាន​ទទួល​ស្គាល់​ជា​គោលដៅ​នយោបាយ​នៃ​អឺរ៉ុប​នា​ពេល​បច្ចុប្បន្ន​។



                                     
  • ទ វ បអ រ ប ម នសម ជ ក 55ប រទ ស
  • ស យអ ត ម នឈ ម ជ ផ ល វក រថ ព រ រ ជ ណ ចក រស យអ ត គ ជ ប រទ សម យដ លស ថ តន ក ន ងត បន ស កង ឌ ណ វ ភ គខ ងជ ងន ទ វ បអ រ ប
  • Repubblica Italiana គ ជ ប រទ ស ម យ ស ថ តន ឧបទ វ បអ ត ល ភ គខ ងត ប ង ទ វ បអ រ ប ន ង ក ព រ ដ ល ធ ជ ងគ ក ន ង សម ទ រម ឌ ទ រ ន គ ស ល ស Sicily
  • ភ ស អង គ ល ស English ជ ភ ស ន ទ វ បអ រ ប ដ លម លន ប រទ សអង គ ល ស ន សតវត សរ ទ ស.ក. ន ព លន ម នប រទ សច រ ន ដ លន យ យភ ស អង គ ល សដ ចភ ស ក ណ ត ជ ព ស ស
  • អ ស ខ ងត ប ង អ ស ខ ងល ច អ ស ខ ងជ ង ប រវត ត ទ វ បអ រ ប ក ប រ ប រវត ត ទ វ បអ រ ប ប រវត ត ន ទ វ បអ រ ប ប នច ប ផ ត មជ ម យប រទ សក រ ក Herodoto
  • វ ត រ វប នល ងដ យទ ងប រសន ងស ត រ ន ទ វ បអ រ ប ក រប រក តប រជ ងដ ស ខ ន ដ លប រក តប រជ ងដ ម ប ក ល យជ ក ឡ ករល អប ផ តន ទ វ បអ រ ប គ ក របខ ណ ឌ Champions League សម រ ប ក រ មក ព ល
  • អ រ ប ន ល ឧបទ វ ប អ ល ប រ ន ព រទ យហ គ ល គ ជ ប រទ សន ខ ងល ចប ផ តន ទ វ បអ រ ប ហ យន ងម នព រ ប រទល ជ ប ជ ម យ មហ ស មទ រ អ ត លង ទ ចន ទ សខ ងល ច ន ង ន ទ សខ ងត ប ង
  • ហ វ ងឡង គ វ ជ ប រទ សម យដ លស ថ តន ទ ស ជ ងន ទ វ បអ រ ប ហ យម នព រ ប រទល ជ ប ប រទ ស ប រទ សន រវ ស យអ ត រ ស ស សម ទ រប ល ទ ត ប រទ សហ វ ងឡង ម នឈ ម ជ ផ ល វក រថ
  • ប រទ សន ម នសណ ឋ នជ ផ ល វក រឡ ងក ងម យ ដ លម នព រ ប រទល ខ ងក តជ ប ន ង ទ វ បអ រ ប ខ ងល ចជ ប ន ង អ ស វ គ ជ ត រ វប នរស ត ដ យស រសម ទ រក ស ព ន ទ ប កខ ងក ត
  • ប រទ សល ចស ប រ ជ ប រទ សស ថ តន ទ វ បអ រ ប ប រទ សន ន ចន ល ប រទ សប រ ង ន ងអ ល ល ម ង

Users also searched:

...
...
...